សេដ្ឋកិច្ច និងទីផ្សារការងារ @mnwnews Channel on Telegram

សេដ្ឋកិច្ច និងទីផ្សារការងារ

@mnwnews


ច្រកនៃការផ្តល់ព័ត៌មាន ចំណេះដឹងដែលមានប្រភពច្បាស់លាស់អំពី សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ផលិតភាព ទីផ្សារការងារ និងជំនាញវិជ្ជាជីវៈ សាកល និងកម្ពុជា

សេដ្ឋកិច្ច និងទីផ្សារការងារ (Khmer)

តេស្ឋច្រកនៃការផ្តល់ព័ត៌មាន ចំណេះដឹងដែលមានប្រភពច្បាស់លាស់អំពី សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ផលិតភាព ទីផ្សារការងារ និងជំនាញវិជ្ជាជីវៈ សាកល និងកម្ពុជា។ ក្នុងប្រព័ន្ធនេះ, mnwnews ជាឈ្នះសីុបរបស់អ្នកដែលចូលរួមនៅក្នុងទីផ្សារនិងសេដ្ឋកិច្ច។ ទាំងអស់ព័ត៌មានច្រកនៃផ្សព្វនាំចំណេះដឹង, ការវិនិយោគ, ចំណេះដឹងអំពីការងារ, និងជំនាញវិជ្ជាជីវៈជារៀងរកឃើញនៅទីនេះ។ សិន mnwnews គឺជាកន្លែងជំនួសសំណើចសេដ្ឋកិច្ច និងទីផ្សារការងារ ដ៏ទទួលនឹងការតែងតាំ និងអប់រំព័ត៌មានល្អប្រចាំឆ្នាំ។

សេដ្ឋកិច្ច និងទីផ្សារការងារ

21 Nov, 10:30


ការលុបចោល PNTR ជាមួយចិននឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក និង ខ្សែសង្វាក់ផ្គត់ផ្គង់សកល

អាមេរិក៖ ទំនាក់ទំនងពាណិជ្ជកម្មធម្មតាអចិន្រ្តៃយ៍ (PNTR) ជាមួយប្រទេសចិននឹង ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ដោយសារទំនិញឡើងថ្លៃ និងការរំខានដល់ខ្សែ សង្វាក់ផ្គត់ផ្គង់សកល។

សហរដ្ឋអាមរិកនឹងការបាត់បង់កិច្ចសហការពាណិជ្ចកម្មសំខាន់ៗ និងកាត់បន្ថយការ ប្រកួតប្រជែងជាសកល ទន្ទឹមពេលសេដ្ឋកិច្ចអាមេរិកប្រឈមនឹងការងើបឡើងវិញ ពីអតិផរណា (អ្នកសង្កេតការណ៍)។

ទំនាក់ទំនងពាណិជ្ជកម្មធម្មតាអចិន្រ្តៃយ៍ (PNTR) គឺអនុញ្ញាតឱ្យប្រទេសមួយចំនួន ទទួលបានអត្ថប្រយោជន៍ពីលក្ខខណ្ឌពាណិជ្ជកម្មតាមរយៈសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក
ប្រភព៖ Global Times

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

21 Nov, 09:30


ការនាំចេញរបស់កូរ៉េខាងត្បូងចាប់ពីថ្ងៃទី ១-២០ ខែវិច្ឆិកា កើនឡើង ៥,៨%

កូរ៉េខាងត្បូង៖ ការនាំចេញរបស់កូរ៉េខាងត្បូងបានកើនឡើង ៥,៨% ធៀបនឹងឆ្នាំមុន ក្នុងរយៈពេល ២០ថ្ងៃដំបូងនៃខែវិច្ឆិកា ស្មើនឹង ៣៥,៦ ប៊ីលានដុល្លារ។

ការនាំចូលបានធ្លាក់ចុះ ១% រយៈពេលដូចគ្នា ដែលនាំឱ្យមានអតិរេកពាណិជ្ជកម្ម ចំនួន ០,៨ ប៊ីលានដុល្លារ។
ប្រភព៖ CNA

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

21 Nov, 08:30


Trump នឹងដាក់ពន្ធជិត ៤០% លើប្រទេសចិននៅដើមឆ្នាំ ២០២៥ បង្កផល ប៉ះពាល់ដល់កំណើន

អាមេរិក៖ សហរដ្ឋអាមេរិកអាចដាក់ពន្ធជិត ៤០% លើការនាំចូលពីប្រទេសចិន នៅដើមឆ្នាំ ២០២៥ដែលអាចកាត់បន្ថយកំណើនសេដ្ឋកិច្ចចិនចំនួន ១%។

ចំណាត់ការនេះ គឺជាផ្នែកមួយនៃវិធានការពាណិជ្ជកម្ម "America First" របស់ Donald Trump ដែលបង្កឱ្យមានការព្រួយបារម្ភ និងហានិភ័យដល់កំណើន សេដ្ឋកិច្ចចិន។

ការដំឡើងពន្ធលើទំនិញចិននឹងមិនអាចដល់ ៦០% បានទេ ពីព្រោះវាអាចជំរុញ អតិផរណានៅសហរដ្ឋអាមេរិក ប៉ុន្តែបង្កើនសម្ពាធដល់អ្នកគោលនយោបាយចិន (អ្នកសេដ្ឋកិច្ច)។
ប្រភព៖ Reuters

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

21 Nov, 07:30


ចិនបង្ហាញឆន្ទៈស្តារទំនាក់ទំនងឡើងវិញជាមួយឥណ្ឌា និងជំរុញអាជីវកម្ម

ប្រទេសចិន៖ ប្រទេសចិនបានបង្ហាញពីឆន្ទៈក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ ទំនង ជាមួយឥណ្ឌា បន្ទាប់ពីកិច្ចព្រមព្រៀងថ្មីៗស្តីពី “ការផ្តាច់ល្បាតតាមបណ្តាយ ព្រំដែន”។

កិច្ចព្រមព្រៀងនេះធ្វើឡើង ក្នុងគោលបំណងបង្កើនការជឿទុកចិត្ត និងកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច។

ប្រទេសចិនកំពុងមានរបាំងពាណិជ្ជកម្មជាមួសហរដ្ឋអាមេរិក ដែលអាចកាត់​បន្ថយល្បឿនកំណើនសេដ្ឋកិច្ចចិន បន្ទាប់ Donald Trump ចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិក។
ប្រភព៖ The Indian Express

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

21 Nov, 03:29


ខ្សែបន្ទាត់នៃភាពក្រីក្រថ្មីរបស់ធនាគារពិភពលោកដែលកំណត់ត្រឹម ៦,៨៥ ដុល្លារ/ថ្ងៃ ជានិន្នាកាផ្លាស់ប្តូរដ៏សំខាន់មួយ ដែលបង្ហាញពីការកាត់បន្ថយភាពក្រីក្រជាសកល​ចំនួន ៤២% ហើយភាគច្រើនកំពុងរស់នៅ​ក្នុងអាស៊ីខាងត្បូង ខណៈដែលអនុតំបន់​សាហារ៉ាអាហ្រ្វិកទទួលបានចំណាត់ថ្នាក់ទី៣។

ស្វែងយល់បន្ថែមនៅក្នុង http://wrld.bg/Rjel50TYKmA
ប្រភព៖ ធនាគារពិភពលោក

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

21 Nov, 02:30


ការនាំចូលវត្ថុធាតុដើមរបស់វិស័យកាត់ដេរកើនឡើង ២២,១% នៅក្នុងរយៈ ពេល៩ខែដើមឆ្នាំ២០២៤

ប្រទេសកម្ពុជា៖ សម្រាប់ការនាំចូលក្រណាត់ សម្រាប់ផលិតសម្លៀកបំពាក់របស់ ប្រទេសកម្ពុជា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នេះ មានកំណើនកើនឡើងរហូត ដល់ ២២,១% ដែលមានតម្លៃសរុប ៤ ១០៨,១ លានដុល្លារអាម៉េរិកបើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

21 Nov, 00:22


ប្រទេសថៃនឹងផ្តល់ប្រាក់ចំនួន ២៨៩ ដុល្លារដល់ពលរដ្ឋវ័យចំណាស់ក្នុងខែមករា

ប្រទេសថៃ៖ ប្រទេសថៃនឹងផ្តល់សាច់ប្រាក់ចំនួន ១០.០០០ បាត (២៨៩ ដុល្លារ) ដល់ពលរដ្ឋវ័យចំណាស់ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ច។

ដំណាក់កាលទី២ នេះ នឹងចាប់ផ្តើមនៅ ខែមករា ឆ្នាំ២០២៥ ដែលមានទំហំ សាច់ប្រាក់ ៤០ ប៊ីលានបាត ក្នុងចំណោមមនុស្សចាស់ ៤ លាននាក់។

គោលបំណងនៃការចែកចាយនេះ ដើម្បីជំរុញសេដ្ឋកិច្ចតាមរយៈការបង្កើន​ការចំណាយរបស់ប្រជាជនដែលមានវ័យចំណាស់។
ប្រភព៖ VN express

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

20 Nov, 09:30


ការដំឡើងពន្ធរបស់ Trump អាចធ្វើឱ្យប្រទេសថៃខាតបង់ ១៦០ ប៊ីលានបាត

ប្រទេសថៃ៖ ប្រទេសថៃអាចមិនសម្រេចគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ របស់ខ្លួន ប្រសិនបើ Donald Trump ដំឡើងពន្ធខ្ពស់ ដែលអាចធ្វើឱ្យសេដ្ឋកិច្ច ខាតបង់ដល់ទៅ ១៦០ ប៊ីលានបាត (៤,៦ ប៊ីលានដុល្លារ) និងកំណើន GDP នឹងធ្លាក់ ០,៩%។

ឥទ្ធិពលសេដ្ឋកិច្ចដ៏សំខាន់នេះកើតចេញពីផលប៉ះពាល់ដ៏មានសក្តានុពលដល់ការនាំចេញ និងការធ្លាក់ថ្លៃប្រាក់បាត។

ក្នុងអំឡុងចូលកាន់ការងារដំបូងរបស់ Trump ប្រទេសថៃរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ខណៈក្រុមហ៊ុននានាកំពុងពិចារណាផ្លាស់ប្តូរច្រវ៉ាក់ផលិតកម្មពីប្រទេសចិន។
ប្រភព៖ Bangkok Post

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

20 Nov, 08:31


ក្រុមហ៊ុនជប៉ុនផ្ទេរផលិតកម្មចេញពីប្រទេសចិនទៅអាស៊ីអាគ្នេយ៍

ជប៉ុន៖ ក្រុមហ៊ុនជប៉ុនកំពុងផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេពីប្រទេសចិនទៅ អាស៊ីអាគ្នេយ៍កាន់តែខ្លាំងឡើង ដោយសារតែសេដ្ឋកិច្ចចិនធ្លាក់ចុះ និងហានិភ័យ អាជីវកម្មកើនឡើងនាពេលអនាគត។

និន្នាការនៃការផ្លាស់ប្តូរនេះ ដោយសារទីផ្សារចិននៅទ្រឹង, ភាពតានតឹងភូមិសាស្ត្រ នយោបាយ និងការ ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគ របស់ជប៉ុន ដោយផ្តល់នូវគុណសម្បត្តិប្រកួតប្រជែង និងហានិភ័យទាប។
ប្រភព៖ MSN

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

20 Nov, 07:30


ការនាំចេញរបស់ជប៉ុនកើនឡើង ជំរុញដោយប្រទេសចិន ទោះជាហានិភ័យ សកលកើនឡើងក៏ដោយ

ជប៉ុន៖ ការនាំចេញរបស់ប្រទេសជប៉ុនកើនឡើង ៣,១% នៅក្នុងខែតុលា ដែល ជំរុញដោយតម្រូវការពីប្រទេសចិន ជាពិសេសសម្រាប់ឧបករណ៍ផលិតបន្ទះឈីប។

ប៉ុន្តែតម្រូវការក្នុងតំបន់មួយចំនួននៅតែទាបក្នុងខែតុលា ដូចជា ការនាំចេញទៅកាន់ សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៦,២% ខណៈការនាំចេញទៅកាន់អឺរ៉ុបបានធ្លាក់ចុះ ១១,៣%។

ពាណិជ្ជកម្មរបស់ជប៉ុន ត្រូវបានការរំពឹងទុកថានឹងកើនឡើង ទោះជាភាពមិនប្រាកដ ប្រជាជាសកល និងភាពតានតឹងពាណិជ្ជកម្មកើនឡើងក៏ដោយ។
ប្រភព៖ The Japan Times

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

20 Nov, 04:30


ពាណិជ្ជកម្មវៀតណាម-អង់គ្លេសបន្តកើនឡើង

វៀតណាម៖
ការនាំចេញពីវៀតណាម ទៅកាន់ចក្រភពអង់គ្លេស ក្នុងរយៈពេល ១០ ខែ ត្រឹមខែតុលា មានចំនួនជិត ៦,៤ លានដុល្លារ ជំរុញកំណើនប្រចាំឆ្នាំ ២២%។

ការនាំចេញពីវៀតណាមទៅកាន់ ចក្រភពអង់គ្លេស ក្នុងខែតុលា មានចំនួន ៦៨៧,២ លានដុល្លារ កើនឡើងជាង ១៣% ធៀបនឹងខែកញ្ញា។

ប្រភេទទំនិញនាំចេញឈានមុខគេ រួមមាន គ្រឿងម៉ាស៊ីន បរិក្ខារ និងគ្រឿងបន្លាស់ ដែលមានចំណូលចំនួន ១,១៤ ប៊ីលានដុល្លារ។
ប្រភព៖ Vietnam News

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

20 Nov, 03:29


បទប្បញ្ញត្តិថ្មីរបស់សហភាពអឺរ៉ុបស្តីពីផលិតផលមិនមានការកាប់បំផ្លាញព្រៃឈើ អាចផ្លាស់ប្តូរទម្រង់ពាណិជ្ជកម្មសម្រាប់អ្នកនាំចេញទំនិញ របស់ប្រទេសដែលមាន​ចំណូលកម្រិតទាប/មធ្យម។ តើផលិតផលណាដែលរងផលប៉ះពាល់ខ្លាំងជាងគេ?

ស្វែងយល់បន្ថែមនៅក្នុង http://wrld.bg/UKhU50TYUPm #EUDR #WBTradecharts
ប្រភព៖ ធនាគារពិភពលោក

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

20 Nov, 02:30


អាម៉េរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់ប្រទេសកម្ពុជាសម្រាប់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងរយៈពេល៩ខែដើមឆ្នាំ

ប្រទេសកម្ពុជា៖ ចំណែកនៃការនាំចេញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់ប្រទេសកម្ពុជា នៅក្នុងរយៈពេល៩ខែដើម ឆ្នាំ២០២៤ ទៅកាន់ទីផ្សារអាម៉េរិកមានចំនួន៣៩%, ទីផ្សារអឺរ៉ុប-២៧ ២៨%, ទីផ្សារអង់គ្លេស ៧%, ទីផ្សារជប៉ុន ៨%, ទីផ្សារចិន ២% និងទីផ្សារប្រទេសផ្សេងៗ មានចំនួន ១៥%។

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

20 Nov, 00:30


IMF ព្រមានថាការសងសឹកតាមរយៈពន្ធអាចបំផ្លាញកំណើនសេដ្ឋកិច្ចអាស៊ី

ហ្វីលីពីន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ការសងសឹកតាមរយៈ ការឡើងពន្ធ អាចបំផ្លាញកំណើនសេដ្ឋកិច្ចអាស៊ី ដោយសារការបង្កើនថ្លៃដើម និង ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

IMF បានសង្កត់ធ្ងន់ថាអាស៊ីជាតំបន់ដែលរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើន​សេដ្ឋកិច្ចសកល។

ចំណុចសំខាន់ គឺការកើនឡើងពន្ធធ្វើឱ្យមានរបាំងពាណិជ្ជកម្មសកល, រារាំងដល់ កំណើននៃការនាំចេញនិងអាចបង្កើនអតិផរណានៅក្នុងសហរដ្ឋអាមេរិក ដូច្នេះធនា គារកណ្តាលអាមេរិកនឹងត្រូវបង្ខំរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដែលទាំងនេះ នឹងបង្កផលប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ចសកល។
ប្រភព៖ CNA

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

19 Nov, 10:30


អត្រាយុវជនគ្មានការងារធ្វើនៅប្រទេសចិនថយមកកម្រិតទាបរយៈពេល ៣ខែ ត្រឹមខែតុលា

ប្រទេសចិន៖ អត្រាយុវជនគ្មានការងារធ្វើមានត្រឹម ១៧,១% ក្នុងខែតុលា ធ្លាក់ពី ១៧,៦% ជាកម្រិតទាបក្នុងរយៈពេលបីខែ ដែលនេះបង្ហាញពីការងើបឡើងវិញនៃ ទីផ្សារការងារ។

រដ្ឋាភិបាលចិននឹងដាក់ចេញផែនការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យឆ្នាំ២០២៥ ក្នុងខែវិច្ឆិកា និងខែធ្នូ ដើម្បីពង្រីកឱកាសការងារ និងរៀបចំវគ្គ ជ្រើសរើសបុគ្គលិកតាមគោលដៅ។

និស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យឈាននឹងដល់ចំនួន ១២,២២លាននាក់ ក្នុងឆ្នាំ២០២៥ កើនឡើង ៤៣០.០០០ ធៀបនឹងឆ្នាំមុន។
ប្រភព៖ Global Times

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

19 Nov, 09:30


អ្នកនៅលីវក្នុងសមាជិកគ្រួសារត្រូវរកការងារបន្ថែមដើម្បីទប់ទល់នឹងថ្លៃចំណាយក្នុងការរស់នៅ

កូរ៉េខាងត្បូង៖ ជាងពាក់កណ្តាលនៃអ្នកនៅលីវក្នុងសមាជិកគ្រួសារនៅកូរ៉េខាងត្បូង ត្រូវរកការងារបន្ថែមដើម្បីទប់ទល់នឹងការកើនឡើងថ្លៃចំណាយក្នុងការរស់នៅ (របាយការណ៍ KB)។

តាមការអង្កេតបង្ហាញថា ៥៤,៨% នៃ ២.០០០ គ្រួសារ បានធ្វើការងារបន្ថែមដើម្បី សន្សំប្រាក់សម្រាប់ហានិភ័យ និងរ៉ាប់រងថ្លៃចំណាយក្នុងការរស់នៅ។

ក្នុងវ័យពី ២០ឆ្នាំ និង ៣០ឆ្នាំ សម្រាប់ស្ត្រី បង្ហាញពីការពេញចិត្តខ្ពស់ក្នុងការរស់នៅ តែម្នាក់ឯងមានចំនួនដល់ទៅ ៨៣,៥% និងសម្រាប់បរុស មានត្រឹមតែ ៧០,២% ប៉ុណ្ណោះ។
ប្រភព៖ The Korea Times

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

19 Nov, 08:30


ទីផ្សារការងារអាមេរិកនៅតែជំរុញអតិផរណា

អាម៉េរិក៖ ភាពតានតឹងទីផ្សារការងារនៅសហរដ្ឋអាមេរិកបង្កើនសម្ពាធអតិផរណា បើទោះជាក្នុងកម្រិតតិចជាងឆ្នាំ២០២២ និងឆ្នាំ២០២៣ ក៏ដោយ។

តម្រូវការធ្លាក់ចុះជំរុញអតិផរណាថយចុះបីត្រីមាសជាប់គ្នាចំនួន ១% ក្នុងរយៈពេល ពីរឆ្នាំកន្លងមក ប៉ុន្តែតម្រូវការកើនឡើងធ្វើឱ្យអតិផរណាកើនពី ០,៣% ទៅ ០,៤% គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។

ធនាគារកណ្តាលអាមេរិក (Fed) បានទម្លាក់គោលនយោបាយអត្រាការ​ប្រាក់ក្នុងខែ កញ្ញា ដោយសារការធ្លាក់ចុះនៃអតិផរណា និងកំណើនទីផ្សារការងារយឺត។
ប្រភព៖Reuters

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

19 Nov, 07:30


សេដ្ឋកិច្ចថៃនឹងជៀសផុតហានិភ័យនៅឆ្នាំ២០២៥ ប៉ុន្តែកំណើនមានកម្រិត

ប្រទេសថៃ៖ សេដ្ឋកិច្ចថៃត្រូវបានរំពឹងថានឹងជៀសផុតហានិភ័យនៅឆ្នាំ២០២៥ ដោយមានព្យាករកំណើនចន្លោះពី ២,៣% ទៅ ៣,៣%។

កត្តាជំរុញសំខាន់ៗ រួមមានការកើនឡើងនៃការប្រើប្រាស់ និងការវិនិយោគ, ការងើប ឡើងវិញនៃវិស័យទេសចរណ៍ និងការនាំចេញ។

ប៉ុន្តែសេដ្ឋកិច្ចថៃនឹងប្រឈមបញ្ហាពីរសំខាន់ៗនៅឆ្នាំក្រោយ រួមមាន កំណើនបំណុល គ្រួសារខ្ពស់ និងបញ្ហាពាណិជ្ជកម្ម។
ប្រភព៖ Bangkok Post

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

19 Nov, 03:29


ការចូលរួមកម្លាំងពលកម្មស្ត្រីនៅក្នុង #SouthAsia គឺមានកម្រិតទាបបំផុតនៅ​លើពិភពលោក។ តើ​មាន​ហេតុផល​អ្វី​ខ្លះ​នៅ​ពី​ក្រោយ​បញ្ហា​នេះ ហើយ​អ្វី​ជា​ដំណោះស្រាយ​គោលនយោបាយ​ដ៏​មាន​សក្តានុពល​សម្រាប់​ប្រទេស​នានា?

ការបង្កើនការងារដល់ស្ត្រីអាចជំរុញ GDP អាស៊ីខាងត្បូងរហូតដល់ ៥១%

ស្វែងយល់បន្ថែមនៅក្នុង #SouthAsiaDevelopment;
http://wrld.bg/Qp1g50TUZfw
ប្រភព៖ ធនាគារពិភពលោក

Telegram Channel
Facebook Page

សេដ្ឋកិច្ច និងទីផ្សារការងារ

19 Nov, 02:30


ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបរបស់ប្រទេសកម្ពុជាមានកំណើនគ្រប់ប្រទេសគោលដៅនាំចេញ

ប្រទេសកម្ពុជា៖ កំណើននៃការនាំចេញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤ (៩ខែ) មាន អត្រាកំណើនកើនឡើង ២៤% ដោយការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបមានកំណើន ខ្ពស់ជាងគេ ២៧,៣%។

ប្រភពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

Telegram Channel
Facebook Page

1,428

subscribers

1,586

photos

40

videos