បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) @nssfcambodia Channel on Telegram

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

@nssfcambodia


ចែករំលែកព័ត៌មាន ស្តីពីអត្ថប្រយោជន៍របបសន្តិសុខសង្គម
Group Chat: https://t.me/nssfCambodia_Chat
Website: http://www.nssf.gov.kh

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) (Khmer)

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជា​ប្រអប់​ព័ត៌មាន​ដែល​ត្រូវ​នឹង​អត្ថប្រយោជន៍​ដែល​បាន​បង្កើត​ឡើង​សម្រាប់​សន្តិសុខសង្គម។ វា​ជា​ទម្រង់​អខ្ចយ១ខ្យ​ដែល​ផ្តល់​ព័ត៌មាន​អំពី​សន្តិសុខ​រឺ​សុខសង្គម​ដោយ​ពួកអា​នៃ​ប្រលង​ជាតិសន្តិសុខ​សង្គម​កម្ម​វិធី​នេះ។ ទស្សមវិធី​នេះ​គឺត្រូវ​បាន​អនុញ្ញា​ប្រយោជន៍​និង​ក៏​ផ្តល់​ព័ត៌មាន​អំពី​កម្មវិធី​ដ៏​សិទ្ធ​នៅ​ស្រុក​ពួកអា។ សម័រ។ ប្រសរឡាំង: https://t.me/nssfCambodia_Chat គេហទំព័ត៌មាន: http://www.nssf.gov.kh

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

20 Nov, 09:00


ពិតមែនហើយ! បើថៅកែរបស់អ្នក បានចុះឈ្មោះអ្នកចូលជាសមាជិក ប.ស.ស. នោះលោកអ្នកនឹងទទួលបានរបបធានារ៉ាប់រងសន្តិសុខសង្គមដូចជា៖
➤ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ
➤ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព
➤ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន

👉 សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូននឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
➤ សេវាសម្រាល សេវាថែទាំមុន និងក្រោយពេលសម្រាល ដោយឥតគិតថ្លៃ
➤ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃចំនួន ៩០ថ្ងៃ នៃការឈប់សម្រាក មុននិងក្រោយសម្រាលកូន (បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន)
➤ ប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល

👉 ការពារបុគ្គលិកអ្នក ចុះឈ្មោះបុគ្គលិកអ្នកជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា!

☎️ សម្រាប់ព័ត៌មានបន្ថែមសូម លោកអ្នកទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ១២៨៦ ដោយឥគគិតថ្លៃ ឬតាមរយៈបណ្តាញសង្គមរបស់យើង

#MLVT #HENGSour #បសស #NssfCambodia
——————————
👉តាមដាន Telegram
👉តាមដាន Facebook
👉 តាមដាន TikTok
👉 តាមដាន YouTube

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

20 Nov, 08:27


ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញធ្វើបទបង្ហាញអំពីការអនុវត្តរបបសន្តិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
-------------------------
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើបទបង្ហាញអំពីការអនុវត្តរបបសន្តិសុខសង្គម នៅក្នុងកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតអគ្គនាយករង ប.ស.ស. បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងស្តីពីការអនុវត្តរ...អានបន្ត

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

19 Nov, 11:06


ឯកឧត្តមអគ្គនាយករង ប.ស.ស. អញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ (COMWEL) ក្នុងដំណើរទស្សនកិច្ចមកកាន់បេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
------------------------------
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំអានបន្ត...

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

14 Nov, 08:34


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន ៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំស្តង់ដើម្បីផ្តល់ព័ត៌មានអំពីវិស័យសំខាន់ចំនួន៣ របស់ក្រសួង នៅក្នុងបរិវេណកោះពេជ្រ សម្រាប់សាធារណជន យុវជនចូលទស្សនា និងសាកសួរព័ត៌មាន។ វិស័យទាំងនោះ មានដូចជា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), និងវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ( TVET)។

សម្រាប់ស្តង់ផ្សព្វផ្សាយ និងចុះបញ្ជីចល័តរបស់ ប.ស.ស.  សាធារណជនអាចធ្វើការសាកសួរព័ត៌មានទូទៅពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងទទួលបានឯកសារផ្សព្វផ្សាយដោយឥតគិតថ្លៃរួមមានសៀវភៅកម្រងឯកសារ/ខិត្តប័ណ្ណបេឡាជាតិសន្តិសុខសង្គម និងយន្តការបង្ការហានិភ័យការងារ។ អ្វីដែលពិសេសនោះគឺ សាធារណជនក៏អាចធ្វើប័ណ្ណសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងកម្មករនិយោជិតនៃវិស័យឯកជន (ទទួលបានប័ណ្ណភ្លាមៗ) តែម្តង។

បន្ថែមពីនេះ សម្រាប់សមាជិកដែលបានចុះបញ្ជីតាមកម្មវិធីទូរសព្ទដៃ និងទទួលបានការពិនិត្យឯកភាពពីមន្រ្តី ប.ស.ស. រួចរាល់អាចមកយកកាតនៅស្តង់ចុះបញ្ជីចល័តនេះបាន គ្រាន់តែបង្ហាញសារ ដែលបានឯកភាពនោះជាការស្រេច។ ក្នុងនោះដែរ លោកអ្នកក៏មានឱកាសទទួលបានរង្វាន់អនុស្សាវរីយ៍រួមមាន៖ អាវយឺត ថង់យួរ សៀវភៅ និងមួក ដ៏ស្រស់ស្អាតពី ប.ស.ស. ផងដែរ។

ដោយឡែក ស្តង់របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ ក៏បានដាក់តាំងបង្ហាញពីការផ្សព្វផ្សាយពីសេវាការងារ, ព័ត៌មានជ្រើសរើសកម្លាំងពលកម្មក្នុងប្រទេស, ផ្តល់ការប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ, និងចុះឈ្មោះអ្នកស្វែងរកសម្រាប់ប្រជាពលរដ្ឋដែលចូលរួមកម្មវិធីនេះផងដែរ។

ទន្ទឹមនេះ ក្រសួងការងារក៏បានដាក់ស្តង់បង្ហាញពីវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលសាធារណជនទាំងអស់អាចមកទទួលសេវាធ្វើខិតបណ្ណកម្មវិធី  TVET 1.5M និងការបង្ហាញពីមុខជំនាញទាំង ៤៥ ដែលកំពុងត្រូវបានបណ្តុះបណ្តាលផងដែរ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញទាំងអស់សូមមកទស្សនាស្តង់ទាំង៣វិស័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានដាក់តាំងបង្ហាញរយៈពេល៣ថ្ងៃពេញនៃព្រះរាជពិធីបុណ្យអុំទូកឱ្យបានផុសផុល ដើម្បីទទួលបានព័ត៌មាន និងឱកាសផ្សេងៗជាច្រើនទៀត៕

#MLVT #HENGSour #NEA #បសស #TVET

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

14 Nov, 00:31


អបអរសាទរ! "ព្រះរាជពិធីបុណ្យអុំទូក" (បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ)
#បុណ្យអុំទូក #waterfestival2023 #nssfcambodia #MLVT #NssfCambodia

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

13 Nov, 09:04


ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បានដឹកនាំមន្ត្រីជំនាញចូលរួមអមឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ខួបលើកទី១២ ក្រោមប្រធានបទ “គាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ និងសកម្មភាពបរិស្ថាននៅកម្ពុជា”
......................
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញចូលរួមអមឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ខួបលើកទី១២ ក្រោមប្រធានបទ “គាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ និងសកម្មភាពបរិស្ថាននៅកម្ពុជា”។ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់...អានបន្ត

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

09 Nov, 09:08


ឥឡូវនេះ! អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងមានសិទ្ធិទទួលបានការគាំពារពី ប.ស.ស. ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។

➡️ដើម្បីស្នើសុំចូលជាសមាជិក ប.ស.ស. ម្ចាស់ផ្ទះត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស. ដែលនៅជិតបំផុត បន្ទាប់មកត្រូវបញ្ជូនអ្នកបម្រើក្នុងផ្ទះរបស់អ្នក មកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស. ជាមួយនឹងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនទៀត។

🏪 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង

⚠️ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!!!
#MLVT #HENGSour #បសស #NssfCambodia
——————————
🌐តាមដាន Telegram
🌐តាមដាន Facebook
🌐តាមដាន TikTok
🌐តាមដាន YouTube

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

08 Nov, 23:00


អបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ ខួបអនុស្សាវវីយ៍លើកទី ៧១
៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

07 Nov, 08:20


តើអ្នកនឹងទទួលបានការធានារ៉ាប់រងសុខភាពអ្វីខ្លះ បន្ទាប់ពីក្លាយជាសមាជិក ប.ស.ស.?

🏪 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង!
#MLVT #HENGSour #បសស #NssfCambodia
..............................................

🌐 តាមដាន Telegram
🌐 តាមដាន Facebook
🌐 តាមដាន TikTok
🌐 តាមដាន YouTube

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

07 Nov, 06:35


កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងពង្រីកការចុះបញ្ជីសមាជិក ប.ស.ស.
----------------------------------
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្ដាល ប.ស.ស. បានរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តគម្រោងពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. ក្រោមការដឹកនាំពី ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ដោយមានការចូលរួមពីលោក Finn KOH ប្រធានកម្មវិធីកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO) និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ១០រូប។

សម្រាប់កិច្ចព្រមព្រៀងអនុវត្តលើគម្រោងនេះ មានរយៈពេល ចំនួន ៣ខែ ៨ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ហើយសម្រាប់វឌ្ឍនភាពនៃ.... អានបន្ត

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

07 Nov, 05:53


សេចក្តីជូនដំណឹង ស្តីពីការឈប់សម្រាកក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ របស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

——————————
🌐តាមដាន Telegram
🌐តាមដាន Facebook
🌐តាមដាន TikTok
🌐តាមដាន YouTube

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

07 Nov, 01:46


របៀបស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. (ប័ណ្ណសមាជិក ប.ស.ស.) តាមកម្មវិធីទូរស័ព្ទដៃ NSSF Member (បុគ្គលស្វ័យនិយោជន៍)

»»» https://youtu.be/d420BJJCmSg
——————————
🌐តាមដាន Telegram
🌐តាមដាន Facebook
🌐តាមដាន TikTok
🌐តាមដាន YouTube

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

07 Nov, 00:52


🎉អបអរសាទរ ខួបលើកទី២១ នៃការដាក់បញ្ជូលរបាំព្រះរាជទ្រព្យ ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ 🇰🇭❤️

៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៤

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

06 Nov, 07:00


តស់! មកដឹងពីរបៀបបង់ភាគទានសម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ តាមរយៈកម្មវិធីទូរស័ព្ទដៃ ABA Mobile

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

06 Nov, 07:00


តស់! មកដឹងពីរបៀបបង់ភាគទានសម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ តាមរយៈកម្មវិធីទូរស័ព្ទដៃ Canadia Mobile App

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

06 Nov, 06:59


ងាយៗ! របៀបបង់ភាគទានសម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ តាមរយៈកម្មវិធីទូរស័ព្ទដៃ ACLEDA Mobile

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

06 Nov, 06:59


របៀបបង់ភាគទាន (បុគ្គលស្វ័យនិយោជន៍) មក ប.ស.ស. តាមរយៈធនាគារ FTB

☎️សម្រាប់ការផ្តល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៨៦ | ១២៩៧ ដើម្បីទទួលបានព័ត៌មានលម្អិត។

លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត!!!
#MLVT #HENGSour #បសស #NssfCambodia

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

30 Oct, 00:47


៤- របៀបប្រកាសសមាជិក ប.ស.ស. និងការបង់ភាគទាន តាមប្រព័ន្ធចុះបញ្ជិកា ប.ស.ស.
https://youtu.be/q8XrfjvZJVY

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

30 Oct, 00:46


៣- របៀបចុះបញ្ជីសមាជិក ប.ស.ស. តាមប្រព័ន្ធចុះបញ្ជិកា Web Base Application
https://youtu.be/idNd67cisno

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

30 Oct, 00:46


២ - របៀបចុះបញ្ជីសហគ្រាសគ្រឹះស្ថាន និងការផ្ទេរសិទ្ធគ្រប់គ្រង ក្នុងប្រព័ន្ធ ប.ស.ស.
https://youtu.be/46S5azXK-A8

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

30 Oct, 00:45


១- របៀបបង្កើតគណនីចូលប្រើប្រាស់ប្រព័ន្ធចុះបញ្ជិកា របស់ ប.ស.ស.
https://youtu.be/f-gHYQMxB8I

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

28 Oct, 22:02


ក្នុងឱកាសព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និង ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍។

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

28 Oct, 12:36


ប័ណ្ណសមាជិក ប.ស.ស. ប្រមាណជាង ៣០០ប័ណ្ណត្រូវបានផ្តល់ជូនក្រុមប្រឹក្សាស្រុក-ឃុំ រដ្ឋបាលស្រុកកំពង់ត្រឡាច នៃខេត្តកំពង់ឆ្នាំង
..................
(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ឹម ប៊ុនធឿន ប្រធានសាខា ប.ស.ស. ខេត្តកំពង់ឆ្នាំង បានសហការជាមួយ លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច រៀបចំពិធីប្រគល់ប័ណ្ណសមាជិក ប.ស.ស. និងផ្សព្វផ្សាយអត្ថប្រយោជន៍ នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស. ជូនដល់ក្រុមប្រឹក្សាស្រុក-ឃុំ-ប្រធានការិយាល័យប្រជាពលរដ្ឋ មេភូមិ អនុប្រធានភូមិ និង...អានបន្ត

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

28 Oct, 07:17


អង្គការសង្គមស៊ីវិលជាច្រើនស្ថាប័ន ក្នុងរាជធានីភ្នំពេញ បានចូលរួមឈ្វេងយល់អំពីរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត
------------------------------
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃ ប.ស.ស. បានអញ្ជើញធ្វើបទបង្ហាញចែករំលែកអំពីអត្ថប្រយោជន៍នៃការចូលរួមរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត អានបន្ត...

66,757

subscribers

5,899

photos

108

videos