ឈួរ សុបញ្ញា-CHHOUR SOPANNHA @pannha_p1 Channel on Telegram

ឈួរ សុបញ្ញា-CHHOUR SOPANNHA

@pannha_p1


ឈួរ សុបញ្ញា-CHHOUR SOPANNHA (Khmer)

ឈួរ សុបញ្ញា-CHHOUR SOPANNHA គឺជាសំណួរប្រចាំអ្នកដែលចង់យល់ពីរបស់ពិឫសាល។ វេបសាយនេះមានសេចក្តីណែនាំជាមួយនឹងការសម្រេចចិត្តលើបទបបរបស់ពិសាលនិងផ្តល់នូវព្រឹត្តិការអភិវឌ្ឍន៍លើដំណើរពិសាល។ ពិសេសប្រសាទលើរបស់សេសាវេងនឹងទស្សនាច្រើនរឿងនិងសតិជោគជ័យសម្រាប។ មិនចេញពីទំហំរបស់ប្រភពរបស់អ្នកនៅទីនេះ។ ពិសេសនេះជាឧទានពីប្រចាំអ្នកដែលស្ថិតនៅលើ Telegram បច្ចុប្បន្នប្តុកបង្ហាញអោយអ្នកដឹងនូវរបស់ព្រឹត្តិការសិក្សានិងការអរិយខ្លឃ្ចមួយរៀន។

ឈួរ សុបញ្ញា-CHHOUR SOPANNHA

21 Jan, 13:28


នាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្រ្តីបានអញ្ជើញគោរពវិញ្ញាក្ខន្ធ ឧបាសិកា ជា ហុង ត្រូវជាម្តាយក្មេកលោក Warren DALY ទីប្រឹក្សាមូលនិធិសហប្រជាជាតិដើម្បីកុមារប្រចាំព្រះរាជាណាចក្រកម្ពុជា បាទទួលមរណភាព នៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៤:០០នាទីព្រឹក ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះខ្ញុំបាទ សូមចូលរួមចែករំលែកនូវមរណទុក្ខជាមួយ លោក ព្រមទាំងក្រុមគ្រួសារនៃសព ដោយក្ដីសង្វេគជាទីបំផុត។

ជាមួយសមានទុក្ខដ៏សែនវិយោគសោកសៅក្រៃកន្លងនេះ ខ្ញុំបាទ សូមឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា ជា ហុង សូមឆាប់បានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

21 Jan, 08:03


នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានដឹកនាំអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទិន សុខឃួន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២:៤៥នាទីរសៀល ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។

ឯកឧត្តមប្រធាន ព្រមទាំងប្រតិភូទាំងអស់ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ លោកជំទាវ និងលោកប្រធាននាយកដ្ឋាន ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ទិន សុខឃួន ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

10 Jan, 07:07


នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំប្រជុំពិភាក្សាការងារ នៅសាលប្រជុំផ្កាក្រវ៉ាន់ ទីស្តីការក្រសួងធម្មការ និងសាសនា។
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

07 Jan, 00:03


អបអរសាទរ ខួបទី៤៦ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥)

៤៦ឆ្នាំ នៃការរស់រានឡើងវិញ នៃប្រជាជាតិខ្មែរ ការរួចផុតពីជ្រោះមរណៈ នៃបនប្រល័យពូជសាសន៍ ប៉ុលពត​​។ ការត្រលប់មកនូវស្នាមញញឹម ភាពរីករាយ ភាពសម្បូររុងរឿង នៃប្រជាជាតិយើង។

ផ្ដើមពីការចាកចេញរបស់សម្តេចតេជោ ក្នុងទិសដៅស្វែងរកការសង្រ្គោះជាតិ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងការប្រមូលផ្តុំកម្លាំងពីគ្រប់ទិសទី បានឈានដល់ការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ។

នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលប្រជាជនគ្រប់រូបចងចាំមិនអាចភ្លេចបាន។ ក្នុងនាមប្រជាជនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយចងចាំជានិច្ចគុណូបការៈដ៏ធំធេង នៃថ្ងៃ ៧ មករា ដែលជាចំណុចចាប់ផ្តើមនៃសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។
៧ មករា ស្ថិតក្នុងបេះដូង និងការចងចាំរបស់ប្រជាជនខ្មែរគ្រប់រូបជាដរាប។
======================

Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

06 Jan, 06:23


នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០៥ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកគណកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ បានចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកក្រោមអធិបតីភាព ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលស.ស.យ.ក. និងជាអនុប្រធានប្រចាំការស.ស.យ.ក.រាជធានីភ្នំពេញ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. នាឱកាសនោះ ឯកឧត្តម និងសមាជិក សមាជិកា បានអញ្ជើញដាក់កម្រងផ្កា នៅមុខស្តូបតម្កល់អដ្ឋិធាតុ ព្រមទាំងនិមន្តព្រះសង្ឃបង្សុកុល ឧទ្ទិសកុសល និងផ្សាយមេត្តាធម៌ជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបដ៏ព្រៃផ្សៃ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

05 Jan, 06:39


នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកក្រុមការងារសាសនារាជធានីភ្នំពេញបានអញ្ជើញអមដំណើរ លោកជំទាវ ទូច សារ៉ុម ប្រធានក្រុមការងារសាសនារាជធានីភ្នំពេញចូលរួមក្នុងការប្រឡងយកវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ត្រី ទោ ឯក នៅមណ្ឌលវត្តសំរោងអណ្តែត នៃវិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី ដោយមានសមណសិស្ស សិស្ស ចូលរួមប្រឡងចំនួន ១.០៩៣ អង្គ/នាក់ និងមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានតាមឋានានុក្រមផងដែរ។
នាឱកាសនោះ គណៈអធិបតី ទាំងព្រះសង្ឃ ទាំងគ្រហស្ថ សុទ្ធតែបានលើកឡើងនូវការផ្ដាំផ្ញើចំពោះសមណសិស្ស សិស្សទាំងអស់ ក្នុងការប្រឡងប្រកបដោយជោគជ័យ ធ្វើយ៉ាងណាសម្រេចលទ្ធផលជារួម នាំមកនូវគុណភាព "ចេះគឺជាប់" ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលយើងផងដែរ៕។
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

04 Jan, 12:56


ការធ្វើសមាធិ (Meditation) គឺជាវិធីសាស្ត្រដែលមានគោលបំណងដើម្បីចំប៉ុសស្រមោល និងសង្កត់លើការយល់ដឹងឬការមិនយល់ដឹងពីអារម្មណ៍ និងគំនិត។ វាជាផ្នែកមួយនៃការអភិវឌ្ឍន៍ចិត្តវិជ្ជា និងការផ្តោតសមាជិកមួយដែលអាចជួយក្នុងការកែលម្អសុខភាពផ្លូវចិត្ត និងរាងកាយ។ អត្ថន័យនៃការធ្វើសមាធិអាចរួមបញ្ចូលដូចខាងក្រោម៖

1. ការផ្តោតអារម្មណ៍ : ជួយក្នុងការពង្រឹងសមត្ថភាពផ្តោតលើអ្វីដែលកំពុងកើតឡើងក្នុងពេលបច្ចុប្បន្ន។

2. ការកែលម្អសុខភាពផ្លូវចិត្ត : អាចជួយកាត់បន្ថយការមានអារម្មណ៍អត់ធ្មត់, សំពាធ និងអារម្មណ៍អវិជ្ជមានផ្សេងៗ។

3. ការស្វែងរកសេចក្តីសុខ : ជួយបង្កើនការយល់ដឹងអំពីខ្លួនឯង និងជីវិត ដើម្បីរកឃើញសេចក្តីសុខផ្ទាល់ខ្លួន។

4. ការអភិវឌ្ឍចិត្តវិជ្ជា : ជួយបង្កើនការយល់ដឹងនិងការសម្រេចចិត្តល្អប្រសើរនៅក្នុងជីវិត។
====
ការធ្វើសមាធិមានច្បាប់នានានិងរបៀបផ្សេងៗគ្នា ដូចជាការធ្វើសមាធិប្រចាំថ្ងៃ ការធ្វើសមាធិដោយប្រើសំឡេង ឬការធ្វើសមាធិដោយប្រើកម្រិតសន្សំអារម្មណ៍។

ឈួរ សុបញ្ញា-CHHOUR SOPANNHA

04 Jan, 12:46


សមាធិគឺជាវិធីសាស្រ្តមួយដើម្បីអភិវឌ្ឃនូវលក្ខខណ្ឌដ៏មានប្រយោជន៏នៃចិត្ត។យើងបដិបត្តិធ្វើតាមវិធីនេះម្តងហើយម្តងទៀតដើម្បីបង្កើតនូវលក្ខខណ្ឌនានានៃចិត្តទាល់តែលក្ខខណ្ឌទាំងនោះក្លាយជាទម្លាប់មួយ។
=========
សំណុចសំខាន់ទាំងមូលនៃការធ្វើសមាធិគឺមិនមែនគ្រាន់តែអោយមានអារម្មណ៏ស្ងប់មិនមែនគ្រាន់តែអោយមានការផ្តោតអារម្មណ៏ខ្ពស់ហើយនិងមិនមែនគ្រាន់តែអោយមានអារម្មណ៏នៃសេចក្តីស្រលាញ់នៅពេលដែលយើងអង្គុយតាំងសមាធិនៅលើខ្នើយនៅក្នុងផ្ទះរបស់យើងតែប៉ុណ្ណោះទេ។ប៉ុន្តែវាពិតជាធ្វើអោយមានប្រយោជន៏ដល់ជីវិតប្រចាំថ្ងៃរបស់យើង។ប្រសិនបើយើងធ្វើសមាធិជាប្រចាំអោយបានទៀតទាត់នោះការធ្វើសមាធិនោះនឹងបង្កើតនូវទំលាប់ជាវិជ្ជមាននានានៅក្នុងអារម្មណ៏ដែលយើងអាចយកមកប្រើប្រាសនៅពេលណាដែលយើងត្រូវការមិនថានៅពេលយប់ឬនៅពេលថ្ងៃនោះទេ។ហើយនៅទីបញ្ចប់នៃការបដិបត្តិធ្វើនេះវានឹងក្លាយជាផ្នែកមួយនៃជីវិតយើង។រាល់ការអភិវឌ្ឃន៏បាននូវគុណភាពទាំងនោះគឺជាអ្វីមួយដែលមានលក្ខណៈធម្មជាតិសុទ្ធសាធដែលធ្វើអោយយើងក្លាយជាមនុស្សប្រកបដោយសេចក្តីស្រលាញ់ប្រកបដោយការផ្តោតអារម្មណ៏ខ្ពស់និងប្រកបដោយចិត្តស្ងប់ដោយមិនចាំបាច់ខំប្រឹង។ វានឹងមានពេលវេលាជាក់លាក់ណាមួយដែលធ្វើអោយយើងខឹងសម្បាយ៉ាងខ្លាំង។ប៉ុន្តែរឿងដែលយើងត្រូវធ្វើនោះគឺត្រូវរំលឹកខ្លួនឯងថា“សូមអោយមានចិត្តមេត្តា”។ពីព្រោះថាយើងនឹងសុាំជាមួយនឹងសភាពនៃចិត្តបែបនេះតាមរយៈនៃការធ្វើសមាធិជាប្រចាំ។យើងអាចបង្កើតវាបានភ្លាមៗ។ គ្មានបុគ្គលណាម្នាក់ល្អគ្រប់ដប់នោះទេ។យើងទាំងអស់គ្នាអាចស្វែងរកបាននូវទំលាប់អាក្រក់ដែលយើងចង់លុបបំបាត់វាចេញ។វាពិតជាសំណាងល្អណាស់ដែលទំលាប់អាក្រក់ទាំងនោះមិនត្រូវបានចារនៅលើផ្ទាំងថ្មដែលយើងមិនអាចលុបបំបាត់បាន។ប៉ុន្តែទំលាប់អាក្រក់ទាំងអស់នោះគឺអាចផ្លាស់ប្តូរបាន។ហើយការផ្លាស់ប្តូរនេះមិនត្រូវការអ្វីទាំងអស់គឺត្រូវការតែការខិតខំប្រឹងប្រែងរបស់យើងតែម៉្យាងប៉ុណ្ណោះ។មនុស្សភាគច្រើនចំណាយម៉ោងពេលច្រើនណាស់នៅក្នុងក្លឹបហាត់ប្រាណប៉ុន្តែភ្លេចគិតដល់ការហាត់នូវទ្រព្យដ៏អស្ចារ្យនៃយើងគឺចិត្តរបស់យើង។វាពិបាកនៅគ្រាចាប់ផ្តើមប៉ុន្តែនៅពេលដែលយើងបានឃើញនូវអត្ថប្រយោជន៏ដែលសមាធិផ្តល់អោយដល់ជីវិតយើងនោះយើងនឹងមានសេចក្តីសប្បាយរីករាយក្នុងការចំណាយពេលវេលាហ្វឹកហាត់ចិត្តរបស់យើង៕
==================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

04 Jan, 10:40


ជារៀងរាល់ឆ្នាំ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តែងតែ​ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ​​​​ ដើម្បីឧទ្ទិសកុសល​ជូនជនរងគ្រោះនិងអតីតយុទ្ធជនដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍​ខ្មែរក្រហម។

ឆ្នាំនេះ ពិធីគោរពវិញ្ញាណក្ខន្ធនឹងប្រារព្ធនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ៦:៣០ នាទីព្រឹកនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។
==================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

04 Jan, 04:20


🙏 សូមគោរពរាយការណ៍
ជូនលោកប្រធានគណបក្សស្រុក

ឃុំដំណាក់រាំង
នាពឹកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៤
-ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំដំណាក់រាំង តំណាងដោយឯកឧត្តម នាង កែវសុវណ្ណ និងសមាជិកបានអញ្ចើញចូលរួមបុណ្យសពចំនួន៣ សព មាន៣ភូមិ (ភូមិជំទប់មាន់ ភូមិក្រាំងខ្នុរ និងភូមិទំនប់បាក់)នឹងបានចូលជាបច្ច័យចំនួន៥០,០០០រៀលក្នុង១សព ហើយគណៈកម្មាធិការគណបក្សឃុំក៏បានចូលរួម៥០,០០០រៀលក្នុង១សពផងដែរ ។
សូមអរគុណ 🙏💐
សូមគោរពជូនពរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់សូមមានសុខភាពល្អគ្រប់ពេលវេលា💐💐😍😍

ឈួរ សុបញ្ញា-CHHOUR SOPANNHA

03 Jan, 12:28


នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងធម្មការ និងសាសនា បានអញ្ជើញអមដំំណើឯកឧត្តមចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំគណ:ប្រតិភូក្រសួង គោរពវិញ្ញាណក្ខន្ធនិងសាររំលែកទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកជំទាវ ធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ត្រូវជាភរិយា ឯកឧត្តមនាយឧត្តមសេនីយ៍ ដែលបានទទួល មរណភាព កាលពីថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៥២នាទី ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

03 Jan, 12:02


នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឈួរ សុបញ្ញា អនុប្រធាផ្នែកផ្សព្វផ្សាយ និងព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានអញ្ជើញអមដំំណើរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន ដឹកនាំប្រតិភូអញ្ជើញ គោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ស្ថិតនៅវត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង មានទីតាំងស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀល ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។
==================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

30 Dec, 12:40


សូមស្វាគមន៍មកកាន់ Chanel ផ្លូវការរបស់ក្រុមហ៊ុនយុវមង្គល 🙏😊

ក្រុមហ៊ុនសេវាកម្មពិធីការយើងខ្ញុំ ធានាជូនអតិថិជននូវទំនុកចិត្ត ប្រណីតភាព និងគុណភាពខ្ពស់ ប្រកបដោយសេវាកម្មរហ័សទាន់ចិត្ត ក្រុមការងារមានជំនាញច្បាស់លាស់ ការរៀបចំស្របតាមទំនៀមពីបុរាណ និងតម្លៃសមរម្យ​ 😊

សេវាកម្មយើងខ្ញុំ រួមមាន៖
- សេវាកម្មពិធីការ
- រៀបចំជំនូន
- រៀបចំពិធីក្រុងពាលី
- រៀបចំពិធីសូត្រមន្ត
- រៀបចំពិធីសាសនាផ្សេងៗ
- សេវាកម្មតុបតែងរោងពិធី
- សេវាកម្មរៀបចំអាហារសម្រន់
- សេវាកម្មរៀបចំគម្រោងដំណើរកំសាន្ត
- សេវាកម្មជួលម៉ាស៊ីនត្រជាក់ ម៉ាស៊ីនភ្លើង និងកង្ហារទឹក

សម្រាប់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងបងប្អូន មានបំណងរៀបចំពិធីបុណ្យ និងកម្មវិធីផ្សេងៗ
សូមទំនាក់ទំនងប្រឹក្សាយោបល់ តាមរយៈ
☎️ លេខទូរស័ព្ទ៖ 010/089 707 263 /089 721 524
🌐 Facebook Page ៖ https://www.facebook.com/YUVAKMONGKUL?mibextid=ZbWKwL

« ប្រសិទ្ធភាព គុណភាព សីលធម៌ »

ឈួរ សុបញ្ញា-CHHOUR SOPANNHA

30 Dec, 09:03


លិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ព្រមទាំងលោកជំទាវក្នុងឱកាសនៃពិធីចូលឆ្នាំសកល គ.ស ២០២៥។
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

30 Dec, 07:53


លិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ក្នុងឱកាសនៃពិធីចូលឆ្នាំសកល គ.ស ២០២៥។
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

30 Dec, 06:22


លិខិតគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសនៃពិធីចូលឆ្នាំសកល គ.ស ២០២៥។
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

30 Dec, 05:40


លិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ឌបណ្ឌិត ប៊ុនរានី ហ៊ុន សែន ក្នុងឱកាសនៃពិធីចូលឆ្នាំសកល គ.ស ២០២៥។
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

30 Dec, 04:46


លិខិតគោរពជូនពរ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ព្រមទាំងលោកជំទាវ ក្នុងឱកាសនៃពិធីចូលឆ្នាំសកល គ.ស ២០២៥។
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

29 Dec, 03:11


អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា
(២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤)
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

26 Dec, 16:36


តស់ៗ! បងប្អូន! ចូលរួមរាប់ថយក្រោយជាមួយគ្នា!

សល់តែ៣ថ្ងៃ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ២៩ធ្នូ។

ជួបគ្នាឆាប់ៗនេះ …
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

26 Dec, 15:29


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាវិន័យ វាយតម្លៃលើមន្ត្រីកម្មសិក្សា ការតាំងស៊ប់ក្នុងក្របខណ្ឌ ការតែងតាំងការដំឡើងឋានន្តរស័ក្តិ ឬថ្នាក់និងការលុបឈ្មោះចេញ ពីក្របខណ្ឌរបស់មន្ត្រីរាជការស៊ីវិល ព្រមទាំងមានការអញ្ជើញចូលរួម ពីលោកប្រធានអង្គភាពពាក់ព័ន្ធទាំងអស់។ ដើម្បីពិនិត្យលើការវាយតម្លៃ ការតម្លើងថ្នាក់ និងការវាយតម្លៃសម្រាប់ការផ្តល់ជូននូវគ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការ សម្រាប់ឆ្នាំ២០២៥ ។
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

26 Dec, 15:26


សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តសៀមរាប ដែលមានបញ្ហា និងចង់សាកសួរព័ត៌មាន ពាក់ព័ន្ធជាមួយការងារព្រហ្មទណ្ឌ សូមមេត្តាធ្វើការទំនាក់ទំនងមកកាន់ មន្រ្តីជាន់ខ្ពស់ និងជំនាញ ដូចដែលមានភ្ជាប់ជូន ។
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

17 Dec, 09:47


នៅរសៀល ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនាបានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំផែនការវិនិយោគ ៣ឆ្នាំរំកិល ២០២៥-២០២៧ របស់ក្រសួងធម្មការនិហសាសនា នៅទីស្តីការក្រសួងធម្មការនិងសាសនា
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

27 Nov, 16:28


នៅក្នុងឱកាសដ៏មហាប្រសើរនៃទិវាចម្រើនជន្មាយុគម្រប់៤២ ឈានចូល៤៣ឆ្នាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ សូមលើកហត្ថប្រណម្យបួងសួង ដល់អស់គុណបុណ្យព្រះរតនត្រ័យ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមជួយអភិបាលគ្រងរក្សាប្រោសព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ គ្រប់ប្រការគោរពជូនឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ទាំងអស់សូមមានសុខភាពល្អបរិបូរណ៌ កាយពលខ្លាំងក្លា ប្រាជ្ញាវៀងវៃ ជន្មាយុយឺនយូរដើម្បីបន្តចូលរួមចំណែកដឹកនាំនាវាកម្ពុជានាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជានិរន្តន៍ ព្រមទាំងសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
🙏❤️🙏
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ
ឈួរ សុបញ្ញានិងសហការីទាំងអស់ 🙏

ឈួរ សុបញ្ញា-CHHOUR SOPANNHA

25 Nov, 00:09


អបអរសាទរ ខួបលើកទី១៩ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
២៥ វិច្ឆិកា ២០០៥​ - ២៥ វិច្ឆិកា ២០២៤
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

19 Nov, 08:16


នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សចម្រើនអាយុវឌ្ឍនកម្ម គម្រប់៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនា គោរពប្រកបដោយកត្តញ្ញុតាធម៌ដ៏ជ្រាលជ្រៅ និងសូមគោរពជូនពរជ័យ សិរីមង្គលដ៏មហាប្រសើរជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាកាន់តែវាងវៃ ដើម្បីបន្តដឹកនាំ កសាង និងអភិវឌ្ឍនស្ថាប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែទទួលបានភាពរីកចម្រើនថ្កុំថ្កើងរុងរឿងជានិរន្តរ៍ ក្លាយទៅជានីតិរដ្ឋដ៏រឹងមាំ ដើម្បីជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ ប្រជាជន និងជំរុញការកសាងប្រទេសឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

18 Nov, 14:02


កាលពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឈួរ សុបញ្ញា ប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ បានចាត់សមាជិក សមាជិកា ចូលរួមកម្មវិធីចុះផ្សព្វផ្សាយ ស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន (យុទ្ធនាការណ៍ សហគមន៍គ្មានគ្រឿងញៀន) ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចំនួន៣ថ្ងៃ ចាប់ពីទីតាំងមុខព្រះបរមរាជវាំង ដល់រមណីយដ្ឋានវត្តភ្នំ ដោយការចូលពី មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជនស្ម័គ្រចិត្ត យ៉ាងច្រើនកុះករ។

...............................

តំណរភ្ជាប់ទៅកាន់
👉Telegram

👉Facebook

#ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ
#cyamg

ឈួរ សុបញ្ញា-CHHOUR SOPANNHA

18 Nov, 14:01


ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ បានចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ធៀង សំរេច ដែលត្រូវជាម្ដាយក្មេករបស់ ឯកឧត្តមបណ្ឌិត ជ័យ ចាប អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា
..................................
នៅរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឈួរ សុបញ្ញា ប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ បានចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ធៀង សំរេច ដែលត្រូវជាម្ដាយក្មេករបស់ ឯកឧត្តមបណ្ឌិត ជ័យ ចាប អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ២:៣២នាទីរសៀល ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ ឧបាសិកា ធៀង សំរេច សូមឆាប់បានចាប់បដិសន្ធិ និងសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
..................................
តំណរភ្ជាប់ទៅកាន់
👉Telegram

👉Facebook

#គោរពវិញ្ញាក្ខន្ធ
#ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ
#cyamg

ឈួរ សុបញ្ញា-CHHOUR SOPANNHA

17 Nov, 11:06


ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ បានចូលរួមគោរពវិញ្ញាណក្ខន្ធ លោកស្រី សារុន សុផាន់ណា ដែលត្រូវជាម្ដាយបង្កើត កញ្ញា ឆាយ សុផាន់ណារី សមាជិក ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ
..................................
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឈួរ សុបញ្ញា ប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ បានចាត់តំណាង ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកស្រី សារុន សុផាន់ណា ត្រូវជាម្ដាយបង្កើត កញ្ញា ឆាយ សុផាន់ណារី សមាជិកក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអាយុ៤១ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យធ្វើឡើងនៅវត្តចាក់អង្រែក្រោម។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ លោកស្រី សារុន សុផាន់ណា សូមឆាប់បានចាប់បដិសន្ធិ និងសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
..................................
តំណរភ្ជាប់ទៅកាន់
👉Telegram

👉Facebook

#គោរពវិញ្ញាក្ខន្ធ
#ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ
#cyamg

ឈួរ សុបញ្ញា-CHHOUR SOPANNHA

16 Nov, 00:02


នៅព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឈួរ សុបញ្ញា អតីតប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានចូលដង្ហែអង្គកឋិនទានមហាសាមគ្គីនៅវត្តមុនីរង្សីជីមាន់ ស្ថិតនៅក្នុងភូមិជីមាន់ ឃុំក្រែក ដោយមានការចូលរួមពីអតីតសមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្រែក ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

15 Nov, 14:19


អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក
១៤ - ១៦ វិច្ឆិកា ២០២៤
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

11 Nov, 13:56


បង់ពន្ធផ្លូវឆ្នាំ 2024 ហើយ ឬនៅ? ការប្រមូលពន្ធផ្លូវនឹងផុតកំណត់នៅថ្ងៃទី 30 ខែវិច្ឆិកា នេះហើយ! កុំភ្លេចណាបងប្អូនប្រយ័ត្នពិន័យ x2 🚙 🚗 🚘
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

10 Nov, 17:14


https://vt.tiktok.com/ZSjAcDwXc

ឈួរ សុបញ្ញា-CHHOUR SOPANNHA

07 Nov, 07:33


សេចក្តីជូនដំណឹង ស្តីពីការរៀបចំពន្លាទេសចរណ៍សម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។

Announcement on the Organization of a Tourism Platform to Welcome International Tourists during the Water Festival 2024.
សេចក្តីជូនដំណឹង ស្តីពីការរៀបចំពន្លាទេសចរណ៍សម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។

Announcement on the Organization of a Tourism Platform to Welcome International Tourists during the Water Festival 2024.

#Cambodia
#ministryoftourismcambodia
#huothak

ឈួរ សុបញ្ញា-CHHOUR SOPANNHA

30 Oct, 23:51


អនុមោទនាថ្ងៃឧបោសថសីល
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
======
នៅក្នុងពិភពលោកមួយដែលពោរពេញទៅដោយ "ភាពខុសគ្នា" គុណធម៌គឺជាភាសាដែលមនុស្សគ្រប់គ្នាយល់ 🧡 គ្រប់ជីវិតគឺសំខាន់.. មិនថាគេជានរណាក៏ដោយ សំខាន់ក្នុងសកលលោកនេះ. ការគោរព និងអោយតម្លៃក្នុងជីវិតអ្នកដទៃ គឺជាមូលដ្ឋាននៃគុណធម៌។ ព្រះពុទ្ធសាសនាបង្រៀនយើងឲ្យចេះមានតម្លៃពេញមួយជីវិត។ មេត្តាធម៌ ជាមាគ៌ា នាំទៅរក សេចក្តីសុខ។ មនុស្សចិត្តល្អគឺជាមនុស្សរឹងមាំ និងស្អប់ភាពទន់ខ្សោយ🙏🙏🙏
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

30 Oct, 13:12


ដោយទទួលបានការចាត់តាំងពីឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានោះ នៅរសៀល ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងធម្មការនិងសាសនាបានជួបពិភាក្សាជាមួយតំណាងអង្គការដំណឹងល្អទាំងបួននៅទីស្តីការក្រសួង
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

30 Oct, 13:06


នៅព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងធម្មការនិងសាសនាចូលរួមក្នុងព្រះរាជពិធីមហាមិទ្ទីញខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។

ប្រជារាស្ត្រខ្មែរគ្រប់រូប បានសម្តែងឆន្ទៈ និងមនោសញ្ចេតនារបស់ខ្លួនសប្បាយរីករាយយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ទ្រង់គ្រងព្រះបរមសិរីរាជសម្បត្តិ ដើម្បីបានគង់ជាម្លប់ដ៏សុខក្សេមក្សាន្ត ត្រជាក់ត្រជំរបស់មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ៕
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

26 Oct, 14:34


ក្រសួងមុខងារសាធារណៈ បានទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ ករណីនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមអំពាវនាវដល់បេក្ខជន អាណាព្យាបាល និងសាធារណៈជន សូមជៀសវាងការជឿលើបុគ្គលដែលឆ្លៀតឱកាសបោកបញ្ឆោតដូចបានរៀបរាប់ខាងលើ ទោះក្នុងរូបភាពណាក៏ដោយ។

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជន សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ជាការអនុវត្តឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ កន្លងមក ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែង និងបានផ្តល់ឱកាសដល់បេក្ខជនបានចូលរួមស្មើៗគ្នា និងឱកាសច្រើនដង រួចមកហើយ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមអនុវត្ត និងចូលរួមសង្កេតការណ៍គ្រប់ដំណាក់កាលទាំងអស់។

ជាលទ្ធផល បេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្ហាញការពេញចិត្ត សាទរ និងទទួលស្គាល់ នូវសុក្រឹតភាព ភាពត្រឹមត្រូវនៃគ្រប់ដំណើរការ នៃការរៀបចំការប្រឡងប្រជែងនីមួយៗ។ ទន្ទឹមនេះ ខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់បានលើកឡើងផងដែរថា «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៖ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។

សារជាថ្មីម្តងទៀត សូមបេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្កើនការប្រុងប្រយ័ត្ន កុំជឿលង់ការបោកបញ្ឆោត ហើយសូមបន្តជឿជាក់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ស្របតាមអភិក្រមរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី «ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

ឈួរ សុបញ្ញា-CHHOUR SOPANNHA

23 Oct, 13:30


ហេតុអ្វីបានជា #ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតមានឡើងនៅក្នុងបន្ទប់ទឹក?

ជារឿយៗជំងឺដាច់សរសៃឈាមខួរក្បាលច្រើនកើតមាននៅក្នុងបន្ទប់ទឹក ពីព្រោះនៅពេលយើងចូលបន្ទប់ទឹក យើងស្រោចទឹកលើក្បាល និងសក់មុនគេ វាជារឿងដែលយើងនឹកស្មានមិនដល់ ហើយនេះគឺជាទម្លាប់ខុសឆ្គងដល់សុខភាព។

ពេលចូលងូតទឹក ការស្រោចទឹកពីក្បាលមុនដំបូងគេបែបនេះ ឈាមនឹងស្ទុះឡើងទៅក្បាលយ៉ាងលឿន ហើយសរសៃឈាមអាចនឹងដាច់នៅពេលនោះ។ ជាលទ្ធផល ការដាច់សរសៃឈាមខួរក្បាលកើតឡើងហើយ បន្ទាប់មកអ្នកជម្ងឺនឹងដួលទៅលើឥដ្ឋ។

យោងតាមការសិក្សាជាច្រើននៅជុំវិញពិភពលោក ករណីនៃការស្លាប់ ឬខ្វិនដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងអំឡុងពេលងូតទឹកគឺកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមវេជ្ជបណ្ឌិត សំរាប់យើងរាល់គ្នាដែលកំពុងប្រឈមទៅនឹងជម្ងឺនេះគួរតែងូតទឹកដោយអនុវត្តតាមវិធីសាស្ត្រមួយចំនួនដែលណែនាំដោយគ្រូពេទ្យរបស់ខ្លួន។

បើ​អ្នកមិនងូត​ទឹក​តាមការណែនាំគ្រូពេទ្យទេនោះ និងមានហនិភ័យខ្ពស់ ប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាលកំឡុងពេលងូតទឹកមិនខាន។ ដូច្នេះអ្នកមិនគួស្រោចទឹកដាក់ក្បាល និង​សក់​មុន​ដំបូងពេល​ចូលងូតទឹក​នោះទេ ដោយសារតែឈាមដែលរត់ក្នុងរាងកាយរបស់មនុស្សយើងគឺនៅសីតុណ្ហភាពជាក់លាក់មួយ ហើយសីតុណ្ហភាពរាងកាយរបស់មនុស្សត្រូវការពេលមួយរយៈដើម្បីសម្របទៅនឹងសីតុណ្ហភាពខាងក្រៅដែលរាងកាយបានប៊ះភ្លាមៗ ការស្រោចទឹកលើក្បាលមុនដំបូងគេ គឺបង្កើនល្បឿននៃចរន្តឈាមរត់ទៅក្បាល ដូច្នេះហានិភ័យនៃការដាច់សរសៃឈាមខួរក្បាលក៏អាចកើតមានឡើងនៅពេលជាមួយគ្នានោះដែរ។

ការលើស​សម្ពាធ​ឈាម​ក៏អាច​បណ្តាលឱ្យប្រេះសរសៃឈាម​ខួរក្បាល​តូចៗបានដែរ។

វិធីសាស្ត្រការងូតទឹកអោយបានត្រឹមត្រូវ៖

ដំបូងត្រូវស្រោចជើង បន្ទាប់មកស្រោចយឺតៗដេញឡើងមកដល់ស្មា រួចហើយអាចស្រោចដាក់មាត់ ខ្ពុលមាត់ផង នៅចុងបញ្ចប់នៃការងូតទឹកចាំយើងស្រោចទឹកសម្អាតក្បាល និងសក់។

វិធីសាស្រ្តនេះគួរតែត្រូវអនុវត្តសំរាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ មានកូលេស្តេរ៉ុលខ្ពស់ និងជំងឺឈឺក្បាលប្រកាំង។

សូមមេត្តា Share ជូនដំណឹងព័ត៌មាននេះ ទៅដល់ឪពុកម្តាយចាស់ៗ និងសាច់ញាតិរបស់អ្នក។
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

23 Oct, 05:07


ឱកាសក្លាយជាមន្ត្រីរាជការស៊ីវិល ដើម្បីចូលបម្រើការងារក្របខណ្ឌតាមក្រសួង ស្ថាប័ន!!!

១. មន្ត្រីកសិកម្មឃុំ https://go.gov.kh/era/agric1000

២. មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ https://go.gov.kh/era/eco01

៣. សិស្សមន្ត្រីក្រមការ https://go.gov.kh/era/mcskkr

៤. សិស្សមន្ត្រីជាន់ខ្ពស់ https://go.gov.kh/era/mcsehf
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

23 Oct, 04:35


អបអរសាទរ ទិវារំលឹកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស
២០ តុលា ១៩៩១ - ២៣ តុលា ២០២៤
======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

19 Oct, 14:46


ក្រសួងព្រះបរមរាជវាំង ចេញសេចក្តីថ្លែងការណ៍ថា មានវេបសាយ២ប៉ុណ្ណោះ ដែលជាការប្រើប្រាស់ផ្លូវការរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ក្រៅពីនោះព្រះអង្គពុំមានបណ្តាញសង្គមផ្លូវការឡើយ

(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជាថ្មីថា ព្រះបរមរាជវាំង មានវេបសាយតែ២ប៉ុណ្ណោះ ដែលជាការប្រើប្រាស់ផ្លូវការរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ក្រៅពីនោះព្រះអង្គទាំងទ្វេ ពុំមានបណ្តាញសង្គមផ្លូវការឡើយ។

វេបសាយទាំង២នោះរួមមាន៖

១៖ www.norodomsihamoni.org/ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

២៖ www.norodomsihanouk.info/ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា ក្រៅពីវេបសាយ(website) ទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរបស់ក្រសួងព្រះបរមរាជវាំង ឡើយ។
ព័ត៌មាន៕

ឈួរ សុបញ្ញា-CHHOUR SOPANNHA

19 Oct, 08:51


នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ បានអញ្ជើញគោរពវិញ្ញាក្ខន្ធ អ្នកម្នាង ឡោ ខេង ទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ។

======================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

ឈួរ សុបញ្ញា-CHHOUR SOPANNHA

19 Oct, 06:59


នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ បានអញ្ជើញផ្តល់ភ្លើងជូនលោក លោក កឹង ឧត្តម បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៨:៣០នាទីល្ងាច ក្នុងជន្មាយុ២៥ឆ្នាំ ដោយរោគាពាធ។

======================

Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
Facebook Page:
Yuveakkoumnet

3,067

subscribers

9,098

photos

159

videos