Police Academy of Cambodia-PAC @pacedu Channel on Telegram

Police Academy of Cambodia-PAC

@pacedu


Police Academy of Cambodia-PAC (English)

Welcome to the Police Academy of Cambodia-PAC Telegram channel! Our channel username is @pacedu and we are dedicated to providing valuable information and resources for those interested in pursuing a career in law enforcement in Cambodia. Whether you are a current student, a prospective student, or simply someone interested in learning more about the field of policing, our channel is the perfect place for you

Who are we? The Police Academy of Cambodia-PAC is a leading institution in Cambodia that offers comprehensive training programs for individuals looking to become police officers. Our experienced instructors and staff are dedicated to ensuring that our students receive the highest quality education and practical training to prepare them for successful careers in law enforcement

What do we do? Through our Telegram channel, we provide updates on upcoming courses, workshops, and events organized by the Police Academy of Cambodia-PAC. We also share valuable resources, tips, and articles related to law enforcement and policing in Cambodia. Our channel is a hub of information and support for anyone interested in pursuing a career in this field

If you are passionate about serving your community, upholding justice, and making a positive impact, then the Police Academy of Cambodia-PAC is the place for you. Join our Telegram channel today to stay informed, connected, and inspired on your journey towards a rewarding career in law enforcement. We look forward to welcoming you to our community! #PAC #LawEnforcement #Cambodia

Police Academy of Cambodia-PAC

24 Jan, 12:52


ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញមូលដ្ឋានក្នុងការអនុវត្តច្បាប់» នៅបណ្ឌិត្យសភានគរបាលកម្ពុជា

...............................................
ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖
@moi_news

Police Academy of Cambodia-PAC

24 Jan, 09:45


ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញមូលដ្ឋានក្នុងការអនុវត្តច្បាប់» នៅបណ្ឌិត្យសភានគរបាលកម្ពុជា
...........................
នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញមូលដ្ឋានក្នុងការអនុវត្តច្បាប់» នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានសិក្ខាកាមជាគ្រូនគរបាលជាតិ មន្រ្តីនគរបាលជាតិ និងនិស្សិតចូលរួមសរុបចំនួន២១៩នាក់ នៅសាលមហោស្រព(អគារ H) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ឆ្លៀតឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ដែលមានកិច្ចសហការល្អជាមួយបណ្ឌិត្យសភានគរបាលកម្ពុជានៃក្រសួងមហាផ្ទៃ ក្នុងការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង និងបានជួយបណ្តុះបណ្តាលវគ្គផ្សេងៗទៀតនៅក្រៅប្រទេស ជាពិសេស លោក អេវិន ដោនី (Aven Downie ) មន្រ្តីស៊ើបអង្កេតព្រហ្មទណ្ឌក្រៅប្រទេស និងជាតំណាងការិយាល័យសន្តិសុខប្រចាំតំបន់នៃស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ព្រមទាំងលោកសាស្រ្តាចារ្យនិងសហការីនៃស្ថានទូតអាម៉េរិក ដែលមានវត្តមាន ក្នុងពិធីបិទវគ្គនេះ។

សូមបញ្ជាក់ថា នៅមុនដំណើរការពិធីបិទវគ្គ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធាន ក៏បានជួបស្វាគមន៍លោក អេវិន ដោនី និងសហការី និងបានជូននូវវត្ថុអនុស្សាវរីយ៍ផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធាន បណ្ឌិត្យសភា បានគូសបញ្ជាក់ឱ្យដឹងដែរថា វគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញមូលដ្ឋានក្នុងការអនុវត្តច្បាប់» នេះ គឺជាលទ្ធផលកើតចេញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ល្អរវាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានប្រព្រឹត្តទៅចំនួន២ថ្ងៃ គឺនៅថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥នេះ។
.........................
#បណ្ឌិត្យសភានគរបាលកម្ពុជា

Police Academy of Cambodia-PAC

17 Jan, 14:03


នៅព្រលប់ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥នេះ តាមការកំណត់ប្រចាំសប្តាហ៍ បណ្ឌិត្យសភានគរបាលកម្ពុជា បានចាក់បញ្ចាំងភាពយន្តប្រភេទរឿងកំប្លែង សើច សប្បាយ ឱ្យនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បានទស្សនាកម្សាន្ត នៅសាលមហោស្រព (អគារH)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

Police Academy of Cambodia-PAC

17 Jan, 11:24


ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធស្តីពី «ជំនាញអន្តរបុគ្គល» ដល់សិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៧

................................
ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖
@moi_news

Police Academy of Cambodia-PAC

17 Jan, 09:13


ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញធ្វើបាឋកថាចែករំលែកចំណេះដឹងនិងបទពិសោធស្តីពី «ជំនាញអន្តរបុគ្គល» ដល់សិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៧
...........................
នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញធ្វើបាឋកថាចែករំលែកចំណេះដឹងនិងបទពិសោធ ស្តីពី «ជំនាញអន្តរបុគ្គល» ដល់សិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៧ ដែលកំពុងសិក្សានៅបណ្ឌីត្យសភានគរបាលកម្ពុជា នៅសាលមហោស្រព(អគារH)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
.........................
#បណ្ឌិត្យសភានគរបាលកម្ពុជា

Police Academy of Cambodia-PAC

13 Jan, 05:11


ឯកឧត្ដមនាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ មន្ដ្រី និស្សិត សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា សូមផ្ញើសារលិខិត សូមគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រកបដោយក្តីសោមនស្ស នៃទិវាខួបកំណើតគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ។

Police Academy of Cambodia-PAC

12 Jan, 07:29


ឯកឧត្ដមនាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ មន្ដ្រី និស្សិត សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា គោរពជូនពរបវរមហាប្រសើរជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសខួបចម្រើនជន្មាយុ​ ដែល​ប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។

Police Academy of Cambodia-PAC

12 Jan, 07:28


ឯកឧត្ដមនាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ មន្ដ្រី និស្សិត សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា គោរពជូនពរបវរមហាប្រសើរជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសខួបចម្រើនជន្មាយុ​ ដែល​ប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។

Police Academy of Cambodia-PAC

08 Jan, 14:43


ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាល និងណែនាំតម្រង់ទិសការងារដល់មន្ត្រី

................................
ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖
@moi_news

Police Academy of Cambodia-PAC

08 Jan, 12:59


ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសការងារដល់មន្ត្រី
...........................
នៅរសៀលថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសការងារដល់ថ្នាក់ដឹកនាំអង្គភាពនិងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅបន្ទប់ប្រជុំ-ព្រះគណេស (អគារA)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
.........................
#បណ្ឌិត្យសភានគរបាលកម្ពុជា

Police Academy of Cambodia-PAC

08 Jan, 11:11


លទ្ធផលប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ

...............
ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖
@moi_news

Police Academy of Cambodia-PAC

07 Jan, 08:16


សេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា ករណីបុគ្គលឈ្មោះ ហេង សិទ្ធី ដែលបានចុះផ្សាយព័ត៌មានមិនពិត មានចេតនាទុច្ចរិត បរិហារកេរ្តិ៍ មួលបង្កាច់ និងញុះញង់ឱ្យមហាជនមានការយល់ច្រឡំ ដោយចោទប្រកាន់មកលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ!

Police Academy of Cambodia-PAC

07 Jan, 04:50


បណ្ឌិត្យសភានគរបាលកម្ពុជា ចេញសេចក្តីបំភ្លឺ ចំពោះព័ត៌មានដែលបានចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួនដែលធ្វើឱ្យមានការភាន់ច្រឡំ និងមានការរើសអើងចំពោះថ្នាក់ដឹកនាំ នៃបណ្ឌិត្យសភានគរបាលកម្ពុជា

..............
ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖
@moi_news

Police Academy of Cambodia-PAC

07 Jan, 04:49


ឯកឧត្តមនាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ ព្រមទាំងនិស្សិត សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារទាំងអស់នៃបណ្ឌិត្យសភានគរបាលកម្ពុជា សូមគោរពជូនពរបវរមហាប្រសើរចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ គម្រប់ ១៩ឆ្នាំ (៧ មករា ២០០៦ - ៧ មករា ២០២៥)🙏🙏🙏

Police Academy of Cambodia-PAC

07 Jan, 03:58


សេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា លើករណីដែលក្នុងរយៈពេលកន្លងទៅនេះ មានបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួន បានចុះផ្សាយធ្វើឱ្យមានការភាន់ច្រឡំនិងមានការរើសអើងចំពោះលោកឧត្តមសេនីយ៍ទោ ប៊ុន ភក្ដី នាយកវិទ្យាស្ថានបណ្ដុះបណ្ដាល វិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយចោទប្រកាន់ថាជាជនជាតិវៀតណាម។

Police Academy of Cambodia-PAC

03 Jan, 11:33


ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេក ឯកឧត្តម ហួត ហាក់ និងលោកជំទាវ សុង ធីតា
...........................
នៅរសៀលថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ត្រូវជាម្តាយ ម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ដែលតម្កល់ធ្វើបុណ្យ នាវត្តនិគ្រោធវ័ន(គល់ទទឹង) ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
.........................
#បណ្ឌិត្យសភានគរបាលកម្ពុជា

Police Academy of Cambodia-PAC

02 Jan, 10:48


ឯកឧត្ដមនាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ មន្ដ្រី ព្រមទាំងនិស្សិត សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ផ្ញើសាររំលែកទុក្ខគោរពជូន ឯកឧត្តម ហួត ហាក់ និងលោកជំទាវ សុង ធីតា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយ ម្តាយក្មេក បានទទួលមរណភាពនៅថ្ងៃពុធ ៣កើត ខែបុស្ស  ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

Police Academy of Cambodia-PAC

02 Jan, 07:13


ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើតក្រុមការងារចល័តពិនិត្យផ្លាកលេខយានយន្តក្លែងក្លាយ ដើម្បីប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើស

https://www.facebook.com/share/v/tqEMwny3qvw7n1TT/
...............
ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖
@moi_news

Police Academy of Cambodia-PAC

02 Jan, 03:25


ឯកឧត្ដមនាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ មន្ដ្រី ព្រមទាំងនិស្សិត សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ផ្ញើសាររំលែកទុក្ខជូនចំពោះ លោកជំទាវ លី ធាវី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ទិត សាវុឌ្ឍី គ្រូនគរបាលជាតិ ឧត្តមកម្រិត២ ថ្នាក់លេខ១ ដែលត្រូវជាស្វាមី បានទទួលមរណភាពនៅថ្ងៃពុធ ៣កើត ខែបុស្ស  ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥២ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។

Police Academy of Cambodia-PAC

05 Dec, 13:47


អបអរសាទរ “ក្រមាខ្មែរ” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្គូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

Police Academy of Cambodia-PAC

05 Dec, 13:23


ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីសំណោះសំណាលជាមួយនឹងសិក្ខាកាម ចំនួន៣វគ្គ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម
...........................
នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលានគរបាលជាតិមិត្តភាកម្ពុជា-វៀតណាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណោះសំណាលជាមួយនឹងសិក្ខាកាម ចំនួន៣វគ្គ គឺវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្ការនិងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ ដែលមានសិក្ខាកាមកំពុងសិក្សាសរុបចំនួន២១៣នាក់។
............................
#បណ្ឌិត្យសភានគរបាលកម្ពុជា

Police Academy of Cambodia-PAC

05 Dec, 09:37


ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចសវនកម្ម នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ
...........................
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលមហោស្រព(អគាH)នៃបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចសវនកម្ម នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បន្ទាប់ពីឯកឧត្តមឧត្តមសេនីយ៍ឯក បានដឹកនាំគណៈប្រតិភូសវនកម្មនៃក្រសួងមហាផ្ទៃ ចុះមកធ្វើសវនកម្មនៅបណ្ឌិត្យសភានគរបាលកម្ពុជា អស់រយៈពេល៩ខែកន្លងមក។
............................
#បណ្ឌិត្យសភានគរបាលកម្ពុជា

Police Academy of Cambodia-PAC

03 Nov, 14:15


ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញចូលរួមបុណ្យកឋិនទាន នៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង
...........................
នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១១ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមការងារទាំងអស់ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែអង្គកឋិនទាន ដើម្បីវេរប្រគេនព្រះសង្ឃនៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង ក្នុងឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
.............................
#បណ្ឌិត្យសភានគរបាលកម្ពុជា

Police Academy of Cambodia-PAC

30 Oct, 11:26


ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើ្ជញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយអំពីដំណើរការចុះកម្មសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រ
...........................
នៅវេលាម៉ោង១រសៀល ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើ្ជញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយអំពីដំណើរការចុះកម្មសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១២ ទី១៣ និងទី១៤ ដែលមាននិស្សិតជាង៦០០នាក់ នៅសាលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារB)។

ការចុះកម្មសិក្សានៅតាមស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ជាការអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាល ឆ្លើយតបទៅនឹងលទ្ធផលសិក្សារំពឹងទុកនៃកម្មវិធីអប់រំ និងទទួលបានចំណេះដឹងថ្មីៗ បទពិសោធការងារជាក់ស្តែងផ្សារភ្ជាប់រវាងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ព្រមទាំងជំរុញឱ្យនិស្សិតអាចបំពេញការងារប្រកបដោយជំនាញវិជ្ជាជីវៈ។
............................
#បណ្ឌិត្យសភានគរបាលកម្ពុជា

Police Academy of Cambodia-PAC

19 Oct, 15:05


ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន និងលោកជំទាវ មុំ សូលីដា អញ្ជើញចូលរួមសូត្រមន្តបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តចំនួន៧
.................................
នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោកជំទាវ មុំ សូលីដា បានអញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវ ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវ កែ សួនសុភី ស សុខា ប្រារព្ធឡើងនៅ ដឹ ព្រីមៀសែនធ័រសែនសុខ(អគារD) សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីបង្ហែទៅកាន់វត្តចំនួន៧ ស្ថិតក្នុងខេត្តព្រៃវែង បន្ទាយមានជ័យ និងសៀមរាប៕
.................................
#បណ្ឌិត្យសភានគរបាលកម្ពុជា

1,608

subscribers

12,587

photos

49

videos