================
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះការចូលរួមផ្សព្វផ្សាយ និងបានកៀរគរថវិកាសប្បុរសធម៌ប្រចាំឆ្នាំ២០២៤ ពីមន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចំនួន ៥១ ៧៥១ ០០០ រៀល និងបាននាំយកមកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay