នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាជិក សមាជិកា សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានដឹកនាំក្រុមការងារជួយសម្របសម្រួលក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលប្រារព្ធឡើងនៅក្នុងសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។