Siem Reap Post @srpostnews Channel on Telegram

Siem Reap Post

@srpostnews


សារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវ: និងក្រមសីលធម៌

Siem Reap Post (Khmer)

សារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ផ្សព្វផ្សាយព័តមាន ប្រកបដោយវិជ្ជាជីវ: និងក្រមសីលធម៌, ជាប្រចាំមូលដ្ឋានដ៏ទីបំផុតនៅសៀមរាប។ ប្រចាំរបសម្រាប់អ្នកអ្នកដ៏ចូលទៅប្រចាំបំផុតនៅសៀមរាប។ រាល់ពេលគឺមានព័ត៌មានថ្មីៗឧទាហរណ៍ទាំងអស់ប្រចាំដោយរសាយធាតុអង្គន៍ភាពខ្ពស់។ ប្រសិនបើអ្នកចង់ទិញភ្ញៀវគ្រឿងជាគ្រឿងព្រះឧជ្ឈបត្ជា, ប្រចាំ Gallery កុំពេលគឺថតដំបាប។ ប្រចាំទៅ siemreappost.com ដើម្បីទទួលបានដោយចិត្តខ្លាឃើញជាមួយរាបចាប។

Siem Reap Post

08 Feb, 10:20


https://www.srpostnews.com/?p=62887

Siem Reap Post

08 Feb, 09:46


ចាប់ត្រី ថ្ងៃស្អែក នៅបឹងបង្កោង ស្រុកប្រាសាទបាគង ខេត្តសៀមរាប https://www.facebook.com/share/v/1Q67UM4b2u/

Siem Reap Post

08 Feb, 05:54


https://www.srpostnews.com/?p=62878

Siem Reap Post

08 Feb, 05:19


https://www.srpostnews.com/?p=62868

Siem Reap Post

08 Feb, 05:05


សម្តេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត អញ្ជើញជាអធិបតិពិធីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនបក្សនៅក្រៅប្រទេស

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតិពិធីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនបក្សនៅក្រៅប្រទេស (២០១៥ - ២០២៥)។

ពិធីនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាយុវជនបក្សថ្នាក់កណ្តាល និងយុវជនបក្សផ្នែកក្រៅប្រទេស ប្រមាណ ៣ ៧០០នាក់៕SRP

Siem Reap Post

08 Feb, 04:36


https://www.srpostnews.com/?p=62857

Siem Reap Post

08 Feb, 03:52


ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពេលរាត្រី ក្រុងបាត់ដំបង🌷❤️ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥

«ខេត្តបាត់ដំបងមានការរីកចម្រើនស្រស់ស្អាតក្រោមការដឹកនាំរបស់ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង» https://www.facebook.com/share/v/1AQWBvyYGz/

Siem Reap Post

08 Feb, 03:25


ភ្ញៀវទេសចរ មកទស្សនាប្រាសាទបាយ័ន នាព្រឹកថ្ងៃទី០៨ ខែកុម្ភ:ឆ្នាំ២០២៥

Siem Reap Post

08 Feb, 03:16


https://www.srpostnews.com/?p=62835

Siem Reap Post

08 Feb, 02:33


អាជ្ញាធរខេត្តសៀមរាប ចេញសេចក្ដីជូនដំណឹង
ស្ដីពី ការរៀបចំពីធីបុណ្យមាយបូជា ព.ស.២៥៦៨ គ.ស.២០២៥

Siem Reap Post

07 Feb, 12:49


សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

Siem Reap Post

27 Jan, 03:56


ស្នងការនគរបាលខេត្តសៀមរាប ចេញសេចក្តីណែនាំ ០៧ចំណុច ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ឆ្នាំ២០២៥

Siem Reap Post

27 Jan, 02:29


តើឪពុកម្តាយ គាត់ពិបាកចិត្តបែបណាពេលឃើញកូនកំពុងពេញវ័យក្លាយក្មេងទំនើងបែបនេះ ?

សូមចូលទៅ 🌐ឆាណែលតេឡេក្រាម សៀមរាប ប៉ុស្តិ៍ដើម្បីទទួលបានរូបភាពនិងព័ត៌មានបន្ថែម
https://t.me/+nCQwsLSTB9g5MDA1

Siem Reap Post
https://t.me/srpostnews

🌐គេហទំព័រ/Siem Reap Post
www.srpostnews.com

ផេក https://www.facebook.com/srpostnews?mibextid=ZbWKwL

យូធូក https://youtube.com/@srpostnews?si=-p9galL0Jwtns5Lv

តិតុក
https://www.tiktok.com/@siem.reap.post.srp?_t=8ovxgKfWLm4&_r=1

«សារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវ: និងក្រមសីលធម៌ ព័ត៌មានថ្មី ប្លែក លឿន ជឿទុកចិត្ត»

Siem Reap Post

27 Jan, 01:53


https://www.srpostnews.com/?p=62718

Siem Reap Post

26 Jan, 12:38


CPPប្រកាសលទ្ធផលរបស់ខ្កួន នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅស្នាក់ការកណ្តាលគណបក្ស វិមាន៧មករា រាជធានីភ្នំពេញ

Siem Reap Post

26 Jan, 10:17


មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នានៅផ្លូវទៅប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូចំនួន 2 គ្រឿង បានបុកគ្នាបណ្ដាលមនុស្សរងរបួសធ្ងន់ស្រាល។

ហេតុការណ៍បានកើតឡើងនៅមុននេះបន្តិចនាល្ងាចថ្ងៃទី 26 ខែមករា ឆ្នាំ 2025។ នេះបើតាមព័ត៌មានបឋម៕SRP

Siem Reap Post

22 Jan, 17:58


ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ថា

គ្មានការលើកលែងណាមួយ លើមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តផ្ទុយពីគោលការណ៍ច្បាប់នោះទេ

តែការដាក់វិន័យ ត្រូវធ្វើទៅតាមបទពិន័យរបស់នគរបាលជាតិ និងទៅតាមដំណាក់កាល ពុំមែនអនុវត្តតាមគោលការណ៍ទាមទារ ឬការចង់បានរបស់ណាមួយនោះឡើយ ៕ https://fb.watch/xgWOVTHPgZ/?

Siem Reap Post

22 Jan, 07:54


សកម្មភាព យាយជះអាចម៍នឹងនោមនៅស្ទឹងថ្មី ខេត្តសៀមរាប https://fb.watch/xgnmsIDT7x/?

Siem Reap Post

22 Jan, 07:16


យល់ដឹងអំពីច្បាប់ស្តីពី "ទ្រព្យសម្បត្តិរួម និង ទ្រព្យសម្បត្តិដោយឡែក”របស់ ប្តី ប្រពន្ធ⚖️ https://fb.watch/xgla-PNDgd/?

Siem Reap Post

21 Jan, 10:35


https://www.srpostnews.com/?p=62619

Siem Reap Post

21 Jan, 10:20


https://www.srpostnews.com/?p=62608

Siem Reap Post

21 Jan, 10:20


អ្នកសារព័ត៌មាន ប្រឈមទៅនឹងការដកអាជ្ញាប័ណ្ណ បើសិននៅបន្តជាសាធារណៈ ពាក់ព័ន្ធករណី សម្ភាសន៍អ្នក បែកថ្នាំ សម្ភាសន៍អ្នកស្រវឹង ដែលគ្រប់គ្រង អារម្មណ៍មិនបាន
https://fb.watch/xfbAdcBMLc/?

Siem Reap Post

21 Jan, 09:37


https://www.srpostnews.com/?p=62605

Siem Reap Post

21 Jan, 08:59


https://www.srpostnews.com/?p=62598

Siem Reap Post

21 Jan, 02:59


https://www.srpostnews.com/?p=62577

Siem Reap Post

21 Jan, 01:05


https://www.srpostnews.com/?p=62572

Siem Reap Post

20 Jan, 15:17


សប្បាយក្លាយជាទុក្ខ! ផឹកស៊ីលូកលាន់នារីខារ៉ាអូខេ
ចុងក្រោយបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង
https://fb.watch/xe8BIp6vvj/?

Siem Reap Post

20 Jan, 11:03


https://www.srpostnews.com/?p=62566

Siem Reap Post

20 Jan, 08:44


គណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហររួមសុខ រួមទុក្ខ ជាមួយ ប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់»

គណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហររួមសុខ រួមទុក្ខជាមួយ ប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់» តាមរយៈ ការកសាង និង ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និង ចីរភាព។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅព្រឹកមិញនេះ បានអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមិទ្ធផលជាច្រើនដូចជា៖ លំនៅឋាន, ដាំដំណាំ និងចិញ្ចឹមសត្វ, អណ្តូងទឹក, អគ្គិសនី ទឹកស្អាត ពាងទឹក និងបង្គន់អនាម័យ, សាលារៀន និងមន្ទីរពេទ្យ, វត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង, ផ្លូវ និងទំនប់អាងទឹក បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រចាំថ្ងៃរបស់អតីតយុទ្ធជន និង ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ ទាំងមូល។

ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង គឺជាភូមិដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពី https://www.facebook.com/share/p/15pmJ1Mam8/

Siem Reap Post

20 Jan, 02:04


រដ្ឋបាលខេត្តសៀមរាប សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥

ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាប បានសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។

ពិធីធ្វើនៅព្រឹក ថ្ងៃទី 20 ខែមករា ឆ្នាំ 2025 នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីគណ:អភិបាលរងខេត្ត  នាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្ត និងមន្ត្រីរាជការចូលរួមផងដែរ៕SRP

Siem Reap Post

19 Jan, 12:08


លោកហ៊ុន ម៉ានី ចុះពិនិត្យទីតាំងមួយចំនួន សម្រាប់ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥​ សូមស្វាគមន៍

ខេត្តសៀមរាប៖លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានចុះពិនិត្យទីតាំងមួយចំនួនសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥​។

ការចុះពិនិត្យ នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០២៥ នេះនៅទីតាំងមួយចំនួនក្នុងបរិវេណមុខប្រាសាទអង្គរវត្ត​ និងសួនច្បារព្រះរាជដំណាក់​ដេីម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ នាពេលខាងមុខនេះ អមដំណើរដោយលោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងមន្ត្រីជាច្រើនរូបទៀត៕SRP

Siem Reap Post

13 Jan, 15:01


https://www.srpostnews.com/?p=62441

Siem Reap Post

13 Jan, 13:09


https://www.srpostnews.com/?p=62429

Siem Reap Post

13 Jan, 05:42


សាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ស្ត្រីដ៏ស្រស់ស្អាតម្នាក់ នៅខេត្តសៀមរាប ករណីបទ ( គំរាមកំហែងហែកកេរ្តិ៍ ) នៅលើបណ្តាញសង្គមហ្វេសប៊ុក
https://fb.watch/x4oTVMuJq1/?

Siem Reap Post

13 Jan, 02:31


អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្ដីប្រកាសព័ត៌មាន ករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871បើកនាំផ្លូវឱ្យស្ត្រីអ្នកលក់អនឡាញទៅហូបការ

Siem Reap Post

13 Jan, 02:22


រដ្ឋបាលស្រុកក្រឡាញ់ រៀបចំពិធីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជំនះ៧ មករា

ខេត្តសៀមរាប៖រដ្ឋបាលស្រុកក្រឡាញ់ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជំនះ៧ មករា (១៩៧៩ -២០២៥ ) ដែលគឺជាបុណ្យជាតិដ៏ធំមួយ ត្រូវបានរម្លឹកដល់គុណបំណាច់របស់យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃ។

ពិធីនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នេះ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបចូលរួមផងដែរ៕SRP

Siem Reap Post

13 Jan, 01:52


ជនជាតិសឹង្ហបុរី ២ រូបកោតស្ងប់ស្ងែងនឹងការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ជនជាតិសឹង្ហបុរី ២ រូប ដែលបានធ្វេីដំណេីរតាមរថយន្តផ្ទាល់ខ្លួនពីប្រទេសសឹង្ហបុរី មកកាន់ប្រទេសកម្ពុជាយេីង ហេីយលោកទាំង ២ រូប បានអរគុណ សម្តេចតេជោហ៊ុន សែន និង សម្តេចធិបតីហ៊ុន ម៉ាណែត ព្រមទាំងគណបក្សប្រជាជនកម្ពុជា ដែលបានអភិវឌ្ឍន៏ប្រទេស បានលឿនយ៉ាងឆាប់រហ័ស ជាពិសេស ពួកគាត់បានសរសេីរថា ប្រទេសកម្ពុជា ក្រោមការដឹកនាំ គណបក្សប្រជាជនកម្ពុជា មានផ្លូវថ្នល់ស្អាត អគារខ្ពស់ៗ ជាពិសេស ប្រជាជនមានភាពរួសរាយរាក់ទាក់ ដោយសារកន្លងមកនេះ គាត់បានធ្វេីដំណេីរឆ្លងកាត់ប្រទេសម៉ាឡេសុី , ថៃ ,ចិន និង ឡាវ គឺ ពុំទទួលបានអារម្មណ៏សប្បាយរីករាយ និង ភាពកក់ក្តៅ ដូចនៅក្នុងប្រទេសកម្ពុជានោះទេ។

ក្នុងនោះគាត់បានបន្ថែមទៀតថា ប្រទេសកម្ពុជា មានសុខសន្តិភាព ហេីយពួកគាត់បានសន្យាថា នឹងនាំមិត្តភក្តិ ព្រមទាំងក្រុមរថយន្ត ធ្វេីដំណេីរមកកាន់កម្ពុជា ម្តងទៀតនៅពេលឆាប់ៗនេះ៕SRP

Siem Reap Post

12 Jan, 12:13


មុខផ្សារលើធំថ្មីខេត្តសៀមរាប នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ១២.០១.២០២៤

Siem Reap Post

12 Jan, 08:32


https://www.srpostnews.com/?p=62425

Siem Reap Post

12 Jan, 08:25


https://www.srpostnews.com/?p=62419

Siem Reap Post

08 Jan, 09:59


វីដេអូ ៖ នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នឹងដាក់ឱ្យស្នើសុំធ្វើ ឬកែតម្រូវ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ https://fb.watch/w_1wx77GjZ/?

Siem Reap Post

08 Jan, 09:02


https://www.srpostnews.com/?p=62328

Siem Reap Post

08 Jan, 08:46


https://www.srpostnews.com/?p=62315

Siem Reap Post

08 Jan, 07:08


https://www.srpostnews.com/?p=62302

Siem Reap Post

08 Jan, 06:37


សមត្ថកិច្ចមិនអាចចេះតែដកហូតសម្ភារៈរបស់អ្នកល្មើសច្បាប់ចរាចរណ៍ទេ។ https://fb.watch/wZRGhFId2o/?

Siem Reap Post

08 Jan, 06:04


https://www.srpostnews.com/?p=62290

Siem Reap Post

08 Jan, 05:58


ក្រសួងពាក់ព័ន្ធ រក្សាភាពស្ងប់ស្ងាត់ បើទោះបី ក្រុមហ៊ុន សុវណ្ណភូមិ របស់ឧកញ៉ា អាន ម៉ាឌី នៅខេត្តព្រះវិហារ ឈូសឆាយប៉ះដីរដ្ឋ រាប់រយ ហិកតា ក៏ដោយ https://www.facebook.com/share/v/191PfHTJAX/?mibextid=wwXIfr

Siem Reap Post

08 Jan, 01:54


https://www.srpostnews.com/?p=62288

Siem Reap Post

08 Jan, 01:32


https://www.srpostnews.com/?p=62279

Siem Reap Post

07 Jan, 12:02


https://vt.tiktok.com/ZS65sReK8/

Siem Reap Post

07 Jan, 11:30


លិខិតបដិសេធរបស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ ចំពោះការអះអាងថា តំណាងឱ្យមន្ត្រីនគរបាល ចំនួន ៧៦៥នាក់ ចាប់ពីថ្នាក់អនុសេនីយ៍ ដល់ឧត្តមសេនីយ៍ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ របស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយចោទប្រកាន់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព្រឹត្តអំពើពុករលួយ គាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឱ្យខ្លួន ពេលបំពេញការងារ!

Siem Reap Post

07 Jan, 11:28


សេចក្តីបំភ្លឺ និងបដិសេធ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ចំពោះការអះអាងថា តំណាងឱ្យមន្ត្រីនគរបាល ចំនួន ៧៦៥នាក់ ចាប់ពីថ្នាក់អនុសេនីយ៍ ដល់ឧត្តមសេនីយ៍ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ របស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយចោទប្រកាន់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព្រឹត្តអំពើពុករលួយ គាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឱ្យខ្លួន ពេលបំពេញការងារ!

Siem Reap Post

07 Jan, 09:01


អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ ធ្វើ​លិខិត​បដិសេធ​ និង​បំភ្លឺ​ ចំពោះ​ជន​បំពុល​សង្គម​ជំនាន់​ថ្មី​ ឈ្មោះ​ ហេង​ សិទ្ធី​

Siem Reap Post

07 Jan, 09:00


សេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា ចំពោះការចុះផ្សាយព័ត៌មានមិនពិត មានចេតនាទុច្ចរិត បរិហារកេរ្តិ៍ មួលបង្កាច់ និងញុះញង់ឱ្យមហាជនមានការយល់ច្រឡំ របស់បុគ្គលឈ្មោះ ហេង សិទ្ធី

Siem Reap Post

07 Jan, 08:59


អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមប្រកាសបដិសេធ និងថ្កោលទោស ជាសាធារណៈចំពោះទង្វើអសីលធម៌ ទុច្ចរិត នៃការផ្សព្វផ្សាយរបស់បុគ្គល “ហេង សិទ្ធី - Sithy Heng” និងបក្ខពួក ដែលបានផ្សព្វផ្សាយអំពីពាក្យបណ្ដឹងមួយដែលខ្លួនអះអាងថានឹងត្រៀមដាក់ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានភ្ជាប់នូវ ខ្លឹមសារចោទប្រកាន់មកលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា “បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឲ្យខ្លួនក្នុងពេលបំពេញការងារ៕SRP

Siem Reap Post

07 Jan, 06:20


ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប៖
ក្នុងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា​ ក្នុងឱកាសខួប​ ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧​ មករា​ ២០០៦-០៧​ មករា​ ២០២៥។

នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ​ យើងខ្ញុំទាំងអស់គ្នា សូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ប្រកបដោយមនោសញ្ចេតនា រំភើបរីករាយក្រៃលែង​ និងសូមគោរពជូនពរ សម្តេចមហាបវរធិបតី​ និងលោកជំទាវបណ្ឌិត​ ព្រមទាំងបុត្រា​ បុត្រី​ ជាទីស្រឡាញ់ សូមជួបប្រទះតែសេចក្តីសុខចម្រើន មានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជន្មាយុយឺនយូរ សម្រេចបាន https://www.facebook.com/share/p/19p8LQtAm4/

Siem Reap Post

07 Jan, 03:45


https://www.srpostnews.com/?p=62269

Siem Reap Post

07 Jan, 02:34


ដោយមេីលឃេីញ​ទង្វើ​ថោកទាប​របស់​ ហេង​ សិទ្ធី​ ចោទប្រកាន់​ថា​ វីដេអូ​ដែល​លោក​ SUN RUIFENG ​ចេញបដិសេធពាក្យ​បណ្ដឹង​ក្លែងក្លាយ​ជា​វីដេអូ​ដែល​លោកធ្វើ​ក្រោមការ​គំរាម​កំហែង​របស់​អ្នកឧកញ៉ា​ ហ៊ុន​ តូ​ លោក​ SUN RUIFENG បាន​ធ្វើ​វីដេអូ​ទី២បញ្ជាក់​មាន​ខ្លឹមសារ​ដូចតទៅ​ ៖​

ខ្ញុំបាទឈ្មោះ SUN RUIFENG ហើយឥឡូវនេះខ្ញុំមិនបាននៅប្រទេសកម្ពុជាទេ ហើយក៏មិនត្រូវបានចាប់ជំរិតឬក៏បង្ខិតបង្ខំអ្វីដែរ​ ហើយខ្ញុំក៏មិនស្គាល់ឈ្មោះហេង សិទ្ធី នេះទេ​ ។ អញ្ចឹង​សូមអោយគាត់ឈប់ប្រើឈ្មោះខ្ញុំដើម្បីនូវចេតនាទង្វើផ្សេងៗ បើមិនដូច្នេះទេខ្ញុំនឹងសូមដាក់ពាក្យបណ្តឹងតាមប្រព័ន្ធតុលា៕SRP

Siem Reap Post

07 Jan, 01:55


អបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ( ១៩៧៩ - ២០២៥) ជាថ្ងៃរំដោះ និងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ៧ មករា គឺជាកំណើតទី២ នៃពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូល។

រួមគ្នាថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើងអរគុណសន្តិភាព !

Siem Reap Post

07 Jan, 00:22


Siem Reap Post pinned «https://www.srpostnews.com/?p=60529»

Siem Reap Post

31 Dec, 16:50


សាររបស់អភិបាលខេត្តសៀមរាប
នៅមុននេះបន្តិចមុនឆ្លងចូលឆ្នាំ 2025

ខេត្តសៀមរាប៖ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប៖ នៅសល់មិនច្រើននាទីទៀតទេយើងចូលដល់ទំព័រឆ្នាំ២០២៥ ខ្ញុំបានរៀនសូត្រ ទទួលភាពរីករាយនិងសេចក្តីសោកសៅជាច្រើនជាមួយក្រុមគ្រួសារសាលាខេត្ត សាច់ញាតិមន្ទីរពាក់ព័ន្ធ បងប្អូនកងកំលាំងទាំងអស់ ជាពិសេសក្រុមគ្រួសារសសយក កាកបាទក្រហម ដើម្បីបំពេញសេចក្តីសុខ សុភមង្គលនិងភាពរីកចម្រើនរបស់ពុកម៉ែបងប្អូនក្នុងខេត្តនិងក្រៅខេត្ត ។
ក្នុងខេត្តរីករាយលាយជាមួយស្នាមញញឹម ក្រៅខេត្តទទួលបានសេចក្តីសុខ ភាពរីករាយកក់ក្តៅពេលមកដល់ខេត្តដ៏ចំណាស់នេះ។
ឆ្លៀតក្នុងឪកាសនេះខ្ញុំសូមបញ្ចេញមនោសញ្ចេតនាដ៏ស្មោះត្រង់សូមទោសបើមានសំដីលើសលួសមិនពិរោះកាយវិការមិនគាប់គួរពេលបំពេញការងារ ហើយខ្ញុំក៏សូមអបអរសាទរដែលមួយឆ្នាំនេះយើងបានបំរើខេត្តដ៏ល្អមួយនេះអស់ពីកំលាំងកាយកាយចិត្ត ទាំងកម្មវិធីខេត្ត កម្មវិធីថ្នាក់ជាតិ ទទួលភ្ញៀវគ្រប់ជាន់ថ្នាក់ ។
ខេត្តដ៌ល្អនេះ មន្រ្តីកងកំលាំងគ្រប់ជាន់ថ្នាក់បានបម្រើ បំពេញការងារមិនដែលស្គាល់ថ្ងៃចុសប្ដាហ៍ មិនថាថ្ងៃបុណ្យទានដែលគេគ្រប់គ្នាជួបជុំគ្រួសារ ក៌ជាថ្ងៃដែលបងប្អូនទាំងអស់កាន់តែមិនអាចឈប់សម្រាកបាន ។
ខ្ញុំពិតជាមានសំណាងណាស់ដែលមានអ្នកទាំងអស់គ្នាអមដំណើរលើផ្លូវរួមគ្នាដោយមិនដែលរអ៊ូរទាំ មានតែស្នាមញញឹម ។
សួស្តីឆ្នាំថ្មី ឆ្នាំសកល២០២៥
សូមអោយអ្នកទាំងអស់គ្នាទទួលបាន សេចក្តីសុខ សេចក្តីចំរើន សុភមង្គល សុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច។

Siem Reap Post

31 Dec, 13:38


រថយន្តពីរគ្រឿងប៉ះគ្នានៅក្រុងសៀមរាប

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបានឲ្យដឹងថារថយន្តចំនួនពីរគ្រឿងបាទប៉ះគ្នាដោយគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍កើតឡើងនៅវេលាម៉ោងជិត៧យប់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សេចក្ដីរាយការណ៍បានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្ត Range Rover sport ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 2AV-7777 ជាមួយរថយន្ត Toyota Camry Hybrid ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AB-0993៕SRP https://www.facebook.com/share/p/1bj3NhThfJ/

Siem Reap Post

31 Dec, 13:09


https://www.facebook.com/share/p/1D47umpBsy/

Siem Reap Post

31 Dec, 10:07


កម្លាំងអាវុធហត្ថខេត្តសៀមរាប បន្តចាប់ខ្លួន
មនុស្ស៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តសៀមរាប៖មនុស្សចំនួន៣នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។

ការចាប់ខ្លួនធ្វើឡើង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដោយកម្លាំងការិយាល័យជំនាញបានសហការណ៍ជាមួយ កម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្តសៀមរាប នៅចំណុចទីតាំងដីឡូត៍ទុកចោលមួយកន្លែងស្ថិនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យ
១.ឈ្មោះ ហួត ដាលីណូ អាយុ ៣១ឆ្នាំ
២.ឈ្មោះ ចន លាបហេង អាយុ ៣០ឆ្នាំ
៣.ឈ្មោះ តឹក វីរីយ៉ា អាយុ ២៥ឆ្នាំ

ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ក្រោយពីធ្វើតេស្តទឹកមូត្ររកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (+)៕SRP

Siem Reap Post

31 Dec, 09:35


https://www.srpostnews.com/?p=62178

Siem Reap Post

31 Dec, 05:36


សួស្តីឆ្នាំថ្មី​ ឆ្នាំសកល២០២៥
សូមថ្វាយព្រះពរ​ និងសូមជូនពរជ័យមង្គល​ វិបុលសុខមហាប្រសេីរ​ ក្នុងឱកាសបុណ្យចូលឆ្នាំសកល​ គ.ស.២០២៥

Siem Reap Post

31 Dec, 05:14


សួស្ដីឆ្នាំថ្មី ឆ្នាំសកល ២០២៥
ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ មានសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ទទួលបានជោគជ័យបន្ថែមទៀត🙏🙏🙏🙏

Siem Reap Post

30 Dec, 07:59


លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ពិធីនៅថ្ងៃចន្ទទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ៕SRP

Siem Reap Post

24 Dec, 05:19


ជនបរទេសមួយក្រុមបើករថយន្តលឿន បុកខ្លោងទ្វារស្ពានវត្តព្រហ្មរ័ត្ន

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅថ្ងៃអង្គារទី 24 ខែធ្នូ ឆ្នាំ 2024 នេះថា មានជនបរទេសមួយក្រុមបានបើករថយន្តខ្វះការប្រុងប្រយ័ត្នទៅបុកខ្លោងទ្វារស្ពានវត្តព្រហ្មរ័ត្ន ក្នុងទិសដៅពីជើងទៅត្បូង បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ០០ និង៤៥នាទី នៅត្រង់ចំណុចមុខវត្តព្រហ្មរ័ត្ន ស្ថិតនៅភូមិមណ្ឌល១  សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លើផ្លូវវិថីពោធិ៍កំបោរ។

សមត្ថកិច្ចបានបន្តថា រថយន្តបុកខ្លោងទ្វារស្ពានវត្តព្រហ្មរ័ត្នម៉ាក Hongqi HS5  ពណ៌ខៀវ ផ្លាកលេខភ្នំពេញ.2CA -5186 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ នៅក្នុងរថយន្តមានគ្នាចំនួន3នាក់៖
-ឈ្មោះ WANG.NANJIE ភេទប្រុស អាយុ33ឆ្នាំ ជនជាតិចិន។
-ឈ្មោះ PHAN THI NGOC.HAN ភេទស្រី អាយុ24ឆ្នាំ ជនជាតិវៀតណាម។
-ឈ្មោះ LUO.LITAO ភេទស្រី អាយុ25ឆ្នាំ ជនជាតិចិន។

សមត្ថកិច្ចបានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យអ្នកនៅក្នុងរថយន្តទាំងបីនាក់ របួសស្រាល។ រថយន្តខូចខាតធ្ងន់។ ខ្លោងទ្វារស្ពានខូចខាតធ្ងន់។ https://www.facebook.com/share/p/15CnBQRgUT/

Siem Reap Post

23 Dec, 15:01


រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកតំណែង លោក ស៊ូ ចាយ អធិការស្រុកដំណាក់ចង្អើរ ឲ្យមកនៅត្រឹមជាមន្ត្រី

ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស សុខា បានចេញលិខិតដកហូតមុខតំណែងលោក ស៊ូ ចាយ អធិការនគរបាលស្រុកដំណាក់ចង្អើ ខេត្តកែប ឲ្យមកជាមន្ត្រី មូលហេតុល្មើសបទវិន័យនគរបាលជាតិ។

នេះបីយោងតាមសេចក្តីប្រកាស ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕SRP

Siem Reap Post

23 Dec, 12:42


អ្នកនាំពាក្យសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីប្រកាសថ្កោលទោសល្បិចនយោបាយទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុល​និយមនិរទេសខ្លួននៅឯបរទេស

Siem Reap Post

23 Dec, 05:53


"សូមជម្រាបជូនដំណឹងថា ហ្វេសប៊ុកឈ្មោះ Sok Tonh ត្រូវបានជនមិនស្គាល់មុខ Hack ចូលប្រើប្រាស់ដោយខុសច្បាប់។ ហើយបានយកហ្វេសប៊ុកឈ្មោះ Sok Tonh នេះ ឆាតទៅខ្ចីប្រាក់គ្រប់ទិសទី។ ហេតុនេះ បើមានការទំនាក់ទំនង ឬ ឆាតទៅខ្ចីប្រាក់ដោយប្រការណាមួយតាមរយៈហ្វេសប៊ុនឈ្មោះ Sok Tonh សូមបងប្អូនកុំឆ្លើយឆ្លង និងកុំចាញ់បោកឱ្យសោះ។ សូមអរគុណ។
សូមភ្ចាប់រូបភាពសម្រាប់ផុស!

Siem Reap Post

23 Dec, 05:36


ឯកឧត្តម ខៀវ កាញារីទ្ឋ៖ អាន!

អានសៀវភៅឈ្នះអវិជ្ជា
ឈ្នះគ្រប់វេលាគ្រប់ញាតិផៅ
បានអានស្រាយអស់ភាពហ្មងសៅ
ដែលសល់ទុកនៅក្នុងចិន្តា។

បានអានសៀវភៅនាំសេរី
ស្គាល់អស់ដែនដីក្នុងលោកា
កម្ពុជាអាមេរិកកាណាដា
ខ្ពស់ស្មើវេហាឆាប់ទៅដល់។

បានអានសៀវភៅឆាប់ស្គាល់គ្នា
ស្គាល់អស់ទេវតាគ្មានពិភាល់
មនុស្សសត្វក្នុងលោកស្រស់និម្មល
ប្រេតទៀតគ្មានសល់ព្រោះសៀវភៅ។

បានអានសៀវភៅបាត់អផ្សុក
អានច្រើនលះទុក្ខឲ្យអស់ទៅ
ចេះស្រាយបញ្ហាតាមសៀវភៅ
ដឹងសុខទុក្ខចៅព្រោះបានអាន។

បានអានសៀវភៅដឹងប្រវត្តិ
ពាក្យស្បែពាក្យស្បត់ពីបុរាណ
ដឹងកេរមត៌កស្គាល់សន្តាន
ដឹងភាពក្សេមក្សាន្តភាពអន្តរាយ។

បានអានលិខិតយល់សិល្ប៍សាស្ត្រ
យល់វិជ្ជាច្បាស់ហ៊ានបរិយាយ
យល់ខាតចំណេញយល់ជិតឆ្ងាយ
ចេះបញ្ចៀសឆ្ងាយពីពាលា។

បានអានសៀវភៅយល់ព្រះធម៌
យល់ដីសណ្តរយល់វិជ្ជា
យល់ធម៌សង្គ្រោះដល់ផងគ្នា
យល់ច័ន្ទអង្គារ៍ពុធសុក្រសៅរ៍។

បានអានយល់ពីអក្សរសាស្ត្រ
អានបានយល់ច្បាស់ឈប់ល្ងង់ខ្លៅ
បានអានយល់អស់ត្រជាក់ក្តៅ
បានអានជួយចៅបានដេកលក់។

អានហើយអានទៀតអានកុំឈប់
អានរាល់ថ្ងៃយប់កុំទំនេរ
អានគ្រប់ទីក្រុងចំការស្រែ
អានភាសាខ្មែរគំរួចៅ។

ខំអានអស់មាមីងពុកម៉ែ
អាននៅក្រុងស្រែជៀសល្ងង់ខ្លៅ
អានច្រើនដើម្បីបានឆ្ពោះទៅ
ប្រាជ្ញាឆ្អិនឆ្អៅខ្ពស់បវរ។

អានច្រើនដឹងច្រើនបាត់អផ្សុក
អានច្រើនកើនសុខញាតិសាទរ
អានច្រើននាំមកការងារល្អ
អាននាំអ៊ូអរគ្រប់ច្រកផ្លូវ។

អានច្រើនយល់ច្រើនសូមញាតិចាំ
អានរាល់ខែឆ្នាំរាល់រដូវ
អានគ្រប់វេលាដែលសល់នៅ
អានរហួតទៅថ្ងៃបរលោក។

ដោយ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញ ថ្ងៃទី ២៧ ធ្នូ ឆ្នាំ ២០១០

Siem Reap Post

23 Dec, 04:00


នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសថា៖ «ភាសាខ្មែរ គឺជាភាសាជាតិតែមួយគត់ សម្រាប់កម្មវិធីអប់រំផ្លូវការរបស់កម្ពុជា»

Siem Reap Post

23 Dec, 03:28


បញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ប្រកាសលេខទូរសព្ទបន្ទាន់ឥតគិតថ្លៃ 24 ម៉ោង

1296 សូមជម្រាបសួរ!

1296 គឺជាលេខទូរស័ព្ទបន្ទាន់ ឥតគិតប្រាក់ 24ម៉ោង របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដែលអាចតេចូលពីគ្រប់ប្រព័ន្ធ ដែលផ្តួចផ្តើមបំពាក់ឡើងដោយ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តសៀមរាប ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬ បទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។

ដូច្នេះបើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុង ខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ 1296 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ។

អាវុធហត្ថខេត្តសៀមរាប ក៏សូម https://www.facebook.com/share/p/1EMw1DCJy4/

Siem Reap Post

22 Dec, 12:44


ទីបំផុត គណៈគ្រប់គ្រងទទួលស្គាល់ថា ពិតជាបានរៀបចំដី ក្នុងបរិវេណវិទ្យាល័យអង្គរ ផ្នែកជ្រុងខាងកើតឱ្យក្លាយជាអាហារដ្ឋាន ពិតប្រាកដមែន

Siem Reap Post

22 Dec, 09:46


នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាស មិនបានទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល មិនបានទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលមានកាតព្វកិច្ច ការពារភាពស្របច្បាប់ និងសិទ្ធិដីធ្លីរបស់រដ្ឋ និងប្រជាពលរដ្ឋ ព្រមទាំងរិះរកយន្តការដោះស្រាយជូនពលរដ្ឋ ដែលគ្មានដីធ្លីពិតប្រាកដ តាមរយៈយន្តការផ្លូវការ និងស្របច្បាប់។ រាជរដ្ឋាភិបាល សូមអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមលុបបំបាត់ទំនាស់ដីធ្លី ដែលកើតឡើងដោយសារភាពមិនច្បាស់លាស់ នៃការកាន់កាប់ដីធ្លីមិនស្របច្បាប់។

ការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នាឱកាសអញ្ជើញចូលរួមប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីខេត្តកំពង់ចាម៕SRP

Siem Reap Post

26 Nov, 00:40


មុននេះ នៅមុខផ្សារចាស់សៀមរាប

ខេត្តសៀមរាប៖នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូដឹកជញ្ជូនម្ហូប។ ហេតុការណ៍បានកើតឡើងនៅមុខផ្សារចាស់សៀមរាប នៅវេលាម៉ោងប្រមាណជាង 7ព្រឹក ថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2024 នេះ។ នេះបើតាមព័ត៌មានបឋម រាយការណ៍ដោយពីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍។

រថយន្តដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្វើដំណើរពីជើងទៅត្បូង ចំណែកម៉ូតូធ្វើដំណើរពីកើតទៅលិច។ ករណីនេះជំនាញនគរបាលចរាចរណ៍បានចុះធ្វើការវាស់វែងនិងនាំយកវត្ថុតាងទាំង២យកទៅ ស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមនីតិវិធី។ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ៕SRP https://www.facebook.com/share/p/14vZEjegAS/

Siem Reap Post

25 Nov, 10:48


លោកអ៊ុច បូរិទ្ធ ជាប់ឆ្នោតជាអនុប្រធានទី១ព្រឹទ្ធសភា និង លោកបណ្ឌិត ធន់ វឌ្ឍនា ជាអនុប្រធានទី២ព្រឹទ្ធសភា

Siem Reap Post

25 Nov, 09:30


សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

Siem Reap Post

25 Nov, 09:06


ឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង សូមគោរពអបអរសាទរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសទទួលបាននូវ ពានរង្វាន់សតវត្សរ៍អាស៊ី ICAPP (ICAPP Asian Century Award) យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរប្រកបដោយក្តីគោរពស្រលាញ់ ដ៏ខ្ពង់ខ្ពស់បំផុត និងសូមគោរពជូនសព្ទសាធុការពរជ័យ សិរីមហាមង្គលប្រកបដោយសេចក្តីគោរពស្មោះស្ម័គ្រដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កាយពលខ្លាំងក្លាបញ្ញាញាណភ្លឺថ្លា ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំកម្ពុជា បន្តនាំនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជានិរន្តរ៍។

ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។

Siem Reap Post

25 Nov, 03:44


សម្តេចតេជោ ហ៊ុន សែន៖ « កិច្ចការរំដោះកម្ពុជាចេញពីរបបខ្មែរក្រហមត្រូវការកម្លាំងពីរគួបផ្សំគ្នា គឺ ទី១. កងកម្លាំងកម្ពុជាដោយផ្ទាល់ និងទី២. កងទ័ពស្ម័គ្រចិត្តវៀតណាម »

Siem Reap Post

25 Nov, 03:35


សម្តេចតេជោ ហ៊ុន សែន៖ « យើងប្រើកណ្ដាប់ដៃដែកកន្លងទៅ ដើម្បីត្រួតត្រាសភាពការណ៍ កុំឱ្យបដិវត្តន៍ពណ៌កើតឡើង គឺដើម្បីធានាភាពសុខសាន្តរបស់ប្រជាជនកម្ពុជាតែប៉ុណ្ណោះ »

Siem Reap Post

25 Nov, 03:25


សម្តេចតេជោ ហ៊ុន សែន៖ « នយោបាយឈ្នះ ឈ្នះ គឺផ្ដល់ឱកាសឱ្យកម្ពុជាមានសន្តិភាពជិត២៧ឆ្នាំហើយ ជាសន្តិភាពដែលមានរយៈពេលវែងជាងគេក្នុងប្រវត្តិ៥០០ឆ្នាំចុងក្រោយរបស់ខ្លួន »

Siem Reap Post

25 Nov, 03:18


សម្តេចតេជោ ហ៊ុន សែន៖ « អ្នកណាថាអ្វី ថាទៅ ប៉ុន្តែកុំភ្លេចថា ហ៊ុន សែន គឺរបស់ កម្ពុជា »

Siem Reap Post

25 Nov, 03:04


សម្តេចតេជោ ហ៊ុន សែន៖ « ខ្ញុំធ្លាប់បានប្រកាសថា មិនមានដំណោះស្រាយតាមផ្លូវយោធាឡើយចំពោះជម្លោះនៅកម្ពុជា គឺមានតែការចរចា និងដំណោះស្រាយរវាងខ្មែរ និងខ្មែរប៉ុណ្ណោះដែលអាចនាំមកសន្តិភាពសម្រាប់កម្ពុជា »

Siem Reap Post

25 Nov, 02:53


សម្តេចហ៊ុន សែន៖ « យើងមិនអាចកែប្រែអតីតកាលទេ ប៉ុន្តែអតីតកាល គឺជាបទពិសោធន៍សម្រាប់យើងនៅក្នុងអនាគតកាលនេះដែរ »

Siem Reap Post

25 Nov, 02:38


សម្តេចតេជោហ៊ុន សែន៖ «ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងត្រូវរែកពុនការកសាងប្រទេសឡើងវិញពីបាតដៃទទេ»

Siem Reap Post

25 Nov, 02:29


សង្កាត់ជ្រាវ ក្រុងសៀមរាប ពោពេញទៅដោយរឿងអាស្រូវយ៉ាងខ្លាំង ក្នុងនោះសង្កាត់មួយនេះក៏មិនសូវមានការអភិវឌ្ឍអ្វីនោះដែរ ជាពិសេសផ្លូវបានរងការខូចខាតជាច្រើនខ្សែ ប៉ុន្តែសង្កាត់មិនសូវយកទុកដាក់អភិវឌ្ឍន៍នោះឡើយ។

ដូច្នេះសុំសំណូមពរដល់ថ្នាក់ដឹកនាំពិចារណាអំពីបេក្ខភាពសង្កាត់ផង!

Siem Reap Post

21 Nov, 09:07


ខ្ញុំបាទ លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាបនិងក្រុមគ្រួសារ សូមសម្តែងនូវអំណរសាទរ យ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី​ ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមជួបប្រទះតែសេចក្តីសុខចម្រើន មានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជន្មាយុយឺនយូរ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕🙏❤️🎉👏

Siem Reap Post

21 Nov, 08:03


លិខិតមិត្តអ្នកអាន៖បែកធ្លាយ អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ ដាក់គុក ករណី ប្រឌិតព័ត៌មានពាក់ព័ន្ធព្រំដែន និងធ្វើលិខិតសុំសម្ដេចតេជោហ៊ុន សែន ជួយអន្តរាគមន៍

ភ្នំពេញ៖មានការបែកធ្លាយរូបភាពសមត្ថកិច្ចចាប់វាយខ្នោះ លោកអ៊ុំ សំអាន ករណីប្រឌិតព័ត៌មានពាក់ព័ន្ធព្រំដែន។ បច្ចុប្បន្ន អ៊ុំ សំអាន បានបន្តព្យាយាមប្រឌិតព័ត៌មានពាក់ព័ន្ធនឹងព្រំដែនទៀត៕SRP https://www.facebook.com/share/14eEyB73k6/

Siem Reap Post

21 Nov, 05:16


អភិបាលខេត្តសៀមរាប៖ ការរៀបចំវេទិការ វាងរាជរដ្ឋាភិបាល និងរដ្ឋបាល​ថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម សម្រាប់ធ្វើការកំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិស

ខេត្តសៀមរាប៖មានប្រសាសន៍ថ្លែងក្នុងពិធីបើកវេទិកា ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាល​ថ្នាក់ក្រោមជាតិ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសមជ្ឈការនេះ មានគោលបំណងពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាល ដែលមានក្រសួង ស្ថាប័នថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម សម្រាប់ធ្វើការកំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្ត ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។

វេទិកា ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០​ ធ្វើនៅថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០២៤៕SRP https://www.facebook.com/share/p/15XiNef21Y/

Siem Reap Post

21 Nov, 04:57


ព្រៃឈើនៅដែនអភិរក្សបឹងពែ ក្បែរស្នាក់ការបរិស្ថាន រងការកាប់ទន្ទ្រានបំផ្លាញ

ខេត្តសៀមរាប៖មានការលើកឡើងថាដីព្រៃឈើក្នុងដែនអភិរក្សដែនបឹងពែ ដែលស្ថិតនៅក្បែរស្នាក់ការបរិស្ថានបានរងការកាត់ទន្ទ្រានបំផ្លាញយ៉ាងអនាធិបតេយ្យ។

យោងតាមសេចក្ដីរាយការណ៍ព័ត៌មានដែលបានបង្ហោះតាមរយៈហ្វេសប៊ុកបានបង្ហាញរូបភាពនៃការកាប់បំផ្លាញដើឈើធំៗយ៉ាងពេញបន្ទុក។

ក្នុងរូបភាពនិងអត្ថបទដែលបានបង្ហោះចែករំលែកបានសរសេរថា តើវាសនាព្រៃអភិរក្សដែនជំរកសត្វព្រៃ បឹងពែ អាចនៅសេសសល់ដែរឬទេទៅថ្ងៃអនាគត់? ឬក៏សល់តែឈ្មោះថា ជា វាលដែនជម្រកសត្វព្រៃបឹងពែរ?

សៀមរាប មហាជនលើកជា សំណួរថា តើហេតុអ្វីបានជា ក្រុមឧក្រិដ្ធជនឈូសឆាយ បំផ្លាញព្រៃឈើ វាទីយកដី ធ្វើជាកម្មសិទ្ធិទាំងនោះ ធ្វើសកម្មភាពដាក់គ្រឿងចក្រឈូសឆាយបានដោយរលួនពុំមានការទប់ស្កាត់និងបង្ក្រាបពីមន្ត្រីបរិស្ថាននៅទីនោះ? រួមទាំងកន្លែងឈូសឆាយនោះនៅមិនឆ្ងាយពីស្នាក់ការបរិស្ថានឃុំខ្វាវភូមិស្រោងនោះ។

តើទាំងនេះជាការឃុបឃិតនិងបើកដៃ ពីសំណាក់ ប្រធានស្នាក់ការបរិស្ថានប្រចាំការនៅភូមិស្រោង ក្នុងឃុំខ្វាវ នោះឬយ៉ាងណា? ។

បើពិតជាយ៉ាងនេះមែន វាសនាព្រៃបំពែនឹងត្រូវរលាយហិនហោចជាក់ជាពុំខាននៅថ្ងៃដ៏ខ្លីខាងមុខនេះ។ https://www.facebook.com/share/p/15Eo9hfmk8/

Siem Reap Post

02 Nov, 07:51


https://www.srpostnews.com/?p=61668

Siem Reap Post

02 Nov, 05:57


ការចុះរឹបអូសសាច់គោ៖

ម្ចាស់សាច់គោបំភ្លឺប្រាប់ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃសៅរ៍ទី 2 ខែវិច្ឆិកា ឆ្នាំ 2024 នេះថា លោកមិនបានយកសាច់គោចំនួន១៥គីគូទៅលក់នោះទេ គឺឱ្យម្ដាយធ្វើងៀតតែប៉ុណ្ណោះ ប៉ុន្តែម្ដាយរបស់លោកជាអ្នកលក់សាច់គោ។ លោកថា ករណីចុះចាប់សាច់គោរបស់លោកកាលពីម្សិលមិញនេះ គឺកម្លាំងសមត្ថកិច្ចមិនមានពេទ្យសត្វចូលរួមនោះឡើយ។

សូមចូលទៅ 🌐ឆាណែលតេឡេក្រាម សៀមរាប ប៉ុស្តិ៍ដើម្បីទទួលបានរូបភាពនិងព័ត៌មានបន្ថែម
https://t.me/+nCQwsLSTB9g5MDA1

Siem Reap Post
https://t.me/srpostnews

🌐គេហទំព័រ/Siem Reap Post
www.srpostnews.com

ផេក https://www.facebook.com/srpostnews?mibextid=ZbWKwL

យូធូក https://youtube.com/@srpostnews?si=-p9galL0Jwtns5Lv

តិតុក
https://www.tiktok.com/@siem.reap.post.srp?_t=8ovxgKfWLm4&_r=1

«សារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវ: និងក្រមសីលធម៌ ព័ត៌មានថ្មី ប្លែក លឿន ជឿទុកចិត្ត»

Siem Reap Post

01 Nov, 10:42


កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប​ ជួយ​សង្គ្រោះ​បឋម​

ខេត្តសៀមរាប​៖កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប​ បានជួយ​សង្គ្រោះ​បឋម​ ហើយ​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ និង​រថយន្ត​សង្គ្រោះ​បន្ទាន់​បង្អែក​ខេត្ត​សៀមរាប​ មក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូពីរគ្រឿងបុកគ្នា។

ហេតុការណ៍បានកើតឡើនៅ​វេលាម៉ោង១៥និង ៣០នាទី ថ្ងៃ​០១​ ខែវិច្ឆិកាឆ្នាំ២០២៤​ រវាង​ម៉ូតូ​ និងម៉ូតូ​ នៅ​ចំណុចផ្លូវបំបែកចូលកងរាជអាវុធហត្ថខេត្តសៀមរាប​ ស្ថិតក្នងនៅភូមិតាមណ្ឌល១សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ករណីនេះ បណ្ដាលអោយមានរបួស​ម្ម្នាក់ត្រូវ​បាន​កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប​ ជួយ​សង្គ្រោះ​បឋម​។ ១-ឈ្មោះ​ ប្លោក​ ដារ៉ារិទ្ទ​ ភេទ​ស្រី​ អាយុ​៤៨​ បេីក​បរម៉ូតូ​ HONDA DREAM 2024​ ពី​ទិស​ខាង​ជើង​ បត់​ឆ្លង​ផ្លូវ​ទៅ​ទិស​ខាង​កើត​។ ២-ឈ្មោះ​ រិន​ ណុច​ ភេទ​ស្រី​អាយុ​ ២១​ឆ្នាំ​ បេីក​បរម៉ូតូ​ HONDA DREAM 2018​ ពី​ទិស​ខាង​កេីត​ ឆ្ពោះ​ទៅ​លិច​។ បច្ចុប្បន្ន​ ត្រូវ​បាន​ជំនាញ​ប៉ូលិស​ចរាចរណ៍​យក​ម៉ូតូ​ទាំង​ពីរ​ទៅ​រក្សា​ ការិយាល័យ​ចរាចរណ៍​ ចាត់​ការ​តាម​នីតិវិធី​ច្បាប់​៕SRP
https://t.me/+nCQwsLSTB9g5MDA1

Siem Reap Post

01 Nov, 09:01


សម្រស់ក្រុងសៀមរាប

ការរៀបចំក្រុងសៀមរាប ដែលមានចក្ខុវិស័យច្បាស់លាស់ ទើបធ្វើឱ្យទីក្រុងកាន់តែមានសោភ័ណភាព និងជាទីក្រុងបៃតង ស្របតាមប្លង់មេអភិវឌ្ឍន៍ទីក្រុង ដើម្បីធានាផាសុខភាពសម្រាប់រស់នៅ និងការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍
https://www.facebook.com/share/v/14Jk76GDRY/

Siem Reap Post

01 Nov, 08:25


អធិការនគរបាលក្រុងរុនតាឯកតេជោសែន ចេញលិខិតបំភ្លឺ ករណីបណ្តាញសង្គមរិះគន់ មកលើកម្លាំងសមត្ថកិច្ច បានចុះទៅអនុវត្តចាប់ និង ដកហូតសាច់គោចំនួន ១៥គីឡូ

ខេត្តសៀមរាប៖ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃើញមានបណ្តាញសង្គមមួយចំនួន បានសរសេររិះគន់ មកលើកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ដែលបានចុះទៅអនុវត្តចាប់ និង ដកហូតសាច់គោចំនួន ១៥គីឡូ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ អធិការ នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន សូមធ្វើការបំភ្លឺថា៖ ការអនុវត្តនេះ ដោយមានបណ្ដឹងពីប្រជាពលរដ្ឋ និងការស្នើសុំសហ ការពីខាងមន្ត្រីជំនាញពេទ្យសត្វ របស់មន្ទីរកសិកម្មខេត្ត និងម្ចាស់ទីតាំងសត្វឃាត នៅក្រុងឈ្មោះ វាសនា ក្នុងគោលបំណងទប់ស្កាត់នូវការនាំសាច់គោ ដែលមិនមានប្រភពច្បាស់លាស់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ ឬគុណភាព និងតម្លៃសាច់គោនៅក្រុងរុនតាឯក អធិការ នៃអធិការដ្ឋាននគរបាល ក្រុងរុនតាឯកតេជោសែន បានចាត់តាំងកម្លាំងជំនាញ ដើម្បីចុះសហការ ជាមួយមន្ត្រីពេទ្យសត្វ ទៅធ្វើការពិនិត្យ https://www.facebook.com/share/p/1EuMZsw8Rt/

Siem Reap Post

01 Nov, 07:59


https://www.srpostnews.com/?p=61662

Siem Reap Post

01 Nov, 06:15


ម្ចាស់សាច់គោ ព្រមទទួលស្គាល់កំហុស ហើយសមត្ថកិច្ចបានប្រគល់ជូនគាត់វិញ

ខេត្តសៀមរាប៖ក្រោយសមត្ថកិច្ចបានធ្វើកំណត់ហេតុ ដកហូតយកសាច់ មករក្សាទុកនៅអធិការដ្ឋាន ដើម្បីពិនិត្យ និង ហៅម្ចាស់សាច់ រួមនិងម្ចាស់តូបមក ធ្វើការណែនាំ ក្រោយពីបានធ្វើការណែនាំម្ចាស់សាច់ និងម្ចាស់តូប បានយល់ព្រមទទួលស្គាល់កំហុសហើយសមត្ថកិច្ចបានធ្វើការប្រគល់សាច់ជូនគាត់វិញ។

សមត្ថកិច្ចប៉ូលិសខេត្តសៀមរាបបានឲ្យដឹងថា
នៅព្រឹកថ្ងៃទី១ ខែ វិច្ឆិការ ឆ្នាំ២០២៤ វេលាម៉ោង ៧ និង២៥នាទី ក្រោយពីបានទទួលបណ្ដឹង ពីម្ចាស់ទីតាំងសតឃាត្ត នៅក្រុង ឈ្មោះវាសនា និង ប្រជាពលរដ្ឋ ខាងមន្ត្រីជំនាញមន្ទីកសិកម្មខេត្ត ចុះដកហូតយកសាច់គោ ចំនួន១៥kg ពីតូបលក់សាច់គោ ឈ្មោះ យូ ស៊ីនឌីន ភេទប្រុស ដោយមានអាជីវករនៅក្បែបានរាយការថា ម្ចាស់តូបខាងលើ បានយកសាច់គោពីក្រៅមកលក់។

សមត្ថកិច្ចបានបន្តថា ករណីនេះ ក៏មានការស្នើសុំអោយសមត្ថកិច្ចចុះពិនិត្យ ក្រោយមានសុំសហការ កម្លាំងអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន បានសហការចុះសួរនាំដល់តូបលក់សាច់ ខាងលើ ក្រោយការសាកសួរបឋម ចំពោះសាច់គោ នេះចំនួន ១៥kg នេះគឺយកមកពីស្រុកស្រីស្នំ ដើម្បី អោយយកម្តាយនៅរុនតាឯក ធ្វើសាច់ងៀតទេ៕SRP https://www.facebook.com/share/p/1B3HNyyGj2/

Siem Reap Post

01 Nov, 04:42


នគរបាលស្រុកអង្គរជុំ មួយរូប បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍

ខេត្តសៀមរាប៖លោកព្រិន្ទបាលឯក ភត់ ម៉ារីន នាយរងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំ បានទទួលមរណភាព នៅថៃ្ងព្រហស្បតិ៍ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្នុងអាយុ២១ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍៕SRP

Siem Reap Post

01 Nov, 04:12


បណ្ដេញជនជាតិកូរ៉េខាងត្បូងម្នាក់ ចេញពីកម្ពុជា និងហាមមិនអោយចូលសាជាថ្មីម្តងទៀត ក្រោយក្រុមគ្រួសារផ្ដល់ព័ត៌មានមិនពិត

ភ្នំពេញ៖ករណីនេះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទ បណ្តេញពីព្រះរាជាណាចក្រកម្ពុជា និងហាមមិនអោយចូលសាជាថ្មីម្តងទៀត។

ការបណ្ដេញចេញបែបនេះ បន្ទាប់ពីក្រុមគ្រួសារបានផ្ដល់ព័ត៌មានមិនពិតដល់សមត្ថកិច្ចនគរបាលកម្ពុជា ថាយុវជនរូបនេះត្រូវគេបង្ខាំង ឬធ្វើទារុណកម្ម។

ផ្អែកតាមការពិនិត្យស្រាវជ្រាវ និងព័ត៌មាន ដែលទទួលបាន ករណីនេះ ពុំមានសញ្ញាណនៃការបង្ខាំង មនុស្សដោយខុសច្បាប់ ឬធ្វើទារុណកម្ម ដូចអ្វីដែលម្តាយរបស់សាមីខ្លួន បានផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បី ស្នើសុំជួយអន្តរាគមន៍នោះទេ ផ្ទុយទៅវិញសាមីខ្លួនក៏នៅមានការលាក់បាំង មិនសហការ ជាមួយសមត្ថកិច្ចក្នុង ការផ្តល់ព័ត៌មានលម្អិត អំពីដំណើរមកដល់កម្ពុជា ការស្វែងរកការងារធ្វើ និងមូលហេតុនៃការផ្តល់ព័ត៌មានអំពី ទីកន្លែងដែលខ្លួនធ្វើការទៅក្រុមគ្រួសារ រហូតឈានដល់បង្កើតអោយមានសំណើសុំអន្តរាគមន៍ពីសំណាក់ គ្រួសារដោយពុំត្រឹមត្រូវ និងប្រើប្រាស់ព័ត៌មានប្រឌិត បង្កអោយមានការភ័ន្តច្រឡំពីមតិសាធារណជនជាតិ និងអន្តរជាតិ៕SRP
https://www.facebook.com/share/1DANcGB7iZ/

Siem Reap Post

22 Oct, 05:47


តំណាងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ចុះសួរសុខទុក្ខមន្រ្តី នគរបាលស្រុកសូទ្រនិគម

ខេត្តសៀមរាប៖លោកវរសេនីយ៍ឯក ឃីម ផល្លា អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំសហការីចុះសួរសុខទុក្ខ និងចូលរួមអបអរសាទចំពោះ លោកស្រីអនុសេនីយ៍ទោ រឿន សុអូន នាយរងផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដែលទើបសម្រាលបានកូនប្រុសមួយនាក់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥:២០នាទី និងបាននាំយកនូវថវិការឧបត្ថម្ភមួយចំនួនផងដែរ៕SRP

Siem Reap Post

21 Oct, 08:05


ស្នងការនគរបាលខេត្តសៀមរាប សម្តែងនូវក្តីនឹករលឹក ពីស្នាដៃមន្ត្រីនគរបាល មរណ: ដែលបានបំពេញភារកិច្ច បម្រេីជាតិមាតុភូមិ និងប្រជាពលរដ្ឋ កន្លងមក

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានសម្តែងនូវក្តីនឹករលឹក ពីស្នាដៃមន្ត្រីនគរបាលមរណៈ ដែលបានបំពេញភារកិច្ច បម្រេីជាតិមាតុភូមិ និងប្រជាពលរដ្ឋ កន្លងមក ព្រមទាំងបានបន្សល់ទុកនូវស្នាដៃ ជាច្រេីន ដល់មន្ត្រីនគរបាល ជំនាន់ក្រោយជាគំរូផងដែរ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត មានប្រសាសន៍នឹករលឹកបែបនេះ ក្នុងឱកាស អញ្ជើញសំណេះសំណាល និងបើកផ្តល់ថវិកា សមាគមមិត្ត នគរបាលជាតិ កម្ពុជា ដល់គ្រួសារមន្រ្តីនគរបាល មរណៈ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន 2 គ្រួសារស្មើនិងថវិកា (ដប់លានរៀល)។

នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់ក្រុមគ្រួសារ មរណភាព ក្នុងនាមជាប្រធាន សមាគមមិត្ត នគរបាលជាតិ កម្ពុជា ចំពោះការបាត់បង់ សមាជិក សមាគម និងសមាជិក ក្រុមគ្រួសារផងដែរ៕SRP

Siem Reap Post

21 Oct, 07:19


https://www.srpostnews.com/?p=61531

Siem Reap Post

21 Oct, 03:31


ថៅកែផ្សារលើធំថ្មី ខេត្តសៀមរាប យកចំណតចតរថយន្តជួលឲ្យអាជីវករលក់ដូរ

ខេត្តសៀមរាប៖គេសង្កេតឃើញជាច្រើនឆ្នាំមកហើយដែលថៅកែផ្សារលើធំថ្មី ខេត្តសៀមរាប បានយកទីតាំងចំណុចចតរថយន្តជួលជាកង់ៗ ដើម្បីឲ្យអាជីវករលក់ដូរលក់ដូរ ដែលជាបញ្ហាបង្កើតឲ្យមានអាណាអធិបតេយ្យ។

កត្តាដែលយកទីតាំងចំណតចតរថយន្តជួលឱ្យអាជីវករដូរបែបនេះ ធ្វើឲ្យការចតរថយន្តម៉ូតូមិនមានកន្លែងចត ត្រូវបង្ខំចិត្តចតនៅលើផ្លូវបង្កអោយមានការកកស្ទះចរាចរណ៍សឹងរាល់ថ្ងៃ ដោយថៅកែផ្សារលើធំថ្មីមិនខ្វល់ខ្វាយអ្វីទាំងអស់ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន៕SRP

Siem Reap Post

20 Oct, 14:14


អភិបាលខេត្តសៀមរាប៖ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ សូមស្វាគមន៍!

ខេត្តសៀមរាប៖ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអះអាងថា នៅឆ្នាំ ២០២៥ ខេត្តសៀមរាប នឹងធ្វើព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០២៥។

អភិបាលខេត្តសៀមរាបបានបញ្ជាក់នាព្រលប់ថ្ងៃអាទិត្យទី ២០ ខែតុលា ឆ្នាំ ២០២៤ នេះថា នៅព្រឹក​ថ្ងៃទី​២០​ ខែ​តុលា​ ឆ្នាំ២០២៤​ ឯកឧត្តម​ សុខ​ សប្បាយណា​ ប្រធានក្រុមប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ​រៀបចំព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត និងជាប្រធាន​សហភាពសហព័ន្ធយុវជន​កម្ពុជា​ ​បានចុះពិនិត្យទីតាំង​ ដេីម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ ឆ្នាំ២០២៥​​៕SRP

13,308

subscribers

6,924

photos

784

videos