WOW News @wownewsdaily Channel on Telegram

WOW News

@wownewsdaily


អង្គភាពសារព័ត៌មាន វ៉ាវញូស៍ | 𝗪𝗢𝗪 𝗡𝗲𝘄𝘀
ផ្តល់ព័ត៌មាន៖ 099 99 89 07

Facebook: facebook.com/WOWNews.WND
YouTube: youtube.com/@wownewsdaily
Tiktok: tiktok.com/@wownewsdaily.com
Website: wownewsdaily.com

WOW News (Khmer)

សាខារព័ត៌មាន "WOW News" ជា​ជីវដេអោសស៍​នៃ​ស្ថានភាព​យំភ្ពត់​ដើម្ពើ។ ជាមួយ​នឹង​មេភេន៌ នេះ​គឺជា​ដំនើំ​ភ្ពត់​សេ្លាៃ​ពី​ប្រការដំនើំ​ដោយ​​សនីយបត្រ​​ស្មាំយ​នេះ​​ ខុៈ​​នេះ​ ទូរទស្ស​​ទៅ​តាម​​ទីគម្រោង​ន​រយបំពង។ នានា សម្រដំឡើង​ព័ត៌មាន​​ពី​​ទំរើន​​បូបិ៍​ករុា ទះរេះពែន​ និង​​េរខូរ។ គនា​​​ តួថរ​ដ៏​​គិ​​រពះ​​រូប​​រូន​​សួស្បំ​​មេះ​បួ​និន្ចះ​រោយ​គាេេបព័ត៌មាន​​​​អង្គរៈ​​"WOW News"៖ 098 89 99 07 ។ នេះ​​មាន​​​​េូ​ចូល​​ទាន៌​​​​��​​Facebook​​នៅ​ក្នុង:​ facebook.com/WOWNews.WND�� YouTube: youtube.com/@wownewsdaily�� Tiktok: tiktok.com/@wownewsdaily.com�� ឯើង​​លើ​​​​Website: wownewsdaily.com

WOW News

02 Jan, 04:18


សេចក្ដីជូនដំណឹងស្តីពី ការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

WOW News

23 Dec, 13:01


ចេញលទ្ធផលហើយ!! តុលាការបានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ចំនួន៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង ០២លានដុល្លារអាមេរិក

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ៖

ចូលឆាណែលតេឡេក្រាម ដើម្បីទទួលបានព័ត៌មានលឿន 👇 t.me/WOWNewsDaily

WOW News

16 Dec, 01:13


ខណៈសម្ពាធទាបកើតមាននៅលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសាន ដែលគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃមានឥទ្ធិពលខ្លាំង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤៖

WOW News

13 Dec, 13:05


សេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡា មិនធ្លាប់ យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូល ភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការ នោះទេ។

WOW News

12 Dec, 08:36


សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឋានន្តរសក្ដិ «វរសេនីយ៍ឯក»

តារាចម្រៀង ព្រាប សុវត្ថិ ឋានន្តរសក្ដិ «វរសេនីយន៍ឯក» បានស្នើសុំលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ។ សំណើនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកភាពកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។

ចូលឆាណែលតេឡេក្រាម ដើម្បីទទួលបានព័ត៌មានលឿន 👇 t.me/WOWNewsDaily

WOW News

11 Dec, 23:50


ខណៈសម្ពាធទាបកើតមាននៅលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសាន ដែលគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ មានឥទ្ធិពលខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៤៖

WOW News

04 Dec, 14:57


អបអរសាទរ ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង Asunción ប្រទេស Paraguay

WOW News

03 Dec, 11:13


🔴ប្រទះឃើញសាកស..ពមនុស្យ ៣នាក់ អណ្តែតទឹក ក្នុងពេលតែមួយ ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ក្នុងនោះសាកស..ពមនុស្សពីរនាក់ បានប្រទះឃើញអណ្តែតទឹកនៅក្នុងទន្លេជិតវត្តចាក់អង្រែ(ស្រី១ ប្រុស១) និងនៅខាងច្បារអំពៅប្រទះឃើញសាកសពបុរសម្នាក់ផងដែរ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

WOW News

29 Nov, 14:15


ក្រសួងព័ត៌មាន ចេញលិខិតព្រមាន លោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ www.khplus-cambodia.com ដែលបានផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ ប្រើពាក្យសម្តីមិនសមរម្យ ចំពោះស្ថាប័នតុលាការខេត្តកំពង់ចាម និងអនុវត្តតួនាទីលើសពីអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមានការយល់ច្រឡំ

WOW News

20 Nov, 07:46


វីដេអូ៖ សមត្ថកិច្ចឱ្យម្ចាស់គ្លីនិកធ្វេីត្រាប់ឡើងវិញ នូវសកម្មភាពដែលគ្មានមនុស្សធម៌ របស់គ្រូពេទ្យដែលជាម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា បានចាក់ថ្នាំទៅលើស្រ្តីម្នាក់បណ្តាលឱ្យប្រតិកម្មថ្នាំ រហូតដល់បាត់បង់ជីវិត រួចយកសាកសពស្ត្រីរងគ្រោះមកប្លុងចោល និងក្មេងស្រីម្នាក់ទៀតដែលជាកូនឱ្យនៅយាមសពម្តាយ ៕
វីដេអូពី៖ I love Cambodia hot news

WOW News

20 Nov, 02:06


មុខនេះបន្តិច ! ឯកឧត្តម ប្រាក់ សុខុន ត្រូវបានរដ្ឋសភា បោះឆ្នោតគាំទ្រទាំងស្រុង ឱ្យកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស ឯកឧត្តម សុខ ចិន្តាសោភា

WOW News

20 Nov, 00:34


មន្ទីរសុខាភិបាលខេត្តតាកែវ សេចក្តីបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់របស់ស្ត្រីឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ

(តាកែវ)៖ ក្រោយបានទទួលព័ត៌មាននៃការស្លាប់របស់ស្ត្រីឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ឆ្នាំ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត តាកែវ បានចាត់តាំងមន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការភ្លាមជាបន្ទាន់ ដោយរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច៖

១. បញ្ឈប់ដំណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់ឈ្មោះ សកម្មភាពជាដាច់ខាត សុងហាក់ ម៉ារីណា ដោយមិនឱ្យមាន
២. អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់នោះ ដើម្បីសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន
៣. មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ រួមជាមួយគណៈគ្រូពេទ្យ និងក្រុមការងារអធិការកិច្ចក្រសួង សុខាភិបាល ធ្វើការស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្កតាមផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ក្នុងនាមរដ្ឋបាលខេត្តតាកែវ សូមប្ដេជ្ញាចិត្តចំពោះមុខក្រសួង សុខាភិបាល បន្តខិតខំចុះពិនិត្យរាល់សកម្មភាពលើសេវាសុខាភិបាលឯកជនឥតច្បាប់ និងចាត់វិធានការយ៉ាង តឹងរ៉ឹងបំផុត ចំពោះជនបង្ករ ដើម្បីការពារសុខភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ជាមួយក្រុមគ្រួសារសព និងសូមវិញ្ញាណក្ខន្ធនៃសពបាន ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

WOW News

19 Nov, 04:46


អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញសេចក្តីជូនដំណឹង ស្តីពីយន្តការ និងលក្ខណៈវិនិច្ឆ័យនៃការផ្តល់គុណវុឌ្ឍិលើការនាំចូលមុខទំនិញ "សាច់បង្កក"។

WOW News

19 Nov, 03:30


រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គនៅព្រឹកស្អែក ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការផ្លាស់ប្តូរ រដ្ឋមន្ត្រីក្រសួងការបរទេស, លោក ប្រាក់ សុខុន ជំនួស លោក សុខ ចិន្តាសោភា

ក្នុងការបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចកំណត់របៀបវារៈចំនួនបួន រួមមានដូចតទៅ៖

១៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។

២៖ ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។

៣៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

៤៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕

WOW News

18 Nov, 16:42


ពីបង Tona សូមពឹងពាក់ប្រិយមិត្តជួយសង្កេតតាមដងផ្លូវឬតាមស្ពានផ្សេងៗឲ្យផងដោយសារបងប្រុសឈ្មោះណុប តុលា ភិនភាគដូចក្នុងរូប គាត់មានបញ្ហាវិបត្តិហើយផុសលាគ្រួសារ ពេលចេញទៅជិះម៉ូតូLet's ពណ៍ខៀវផ្លាកលេខ 6241 បើសិនជាប្រិយមិត្តប្រទះឃើញសូមទាក់មកកាន់វិទ្យុabc
060 23 10 10
012 23 10 10
010 23 10 10

Cr : វិទ្យុabc

WOW News

18 Nov, 09:01


🔥អភិបាលខេត្តកណ្តាលចុះទៅផ្ទាល់ទៀត!
ចាប់ខ្លួនលោកវរសេនីយ៍ឯក សយ សុផានី អាយុ៥៩ឆ្នាំ ប្រធានសាខាប្រមូលថវិកាចំណូល នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រោយបាញ់២នាក់ប្តីប្រពន្ធ រឿងឈ្លោះប្រកែកគ្នាករណីស្រែកឡូឡា

លុះនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២០:៣០នាទី ជនសង្ស័យឈ្មោះ សយ សុផានី បានអង្គុយសរសេររបាយការណ៍នៅមុខបន្ទប់ ស្រាប់តែជនរងគ្រោះទាំង ០២នាក់ បានជិះម៉ូតូកង់បី (PassApp) មកដល់បន្ទប់មានសភាពស្រវឹងទាំង២នាក់ បានមកដល់មុខបន្ទប់ក៏ធាក់ទ្វារបន្ទប់ ហើយដើរធាក់ដើមស្វាយ ហើយស្រែកជេរដោយពាក្យសំដីថា ហែងពូកែថ្លង់ អញធ្វើឱ្យថ្លង់ ក៏បិទទ្វារលឺសូរ ហើយក៏ជេរទៀត ពេលនោះក៏ជនសង្ស័យស្រែកហៅម្ទាស់ផ្ទះជួលឱ្យជួយមកមើល។

ស្រាប់តែជនរងគ្រោះបានដើរចេញមកក្រៅ ជេរសម្លេងលឺៗ ក៏ធ្វើឱ្យជនសង្ស័យប៉ះពាក្យសំដី ក៏ជនរងគ្រោះបានដើរចូលបន្ទប់ជនសង្ស័យ ធ្វើឱ្យជនសង្ស័យយកកាំភ្លើងចេញមក ក៏បាញ់ទៅលើជនរងគ្រោះចំនួន ០៤គ្រាប់ ធ្វើឱ្យជនរងគ្រោះត្រូវរបួសដេកដួលមុខបន្ទប់ និងប្រពន្ធជនរងគ្រោះត្រូវចំភ្លៅ បានហៅឱ្យគេជួយ។

បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី បានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង យកមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ប្រភព៖ NP

WOW News

18 Nov, 00:43


ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះនៅភ្នំពេញ និងខេត្តនានា អាចមានភ្លៀងធ្លាក់ដោយគ្របដណ្តប់លើផ្ទៃដីពី ៥ ទៅ ១០ភាគរយ

WOW News

15 Nov, 03:47


ម្សិលមិញនេះ សមត្ថកិច្ចបានឃាត់ខ្លួន លោក ស៊ន សុខណារ៉េត ឪពុកលោក ស៊ន តារា អ្នកនយោបាយប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ពាក់ព័ន្ធនឹងបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

ប៉ុន្មានម៉ោង ក្រោយការឃាត់ខ្លួន សាលាដំបូងខេត្តកំពង់ស្ពឺ ក៍បានសម្រេចឃុំខ្លួន លោក ស៊ន សុខណារ៉េត អាយុ៦៦ឆ្នាំ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។

បន្ទាប់ពីការឃុំខ្លួន បញ្ជាការដ្ឋានកងទ័ពជើងគោក ក៏ចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺសាធារណជនថា ការឃាត់ខ្លួនលោក ស៊ន សុខណារ៉េត មិនមានការពាក់ព័ន្ធនឹងកិច្ចការកងទ័ព ហើយក៏មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះដែរ តែជាបទល្មើសព្រហ្មទ័ណ្ឌជាក់ស្តែង ៕

WOW News

03 Nov, 01:54


គ្រឹះស្ថានសិក្សាទាំងអស់ នឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សា (Discount) ជូនសិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់សិស្ស-និស្សិតមានលទ្ធភាព

WOW News

30 Oct, 07:00


សេចក្តីប្រកាសព័ត៌មានលេខ១៤ អយក.សប្រព ចុះថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២៤ ស្តីពី​ លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖​ ០៨​ តុលា ២០២៤ ដែលបេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩% នៃចំនួនបេក្ខជនមកប្រឡង។

និទ្ទេស A ចំនួន ២ ២១៦ នាក់
និទ្ទេស B ចំនួន ៩ ៧០១ នាក់
និទ្ទេស C ចំនួន ២២ ៦៧៥ នាក់
និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និង
និទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។

WOW News

28 Oct, 01:04


ក្រសួងធនធានទឹក ចេញសេចក្ដីប្រកាសស្ដីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៤៖

WOW News

22 Oct, 14:21


Gmail របស់ក្រុមហ៊ុន Google កំពុងរងការវាយប្រហារ Hack ដោយ AI បញ្ញាសិប្បនិមិត្ត ប្រភេទថ្មី។

អ្នកប្រើ Gmail កំពុងត្រូវបានក្លាយជាគោលដៅវាយប្រហារ ដោយ AI ប្រភេទថ្មី បន្លំជាសារជូនដំណឹងរបស់ Google ឬការហៅទូរសព្ទ ទៅអ្នកប្រើប្រាស់ ដើម្បីលួចអត្តសញ្ញាណគណនី Google ដោយបញ្ឆោតអ្នកប្រើប្រាស់ឱ្យបង្ហាញព័ត៌មានផ្ទាល់ខ្លួន។

ដើម្បីការពារខ្លួនអ្នក (1).សូមប្រយ័ត្នចំពោះសារ និងការហៅទូរសព្ទថាមកពី Google ថាផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក និង(2).ត្រូវជៀសវាងការចុចលើតំណភ្ជាប់គួរឱ្យសង្ស័យ ឬការចែករំលែកព័ត៌មានផ្ទាល់ខ្លួន (3).សូម Update app ជាប្រចាំ ៕

WOW News

19 Oct, 23:51


ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤៖

WOW News

17 Oct, 05:34


សម្ដេចធិបតីសម្រេច លុបឈ្មោះ វរសេនីយ៍ឯក ស ប៊ុនសឿន មេបញ្ជាការងអាវុធហត្ថខេត្តប៉ៃលិន ចេញពីក្របខណ្ឌ។

WOW News

16 Oct, 04:13


ឃាត់ខ្លួនប្រធានគ្រប់គ្រងមួយផ្នែកនៃសាលាខ្មែរឥស្លាម ដែលពាក់ព័ន្ធការចាប់រំលោភកូនសិស្ស

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនល្មើស ឈ្មោះ កាម៉ារូទីន ស៊ូហៃមី ជាប្រធានគ្រប់គ្រងមួយផ្នែកនៃសាលាខ្មែរឥស្លាម នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី រំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាម បន្ទាប់ពីបែកធ្លាយតាមបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

យោងតាមការឱ្យដឹងពី នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា កម្លាំងជំនាញ បានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន៤នាក់ (អាយុ១៣ឆ្នាំ១នាក់ អាយុ១៤ឆ្នាំ ១នាក់ និងអាយុ១៥ឆ្នាំ ២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស អាយុ៣៣ឆ្នាំ ជានាយកគ្រប់គ្រងសាលាខ្មែរឥស្លាម បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង ២នាក់ មិនដាក់បណ្តឹង២នាក់ និងសាក្សី ៤នាក់ផ្សេងទៀត បានមកបំភ្លឺផ្តល់ព័ត៌មាននេះ។

សង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ត្រូវបាននាំមកស្តាប់ចម្លើយ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ តែមិនឆ្លើយសារភាព គេចវេសពីការទទួលខុសត្រូវ។ ក្រោយការសួរចម្លើយ ព្រះរាជអាជ្ញា បានអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់។ ទន្ទឹមនេះ សមត្ថកិច្ចនៅបន្តស្រាវជ្រាវរកភស្តុតាងបន្ថែមទៀត និងស្វែងរកកុមាររងគ្រោះផ្សេងទៀត ផងដែរ៕ cr: cnc

WOW News

16 Oct, 00:55


រាជរដ្ឋាភិបាល ប្រកាសចេញផ្សាយអនុញ្ញាតឲ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀល

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី២០០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។

នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ៕

WOW News

15 Oct, 01:20


ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាប នៅបន្តគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ នៅភ្នំពេញ និងតាមបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្រប់ដណ្តប់លើផ្ទៃដីពី១៥ទៅ៦០ភាគរយ ខណៈរលកសមុទ្រអាចឡើងដល់១,២០ម៉ែត្រ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងធនធានទឹក និងឧតុនិយម៕

WOW News

15 Oct, 00:45


ខួប១២ឆ្នាំ នៃការយាងសោយព្រះរាជទិវង្គត សូមថ្វាយព្រះរាជមហាកុសល ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ " ព្រះបរមរតនកោដ្ឋ "
១៥ តុលា ២០១២ - ១៥ តុលា ២០២៤

WOW News

13 Oct, 05:47


ករណីរន្ទះបាញ់ស្លាប់នារីម្នាក់ ទីតាំងនៅស្រុករុក្ខគីរី ខេត្តបាត់ដំបង កាលពីវេលាម៉ោង ៩ៈ០០ព្រឹក ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤
ប្រភព៖ សន្ដិភាពប៉ុស្តិ៍

WOW News

12 Oct, 00:21


នៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដោយ គ្របដណ្តប់លើផ្ទៃដីចាប់២០ទៅ៦០ភាគរយ ខណៈ រលកសមុទ្រនឹងឡើងដល់កម្ពស់១,២០ម៉ែត្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធន ធានទឹក និងឧតុនិយម៕

WOW News

10 Oct, 06:25


ពិតជារឿងដ៏អាសូរមួយ និងពិបាកទទួលយកបំផុតសំរាប់បេក្ខជនប្រលងបាក់ឌុបម្នាក់ នៅមណ្ឌលស្គន់ ដែលត្រូវបាត់បង់ម្ដាយជាទីស្រលាញ់ចំថ្ងៃដែលខ្លួនត្រូវប្រលងបាក់ឌុប

ជាងនេះទៅទៀត សូម្បីតែជូនដំណើរម្ដាយជាលើកចុងក្រោយក៏មិនអាចធ្វើបាន ដោយសារត្រូវទៅត្រឡប់ទៅមណ្ឌលប្រលងវិញ។ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ ម៉ាថាយ លក់ទូរស័ព្ទដៃ បានបង្ហោះរូបភាពបេក្ខជនមកជួបម្ដាយក្រោយសម្រាកពីការប្រលង ភ្ជាប់ជាមួយខ្លឹមសារដ៏សោកសៅដូច្នេះថា៖ « 09.10.2024 ក្មួយប្រុស សាន ភក្តី ចេញពីប្រលងបាក់ឌុប វេនព្រឹក នៅមណ្ឌលស្គន់ដើម្បីមកជួបម៉ែ( បងស្រី ម៉ុន ) ជាលើកចុងក្រោយ។ ឥឡូវក្មួយទៅប្រលងវិញទាំងមិនបានសូម្បីនៅជូនដំណើរម៉ែជាលើកចុងក្រោយ ស៊ូៗក្មួយប្រុស សម្ពាធពេកហើយ »៕

WOW News

10 Oct, 00:12


ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ៖

2,961

subscribers

4,214

photos

203

videos