Thavry Thon Author @thavrython Channel on Telegram

Thavry Thon Author

@thavrython


អរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលអានអត្ថបទ ក៏ដូចជាសៀវភៅដែលខ្ញុំបាននិពន្ធ។

Thavry Thon Author (Khmer)

អ្នកទាំងអស់គ្នាដែលចង់រីកចាត់ក្រមុំអ្វីដែលទិញក្នុងពេលបច្ចុប្បន្ប៖ ទ្រីដីនគ្រាប៍ដែលនៅនៅក្នុងស្រុករៀងរាល់អត្ថបទទុក ទូរបសជំនួស៖ និងវិធីប្រកបដោនចាយញ៉េជា០។

Thavry Thon Author

26 Jan, 12:04


សមាជិក ថ្ងៃថ្មីនៅតែមាន "ភាគ៣" ជិតមកដល់ហើយណា៎! :)

ខ្ញុំកំពុងសរសេរបញ្ចប់ហើយ ព្រោះមានអ្នកខមិនថា រង់ចាំឡើងស្កូវសក់ហើយ ចំណែកអ្នកនិពន្ធឯណេះវិញក៏ស្កូវសក់ដែរ! :)

Thavry Thon Author

25 Jan, 13:09


«ថ្ងៃថ្មីនៅតែមាន» ភាគ ២ 🌻

Thavry Thon Author

25 Jan, 07:46


“និស្ស័យ” 🧡

"ជីវិតគឺជាអំណោយដែលគ្មានអ្វី អាចកាត់ថ្លៃបានទេ"


Instagram: www.instagram.com/seavphovjivet/

Thavry Thon Author

23 Jan, 12:45


«ថ្ងៃថ្មីនៅតែមាន ភាគ ៣» ជិតបានជួបគ្នាហើយ 😘❤️

«ប្រាថ្នា»

Thavry Thon Author

23 Jan, 10:18


"A Proper Woman" 🩶

Access to clear information about such important issues about female health is still something that is not openly discussed in Cambodia. Women may discuss things amongst themselves, but nublic discussion on health and safe sex for example, is still considered taboo, especially in rural areas.

Thavry Thon Author

22 Jan, 12:43


«ថ្ងៃថ្មីនៅតែមាន ភាគ ២»🌻

“ចូរហ៊ានដោះលែងអតីតកាល ហើយផ្តល់ឱកាសឱ្យខ្លួនឯង ដើម្បីសាកល្បងបទពិសោធថ្មីដែលជីវិតនឹងផ្តល់ឱ្យ!”

Thavry Thon Author

22 Jan, 05:26


“កាពីទែនជីវិត ភាគ ២” 🩵

សាច់រឿងដកស្រង់...

នៅលើអាកាស គឺប្រៀបដូចជាពិភពដែលគ្មានមនុស្សរស់នៅ គ្រប់កន្លែងគឺស្អាតពិតមែន។ ពពកហោះទៅមក ផ្លាស់ប្ដូររូបរាងរបស់វាឥតឈប់។ ដុំពពកដេលក្រាស់ធំៗ ប្រៀបនឹងពពុះសាប៊ូដែលមិនទាន់ផ្ទុះ ឬប្រៀបដូចគំនូរព្រិលលើភផែនដីក្នុងរដូវរងា។ ទីនេះគ្មានសត្វហើរ គ្មានមនុស្សដើរទៅមក គ្មានរុក្ខជាតិ គឺមានតែផ្សែងពណ៌ស និងពពកធំៗ ប្រឡែងលេងជាមួយនឹងពន្លឺព្រះអាទិត្យក្រហមច្រាលដូចមាស និងយន្ដហោះរបស់យើងដែលបណ្ដែតខ្លួនក្នុងលំហមេឃ ហើយធ្វើដំណើរជូនដំណើរយើងទៅកាន់គោលដៅ។

សៀវភៅជីវិត Youtube Channel៖ www.youtube.com/@seavphovjivet

Thavry Thon Author

21 Jan, 12:05


«ថ្ងៃថ្មីនៅតែមាន»

“រឿងរ៉ាវដែលបានកើតឡើងកាលពីអតីតគឺវាបានកន្លងហួសបាត់ទៅហើយ ទោះខំស្តាយក្រោយ ជេរស្ដីខ្លួនឯងយ៉ាងណា ក៏ពេលវេលាមិនអាចត្រលប់ថយក្រោយ ឱ្យយើងបានកែប្រែកំហុសដែលបានសាងនោះបានដែរ ប៉ុន្តែអ្វីដែលខ្ញុំត្រូវធ្វើនៅពេលនេះ គឺប្រឈមមុននឹងការពិត”

Thavry Thon Author

21 Jan, 11:55


«កាពីទែនជីវិត ភាគ១» 🩷

សាច់រឿងខ្លះដកស្រង់…

ខ្ញុំតែងតែប្រាប់ខ្លួនឯងថាការធ្វើដំណើរជាមួយមនុស្សណែនណាន់តាន់តាប់មិនយូរទេ យើងច្បាស់ជាបែកគ្នា ហើយកន្លែងវានឹងមិនសូវចង្អៀតខ្លាំង ដោយសារអ្នកខ្លះដល់គោលដៅដែលគេត្រូវចុះ ហើយជួនកាលវាក៏ត្រូវដល់វេនខ្ញុំដែលត្រូវចុះមុនគេ។ ជីវិតដូចការធ្វើដំណើរតាមរថយន្តនេះអ៊ីចឹងហ្ន៎! បើទោះជាអង្គុយលើឡានតែមួយ បើកលើផ្លូវតែមួយ តែគោលដៅនិងកន្លែងដែលយើងត្រូវចូលវាមិនដូចគ្នាសោះ។ ធ្វើដំណើរជាមួយគ្នាមិនបានយូរប៉ុន្មានទេក៏នឹងបែកគ្នា។ អ៊ីចឹងហើយស្ថានភាពលំបាកដែលត្រូវអង្គុយនេះក៏វាមិនក្លាយជាសម្ពាធធ្ងន់ធ្ងរខ្លាំងសម្រាប់ខ្ញុំដូចដំបូង។

Telegram Channel: t.me/seavphovjivet_official

Thavry Thon Author

20 Jan, 11:35


«ភាពស្ងប់ស្ងាត់នៃធម្មជាតិ គឺដូចជាថ្នាំអស្ចារ្យម្យ៉ាងអាចព្យាបាលរបួសផ្លូវចិត្តខ្ញុំបានមួយកម្រិតទៀត»

Thavry Thon Author

19 Jan, 12:11


«ថ្ងៃថ្មីនៅតែមាន»

“ខ្ញុំតែងតែគិតថា ជីវិតខ្ញុំនេះមិនដែលធ្លាក់ដល់បាត ហើយមិនមានថ្ងៃងើបរួចនោះទេ ដរាបណាខ្ញុំនៅមានការតស៊ូ និងភាពអត់ធ្មត់។ ខ្ញុំជឿថា ខ្ញុំអាចច្នៃវាសនារបស់ខ្លួនឱ្យបានប្រសើរ ឱ្យជីវិតមានពន្លឺនៅថ្ងៃណាមួយជាក់ជាមិនខានឡើយ”


គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

Thavry Thon Author

17 Jan, 12:14


«ថ្ងៃថ្មីនៅតែមាន»

“ទោះឆ្លងឧបសគ្គលំបាកច្រើនប៉ុនណា យើងត្រូវតែរឹងមាំហើយមិនរាថយឡើយ”


រូបភាពនៅ វីតាមីនអ៊ែរ (កន្លែងដែលអាចសរសេរបញ្ចប់ភាគ៣បាន) 🫶🏼

Thavry Thon Author

16 Jan, 12:16


«សង្ឃរា» គឺជាទំព័រជីវិតមួយដែលចង់លាតត្រដាង បង្ហាញមិត្តអ្នកអានគ្រប់រូប ពីជីវិតគ្រួសារមួយដែលចាក់ស្រេះទៅដោយបញ្ហាច្រើនរាប់មិនអស់។ ជីវិតគ្រួសារមួយដែលត្រូវឆ្លងកាត់សង្ឃរា ដ៏មហិមាស្ទើរតែមិនអាចឆ្លងផុតបាន។ ប៉ុន្តែទំព័រជីវិតមួយនេះចង់ប្រាប់ថា គ្រប់ជីវិតសុទ្ធតែបានជួប បានស្គាល់ពាក្យថា “ រួមសុខ រួមទុក្ខ”។ ពាក្យមួយឃ្លានេះបានបង្ហាញយើងយ៉ាងច្បាស់ថា បើមានទុក្ខ ត្រូវតែមានសុខ តែបើមានសុខហើយ ក៏ត្រូវតែមានទុក្ខ ជាពាក្យដែលគូនឹងគ្នាដែលយើងត្រូវតែឆ្លងកាត់ និងជួបប្រទះ ចៀសមិនផុត។

អ្វីដែលបណ្តាលឱ្យយើងឆ្លងផុតបានទៅនោះគឺ ត្រូវផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង ថាពាក្យ “ទុក្ខនិងសុខ” គឺជាគូគ្នាស្រាប់ទៅហើយ។ បើជីវិតនេះយើងបានចាប់ផ្តើមឡើងដោយទទួលក្ដីទុក្ខ មិនថាក្តីទុក្ខនោះធំកម្រិតណាទេ។ បើយើងមានកម្លាំងចិត្តដើម្បីបោះជំហានទៅមុខយ៉ាងស្វិតស្វាញ។ បើយើងចេះផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងគ្រប់ពេលវេលា កុំយកពាក្យ “អស់សង្ឃឹម” មកដាក់នៅចំពោះមុខ គង់មានពេលវេលាមួយ យើងនឹងបានជួបពាក្យថា “សុខ” សម្រាប់ជីវិតយើងវិញមិនខាន។

Thavry Thon Author

12 Jan, 12:10


“ថ្ងៃថ្មីនៅតែមាន”

"បាត់បង់មនុស្សជាទីស្រឡាញ់ដោយឥតព្រៀងទុក អាចធ្វើឱ្យយើងឈឺចាប់ខ្លាំង ប៉ុន្តែយើងមិនអាចទន់ជ្រាយ ហើយឈឺចាប់រហូតបានទេ! រឹងមាំឡើង រឹងមាំដើម្បីខ្លួនឯង និងមនុស្សជាទីស្រឡាញ់របស់យើង!"

Thavry Thon Author

26 Dec, 04:26


“ថ្ងៃថ្មីនៅតែមាន ភាគ២” 🌻

“ទម្រាំតែខ្ញុំរឹងមាំដូចឈ្មោះរបស់ខ្ញុំនៅពេលនេះ ខ្ញុំត្រូវរងព្យុះភ្លៀង និងការឈឺចាប់មិនតិចនោះទេអ៊ំ! ណ្ហើយមិនអីទេណាអ៊ំ! រឿងវាបានកន្លងហួសទៅហើយ! យើងកប់វាចោលនៅក្នុងអតីតកាលចុះ!"


Telegram Channel: t.me/seavphovjivet_official

Thavry Thon Author

22 Dec, 08:46


ជួបគ្នាត្រឹមម៉ោង ៦ ល្ងាចនេះ នៅថ្ងៃចុងក្រោយនៃពិព័រណ៍សៀវភៅកម្ពុជាលើកទី ១១ 🫶🏼

Thavry Thon Author

22 Dec, 02:26


ជួបអ្នកនិពន្ធនៅ “ស្ដង់សៀវភៅជីវិត” នៅថ្ងៃចុងក្រោយនៃពិព័រណ៍សៀវភៅកម្ពុជា ទាំងអស់គ្នា <3

Thavry Thon Author

21 Dec, 12:45


ប្រិយមិត្តណាខ្លះពុំទាន់បានជួបអ្នកនិពន្ធនៅ “ស្ដង់សៀវភៅជីវិត” ថ្ងៃនេះ ស្អែកជួបគ្នាសារជាថ្មីនៅថ្ងៃចុងក្រោយ នៃពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ 💚🫶🏼

Thavry Thon Author

21 Dec, 09:17


ជួបបងស្រីថាវរី និងបងស្រីរស្មីនៅ ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ 💚🫶🏼

Thavry Thon Author

21 Dec, 08:42


មិត្តអ្នកអានណាខ្លះដែលបានលេងស្ដង់ #សៀវភៅជីវិត ?

ប្រិយមិត្តអាចស្វែងរកស្ដង់ “សៀវភៅជីវិត” បាននៅតូបលេខ ១៣២, ១៣៣ & ១៣៤ 🎋

ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ឆ្នាំ២០២៤ នឹងប្រព្រឹត្តឡើងរយៈពេល ៤ថ្ងៃ
~ កាលបរិច្ឆេទ ១៩-២០-២១-២២ ខែធ្នូ ឆ្នាំ២០២៤ (ព្រហស្បតិ៍-សុក្រ-សៅរ៍-អាទិត្យ)
ចាប់ពី ម៉ោង៨ព្រឹក ដល់ម៉ោង៨យប់
📍នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ https://maps.app.goo.gl/Teiht9uetJGZWomi6

សៀវភៅជីវិត!

Thavry Thon Author

03 Dec, 12:25


«សង្ឃរា» ចំណងជើងសៀវភៅថ្មីដែលប្រិយមិត្តទន្ទឹងរង់ចាំបានមកដល់ហើយ។ 🌫️⛅️

នរណាខ្លះកំពុងរង់ចាំអ៊ុតក្របសៀវភៅខ្លះ?

ជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះ....!

Thavry Thon Author

01 Dec, 12:47


«នារីប្រពៃ»

កង្វះខាតនៃការគាំទ្រសម្រាប់ការសិក្សារបស់ខ្ញុំគឺធ្វេីឱ្យខ្ញុំមានភាពឈឺចាប់ ប៉ុន្តែជាជាង ភាពមិនសប្បាយចិត្តនិងមានអារម្មណ៍មិនល្អ ជំនួសដោយការតាំងចិត្ដខិតខំសិក្សារៀនសូត្រកាន់តែខ្លាំងហើយបង្ហាញថា គាត់គិតខុសអំពីតម្លៃនៃការសិក្សារបស់ខ្ញុំហើយ។ អរគុណសម្រាប់ប៉ាម៉ែខ្ញុំដែលបានគាំទ្រ ខ្ញុំនឹងជឿជាក់ថាកូនរបស់គាត់ទាំងអស់គ្នា មិនថាកូនប្រុសឬស្រី យ៉ាងហោចណាស់ក៏ត្រូវបានបញ្ចប់នូវការសិក្សាដល់ថ្នាក់ខ្ពស់នៅឯភ្នំពេញដែរ។

ការរំភើបចិត្តរបស់ខ្ញុំអំពីការសិក្សាភាសាអង់គ្លេសគឺប្រហែលជាវាចម្លែកបន្តិចនៅតាមជនបទដូចជាកោះរបស់យើងបែបនេះ ប៉ុន្តែខ្ញុំដឹងថាវានឹងអាចជួយខ្ញុំក្នុងពេលអនាគតនិងធានាថាខ្ញុំនឹងមិនធ្វើការងាររោងចក្រដូចដែលតាខ្ញុំបានលើកទឹកចិត្តនោះឡើយ។

-------------------------------

សេចក្ដីលម្អិតពីសៀវភៅ [www.seavphovjivet.com/books/a-proper-woman-kh]

Thavry Thon Author

29 Nov, 12:25


ជម្រាបសួរប្រិយមិត្ត!

នេះជាសេចក្ដីជូនដំណឹងផ្លូវការណ៍ អំពី
“សៀវភៅថ្មី” ដែលនឹងចេញផ្សាយនាពេលឆាប់ៗខាងមុខនេះ។

ជាកិត្តិយសណាស់ដែលខ្ញុំមានឱកាសបានសហនិពន្ធជាមួយអ្នកម្តាយធម៌ ម៉ៅ សំណាង សម្រាប់សៀវភៅប្រលោមលោកមនោសញ្ចេតនាថ្មីមួយនេះ។

ខ្ញុំសង្ឃឹមថាប្រិយមិត្តនឹងរកឃើញក្ដីសុខតូចមួយនៅក្នុងសៀវភៅនេះ។

Thavry Thon Author

28 Nov, 12:35


ខ្ញុំនិយាយមែនណា៎! ថ្ងៃថ្មីនៅតែមាន ភាគ៣ សរសេរមិនទាន់ហៅទេ!

Thavry Thon Author

26 Nov, 12:17


សួស្តីមិត្តអ្នកអាន!

ខ្ញុំចង់ប្រាប់ថា «សៀវភៅថ្មី» សរសេរចប់ហើយ តែ…….? 😄🤫

Thavry Thon Author

21 Nov, 11:31


ខ្ញុំមានអំណរគុណណាស់ដែលអាចភ្ញាក់ឡើងមើលឃើញថ្ងៃរះនិងថ្ងៃលិចជារៀងរាល់ថ្ងៃបែបនេះ!

Thavry Thon Author

18 Nov, 12:15


A moment

Thavry Thon Author

16 Nov, 23:10


Daily life @VitaminAir

Thavry Thon Author

15 Nov, 12:10


យើងត្រូវសម្លឹងឱ្យលើសពីថ្ងៃនេះ ទោះបីជាបច្ចុប្បន្នយើងជួបស្ថាន ភាពយ៉ាប់យឺនយ៉ាងណាក៏ដោយ យើងអាចបាត់បង់ឱកាសល្អៗ ជាច្រើននៅក្នុងជីវិត មានការខកបំណងរាប់មិនអស់ ឬបាត់បងមនុស្សជាទីស្រឡាញ់នៅក្នុងជីវិត...ប៉ុន្តែយើងមិនត្រូវបោះបង់ខ្លួនឯង បោះបង់ក្ដីសង្ឃឹមនិងការតាំងចិត្តសម្រាប់ ជីវិតចោលឡើយ។ យើងគួរតែចេះបង្កើតជម្រើសឱ្យខ្លួនឯង ហើយមិនត្រូវរស់ជាមនុស្សទាល់ច្រកដាច់ខាត។ 
----------------------------
បាត់បង់តែមិនបោះបង់

Thavry Thon Author

14 Nov, 11:51


ចូលចិត្តភាពស្ងប់ស្ងាត់បែបនេះ! :) @VitaminAir

Thavry Thon Author

13 Nov, 12:10


ពេលស្រឡាញ់គ្នា វាគឺជានិស្ស័យ ឬព្រហ្មលិខិតដែលធ្វើឱ្យយើងជួបគ្នា។ ស្រឡាញ់គ្នាស្ទើរបាត់មុខមិនបាន នឹកគ្នាគ្រប់ពេលវេលា ប៉ុន្តែយូរៗទៅ ទំនាក់ទំនងមួយនេះបែរជាមានសញ្ញាសួរលេចឡើងជាញឹកញាប់…! ពេលវេលាចេះតែដើរទៅមុខ ពួកយើងក៏ចាប់ផ្តើមដកទំនុកចិត្ត ខ្វះការជឿជាក់លើគ្នា ហើយមិនព្រមស្តាប់ហេតុផលគ្នាទៀត។
បើនៅក្នុងទំនាក់ទំនងមួយតែងតែមានសញ្ញាសួរច្រើនពេក នោះនឹងធ្វើឱ្យយើងឆាប់ហត់នឿយ ហើយមិនយូរមិនឆាប់នឹងត្រូវដើរដល់ផ្លូវបំបែក…! [...]
----------------------------------
បាត់បង់តែមិនបោះបង់

Thavry Thon Author

12 Nov, 12:26


តើ «ស្នាដៃថ្មី» ខាងមុខនេះនឹងមានអ្វីប្លែក? ប្រិយមិត្តអាចទាយបានទេ? 😇❤️

Thavry Thon Author

11 Nov, 03:26


A peaceful place to recharge. @VitaminAir

Thavry Thon Author

11 Nov, 01:34


«និស្ស័យ»

ជីវិតដែលគ្មានម្តាយនៅក្បែរតាំងពីតូច ខ្ញុំស្ទើរតែសាំុទៅហើយ ប៉ុន្តែខ្ញុំនៅតែមិនអស់ចិត្តសោះថា នារីម្នាក់នោះដាច់ចិត្តបោះបង់កូនចោលបែបនេះ។ គាត់ធ្វើទៅរួចដោយរបៀបណា? ខ្ញុំតែងតែមានសំណួរមួយចង់សួរទៅម្តាយខ្ញុំណាស់ថា៖ “តើហេតុអ្វីគាត់បោះបង់ខ្ញុំចោល? តើខ្ញុំបានធ្វើខុសអី?” ដោយសារតែគាត់បោះបង់ខ្ញុំចោល ខ្ញុំត្រូវរស់ជាក្មេងកំព្រា ហើយត្រូវពឹងលោកយាយចាស់មើលថែរក្សា។ តើបេះដូងនារីម្នាក់នោះសាងមកពីអ្វី? បានជាគាត់ដាច់ចិត្តបោះបង់កូនខ្លួនឯងចោលបែបនេះ? តាំងពីខ្ញុំធំដឹងក្ដីមក គឺខ្ញុំតែងតែសួរខ្លួនឯងនូវសំណួរដែលខ្ញុំមិនអាចរកចម្លើយឃើញបែបនេះរហូត។ ដោយសារតែខ្ញុំជាក្មេងកំព្រា ជីវិតខ្ញុំត្រូវរងការមាក់ងាយ ការប្រមាថ ការបៀតបៀនរាប់មិនអស់នោះទេ។

--------------------------------

ដកស្រង់ពីសៀវភៅ “និស្ស័យ”

សៀវភៅជីវិត Youtube Channel៖ www.youtube.com/@seavphovjivet

Thavry Thon Author

03 Nov, 13:18


«បើគ្មានអ្នក» ខ្ញុំនៅតែអាចរស់បាន!

Thavry Thon Author

01 Nov, 12:30


៤ក្បាលនេះ ខ្ញុំប្រើរយៈពេល៤ឆ្នាំ ក្នុងការនិពន្ធឡើង។ ដំណើរការនៃការតែងនិពន្ធសៀវភៅទាំងនេះ ធ្វើឱ្យខ្ញុំអាចរស់ជាមួយនឹងតួអង្គដែលខ្ញុំបានបង្កើត។ វាជាសេចក្តីសុខមួយ ដែលអ្នកនិពន្ធដូចជារូបខ្ញុំទទួលបាន ពីពិភពស្រមើស្រមៃមួយនេះ។

Thavry Thon Author

31 Oct, 04:27


“បាត់បង់តែមិនបោះបង់” 💛

**សាច់រឿងដកស្រង់...

ពាក្យថា "ភ្នំពេញ” ខ្ញុំធ្លាប់តែឮចាស់ៗនិយាយពីពាក្យនេះ ថាជាទីក្រុងដែលនរណាៗក៏ចង់ទៅស្គាល់ដែរ។ នៅតាមទូរទស្សន៍ក៏បានចាក់បញ្ចាំងពីទីក្រុងភ្នំពេញម្តងម្កាលដែរ។ ភាគច្រើនអ្នកដែលនៅក្នុងភូមិដែលបានទៅលេងភ្នំពេញ ហើយពេលពួកគេត្រលប់មកភូមិវិញ គឺអួតពីទីក្រុងភ្នំពេញ ថាទំនើប មានអគារ សំណង់ខ្ពស់ៗ ហាងទំនើបៗជាច្រើន មនុស្សម្នាស្លៀកពាក់សីុវីល័យ ទាន់សម័យ ដែលខុសគ្នាឆ្ងាយហៅមិនឮ បើប្រៀបធៀបនឹងអ្នកនៅតាមស្រុកស្រែជនបទដូចជាភូមិខ្ញុំ។ ភ្នំពេញជាទីដែលមនុស្សជាច្រើន ប្រាថ្នាថានឹងធ្វើឱ្យជីវិតពួកគេបានប្រសើរ...។
[...]

=======================

តម្លៃទូទៅ៖ ៣២,០០០៛

សៀវភៅជីវិត Youtube Channel៖ www.youtube.com/@seavphovjivet

Thavry Thon Author

30 Oct, 00:20


Nature heals itself when no harm from humans.

Thavry Thon Author

29 Oct, 04:15


“កាពីទែនជីវិត ភាគ ២” 🩵

ក្រែងថាជីវិតគឺ ការធ្វើដំណើរនោះអី! ថ្ងៃមុនស្រឡាញ់ តើថ្ងៃក្រោយនៅតែអាចស្រឡាញ់ទៀតទេ? ថ្ងៃនេះនឹក តើថ្ងៃក្រោយយើងនៅតែអាចនឹកឬអត់? ថ្ងៃនេះជួបជុំ តើថ្ងៃក្រោយយើងអាចនៅតែចងចាំគ្នាបានឬអត់? ខណៈពេលនេះ ខ្ញុំគឺកំពុងរស់នៅក្នុងពេលបច្ចុប្បន្នហើយ ក្នុងពេលបច្ចុប្បន្ននេះយើងទាំងពីរគឺជាសាច់ញាតិនឹងគ្នា។

========================

តម្លៃទូទៅ៖ ៣២,០០០៛

Telegram Channel: t.me/seavphovjivet_official

Thavry Thon Author

26 Oct, 11:17


“ថ្ងៃថ្មីនៅតែមាន ភាគ ១” 💛

**សាច់រឿងខ្លះៗដកស្រង់...

ជីវិតពេលនេះគឺពិតជាឯកាណាស់។ ពេលខ្លះខ្ញុំដេកយំតែម្នាក់ឯង នឹកស្តាយក្រោយដែលជ្រុលជ្រួសជាមួយមនុស្សប្រុសដែលខ្ញុំគិតថានឹងអាចសាងអនាគតជាមួយគ្នាបាន។ ពេលខ្លះសតិសម្បជញ្ញៈជេរស្ដីខ្ញុំ ព្រោះខ្ញុំជាកូនស្រីដែលធ្វើឱ្យម៉ាក់ប៉ាអាប់កិតិ្តយសដោយសារតែខ្ញុំ។ ពេលគិតចង់សម្លាប់ខ្លួន ដើម្បីបញ្ចប់បញ្ហា ក៏ខ្ញុំមិនអាចធ្វើបាន ព្រោះកូនស្រីរបស់ខ្ញុំនាងមិនដឹងអីទេ។

======================

តម្លៃទូទៅ៖ ៣២,០០០៛

សៀវភៅជីវិត Youtube Channel៖ www.youtube.com/@seavphovjivet

Thavry Thon Author

17 Oct, 14:19


“ថ្ងៃថ្មីនៅតែមាន”

គ្មាននរណាម្នាក់អាចជ្រើសរើសកន្លែងកើតបាន ហើយក៏គ្មាននរណាម្នាក់ដែលល្អឥតខ្ចេាះនេាះដែរ។ យើងអាចធ្លាប់សាងកំហុស ទទួលភាពបរាជ័យ ធ្លាប់ទទួលការឈឺចាប់ ត្រូវគេមាក់ងាយ ហើយទទួលបានការវាយតម្លៃពីមនុស្សជាច្រើន ប៉ុន្ដែថ្ងៃថ្មីនឹងអាចនាំនូវក្ដីសង្ឃឹមថ្មី ហើយយើងនៅតែមានឱកាសក្នុងការច្នៃវាសនាខ្លួនឯងឱ្យបានប្រសើរជាងថ្ងៃម្សិលមិញមិនខានឡើយ។ យើងត្រូវចេះផ្តល់ស្នាមញញឹម និងក្ដីសង្ឃឹមសម្រាប់ខ្លួនឯងជានិច្ច។

-------------------------------

ដកស្រង់ពីសៀវភៅ “ថ្ងៃថ្មីនៅតែមាន ភាគ១”

សៀវភៅជីវិត Youtube Channel៖ www.youtube.com/@seavphovjivet

Thavry Thon Author

15 Sep, 13:01


នេះជាកម្លាំងសម្រាប់អ្នកនិពន្ឋ អរគុណ ❤️

Thavry Thon Author

13 Sep, 04:55


សន្ទនាបែប «តារាវុធ» និង «អេសធើរ» 🫶🏼😘🥹

Thavry Thon Author

12 Sep, 12:31


#ថ្ងៃថ្មីនៅតែមាន

“ចូរហ៊ានដោះលែងអតីតកាល ហើយផ្តល់ឱកាសឱ្យខ្លួនឯង ដើម្បីសាកល្បងបទពិសោធថ្មីដែលជីវិតនឹងផ្តល់ឱ្យ!”

"ម្សិលមិញគឺជាអតីត ថ្ងៃនេះគឺជាឱកាសក្នុងការកែប្រែអនាគតឱ្យបានប្រសើរ! វាសនាយើងគឺយើងជាអ្នកគ្រប់គ្រង!"

Thavry Thon Author

10 Sep, 12:30


និស្ស័យ & ឈូក
ទោះបីជីវិតនាងជួបការលំបាកយ៉ាងណា ក៏នាងនៅតែបន្ត រស់ដោយក្តីសង្ឃឹមជានិច្ច។ ការបាត់បង់មនុស្ស ជាទីស្រឡាញ់ ការបាត់បង់ការស្រឡាញ់ពីមនុស្សដែលសំខាន់ក្នុងជីវិត បានធ្វើឱ្យនាងរៀនរស់ដោយត្រូវតែពឹងលើខ្លួនឯង។ -- និស្ស័យ

“កុំផ្លាស់ប្តូរខ្លួនឯងដោយសារតែសង្គមខាងក្រៅ! ត្រូវតែឈរលើជំហរខ្លួនឯងឱ្យបានរឹងមាំជានិច្ច ពីព្រោះមានតែយើងទេដែលជាអ្នករស់នៅក្នុងជីវិតសម្រាប់ខ្លួនឯង មិនមែនអ្នកដទៃទេ!” -- ឈូក

Thavry Thon Author

08 Sep, 04:22


“កាពីទែនជីវិត ភាគ២” ❄️🩵

~~ ឃ្លាដកស្រង់...

ខ្ញុំត្រូវក្លាហាននិយាយពាក្យថាទេ ទៅកាន់អ្នកដទៃ វាអាចនឹងធ្វើឱ្យពួកគេឈឺចាប់នៅថ្ងៃនេះ ប៉ុន្ដែមេរៀនឈឺចាប់នេះនឹងបង្រៀនគេឱ្យត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃក្រោយ គឺប្រៀបដូចជា ខ្ញុំបានរៀនមេរៀនពីការបដិសេធរបស់មនុស្សជាច្រើនក្នុងជីវិតនេះ សូម្បីតែរឿងស្នេហារបស់ខ្ញុំក៏ដោយ។

=========================

អ្នកនិពន្ធ៖ ថុន ថាវរី
ចំនួនទំព័រ៖ ២២៥
ប្រលោមលោកបែបស្វ័យជីវប្រវត្តិ និងបទពិសោធជីវិត

Instagram: www.instagram.com/seavphovjivet/

Thavry Thon Author

06 Sep, 12:31


A Proper Woman ជាភាសាអង់គ្លេស គឺជាចំណុចចាប់ផ្ដើមលើវិថីជាអ្នកនិពន្ធរបស់ខ្ញុំ។ ខ្ញុំនៅចាំបានថានៅពេលដែលសៀវភៅនេះត្រូវបានចេញផ្សាយក្នុងឆ្នាំ២០១៧ មិនថា សាលា, អង្គការ ឬកម្មវិធីចែកនានា គឺខ្ញុំតែងតែទៅចែករំលែកអំពីសៀវភៅនេះនិងបទពិសោធន៍ជីវិតដែលខ្ញុំបានឆ្លងកាត់...

អរគុណអ្នកគ្រប់គ្នាដែលតែងតែគាំទ្រស្នាដៃរបស់ខ្ញុំកន្លងមក។

Thavry Thon Author

05 Sep, 13:40


“ថ្ងៃថ្មីនៅតែមាន ភាគ១” 💛🌻

~~សាច់រឿងខ្លីដកស្រង់...
[...]
ខ្ញុំអាចនិយាយបានថា ពួកយើងមិនដែលខ្វះមុខ ខ្វះក្រោយអ្វីឡើយ។ តាំងពីតូចរហូតដល់ធំ ខ្ញុំតែងតែត្រូវបានថែទាំ និងមានច្បាប់ទម្លាប់តឹងរឹងណាស់។ ប៉ាម៉ាក់អាចផ្តល់ឱ្យខ្ញុំនូវអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បាន ប៉ុន្តែរឿងមួយដែលគាត់មិនអាចផ្តល់ឱ្យខ្ញុំបាននោះគឺ “សេរីភាព”។

“នែ៎កញ្ចនា! ពេលចប់ម៉ោងរៀន ត្រូវមកផ្ទះវិញភ្លាម កូនឯងមិនត្រូវដើរទៅណា ឬដើររហេតរហូតជាមួយមួយមិត្តភក្ដិទេ ឮទេ?” នេះជាសម្ដីរបស់ម៉ាក់ដែលគាត់តែងតែមាន ច្បាប់ទម្លាប់តឹងរឹងចំពោះខ្ញុំបែបនេះតាំងតែពីខ្ញុំនៅក្មេងម្ល៉េះ។
[...]

========================

អ្នកនិពន្ធ៖ ថុន ថាវរី
ចំនួនទំព័រ៖ ២៥០
ប្រលោមលោកបែបខ្សែជីវិត

Telegram Channel: t.me/seavphovjivet_official

Thavry Thon Author

04 Sep, 13:48


“ទ្រាំបានយូរប៉ុនណា”

គេបោកនៅស្ទើរ ឬក៏យើងឈឺមិនទាន់គ្រប់នូវទំនាក់ទំនងដែលមិនអាចទៅរួចនោះ ហេតុអ្វី ដឹងហើយ ឮហើយថា ការស្រឡាញ់មិនអាចបង្ខំទេ ម៉េចបានជាខ្ញុំនិងអ្នក ចេះតែចង់ជម្នះ? បើគង់តែដឹងហើយថា ចុងបញ្ចប់នៃទំនាក់ទំនងពួកយើងនឹងទៅជាយ៉ាងណានោះ។

ទ្រាំបានយូរយ៉ាងណាទៀតជាមួយទំនាក់ទំនងមួយនេះ? ដឹងទេថា រាងកាយមួយនេះវាប្រាប់អ្នកថា វាហត់ណាស់ ហត់នឹងសម្ដែងថា គេស្រឡាញ់យើងដូចជាយើងស្រឡាញ់គេ។ វាប្រាប់ថា ហត់នឹងបន្តការសម្ដែងតែម្នាក់ឯង ប្រៀបបីដូចជាមនុស្សឆ្កួត! ឈប់បានទេ ពេទ្យធ្លាប់និយាយហើយថា ជំងឺមួយនេះគាត់មិនទទួលព្យាបាលទេ ហេតុអ្វីក៏ចេះតែបង្ខំគេបែបនេះ ហើយព្យាយាមធ្វើអ្វីបើគង់តែនឹងដឹងចម្លើយទៅហើយនោះ ...។

ហេតុអ្វី ? ហេតុអ្វីក៏នៅតែទ្រាំនឹងទំនាក់ទំនងដែលមិនច្បាស់លាស់បែបនេះ? ហេតុអ្វីក៏មិនបញ្ចប់ទៅ ព្រោះចម្លើយយើងបានដឹងហើយ…


អត្ថបទ៖ “សៀវភៅជីវិត”

Instagram: www.instagram.com/seavphovjivet/

Thavry Thon Author

01 Sep, 12:24


“រឿងរ៉ាវដែលបានកើតឡើងកាលពីអតីតគឺវាបានកន្លងហួសបាត់ទៅហើយ ទោះខំស្តាយក្រោយ ជេរស្ដីខ្លួនឯងយ៉ាងណា ក៏ពេលវេលាមិនអាចត្រលប់ថយក្រោយ ឱ្យយើងបានកែប្រែកំហុសដែលបានសាងនោះបានដែរ ប៉ុន្តែអ្វីដែលខ្ញុំត្រូវធ្វើនៅពេលនេះ គឺប្រឈមមុននឹងការពិត”

«ថ្ងៃថ្មីនៅតែមាន» ❤️🌻

Thavry Thon Author

27 Aug, 23:12


“ឈុតកូនក្រមុំ”

ឈុតកូនក្រមុំដ៏ល្អឥតខ្ចោះក៏មិនបញ្ជាក់ថាក្រោយរៀបការរួចជីវិតគឺនឹងឥតខ្ចោះដូចក្នុងរឿងព្រេងនិទាននោះទេ។ មនុស្សស្រីមិនគួរស្រមៃត្រឹមតែថាមួយជាតិរៀបការម្តង ដូច្នេះស្លៀកឈុតកូនក្រមុំគឺជាពេលវេលាដ៏ពិសេសក្នុងជីវិតនោះទេ។ យើងអាចជាមនុស្សស្រីដ៏មានសំណាងជាងគេ ហើយក្លាយជាមនុស្សស្រីដែលរីករាយជារៀងរាល់ថ្ងៃនៅពេលដែលយើងមានដៃគូដែលចេះគោរពនិងឱ្យតម្លៃយើង មិនបិទសិទ្ធ ហើយហួងហែងដូចយើងជាកម្មសិទ្ធ។

បើស្រឡាញ់គ្នាពិតគឺគួរតែចេះលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សរឹងមាំ មានចំណេះដឹងរៀងៗខ្លួន ហើយអាចធ្វើការសម្រេចចិត្តដោយឯករាជ្យចំពោះជោគវាសនារបស់ខ្លួន។ បើស្រឡាញ់គ្នាដោយស្មោះមែន គួរតែទុកពេលឱ្យគ្នាទៅវិញទៅមកក្នុងការដើរតាមក្តីស្រមៃ និងអាចធ្វើអ្វីដែលម្នាក់ៗចង់ធ្វើ ពីព្រោះថាមនុស្សដែលយើងស្រឡាញ់មិនមែនជាកម្មសិទ្ធនោះទេ។

ចូរដាក់ការទុកចិត្តលើគ្នា គោរពនិងឱ្យតម្លៃគ្នាទៅវិញទៅមក ហើយដកការប្រចណ្ឌ និងការហួងហែងហួសប្រមាណ។ ក្តីស្រឡាញ់ពិតគឺការស្រឡាញ់ដោយចិត្តមេត្តា និងទទួលយកគ្រប់យ៉ាង ហើយមិនខ្វល់ថាអតីតកាលល្អឬអាក្រក់យ៉ាងណានោះទេ។ ម្នាក់ៗតែងតែមានអតីតកាល នរណាៗក៏ធ្លាប់ធ្វើខុសដែរ។ ដូច្នេះមុនពេលរៀបការ តើយើងបានត្រៀមខ្លួនរួចហើយឬនៅ?


អត្ថបទ៖ សៀវភៅជីវិត

Instagram: www.instagram.com/seavphovjivet/

Thavry Thon Author

11 Aug, 04:30


“និស្ស័យ” “សាច់រឿងដកស្រង់” 🧡

ខ្ញុំមានគំនិតចង់លួចរត់ចេញពីមណ្ឌល តាំងពីអាយុ១៥ឆ្នាំម្ល៉េះ ប៉ុន្តែខ្ញុំមិនដឹងថានឹងរត់ទៅណា ទៅធ្វើអ្វីនៅឯណា… ពេលគិតវែងឆ្ងាយ ខ្ញុំក៏ព្យាយាមប្រាប់ខ្លួនឯងថា “និស្ស័យឯងត្រូវតែទ្រាំឱ្យរៀនចប់ថ្នាក់ទី១២សិន ចាំគិតបន្តទៀត។ យ៉ាងហោចណាស់ ឯងនៅមានជម្រកជ្រក មានបាយហូប ហើយថែមទាំងបានរៀនសូត្រទៀត។ ឯងត្រូវគិតដល់អ្នកដែលខំជួយឯង។ ម៉ាក់ធម៌ឯងដែលខំរកលុយជួយបង់ថ្លៃសាលាឱ្យឯង គាត់ចង់ឃើញឯងទទួលជោគជ័យមានអនាគតល្អ។ ឯងមិនត្រូវមានគំនិតខ្លីរបៀបក្មេង ធ្វើអីមិនចេះគិតមុខគិត ក្រោយបានឡើយ។”
[...]

***************************

ស្នាដៃនិពន្ធរបស់បងស្រី៖ ថុន ថាវរី
តម្លៃសៀវភៅ៖ ៣២,០០០៛

សៀវភៅជីវិត Youtube Channel៖ www.youtube.com/@seavphovjivet

Thavry Thon Author

08 Aug, 08:29


“កាពីទែនជីវិតភាគ ១” “ឃ្លាដកស្រង់” 🩷

នឹកឃើញដល់កាលនោះ មួយភូមិមានតែពីរបីផ្ទះទេដែលមានទូរទស្សន៍មើល ហើយវាជាទូរទស្សន៍សខ្មៅទៀត។ គ្មានអគ្គីសនីដើម្បីប្រើប្រាស់ទេ អ៊ីចឹងហើយគេត្រូវប្រើអាគុយជំនួស។ ពេលអស់ភ្លើងម្ដងៗ ត្រូចដឹកវាទៅសាកភ្លើងនៅឆ្ងាយរាប់គីឡូម៉ែត្រពីផ្ទះ។ យប់ៗឡើងបាយហើយនាំគ្នាទៅមើលទូរទស្សន៍ផ្ទះអ្នកជិតខាង។

****************************

ស្នាដៃនិពន្ធរបស់បងស្រី៖ ថុន ថាវរី
តម្លៃសៀវភៅ៖ ២៨,០០០៛
សៀវភៅជីវិត Youtube Channel៖ www.youtube.com/@seavphovjivet

Thavry Thon Author

05 Aug, 04:52


“ថ្ងៃថ្មីនៅតែមានភាគ១” “ឃ្លាដកស្រង់” 🌻

“ជីវិតមនុស្សម្នាក់ៗគឺមិនដូចគ្នាទេ! ធ្វើម៉េចឯងដឹងថាគ្នាគ្មានសម្ពាធ ហើយគ្មានបន្ទុកនោះ? គ្នាត្រូវប្រើលុយដែលម៉ែផ្ញើឱ្យសន្សំសំចៃណាស់! វាពិតជាមិនស្រួលចិត្តទេដែលគ្នាជាបន្ទុករបស់ពុកម៉ែ! ពួកគាត់ខំរកលុយឱ្យគ្នាបានរៀននៅភ្នំពេញ ហើយរស់នៅក្នុងបន្ទប់តូចចង្អៀតដូចរន្ធកណ្តុរ ឯងគិតថាស្រួលឬ?”

***************************

ស្នាដៃនិពន្ធរបស់បងស្រី៖ ថុន ថាវរី
តម្លៃសៀវភៅ៖ ៣២,០០០៛

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

Thavry Thon Author

02 Aug, 12:40


ទ្រព្យដែលខំសាងមក មានប៉ុនហ្នឹងដែរ។ living my dreams.

Thavry Thon Author

01 Aug, 12:40


កុំព្យាយាមឃាត់ឃាំងអ្នកដែលចង់ចាកចេញ...!

កុំព្យាយាមការពាររបស់ដែលមិនមែនជារបស់យើង!

អ្វីនឹងកើតឡើង គង់តែនឹងកើតឡើង។ ហ៊ានទទួលយកការពិត ទើបយើងមិនសូវឈឺចាប់យូរ។

Thavry Thon Author

31 Jul, 12:31


#គ្មានអ្វីដែលទៀតទាត់ទេ
យើងមិនគួរជាប់ជំពាក់ច្រើនហួសហេតុពេកទេ ពីព្រោះវានឹងធ្វើឱ្យយើងឈឺចាប់ នៅពេលរបស់នោះ ឬមនុស្សដែលយើងស្រឡាញ់ចាកចេញពីយើងនៅថ្ងៃណាមួយ។ គ្មានអ្វីដែលទៀតទាត់ទេនៅក្នុងលោកនេះ សូម្បីតែយើងផ្ទាល់ក៏មិនដឹង ថាតើយើងនឹងអាចរស់បានយូរប៉ុនណាផង ឬតើយើងនឹងអាចភ្ញាក់មកម្តងទៀតទេនៅថ្ងៃបន្ទាប់?

Thavry Thon Author

31 Jul, 04:26


“ស្នេហ៍ក្នុងអណ្ដាតភ្លើង” ❤️‍🔥

**សម្រាប់ការកក់នៅសល់តែ ៤ ថ្ងៃទៀតប៉ុណ្ណោះ!

សម្រាប់អ្នកកក់ទុកមុន «ស្នេហ៍ក្នុងអណ្ដាតភ្លើង» ប្រិយមិត្តដែលកក់ទុកមុននឹងទទួលបាន៖
- ការបញ្ចុះតម្លៃ ៤,០០០៛ (តម្លៃកក់ ២៦,០០០៛)

សម្រាប់អ្នកកក់ទុកមុនសៀវភៅ «ស្នេហ៍ក្នុងអណ្ដាតភ្លើង និង ទន្សាយជានរណា» ប្រិយមិត្តដែលកក់ទុកមុននឹងទទួលបាន៖
- ការបញ្ចុះតម្លៃ ១៦,០០០៛ (តម្លៃកក់ទាំង ២ ក្បាល ៥០,០០០៛)

ការកក់សៀវភៅ “ស្នេហ៍ក្នុងអណ្ដាតភ្លើង” ជាមួយនឹងសៀវភៅនៅ #សៀវភៅជីវិត ដូចខាងក្រោមនេះ ប្រិយមិត្តនឹងទទួលបាន៖
- ការបញ្ចុះតម្លៃ ១០,០០០៛ ពីតម្លៃដើមទៅលើ “ឈុតនភាល័យ”
- ការបញ្ចុះតម្លៃ ៥០% ទៅលើសៀវភៅ (សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា, ឥន្រ្ទរាជ និង A Proper Woman) ពីតម្លៃដើម
- ការបញ្ចុះតម្លៃ ៤,០០០៛ ក្នុងមួយក្បាលនៃសៀវភៅដទៃទៀតដែលចេញផ្សាយដោយ #សៀវភៅជីវិត ។

ប្រិយមិត្តអាចធ្វើការកក់ទុកមុន ដោយប្រិយមិត្តផ្ញើសារមកផេកខ្ញុំផ្ទាល់នូវលេខទូរស័ព្ទ អាសយដ្ឋានរបស់ប្រិយមិត្ត និងចំនួនសៀវភៅ ដើម្បីងាយស្រួលទំនាក់ទំនងពេលសៀវភៅចេញផ្សាយ។ មួយវិញទៀតប្រិយមិត្តអាចធ្វើការកក់ទុកតាមរយៈគេហទំព័រសៀវភៅជីវិត តាមរយៈតំណភ្ជាប់មួយនេះ [www.seavphovjivet.com/] ក៏បានដូចគ្នា។

សៀវភៅជីវិត 💚