SwipeRxដំណឹង & ដំណោះស្រាយ📲 @swiperxappkh Channel on Telegram

SwipeRxដំណឹង & ដំណោះស្រាយ📲

@swiperxappkh


សូមស្វាគមន៍លោកគ្រូអ្នកគ្រូឱសថការី និងអ្នកជំនាញប្រកបវិជ្ជាជីវៈឱសថមកកាន់ឆែណែលតេលេក្រាមផ្លូវរបស់SwipeRx! ទីនេះលោកអ្នកនឹងទទួលបានដំណឹងទាក់ទងដំណោះស្រាយនិងអាចស្នើរកែសម្រួលបញ្ហាណាមួួយ (ភ្លេចPasswordចូល សិក្សាCPD ដំណឹងរង្វាន់...)
https://t.me/+O1ffSR0EXChmODFl​

SwipeRxដំណឹង & ដំណោះស្រាយ📲 (Khmer)

ជាសូមគ្រូបរសកសំពូរបទត្រូវជាការទទួលបានដំណឹង និងការដំណោះស្រាយលើក្រាមឱសថស្រ្តីដែលរសកសំពូរទាក់ទងSwipeRx។ SwipeRx ជាំទីដេលគោរយរបស់អ្នកគ្រូ និងនិសិត្រិញមករបស។ តេលេក្រាមនេងជាការទទួលបានដំណឹងទាក់ទង ដំណោះស្រាយ និងយលើក្រាមបញersionsខ្លញោ អាយក្រយរងេយា្ែកឆលលេករong#េគ CPD ់ចលូលស្នើរេែចញកទៅក្រាម៺ៅ https://t.me/+O1ffSR0EXChmODFl

SwipeRxដំណឹង & ដំណោះស្រាយ📲

11 Nov, 03:25


យោងតាមការណែនាំប្រធានគណៈឱសថការីរាជធានីភ្នំពេញ លេខាធិការដ្ឋានគណៈឱសថការីរាជធានីភ្នំពេញ សូមជូនដំណឹងស្ដីពីឯកសារ​ភ្ជាប់​ជាមួយ​ពាក្យស្នើសុំបន្តអាជ្ញាបណ្ណឱសថការីមានដូចខាងក្រោមៈ
1. ពាក្យស្នើសុំបន្តអាជ្ញាបណ្ណឱសថការី
2. អាជ្ញាបណ្ណឱសថការី (មុនផុតសុពលភាព)
3. វិញ្ញាបនប័ត្របញ្ជិកាឱសថការី (ច្បាប់ចម្លង)
4. លិខិតអនុញ្ញាតប្រកបវិជ្ជាជីវៈ (ច្បាប់ចម្លង) សម្រាប់អ្នកបន្តលិខិតអនុញ្ញាតប្រកបវិជ្ជាជីវៈ
5. លិខិតបញ្ជាក់ពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ៤០ពិន្ទុក្នុងវដ្ដ២ឆ្នាំ
6. វិញ្ញាបនបត្របញ្ជាក់ការអនុវត្តល្អ(Good Standing Certificate)​ចេញដោយក្រុមប្រឹក្សាគណៈឱសថការីរាជធានី
7. លិខិតបញ្ជាក់សុខភាពផ្លូវកាយ និងផ្លូវចិត្តដែលចេញដោយមន្ទីពេទ្យរដ្ឋ រឺ មូលដ្ឋានសុខាភិបាលឯកជនដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល(ច្បាប់ដើម)
8. លិខិតថ្កោលទោសច្បាប់ដើម ចំពោះមន្ត្រីរាជការ (បណ្ណមន្ត្រីរាជការ ឬ លិខិតបញ្ជាក់ពីប្រធានអង្គភាព)
9. កិច្ចសន្យារបស់សាម៉ីខ្លួនក្នុងការប្រកបវិជ្ជាជីវៈជាមួយគណៈឱសថការីរាជធានី ខេត្ត
10. វិក្កយបត្របង់ប្រាក់ភាគទានសម្រាប់ពីរឆ្នាំម្តង
11. វិក្កយបត្របង់ប្រាក់សម្រាប់សេវាស្នើសុំបន្ដអាជ្ញាបណ្ណឱសថការី

SwipeRxដំណឹង & ដំណោះស្រាយ📲

06 Nov, 11:06


ការជូនដំណឹង

ប្រធានបទ CPD ថ្មីជាមួយទម្រង់ថ្មី ដែលមានការអញ្ជើញចូលរួមបកស្រាយដោយលោកវេជ្ជបណ្ឌិតឯកទេស និងឱសថការីយើងរួមគ្នា ធ្វើការពន្យល់ចែករំលែកលើប្រធានពាក់ព័ន្ធនឹងជំងឺមិនឆ្លង បានកំពុងមកដល់ហើយ....!!!

ដូច្នេះ សូមកុំភ្លេចបើក App Notification 🔔🔔 ដើម្បីសិក្សាស្វែងយល់ និងសន្សំបាន ៥ពិន្ទុបន្ថែម ដែលទទួលបានការអនុម័តដោយ គណៈឱសថការីជាតិរួចរាល់🔠🥰
.
.
.
#CPD #Prerecordedwebinar #Lecturingformat #CPDmodule #SwipeRxApp #PCCaccreditedmodule

SwipeRxដំណឹង & ដំណោះស្រាយ📲

19 Sep, 05:04


ការសិក្សាស្រាវជ្រាវដ៏ធំប្រចាំឆ្នាំរបស់យើង បានបិទជាស្ថាពរថ្ងៃនេះ 👏

🙏🏼💚 SwipeRx សូមអរគុណយ៉ាងក្រៃលែងដល់ឱសថការី ម្ចាស់ឱសថស្ថាន និងបុគ្គលិកឱសថស្ថានគ្រប់ ២៥ ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម និងផុសផុល នៅក្នុងការសិក្សាស្រាវជ្រាវមួយនេះ ក្នុងរយៈពេលត្រឹម ៣សប្តាហ៍ប៉ុណ្ណោះ!

សកម្មភាពបន្ទាប់ដែលកើតចេញពីលទ្ធផលវិភាគក្រោយការចែករំលែកផ្ទាល់ពីអ្នកជំនាញឱសថរបស់យើង នឹងលេចចេញពីរូបរាងឡើង​ ដើម្បីផ្តល់ជាប្រយោជន៍ជូនលោកអ្នក និងសហគមន៍របស់លោកអ្នកវិញ ក្នុងពេលឆាប់ខាងមុខនេះ !

សូមអគុណ !
Happy World Pharmacist Day- September 25, 2024 🎉

SwipeRxដំណឹង & ដំណោះស្រាយ📲

10 Sep, 12:47


REOPEN

4 PHNOM PENH 📞🥳

បើកទទួលឱសថស្ថានក្នុងក្រុងភ្នំពេញ និង​២៤ខេត្តក្រុង ចុងក្រោយមុនបិទបញ្ចប់ទាំងស្រុង ក្នុងសប្តាហ៍នេះ ‼️

សូមកុំខកខានឱកាសដើម្បីធ្វើការផ្លាស់ប្តូរ​(ពង្រឹងបន្ថែម) សម្រាប់សហគមន៍ដែលមានសុខភាពល្អ។ ចុចទីនេះ ដើម្បីចាប់ផ្តើម 👉📲

ចូលរួមការសិក្សាស្រាវជ្រាវនេះ ដោយចែករំលែកការយល់ដឹង បទពិសោធន៍អំពីការងារនៅក្នុងឱសថស្ថានរបស់អ្នក និងទទួលបានកាតទូរស័ព្ទ 💲7️⃣

ធាតុចូលរបស់អ្នកនឹងជួយយើងរៀនពីរបៀបកែលម្អគុណភាពនៃការថែទាំ និងផលិតផលសុខាភិបាលដែលមានតម្លៃសមរម្យសម្រាប់ទាំងអស់គ្នាក្នុងប្រទេសកម្ពុជា។

តោះ​បញ្ចប់ការចូលរូមលោកអ្នក ថ្ងៃនេះ ​… 👉👉 https://swiperx.app.link/welcome
.
.
.

#input #experiences #sharing #improvement #NCDs #pharmacy

SwipeRxដំណឹង & ដំណោះស្រាយ📲

30 Aug, 10:04


🎉 ការប្រកាសអ្នកឈ្នះអាវពេទ្យលើកទី ១


ការបង្វិលកងចាប់រង្វាន់ឈ្នះអាវពេទ្យលើកទី១បានទៅលើ Swiperដែលបញ្ចប់ការសិក្សាស្រាវជ្រាវ លេខរៀងទី ៧៣ មានឈ្មោះថា​ Nay Kea 🎁
សូមចូលទៅកាន់ SwipeRx ដើម្បីបញ្ជាក់រង្វាន់!


ហេតុនេះ បញ្ចប់ការសិក្សាស្រាវជ្រាវថ្ងៃនេះ ដើម្បីក្លាយជាអ្នកមានសំណាងក្នុងការបង្វិលកងលើកទី២ នាថ្ងៃអាទិត្យសប្តាហ៍នេះ 😊
.
.
.

SwipeRxដំណឹង & ដំណោះស្រាយ📲

26 Aug, 07:40


លោកអ្នកត្រូវបានអញ្ជើញចូលរួម

​ឱកាសថ្មី ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់ឱសថស្ថានទូទាំងប្រទេសកម្ពុជាក្នុងការ

ចូលរួមចែករំលែកព័ត៌មានដែលជាបទពិសោធន៍ផ្ទាល់នៅតាមឱសថស្ថានជាមួយនឹងការសិក្សាស្រាវជ្រាវថ្មីនេះ។

លទ្ធផលនៃការចូលរួមរបស់ឱសថស្ថានយើង នាឱកាសនេះនឹងអនញ្ញាតឲ្យដៃគូរពាក់ព័ន្ធទាំងអស់បានដឹងនិងស្វែងយល់ពីរបៀបកែលម្អលទ្ធភាពទទួលបានការថែទាំសុខភាពប្រកបដោយគុណភាពនៅកម្ពុជា ជាពិសេស​ពាក់ព័ន្ធនឹងជំងឺមិនឆ្លង!

សូមចូលរួមការស្រាវជ្រាវ ថ្ងៃនេះ ទីនេះ​!


ចំនួនមានកំណត់ សូម​ចែករំលែកដំណឹង នេះទៅកាន់បណ្តាញឱសថស្ថានរបស់លោកអ្នកបន្ថែមនៅតាមបណ្តាខេត្តផងដែរ !​ SwipeRxសូមអគុណទុកជាមុន 🙏💚
.
.
.
—————————-

SwipeRxដំណឹង & ដំណោះស្រាយ📲

22 Jul, 03:30


FAQ COLLECTION
ចម្លើយនៃសំណួរដែលសួរញឹកញាប់


🟠 សំណួរ៖ ខ្ញុំធ្លាប់មានគណនី SwipeRxរូចរាល់ហើយ ប៉ុន្តែខ្ញុំភ្លេចពាក្យសម្ងាត់របស់ខ្ញុំ។ តើ​គួរ​ធ្វើបែបណា?

🟠 តើខ្ញុំធ្វើបច្ចុប្បន្នភាព ឬផ្លាស់ប្តូរព័ត៌មានគណនីរបស់ខ្ញុំឲ្យបានលម្អិត និងត្រឹមត្រូវបានតាមរយៈណា?

🟠 តើខ្ញុំអាចរៀនវគ្គសិក្សាបានពេលណា និងរបៀបណា?

🟠 តើខ្ញុំអាចកែសម្រួលលេខបញ្ជិការ ដែលខ្ញុំបានដាក់ខុសបានទេ?

🟠 ហេតុអ្វីវិញ្ញាបនត្រថ្មីពុំមានហត្ថលេខា
ឯកឧត្តមប្រធាន?​ តើអាចយកជាការបានទេ?

🟠 តើខ្ញុំអាចទទួលបានវិញ្ញាបនបត្របញ្ជាក់ ការចូលរួមសំណួរចម្លើយវាយតម្លៃខ្លួនឯងលើប្រធានបទស្តីអំពីជំងឺអេដស៍ និងតេស្តរកមេរោគអេដស៍តាមរបៀបណា?​

🟠 ហេតុអ្វីពុំមានឈ្មោះខ្ញុំ ក្នុងបញ្ជីឈ្មោះទទួលវិញ្ញា.វាយតម្លៃបែបនេះ?


🟢 ចម្លើយទាំងអស់មាននៅទីនេះ 📲📱
.
.
.
#FAQ #Certificate #Profile #Password

SwipeRxដំណឹង & ដំណោះស្រាយ📲

16 Jul, 04:45


សេចក្តីជូនដំណឹង ស្តីពី ការប្រើប្រាស់ និងការបន្តអាជ្ញាបណ្ណឱសថការី ក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រ អមវេជ្ជសាស្ត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

SwipeRxដំណឹង & ដំណោះស្រាយ📲

16 Jul, 04:45


REMINDER FOR US 💡
.
.
.

SwipeRxដំណឹង & ដំណោះស្រាយ📲

21 Jun, 15:27


ការដាក់ឱ្យប្រើប្រស់មុខងារបង់សេវាតាមអនឡាញ (E-Payment) ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីស្នើសុំលិខិតអនុញ្ញាតនាំចូល ឬនាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាល ផ្សេងទៀតតាមប្រព័ន្ធបញ្ជរតែមួយជាតិ

SwipeRxដំណឹង & ដំណោះស្រាយ📲

16 May, 13:02


💡🤓លំហាត់គណនាស្តុកអតិបរមា និង ចំនួនការកម្មង់ទិញម្តងទៀត របស់ឱសថស្ថានធីតា

(លំនាំវគ្គសិក្សា និងលំហាត់ប្រលង)

តាមពិត នេះមិនត្រឹមជាលំហាត់ប្រលង ប៉ុន្តែជាក្បូនគណនាដែលត្រូវបានណែនាំក្នុងការគ្រប់គ្រងស្តុក ក្នុងអាជីវកម្មដោយប្រសិទ្ធភាព ជាពិសេស ករណីពុំមាន ប្រព័ន្ធ POS ជំនួយ!

_ stockmgt _
pharmacy

PS: ថ្នាំគ្រាប់ Metformin* (អភ័យទោស type ខុស)

1,157

subscribers

452

photos

41

videos