សៀវភៅជីវិត - Seavphovjivet @seavphovjivet_official Channel on Telegram

សៀវភៅជីវិត - Seavphovjivet

@seavphovjivet_official


Official Telegram Channel

សៀវភៅជីវិត - Seavphovjivet (Khmer)

ការអភ័យទៅរូបភាពនៃហាងបច្ចុបន្ភសវរន៍សៀវភៅជីវិត - Seavphovjivet គឺជារបស់ទីអនាម័យ ដែលឧតតាមបញ្ជាក់ដោយឈ្មោះដែលមានលក្ខណៈទទួលបានពិការណ៍ វិឦ័យសេសបំផុតនេះ ត្រូវបានបំពេញដោយសិបវិបពិន័យចម្រាញ់។ តើអីនិអាវ៉ា ហេសឋឹមហ្មមើលបោនទិរប្រជៅអ្នកទីពីសៀវភៅនេះ និងបច្ចុបណានៃវណ្ឌិបនេយលឈ្មោៈគែ្មន៏ពៅសភេពឬឬឬ៦។ ការបោសតាងរួឲនៃវិបសាសណអួុត៍អាក់សែប នោះនឹងជូលលួងករកោទៈត្ឞខឍេ្ថមស៉ღ។ ឈសោៃគឺជាតងរយឝែនបំផូប្បមសាគាត述នីចោដោៃបមសூៀកហោម洘⁦ៅ៉សមដឫាអិគឍឌោ៘ែ៘ەួ៌។

សៀវភៅជីវិត - Seavphovjivet

24 Nov, 12:45


“ទន្សាយជានរណា” 🐰

~ សារពីប្រិយមិត្តអ្នកអាន - ស្រីនាង

តាមរយៈស្នាដៃរបស់អ្នកគ្រូ រឿងទន្សាយជានរណា?មានបង្កប់នូវអត្តន័យអប់រំល្អៗណាស់🥰
តម្លៃអប់រំ៖
- ជីវិតមិនទៀងទាត់ទេ ដូច្នេះយើងត្រូវចេះត្រៀមចិត្តទុកមុនសំរាប់ដោះស្រាយពេលជួបបញ្ហា នឹងត្រូវមានភាពវ័យឆ្លាតក្នុងការបត់បែនគ្រប់កាលៈទេសៈ
- មិនគួរយកស្នេហាជាធំហើយភ្លេចការសិក្សានោះឡើយ
- ត្រូវតាមចាប់ក្តីសុបិនឱ្យជាប់ បើទោះបីជាគ្មានអ្នកលើកទឹកចិត្តក៏ដោយ ហើយធ្វើអោយវាក្លាយទៅជាការពិត
- មិនថាជីវិតយើងជួបបញ្ហា ឧបសគ្គលំបាកវេទនាខ្លាំងប៉ុណ្ណាទេ គឺយើងនៅតែអាចងើបមកវិញម្ដងហើយម្ដងទៀត
- ការរើសគូរជីវិតថ្វីត្បិតថានិស្ស័យជាអ្នកកំណត់ តែយើងត្រូវជាអ្នកកំណត់និស្ស័យនេះដោយខ្លួនឯង "កុំយកគូរដោយសារតែយើងអាយុច្រើន តែត្រូវយកអ្នកដែលយើងស្រឡាញ់ ហើយសាកសម"
- ត្រូវចេះស្រឡាញ់ខ្លួនឯង នឹងថែទាំសុខភាពឱ្យបានល្អ ទើបអាចការពារមនុស្សដែរយើងស្រឡាញ់បាន។


សៀវភៅជីវិត Youtube Channel៖ www.youtube.com/@seavphovjivet

សៀវភៅជីវិត - Seavphovjivet

23 Nov, 13:11


“ស្នេហ៍ក្នុងអណ្ដាតភ្លើង” ❤️

~ សាច់រឿងដកស្រង់...

វិនីបែរខ្លួនចូលទៅក្នុងវិញបាត់ ខេមរិន្ទស្ពឹកមុខនឹងសំណើចចំអករបស់លោកដូរិន លើកដៃអុកផើងផ្កាមួយបែកប្រាវ។ លោកដូរិនបើកភ្នែកធំៗផ្អើលនឹងទម្ងន់ដៃរបស់អ្នកកំលោះ៖
- ហឹុះ! ល្អណាស់! វិនីផើងផ្កាបែក សុំផ្តាច់និស្ស័យស្នេហ៍! ខេមរិន្ទមិនខ្វះប្រពន្ធទេ ស្តាយបំផុតដែលខ្ញុំតម្កល់ស្នេហ៍ស្មោះចំពោះនាងហួសកម្រិតពេក
អ្នកប្រុសរូបស្អាតបញ្ឆេះឡានវឹង ទាំងទឹកមុខស្មើ វិនីតោងចម្រឹងបង្អួចតាមមើលអតីតសង្សារដោយកែវភ្នែកក្រៀមក្រំ។ លោកដូរិនអង្អែលស្មាកូនស្រីថ្នមៗ៖
- វិនី! ខេមរិន្ទជាមនុស្សចិត្តឆេវឆាវណាស់ គ្មានអ្វីគួរឱ្យសោកស្តាយនោះទេ! ប្រុសក្នុងអម្បូរខ្ពស់ច្រើនតែបែបនេះ កូនស្តាប់សម្តីគេមើល៍!
នាងក្រមុំដកដង្ហើមធំ៖
- គាត់ជាមនុស្សសម្ដីកាច តែមានស្នេហ៍បរិសុទ្ធ!
- កូនខ្លាចរើសមិនបានលើសគេឬ?
- កូនមិនខ្លាចទេប៉ាប៉ា គ្រប់យ៉ាងគឺដើម្បីកិត្តិយសគ្រួសារយើង កូនមិនជាន់ឈ្លីទឹកចិត្តលោកប៉ាដែលខំស្រឡាញ់កូននោះទេ!
[...]


គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

សៀវភៅជីវិត - Seavphovjivet

22 Nov, 13:12


“បុរសឈុតពណ៌ស ភាគ២” 💛

"វាធ្វើឱ្យខ្ញុំដឹងថា គាត់លះបង់ច្រើនណាស់ទៅហើយដើម្បីខ្ញុំ។ បងវុធតែងតែនិយាយថា សេចក្តីស្រឡាញ់ នឹងបំបែរសាមគ្គីភេទ ឱ្យក្លាយជាសាមគ្គីភាពបាន"

Telegram Channel: t.me/seavphovjivet_official

សៀវភៅជីវិត - Seavphovjivet

21 Nov, 12:35


“បុរសឈុតពណ៌ស ភាគ ១” 💛🩵

~ សាច់រឿងដកស្រង់...
ពាក្យថា ទេវតាការពារ ធ្វើឱ្យភ្នែកហើមប៉ោងរបស់ខ្ញុំបើកកាន់តែធំជាងមុន មើលទៅបុរសដែលអង្គុយលត់ជង្គង់ចំពីមុខ។ គេមើលទៅច្បាស់ទាំងរូបរាងនិងសំឡេង រហូតខ្ញុំស្ទើរតែមិនជឿថានេះគឺជាវិញ្ញាណ ហើយជាទេវតាការពារខ្ញុំទៀត។
“ទេវតាការពារ? បានន័យថាម៉េច?”
“បានន័យថាខ្ញុំជាទេវតាដែលត្រូវតាមការពារនាង!” គេតបវិញរបៀបហី។
“ការពាររបៀបម៉េច?”
“របៀបម៉េចក៏ដោយ ឱ្យតែនាងមានសុវត្ថិភាព!”
“ដូចអង្គរក្សអ៊ីចឹងអ្ហី?” ខ្ញុំសួរទាំងឆោត ព្រោះកាលៈទេសៈនេះខ្ញុំពិតជាឆោតមែន។
ទេវតាការពារ បូញមាត់ ងក់ក្បាលតិចៗ “ហឹម… ប្រហែលដែរ…”
“ខ្ញុំមិនយល់ទេ! សុខៗលោកមកការពារខ្ញុំធ្វើអី? ខ្ញុំមិនត្រូវការទេវតាការពារស្អីទេ!”
“ពេលនេះនាងមិនត្រូវការ! តែបន្តិចទៀតនាងនឹងត្រូវការ!” គេឆ្លើយតបវិញបែបហី។
[...]


Instagram: www.instagram.com/seavphovjivet/

សៀវភៅជីវិត - Seavphovjivet

20 Nov, 12:33


«អតីតកាល»

ទំព័រសៀវភៅប្រៀបបីដូចទំព័រជីវិតរបស់ខ្ញុំនៅពេលនេះណាស់ មានទំព័រខ្លះក៏សប្បាយហើយមានទំព័រខ្លះក៏ឈឺចាប់ ហើយមានទំព័រខ្លះទៀតជូរជត់.... តែគ្រប់ទំព័រមិនសុទ្ធតែសមបំណងឡើយដូចជីវិតពីមួយថ្ងៃទៅមួយថ្ងៃតែងតែមានរឿងផ្សេងកើតឡើងមិនឈប់ ហើយរឿងខ្លះក៏ល្អរឿងខ្លះក៏អាក្រក់។ សៀវភៅចាស់អាចបើកអានឡើងវិញបានតែបើអតីតកាលមិនអាចសារម្ដងទៀតបានទេ បើកើតហើយក៏ហើយមិនអាចកែនៅអតីតកាលបាន តែអាចកែនៅបច្ចុប្បន្នកាលបាន។

មានរឿងជាច្រើនដែរមិនសមបំណងនៅអតីតកាលតែយើងប្រហែលជាកំពុងសមបំណងនៅបច្ចុប្បន្នកាលមួយនេះ រឿងខ្លះហួសបានក៏ឱ្យវាហួសទៅ រំលឹកមកក៏មិនបានអីវិញដែរ ដូចគេថា "ទ្រនិចនាឡិកាអាចវិលមកកន្លែងដដែលពីរដងក្នុងមួយថ្ងៃតែជីវិតយើងមិនអាចមកពេលដដែលពីរដងឡើយ"។ ពេលខ្លះរឿងមិនល្អនៅអតីតកាលបានបង្រៀនយើងរឹងមាំនៅបច្ចុប្បន្ន គ្មានអ្វីដែលឥតខ្ចោះឡើយ មានរឿងណាដែលក្រវែងចោលបានក៏ក្រវែងខ្លះទៅ យកមកតាមក៏ជាសម្ពាធ បោះចោលនៅអតីតកាលទៅ មិនបាច់រើសឡើងវិញទេ ហើយចាំថាខ្លួនឯងធ្លាប់បានធ្វើអ្វីខ្លះហើយត្រូវសន្យាថាមិនឱ្យកើតឡើងម្ដងទៀតទេ។
«ជីវិតនៅអតីតកាលមិនមែនឥតខ្ចោះគ្រប់រឿងទេ»

-----------------------------

អត្ថបទ៖ សៀវភៅជីវិត

សៀវភៅជីវិត Youtube Channel៖ www.youtube.com/@seavphovjivet

សៀវភៅជីវិត - Seavphovjivet

20 Nov, 09:35


«ប្រអប់អព្ភូតស្នេហ៍ទ្វេគូ»

ជាប្រភេទប្រអប់សម្រាប់ដាក់ឈុតនៃសៀវភៅ «កំណត់ហេតុពណ៌ស្វាយ» និង «បុរសឈុតពណ៌ស» 😇

=================

តម្លៃប្រអប់ទទេរ៖ ១២,០០០៛

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

**ចំណាំ៖ រាល់ការជាវ “ប្រអប់អព្ភូតស្នេហ៍ទ្វេគូ” បានទាល់តែមិត្តអ្នកអានជាវសៀវភៅណាមួយចំនួន ១ក្បាលពីខាងយើង ទើបប្រិយមិត្តអាចជាវ “ប្រអប់អព្ភូតស្នេហ៍ទ្វេគូ” នេះបាន 🙏😇

សៀវភៅជីវិត - Seavphovjivet

19 Nov, 04:15


“សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា” 💚

“ឧទ្យានជាតិកែប” ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ១៩៩៣ ឡាយព្រះហស្ថលេខាដោយព្រះបាទ នរោត្តម សីហនុ។ ដោយសម្រេចថាឧទ្យានជាតិកែប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត (បច្ចុប្បន្នបំបែកជាខេត្តកែប) មានផ្ទៃដីទំហំ ៥០០០ហិកតា។ តាមពិតទៅឧទ្យានជាតិដ៏តូចច្រឡឹងនេះមានទីតាំងនៅក្នុងភូមិសាស្ត្រស្ថិតនៅក្នុងទីក្រុងកែបតែម្ដង និងមានព្រំប្រទល់ស្ថិតនៅចម្ងាយតែប្រមាណ ៥០០ម៉ែត្រពីសាលាក្រុងកែប ឬក៏ ៣០០ម៉ែត្រពីឆ្នេរកែប និងផ្សារក្ដាមមតែប៉ុណ្ណោះ។ និយាយឱ្យខ្លីទៅទីក្រុងកែប គឺមានឧទ្យានជាតិកែបដែលជាស្នូល ឬជាបេះដូងតែម្ដង ហើយឧទ្យាននេះលាតសន្ធឹងបត់បែនទៅតាមជួរភ្នំកែបទាំងឡាយ ដែលអមដោយដងផ្លូវ និងភូមិដ្ឋានប្រជាជនរស់នៅស្ទើរតែព័ទ្ធជុំវិញទីនោះតែម្ដង។

=====================

តម្លៃទូទៅ៖ ៨០,០០០៛

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

សៀវភៅជីវិត - Seavphovjivet

18 Nov, 12:22


«ឈឺចាប់ប៉ុណ្ណាទើបគ្រប់»

ដឹងហើយថាស្នេហាតែងតែជួបការឈឺចាប់តែនៅតែប្រព្រឹត្តដល់ពេលតែឈឺមិនចេះព្យាបាលដោយខ្លួនឯងទេ តែចូលចិត្តយកទុក្ខមកដាក់ខ្លួនឯងជាងសុខ។ អ្នកអាចមិនខុសទេដែលឈឺចាប់ នៅពេលគេក្បត់ តែអ្នកខុសដែលកុហកខ្លួនឯងថា មិនអី មានមនុស្សជាច្រើនឈឺចាប់នឹងស្នេហា តែនៅតែព្យាយាមទៅរកស្នេហា។ មិនខុសទេ តែកាន់តែឈឺ មានគេនិយាយថា "អ្នកអាចនឹងមិនអាចរកឃើញស្នេហាពិត តែនៅខណៈណាមួយ អ្នកអាចស្រឡាញ់នរណាម្នាក់" ពេលខ្លះរឿងយើងមិនបាច់ដាក់សម្ពាធមកខ្លួនឯងច្រើនពេកទេ។ ពេលមួយមកដល់អ្នកនឹងជួប ដូចគេថា "បើជាគូគង់តែជួប"។ ពេលខ្លះបើរវល់តែអង្គុយកើតទុក្ខ មិនសុខចិត្តនឹងរឿងស្នហា នោះជីវិតនឹងជួបតែរឿងដដែលៗ បទពិសោធន៍ដដែលគ្មានទីបញ្ចប់។

បទពិសោធដដែលៗនឹងកើតទៅជាទម្លាប់ហើយទម្លាប់ក៏កែលែងបាន។ ដូចការឈឺចាប់អ៊ីចឹង បើធ្លាប់ឈឺ រៀនយកមេរៀនដែលធ្លាប់ឆ្លងមកប្ដូរទៅជាផ្លូវមួយថ្មី។ ជីវិតមិនមែនកើតមកត្រឹមតែបរាជ័យរឿងស្នេហា ហើយក៏ចាប់ផ្ដើមឈឺងើបមិនរួចនោះទេ ព្រោះមុនពេលយើងចេះដើរ យើងក៏ដួលរាប់សិបដង តែយើងនៅតែក្រោកឈរ ហើយបន្តដើររហូតមកដល់ចំនុចនេះ។ កុំគ្រាន់តែការឈឺចាប់ ត្រូវបញ្ឈប់អ្នកឱ្យលែងដើរអី.....

------------------------------

អត្ថបទ៖ សៀវភៅជីវិត

Telegram Channel: t.me/seavphovjivet_official

សៀវភៅជីវិត - Seavphovjivet

18 Nov, 04:18


“ស្នាមកាំបិត” 🩵

ខ្ញុំបាន ព្យាយាមរកវិធីតាំងជំហរក្រោកឈរឡើងវិញម្តងហើយម្ដងទៀត ហើយតែងតែរម្លឹកប្រាប់ខ្លួនឯងជារឿយៗថា៖ “ចំរើន! ឯងមិនអាចឈប់ត្រឹមហ្នឹងបានទេ! ព្រោះដំណើរជីវិតរបស់ឯង មិនទាន់ដល់ទីបញ្ចប់នៅឡើយ! ជីវិតឯងកើតមកគឺស័ក្តិសម តែជាអ្នកផ្ដល់ឱ្យ ជាងអ្នកទទួល!”

=======================

តម្លៃទូទៅ៖ ៣២,០០០៛

Instagram: www.instagram.com/seavphovjivet/

សៀវភៅជីវិត - Seavphovjivet

17 Nov, 04:01


“សំឡេងខ្សឹប” 🖤

មិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តយើង ហើយមិនមែនអ្នកដែលស្អប់យើងសុទ្ធតែមនុស្សអាក្រក់ដែរ។ គ្រប់គ្នាសុទ្ធតែមានមិត្ត មានមនុស្សដែលស្និទ្ធស្នាល។ គេមិនល្អជាមួយយើង តែគេល្អជាមួយមនុស្សរបស់គេ។ យើងវិញក៏ដូចគ្នាដែរ! យើងនៅមានពេលវេលាដើម្បីមើលភាពស្រស់ស្អាតនៅក្នុងពិភពលោកនេះមានមិនយូរប៉ុន្មានទៀតទេ។ ដូច្នេះហើយយើងត្រូវរៀនធ្វើចិត្តឱ្យស្ងប់ រស់នៅឱ្យសប្បាយចិត្តជាមួយមនុស្សដែលយើងស្រឡាញ់ និងមនុស្សដែលស្រឡាញ់យើង។បើយើងមិនចូលចិត្តគ្នាសូមឱ្យយើងរស់នៅរៀងខ្លួនដោយសន្តិភាព គ្មានការធ្វើអាក្រក់ដាក់គ្នា គ្មានការចងពារឬគុំគួន។

======================

តម្លៃទូទៅ៖ ៣២,០០០៛

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

សៀវភៅជីវិត - Seavphovjivet

16 Nov, 12:22


«ប្រហែលខ្ញុំកំពុងរឹងមាំ»

ពេលខ្លះយើងចេះតែស្មាន ស្មានថាខ្លួនឯងកំពុងតែរឹងមាំទាំងដែលខ្លួនកំពុងងើបលែងរួច ហើយពេលខ្លះអ្នកប្រហែលច្រឡំអំពី ទឹកភ្នែកទន់ជ្រាយនិង ទឹកភ្នែករឹងមាំ។ ប្រហែលចម្លែកណាស់ហើយមនុស្សជាច្រើនតែងតែច្រឡំថាខ្លួនឯងមានទឹកភ្នែករឹងមាំ ការចែកមិនដាច់នៅរបស់ពីរគឺជារឿងមួយដែលពិបាកតម្រង់បំផុត ហើយបើសាមីខ្លួនឯងមិនប្រឹងកែហើយ ចង់ថ្នាំមកពីឋានទាំងបីក៏ព្យាបាលមិនជាដែរ។

គ្មានអ្វីដែលមិនអាចទៅរួចទេ តែត្រូវផ្ដើមពីយើងជាមុនសិន បើយើងមិនជម្នះភាពអាត្មានិយមទេ ទោះជារឹងមាំប៉ុណ្ណា ក៏នៅតែជាមនុស្សអាត្មានិយម។ ហើយបើមិនជម្នះភាពទន់ជ្រាយមិនបានទោះជាមានរឿង ឬគ្មានរឿងក៏ទឹកភ្នែកហូរមកដែរ។

ទោះជារឹងមាំប៉ុណ្ណាក៏គង់តែនឹងទន់ជ្រាយតែត្រូវងើបមកវិញមិនមិនដេកត្រាំនៅក្នុងបរាជ័យនោះឡើយ បើពេលនេះកំពុងយំសូមយំឱ្យអស់ហើយស្អែកឡើង ត្រូវតែរឹងនាំជាថ្មី គ្មាននរណាថាមិនអាចទៅរួចឡើយ ព្រោះក្នុងវចនានុក្រមខ្មែរគ្មានឃ្លា ទៅមិនរួចធ្វើមិនកើតឡើយ។ បើកាលបើមានដង្ហើមហើយគឺរស់ជាមួយភាពរឹងមាំតែមិនមែនរឹងមាំដែលមានតែម្នាក់ឯងឡើងគឺរឹងមាំជាខ្លួន ជីវិតមួយនេះអាចមិនមានពេលវែងពេកទេ ទាន់មានឱកាសគួរតែចេះក្ដោប ប្រៀបបាននឹងការ៉េមមួយដើមបើមិនហូបទេវានឹងរលាយ អស់ឱកាសក៏ដូចគ្នា......

-------------------------------

អត្ថបទ៖ សៀវភៅជីវិត

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

សៀវភៅជីវិត - Seavphovjivet

16 Nov, 04:15


“នារីប្រពៃ” 🩶

បើទោះបីម៉ែតស៊ូដើម្បីបានទទួលការអប់រំ គាត់នៅតែមិនអាយគេចផុតពីជីវិតត្រូវបានគៀបសង្កត់ដោយប្រពៃណីនិងទំនៀមទម្លាប់ចាស់ដដែល ហេីយម៉ែខ្ញុំបានទទួលបរាជ័យ។ គាត់បានព្យាយាមតតាំងនិងគំនៀបសង្គម ដោយគ្មានជនជាគំរូណាមួយនៅជិតគាត់ឡេីយ។ ជំនួសអោយការក្លាយជាអ្នកគ្រូបង្រៀនគាត់តែងតែចង់បាន​​​ គាត់ត្រូវនៅក្នុងភូមិ ធ្វេីស្រែ និងត្បាញកន្ទេលទៅវិញ។ លុយដែលគាត់ខំរកគឺផ្គត់ផ្គង់ដល់ការសិក្សារបស់ប្អូនៗប្រុសរបស់គាត់អោយបន្តការសិក្សាជំនួសវិញ។

======================

តម្លៃទូទៅ៖ ២៨,០០០៛

សៀវភៅជីវិត Youtube Channel៖ www.youtube.com/@seavphovjivet

សៀវភៅជីវិត - Seavphovjivet

15 Nov, 04:57


“នភាល័យ ភាគ ១” 🌙

**សាច់រឿងដកស្រង់...
មេឃចូលមកអង្គុយក្បែរសុរិយាលើកក្រណាត់កៅស៊ូគ្របពីលើក្បាលជាមួយគ្នា៖
- សុំទោស! ខ្ញុំធ្វើឱ្យប្រុសតូចពិបាកបន្តិចហើយ! ទ្រាំបន្តិចទៅណា៎! សង្ឃឹមថាប៉ាប្រុសតូចអាចយល់ព្រមជាមួយការស្នើសុំរបស់ខ្ញុំដើម្បីឱ្យរឿងវាឆាប់ចប់!
ស្រស់ស្រីបានយល់ហេតុផលគ្រប់យ៉ាងហើយ នាងមិនខឹងមិនស្អប់មេឃទៀតទេ នាងក្រមុំបែរជាអាណិត មេឃព្រមទាំងអ្នកនេសាទនៅទីនេះ ព្រោះពួកគេពិតជារស់នៅដោយពិបាកណាស់ ស្រស់សុរិយាក្តោបជាយក្រណាត់កៅស៊ូជាប់កុំឱ្យប៉ើងតាមកម្លាំងខ្យល់ ភ្នែកសម្លឹងចំភ្នែកមុតថ្លារបស់អ្នកកំលោះ៖
- បើគ្រប់យ៉ាងដូចដែលអ្នកបានប្រាប់ពិតមែន ខ្ញុំនឹងនិយាយជាមួយប៉ារបស់ខ្ញុំមិនឱ្យគាត់ធ្វើបាបអ្នកនៅទីនេះទៀតទេ! ចុះរបួសអ្នកយ៉ាងម៉េចទៅហើយ? មកអង្គុយហាលភ្លៀងជាមួយខ្ញុំធ្វើអី?
នរៈសង្ហាញញឹមស្ងួត៖
- របួសប៉ុណ្ណឹងធ្វើស្អីខ្ញុំមិនបានទេ! ខ្ញុំជាអ្នកនាំប្រុសតូចមកពិបាក! យើងត្រូវតែពិបាកជាមួយគ្នាទើបស្មើភាព!
ឆោមល្អទទួលស្គាល់ថាមេឃមានចិត្តជាកូនប្រុសពិតមែន បងស្រីចន្ទ្រាពេញចិត្តគេគឺមិនខុសទេ។
[...]

=====================

តម្លៃទូទៅ៖​ ៣០,០០០០៛

Telegram Channel: t.me/seavphovjivet_official

សៀវភៅជីវិត - Seavphovjivet

14 Nov, 13:12


«បែបណាបានរីករាយ»

ចង់យំណាស់តែមិនមានទឹកភ្នែកហូរព្រោះថាពាក្យរឹងមាំពេក រហូតដល់លែងពាល់ត្រូវសូម្បីថាខ្លួនឯងចង់យំ កុហកគេមិនចង់បានផងក៏មកកុហកខ្លួនឯងបន្ត ។ គេអាចមើលថាយើងរឹងមាំណាស់តែមិនដូចអីដែលគេគិតនោះទេ ព្រោះយើងចង់យំណាស់តែមិនអាចព្រោះតែ អ្នកកំពុងពុលនិងពាក្យថាខ្លួនឯងរឹងមាំទៅហើយ ទោះជាប្រឹង ពន្យល់ថាគួរតែរកថ្នាំបន្សាបក៏មិនអាចដែរ បើជួយប្រហែលមានតែអាចរុញទូកបណ្តោយទឹកទេមើលទៅ? កាលដែលមានហេតុទើបមានផល តែមិនមែនចេះតែបង្កើតហេតុហើយក៏បង្កើតផលដើម្បីគេចមិនទទួលដែរ។ អ្នកជានរណា? អ្នកគួរសួរខ្លួនឯងឱ្យបានច្រើន?

អ្នកជានរណាគឺជារឿងសំខាន់ហើយរឿងដែលកាន់តែសំខាន់នោះ ថាយើងយល់ពីខ្លួនឯងទេ មិនមែនចេះតែស្របគេរហូតភ្លេចខ្លួនឯងទេ ឬមិនមែនចង់ធ្វើជាគេ រហូតភ្លេចពាក្យថាខ្លួនឯងនោះទេ។ គ្រប់ពាក្យពេកដែលបញ្ចូលទៅក្នុងពាក្យអ្វីមួយនោះភាគច្រើនគឺមិនល្អតែ មានមនុស្សច្រើននៅតែយកមកប្រើ ដូចគេថា "ដឹងហើយថាខុសតែនៅតែធ្វើ"។ គួរចែកឱ្យដាច់រវាង ចិត្ត និង អារម្មណ៍ព្រោះ អារម្មណ៍តែងតែក្បត់ចិត្ត ហើយពាក្យពេក តែងតែក្បត់ការទន់ជ្រាយរបស់យើង។ បើយើងទន់ជ្រាយគួរតែទទួលយកព្រោះជាការពិត មានមនុស្សជាច្រើនខ្លាចក្នុងការនិយាយពិត បើយើងជាមនុស្សទន់ជ្រាយគេងាកខឹងគេអីព្រោះជាការពិត បើមិនមែនរឹតតែមិនគួរខឹងគេព្រោះយើងមិនដូចគេនិយាយ ទោះខឹងក៏យើងមិនបានធ្វើឱ្យគេកែប្រែគំនិតមួយនឹងជាមួយយើងដែរ។

------------------------------

អត្ថបទ៖ សៀវភៅជីវិត

Instagram: www.instagram.com/seavphovjivet/

សៀវភៅជីវិត - Seavphovjivet

14 Nov, 04:10


“ឥន្រ្ទរាជ” 🥰

**សាច់រឿងខ្លះៗដកស្រង់...

នៅចន្លោះពីបន្ទះដុំថ្មមួយទៅមួយ ឃើញមានអណ្ដាតភ្លើងឆេះចេញមក យ៉ាងសន្ធោសន្ធៅជាហេតុធ្វើឱ្យគ្រប់កន្លែងនៃដងខ្លួនរួមទាំងមុខរបស់សត្វនោះពោរពេញទៅដោយភ្លើង យ៉ាងខ្លាំងក្លាជាពិសេសមាត់របស់វា ក៏អាចព្រួសភ្លើងបានយ៉ាងឡូយដូចជាសត្វនាគដែរ។ បែបនេះអាចហហៅបានថាសត្វមួយក្បាលនោះគឺក្របីភ្លើង ព្រោះរាងកាយរបស់វាទាំងមូលគ្របដណ្ដប់ទៅដោយភ្លើងកំពុងឆេះយ៉ាងសន្ធោសន្ធៅ និងខ្លាំងក្លាបំផុត។
[...]

=======================

តម្លៃទូទៅ៖ ៣២,០០០៛

Instagram: www.instagram.com/seavphovjivet/

សៀវភៅជីវិត - Seavphovjivet

13 Nov, 12:22


“ឈុតអព្ភូតស្នេហ៍ទ្វេគូ”

**ឃ្លាដកស្រង់ពីសៀវភៅ “បុរសឈុតពណ៌ស ភាគ១” ....

“លើកនេះជាមេរៀនឱ្យខ្ញុំដឹងថា រយៈពេលនៃសេចក្ដីស្នេហា ទោះយូរឬឆាប់ប៉ុណ្ណា ក៏មិនអាចបញ្ជាក់ពីភាពគង់វង្សបានដែរ។ ទោះប្រឹងផ្គាប់ចិត្តប៉ុណ្ណា ល្អប៉ុណ្ណា ក៏មិនអាចធានាថាគេនឹងជ្រើសរើសយកយើង…”

======================

តម្លៃទូទៅ៖ ១៣០,០០០៛

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

6,019

subscribers

2,773

photos

255

videos