NooNa Diary - Motivation @noonadiary Channel on Telegram

NooNa Diary - Motivation

@noonadiary


I read. I write. I share.


Tiktok: https://vt.tiktok.com/ZSRaB11BN

FB Page: https://www.facebook.com/noonadiary

Youtube: https://www.youtube.com/channel/UCO9rTODlKGkLxvx09cpZkuA

Personal: https://t.me/krylita

NooNa Diary - Motivation (English)

Looking for a daily dose of motivation and positivity? Look no further than 'NooNa Diary' Telegram channel! This channel is all about reading, writing, and sharing inspirational content to uplift your spirits and keep you motivated.

Who is NooNa Diary? NooNa Diary is a platform where like-minded individuals come together to share their thoughts, experiences, and words of encouragement. The channel's creator believes in the power of positive thinking and aims to spread this message to others through their writings.

What is NooNa Diary? NooNa Diary is a virtual diary where you can find quotes, stories, and reflections that will inspire you to be the best version of yourself. Whether you're looking for a pick-me-up or simply enjoy reading motivational content, this channel has something for everyone.

Don't miss out on the opportunity to join this uplifting community! Follow 'NooNa Diary' on Telegram today for your daily dose of motivation. You can also connect with NooNa Diary on other social media platforms such as Tiktok, Facebook, YouTube, and personal blog. Stay inspired and motivated with NooNa Diary!

NooNa Diary - Motivation

16 Jan, 03:22


[ឱកាសការងារជាមួយ Sala]

📍មុខតំណែង៖
👉Content Creator (Full Time)
👉Student Engagement Officer
📌ដាក់ពាក្យ៖ សូមផ្ញើ CV, Cover Letter and Portfolio (If Any) ទៅកាន់អ៊ីមែល [email protected] 

JOIN ដើម្បីបានឱកាសផ្សេងៗជាច្រើន
Telegram Group | FB: Sala.co | Website | App

NooNa Diary - Motivation

10 Dec, 13:00


📣ឱកាសសម្រាប់និស្សិតទទួលបានអាហារូបករណ៍ជាសាច់ប្រាក់ ៣០​ម៉ឺនរៀល ក្នុងមួយខែ

អាហារូបករណ៍បានពីសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន


សូមបំពេញពាក្យតាមរយៈតំណភ្ជាប់ខាងក្រោមដើម្បីដាក់ពាក្យ៖
👉 https://forms.gle/ka3mJJnbki5PuFY88

🗓ថ្ងៃផុតកំណត់ទទួលពាក្យ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង ០១១ ៤០២-១៤២

NooNa Diary - Motivation

05 Dec, 06:50


[ ដាក់ធ្លាក់ច្រើនដងមកហើយ ដាក់តទៀត រហូតបានជាប់ សឹមឈប់ដាក់! ]

ដាក់ពាក្យធ្វើការ ដាក់អាហារូបករណ៍ ដាក់ពាក្យទៅក្រៅប្រទេស ឬ ដាក់ពាក្យអ្វីមួយ តែងមាន «ជាប់ ⭐️ » មាន «ធ្លាក់ 📈 »

🪫 តែពេលធ្លាក់ច្រើនដងពេក ស្ទើរតែអស់កម្លាំងចិត្តបន្តទៅមុខទៀតក្នុងការដាក់ពាក្យ
🪫 ពេលធ្លាក់ម្តងៗ ធ្លាប់បន្ទោសខ្លួនឯង

តើពេលធ្លាក់ម្តងៗ វាពិតជាមកពីយើងមែនមិនបានខំ ឬ យើងខំហើយ តែនៅតែមិនជាប់?

មូលហេតុធ្លាក់អាចមានច្រើន ហើយយើងក៏មិនអាចសន្មតមូលហេតុនៃការធ្លាក់បានដែរ !

ដូចនេះ អ្វីដែលអាចធ្វើបាន គឺត្រូវព្យាយាមរៀនពីបទពិសោធន៍ធ្លាក់ទាំងនោះ ដើម្បីបន្តដំណើរទៅមកទៀត ខំតទៀត រហូតដល់ជាប់! 🪄

ទីណាមានការតស៊ូព្យាយាម ទីនោះប្រាកដជាមានលទ្ធផលល្អជាមិនខាន។🎊

NooNa Diary - Motivation

04 Dec, 04:46


ប្រលងបាក់ឌុបចប់មួយរយៈដែរហើយ តែដូចជាមិនទាន់ច្បាស់ថាគួររើសជំនាញមួយណាសោះ ស្រពេចស្រពិលដល់ហើយ....

បើសិនជាមានអ្នកណាចាំឆ្លើយសំណួរដែលខ្ញុំឆ្ងល់ មិនដឹងជាល្អយ៉ាងណាទេ? 🧐

តស់! ប្រឹក្សាជាមួយ Sala ពីការជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យតាមរយៈ៖​ តំណភ្ជាប់

ក្រោយបំពេញព័ត៌មានខាងលើ ក្រុមការងារនឹងទាក់ទងទៅតាមតេលេក្រាម!

តេលេក្រាម Sala : @Sala_Advisor098

NooNa Diary - Motivation

26 Nov, 14:56


តើអ្នកដឹងទេ «ភាពក្រអឺតក្រទមដូចមានតែឯង» មិនបានធ្វើឱ្យអ្នកដទៃមើលមកថាអ្នកជា «មនុស្សពូកែអ្វីទេ»

ពោលទៅវិញ គឺគេនឹងមើលមកថាអ្នកជាមនុស្សដែល «មិនមានជំនាញទន់» ក្នុងខ្លួន!

ទៅណាមកណា​ ក្នុងឋានៈអ្វីក៏ដោយ ត្រូវរៀនសម្របខ្លួន ចេះដាក់ខ្លួន កុំក្រអឺតក្រទម កុំវាយតម្លៃអ្នកដែលអ្នកជួបតាមសម្បកក្រៅ !

«ទំនាក់ទំនងល្អ» ជាមួយអ្នកដែលអ្នកបានជួប នឹងនាំអ្នកទៅរកឱកាសជាច្រើនដែលនឹកស្មានមិនដល់។

បើសិនជាបានជួបមនុស្សថ្មីៗ គួររក្សាទំនាក់ទំនងអោយបានល្អ ព្រោះផែនដីនេះតូចនេះ ! វិលចុះវិលឡើង យើងនឹងជួបគ្នាម្តងទៀតនាពេលណាមួយជាមិនខាន។

ខ្ញុំកាន់តែដឹងថា «ទំនាក់ទំនងល្អ» សំខាន់នៅពេលដែលចេញធ្វើការ ព្រោះថាទំនាក់ទំនងល្អនឹងនាំមកនូវការ «ជឿទុកចិត្ត» ការ «ផ្តល់ឱកាស» !

NooNa Diary - Motivation

26 Nov, 07:32


[ឱកាសចូលរួមវគ្គចែករំលែកស្ដីអំពី៖បង្កើនការយល់ដឹងអំពី SOGIESC និងលើកកម្ពស់សុខភាពផ្លូវចិត្ដសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា] 🏳️‍🌈🏳️‍⚧️

🗓 កាលបរិច្ឆេទ: ថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2024
ចាប់ពីម៉ោង: 1:00 PM - 5:00 PM រសៀល
📍ទីតាំង: Cocoon ជិតសារមន្ទីរទួលស្លែង

👉🏻 ចុះឈ្មោះតាមរយៈ Telegram: https://t.me/lilingsln (ចំនួនមានកំណត់)

NooNa Diary - Motivation

24 Nov, 15:33


ប្រឹងកាន់តែខ្លាំង លទ្ធផលកាន់តែល្អ!

ប្រឹងកាន់តែតិច លទ្ធផលកាន់តែថមថយ!

«លទ្ធផលល្អ» និង «ការប្រឹងប្រែង» តែងនៅជាគូ ទីណាមានការតស៊ូ ទីនោះមានលទ្ធផលជាទីគាប់ចិត្ត!

មិនមាន «លទ្ធផលល្អ» ណាដែលផុសចេញដោយគ្មានវត្តមាន «ការប្រឹងប្រែង» នោះទេ

ដូចនេះ ធ្វើអ្វីក៏ដោយ ប្រឹងអោយអស់ពីលទ្ធភាព កុំបណ្តោយឱ្យឱកាសណាមួយកន្លងផុតទៅដោយមិនបានខំអស់ពីចិត្ត ❤️

NooNa Diary - Motivation

18 Nov, 11:12


វាគ្មិនកិត្តិយសក្នុង “ ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ ២០២៤ ” បានបង្ហាញខ្លួនហើយ 🎤
ត្រៀមខ្លួនចូលរួមស្តាប់ការចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់វាគ្មិនកិត្តិយសយើងជុំវិញមូលបទ ៣ ធំៗដូចជា “ ការត្រៀមលក្ខណៈឆ្ពោះទៅកាន់ជីវិតជានិស្សិត ” “ ការឈោងចាប់ក្តីស្រមៃ ” និង “ ការត្រៀមលក្ខណៈឆ្ពោះទៅកាន់វិស័យការងារ ” ។

ចុះឈ្មោះចូលរួមដោយសេរី
👉 https://shlink.sala.tech/6Q4HolUJr
កាលបរិច្ឆេទ : ២២ - ២៣ វិច្ឆិកា ២០២៤
វេលាម៉ោង : ៨ ព្រឹក ដល់ ៥ ល្ងាច
ទីតាំង : មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC (RUPP)

NooNa Diary - Motivation

06 Nov, 14:31


ផ្តល់អាហារូបករណ៍ ១០០% សម្រាប់ការសិក្សាជំនាញកុំព្យូទ័ររដ្ឋបាល រយៈពេល ៣ខែ៖
លក្ខខណ្ឌ
👉🏻 ជាសាធារណជនទូទៅ ពិសេសសិស្សនិស្សិតនៅតាមសាលា និងសកលវិទ្យាល័យនានា ដែលចង់ពង្រឹងជំនាញកុំព្យូទ័ររដ្ឋបាល
👉🏻 មានការតាំងចិត្តខ្ពស់ និងទំនួលខុសត្រូវក្នុងការរៀនសូត្រ
👉🏻 មានពេលវេលាក្នុងការចូលរួមសកម្មភាព និងវគ្គបណ្តុះបណ្តាលផ្សេងទៀតរបស់ ប.យ.ក
ការទទួលឱ្យចូលរៀន
👉🏻 សិស្សអាចចុះឈ្មោះតាម google form និងចុះឈ្មោះផ្ទាល់ជាមួយរដ្ឋបាលនៅ ប.យ.ក
👉🏻 ចំពោះសិស្សចុះឈ្មោះតាម google form រួច នឹងត្រូវមកបំពេញឯកសារផ្ទាល់ជាមួយរដ្ឋបាលនៅ ប.យ.ក
👉🏻 ការបើកវគ្គសិក្សារយៈពេលកន្លះថ្ងៃជាមួយសិស្សថ្មីទាំងអស់ ដើម្បីបង្ហាញពី ប.យ.ក និងគោលការណ៍នៃថ្នាក់កុំព្យូទ័ររដ្ឋបាល
📝 សូមចុះតំណភ្ជាប់ខាងក្រោមនេះដើម្បីធ្វើការចុះឈ្មោះ៖
https://forms.gle/7ihaw3S1bWBgwXUXA

JOIN (https://t.me/noonadiary) សម្រាប់ឱកាសផ្សេងទៀត

NooNa Diary - Motivation

06 Nov, 04:03


***អាហារូបករណ៍សម្រាប់និស្សិតខ្វះខាត***

អាហារូបករណ៍ជាទឹកប្រាក់១០០០ដុល្លារក្នុងមួយឆ្នាំនឹងត្រូវផ្ដល់ជូនដល់និស្សិតចំនួន៥នាក់ ដោយកំណត់តាមអាទិភាពដូចខាងក្រោម៖

១.ជានិស្សិតដែលនឹងចាប់ផ្ដើមការសិក្សានៅសាកលវិទ្យាល័យណាមួយនៅរាជធានីភ្នំពេញចាប់ពីឆ្នាំសិក្សា២០២៤-២០២៥ ខាងមុខនេះ
២. មកពីគ្រួសារដែលមានជីវភាពខ្វះខាត ឬមានបន្ទុកគ្រួសារធ្ងន់
៣.ជាកូនទីមួយក្នុងគ្រួសារដែលមានឱកាសបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ
៤. មកពីបណ្ដាខេត្តដាច់ស្រយាល និងមិនមានគ្រួសារឬសាច់ញាតិជាទីពឹងអាស្រ័យនៅភ្នំពេញ
៥. មានចរិតស្លូតបូត និងស្មោះត្រង់
៦. ការសិក្សាមានលទ្ធផលល្អ ឬទទួលបាននិទ្ទេសល្អពីការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២៤

ប្រសិនបើប្អូនៗជាសិស្សដែលនឹងបញ្ចប់ថ្នាក់ទី១២ឆ្នាំនេះ ឬបងប្អូនស្គាល់សិស្សណាដែលមានស្ថានភាពគ្រួសារដូចខាងលើ សូមដាក់ពាក្យស្នើសុំអាហារូបករណ៍មកមូលនិធិ បុប្ផាគន្ធ តាមរយៈតំណ៖ Link

ចាប់ផ្ដើមទទួលពាក្យស្នើសុំពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី៣១ ខែធ្នូ​​​ ឆ្នាំ២០២៤

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

JOIN ដើម្បីទទួលបានមាតិកាលើកទឹកចិត្ត និងឱកាសផ្សេងៗ

NooNa Diary - Motivation

04 Nov, 02:15


📣[ឱកាសទទួលបានកន្លែងស្នាក់នៅដោយឥតគិតថ្លៃ]

👉🏻ដាក់ពាក្យតាមរយៈ Link

ផុតកំណត់ថ្ងៃទី៣០ វិច្ឆិកា ២០២៤

JOIN ដើម្បីបានឱកាសផ្សេងៗជាច្រើន

FB: RULErs | Youtube | Tiktok

NooNa Diary - Motivation

31 Oct, 05:05


7 years ago, I expected an A but I got a B.
7 years ago, I got lost in choosing a major and hunting for scholarships.

Today, I have become
- Student Experience Lead consulting with students for free about problems related to study and higher education.
- Journalist producing videos related to inspiring youths.

Life tested our patience many times and we must be strong to win all those battles in silence.

Whatever grade you got right now, you still have to move on with life.
We do not get our dream grade, but the world doesn't end when we fail to achieve it , right?

Let's goooo and start new journey with hope and commitment.

Shoutout to mommy for never encouraging to give up on education in life till making me become who I am today.

#inspire #bacII

NooNa Diary - Motivation

30 Oct, 10:27


Sala កំពុងស្វែងរកបេក្ខជនជាក្រុមមកប្រកួតជជែកដេញដោល 🎤 🗣
ជុំវិញប្រធានបទ “ យុវជន និងការអប់រំ 🎓” ក្នុងព្រឹត្តិការណ៍ “ ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ ២០២៤”

*ពានរង្វាន់
🥇ជ័យលាភីលេខ១៖ ៨០០០០០ រៀល
🥈ជ័យលាភីលេខ២៖ ៥០០០០០ រៀល​

លក្ខខណ្ឌសម្រាប់បេក្ខជន ៖
- អាយុចន្លោះ ១៨ ទៅ ២៥ ឆ្នាំ​
- ជានិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យណាមួយនៅរាជធានីភ្នំពេញ
- មានឆន្ទៈក្នុងការនិយាយជាសាធារណៈ និងការជជែកដេញដោល
- មានឆន្ទៈក្នុងការបញ្ចេញគំនិតដោយមានទឡ្ហីករណ៍ច្បាស់លាស់
- ដាក់ពាក្យជាក្រុមដែលមានសមាជិក៤នាក់

ផុតកំណត់ទទួលពាក្យ: ​០៦ វិច្ឆិកា ២០២៤ ម៉ោង ១១:៥៩ នាទីយប់
តំណភ្ជាប់សម្រាប់ការដាក់ពាក្យ: https://shlink.sala.tech/IA7xd7pLR

ការជជែកដេញដោលនេះនឹងប្រព្រឹត្តទៅនៅក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ ២០២៤» នៅថ្ងៃទី ២២ - ២៣ វិច្ឆិកា ២០២៤

NooNa Diary - Motivation

29 Oct, 08:24


ឱកាសពិសេសសម្រាប់ប្អូនៗដែលរស់នៅខេត្តបាត់ដំបង ក្រចេះ កំពង់ចាម ស្ទឹងត្រែង សៀមរាប !!!
តើប្អូនៗជាសិស្សវិទ្យាល័យ (ថ្នាក់ទី ១០ ១១ ១២) ដែលស្រលាញ់ការងារសង្គម
ពាក់ព័ន្ធនឹងការអប់រំ ឬការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាមែនទេ?
Sala កំពុងជ្រើសរើសយុវជនទូតសុឆន្ទៈតំណាងខេត្តចំនួន ១៥ រូបដែលមានលក្ខណៈសម្បត្តិដូចប្អូនៗ។
----------------------------
***ស្វែងយល់ពីអត្ថប្រយោជន៍ និងលក្ខខណ្ឌចូលរួមដោយអានរូបភាពខាងក្រោម
*** ផុតកំណត់ថ្ងៃដាក់ពាក្យ ៩ វិច្ឆិកា ២០២៤
ចុះឈ្មោះដើម្បីក្លាយជាយុវជនទូតសុឆន្ទៈតំណាងខេត្តរបស់ប្អូនៗឥឡូវនេះតាមរយៈតំណភ្ជាប់
👉🏻 https://shlink.sala.tech/c4S8ChRZG 👈🏻

សម្រាប់ចម្ងល់ ឬព័ត៌មានបន្ថែមពីការដាក់ពាក្យ
សូមទាក់ទងមកកាន់ https://t.me/Sala_Advisor098

JOIN ដើម្បីបានឱកាសផ្សេងៗជាច្រើន
Telegram Group | FB: Sala.co | Website | App

NooNa Diary - Motivation

24 Oct, 08:26


បើកការចុះឈ្មោះជួលស្តង់ក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ ២០២៤”

សូមទាក់ទងមកកាន់ 👉012 433 831 / Telegram: https://t.ly/0TM-A

អត្ថប្រយោជន៍នៃការដាក់ស្តង់ក្នុងព្រឹត្តិការណ៍នេះ៖
- ចំនួបជាមួយសិស្សវិទ្យាល័យ និងនិស្សិត ចូលរួមជាង ៣០០០​ នាក់
- ផ្សព្វផ្សាយពីវគ្គសិក្សា អាហារូបករណ៍ និងស្ថាប័នអប់រំរបស់ខ្លួន
- ចូលរួមចំណែកផ្តល់ការណែនាំដល់សិស្សានុសិស្សអំពីការជ្រើសរើសជំនាញ និងសាកលវិទ្យាល័យឱ្យបានត្រឹមត្រូវ ដើម្បីជួយតម្រង់ទិសអាជីពការងារនៅថ្ងៃអនាគតរបស់ពួកគេ
- ការធ្វើបទបង្ហាញពីស្ថាប័ន និងវគ្គសិក្សា (University Showcase)
- ឱកាសទំនាក់ទំនងជាមួយស្ថាប័នផ្សេងៗក្នុងវិស័យអប់រំ

កាលបរិច្ឆេទ : ២២ - ២៣ វិច្ឆិកា ២០២៤
វេលាម៉ោង : ៨ ព្រឹក ដល់ ៥ ល្ងាច
ទីតាំង : មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC (RUPP)

NooNa Diary - Motivation

22 Oct, 07:19


[ឱកាសអាហារូបករណ៍សម្រាប់សិស្សទី១២ ដែលទើបប្រឡងបាក់ឌុបចប់!!]

១​​​ ចុចទីនេះ
២​ ចុចទីនេះ
៣​ ចុចទីនេះ
៤ ចុចទីនេះ
៥​ ចុចទីនេះ
៦​​ ចុចទីនេះ
៧ ចុចទីនេះ
៨ ចុចទីនេះ
៩​ ចុចទីនេះ
១០ ចុចទីនេះ
១១ ចុចទីនេះ
១២​​ ចុចទីនេះ
១៣ ចុចទីនេះ

JOIN ដើម្បីបានឱកាសផ្សេងៗជាច្រើន

FB: RULErs | Youtube | Tiktok

NooNa Diary - Motivation

16 Oct, 10:46


🎉ចូលរួមដោយឥតគិតថ្លៃ ចំនួនមានកំណត់!!🥳 [ការប្រកួតជជែកដេញដោលទស្សនៈយុវជនរដូវកាលទី៤ «វគ្គផ្តាច់ព្រ័ត្រ» ] 🏆🥇🥈🏅

បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះនៅក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្ររួចមក បេក្ខជនទាំង២ក្រុមបានឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រហើយ!!! បេក្ខជនទាំង២ក្រុមសុទ្ធតែខ្លាំងៗ និងមានសមត្ថភាព។

នៅចាំអ្វីទៀត តស់! ជួបជាមួយ «ក្រុមបញ្ចយុទ្ធ»​ និងក្រុម «ក្រុមGen Z’s Genius» ដែលនឹងប្រកួតជជែកដេញដោលលើប្រធានបទ “តួនាទីយេនឌ័រ និងផ្នត់គំនិតសង្គម ជាមូលហេតុចម្បងនាំឱ្យមានវិសមភាពនៃការចូលរួមរបស់ស្រ្តីក្នុងវិស័យការងារ”។

🗓កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤
ពេលវេលា​៖ ១:០០ ដល់ ៦:០០ ល្ងាច
🎯ទីតាំង៖ Himawari Hotel Apartment (https://maps.app.goo.gl/FJ7AvXQZTVJTTeSz5...)

សម្រាប់អ្នកដែលមានបំណងចូលរួមទស្សនាការប្រកួត សូមចុះឈ្មោះតាមតំណភ្ជាប់៖ https://forms.gle/9HMDPs3ALKzVvxYRA
បញ្ជាក់​​​​​៖ ការបើកឲ្យចុះឈ្មោះចូលរួមក្នុងកម្មវិធីគឺមានកំណត់! សូមរួសរាន់ណា!

ចង់ដឹងទេថា តើក្រុមមួយណាដែលជាម្ចាស់ជ៏យលាភីលេខ១នៅក្នុងរដូវកាលនេះ? 🏅

NooNa Diary - Motivation

16 Oct, 07:51


សេចក្ដីជូនដំណឹង!!! ស្ដីពីការប្រឡងជ្រើសរើសនិស្សិត អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ២០០កន្លែង ចូលសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។
ចុះឈ្មោះអនឡាញតាមរយៈតំណភ្ជាប់ www.cadt.edu.kh/techo ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ទំនាក់ទំនងព័ត៌មានតាមរយៈ
លេខទូរសព្ទ ៖ 015 335 877 ឬ 077 335 877
អ៊ីម៉ែល ៖ [email protected]

NooNa Diary - Motivation

16 Oct, 07:30


សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥
__________________
លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជន បេក្ខនារី ទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយ គណៈកម្មការអាហារូបករណ៍ ដោយមានលក្ខខណ្ឌដូចខាងក្រោម៖
- ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤ដែលមាននិទ្ទេសរួម A B ឬ C
- ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់
- សិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីត្រូវបានលើកទឹកចិត្ត។

ព័ត៌មានលម្អិតនៃអាហារូបករណ៍៖ https://www.facebook.com/share/p/UhXKhhupnEgn7msm/

NooNa Diary - Motivation

14 Oct, 03:37


អាហារូបករណ៍សិក្សាថ្នាក់កុំព្យូទ័រ ១២០០ កន្លែងសម្រាប់គ្រូបង្រៀន!

ដើម្បីជួយសម្រួលដល់ការបង្រៀន និងការងាររដ្ឋបាលរបស់គ្រូបង្រៀនកម្ពុជា
Sala និង IFA គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការសហការគ្នាក្នុងការរៀបចំគម្រោងមួយឈ្មោះថា “អក្ខរកម្មកុំព្យូទ័រសម្រាប់គ្រូបង្រៀន” ដែលមានគោលបំណងផ្តល់ការយល់ដឹងមូលដ្ឋានពីអក្ខរកម្មកុំព្យូទ័រ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពគ្រូបង្រៀនក្នុងការប្រើប្រាស់កុំព្យូទ័រសម្រាប់ការងារក្នុងបរិបទឌីជីថលសតវត្សទី២១។

*អាហារូបករណ៍នេះសម្រាប់តែលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន និងបម្រើការងារក្នុងគ្រឹះស្ថានអប់រំសាធាណៈ (រដ្ឋ) តែប៉ុណ្ណោះ !!!*

រយៈពេលនៃការសិក្សា៖ ១ ខែ
- សិក្សាក្នុងថ្នាក់រៀនផ្ទាល់៖ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ( IFA )
- តាមអនឡាញ

+ អាចជ្រើសរើសវេនសិក្សាចំណោមកាលវិភាគទាំងបី៖​
- ថ្ងៃសៅរ៍ ម៉ោង ១:៣០-៥:៣០
- ថ្ងៃអាទិត្យ ម៉ោង ១:៣០-៥:៣០
- វេនល្ងាច រៀន៣ថ្ងៃ ម៉ោង ៦:00 - ៨:៣០

ចុះឈ្មោះតាមរយៈតំណរភ្ជាប់ ៖ https://bit.ly/4coArRW
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់តេឡេក្រាម 👉 https://t.me/Sala_Advisor098

NooNa Diary - Motivation

29 Sep, 07:05


ការផ្សាយផ្ទាល់ Facebook Live 😊

កម្មវិធីប្រកួតជជែកដេញដោល ទស្សនៈយុវជន រដូវកាលទី៤។ មូលបទ: ស្ត្រី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១។

Live : https://www.facebook.com/share/v/VhRRAfrsjG66TTVd/?mibextid=jmPrMh

NooNa Diary - Motivation

21 Sep, 10:08


[ឱកាសក្លាយជា AYO Ambassadors]


👉ចុះឈ្មោះតាមរយៈ៖ Link


ផុតកំណត់៖ 25 កញ្ញា 2024



JOIN ដើម្បីបានឱកាសផ្សេងៗជាច្រើន

FB: RULErs | Youtube | Tiktok

NooNa Diary - Motivation

10 Sep, 14:25


តស៊ូមក១២ ឆ្នាំហើយ ៤ឆ្នាំនៅសាកល ក៏យើងអាចខំបន្ត

កុំបន្ទោសជោគវាសនា តែត្រូវជំនះរាល់បញ្ហាដើម្បីក្តីស្រមៃ #highschool #university #scholarship #sharing #tips #study

NooNa Diary - Motivation

06 Sep, 15:46


មកស្គាល់វេបសាយដែលអាច download គំរូ Slide មក edit ថែមខ្លួនឯងអោយកាន់តែស្អាត🔥🥳

ពី Admin ដែលធ្លាប់គ្រូថែមពិន្ទុ២០ អោយដោយសារ template slides ត្រូវជាមួយប្រធានបទ🫢🤩

Template: https://t.me/noonadiary/473

JOIN ដើម្បីទទួលបានមាតិកាលើកទឹកចិត្ត និងឱកាសផ្សេងៗ

NooNa Diary - Motivation

04 Sep, 10:08


គន្លឹះដើម្បីបង្កើនភាពក្លាហានក្នុងការធ្វើបទបង្ហាញ (Presentation)

1. ដឹងពីគោលបំណងនៃការធ្វើបទបង្ហាញរបស់ខ្លួន
👉🏻 ធ្វើបទបង្ហាញសម្រាប់ការសិក្សា?
👉🏻 ធ្វើបទបង្ហាញសម្រាប់ស្នើសុំសំណើណាមួយ?
2. មានចំណុចខ្លឹមសារតាមលំដាប់លំដោយ
👉🏻 រៀបចំនូវមាតិកាគោលៗដែលគួរមានក្នុងការធ្វើបទបង្ហាញ
3. មានចំណុចលម្អិតគាំទ្រទៅលើចំណុចខ្លឹមសារនីមួយៗ
👉🏻 មានចំណុចលម្អិតដែលត្រូវនិយាយក្នុងមាតិកានីមួយៗ
4. ដឹងពីពេលវេលាដែលខ្លួនមានសម្រាប់ការនិយាយ ហើយប៉ាន់ស្មាននូវចំណុចដែលចាំបាច់ ដើម្បីដាក់ចូលក្នុងបទបង្ហាញ
👉🏻 សាកល្បងអានថា ចំណាយពេលប្រហែលប៉ុន្មាននាទី លើសទេ? គួរនិយាយលម្អិតត្រង់ណា សង្ខេបត្រង់ណា?
5. រៀបចំចំនួន Slide ទៅតាមខ្លឹមសារ ឱ្យមានលក្ខណៈត្រឹមត្រូវទៅតាមបរិបទនៃការធ្វើបទបង្ហាញ
👉🏻 អាចចូលទៅមើល format slide ក្នុងនេះបាន៖ https://t.me/noonadiary/473
6. ត្រៀមលក្ខណៈក្នុងការឆ្លើយសំណួរដែលអាចនឹងមាន

JOIN ដើម្បីទទួលបានមាតិកាលើកទឹកចិត្ត និងឱកាសផ្សេងៗ

NooNa Diary - Motivation

04 Sep, 10:02


📣[ឱកាសអាហារូបករណ៍បរិញ្ញាបត្រ២០២៤-២០២៤]


👉តំណរភ្ជាប់សម្រាប់ទាញយកពាក្យអាហារូបករណ៍៖ https://rb.gy/9oitfj

កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ កញ្ញា ឆ្នាំ ២០២៤

JOIN ដើម្បីបានឱកាសផ្សេងៗជាច្រើន

FB: RULErs | Youtube | Tiktok

NooNa Diary - Motivation

03 Sep, 06:43


ដាក់អាហារូបករណ៍ច្រើនដែរ តែមិនដែលបានជាប់សោះ ? អាចមកពីអី?

តោះមកមើលកំហុសមួយចំនួនដែលយើងមើលរំលងពេលដាក់អាហារូបករណ៍

Sala.co

#student #scholarship #fyp #university #tips #sharing

3,697

subscribers

673

photos

43

videos