✓ ដើម្បីសេចក្តីល្អដល់សង្ឃ១
✓ ដើម្បីនៅសប្បាយដល់សង្ឃ១
✓ ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយដែលមិនអៀនខ្មាស១
✓ ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់១
✓ ដើម្បីរារាំងអាសវធម៌ទាំងឡាយក្នុងបច្ចុប្បន្ន១
✓ ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយក្នុងបរលោក១
✓ ដើម្បីញុំាងបុគ្គលទាំងឡាយដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង១
✓ ដើម្បីញុំាងបុគ្គលទាំងឡាយដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាច្រើនឡើង១
✓ ដើម្បីឲ្យតំកល់នៅមាំនៃព្រះសទ្ធម្ម១
✓ ដើម្បីអនុគ្រោះដល់វិន័យ១
បិដកភាគ ១ ទំព័រទី ៦៤~៦៥