សុខ ចាន់ផល @sokchanphal Channel on Telegram

សុខ ចាន់ផល

@sokchanphal


អរគុណអ្នកគាំទ្រ ដែលផ្ដល់ឱ្យខ្ញុំដឹងថា ខ្ញុំសរសេរស្នាដៃដើម្បីអ្វី?

សុខ ចាន់ផល (Khmer)

ការសរសេរនិងចែករំលែកស្រាបៀរដោយដំណើរការរបស់ខ្ញុំបានធ្វើឲ្យខ្ញុំជិតបានឲ្យរីឯស្នាដៃនេះហើយ។ សុខ ចាន់ផល ជា​ដេីម្បីជួយគាំទ្រសិស្សខ្ញុំដឹង និងទទួលបានពត៌មានថ្មី ជាមួយនឹងបទពិភពលោក។ បើសិនអ្នកចង់ទាក់ទង គេសូមចុចលើបន្ទាប់មកដើម្បីទទួលបានពត៌មាននិងជួយគាំទ្រខ្ញុំ។

សុខ ចាន់ផល

28 May, 14:44


😚💌📖សម្រេចថា #ម្នាក់ឯងមិនឯកា នឹងលក់បញ្ចុះតម្លៃរយៈពេលបីថ្ងៃពេញ ពីថ្ងៃនេះដល់ដាច់ខែ (ថ្ងៃទី៣១ ខែឧសភា)។

🤫បញ្ចុះតម្លៃប៉ុន្មាន%ទៅ? អត់និយាយ%ទេ គឺចុះជូន៦០០០រៀល/១ក្បាល និយាយរួមពីតម្លៃ ៣៦០០០រៀល/១ក្បាល មកត្រឹមតែ៣០០០០រៀលប៉ុណ្ណោះ។ អាចឆាតចូលផេកក៏បាន ឬឆាតចូលតេឡេក្រាមរបស់ខ្ញុំផ្ទាល់ https://telegram.me/hattha_set ។

💎💕គ្រប់សៀវភៅដែលកុម្មង់នឹងដាក់ភ្ជាប់ជាមួយស្នៀតសៀវភៅជូន។ សូមអរគុណបងប្អូនទាំងអស់គ្នា!🛎🛎

សុខ ចាន់ផល

07 Jan, 10:43


Free my soul: ខ្ញុំកើតមកក្នុងសេចក្ដីអំណរ ធ្វើដំណើរទេចរណ៍ភពផែនដី ឱ! ចិត្តគំនិតនិងរាល់សេចក្ដីសង្ស័យ ចូលមើលទៅកាន់ថ្ងៃលិច អ្នកពិតជាទទួលបាននូវការសម្រាកដ៏ស័ក្តិសិទ្ធ។ ខ្ញុំកើតមកដើម្បីច្រៀងចម្រៀង និងរាំរែកជាមួយនឹងរឿងនិទានជីវិត។ ខ្ញុំកើតមកនៅក្នុងសេចក្ដីពិត មានដួងចិត្តភ្លឺថ្លា មានទេវតាជាញាតិ មានធម្មជាតិជាសក្សី។ អ្វីដែលស្រដៀងនឹងខ្ញុំគឺមនោរមភាព និងសេចក្ដីស្រលាញ់ដ៏បរិសុទ្ធ។ — Sok Chanphal 🤍

សុខ ចាន់ផល

05 Jan, 09:38


ត្រឡប់មកពីដើរលេង ខ្ញុំក៏ធ្វើ fasting បីថ្ងៃ ចាប់ពីថ្ងៃម្សិលមិញ ខ្ញុំទទួលទានតែបន្លែផ្លែឈើ ហើយថ្ងៃនេះខ្ញុំផឹកតែទឹក និងថ្ងៃស្អែកខ្ញុំទទួលទានតែបន្លែផ្លែឈើមួយថ្ងៃទៀត…

ពន្លឺព្រះអាទិត្យ និងខ្យល់រំហើយចុងឆ្នាំ ចែងចាំ និងបក់មករកខ្ញុំត្រសៀកៗ ដែលជាអារម្មណ៍កាលដែលខ្ញុំដើរលេងក្នុងភូមិកំណើតកាលពីខ្លួននៅតូច។ ខ្ញុំពេញចិត្តនឹងបរិយាកាសដែលប្ដូរផ្លាស់តាមរដូវកាល ហើយខ្ញុំតែងតែមានអំណរគុណដល់រាល់ហេតុការណ៍នៅក្នុងដំណើរជីវិត។ ខ្ញុំធ្លាប់ផឹកទឹកពាងដ៏ផ្អែមត្រជាក់ និងទទួលទានម្ហូបអាហារជនបទប្រកបដោយឱជារស និងក្លិនឈ្ងុយឈ្ងប់ជាប់ច្រមុះ។

ហេតុអ្វីក៏ស្រាប់តែកើតឡើងនូវរូបារម្មណ៍អនុស្សាវរីយ៍ទាំងឡាយនោះ ចំពោះខ្ញុំ? ព្រោះថ្ងៃនេះរាងកាយរបស់ខ្ញុំទំនេរ ក្រពះនៅទទេគ្មានកិច្ចការធ្វើ ពោលគឺដូចគ្នានឹងរាងកាយរបស់ខ្ញុំកាលពីនៅតូច ទើបខ្ញុំស្រាប់តែទទួលអារម្មណ៍ស្រស់ស្រាយដូចគ្នាដដែល។

ដោយ សុខ ចាន់ផល - Sok Chanphal 💗

សុខ ចាន់ផល

26 Dec, 12:07


អ្វីដែលយើងកំពុងតែជួបគឺជាអំណោយ (Present) គឺឱ្យតែយើងមានអំណរគុណ និងកំពុងតែទទួលយក។ ពិតណាស់ មិនថាជាព្រឹត្តការណ៍ ឬក៏ទំនាក់ទំនងរវាងយើងជាមួយនឹងមនុស្សផងគ្នា សុទ្ធតែជារឿងដ៏អស្ចារ្យ ដែលចក្រវាលតាក់តែងបណ្ដាលឱ្យប្រាកដឡើង ហើយគឺយើងជាតួឯកនៅក្នុងដំណើររឿងមួយនេះ។ គ្មានរឿងចៃដន្យនោះទេ គ្រប់ៗពេលគឺជាសមិទ្ធិផលចុងក្រោយ ហេតុនេះ ខ្លឹមសារជីវិតគឺស្ថិតត្រង់ថា តើយើងកំពុងតែឆ្លើយតប ឬទទួលយកសាច់រឿងទាំងឡាុយនោះដោយរបៀបណាទៅ? តើអ្នកកំពុងតែភ្លក្សនូវរសអារម្មណ៍ដ៏ឈ្ងុយឆ្ងាញ់ និងកំពុងតែសម្លឹងឃើញពីសម្រស់ដ៏ស្រស់ប្រណីតនៃដំណើរជីវិតនេះដែរឬទេ? ចូររឭកដឹងខ្លួនថា អ្នកមុខជាមិនបានរស់រានអ្វីនោះទេ បើអ្នកគ្រាន់តែខំប្រឹងគេចចេញពីអំណោយនៅក្នុងខណៈពេលនេះ។

ដោយ សុខ ចាន់ផល - Sok Chanphal 📝

សុខ ចាន់ផល

20 Dec, 04:10


បញ្ចុះតម្លៃចាប់ពី៥០០០រៀល ដល់១០០០០រៀល ពីថ្ងៃនេះរហូតដល់ដាច់ឆ្នាំ២០២៣។ អាចឆាតចូលផេក ឬឆាតមកតេឡេក្រាម https://telegram.me/hattha_set 📚🩵🩷😘🥰🇰🇭🎁

សុខ ចាន់ផល

05 Dec, 04:34


ចិត្តគំនិតគឺជាអាវុធត្រួសត្រាយដំណើរជីវិត តែចូរប្រយ័ត្នចិត្តគំនិត ដ្បិតគ្រប់អាវុធគឺសុទ្ធតែមានមុខពីរ ពោល រាល់ការគិតទៅកាន់គេ ក៏តែងតែវិលបកមកកាន់ម្ចាស់ដើមវិញជានិច្ច ហើយតាមពិតរាល់ការវិនិច្ឆ័យចំពោះអ្នកដទៃគឺជាជំងឺផ្លូវចិត្តផ្ទាល់ខ្លួន។

- សុខ ចាន់ផល - Sok Chanphal

សុខ ចាន់ផល

01 Dec, 09:10


ដឹងទេ? ការដែលយើងចង់បានតែក្ដីសុខ គឺយើងកំពុងតែគេចពីកម្មដែលខ្លួនធ្លាប់សាងឡើងទេតើ! យើងមិនមែនជាមនុស្សល្អអីនោះទេ ហើយយើងធ្លាប់សាងបាបកម្មច្រើនលើសលប់ ពោល ពពួកមនុស្សដែលពួកគេចូលមករំខានជីវិត ឬធ្វើឱ្យយើងឈឺចាប់ក្នុងបច្ចុប្បន្នជាតិនេះ សុទ្ធតែជាអ្នកដែលយើងធ្លាប់ធ្វើបាបពួកគេ កាលពីជាតិកំណើតផ្សេងៗ។ កន្លងមក យើងយល់ឃើញត្រឹមតែកំណើតខ្លួនឯងក្នុងជាតិនេះ ទើបយើងចេះតែដាក់កំហុសដល់អ្នកដទៃ ថាហេតុអ្វីក៏ពួកគេធ្វើអាក្រក់មកលើយើង ឬមិនយល់អារម្មណ៍របស់យើងទាល់តែសោះ។ យើងមិនអាចលើកលែងទោសឱ្យអ្នកណាម្នាក់បាននោះទេ បើយើងកំពុងតែគិតថា ខ្លួនឯងជាមនុស្សល្អជាងពួកគេនោះ។ ការឃើញមួយនេះ ទើបធ្វើឱ្យយើងព្រមផ្ដល់អភ័យដល់ពួកគេ ថែមទាំងអរគុណដែលមានឱកាសសងកម្មពៀរទៅកាន់ពួកគេវិញ។

- សុខ ចាន់ផល - Sok Chanphal

សុខ ចាន់ផល

01 Dec, 09:09


នៅពេលពួកយើងជជែកគ្នាអំពីការលើកលែងទោសដ៏ពិតប្រាកដមួយ ខ្ញុំបានដឹងច្បាស់ថា ខ្លួនឯងកំពុងតែរកវិធីលើកលែងទោសឱ្យពួកគេ ប៉ុន្តែតាមពិតមិនមែនយើងត្រូវលើកលែងទោសឱ្យអ្នកណានោះទេ ព្រោះទាំងអស់នោះគឺទោស និងជាកម្មពៀរផ្ទាល់របស់យើងទេតើ! សូមអរគុណចំពោះជំនួបដ៏អស្ចារ្យ ដែលជួយស្រាយនូវការជាប់គាំងក្នុងកាលដ៏យូរ។ ក្រោយពីបានឃើញហេតុហើយ យើងក៏អស់ក្ដីមន្ទិលសង្ស័យ ព្រមទទួលយកអ្វីៗដែលកើតឡើង ដោយសុទ្ធចិត្ត សោតឯជីវិតជាបន្ត ក៏ប្រើដើម្បីតែសាងកុសលធម៌ ប្រកបដោយអំណរគុណ។

- សុខ ចាន់ផល - Sok Chanphal

សុខ ចាន់ផល

08 Nov, 14:09


គិតទៅ យើងពិតជាមិនអាចដឹងទេ ថាយើងនឹងស្រលាញ់អ្នកណា... តែបើឱ្យរើសម្ដងទៀត ខ្ញុំនឹងមិនឱ្យមានវត្តមាននៅក្នុងសុបិនស្នេហ៍របស់អ្នកទេ ព្រោះខ្ញុំមិនអាចធ្វើឱ្យសុបិនមួយនោះស្រស់ស្អាត។

ខ្ញុំគួរតែដឹងខ្លួនតាំងពីដើម ស្គាល់ពីទីកន្លែងខ្លួនឯង មិនគួរឡប់ចូលទៅរំខានជីវិតរបស់អ្នក។ បើទោះជាខ្ញុំស្រលាញ់អ្នកប៉ុណ្ណាក៏ដោយ ក៏ក្ដីស្រលាញ់នេះមិនអាចធ្វើឱ្យអ្នកមានក្ដីសុខដដែល។

សុំទោស... សុំទោសស្នេហា!...

——————————

❤️ដកស្រង់ចេញពីសៀវភៅ #នៅតែនឹកនៅតែស្រលាញ់ ស្នាដៃពីអ្នកនិពន្ធ #សុខចាន់ផល

🥰បើកកក់ពីថ្ងៃនេះដល់ថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣។

😍តម្លៃពេញ ៣២០០០រៀល តែចំពោះតម្លៃកក់គឺត្រឹមតែ២៦០០០រៀលប៉ុណ្ណោះ/១ក្បាល។

👉🏻អាចកក់បានដោយឆាតចូលផេក ឬផ្ញើសារមកតេឡេក្រាមផ្ទាល់ខ្លួនរបស់ខ្ញុំ https://telegram.me/hattha_set

សុខ ចាន់ផល

08 Nov, 14:09


នៅតែនឹក នៅតែស្រលាញ់ បោះពុម្ពលើកទី២ ចាប់ផ្ដើមបើកកក់ហើយ❗️

សុខ ចាន់ផល

14 Oct, 08:25


ស្ដាប់ យ៉ានី ផង បើអ្នកចង់មានស្នេហា 👌🥲

សុខ ចាន់ផល

08 Oct, 04:22


ជួបគ្នាជាថ្មីនៅក្នុងរោងភាពយន្ត ❣️ 19 តុលា 2023 ខាងមុខនេះហើយ❗️

សុខ ចាន់ផល

07 Oct, 16:03


មនុស្សដែលតែងតែយោគយល់ដល់ទុក្ខលំបាករបស់គេគ្រប់គ្នា មានពេលខ្លះអ្នកក៏បែរជាឈ្លោះជាមួយនឹងខ្លួនឯង... ឈ្លោះរហូតមកដល់ពេលមួយ ដែលអ្នកស្រាប់តែហ៊ាននិយាយប្រាប់ខ្លួនឯងថា អ្នកកំពុងតែទ្រទ្រង់នូវគុណធម៌ដ៏ថ្លៃថ្លា ហើយវាមិនដែលអាប់ឱនតម្លៃ ដោយសារតែអ្នកដទៃមើលមិនស្គាល់នោះទេ។ អ៊ីចឹងទេ កុំឈ្លោះជាមួយនឹងគុណធម៌ខ្លួនឯងទៀត ហើយគឺអត្តចរិតនេះហើយគឺជាអ្នក❗️ — សុខ ចាន់ផល 💙

សុខ ចាន់ផល

30 Aug, 01:49


https://youtu.be/5MgDHmJvXas