ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ មានប្រវត្តិជាយូរណាស់ ហើយជាពិធីបុណ្យដែលបង្ហាញពីកិច្ចសម្តែងគុណចំពោះព្រះម៉ែគង្គា និងការគោរពទៅកាន់ទឹក ដើម្បីជាសេចក្តីសុខដល់ប្រជាជន។ ពិធីអុំទូកត្រូវបានគេធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកដែលមានក្រុមប្រជាជនមកពីបណ្តាខេត្តនានានាំគ្នាប្រកួតប្រជែង និងរចនាម៉ូតទូករបស់ខ្លួន ដូចជាទូកសត្វមករ ទូកនាគក្បាល៥ ទូកគ្រុឌ និងទូករាជហង្ស។ការប្រណាំងទូកនេះគេជឿថាជាការសម្ដែងអោយឃើញពីកម្លាំងរឹងបុឹងរបស់កងទ័ពខ្មែរនៅសម័យបុរាណ។
នៅពេលល្ងាចប្រទីបត្រូវបានបណ្តែតតាមទន្លេ ដើម្បីជាការអបអរជ័យជំនះខាងជើងទឹកផង និង ដើម្បីដឹងគុណដល់ព្រះម៉ែគង្គារជាមាតាស្នេហាធម្មជាតិ ។
ពិធីអកអំបុក និងសំពះព្រះខែ គឺជាពិធីដែលធ្វើឡើងដោយអប់រំអោយមានការគោរពសាសនា និងបង្ហាញពីការដឹងគុណចំពោះព្រះឥន្ទ្រ។