បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល @hangchuonnaron Channel on Telegram

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

@hangchuonnaron


តេឡេក្រាម​ឆាណែ​ល បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល (Khmer)

តេឡេក្រាម​ឆាណែ​ល បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ជាឆាណែលដែលគាំទ្រអ្នកទាំងអស់ដែលមានចំណុចសភាចារ្យ ហងះជួន និងណារ៉ុន។ អ្នកនិយាយជាតើអ្នកស្រែលខ្លួននៅកត្តិនូឆ្នាំបច្ចបាត់ច្បាប់ និងគោលិចថ្នីរាយជាងគាត់អ្នក និងកមារិតសភាចារ្យមួយចំនួន គាត់អានបាតចិត្តបូជា ហងជួនបាន។ បន្តបញ្ចូលរបបសភាចារ្យទៅកាន់តេឡេឆាណែល និងសភាចារ្យឆាណែលបែបមួយនោះ ហាបាននៅទីប្រវត្តិដ៏មាន។ ប្រហែងទាំងគឹកផ្លូចរតត្តបេនប្រើជាឱ្យធ្វើអ្នកចិនកាមេរៀយគ្នា ហត្ថេបេនបេអ្នកធ្វើអ្នកជាឱដេមជាសន្ដបាត់។ កន្រើបតាទូតវាភាយៈ។

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

03 Feb, 01:17


កំពង់ចាម៖ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យសម្រេចលើសេចក្តីព្រាង "ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន" ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរអប់រំទាំង២៥ រាជធានី ខេត្ត និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

០២ កុម្ភៈ ២០២៥ | ខេត្តកំពង់ចាម

#HCN #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

01 Feb, 04:58


វីដេអូ៖ "កំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូដើម្បីឆ្ពោះទៅរកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប្រកបដោយឧត្ដមភាព" ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា។

#Edcongress #HCN #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

01 Feb, 04:58


សំឡេង៖ "កំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូដើម្បីឆ្ពោះទៅរកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប្រកបដោយឧត្ដមភាព" ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា។

#EdCongress #HCN #DMP

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

31 Jan, 12:50


បាត់ដំបង៖ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី សន្និបាតបូកសរុបលទ្ធផលការងារ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការយុទ្ធសាស្ត្រ៥ឆ្នាំ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង(វ.គ.ប) និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រុមប្រឹក្សាភិបាលប្រចាំ វ.គ.ប តំណាងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ តំណាងមន្ទីអប់រំ សាលាគរុកោសល្យនៅជុំវិញខេត្តបាត់ដំបង នាយក នាយិកាសាលាសហការ បុគ្គលិកអប់រំ គរុនិស្សិត លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ សរុបចំនួនប្រមាណ ៦០០នាក់។


៣១ មករា ២០២៥ | ខេត្តបាត់ដំបង

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

31 Jan, 11:08


បាត់ដំបង៖ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បុគ្គលិកអប់រំ អាជ្ញាធរមូលដ្ឋាន អង្គការនិងដៃគូអភិវឌ្ឍជាតិ-អន្ដរជាតិ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធសរុបចំនួនប្រមាណ ៩៦០ នាក់។

៣១ មករា ២០២៥ | ខេត្តបាត់ដំបង

#EdCongress #HCN #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

31 Jan, 02:29


បាត់ដំបង៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវមេដឹកនាំកាយរឹទ្ធិ នៃកងឯកភាពសាកលវិទ្យាល័យជាតិបាត់ដំបង ចំនួន ១៥៥នាក់ ស្រី ៤៦នាក់ និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង មន្ត្រីមកពីនាយកដ្ឋានសហប្រតិបតិ្តការកាយរឹទិ្ធ និងអង្គភាពពាក់ព័ន្ធ។

៣០ មករា ២០២៥ | ខេត្តបាត់ដំបង

#scouts #HCN #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

30 Jan, 09:10


ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារ ឆ្នាំសិក្សា ២០២៤-២០២៥ របស់អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ខេត្តពោធិ៍សាត់ និងមានការចូលរួមពី ឯកឧត្តមក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៤៧០ នាក់។

៣០ មករា ២០២៥ | ខេត្តពោធិ៍សាត់

#Edcongress #HCN #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

29 Jan, 09:34


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យសម្រេចលើសេចក្តីព្រាង «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន» ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

២៩ មករា ២០២៥ | រាជធានីភ្នំពេញ

#HCN #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

29 Jan, 01:29


រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២០ នៃជំនួយបច្ចេកទេសហិរញ្ញវត្ថុជប៉ុន-អាស៊ាន នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក WATANABE Yasuto អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោកស្រី Jyotsana Varma នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ។

២៨ មករា ២០២៥ | រាជធានីភ្នំពេញ

#HCN #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

28 Jan, 09:02


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្ដីពី "ការពិនិត្យសូចនាករ និងការធ្វើចំណោលក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០២៤-២០២៨ ស្ថិតិនិងសូចនាករអប់រំឆ្នាំសិក្សា ២០២៤-២០២៥” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

២៨ មករា ២០២៥ | រាជធានីភ្នំពេ

#HCN #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

28 Jan, 04:45


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការបេះដូងមាស (Hearts of Gold) ដឹកនាំដោយ លោក NISHIYAMA Naoki អគ្គលេខាធិការ/នាយក (Secretary General /Director) និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។

២៧ មករា ២០២៥ | រាជធានីភ្នំពេញ

#HeartsofGold #HCN #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

27 Jan, 11:53


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងគណៈប្រតិភូ ស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

២៧ មករា ២០២៥ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

27 Jan, 11:40


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍សន្និបាតស្ដីពី អនុវិស័យការអភិវឌ្ឍអប់រំកាយនិងកីឡា ការអប់រំក្រៅប្រព័ន្ធ និងការអប់រំកុមារតូច ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

២៧ មករា ២០២៥ | រាជធានីភ្នំពេញ

#HCN #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

27 Jan, 02:16


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ ថ្ងៃទី២ ដែល​ប្រពឹ្រ​ត្តទៅ​​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។

២៦ មករា ២០២៥ | រាជធានីភ្នំពេញ
#HCN #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

25 Jan, 09:21


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា៕

២៥ មករា ២០២៥ | រាជធានីភ្នំពេញ

#HCN #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

25 Jan, 01:08


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពី "ការពិនិត្យវឌ្ឍនភាពនៃការកំណត់ស្តង់ដាដើម្បីរៀបចំការសិក្សាថ្នាក់បណ្ឌិត" និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

២៤ មករា ២០២៥ | រាជធានីភ្នំពេញ

#NCH #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

25 Jan, 01:00


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោក (World Bank) ស្តីពី វឌ្ឍនភាពនៃការរៀបចំសម្រាប់ការចាប់ផ្តើមអនុវត្តគម្រោងការអប់រំមូលដ្ឋាន(Basic Education Improvement Project-BEIP) ដែលជាគម្រោងអនុវត្តក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក សម្រាប់ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ

២៤ មករា ២០២៥ | រាជធានីភ្នំពេញ

#BEIP #WB #NCH #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

24 Jan, 07:37


រាជធានីភ្នំពេញ៖ នាព្រឹកទី២៤ ខែមករា ឆ្នាំ២០២៥ នៅ វិមានសន្តិភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

២៤ មករា ២០២៥ | រាជធានីភ្នំពេញ

#STPM #HCN #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

23 Jan, 06:51


សៀមរាប៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន ឯកឧត្តម ក្រុមប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បុគ្គលិកអប់រំ អង្គការដៃគូអភិវឌ្ឍជាតិ-អន្ដរជាតិ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់។

២៣ មករា ២០២៥ | ខេត្តសៀមរាប

#Edcongress #HCN #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

22 Jan, 10:08


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃសាកលវិទ្យាល័យប៉េកាំង ដឹកនាំដោយ លោកស្រីសាស្ត្រាចារ្យ នីង ឈិ (Prof. NING Qi) សាកលវិទ្យាធិការរង និងជាប្រធានមជ្ឈមណ្ឌលសិក្សាកម្ពុជា នៃសាកលវិទ្យាល័យប៉េកាំង (PEKING University) សាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទ។

២២ មករា ២០២៤ | រាជធានីភ្នំពេញ

#HCN #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

22 Jan, 10:01


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងអនុក្រឹត្យស្តីពី “ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាននៅកម្ពុជា” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សមាជិក សមាជិកាគណៈកម្មការជាតិ គាំពារនិងអភិវឌ្ឍន៍កុមារតូច មន្ត្រីជាន់ខ្ពស់ធនាគារពិភពលោកប្រចាំកម្ពុជា នាយិកាអង្គការពិភពកុមារ និងអភិវឌ្ឍន៍ប្រចាំប្រទេសកម្ពុជា លោក លោកស្រី និងតំណាងដៃគូអភិវឌ្ឍន៍ វិស័យឯកជន សរុបចំនួនប្រមាណ ៦០នាក់។

២២ មករា ២០២៥ | រាជធានីភ្នំពេញ

#HCN #DPM

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

22 Jan, 01:40


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យតាមដានវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារក្នុងវិស័យអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិកលេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារក្នុងវិស័យអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

២១ មករា ២០២៥ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

21 Jan, 06:50


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្ដីពី ការត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

២១ មករា ២០២៥| រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

20 Jan, 09:26


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Ludovic TORO អភិបាលក្រុង Coubron នៃសាធារណរដ្ឋបារាំង ស្តីពី “ការលើកកម្ពស់កិច្ចការហ្វ្រង់កូហ្វូនី និងជំនួយឧបត្ថម្ភនៅវិទ្យាល័យ ហេង សំរិន ព្រៃល្វា” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

២០ មករា ២០២៥ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

19 Jan, 03:36


សំឡេង៖ ការអានអត្ថបទសរសេរតាមអាន "សំណេរអង្គរ" លើកទី២ ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

19 Jan, 03:15


ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងតំណាងមូលនិធិម៉ានី បានអញ្ជើញជាសហអធិបតី ក្នុងកម្មវិធីប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២ នៅស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម លឹម ប៊ុនហុក រដ្ឋលេខាធិការ និងជាទីប្រឹក្សានៃក្រសួងព្រះបរមរាជវាំង និងជាស្ថាបនិកសំណេរអង្គរ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងអាជ្ញាធរដែនដី តំណាងដៃគូឧបត្ថម្ភ ភ្ញៀវជាតិ និងអន្តរជាតិ។

១៩ មករា ២០២៥ | ខេត្តសៀមរាប

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

19 Jan, 00:12


សៀមរាប៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទស្សនកិច្ចសាលាមត្តេយ្យសិក្សាសហគមន៍ ដើម្បីលើកកម្ពស់គុណភាពយុទ្ធសាស្រ្តកំណែទម្រង់ការគ្រប់គ្រងអប់រំកុមារតូច ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប មន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក មេឃុំលាងដៃ ស្រុកអង្គរធំ គ្រូមត្តេយ្យសិក្សាសហគមន៍ តំណាងមាតាបិតា តំណាងអង្គការភ្លែនប្រចាំខេត្តសៀមរាប និងតំណាងសមាគមបណ្តុះកុមារប្រចាំខេត្តសៀមរាប។

១៨ មករា ២០២៥ | ខេត្តសៀមរាប

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

17 Jan, 12:22


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University) ដឹកនាំដោយ Prof. Wilert Puriwat, D.Phil. (Oxon) សាកលវិទ្យាធិការ និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធ។

១៧ មករា ២០២៥ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

17 Jan, 11:30


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការថ្នាលបឋម PLP (Primary Learning Program) និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី តំណាងអង្គការដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងមានការចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធ Zoom ពី អភិបាលនៃគណៈអភិបាល ក្រុង ស្រុក ខណ្ឌ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំពាក់ព័ន្ធទាំងអស់សរុបប្រមាណ ៥០០នាក់។

១៧ មករា ២០២៥ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

16 Jan, 07:13


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យទិដ្ឋភាពរួម និងកែលម្អដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

១៦ មករា ២០២៥ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

15 Jan, 07:36


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពីការបង្ហាញលទ្ធផលវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងរបស់គម្រោងងាយស្រួលរៀន (Easy to Learn) ជាមួយទីភ្នាក់ងារ KOICA និង Childfund Cambodia ដឹកនាំដោយ លោកស្រី Shin Jung Yeon នាយិការងទីភ្នាក់ងារកយកា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

១៥ មករា ២០២៥ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

14 Jan, 02:25


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យ និងវាយតម្លៃជ្រើសរើសសាលារៀនគំរូសម្រាប់សន្និបាតអប់រំ ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

១៣ មករា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

12 Jan, 06:42


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី សប្បុរសធម៌លើកទី១៤ គម្រប់ខួបលើកទី៦៥ និងការជួបជុំអតីតនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា, ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ឯកឧត្តម លោកជំទាវ ឯកឧត្តម លោកជំទាវ លោក លោកស្រី បុគ្គលិកអប់រំ សាស្ត្រាចារ្យ និស្សិត យុវជន កាកបាទក្រហមកម្ពុជា យុវជនសសយក សប្បុរសជន វិស័យឯកជន អតីតនិស្សិត និងនិស្សិតសរុបប្រមាណ ២៥០នាក់។

១១ មករា ២០២៥ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

08 Jan, 07:51


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអង្គការ KIZUNA និងប្រតិភូរបស់មូលនិធិ The Nippon ដឹកនាំដោយលោក Mori Yuji នាយកប្រតិបត្តិ The Nippon Foundation ស្តីពី វឌ្ឍនភាពនៃគម្រោងអប់រំរបស់អង្គការ KIZUNA ក្រោមជំនួយគាំទ្ររបស់ The Nippon Foundation និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង។

០៨ មករា ២០២៥ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

07 Jan, 06:05


កំពង់ចាម៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា «១៩៧៩-២០២៥» នៅបរិវេណវិមានឯករាជ្យ ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ ព្រះមេគណខេត្ត នៃគណធម្មយុត្តិ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងអង្គទូតនៃបណ្តាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសមាជិក សមាជិកា មកពីអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សរុបប្រមាណ ៦៨៦៩នាក់។

០៧ មករា ២០២៥ | ខេត្តកំពង់ចាម

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

06 Jan, 12:10


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យបទបង្ហាញគន្លងអប់រំ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទ។

០៦ មករា ២០២៥ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

06 Jan, 05:05


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអបអរសាទរ ទិវាជ័យជំនះ ៧ មករា សរុបជាទឹកប្រាក់ចំនួន៧លានរៀល នៅសាលារៀនម៉ារីវែលអន្តរជាតិភ្នំពេញ (MISPP) និងមានការចូលរួមពី លោកបណ្ឌិត សេង បូណា ប្រធានក្រុមប្រឹក្សាភិបាល នៃសាលារៀនម៉ារីវែលអន្តរជាតិភ្នំពេញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់។

៥ មករា ២០២៥ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

04 Jan, 02:39


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំប្រារព្ធទិវាជាតិអំណានលើកទី១០ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងដៃគូអភិវឌ្ឍ និងមន្ត្រីពាក់ព័ន្ធក្រោយឱវាទក្រសួង។

០៣ មករា ២០២៥ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

30 Dec, 02:02


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ក្រោមមូលបទ "កីឡារស់ក្នុងសន្តិភាព" នៅពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

២៩ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

29 Dec, 07:04


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ បានអញ្ជើញជាអធិបតី ក្នុងមហាសន្និបាតបញ្ចប់ អាណត្តិទី៦ (២០២០-២០២៤) និងបន្តអាណត្តិទី៧ (២០២៤-២០២៨) របស់ខេមរសហព័ន្ធតេក្វាន់ដូ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារថ្មីរបស់ស្ថាប័ន KUKKIWON ប្រចាំកម្ពុជា ដោយមានការចូលរួមពី លោកជំទាវ រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ ឯកឧត្តម លោកជំទាវ ប្រតិភូខេមរសហព័ន្ធតេក្វាន់ដូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃខេមរសហព័ន្ធតេក្វាន់ដូ។

២៩ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

29 Dec, 05:59


រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចា្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួម ព្រះរាជពិធីសម្តែងទស្សនីយភាពល្ខោននិយាយរឿង "លោកជីវតាក្វាន់ បានជួបនគរចេនឡា" ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

២៨ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

28 Dec, 10:49


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសំណេះសំណាល និងបាឋកថាពិសេសស្តីពី “ការលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មកពីអនុវិស័យអប់រំកុមារតូច បឋមសិក្សា និងមធ្យមសិក្សា ក្នុងក្របខណ្ឌគម្រោងកែលម្អការអប់រំចំណេះទូទៅ សរុបប្រមាណ ៥៥០នាក់ដែលចូលរួមផ្ទាល់ និងជាង៤៩២០ នាក់ទៀត ចូលរួមស្តាប់តាមអនឡាញ។

២៨ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

27 Dec, 09:48


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី “ការកំណត់ស្តង់ដា នៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិត” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

២៧ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

27 Dec, 02:21


ការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការអប់រំ យុវជន និងកីឡា ដើម្បីអបអរសាទរ ទិវាជ័យជំនះ ៧ មករា សរុបជាទឹកប្រាក់៧លានរៀល។

📅 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥
📍 ទីតាំង៖ សាលារៀនម៉ារីវែលអន្តរជាតិភ្នំពេញ ( MISPP)
🖊លក្ខខណ្ឌ៖ ការចុះឈ្មោះសម្រាប់បេក្ខជន និងបេក្ខនារីចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ។

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

27 Dec, 02:19


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធី «សម្ពោធជាផ្លូវការនៃការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេសធនាគារទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារអន្តេវាសិកដ្ឋាន នៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ» ដោយមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងធនាគារជាតិនៃកម្ពុជា តំណាងមកពីបណ្តាក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សមាគម និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សរុបប្រមាណ ៣០០នាក់។

២៦ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

26 Dec, 05:03


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈដល់និស្សិតនិងសិស្សជ័យលាភី ចំនួន ១,១៥៧ អង្គ/នាក់ នៃសាកលវិទ្យាល័យធនធាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គណៈគ្រប់គ្រងសាកលវិទ្យាល័យ បុគ្គលិកអប់រំ សាស្រ្តាចារ្យ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សនិស្សិតជ័យលាភី។

២៦ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

26 Dec, 02:40


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងផ្តល់អនុសាសន៍ណែនាំជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ឆ្នាំសិក្សា ២០២៥ (Manaaki New Zealand Scholarships-MNZS) ចំនួន ៣៧រូប មុនចេញដំណើរទៅបន្តការសិក្សានៅនូវែលសេឡង់។

២៥ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

24 Dec, 07:52


ខេត្តកំពត៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាងអាជ្ញាធរ គណៈក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរជុំវិញខេត្ត នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ។

២៤ ធ្នូ ២០២៤ | ខេត្តកំពត

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

23 Dec, 12:10


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យមហាសារ៉ាខាម ដឹកនាំដោយ លោកស្រីបណ្ឌិត Sarinthree Udchachone, Assistant to the President for Public Relations and Global Image និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។

២៣ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

23 Dec, 09:52


ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម

២៣ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

23 Dec, 07:08


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត នាយក នាយិការគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអនាព្យាបាល និងសិស្សនិទ្ទេស A ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

២៣ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

22 Dec, 09:59


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រកួតគណិតវិទ្យាអង្គរលើកទី៤ ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរសមិទ្ធផលគណិតវិទ្យាដ៏ពិសេសរបស់បញ្ញវន្តវ័យក្មេងមកពីជុំវិញពិភពលោក។ កម្មវិធីនេះប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ លោកបណ្ឌិត ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោកនាយកប្រតិបត្តិក្រុមហ៊ុន Bright Education លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស។

២២ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

22 Dec, 00:20


សៀមរាប៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារ ទស្សនកិច្ច ពិនិត្យការរៀន និងបង្រៀន នៅសាលាជេភីអេ (JPA) ខេត្តសៀមរាប និងមានការចូលរួមពី លោក Ryan Ahlers ប្រធានអង្គការ និងនាយកសាលាជេភីអេ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង គណៈគ្រប់គ្រងសាលារៀន នាយក នាយិកា បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស។

២១ ធ្នូ ២០២៤ | ខេត្តសៀមរាប

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

21 Dec, 04:39


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងអប់រំ យុវជន និងកីឡា បានចូលថ្វាយបង្គំ និងនាំយកទេយ្យទានប្រគេន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណា វត្តរាជបូណ៌ ខេត្តសៀមរាប។

២១ ធ្នូ ២០២៤ | ខេត្តសៀមរាប

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

21 Dec, 01:29


ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទ ការបោះជំរំយុវជនជាសកលលើកទី១០ ក្រោមប្រធានបទ «យុវជន និងមរតកសន្តិភាព៖ ទស្សនាសៀមរាប ឆ្នាំ២០២៤» ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប គណៈកម្មការអន្តរក្រសួង លោក លោកស្រី តំណាងមន្ទីរអប់រំ ភ្ញៀវកិត្តិយស យុវជនស្ម័គ្រចិត្ត សរុបប្រមាណ ៣៣២នាក់។

២០ ធ្នូ ២០២៤ | សៀមរាប

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

20 Dec, 01:15


រាជធានីភ្នំពេញ៖ នារសៀល​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “សកម្មភាពគាំទ្រសូចនាករគាំទ្រយុទ្ធសាស្ត្របញ្ចកោណ” ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

១៩ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

19 Dec, 08:16


វីដេអូ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
អញ្ជើញទស្សនាស្តង់ ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ក្រោមប្រធានបទ “អ្នកអាន ជាអ្នករៀនពេញមួយជីវិត”
សម្រាប់ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ឆ្នាំ២០២៤ នេះមានសៀវភៅរាប់មុឺនក្បាល ដោយមានការចូលរួមពីគ្រឹះស្ថានបោះពុម្ពផ្សាយ និងអ្នកនិពន្ធល្បីៗជាច្រើន រួមទាំងមានកន្លែងគូសមុខ និងផាត់ពណ៌ដែលកុមារតូចៗអាចចូលរួមបាននៅសួនកុមារ និងមានកន្លែងថតរូបយ៉ាងស្រស់ស្អាតសម្រាប់
សាធារណៈជនយើងទាំងអស់គ្នា។
ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ឆ្នាំ២០២៤ នឹងប្រព្រឹត្តឡើងរយៈពេល ៤ថ្ងៃ
🗓 កាលបរិច្ឆេទ ១៩-២០-២១-២២ ខែធ្នូ ឆ្នាំ២០២៤ (ព្រហស្បតិ៍-សុក្រ-សៅរ៍-អាទិត្យ)
ចាប់ពី ម៉ោង៨ព្រឹក ដល់ម៉ោង៨យប់
📍នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ https://maps.app.goo.gl/Teiht9uetJGZWomi6
🎟 ចូលរួមដោយសេរី

#CambodiaBookFair #CBF2024 #CBF11th #11thCBF

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

19 Dec, 08:15


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត» និងមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងស្ថានទូតបារាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍ វិស័យឯកជន អ្នកឧបត្ថម្ភកម្មវិធី សមាគម អ្នកនិពន្ធ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងសិស្សនិស្សិត។

១៩ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

#CambodiaBookFair #CBF2024 #CBF11th #11thCBF

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

19 Dec, 01:27


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ សហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ច ឧស្សាហកម្មតំបន់ឆ្នេរ Guangdong-Hong Kong-Macao ដឹកនាំដោយ លោក Mr. Liang Songshou ប្រធានសហព័ន្ធសេដ្ឋកិច្ច និងការស្រាវជ្រាវឧស្សាហកម្ម នៃ Guangdong-Hong Kong-Macao Greater Bay Area។

១៨ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

18 Dec, 07:06


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រគេន សៀវភៅ ប៊ិច និងបាល់ទាត់ បាល់ទះ ដើម្បីចូលរួមចំណែកក្នុងកម្មវិធី ព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងវិស័យអប់រំ នៅសាលាអនុវិទ្យាល័យសោភណ៍ ខេត្តក្រចេះ ក្រោមប្រធានបទ "ការអប់រំនាំមកនូវសុខសន្តិភាព និងការរីកចម្រេីន"៕

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

18 Dec, 06:57


ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជន

១៨ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

17 Dec, 07:52


ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា

១៧ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

15 Dec, 08:28


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីរបស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ឯកឧត្តម លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិ វេសវីយូ កម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ គណៈគ្រប់គ្រង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សនុសិស្ស។

១៥ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

15 Dec, 03:41


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធជាផ្លូវការ នៃអគារសាលាអន្តរជាតិ ហ្គ្រេញកម្ពុជា និងមានការចូលរួមពី លោកស្រី Bernice Seow ភារធារីទី២ ស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា, ព្រះនាងម្ចាស់ នរោត្តម រតនា ទេវី , លោក Robert Leong  នាយកប្រតិបត្តិនៃ Crestar Education Group (Singapore) និងជាប្រធាន I.S.E Education Co.,LTD (Cambodia), គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស។

១៤ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

14 Dec, 10:01


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបើក “ពិព័រណ៍ណែនាំអំពីការងារ (Career Guidance Fair) នៅសាលាអន្តរជាតិ ACE សាខាទូលទំពូង ដោយមានការចូលរួមពីសំណាក់ លោកស្រី Katherine McLean នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអន្តរជាតិ (International Business Chamber – IBC) តំណាងសាលាជាតិ និងអន្តរជាតិ តំណាងវិស័យឯកជន លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត។

១៤ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

07 Dec, 01:38


ពោធិ៍សាត់៖ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងគណៈប្រតិភូ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី តំណាងមន្ទីរជុំវិញខេត្ត នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ។

០៦ ធ្នូ ២០២៤ | ខេត្តពោធិ៍សាត់

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

06 Dec, 05:50


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

០៦ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

06 Dec, 01:49


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតី ក្នុងពីធីអបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ធ្នូ ក្រោមប្រធានបទ “ទាំងអស់គ្នាស្ម័គ្រចិត្តដើម្បីការសាមគ្គី បរិយាបន្ន និងចីរភាពសហគមន៍” និងពិធីបិទ “ការប្រកួតផ្តាច់ព្រ័ត្រកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ២០២៤” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ តំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត តំណាងអង្គការដៃគូ អ្នកស្ម័គ្រចិត្តបង្គោលមកពីគ្រប់រាជធានី ខេត្ត តំណាងមកពីវិស័យឯកជន លោកគ្រូ អ្នកគ្រូ និងយុវជនស្ម័គ្រចិត្ត សរុបប្រមាណ ៩០០នាក់ ។

០៥ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

05 Dec, 09:34


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យបូណាម៉ារី ដឹកនាំដោយលោកបណ្ឌិត សេង បូណា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបូណាម៉ារី និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

០៥ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

05 Dec, 04:57


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ សាលសន្និបាត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីនូវសេចក្តីសុខចម្រើនមុនពេលបើកការដ្ឋានសាងសង់ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ហោ ប៉េង សកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាស្រ្តាចារ្យ និងសិស្សានុសិស្ស។

០៥ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

04 Dec, 11:00


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធតេក្វាន់ដូ ស្តីពី ការរៀបចំមហាសន្និបាតបញ្ចប់ អាណត្តិ២០២០-២០២៤ និងការសម្ពោធទីស្នាក់ការថ្មីរបស់ KUKKIWON កម្ពុជា និងមានការចូលរួមពី លោកជំទាវ រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងប្រតិភូខេមរសហព័ន្ធតេក្វាន់ដូ។

៤ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

04 Dec, 10:45


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡាចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិក ឃ្លាំង សោម ត្រូវជាម្ដាយបង្កើត ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលមរណភាព កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩១ ឆ្នាំ ដោយជរាពាធ។

០៤ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

04 Dec, 09:27


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអង្គការឆាលហ្វាន (ChildFund) ដឹកនាំដោយលោកស្រី Margaret Mary Sheehan នាយិកាប្រតិបត្តិ នៃអង្គការឆាលហ្វាន អូស្ត្រាលី (Chief Executive Officer, ChildFund Australia) និងមន្ត្រីជាន់ខ្ពស់នៃ អង្គការឆាលហ្វាន កម្ពុជា ដែលជាការិយាល័យតំណាងអង្គការឆាលហ្វាន អូស្ត្រាលី និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង។

០៤ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

04 Dec, 01:15


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពី “កម្មវិធីជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងផលប៉ះពាល់រហ័សនៅកម្ពុជា” (Indian Grant Assistance for Implementation of Quick Impact Project - QIP) រវាងក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដឹកនាំដោយលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានសុខភាពសិក្សា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

០៣ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

03 Dec, 04:40


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដេីម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

០៣ ធ្នូ ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

02 Dec, 06:23


សៀមរាប៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុង វេទិកាអប់រំស្តីពី "ឧត្តមានុវត្តន៍កំណែទម្រង់សាលារៀន ឆ្នាំ២០២៤" និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ប្រតិភូតំណាង ក្រសួងមហាផ្ទៃ World Bank និងតំណាង Asia Development Bank លោក លោកស្រី ក្រុមការងារពាក់ព័ន្ធ គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូ សរុបចំនួនប្រមាណ ២៥០នាក់។

០២ ធ្នូ ២០២៤ | ខេត្តសៀមរាប

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

01 Dec, 11:58


សៀមរាប៖ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ (AquaTower & AquaSan) នៅសាលាបឋមសិក្សាជាលាធំ ក្នុងសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប និងមានការចូលរួមពី លោក Joseph Ho អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា បេវេរេដ (Cambodia Beverage អភិបាល នៃគណអភិបាលក្រុងរុនតាឯកតេជោសែន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។

០១ ធ្នូ ២០២៤ | ខេត្តសៀមរាប

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

01 Dec, 05:31


វីដេអូ៖​ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ កុមារ ប្រជាជនជួបការលំបាក និងជនពិការភាព កីឡាដេីម្បីសុខភាព​ ភាតរភាព​ កីឡារស់ក្នុងសន្តិភាព។

០១ ធ្នូ ២០២៤ | សៀមរាប

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

01 Dec, 05:24


សៀមរាប៖ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅបរិវេណមុខប្រាសាទអង្គរវត្ត ក្នុងទឹកដីខេត្តសៀមរាប។

០១ ធ្នូ ២០២៤ | ខេត្តសៀមរាប

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

29 Nov, 09:20


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពី ការអនុវត្តកម្មវិធីបំណិនជីវិត"ការដាក់ទុនលើជំនាញថ្មីដើម្បីអនាគត" នៅតាមសាលាមធ្យមសិក្សាចំណេះទូទៅ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង នាយកប្រតិបត្តិ អង្គការខេប និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ តំណាងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រុមហ៊ុន Gap Inc គណៈគ្រប់គ្រងសាលា នាយក នាយិកា លោកគ្រូ អ្នកគ្រូមកពីរាជធានី-ខេត្ត។

២៩ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

28 Nov, 12:55


កំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាសហអធិបតី ក្នុងពិធី “ប្រគល់ពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជ័យលាភីសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ខេត្តកំពង់ចាម” ដែលរៀបចំដោយ ក្រសួងយុត្តិធម៌ នៅ វិទ្យាល័យហ៊ុនសែនព្រៃទទឹង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងអាជ្ញាធរ មន្ទីរអប់រំខេត្ត លោក លោកស្រី គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សជ័យលាភីទាំងអស់។

២៨ វិច្ឆិកា ២០២៤ | ខេត្តកំពង់ចាម

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

27 Nov, 01:40


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមកក្រោមឱវាទ។

២៦ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

26 Nov, 10:41


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសំណង់» និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ប្រតិភូមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

២៦ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

26 Nov, 10:33


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យគម្រោងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ត្រីមកពីអង្គភាពពាក់ព័ន្ធ និងតំណាងដៃគូអភិវឌ្ឍន៍។

២៦ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

25 Nov, 09:56


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Park Jung-wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាសហអធិបតី ក្នុងពិធីអបអរសាទរគម្រប់ខួប២០ឆ្នាំ របស់អង្គការហ្គូដណេប៊ឺសកម្ពុជា(Good Neighbor Cambodia) និងមានការចូលរួមពី លោកនាយកប្រចាំប្រទេសអង្គការរហ្គូដណេប៊ឺសកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអភិបាលខេត្ត តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់។

២៥ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

25 Nov, 09:26


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានដឹកនាំកិច្ចប្រជុំស្ដីពី ឯកសារពិភាក្សាលើទិសដៅនៃការស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (New Generation Pedagogical Research ) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ មកពីអង្គភាពពាក់ព័ន្ធ នាយកប្រតិបត្តិនៃអង្គការខេប (Kampuchea Action to Promote Education -KAPE) និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

២៥ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

24 Nov, 08:25


ពិធីបើក​សម័យ​ប្រជុំ​ពេញអង្គ​លើកទី១១ នៃ​សភាអន្តរ​ជាតិ​ដើម្បីភាពអត់​ឱន​និងសន្តិភាព​ (IPTP)

២៤ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

24 Nov, 08:19


ពិធីបិទមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ លើប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»

២៣ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

24 Nov, 08:13


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសាមាជ និងមហាសន្និបាតសមាគមសាស្ត្រាចារ្យភាសាបារាំងនៃកម្ពុជា លើកទី៨ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ភ្ញៀវជាតិ និងអន្តរជាតិ។

២៣ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

22 Nov, 12:19


វីដេអូសន្ទរកថា ៖ ឯកឧត្តមបណ្ឌិតសភាចា្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទអភិវឌ្ឍន៍ការអប់រំបច្ចេកទេសពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការផ្សារភ្ជាប់គ្នារវាងសហគ្រាសនិងការអប់រំបច្ចេកទេសប្រកបដោយគុណភាពខ្ពស់» ដែលប្រព្រឹត្តទៅនៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន៕

២១ វិច្ឆិកា ២០២៤ | ទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

22 Nov, 08:56


ទីក្រុងធានជីន៖ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមតាមរយៈវីដេអូអនឡាញ ក្នុងវគ្គពិភាក្សាប៉ារ៉ាឡែលនៃសន្និសីទអភិវឌ្ឍន៍ការអប់រំបច្ចេកទេសពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ "ការផ្សារភ្ជាប់គ្នារវាងសហគ្រាសនិងការអប់រំបច្ចេកទេសប្រកបដោយគុណភាពខ្ពស់" ដែលប្រព្រឹត្តទៅនៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន។

២១ វិច្ឆិកា ២០២៤ | ទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

22 Nov, 07:37


ពិធីបើកមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ លើប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»

២២ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

21 Nov, 12:03


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុង ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជូននិស្សិតជ័យលាភីសរុបចំនួន ៨ ៣៣៩ នាក់ ( ស្រី ៤ ៤០១ នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ២៧ អង្គនាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាធិការរង សមាជិកក្រុមប្រឹក្សាភិបាល សាស្រ្តាចារ្យ និងនិស្សិតជ័យលាភី។

២១ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

21 Nov, 01:28


ការអនុវត្តតេស្តវាយតម្លៃសមត្ថភាពគរុសិស្សបឋមសិក្សា ១២+២ ជំនាន់ទី៤០ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប

២០ វិច្ឆិកា ២០២៤ | ខេត្តសៀមរាប

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

18 Nov, 02:57


កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារតាមសាលារៀនតំបន់អាស៊ីអាគ្នេយ៍លើកទី១បានចាប់ផ្តើមហើយ ។ ការចុះឈ្មោះកំពុងដំណើរការ ។ ថ្នាក់ដឹកនាំ និងគណប្រតិភូកិត្តិយសទាំងអស់បានត្រៀមខ្លួន រួចរាល់ដើម្បីចូលរួមពិភាក្សាស៊ីជម្រៅលើប្រធានបទទាក់ទងនឹងស្ថានភាពអាហារតាមសាលារៀននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

Exciting start at the Southeast Asia @SchoolMeals_ Coalition Summit! Registration is underway, gearing up for a day filled with insightful discussions on the state of school meals in Southeast Asia.

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

17 Nov, 11:49


បាត់ដំបង៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក លោកស្រី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អតីតគរុនិស្សិត គរុសិស្ស នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងគរុនិស្សិត-គរុសិស្សជ័យលាភីទាំងអស់ សរុបចំនួនប្រមាណ ៦០០នាក់។

១៧ វិច្ឆិកា ២០២៤ | ខេត្តបាត់ដំបង

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

17 Nov, 11:25


បាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វិទ្យាស្ថានគរុកោសល្យបាត់ដំបង(វ.គ.ប)បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី២ ដើម្បីបូកសរុបលទ្ធផលការងាររយៈពេល១០ខែ ដើមឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេសនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក-លោកស្រី អនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាបច្ចេកទេសប្រមាណ ២០ រូប។

១៧ វិច្ឆិកា ២០២៤ l ខេត្តបាត់ដំបង

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

17 Nov, 03:43


បាត់ដំបង៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិ និងថ្នាក់ដឹកនាំកាយរឹទ្ធិ ខេត្តបាត់ដំបង ចំនួន ១ ៩១៥នាក់ ស្រី ១ ០២៦នាក់ ដែលមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីអប់រំ និងភាគីពាក់ព័ន្ធ។

១៦ វិច្ឆិកា ២០២៤ | ខេត្តបាត់ដំបង

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

15 Nov, 11:51


វីដេអូ៖ សុន្ទរកថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាពិធីបើកសន្និសីទភាសាចិនពិភពលោក ដែលប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

15 Nov, 11:20


ទីក្រុងប៉េកាំង៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួម តាមរយៈប្រពន្ធ័អនឡាញ ក្នុងពិធីបើកសន្និសីទភាសាចិនពិភពលោក ដែលប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

១៥ វិច្ឆិកា ២០២៤ | ទីក្រុងប៉េកាំង

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

14 Nov, 13:45


រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

១៤ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

14 Nov, 07:35


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកងមាស ខេត្តកំពង់ចាម បានទទួលជួបសំណេះសំណាល ជាមួយគណៈកម្មការគ្រប់គ្រងទូក និងក្រុមកីឡាករចំណុះទូក ដែលមកពីស្រុកកងមាស ខេត្តកំពង់ចាម ចំនួន ១៣ទូក ត្រៀមចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤,១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។

១៤ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

14 Nov, 06:50


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជបណ្ឌិតសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាសហធិបតី ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤។

១៣ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

12 Nov, 12:57


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា ឡាវ និងវៀតណាម និងមានចូលរួមពី ថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធក្រោមឱវាទក្រសួង និងប្រតិភូធនាគារពិភពលោក។

១២ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

12 Nov, 09:07


កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់ បរិញ្ញាបត្រ និងថ្នាក់ បរិញ្ញាបត្ររង ជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក វិឈីត យ៉ាធីប ប្រធានគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ លោកជំទាវតំណាងស្ថានឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលរងខេត្តកំពង់ស្ពឺ ឯកឧត្តមសាកលវិទ្យាធិការ លោកអភិបាលរង នៃគណៈអភិបាលស្រុកថ្ពង តំណាងការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្ពង និងនាយកវិទ្យាល័យក្នុងតំបន់ លោក លោកស្រី គណៈគ្រប់គ្រង បុគ្គលិកអប់រំ នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ តំណាងក្រុមហ៊ុនដៃគូចំនួន១៣ក្រុមហ៊ុន និងក្មួយៗនិស្សិតជ័យលាភីចំនួន ៤១៧នាក់។

១២ វិច្ឆិកា ២០២៤ | ខេត្តកំពង់ស្ពឺ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

11 Nov, 12:09


កិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល៩ខែ ឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈ ចលនាមហាជន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជន ក្រោមអធិបតីភាព សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន៕

១១ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

11 Nov, 09:52


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨" និងមានការចូលរួមពី Dr. Will Parks ប្រធានក្រុមការងារវិស័យអប់រំ និងជាប្រធានអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ ប្រធានអង្គភាព និងលោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត។

១១ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

10 Nov, 08:24


កំពង់ចាម៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកងមាស បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធិនានា នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយស្រណោះ ស្ថិតក្នុងឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស អភិបាលនៃគណៈអភិបាលស្រុកកងមាស សមាជិកក្រុមប្រឹក្សាស្រុក និងឃុំ មាតាបិតា អ្នកអាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស។

១០ វិច្ឆិកា ២០២៤ | ខេត្តកំពង់ចាម

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

09 Nov, 04:56


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចា្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួម ក្នុងព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២៤) និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានឯករាជ្យ។

៩ វិច្ឆិកា ២០២៥ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

09 Nov, 04:51


រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាប្រធានកិត្តិយអស់មួយជីវិតរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ឯកឧត្តម លោកជំទាវ ប្រតិភូកីឡាក្រសួង និងរាជធានី ខេត្ត លោក លោកស្រីជាគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡាករ ការិនី លោក លោកស្រី និងសាធារណៈជន។

០៨ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

08 Nov, 08:43


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ ក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធាពលខេមរភូមិន្ទ។

0៨ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

07 Nov, 12:47


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូចិន ដឹកនាំដោយ ឯកឧត្តម សាស្ត្រាចារ្យ LI Luming សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Tsinghua នៃសាធារណរដ្ឋប្រជាមានិតចិន។

០៧ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

07 Nov, 08:48


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបើក ពិព័រណ៍ផ្សារភ្ជាប់ឱកាសការងារ និង ការអភិវឌ្ឍន៍ចំណេះដឹងនិងជំនាញ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង “Career Connection Fair 2024” នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដោយមានការចូលរួមពីសំណាក់ លោកជំទាវ Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង តំណាងដៃគូអភិវឌ្ឍន៍ USAID ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថាប័ន ក្រុមហ៊ុន សាស្ត្រាចារ្យ និងសិស្សនិស្សិត។

០៧ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

06 Nov, 03:58


ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា (ដែលពីមុនជាអតីត មន្ត្រីដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ហើយបានមកសុំរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕

៦ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

30 Oct, 00:50


រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុជន និងកីឡា បានរៀបចំកិច្ចប្រជុំសម្រេច និងបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមសង្កេតការណ៍ដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។

២៩​ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

29 Oct, 14:12


រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និង កីឡាជាតិជនពិការលើកទី២ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យការរៀបចំត្រៀមសម្រាប់ពិធីបើក ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាថ្ងៃស្អែកនេះ នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

២៩ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

29 Oct, 10:23


រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និង កីឡាជាតិជនពិការលើកទី២ បានដឹកនាំក្រុមការងារពាក់ព័ន្ធរៀបចំពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីនូវសេចក្តីសុខចម្រុងចម្រើន និងបួងសួងឱ្យដំណើរការកម្មវិធីប្រព្រឹត្តិទៅប្រកបដោយភាពរលូន មុនចាប់ផ្តើមប្រារព្ធ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាថ្ងៃស្អែកនេះ (ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤) នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

២៩ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

29 Oct, 08:26


រាជធានីភ្នំពេញ៖ នាព្រឹក​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីគម្រប់ខួប ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២៩ តុលា ២០០៤ - ២៩ តុលា ២០២៤) ដែលប្រារព្ធធ្វើឡើងនៅព្រះបរមរាជវាំង ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា , និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយ​មាន​ការចូលរួម​ពីសំណាក់​ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី។

២៩ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

28 Oct, 09:51


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន គណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា (គ.អ.ស.ស.) បានដឹកនាំកិច្ចប្រជុំលើកទី៥ គណៈកម្មាធិការអន្តរក្រសួងស្តីពី សុខភាពសិក្សា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកអន្តរក្រសួងស្តីពីសុខភាពសិក្សា ដែលជាតំណាងក្រសួងពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្តទាំង២៥ ជាសមាជិកអន្តរក្រសួង ស្តីពីសុខភាពសិក្សា តំណាងក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ និងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ។

២៨ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

26 Oct, 10:51


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

២៦ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

26 Oct, 08:06


វីដេអូ៖​ ប្រសាសន៍​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា។

២៦ តុលា ២០២៤ | ខេត្តកំពង់ចាម

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

26 Oct, 04:41


កំពង់ចាម៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុង “ពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” ដែលប្រព្រឹត្តិទៅនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងអាជ្ញាធរដែនដី លោក លោកស្រី មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស។

២៦ តុលា ២០២៤ | កំពង់ចាម

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

25 Oct, 09:29


កំពង់ចាម៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យដំណើរការរៀបចំប្រារព្ធពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃស្អែក ក្រោមអធិបតីភាពដល់ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម៕

២៥ តុលា ២០២៤ | ខេត្តកំពង់ចាម

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

25 Oct, 04:54


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន រួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣៕

២៥ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

24 Oct, 09:07


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីបើកសម្ពោធកម្មវិធី "ពិព័រណ៍សិក្សានៅអឺរ៉ុប"លើកទី៣ ដែលប្រព្រឹត្តទៅនៅ Factory ភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងសាកលវិទ្យាល័យជាច្រើនមកពីប្រទេសក្នុងសហភាពអឺរ៉ុប មាតាបិតា អ្នកអាណាព្យាបាល សិស្សនិស្សិត សាធារណៈជន ភ្ញៀវជាតិ និងអន្តរជាតិ ។

២៤ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

23 Oct, 14:12


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅស្ថានទូតសាធារណរដ្ឋ កូរ៉េប្រចាំកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយ ឯកឧត្តម Park Jung-wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

២៣ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

23 Oct, 05:34


រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការបង្រៀនភាសាបារាំង នៅតាមសាលារៀនក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់ភាគីបារាំងរួមមាន លោកស្រី Elodie WYNAR អនុព័ន្ធបារាំងសម្រាប់កិច្ចសហប្រតិបត្តិការភាសាបារាំង លោកស្រី Isabelle BOKHARI ទីប្រឹក្សាផ្នែកការអប់រំភាសាបារាំង និងកិច្ចការហ្វ្រង់កូហ្វូនី ព្រមទាំងក្រុមការងារលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការភាសាបារាំង នៃក្រសួងអប់រំ យុវជន និងកីឡា។

២២ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

21 Oct, 05:35


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពីធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា (CUMT) បន្ទាប់ពីបានការទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាំងពីខែមីនា ឆ្នាំ២០២២ កន្លងមក ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម មហាំម៉ាត់ អិស្មាអេល ដាស់ឡាវី ឯកអគ្គរាជទូតនៃ ព្រះរាជាណាចក្រអារ៉ាបីសាអូឌីតប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមបណ្ឌិត ហូសេន មូហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិត។

២១ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

21 Oct, 02:02


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីបិទ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ផ្តើមការប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៣ ថ្ងៃមកនេះ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ២០២៤ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រឹទ្ធាចារ្យយុទ្ធគុនខ្មែរបុរាណ កីឡាករ-កីឡាការិនីសរុបប្រមាណ ៥០០នាក់។

២០ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

21 Oct, 02:02


រាជធានីភ្នំពេញ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញពិនិត្យដំណើរការអនុគណៈកម្មការគ្រប់គ្រងសន្លឹក MCS នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដោយមានការចូលរួមពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាបានថាគ្រប់ដំណាក់កាលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

២០ តុលា ២០២៤ | រាជធានីភ្នំពេញ

#BacII #BacII2024

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

20 Oct, 01:16


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមពិធីសំណេះសំណាល និង បំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤.៧៤២ នាក់ មកពីគ្រឹះស្ថានឧត្ដមសិក្សា២៥ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

១៩ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

18 Oct, 11:34


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសដល់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្ដម កែវ ធីវុធ្ធ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ប្រធាន អនុប្រធាន និងសមាជិកគ្រប់គណៈកម្មការពាក់ព័ន្ធនឹងដំណើរការស្រង់បូកពិន្ទុ និងផ្ទៀងផ្ទាត់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤។

១៨ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

17 Oct, 11:17


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាសហអធិបតីជាមួយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ) ក្នុងកម្មវិធីសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងអប់រំ យុវជន និងកីឡា ដោយ​មានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីបច្ចេកទេសលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំអង្គភាពនៃក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីជំនាញបច្ចេកទេសដទៃទៀតជាច្រើនរូបសរុបប្រមាណ ១១០រូប។

១៧ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

17 Oct, 01:38


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលក្រៅផ្លូវការជាមួយកីឡាករ កីឡាការិនីគុនខ្មែរ មុនការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ខាងមុខនេះ ដោយមាន កីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ ទាំងប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ស្រង៉ែពែន និងក្រុមយុទ្ធគុនកងយោធពលខេមរភូមិន្ទជាដើម ដែលនឹងត្រូវធ្វើការប្រកួតប្រជែង ក្រោមបទបញ្ជា និងច្បាប់ប្រកួតថ្មីមួយដែលនឹងត្រូវប្រើប្រាស់រួមក្នុងព្រឹត្តិការណ៍នេះ។

១៦ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

17 Oct, 01:18


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្តតេស្តស្តង់ដានៅថ្នាក់ទី៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

១៦ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

15 Oct, 03:38


ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤--

ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ) នៅមណ្ឌបព្រះបរមរូប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃខួបលើកទី១២ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ "ព្រះបរមរតនកោដ្ឋ" (១៥ តុលា ២០១២ - ១៥ តុលា ២០២៤)។

រូបថត៖ ក្រុមការងារ AKP
——————
https://t.me/TheAKP

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

15 Oct, 01:50


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូ ក្រសួងអប់រំ យុវជន និងកីឡា ចូលរួមក្នុងពិធីថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរម រតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ នៅមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ ដើម្បីបួងសួងសុំសេចក្ដីសុខសន្តិភាព វឌ្ឍនភាព កើតមានដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងសម្តែងនូវការគោរពដឹងគុណចំពោះស្នាព្រះហស្ថដ៏ថ្លៃថ្លា និងមហាសាលក្នុងការស្វែងរកឯករាជ្យជូនជាតិមាតុភូមិ ការការពារបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិ ដែលស្នាព្រះហស្ថទាំងនេះ បានបន្សល់ទុកជាកេរ្តិ៍ដំណែលជូនកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត ឱ្យបន្តអភិរក្ស និងអភិវឌ្ឍឱ្យសម្បូរសប្បាយអមតៈ៕

១៥ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

13 Oct, 06:21


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា បានអញ្ជើញចុះពិនិត្យ ការចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ មណ្ឌលកំណែអនុវិទ្យាល័យចតុមុខ (មុខវិជ្ជា: រូបវិទ្យា) ដោយការចូលរួមពី លោកជំទាវ ទន់ សាអ៊ីម គណៈមេប្រយោគទូទាំងប្រទេសមណ្ឌលកំណែ អនុវិទ្យាល័យចតុមុខ ឯកឧត្តមបណ្ឌិត នៀ សុផន ប្រធានមណ្ឌលកំណែ និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ។ នៅតាមមណ្ឌលកំណែកំពុងមានភាពមមាញឹកក្នុងការ រាប់ពិនិត្យ ផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ដើម្បីត្រៀមរៀបចំដំណើរការ កំណែ ក្រោមការពិនិត្យតាមដានចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ។

១៣ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

13 Oct, 06:00


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា បានអញ្ជើញចុះពិនិត្យ ការចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ មណ្ឌលកំណែវិទ្យាល័យជា ស៊ីមបឹងកេងកង (មុខវិជ្ជា: គីមីវិទ្យា) ដោយការចូលរួមពី ឯកឧត្តម អ៊ុម រម្យណី គណៈមេប្រយោគទូទាំងប្រទេសមណ្ឌលកំណែ វិទ្យាល័យជា ស៊ីមបឹងកេងកង ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា ប្រធានមណ្ឌលកំណែ និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ។ នៅតាមមណ្ឌលកំណែកំពុងមានភាពមមាញឹកក្នុងការ រាប់ពិនិត្យ ផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ដើម្បីត្រៀមរៀបចំដំណើរការ កំណែ ក្រោមការពិនិត្យតាមដានចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ។

១៣ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

13 Oct, 05:21


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា បានអញ្ជើញចុះពិនិត្យ ការចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ មណ្ឌលកំណែវិទ្យាល័យបឹងត្របែក (មុខវិជ្ជា: ជីវវិទ្យា) ដោយការចូលរួមពីគណៈមេប្រយោគទូទាំងប្រទេសមណ្ឌលកំណែ វិទ្យាល័យបឹងត្របែក លោក ង៉ោ ប៉េងឡុង ប្រធានមណ្ឌលកំណែ និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ។

១៣ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

13 Oct, 04:23


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា បានអញ្ជើញចុះពិនិត្យ ការចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ មណ្ឌលកំណែវិទ្យាល័យទួលទំពូង (មុខវិជ្ជា: ផែនដី និងបរិស្ថានវិទ្យា) ដោយការចូលរួមពី ឯកឧត្តម ឡោ ឆវណ្ណា គណៈមេប្រយោគទូទាំងប្រទេសមណ្ឌលកំណែ វិទ្យាល័យទួលទំពូង លោកបណ្ឌិត សំអោ អង្គារតន៍ ប្រធានមណ្ឌលកំណែ និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ។

១៣ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

12 Oct, 07:12


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡាបានអញ្ជើញចុះពិនិត្យ ការចុះអក្សរ សម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិមណ្ឌលកំណែវិទ្យាល័យបាក់ទូក(មុខវិជ្ជា គណិតវិទ្យា)

១២ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

12 Oct, 06:51


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា បានអញ្ជើញចុះពិនិត្យ ការចុះអក្សរ សម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ មណ្ឌលកំណែវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ(មុខវិជ្ជា ប្រវត្តិវិទ្យា)

១២ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

11 Oct, 07:08


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្ដីពីការណែនាំបច្ចេកទេសដល់ប្រធាន អនុប្រធានមណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការអប្បមាទមណ្ឌលកំណែ បុគ្គលិកអប់រំនាយកដ្ឋានកិច្ចការប្រឡង សរុបចំនួនប្រមាណ ១៦៨ រូប។
១១ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

11 Oct, 02:19


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការប្រគល់ដុំកិច្ចការបេក្ខជនតាមមណ្ឌលកំណែ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងត្រូវអប្បមាទទូទាំងប្រទេសប្រគល់ជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលមណ្ឌលកំណែនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីដឹកជញ្ជូនទៅកាន់មណ្ឌលកំណែរៀងៗខ្លួន ក្រោមការពិនិត្យយ៉ាងហ្មត់ចត់បំផុតពីអង្គភាពប្រឆាំងអំពើពុករលួយ។

១១ តុលា ២០២៤ | រាជធានីភ្នំពេញ

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

08 Oct, 01:56


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីបើកប្រធានវិញ្ញាសាជានិមិត្តរូបក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណកម្មការទី៧ នៃរដ្ឋសភា, ឯកឧត្តម ឃាង សេង ជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, និង ឯកឧត្តម កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួប និងផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ដើម្បីឆ្លើយតបសំណួរ និងចម្ងល់ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។

០៨ តុលា ២០២៤

បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឆាណែល

08 Oct, 00:32


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណកម្មការទី៧ នៃរដ្ឋសភា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ, និង ឯកឧត្តម ឃាង សេង ជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញចូលរួមក្នុងពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។

០៨ តុលា ២០២៤ | រាជធានីភ្នំពេញ

8,501

subscribers

1,049

photos

29

videos