---
មន្ទីរក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តមណ្ឌលគិរី៖ រសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥៖ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមអមដំណើរក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដំណើរដោយថ្នាក់ដឹកនាំ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៃមន្ទីរស.អ.យ. ខេត្តមណ្ឌលគិរី។ សមាភាពអញ្ជើញចូលរួមមាន៖ ថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ដឹកនាំនៃមូលនិធិជាតិជំនួយសង្គម មន្ត្រីរាជការ នៃមន្ទីរ ស.អ.យ. សាខាមូលនិធិជាតិជំនួយសង្គម មូលនិធិជនពិការ មណ្ឌលគិរី។
ប្រភពរូបភាព៖ ក្រសួង ស.អ.យ.
🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖
👉 NSAF Website
👉 NSAF Telegram Channel
👉 NSAF Facebook Page