INNex : សហគមន៍ស្ថាបត្យករ @innexchannel Channel on Telegram

INNex : សហគមន៍ស្ថាបត្យករ

@innexchannel


INNex : សហគមន៍ស្ថាបត្យករ (Khmer)

សហគមន៍ស្ថាបត្យករ គឺជាប្រទេសកម្ពុជា និងប្រទេសឡង់ម៉ាល ដែលបណ្តាញឲ្យអ្នកមានស្ថិតសិស្សប្រុស និងស្ថិតិសិស្សស្ថាបត្យករ ដទែមិនទែមទៅស្ថិតិប្រយុសិសម១០០០។ ស្តប្រយុសមុខអ្នកទៅសបនអ្នកចូលដៃគគូរ៞។

INNex : សហគមន៍ស្ថាបត្យករ

15 Jan, 11:36


[CALL FOR INNex VOLUNTEER 2025]📣

ឱកាសល្អសម្រាប់អ្នកស្រឡាញ់វិស័យស្ថាបត្យកម្ម ក្នុងការក្លាយខ្លួនជាអ្នកស្ម័គ្រចិត្តនៅក្នុង INNex និងជាឱកាសបង្កើនទំនាក់ទំនងសាធារណៈទៅកាន់មនុស្សមកពីវិស័យនានាថែមទៀតផង។ ទោះបីជាអ្នកមកពីជំនាញផ្សេងក្រៅពីស្ថាបត្យកម្មក៏អាចចូលរួមបានផងដែរ ដើម្បីទទួលបានឱកាសផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក សម្រាប់ចក្ខុវិស័យរួមរបស់ INNex។

📎ព័ត៌មានលម្អិត និងដាក់ពាក្យតាមតំណនេះ៖ https://forms.gle/Sc2vZDL41sqoXQgp6
ចាប់បើកទទួលពាក្យចាប់ពីការផ្សាយដំណឹងតទៅ!
⚠️កាលបរិច្ឆេទឈប់ទទួលពាក្យៈ​ ថ្ងៃទី ២៨​ ខែមករា ឆ្នាំ២០២៥
តេលេក្រាម : https://t.me/pr_innex

INNex : សហគមន៍ស្ថាបត្យករ

07 Jan, 12:11


INNex នឹងមានអ្វីប្លែក?

[សរុបព្រឹត្តិការណ៍ឆ្នាំ ២០២៤ របស់ INNex]
កន្លងផុតទៅ១ឆ្នាំ INNex បានបង្កើត និងផលិតព្រឹត្តិការណ៍ស្ថាបត្យកម្មជាច្រើន ថ្មីៗ និងប្លែកៗ ពាក់ព័ន្ធនឹង ការប្រមូលផ្ដុំស្ថាបត្យករជំនាញមកជួបជុំជាសហគមន៍ អ្នកជំនាញ និងអ្នកក្នុងវិស័យពាក់ព័ន្ធផ្សេងទៀតទាំងជាតិ និងអន្តរជាតិជាច្រើន។

រង់ចាំតាមដានទាំងអស់គ្នា និងជួបគ្នាឆាប់ៗ!!!

ក្លាយជាចំណែកមួយក្នុងការគាំទ្រវិស័យស្ថាបត្យកម្មជាមួយពួកយើង៖
:: លេខទូរសព្ទៈ 066 7000 72 (សម្រាប់ដៃគូសហការ)
:: តេឡាក្រាម: https://t.me/inn_ex
:: អ៊ីមែល: [email protected]
:: សម្រាប់ព័តមានបន្ថែម: linktr.ee/inn_ex

#INNex
#RecapINNex2024

INNex : សហគមន៍ស្ថាបត្យករ

31 Dec, 01:50


សាទរជាតិយើង សាទរដល់ស្ថាបត្យកម្មកម្ពុជា រីករាយឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៥🎉🎆
ក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយ ស្ថាបត្យកម្មកម្ពុជាមានសន្ទុះនៃការវិវឌ្ឍកាន់តែលឿនរហ័ស តាមរយៈការផ្សព្វផ្សាយ ព្រឹត្តិការណ៍ស្ថាបត្យកម្មជាច្រើន ធ្វើឲ្យវិស័យមួយនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៃប្រទេសជាតិ។ ការទទួលស្គាល់ពីអន្តរជាតិនូវស្នាដៃស្ថាបត្យកម្មខ្មែរ ការផ្សព្វផ្សាយពីសមិទ្ធផលស្ថាបត្យករខ្មែរ និងការរីកចម្រើននៃចំណេះដឹង និងធនធានមនុស្សក្នុងវិស័យស្ថាបត្យកម្មបានសរបញ្ជាក់ពីដំណើរឈានទៅមុខរបស់ស្ថាបត្យកម្ម។

INNex សូមចូលរួមសាទរដល់សមិទ្ធផលទាំងឡាយនៃស្ថាបត្យកម្មកម្ពុជា ក្នុងនាមជាសហគមន៍ស្ថាបត្យករ ដែលបង្កើតព្រឹត្តិការណ៍ស្ថាបត្យកម្ម ប្រមូលផ្ដុំវត្តមានស្ថាបត្យករក្នុងសហគមន៍រួមមួយ។ ជឿជាក់ និងប្ដេជ្ញាចូលរួមជាផ្នែកមួយនៃការលើកស្ទួយស្ថាបត្យកម្មកម្ពុជា ឲ្យកាន់តែល្បីល្បាញ និងរីកចម្រើនបន្តទៅទៀត។

#INNex
#CelebratingCambodia
#Architecture
#Countdown2024

INNex : សហគមន៍ស្ថាបត្យករ

19 Dec, 12:06


[Apple Store in Phnom Penh - a conceptual design]

ការរចនានៃ Apple Store មួយនេះ គឺជាការបំផុសគំនិតឡើងដោយក្រុមស្ថាបត្យករខ្មែរ MAD Architecture ដែលលោកចង់បង្ហាញពីស្ថាបត្យកម្មនៃហាងម៉ាកយីហោ Apple ដ៏ល្បីល្បាញ បើសិនជាមានវត្តមានក្នុងស្រុកខ្មែរមែន។ គំនិតរចនាដ៏លេចធ្លោបានរំលេចចេញនូវការរួមបញ្ចូលគ្នាយ៉ាងល្អ រវាងគោលគំនិតនៃគ្រឿងបង្គុំស្ថាបត្យកម្មខ្មែរ ជាមួយនឹងលក្ខណៈពិសេសរបស់ Apple។
ការរចនារូបរាងខាងក្រៅនៃហាង ធ្វើឲ្យមានភាពទាក់ទាញជាមួយនឹងដំបូលជាថ្នាក់ និងផ្ទៃកញ្ចក់ដ៏ធំដែលបញ្ចូលគ្នារវាងភាពទាន់សម័យ និងលក្ខណៈសម្បត្តិនៃស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យ។

អានបន្ត៖ https://web.facebook.com/share/p/1JzetNZeqJ/

INNex : សហគមន៍ស្ថាបត្យករ

17 Dec, 00:55


សាទរដល់ស្ថាបត្យកម្មកម្ពុជា🎉

បើនិយាយ​ពីសិល្បៈ យើងតែងគិតដល់ សិល្បៈចម្រៀង សិល្បៈនៃការសម្តែង និងតន្ត្រីដើម តែយើងប្រហែលជាភ្លេច ឬមិនបានចាប់អារម្មណ៍ពីស្ថាបត្យកម្មថាជាសិល្បៈមួយប្រភេទផងដែរ។
ស្ថាបត្យកម្ម ជាសិល្បៈនៃសំណង់ដ៏មានតម្លៃដែលបង្ហាញពីអត្តសញ្ញាណ វប្បធម៍ និងអរិយធម៍ដ៏សម្បូរបែបតាមសម័យកាលនីមួយៗ។ ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍស្ទើរគ្រប់វិស័យ ជាពិសេសវិស័យស្ថាបត្យកម្ម និងសំណង់ ក៏បានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសផងដែរ។

ក្នុងព្រឹត្តិការណ៍អបអរសាទរកម្ពុជាខាងមុខនេះ INNex សូមចូលរួមសាទរដល់សមិទ្ធផលទាំងឡាយនៃស្ថាបត្យកម្មកម្ពុជា ក្នុងនាមជាសហគមន៍ស្ថាបត្យករ ដែលបង្កើតព្រឹត្តិការណ៍ស្ថាបត្យកម្ម ប្រមូលផ្ដុំវត្តមានស្ថាបត្យករក្នុងសហគមន៍រួមមួយ។ ជឿជាក់ និងប្ដេជ្ញាចូលរួមជាផ្នែកមួយនៃការលើកស្ទួយស្ថាបត្យកម្មកម្ពុជា ឲ្យកាន់តែល្បីល្បាញ និងរីកចម្រើនបន្តទៅទៀត។

កុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍សាទរកម្ពុជា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មុខព្រះបរមរាជវាំង។

Artwork by: Sopheak Phorn
តាមដានលើ Facebook page របស់ INNex
facebook.com/inn.commu

#INNex
#CelebratingCamboodia
#Architecture

INNex : សហគមន៍ស្ថាបត្យករ

12 Dec, 12:09


1. Content Creator (Full-Time/Part time)

We are looking for creative and motivated content creators to join our team. As a content creator, you will craft engaging content that showcases INNex’s upcoming events and community building. You will be responsible for brainstorming, creating, and distributing high-quality content across various digital platforms.

Key Responsibilities:
• Research and create compelling written captions, articles, and video content aligned with INNex’s messaging
• Manage and maintain INNex’s social media accounts (Instagram, Facebook, LinkedIn, etc.).
• Film and edit videos that highlight projects, team activities, and community initiatives.

2. Graphic Designer (Full-Time/Part time)

We are seeking a graphic designer to enhance INNex’s visual storytelling. The ideal candidate will have an eye for design, creativity, and an ability to create compelling visuals.

Key Responsibilities:
• Collaborate with the content team to create cohesive campaigns.
• Develop and maintain INNex’s brand guidelines and visual identity.
• Produce graphics for video projects and other multimedia content.

** submit your portfolio to email: [email protected]

INNex : សហគមន៍ស្ថាបត្យករ

12 Dec, 12:08


Great Opportunity from INNex! 📣

INNex is a platform with a mission to create programs, events, and forums related to architecture, aimed at sharing, promoting, advancing, and contributing to the growth of the architecture industry in Cambodia.
To improve the quality of our work and expand the visibility of the architecture sector, we are looking for individuals to join us, whether you are from the architecture field or another sector. We are currently seeking:
▪️ Content Creation
▪️ Graphic Design

If you are interested, please contact us via:
Email: [email protected]

For more information:
Telegram: https://t.me/pr_innex
#INNex

INNex : សហគមន៍ស្ថាបត្យករ

12 Dec, 06:17


We’re looking for a creative and curious professional to join the BLOOM in Phnom Penh.

Whether you’re a trained Landscape Architect or an Architect with over 2 years of experience and a passion in landscapes, plants, and the environment, we’d love to hear from you. This role is all about designing meaningful and sustainable outdoor spaces, working on a variety of projects that blend ecological and cultural stories into the built environment.

Apply by sending your portfolio (10mb max) cv & cover letter to [email protected]



Location: Phnom Penh, Cambodia
Position: Full-time

Requirements:

• Bachelor’s degree in Landscape Architecture or Architecture.
• Minimum of 2/3 years of professional experience in landscape or related design fields.
• Proficient in landscape and planting design
• Fluent in written and spoken English.
• Collaborative mindset and ability to work effectively in a tbeam environment.
• Ability to produce high-quality design presentations.
• Knowledge of AutoCAD, Photoshop, and InDesign.

Why Join BLOOM?

At BLOOM, we are driven by the belief that design can transform environments and foster connections between people and places. We approach design holistically, combining architecture, landscape, and interiors to:
• Create Meaningful Places: Infuse projects with cultural, social, sustainable, and historical narratives.
• Enhance Identity: Design landscapes that reflect the unique stories and characteristics of their environments.
• Respond to the Environment: Develop solutions that are environmentally responsive and ecologically sound

INNex : សហគមន៍ស្ថាបត្យករ

11 Dec, 01:24


ផ្សារទំនើបថ្មីដែលបានបង្ហាញអត្តសញ្ញាណស្ថាបត្យកម្មក្នុងតំបន់

ផ្សារទំនើបអង្គរ គឺជាផ្សារទំនើបផលិតផលទូទៅដែលមានវត្តមានតាំងពីយូរក្នុងខេត្តសៀមរាបនេះ បានបម្រើតម្រូវការអ្នករស់នៅជាច្រើនអស់ជាយូរឆ្នាំមកហើយ។ ការប្រែប្រួលរូបរាងថ្មីស្រឡាង ជាមួយនឹងគំនិតរចនាដ៏ប៉ិនប្រសប់របស់ UAD Architects គឺជាការគិតគូរដល់ការទាញយកសកម្មភាពមនុស្សឲ្យមកជុំគ្នា ឆ្លើយតបទៅនឹងបរិស្ថានជុំវិញ និងរួមបញ្ចូលគ្នាជាមួយលក្ខណៈនៃសម្ភារៈសំណង់របស់ប្រជាជនក្នុងតំបន់។

អត្ថបទបន្ត៖ https://web.facebook.com/share/p/193fzXQigV/
កុំភ្លេចតាមដានលើ Facebook page របស់ INNex
facebook.com/inn.commu

INNex : សហគមន៍ស្ថាបត្យករ

09 Dec, 12:05


[Architectural Tour Vol.1]

ជាជំហានថ្មីដំបូងបង្អស់របស់ INNex រយៈពេលមួយយប់ពីរថ្ងៃនៃកម្មវិធី “ដំណើរទស្សន:កិច្ចស្ថាបត្យកម្ម 01” ទៅកាន់ Amaya Homestay, La Plantation និង Brown Coffee Kampot ។ បទពិសោធន៍ល្អៗទាក់ទងនឹងរឿងរ៉ាវ បច្ចេកទេសក្នុងការរចនា និងភាពខុសគ្នារវាងការរចនា​នៅទីទួលភ្នំ និងវាលទំនាប​ ព្រមទាំងការអភិរក្សសំណង់អគារចាស់​ៗឡើងវិញុជាដើម។
សូមថ្លែងអំណរគុណសម្រាប់ការចំណាយពេលវេលាចូលរួមជាមួយពួកយើង ហើយសង្ឃឹមថានេះជាអនុស្សាវរីយ៍​ដ៏មានន័យសម្រាប់ចុងឆ្នាំ2024។

ដែលមានការចូលរួមពីក្រុមហ៊ុនស្ថាបត្យកររួមមាន៖
:: Re : Edge Architecture
:: K-Architecture
:: HKA + Partners

សហការគាំទ្រដោយ៖
:: Amaya Kampot Homestay
:: La Plantation
:: Brown Coffee Kampot

ឧបត្ថម្ភដោយ៖
::​ City Home
::​ Stone Plus
::​ American Standard Cambodia
:: MR.KEN CeilingFan Cambodia
:: Park Phum Construction

For more information:
:: Telegram: https://t.me/pr_innex
#INNex
#ArchitectureTour

INNex : សហគមន៍ស្ថាបត្យករ

29 Nov, 12:03


[Architecture Tour announcement]🔊

🪼តើអ្នកជាអ្នកស្រលាញ់ និងចូលចិត្តវិស័យស្ថាបត្យកម្មមែនទេ ?
INNex បានបង្កើតកម្មវិធីមួយដែលថ្មី និងប្លែក បែបកម្សាន្ត សប្បាយ គឺ “ដំណើរកម្សាន្តស្ថាបត្យកម្ម”🥂‼️
ដោយលើកទី០១ យើងទៅទស្សនាស្ថាបត្យកម្មពិសេសៗនៅខេត្តកំពត🪼

គោលបំណង:
▫️ផ្សារភ្ជាប់វិស័យស្ថាបត្យកម្មទៅនឹងវិស័យទេសចរណ៍
▫️បង្កើនភាពស្និតស្នាលរវាងស្ថាបត្យករ និងអ្នកជំនាញផ្សេងៗ ភាពជាសមាគមន៍
▫️សិក្សា និងស្វែងយល់អំពីស្ថាបត្យកម្មដោយផ្ទាល់នៅទីតាំងគម្រោងជាក់ស្តែង
▫️សិក្សាពីគ្នា និងការចែករំលែកបទពិសោធន៍

INNex : សហគមន៍ស្ថាបត្យករ

29 Nov, 12:03


***ព័ត៌មាននៃកម្មវិធី :
:: ការបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០៧ ដល់ថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០២៤
:: ចេញដំណើរម៉ោង: 7:30ព្រឹក
:: ព័ត៏មានបន្ថែម​ [https://t.me/pr_innex](https://t.me/pr_innex...)

***តម្លៃសំបុត្រ 150$ (តម្លៃក្នុងការធ្វើដំណើរ ការស្នាក់នៅ និងអាហារ រៀបចំដោយ INNex) មានការផ្ដល់ជូនដូចជា:
:: ទទួលទានអាហារ និងភេសជ្ជ:ពេលដើរកម្សាន្ត នៅ La Plantation, Brown Coffee, Amaya
HomeStay
:: ការស្នាក់នៅផ្ទាល់ Amaya Homestay
:: ការធ្វើដំណើរដោយឡានក្រុង ទាំងទៅ និងត្រលប់មកវិញ

***សកម្មភាពក្នុងដំណើរកម្សាន្ត:
:: ដំណើរទស្សនៈកិច្ចទៅកាន់គម្រោងល្បីៗ ការពន្យល់ពីគំនិត រឿងរាវផ្សេងៗសំខាន់ពីក្រោយការរចនាដោយស្ថាបត្យករផ្ទាល់ (La Plantation, Brown Coffee Kampot, Amaya Homestay)
:: គេង និងគយគន់ថ្ងៃរះ🌄 និងថ្ងៃលិច🌅ជាមួយធម្មជាតិនៅចង្កេះភ្នំ
:: ការលេងល្បែងកម្សាន្តជាមួយអ្នកចូលរួមទាំងអស់គ្នា
:: ពិសារអាហារ ☕️កាហ្វេ និង ការសំណេះសំណាល
:: ជប់លៀងនិង ទទួលទានអាហារជុំគ្នាពេលល្ងាច

‼️ចុះឈ្មោះឥឡូវនេះ កន្លែងមានចំនួនកំណត់ [សម្រាប់តែ 10 នាក់ ប៉ុណ្ណោះ]
https://forms.gle/gTc1uZsArgRFGRrB8
:: សម្រាប់ព័ត៏មានបន្ថែម​ Telegram [https://t.me/pr_innex]

#INNex
#ArchitectureTour

Telegram
Hello INNex

INNex : សហគមន៍ស្ថាបត្យករ

25 Nov, 07:28


Job Openings at INNex

1. Content Creator (Full-Time/Part time) – 3 Positions Available

Job Summary:
We are looking for creative and motivated content creators to join our team. As a content creator, you will craft engaging content that showcases INNex’s upcoming events and community building. You will be responsible for brainstorming, creating, and distributing high-quality content across various digital platforms.

Key Responsibilities:
• Research and create compelling written captions, articles, and video content aligned with INNex’s messaging
• Manage and maintain INNex’s social media accounts (Instagram, Facebook, LinkedIn, etc.).
• Film and edit videos that highlight projects, team activities, and community initiatives.

2. Graphic Designer (Full-Time/Part time) – 1 Positions Available

Job Summary:
We are seeking a graphic designer to enhance INNex’s visual storytelling. The ideal candidate will have an eye for design, creativity, and an ability to create compelling visuals.

Key Responsibilities:
• Collaborate with the content team to create cohesive campaigns.
• Develop and maintain INNex’s brand guidelines and visual identity.
• Produce graphics for video projects and other multimedia content.

** submit your portfolio to email: [email protected]

INNex : សហគមន៍ស្ថាបត្យករ

22 Nov, 12:17


[ ទាញរូបភាពរបស់អ្នក ពីកម្មវិធីរបស់ INNex ]
ទាញ និង Download យករូបភាពរបស់អ្នកពី កម្មវិធី វេទិកាស្ថាបត្យកម្ម II ដោយសេរី
តាមរយៈ Link ខាងក្រោមនេះ:👇
https://drive.google.com/.../1RNmMUhK3GgPb4R3EhG8h5bYqPWE...

For more information
:: Telegram: https://t.me/pr_innex
:: Email: [email protected]
#INNexpo
#CreativeLiving
#ArchitectureForum
#ArchitectureTrend

INNex : សហគមន៍ស្ថាបត្យករ

20 Nov, 13:04


វេទិកាស្ថាបត្យកម្មរបស់យើង រៀបចំឡើងដោយមានឈុតគ្រឿងសង្ហារឹមយ៉ាងស្រស់ស្អាត ទទួលបានការឧបត្ថម្ភពី Over Under Design Furniture Space ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការឧបត្ថម្ភ និងការសហការជាមួយនេះ សូមអរគុណ។

For more information
:: Telegram: https://t.me/pr_innex
:: Email: [email protected]

#INNexpo
#CreativeLiving
#ArchitectureForum
#ArchitectureTrend

INNex : សហគមន៍ស្ថាបត្យករ

18 Nov, 12:30


[សេចក្តីថ្លែងអំណរគុណ]

សូមថ្លែងអំណរគុណចំពោះអ្នកឧបត្ថម្ភ សហការឧបត្ថម្ភ ដៃគូសហការ និងអ្នកលក់ (Vendors) ទាំងអស់ដែលបានរួមចំណែកគាំទ្រដល់កម្មវិធី INNexpo កាលពីថ្ងៃទី៩ ទី១០ ខែវិច្ឆិកា កន្លងទៅនេះ។ ព្រឹត្តិការណ៍យើងទទួលជោគជ័យ និងប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការចូលរួមគាំទ្រពីអ្នកទាំងអស់គ្នា ហើយយើងក៏សូមអរគុណសម្រាប់ការជឿជាក់លើចក្ខុវិស័យរួមរបស់ INNex ដែលនាំវិស័យស្ថាបត្យកម្មកាន់តែរីកចម្រើន និងមានការចាប់អារម្មណ៍ចំពោះសាធារណៈជនទូទៅបន្ថែមទៀត។

យើងខ្ញុំសង្ឃឹមថា INNex នឹងបានរួមសហការជាមួយអ្នកទាំងអស់គ្នាក្នុងកម្មវិធីក្រោយៗទៀត សូមអរគុណ។

For more information
:: Telegram: https://t.me/pr_innex
:: Email: [email protected]

#INNexpo
#CreativeLiving
#ArchitectureForum
#ArchitectureTrend

INNex : សហគមន៍ស្ថាបត្យករ

12 Nov, 12:03


[សារថ្លែងអំណរគុណ]

INNex សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់់សំណាក់​ ឯកឧត្តម សាស្រ្តាចារ្យ រៀមច្បងស្ថាបត្យករ​ អ្នកស្ថិតក្នុងវិស័យពាក់ពាន់​ និស្សិត និងសាធារណៈជនទាំងអស់ដែលបានចំណាយពេលវេលាចូលរួមជាភ្ញៀវកិត្តិយសក្នុង​កម្មវិធី វេទិកាស្ថាបត្យកម្ម II ក្រោមប្រធានបទ “ទំនោរស្ថាបត្យកម្មក្នុងប្រទេសកម្ពុជា” កាលពីថ្ងៃសៅរ៍ ទី៩ សប្តាហ៍មុន។

កម្មវិធីយើងប្រព្រឹត្តិទៅបានដោយរលូន ក៏ដោយសារមានវត្តមានអ្នកទាំងអស់គ្នាចូលរួម ជាចុងក្រោយ យើងខ្ញុំសូមជូនពរភ្ញៀវកិត្តិយសជួបប្រទះ​តែសំណាងល្អ សុភមង្គលគ្រប់ៗរូប។

#INNexpo
#CreativeLiving
#ArchitectureForum
#ArchitectureTrend

INNex : សហគមន៍ស្ថាបត្យករ

29 Oct, 13:00


[វាគ្មិន០៦]

“ការរចនាប្រកបដោយនិរន្តភាព ជាការជ្រើសរើសសម្ភារៈដែលមានភាពយូរអង្វែង ហើយសម្ភារៈទាំងនោះកាន់តែចាស់ កាន់តែបង្កើតទៅជារឿងរ៉ាវមួយដែលមានសោភ័ណភាព” ស្ថាបត្យករ៖ លោក ស៊ាង សត្យា

លោក ស៊ាង សត្យា ជាស្ថាបត្យករ​នៃ HKA & Partners ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ២០១៣ ។ លោកមានបទពិសោធន៍ក្នុងការងារស្ថាបត្យកម្ម​ជាច្រើនឆ្នាំ ជាពិសេសជំនាញក្នុងការងារទាក់ទងនឹងសម្ភារៈ (Materials) ដែលគិតពីនិរន្តរភាពនៃសម្ភារៈទាំងនោះ។
លោកមានគម្រោងមួយចំនួនដែលលេចធ្លោដូចជា គម្រោង BROWN ACADEMY, VILLA APHIRUM, BROWN KAMPOT, CHANKIRI MASTERPLAN និង​ KMALL ជាដើម។


ការចុះឈ្មោះធ្វើតាមរយៈ App (BookMe+) ឬជាវសំបុត្រតាមរយៈតំណភ្ជាប់ខាងក្រោម👇
🔗 https://www.bookme.plus/t/events/archetictural-forum-2
🎫តម្លៃសំបុត្រ 8$ (5$សម្រាប់និស្សិត) ទទួលបានភេសជ្ជៈ និងអាហារសម្រន់

សម្រាប់ព័ត៌មានបន្ថែម៖
:: Telegram: https://t.me/pr_innex
:: Email: [email protected]

#INNexpo
#CreativeLiving
#ArchitectureForum
#ArchitectureTrend

INNex : សហគមន៍ស្ថាបត្យករ

29 Oct, 01:05


[ Update News ]📣

⚠️សំបុត្របានត្រូវបានកក់អស់ 50%!!
សូមរួសរាន់ កុំឱ្យព្រឹត្តិការណ៍ដ៏កម្រនេះកន្លងផុតឱ្យសោះ🤩
ជួបគ្នាថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០២៤ ខាងមុខនេះនៅ ITC

ការចុះឈ្មោះធ្វើតាមរយៈ App (BookMe+) ឬជាវសំបុត្រតាមរយៈតំណភ្ជាប់ខាងក្រោម👇
🔗 https://www.bookme.plus/t/events/archetictural-forum-2
🎫តម្លៃសំបុត្រ 8$ (5$សម្រាប់និស្សិត) ទទួលបានភេសជ្ជៈ និងអាហារសម្រន់

សម្រាប់ព័ត៌មានបន្ថែម៖
:: Telegram: https://t.me/pr_innex
:: Email: [email protected]

#INNexpo
#CreativeLiving
#ArchitectureForum
#ArchitectureTrend

INNex : សហគមន៍ស្ថាបត្យករ

28 Oct, 12:25


តើស្ថាបត្យករ(Architect)ពិតជាអាចធ្វើការងាររចនាផ្នែកខាងក្នុង​ (Interior Design) បានដែរ?

[វាគ្មិនទី០៥]

“គម្រោងស្ថាបត្យកម្ម ឬគម្រោងនៃការរចនាផ្នែកខាងក្នុងទាមទារការរួមបញ្ចូលគ្នា ដើម្បីស្វែងរកគំនិតថ្មីៗ ការសហការ និងបំផុសជាគំនិតឱ្យលេចចេញពិតប្រាកដ!” ស្ថាបត្យករ៖ លោក ជ័យ សំសិរីផលគុណ

លោក ជ័យ សំសិរីផលគុណ ជាស្ថាបត្យករនៃ The Room Architecture and Design​ ដែលមានជំនាញទាំងក្នុងវិស័យស្ថាបត្យកម្ម និងការរចនាផ្នែកខាងក្នុងអស់រយៈពេលជាច្រើនឆ្នាំ​មកហើយ។ លោកបានបញ្ជាក់ថា ស្ថាបត្យកម្ម និង​ការរចនាផ្នែកខាងក្នុងមានធាតុសំខាន់ៗបីគឺ ទំនាក់ទំនង មុខងារ និងភាពស្រស់ស្អាត។


⚠️ការចុះឈ្មោះធ្វើតាមរយៈ App (BookMe+) ឬជាវសំបុត្រតាមរយៈលីងខាងក្រោម
https://www.bookme.plus/t/events/archetictural-forum-2
🏷តម្លៃសំបុត្រ 8$ (5$សម្រាប់និស្សិត) ទទួលបានភេសជ្ជៈ និងអាហារសម្រន់

::ព័ត៌មានបន្ថែម៖ facebook.com/inn.commu

#INNexpo
#CreativeLiving
#ArchitectureForum
#ArchitectureTrend

INNex : សហគមន៍ស្ថាបត្យករ

28 Oct, 01:55


កាលពីសៀលថ្ងៃអាទិត្យ ទី២៧ មិ្សលមិញនេះ វាគ្មិននៃកម្មវិធី វេទិកាស្ថាបត្យកម្ម II បានធ្វើការហាត់សមបទបង្ហាញនៅឯ Future Forum ដើម្បីត្រៀមខ្លួនសម្រាប់កម្មវិធីរបស់យើងក្នុងខែវិច្ឆិកា។
រួសរាន់ក្នុងការទិញសំបុត្រចូលរួម ព្រោះយើងនឹងធ្វើការបិតការចុះឈ្មោះក្នុងពេលឆាប់ៗខាងមុខនេះ!!


⚠️ការចុះឈ្មោះធ្វើតាមរយៈ App (BookMe+) ឬជាវសំបុត្រតាមរយៈលីងខាងក្រោម
https://www.bookme.plus/t/events/archetictural-forum-2
🏷តម្លៃសំបុត្រ 8$ (5$សម្រាប់និស្សិត) ទទួលបានភេសជ្ជៈ និងអាហារសម្រន់

::ព័ត៌មានបន្ថែម៖ facebook.com/inn.commu

#INNexpo
#CreativeLiving
#ArchitectureForum
#ArchitectureTrend

INNex : សហគមន៍ស្ថាបត្យករ

22 Oct, 12:00


[វាគ្មិនទី០២]

“Empowering People, Enriching Lives” Architect: Chu Yang Keng

លោក Chu Yang Keng គឺជាស្ថាបត្យករ និងជាស្ថាបនិករជនជាតិសាំងហ្កាពួរ នៃក្រុមហ៊ុន IX Architects Pte Ltd ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រសិល្បៈផ្នែកស្ថាបត្យកម្ម ឆ្នាំ​ ១៩៩៧ និងអនុបណ្ឌិតស្ថាបត្យកម្ម ក្នុងឆ្នាំ២០០០ ពីសាកលវិទ្យាល័យជាតិសិង្ហបុរី។ ក្នុងឆ្នាំ ២០០២ លោក Chu ក៏បានក្លាយជាស្ថាបត្យករចុះបញ្ជីជាមួយគណៈស្ថាបត្យករ (BOA)​។

📆 ថ្ងៃសៅរ៍ ទី9 ខែវិច្ឆិកា ឆ្នាំ2024
8:00 ព្រឹក ដល់ 5:30 ល្ងាច
📍 វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា - សាលាតិចណូ (ITC)

⚠️ ព័ត៌មានបន្ថែម៖ facebook.com/inn.commu
🎟 ចុះឈ្មោះឥឡូវនេះតាមរយៈ app BookMe+ ឬ bookme.plus/t/events/archetictural-forum-2

INNex : សហគមន៍ស្ថាបត្យករ

22 Oct, 05:55


សូមស្វាគមន៍សមាសភាពវាគ្មិនដំបូងបង្អស់នៃវេទិកាស្ថាបត្យកម្ម II

[វាគ្មិន០១]

" ស្ថាបត្យកម្មដែលគិតពីគុណភាព ទើបមានតម្លៃយូរអង្វែង " ស្ថាបត្យករ៖ លោក ហុក សុកល ។
លោក ហុក សុកុល ជាស្ថាបត្យករ និងជាអ្នកស្រាវជ្រាវក្នុងការអភិរក្សសំណង់ឈើបុរាណខ្មែរ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងឆ្នាំ២០០០ ហើយក្នុងឆ្នាំ ២០២០ លោកបានចុះបញ្ចីក្លាយជាស្ថាបត្យករអាស៊ានផងដែរ...។


📆 ថ្ងៃសៅរ៍ ទី9 ខែវិច្ឆិកា ឆ្នាំ2024
8:00 ព្រឹក ដល់ 5:30 ល្ងាច
📍 វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា - សាលាតិចណូ (ITC)

or more information
:: Phone number: +855 12 603055
:: Telegram: https://t.me/pr_innex
:: Email: [email protected]

INNex : សហគមន៍ស្ថាបត្យករ

20 Oct, 06:30


ជម្រាបសួរ 🙏

នេះគឺជារបៀបការចុះឈ្មោះធ្វើតាមរយៈ App (BookMe+) ឬ ជាវសំបុត្រតាមរយៈលីងខាងក្រោម👇
🔗 https://www.bookme.plus/t/events/archetictural-forum-2

🎫 តម្លៃសំបុត្រ 8$ (5$សម្រាប់និសិត្ស) ទទួលបានភេសជ្ជៈ និងអាហារសម្រន់

📆 កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី9 ខែវិច្ឆិកា ឆ្នាំ2024
វេលាម៉ោង៖ 8:00 ព្រឹក ដល់ 5:30 ល្ងាច
📍 ទីតាំង: វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា - សាលាតិចណូ (ITC)

សម្រាប់ព័ត៌មានបន្ថែម៖
:: Telegram: https://t.me/pr_innex
:: Email: [email protected]

INNex : សហគមន៍ស្ថាបត្យករ

19 Oct, 12:25


📢 ការចុះឈ្មោះចាប់ផ្ដើមបើកទទួលជាផ្លូវការ​!

ស្វាគមន៍មកកាន់ INNex វេទិកាស្ថាបត្យកម្ម lI ក្រោមប្រធានបទ
“ ទំនោរស្ថាបត្យកម្មនៅក្នុងប្រទេសកម្ពុជា ” ជួបជាមួយវាគ្មិនដែលជាស្ថាបត្យករឆ្នើមជាច្រើនរូប និងអ្នកជំនាញពាក់ព័ន្ធក្រោមប្រធានបទផ្សេងគ្នាដែលទាក់ទងទៅនឹងព្រឹត្តិការណ៍។

🎫 តម្លៃសំបុត្រ 8$ (5$សម្រាប់និសិត្ស) ទទួលបានភេសជ្ជៈ និងអាហារសម្រន់

ការចុះឈ្មោះធ្វើតាមរយៈ App (BookMe+) ឬជាវសំបុត្រតាមរយៈលីងខាងក្រោម👇
🔗 https://www.bookme.plus/t/events/archetictural-forum-2

📆 កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី9 ខែវិច្ឆិកា ​ឆ្នាំ2024
វេលាម៉ោង៖ 8:00 ព្រឹក ដល់ 5:30 ល្ងាច
📍 ទីតាំង: វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា - សាលាតិចណូ (ITC)

សម្រាប់ព័ត៌មានបន្ថែម៖
:: Phone number: +855 10 808 707
:: Telegram: https://t.me/pr_innex
:: Email: [email protected]
Find us more : linktr.ee/inn_ex

#INNexpo
#CreativeLiving
#ArchitectureForum
#ArchitectureTrend

INNex : សហគមន៍ស្ថាបត្យករ

18 Oct, 12:10


📣 Exciting News!
INNex is going to be open for registration tomorrow at 7:00 PM.
Stay tuned!!🎫🤩


📆 Date: November 9th & 10th 2024
📍 Venue: ITC ( Institute of Technology of Cambodia )

#INNexpo
#CreativeLiving
#ArchitectureForum
#ArchitectureTrend