HMTelegramNEWS @hmtelegramnews Channel on Telegram

HMTelegramNEWS

@hmtelegramnews


HMTelegramNEWS (English)

HMTelegramNEWS is a Telegram channel dedicated to providing the latest news and updates from around the world. With a team of dedicated moderators and contributors, this channel delivers breaking news, insightful analysis, and engaging content to keep its subscribers informed and up to date. Whether you are interested in politics, technology, entertainment, or sports, HMTelegramNEWS has something for everyone. From important global events to viral trends on social media, this channel covers it all. Join HMTelegramNEWS today to stay informed and never miss a beat in the fast-paced world of news and current events.

HMTelegramNEWS

28 Jan, 00:00


មន្ទីរប្រឆាំងគ្រឿងញៀន ស្នើឱ្យអ្នកសារព័ត៌មានអនឡាញមួយចំនួន ធ្វើការកែតម្រូវជាបន្ទាន់នូវការផ្សព្វផ្សាយ មិនបានឆ្លុះ បញ្ចាំងពីការពិត នៃការបង្រ្កាបគ្រឿងញៀននៅកម្ពុជា

ភ្នំពេញ: មន្ទីរប្រឆាំងគ្រឿងញៀន ស្នើឱ្យអ្នកសារព័ត៌មានអនឡាញមួយចំនួន ធ្វើការកែតម្រូវជាបន្ទាន់នូវការផ្សព្វផ្សាយ ដែល មិនបានឆ្លុះ បញ្ចាំងពីការពិត និង បង្កើតឱ្យមានភ័ន្តច្រឡំ មកលើកិច្ចការងារបង្ក្រាបបទល្មើសគ្រឿងញៀនរបស់កម្លាំងនគរបាលជាតិ នៃប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅកម្ពុជា បើមិនដូច្នេះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

HMTelegramNEWS

27 Jan, 09:18


កម្លាំងនគរបាលរាជធានីភ្នំពេញ ចុះណែនាំអាជីវករតាមផ្សារដោយផ្ទាល់ ដើម្បីទប់ស្កាត់ការលក់ដូរផាវ និងគ្រឿងផ្ទុះនានា ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម

ភ្នំពេញ : ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះណែនាំអាជីវករតាមផ្សារដោយផ្ទាល់ ដើម្បីទប់ស្កាត់ការលក់ដូរផាវ និងគ្រឿងផ្ទុះនានា ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រៅពីការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈហើយនោះ លោកបានណែនាំឲ្យយកចិត្តទុកដាក់នៅតាមបណ្ដាទីផ្សារទាំងអស់ ពិសេសត្រួតពិនិត្យការលួចដាក់លក់នូវផាវ ឬកាំជ្រួចនានា ដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ជាដាច់ខាត។ លើសពីនេះ ផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវត្រួតពិនិត្យទប់ស្កាត់ការដឹកជញ្ជូនទំនិញហាមឃាត់ទាំងអស់នេះចូលក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram :
https://t.me/HMTelegramNews

HMTelegramNEWS

27 Jan, 06:06


ក្រសួងធម្មតាកំពុងពិនិត្យចាត់វិធានការលើបុគ្គលហៅខ្លួនឯងថា សាស្តា សក្ខី ភគវន្ត ដែលបាននិយាយរិះគន់ដល់ព្រះសង្ឃថាជាបន្ទុករបស់ពលរដ្ឋ ហើយព្រះត្រៃបិដកជាបិដកមិនគ្រប់ទឹក។ នេះបើតាមការបញ្ជាក់ ពី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាលោក ឆាត សុឆេត នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំនេះ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

23 Jan, 05:42


កម្លាំងសមត្ថកិច្ចត្រឹម១ថ្ងៃបង្រ្កាបក្មេងទំនើងបាន៤នាក់ធីមផ្ទះ Teas Ta + Teas Ma

ភ្នំពេញ ៖ ក្រុមក្មេងទំនើងរហ័សនាមធីម ផ្ទះ Teas Ta + Teas Ma ដែលមានបក្សពួកជាង១៧នាក់ ជិះម៉ូតូ៨គ្រឿង ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ២នាក់ ជិះម៉ូតូ១គ្រឿង តែជនរងគ្រោះផ្ទួលម៉ូតូចោលហើយជនសង្ស័យក្មេងទំនើងទាំងនោះយកដាវកែច្នៃទៅកាប់ម៉ូតូខូចខាតនិងកាត់យកស្លាកលេខម៉ូតូជនរងគ្រោះដើម្បីបញ្ចេញអំនួតយកស្លាកលេខម៉ូតូរងគ្រោះទៅបោះចោលរត់គេចខ្លួន។ ក្រោយមកសមត្ថកិច្ចឃាត់បានជនសង្ស័យម្នាក់។ ត្រឹមតែ១ថ្ងៃឃាត់ក្មេងទំនើងសរុប៤នាក់បន្តបន្ទាប់ហេតុការកើតឡើង កាលវេលាម៉ោង៥ល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នៅចំណុចរង្វង់មូលកោះពេជ្របរិវេនកោះពេញ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

23 Jan, 04:21


Update ៖ ប្រជាពលរដ្ឋ៣នាក់បានស្លាប់ និងដួលសន្លប់ រងរបួស៦នាក់ ខណៈរងចាំទទួលអាំងប៉ាវ នៅផ្ទះលោកអ្នកឧកញ៉ា

ភ្នំពេញ ៖ ប្រជាពលរដ្ឋរាប់រយនាក់ មកពីគ្រប់ទិសទី ប្រមូលផ្តុំគ្នាទៅរងចាំទទួលអាំងប៉ាវ នៅភូមិគ្រឹះលោកអ្នកឧកញ៉ា សុខ គង់ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈប្រមូលផ្តុំគ្នា នោះ និងដោយសារមនុស្សច្រើន ស្រាប់តែកើតមានអាការៈខ្យល់គរ ដួលសន្លប់ ជាបន្តបន្ទាប់ និងបណ្តាលអោយមានមនុស្សចាស់៣នាក់ បានស្លាប់ និង៦នាក់ផ្សេងទៀត រងរបួស ត្រូវបានរថយន្តសង្គ្រោះ ជាច្រើនគ្រឿង ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

23 Jan, 03:45


ដំណឹងបឋម ៖ ប្រជាពលរដ្ឋជាង២០នាក់ បានដួលសន្លប់ បន្ទាប់ពីប្រមូលផ្តុំគ្នារងចាំទទួលអាំងប៉ាវ នៅផ្ទះលោកអ្នកឧកញ៉ាម្នាក់

ភ្នំពេញ ៖ ប្រជាពលរដ្ឋរាប់រយអ្នក មកពីគ្រប់ទិសទី ប្រមូលផ្តុំគ្នាទៅរងចាំទទួលអាំងប៉ាវ នៅភូមិគ្រឹះលោកអ្នកឧកញ៉ា ម្នាក់ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយខណៈដែលកំពុងផ្តុំគ្នា ដោយសារមនុស្សច្រើន ស្រាប់តែកើតមានអាការៈខ្យល់គរ ដួលសន្លប់ ជាបន្តបន្ទាប់ ជាង២០នាក់។
ក្រោយកើតហេតុ គេឃើញមានរថយន្តសង្គ្រោះច្រើនគ្រឿង បានចេញទៅជួយ សង្គ្រោះ និង អន្តរាគមន៍៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

20 Jan, 06:09


មន្ត្រីជំនាញនិងសមត្ថកិច្ចសហការគ្នាបង្ក្រាប ឧបករណ៍និងសម្ភារៈជាច្រើនប្រភេទដែលបម្រើឲ្យការរុករករ៉ែមាសខុសច្បាប់ នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ ក្រុមការងារចម្រុះរឹបអូសសម្ភារដូចជា ៖ ១. ម៉ាស៊ីនគោយន្តចំនួន៦គ្រឿង។ ២. ត្បាល់កិនរ៉ែចំនួន៦គ្រឿង។ ៣.ត្បាល់អ៊ុករ៉ែ១គ្រឿង។ ៤. ត្រើយយោងរ៉ែ១គ្រឿង។ ៥. ម៉ូទ័រទាញតុញាក់១គ្រឿង។ ៦. ម៉ាស៊ីនបូមទឹក១គ្រឿង។ ៧. ធុងរ៉ែចំនួនមួយ។ ៨. រទេះរុញរ៉ែ១គ្រឿង។ ៩. តុញាក់ចំនួន២គ្រឿងបំផ្លាញចោលនៅកន្លែង។ ១០. ថ្មរ៉ែចំនួន៦បាវ។ ១១. ម៉ូទ័រភ្លើង១គ្រឿង។ ១២. មនុស្សចំនួន៣នាក់បានឃាត់ខ្លួនយកទៅសាកសួរនៅស្នាក់ការបរិស្ថានមេម៉ង់ ។ ក្រោយការសាកសួររួចបានដោះលែងមកវិញ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

20 Jan, 03:34


ស ស យ ក អំពាវនាវដល់សាធារណជន ចូលរួមលើកទឹកចិត្តដល់សិល្បករ សិល្បការិនីកម្ពុជាក្នុងការបង្ហាញពីមរតកវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជានៅលើឆាកអន្តរជាតិ

ភ្នំពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជា អំពាវនាវដល់សាធារណជន ចូលរួមលើកទឹកចិត្តដល់សិល្បករ សិល្បការិនីកម្ពុជាក្នុងការបង្ហាញពីមរតកវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជានៅលើឆាកអន្តរជាតិ ខណ:សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា ទៅចូលរួមសាជាថ្មីក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

20 Jan, 02:55


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម JAM KAMAL KHAN រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

19 Jan, 02:40


ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដោយត្រូវ ទូទាត់ចំនួន ២ដង ក្នុង១ខែ!

HMTelegramNEWS

18 Jan, 02:45


ប្រទះឃើញស្រ្តីជនជាតិខ្មែរវ័យក្មេងម្នាក់ ត្រូវបានគេសម្លាប់ មិនទាន់ដឹងមូលហេតុ បង្កភ្ញាក់ផ្អើល ឡើងកាលពីម៉ោង ០៦ល្ងាច ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុច អូតែល «ហូម ឈីក» នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនៅ HOME CHIC HOTELនៅជាន់ទី២បន្ទប់លេខ២១១។ ដំណឹងបឋមទទួលបានសពជនរងគ្រោះជនមិនទាន់ស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល២៤ឆ្នាំ ជនជាតិខ្មែរ បានស្លាប់នៅក្រោមគ្រែ តែមុនកើតហេតុ២ថ្ងៃ មុនចូលស្នាក់នៅសណ្ឋាគារមានគ្នា២នាក់ បុរសជនជាតិបរទេសតែមិនទាន់ច្បាស់ថាអ្នកមករួមបន្ទប់ជាមួយគ្នាបរទេសឬបុរសជនជាតិខ្មែរសមត្ថកិច្ចកំពុងត្រួតពិនិត្យនិងសាកសួរនាំអ្នកគ្រប់គ្រងសណ្ឋានគារ ។

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram :
https://t.me/HMTelegramNews

HMTelegramNEWS

17 Jan, 09:19


សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ជាមួយថ្នាំញៀន២កញ្ចប់

ភ្នំពេញ:សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវសហការជា
មួយប៉ុស្តិ៍បានចុះបង្រា្កបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន២កញ្ចប់ កាលពីម៉ោង០២ និង៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្រុមទី១២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
ការចុះឃាត់ខ្លួននេះដោយទទួលបានបទបញ្ជាពីលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ដឹកនាំលោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌសហការជាមួយផ្នែកជំនាញប៉ុស្តិ៍រដ្ឋបាលជាលិទ្ធផល កំលាំងយេីងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram :
https://t.me/HMTelegramNews

HMTelegramNEWS

17 Jan, 05:46


រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំពីការរៀបចំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram :
https://t.me/HMTelegramNews

HMTelegramNEWS

17 Jan, 04:15


នៅព្រឹក ថ្ងៃទី១៧ ខែមករាឆ្នាំ២០២៥នេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្ដែងការគួរសម ជាមួយ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅវិមានសន្តិភាព៕

HMTelegramNEWS

07 Jan, 02:20


អាជ្ញាធរខណ្ឌកំបូលចុះឃាត់សំណង់ដកហូតយកសម្ភារៈមួយចំនួន ម្ចាស់យករថយន្តឃាំងផ្លូវនិងទារអោយសងថ្លៃខាតកម្លាំងកម្មករជាង១លានរៀល

ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូលបានចុះទៅឃាត់ការសាងសង់សំណង់អគាររោងចក្រមួយកន្លែង ព្រមទាំងបានដកហូតយកសម្ភារៈសំណង់មួយចំនួនផងដែរ ដោយអះអាងថាសំណង់ខាងលើគ្មានច្បាប់ ។ ហើយចុះទៅផ្អាកនិងណែនាំអោយសុំច្បាប់ជាមុនសិន ប៉ុន្តែ២ដងហើយម្ចាស់មិនព្រមស្ដាប់នៅតែបន្តសាងសង់ ទាំងគ្មានច្បាប់ទៀត ទើបពេលនេះអនុវត្តន៍វិធានការរដ្ឋបាល ហើយក៏ត្រូវម្ចាស់យករថយន្តឃាំងផ្លូវមិនអោយអាជ្ញាធរចេញពីទីតាំងរបស់ខ្លួនឡើយ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

07 Jan, 02:19


បុរសបរទេសម្នាក់ ត្រូវរថយន្តទំនើបមួយគ្រឿង បុករងរបួសជើងខាងស្ដាំ

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តជាមួយម៉ូតូ បានបណ្តាលឲ្យជនបរទេសម្នាក់រងរបួសជើងខាងស្តាំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣ កែង១៥៤ ស្ថិតក្នុសង្កាត់ផ្សារកណ្តាល៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

07 Jan, 02:16


នារីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូទៅកៀរទ្រូងផ្លូវ

ភ្នំពេញ៖ នារីម្នាក់បានស្លាប់ ចំណែកបុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូឌុបគ្នាកៀររបាំងថ្មពុះចែកទ្រូងផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ទីតាំងកើតហេតុ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងត្បូងស្ពានព្រែកព្នៅ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

06 Jan, 08:26


សមត្ថកិច្ច ខណ្ឌឫស្សីកែវ ប្រគល់ម៉ូតូ ជូនទៅម្ចាស់ ជាជនជាតិបង់ក្លាដេស ក្រោយទុកចោល និងពុំបានចាក់សោរ ក

ភ្នំពេញ ៖ បុរសជាជនជាតិបង់ក្លាដេស ម្នាក់ បានមកយកម៉ូតូ របស់ខ្លួនវិញ ក្រោយពីទុកចោល និងពុំបានចាក់សោរកម៉ូតូ នៅចំណុចលើផ្លូវជាតិលេខ៥ ក្រុមទី៣ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានអោយដឹងថា កម្លាំងល្បាតប្រទះឃើញម៉ូតូ០១គ្រឿងម៉ាក HONDA CLICK ពណ៌ស ផ្លាកលេខភ្នំពេញ1FG-8519 ទុកចោលនៅចំណុចខាងលើ ទើបសមត្ថកិច្ច យកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២។
ក្រោយមកសមត្ថកិច្ច ក៏បានធ្វើការស្រាវជ្រាវរកម្ចាស់ម៉ូតូឃើញវិញនៅវេលាម៉ោង៦ល្ងាច ថ្ងៃខែឆ្នាំដដែល និងបានប្រគល់ឲ្យសាមីខ្លួនវិញ។ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បន្តថា ម្ចាស់ម៉ូតូឈ្មោះ HOSSEN MDBELAYET អាយុ៥០ឆ្នាំ ជនជាតិបង់ក្លាដេស មានទីលំនៅផ្ទះជួល ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុកូនប្រុសរបស់ខ្លួនយកម៉ូតូជិះមកលេងផ្ទះមិត្តភ័ក្តិនៅចំណុចកើតហេតុ ហើយដេកលក់បាត់ ភ្លេចយកម៉ូតូចូលក្នុងផ្ទះ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

26 Dec, 06:13


អង្គភាពប្រឆាំងអំពើពុករលួយ និង អគ្គស្នងការរដ្ឋាននគរបាលជាតិ រួមគ្នា ផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ដល់មន្ដ្រីនគរបាលជាតិ

ភ្នំពេញ: ឯកឧត្តមទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើជាសហអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីប្រឆាំងអំពើពុករលួយ ដល់មន្ដ្រីនគរបាលជាតិ ដើម្បីពង្រឹងអភិបាលកិច្ចល្អ ព្រមទាំងធ្វើទំនើបកម្ម រដ្ឋបាលសាធារណៈឲ្យមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាតវៃ និងស្អាតស្អំ ដើម្បីបម្រើផល ប្រយោជន៍ជូនប្រទេសជាតិ និងប្រជាប្រជាពលរដ្ឋ។

ពិធីផ្សព្វផ្សាយច្បាប់ស្ដីពីប្រឆាំងអំពើពុករលួយ ដល់មន្ដ្រីនគរបាលជាតិ រៀបចំឡើង នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអនុប្រធាន ឧបការី អគ្គនាយករង នៃអង្គភាពប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយនគរបាល ចំនួនជិត៦០០នាក់៕

HMTelegramNEWS

26 Dec, 04:21


អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ចក្ខុវិស័យចំនួន៣ធំៗ លើការងារអត្តសញ្ញាណកម្ម

ភ្នំពេញ: ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ចក្ខុវិស័យចំនួន៣ធំៗ លើការងារអត្តសញ្ញាណកម្មគឺ ទី១ បុគ្គល គ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ ទី២បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ និងចុងក្រោយ ទី៣ ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ ខណ:ការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ គឺជាឆ្អឹងខ្នងនៃការគ្រប់គ្រងរដ្ឋបាលដែនដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ការលើកឡើងនេះធ្វើឡើង នៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ៕

HMTelegramNEWS

04 Dec, 08:34


អគ្គស្នងការដ្ឋាននគរបាលជាតិ ទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម លុបចោលព័ត៌មានល្បែងអនឡាញពីបណ្តាញសង្គម បើមិនដូច្នោះនឹងចាត់វិធានការតាមផ្លូវ

ភ្នំពេញ ៖ ផ្អែកតាមសារាចរណែនាំលេខ ០៧២ សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការជូនដំណឹងដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន បញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ៕

HMTelegramNEWS

04 Dec, 07:54


នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាង សម្តេចប៊ុនរ៉ានី ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះទៅសួរសុខទុក្ខ នាយតាក់ស៊ី នៅមន្ទីរពេទ្យព្រះកេតុមាលា និងបានឧបត្ថមថវិកាចំនួន ២០លានរៀល៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

04 Dec, 07:34


ដោយសារបច្ចេកទេស រថយន្តកូរ៉េ បើកទៅបុកពីក្រោយរថយន្តដឹកប្រេងរងការខូចខាត របួសធ្ងន់ម្នាក់

ភ្នំពេញ៖ រថយន្តកូរ៉េឃ្លុបដឹកអីវាន់១គ្រឿង បើកបរក្នុងល្បឿនលឿន ហើយបែកកាប៉ែនហ្រ្វាំង ក៏ជ្រុលទៅបុកពីក្រោយរថយន្តដឹកប្រេង១គ្រឿងទៀតពេញទំហឹង បណ្ដាលអោយរងការខូចខាត ខ្ទេចមុខយ៉ាងដំណំ ហើយអ្នកបើកបររងរបួសធ្ងន់។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅតាមមហាវិថីស៊ីជីនពីង ជិតវត្តអង្គត្រគៀត ភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

04 Dec, 03:45


សត្វខ្ទីងបីក្បាលត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ កំពុងរស់នៅជាមួយហ្វូងគោស្រុក ស្ថិតនៅភូមិស្រែវាលឃុំធ្មាស្រុកជ័យសែន ខេត្តព្រះវិហារ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

04 Dec, 03:21


រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសារាចរណែនាំ ៥ចំណុច ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់!

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

22 Nov, 09:10


កម្ពុជា និងវៀតណាម ឯកភាពរួមគ្នាពង្រឹងវិស័យសន្ដិសុខសណ្ដាប់ធ្នាប់ ប្រឆាំងបទល្មើសឆ្លងដែនខុសច្បាប់

ភ្នំពេញ៖ ឯកឧត្ដម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯកបម្រុង ត្រឹន គ្វក់ត័រ អនុរដ្ឋមន្ដ្រីក្រសួងនគរបាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាពង្រឹងទំនាក់ទំនងវិស័យសន្ដិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ បង្ការ ប្រឆាំងបទល្មើសឆ្លងដែនខុសច្បាប់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងថ្នាក់ដឹកនាំទាំងពីរ នៅសាលសវនាការ ឯកឧត្ដម សន្តិបណ្ឌិត អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី៕

HMTelegramNEWS

22 Nov, 09:10


ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក បន្តរួមសហការគ្នាលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈឆ្ពោះទៅរកគោលដៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់

ភ្នំពេញ៖ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក បន្តរួមសហការគ្នាលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ ឆ្ពោះទៅរកគោលដៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់ ជាពិសេសការពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័នក្នុងវិស័យសាធារណៈកាន់តែល្អប្រសើរ ព្រមទាំងជាធាតុចូលយ៉ាងសំខាន់ ក្នុងការជំរុញការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ក្រោមការដឹកនាំដ៏មោះមុតបំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

HMTelegramNEWS

21 Nov, 07:44


ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាក​ល្បង មុនចូលឆ្នាំខ្មែរខាងមុខនេះហើយ...!


ភ្នំពេញ ៖ ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ នឹងដាក់ឱ្យប្រើប្រាស់សាក​ល្បង​នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ពីលើកំពូលស្ពាន លោកអ្នកនឹងមើលឃើញផ្លូវអន្ទង់អាំងជាច្រើនកន្លែង, ព្រៃព្រឹក្សាខៀវស្រងាត់គ្រប់រដូវកាល, ពពកមីដេរដាស, អ័ព្ទបែកផ្សែងផុតកន្ទុយភ្នែក, សម្រស់ទឹកស្ទឹងដំណាក់ក្បូន,ជ្រលងស្ទឹងឫស្សីជ្រុំ, តំបន់វាលវែង និងអូរសោមជាដើម..។ល។៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Nov, 04:44


នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភីសរុបចំនួន ៨ ៣៣៩ អង្គ/នាក់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ វិស័យអប់រំនៅកម្ពុជា បានឈានឡើងដល់កម្រិតមួយ ដែលអាចធានាបានទាំងបរិមាណ និងគុណភាពសម្រាប់បំពេញសេចក្តីត្រូវការនៃការអភិវឌ្ឍធនធានមនុស្សស្របតាមអាជីព និងទីផ្សារការងារ។
ជាមួយគ្នានេះ លទ្ធផលជាទីមោទនៈដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចបានកន្លងមកនេះ គឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅនៃវិស័យអប់រំ និងជំរុញការបង្កើតមូលធនមនុស្សក្នុងគោលដៅ បង្កើតឡើងនូវសង្គមកម្ពុជាមួយ ដែលមានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងមានវប្បធម៌ ជ្រៅជ្រះ ក៏ដូចជាបង្កើតផលិតភាពឱកាសការងារ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចសកល៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Nov, 04:35


តម្លៃប្រេង សម្រាប់ថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២៤
. សាំង = ៣.៨៥០៛ (ចុះថ្លៃ ១០០៛)
. ម៉ាស៊ូត = ៣.៧៥០៛ (ចុះថ្លៃ ១០០៛)

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Nov, 03:49


កូនស្រីកាន់រូបថតម្ដាយដែលវង្វេងបាត់ តាមដើររកដល់សាលាសង្កាត់ចោមចៅទី៣

ភ្នំពេញ៖ ស្រ្តីម្នាក់បានកាន់រូបថតម្ដាយរបស់ខ្លួនធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នាវេលាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍រកម្ដាយគាត់ផង។ ម្ដាយរបស់គាត់បានវង្វេងបាត់៧ថ្ងៃ កន្លងមកហើយ និងដើររកគ្រប់ទីកន្លែង ប៉ុន្តែពុំឃើញសោះ ពុំដឹងថាម្ដាយកំពុងស្ថិតនៅទីកន្លែងណានោះទេ។
រយៈពេល៧ថ្ងៃមកហើយនៅតែគ្មានដំណឹងសោះ ទើបពេលនេះគាត់បានតាមរកដល់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យទៀត ដើម្បីអោយអាជ្ញាធរជួយអន្តរាគមន៍ ហើយបើបងប្អូនណាបានប្រទះឃើញម្ដាយនាងភិនភាគដូចក្នុងរូបថតសូមជួយផ្ដល់ដំណឹងតាមរយៈទូរស័ព្ទលេខ៖ 0977427795/087575735ផង៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

01 Nov, 08:21


អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេក្តីបំភ្លឺព័ត៌មានថា ពុំមានគោលការណ៍ហាមឃាត់ការធ្វើដំណើរចូលកម្ពុជា ឬមិនផ្តល់ទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នចំពោះជនបរទេស នៃប្រទេសណាមួយឡើយ

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

01 Nov, 05:39


ក្រសួង៣ បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសុខាភិបាល និងក្រសួងផែនការ បានចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិតឥតខ្សែ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទ ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

01 Nov, 04:51


តម្លៃប្រេង សម្រាប់ថ្ងៃទី១-១០ ខែវិច្ឆិកា ឆ្នាំ២០២៤

- សាំង = ៣.៩០០៛ (ចុះថ្លៃ ៥០៛)
- ម៉ាស៊ូត = ៣.៧៥០៛ (ចុះថ្លៃ ៥០៛)

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

01 Nov, 04:22


នាយករដ្ឋមន្រ្តីអំពាវនាវដល់ភាគីពាក់ព័ន្ធ បន្តជួយឧបត្ថម្ភគាំទ្រ ដល់វិស័យអប់រំ ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជា

ភ្នំពេញ ៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ក៏ដូចជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារដែលទើបដល់អាយុចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមតេយ្យសិក្សានិងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់សិស្សានុសិស្សដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀតនៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។

នៅក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវមនោសញ្ចេតនារីករាយ និងចូលរួមអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

01 Nov, 03:57


រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំប្រារព្ធពិធីអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅម៉ោង២រសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងជួបជុំ ប្រារព្ធពិធីក្រុងពាលី ស្ថិតនៅវិមាន៧មករា មហាវិថីព្រះនរោត្តម ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ លុះនាព្រឹក ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៥:០០នាទីព្រឹក នឹងមានរៀបចំពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយដង្ហែចេញពីវិមាន ៧មករា ឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយសៀមថ្មី) ស្ថិតនៅភូមិស្វាយសៀម ឃុំងាយស្បៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) សាធារណរដ្ឋសង្គមនិយមវៀតណាម៕

HMTelegramNEWS

01 Nov, 03:55


ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមអបអរសាទរដល់ក្មួយៗជាសិស្សានុសិស្សថ្នាក់ទី១២ ដែលទើបបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤ នេះដែលជាមោទនភាពសម្រាប់ខ្លួននិងក្រុមគ្រួសារ។ ទន្ទឹមនឹងនេះឯកឧត្ដមលើកទឹកចិត្តដល់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរឱ្យខិតខំរៀនសូត្របន្ថែមទៀតដើម្បីប្រឡងជាប់នៅឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈដើម្បីបន្តអភិវឌ្ឍន៍ចំណេះដឹង និងជំនាញសម្រាប់កសាងអនាគតភ្លឺស្វាង។

ក្នុងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ខ្ញុំសូមអំពាវនាវដល់ក្មួយៗទាំងអស់ពិចារណាចាប់យកការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថលនិងជំនាញដទៃទៀតពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី៤៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

01 Nov, 03:18


សេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

តាមការបំភ្លឺ CHOI TAEWON មានគោលបំណងមកកម្ពុជាដើម្បីស្វែងរកការងារធ្វើ ដែលទទួលបាន ប្រាក់ខែខ្ពស់ ហើយក៏ទទួលបានការងារនៅទីតាំងខាងលើ រួមជាមួយកន្លែងស្នាក់នៅសមរម្យ អាហារគ្រប់គ្រាន់ និងមានសេរីភាពដើរហើរពេញលេញជាធម្មតា។ ចំពោះមូលហេតុដែលនាំអោយគ្រួសារស្នើសុំអន្តរាគមន៍មក មជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺមកពីរូបគេមិនបានទំនាក់ទំនងជាមួយគ្រួសារ ក្នុងអំឡុងពេលស្នាក់នៅនិងធ្វើការ ម្យ៉ាងករណីស្នើសុំអន្តរាគមន៍ពីសំណាក់គ្រួសារនេះ រូបគេក៏មិនបានដឹង ផងដែរ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

23 Oct, 04:28


ទំនប់​អាង​ទឹកអូរតេ ដែល​ស្ថិត​ក្នុង​ស្រុក​អូររាំង និង​ទំនប់​លើ និងទំនប់ក្រោម ស្ថិតក្នុង​ក្រុងសែនមនោរម្យ ខេត្ត​មណ្ឌលគិរី តម្លៃ​សរុប​ប្រមាណ ៦២​ លាន​ដុល្លារ​អាមេរិក​ នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ ​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ២០២៤ ក្រោម​អធិបតីភាព​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។ គម្រោងនេះ​ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្តន៍ (MISTI) ក្នុង​ការផលិតទឹកស្អាតឱ្យបាន ៩៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់​ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី និង​​ផែនការ​អភិវឌ្ឍន៍​កសិកម្ម​ខេត្ត​មណ្ឌលគិរី​សម្រាប់បម្រើឱ្យការស្រោច​ស្រពផ្ទៃដីផលិតកម្មកសិកម្មចំនួន ១៥ ០០០ ហិកតា៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

23 Oct, 01:56


ក្រសួងទេសចរណ៍ សូមជម្រាបជូនសាធារណជន និងសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ឱ្យបាន ជ្រាបថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយអំពីជំហរគាំទ្ររបស់ កម្ពុជាលើគំនិតផ្តួចផ្តើម ” Six countries, One Destination ” ដែលបានលើកឡើងដោយព្រះរាជាណាចក្រថៃ ក្នុងឱកាសដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសំដែងការគួរសម និងពិភាក្សា ការងារជាមួយឯកឧត្តម Dusit MANAPAN ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងគណៈប្រតិភូ កាលពី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

23 Oct, 01:49


សមត្ថកិច្ចខណ្ឌទួលគោកក្របួចបានចោរម្នាក់ ក្នុងចំណោមគ្នីគ្នាចំនួន៤នាក់ ដែលបានធ្វើសកម្មភាពបើកកង់បីឥណ្ឌា ទៅលួចកាច់កម៉ូតូប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤
ទីតាំងកើតហេតុ ស្ថិតនៅក្រោយផ្សារសំណង់១២ សង្កាត់ទឹកល្អ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

23 Oct, 01:46


នារីជនជាតិចិនម្នាក់ យកកាំបិតភ្ជង់ ក អ្នករត់តាក់ស៊ី ក្រោយពីល្លោះជាមួយសង្សារ

ភ្នំពេញ ៖ នារីជនជាតិចិនម្នាក់ ជិះតាក់ស៊ីសុខៗ ក៏ដកកូនកាំបិតបិត ភ្ចង់កអ្នកបើកតាក់ស៊ី ក្រោយឈ្លោះគ្នាជាមួយសង្សាររបស់ខ្លួន​។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ព្រឹកថ្ងៃទី២៣ ខែតុលា​ឆ្នាំ២០២៤ ។
ទីតាំងកើតហេតុ​ស្ថិតនៅបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ​៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

23 Oct, 01:42


អ្នករត់តាក់ស៊ី ម្នាក់ សង្ស័យងងុយដេក បានបើករថយន្តបុករបាំងថ្មគល់ស្ពាន៥មករាក្រឡាប់

ភ្នំពេញ៖ ទាំងព្រឹកព្រលឹម មានរថយន្តព្រូស១គ្រឿង បើករេចង្កូតទៅបុករបាំងថ្មពុះចែកគល់ស្ពានអាកាស៥មករា បណ្តាលឲ្យក្រឡាប់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ទីតាំងកើតហេតុ ស្ថិតនៅខាងកើតគល់ស្ពានអាកាស៥មករា បណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

23 Oct, 01:23


នគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនជនសង្ស័យ៥នាក់ ធ្វើសកម្មភាពឆក់៥ករណី បញ្ជូនទៅតុលា

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនក្រុមជនសង្ស័យ៥នាក់ ដែលតែងធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវបណ្តាលអោយជនរងគ្រោះជាច្រើននាក់មានរបួស ទៅតុលាការក្រោយពីបង្ក្រាបបាន។

គួរបញ្ជាក់ផងដែរថា នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញក្រោមការបញ្ជាពីលោកស្នងការរង ប៊ុន សត្យា លោកស្នងការរង លី ប៊ុនអេង ,លោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ និងបានឃាត់ខ្លួនជនសង្ស័យ៥នាក់ជា បន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងករណីឆក់ កាបូបនិងទូរស័ព្ទចំនួន០៥ករណីផ្សេងគ្នា៕


ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

22 Oct, 08:46


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្នើឲ្យបង្កើនការស្រាវជ្រាវ និងស៊ើបអង្កេត ប្រឆាំងការសម្អាតប្រាក់

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើឲ្យមានការផ្លាស់ប្ដូរបទពិសោធន៍និងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងវិធីសាស្រ្តថ្មីៗក្នុងការស្រាវជ្រាវ និងស៊ើបអង្កេត ប្រឆាំងការសម្អាតប្រាក់ ដើម្បីធានាប្រសិទ្ធភាពក្នុងការងារប្រឆាំងការសម្អាតប្រាក់ នៅកម្ពុជា ខណ:បទល្មើសនេះ កាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ៕

HMTelegramNEWS

22 Oct, 02:26


ជម្លោះស្នេហាត្រីកោណឈានដល់ការប្រើអំពើរហិង្សារវាងបុរស២នាក់ ព្រោះតែនារីម្នាក់ បង្កការភ្ញាក់ផ្អើលពេញផ្លូវ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ទីតាំងកើតហេតុ ស្ថិតនៅលើកំណាត់វិថី ព្រះស៉ីសុវត្ថិទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

22 Oct, 02:24


គួរ​អោយ​ខ្លោច​ចិត្ត​ណាស់​ស្រ្តី​ពោះ​ធំ​ម្នាក់​បានស្លាប់​ទាំង​ពោះ​ជិត​គ្រប់​ខែ​ណា​មួយ​ក្រុម​គ្រួសារ​មិន​ដឹង​ថា​ស្រ្តី​រង​គ្រោះ​មាន​ផ្ទៃ​ពោះ​ទៀត​ផង​ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​តែ​ជា​អកុសល​ជនរងគ្រោះ​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្រ​ បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​១រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ខែ​តុលា​ឆ្នាំ​២០២៤​នៅ​បន្ទប់​ជួល​ជាន់​ទី​៣​ភូមិ​អង្គ​ សង្កាត់​ចោមចៅ​ទី​៣ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​។ សព​ឈ្មោះ​ ជុំ​ សុខណា​ ភេទ​ស្រី​អាយុ​២២ឆ្នាំ​ ជា​កម្មករ​រោងចក្រ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Oct, 04:43


នារីស្រស់ស្អាតម្នាក់បើករថយន្ត ព្រុស មកឈប់លើស្ពានជ្រោយចង្វារ ហើយលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ មិនដឹងមានវិបត្តិអ្វីនារីរូបស្រស់ម្នាក់បានបើករថយន្តម៉ាក តូយ៉ូតាព្រុសមួយគ្រឿងឡើងលើស្ពានជ្រោយចង្វារួចឈុបរថយន្តបើកទ្វារលោតចូលទៅក្នុងទន្លេបានសម្រេច។ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ភ្លឺត្រូវនិងថ្ងៃទី ២១ខែតុលាឆ្នាំ ២០២៤ចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងរសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Oct, 04:32


សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
. ប្រេងសាំងធម្មតា = ៣.៩៥០រៀល/លីត្រ (តម្លៃដដែល)
. ប្រេងម៉ាស៊ូត = ៣.៨០០រៀល/លីត្រ (តម្លៃដដែល)

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Oct, 03:41


ឆក់ចំនារីក្លាហាន! ជន​សង្ស័យ​ឆក់​ទូរសព្ទ​នារីម្នាក់​បាន​សម្រេច ​តែ​​ត្រូវ​ជនរងគ្រោះ​ជិះ​ម៉ូតូ​បំបុក​ដួល​ម៉ូតូ​យក​ទូរសព្ទ​បាន​វិញ​ ជន​សង្ស័យ​ភ័យ​រត់​ចោល​ម៉ូតូ​បាត់​ស្រមោល​

ភ្នំពេញ​៖​ នារី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​ជន​សង្ស័យ​ឆក់​យក​ទូរសព្ទ​បានសម្រេច តែ​បើក​ម៉ូតូ​យឺត​ពេក​ត្រូវ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​បំបុក​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ធ្លាក់ទាំង​ទូរសព្ទ​ នៅ​កន្លែង​កើត​ហេតុ​ចំណែក​ជន​សង្ស័យ​ភ័យ​រត់​ចោល​ម៉ូតូ​គេច​ខ្លួន​បាត់​ បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​ ១០យប់​ថ្ងៃ​ទី​២០ខែ​តុលា​ឆ្នាំ​២០២៤​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ គល់​ស្ពាន​អាកាស​ចោមចៅ​ ដែល​ស្ថិត​នៅ​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Oct, 02:49


ខឹងអតីតប្រពន្ធ បិទទូរស័ព្ទ មិននិយាយជាមួយ បុរសម្នាក់បានជិះម៉ូតូទៅវាយ ចាក់ បណ្តាលអោយរងរបួសធ្ងន់

ខេត្តកំពង់ធំ ៖ ដោយសារតែខឹង អតីតប្រពន្ធ បិទទូរស័ព្ទ មិននិយាយជាមួយ និងគួបផ្សំ ភ្លើងប្រច័ណ្ឌផង ធ្វើអោយបុរស ដែលជាអតីត ប្តី ជិះម៉ូតូ ចូលទៅ វាយ និងជនរងគ្រោះ បណ្តាលអោយរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ មានករណីប៉ុនប៉ុងឃាដកម្មមួយកើតឡើងនៅភូមិកោះ ឃុំទ្រា ស្រុកស្ទោង៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Oct, 02:37


អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនបុរសជនជាតិថៃម្នាក់ ឈ្មោះ វ៉ាឈីរ៉ាវីត ហុងសិរិ (WACHIRAVIT HONGSIRI) ហៅ វីត អាយុ២៤ឆ្នាំ ឆែកឆេរលើខ្លួនរកឃើញមានវត្ថុតាងគ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា (ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ១,៣០ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅសថ្លា (កេតាមីន) ចំនួន ០១ថង់កិប ទម្ងន់ ១,១០ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកiPhone12 Pron Max ពណ៌ទឹកមាស) រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុក និងប្រើប្រាស់ពិតប្រាកដមែន៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

19 Oct, 03:18


ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ក្រោមបុព្វបទ"កីឡាជាតិដើម្បីព្រៃជីកហ្វូណនតេជោ" កំពុងបន្តរត់ផ្សព្វផ្សាយនៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ខេត្តកំពង់ឆ្នាំង មានកិត្តិយសទទួលពិធីរត់ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី ៤និងកីឡាជាតិជនពិការលើកទី២ ក្រោមបុព្វបទ"កីឡាជាតិដើម្បីព្រៃជីកហ្វូណនតេជោ" ។ ដោយក្នុងពិធីនេះឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ទទួលភ្លើងគប់ពីរឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងរត់ចេញដំណើរនៅសួនដំរីស មកកាន់វេទិកានៅខាងមុខបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងក្រុងកំពង់ឆ្នាំង រួមដំណើរថ្នាក់ដឹកនាំខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី កីឡាករកីឡាការិនី សិស្សានុសិស្ស កាកបាទក្រហម យុវជនសសយក និងមានការចូលរួមពីប្រជាពលរដ្ឋអបអរសាទរអមសង្ខាងផ្លូវយ៉ាងអធិកអធមផងដែរ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

18 Oct, 23:00


ស្ត្រី ម្នាក់ ជិះ ម៉ូតូ ទៅ ទិញ បន្លែ ត្រូវ ជនសង្ស័យ មួយ ក្រុម ឆក់ យក កាបូប មិន បានសំរេច ដោយ ជន រងគ្រោះ ផ្តួល ម៉ូតូ ទាន់
ភ្នំពេញៈ ស្ត្រី ម្នាក់ ជិះ ម៉ូតូ ចេញ ពី ផ្ទះ រក ទិញ បន្លែ នៅ ផ្សារ ដើម គ រ តែ ដល់ ពាក់ កណ្ដាល ផ្លូវ ក៍ត្រូវ ជនសង្ស័យ មួយ ក្រុម បានធ្វើ សកម្មភាព ឆក់ យក កាបូប ស្ពាយ មិន បានសំរេច ព្រោះ ជន រងគ្រោះ ផ្តួល ម៉ូតូ ទាន់ ពេល ។
ហេតុការណ៍ នេះ ផង ដែរ បានកេីត ឡេីង នៅ វេលា ម៉ោង ៥និង ៤៥នាទី ព្រឹក ថ្ងៃ ទី ១៨ខែ តុលា ឆ្នាំ ២០២៤ ជិះ ស្ពាន អាកាស ស្ទឹង មានជ័យ ផ្លូវ ២៧១ សង្កាត់ ស្ទឹងមានជ័យ ទី ១ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

18 Oct, 03:54


កម្លាំងប៉ុស្ដិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបណ្ដេញជនជាតិថៃ ចេញពីប្រទេសកម្ពុជា ដែលលួចឆ្លងដែនខុសច្បាប់ ចំនួន១១នាក់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ សមត្ថកិច្ចអោយដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងការិយាល័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ១១នាក់ ស្រី ០៥នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពីបទលួចឆ្លងដែន (គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

18 Oct, 02:46


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ស៊ិនឡាវង់ ឃុតផៃធូន (Sinlavong Khoutphaythoune) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា រាជធានីភ្នំពេញ។

ថ្ងៃសុក្រ ១ រោច ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤

3,118

subscribers

11,002

photos

1,772

videos