អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ @ginbec Channel on Telegram

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

@ginbec


ពុទ្ធិកសិក្សា គឺជាគ្រឹះស្ថានអប់រំផ្នែកសាសនាដ៏មានសក្កានុពលនៅសង្គមកម្ពុជាដែលមានតួនាទីក្នុងការបណ្ដុះបណ្ដាលកុលបុត្រ ពុទ្ធសាសនិកជនខ្មែរ​។ https://t.me/ginbec

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ (Khmer)

សូមស្វាគមន៍ទៅកាន់ពុទ្ធិកសិក្សា គឺជាគ្រឹះស្ថានអប់រំផ្នែកសាសនាដ៏មានសក្កានុពលនៅសង្គមកម្ពុជាដែលមានតួនាទីក្នុងការបណ្ដុះបណ្ដាលកុលបុត្រ ពុទ្ធសាសនិកជនខ្មែរ។ នេះជា​សាសនា​ជា​និង​ការ​ទទួល​ទនង់​តែ​លើ​ការ​ស្វែងរក​ការងារ​សីលធភាគ​ជាតិ​។ សួរ​ធ្វើ​ឲ្យ​អ្នក​ស្វាគមន៍​នូវ​រូប​ឧទានិង​ស្វែងរក​អ្នក​ចំបង​ថ្មី​ដែល​រៀន​មួយ​សាសនា​។ បើមាន​សំនួរ​បន្ថែម​បន្តិច​សូម​ទំនាក់​ទំនង់​ជូយ​ឬ​ស្វែង​រកទីតាំង​បន្ថែរៗ​នៅ​ក្រោម​នេះ។

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

20 Jan, 09:26


https://www.facebook.com/share/p/1UVTSbmPZi/?mibextid=wwXIfr

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

18 Jan, 01:38


នាព្រឹកថ្ងៃ​​សៅរ៍​ ៥រោច​ ខែ​បុស្ស​ ឆ្នាំ​រោង​ ឆស័ក​ ព.ស.២៥៦៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​​១៨ ខែ​មករា​ ​ឆ្នាំ​២០២៥​ សម្ដេច​ព្រះ​ពោធិវ័ង្ស​ កិត្តិបណ្ឌិត​ ណយ​ ច្រឹក​​ សម្ដេច​ព្រះ​អគ្គាធិការ​ស្ដី​ទី​ នៃ​អគ្គាធិការ​ដ្ឋាន​ពុទ្ធិ​ក​សិក្សា​ជាតិ​ និង​លោក​ជំទាវ​ ទូច​ សារ៉ុម​ រដ្ឋ​លេខាធិការ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯក​ឧត្ដម​ ចាយ​ បូរិន រដ្ឋ​មន្រ្ដី​ក្រសួង​ធម្មការ​និងសាសនា​ មួយ​អន្លើ​ដោយសម្ដេច​ព្រះ​អគ្គាធិការ​រង​​ ព្រះ​អគ្គាធិការ​រង​ ព្រះរាជាគណៈ​ ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម និង​មន្ត្រី​រាជការ​ទាំង​អស់​ បានយាង និមន្ត និងអញ្ជើញចូលរួមក្នុងកម្មវិធីបើកវិញ្ញាសា ប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (បាលីរង) នៅមណ្ឌលរាជធានី​ភ្នំពេញ​ (ពុទ្ធិ​ក​វិទ្យាល័យ​ព្រះ​សុរាម្រឹត​)​ ក្នុង​សម័យ​ប្រឡង​ថ្ងៃ​ទី​១៨-១៩ ខែ​មករា​ ឆ្នាំ​២០២៥​ ​។
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

17 Jan, 09:39


នារសៀលថ្ងៃសុក្រ​ ៤រោច​ ខែបុស្ស​ ឆ្នាំ​រោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវនឹងថ្ងៃទី​១៧​ ខែមករា​ ឆ្នាំ២០២៥​ នៅសាលប្រជុំមណ្ឌលរាជធានីភ្នំពេញ​ (ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត​)​ មានការរៀបចំកិច្ចប្រជុំគណ:កម្មការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា​ (បាលី​រង)​សម្រាប់ឆ្នាំសិក្សា​ ២០២៤-២០២៥ ក្រោមព្រះអធិបតីភាព​ សម្ដេច​ព្រះ​ឧត្តម​បញ្ញា​ កិត្តិបណ្ឌិត​ ដូង​ ផង់​ ព្រះ​អគ្គាធិការ​រង​ ព្រះ​រាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ព្រះ​មហា​សុមេធា​ធិបតី​ កិត្តិបណ្ឌិត​ អំ​ លីមហេង​ សម្ដេច​ព្រះ​​អគ្គាធិការ​​នៃ​អគ្គាធិការ​ដ្ឋាន​ពុទ្ធិ​ក​សិក្សា​ជាតិ​ និង​លោក​ជំ​ទាវ​ នួន​ ប៊ុនណា​ រដ្ឋលេខាធិការ​​ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ចាយ​ បូរិន​ រដ្ឋមន្ត្រីក្រសួងធម្មការ​និងសាសនា​ ដោយមានការចូលរួមពីសំណាក់ព្រះរាជាគណ:​ ព្រះថេរានុថេរ:​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ដែលជាគណ:កម្មការគ្រប់ផ្នែក​ ។
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

15 Jan, 04:27


ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន ប្រើព្រះរាជសព្ទចំពោះសម្ដេចព្រះមហាសុមេធាធិបតី អំ លឹមហេង និងសម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក

https://fna.asia/dd745ee 🔗JOIN US

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

14 Jan, 09:32


អនុក្រឹត្យលេខ ១៨ អនក្រ.តត ស្តីពីការតែងតាំងប្រធានមន្ទីរធម្មការ និងសាសនា តាមរាជធានី ខេត្ត។
——————

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

14 Jan, 03:12


សូមរីករាយទស្សនាចម្រៀងក្រោមចំណងជើងថា « គូគាប់គូព្រេង »

ដកស្រង់ក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ភាគទី ៨៦

#ហ៊ុនសែន  #HunSen 
#ប្រធានព្រឹទ្ធសភា
#កម្ពុជា  #Cambodia 
#អរគុណសន្តិភាព #ThanksPeace

Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

14 Jan, 03:11


អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនា​ សូមប្រគេន​ ជូន​ កាល​វិភាគ​ប្រឡង​វិញ្ញា​បនបត្រ​ពុទ្ធិ​ក​បឋម​សិក្សា​ (បាលី​រង)​ សម្រាប់​ឆ្នាំ​សិក្សា​ ២០២៤-២០២៥
................................
ថ្ងៃ​អង្គារ​ ១រោច ខែបុស្ស​ ឆ្នាំរោង​ ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

07 Jan, 11:38


សេចក្តីជូនដំណឹង
ស្តីពី
ផែនការប្រឡងសម្រាប់ឆ្នាំសិក្សា​ ២០២៤-២០២៥

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

05 Jan, 02:56


កម្រង​សកម្មភាព​កាត់​វិញ្ញាសា​នៃការ​ប្រឡង​វិញ្ញា​បនបត្រ​ធម្ម​វិន័យ ត្រី​ ទោ​ ​ឯក​ ទូទាំង២៥​ ​រាជធានី​ ខេត្ត​ ក្នុង​សម័យ​ប្រឡង​ថ្ងៃ​អាទិត្យ​ ទី​៥ ខែមករា​ ឆ្នាំ​២០២៥​ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។
...................................
ថ្ងៃអាទិត្យ​ ៧កេីត​​ ខែបុស្ស​ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមករា​​​ ឆ្នាំ២០២៥​
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

03 Jan, 02:53


នៅ​ព្រឹក​ថ្ងៃ​សុក្រ​​​​ ៥កេីត​ ខែ​បុស្ស​ ឆ្នាំ​រោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី៣ ខែ​មករា​ ឆ្នាំ​២០២៥​ ព្រះពុទ្ធវង្ស សុខ សុភាព​ ព្រះប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ​ តំណាង​ដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការ​ នៃ​អគ្គាធិការ​ដ្ឋាន​ពុទ្ធិ​ក​សិក្សា​ជាតិ​ បាន​ដឹកនាំអង្គប្រជុំ​ ដេីម្បី​ណែនាំបេសិតជន​ ដែល​ត្រូវ​ចុះបំពេញបេសកកម្ម ប្រឡងធម្មវិន័យ តាមបណ្តារាជធានី​ ខេត្ត​ នៅ​សាល​ប្រជុំ​អគ្គាធិការ​ដ្ឋាន​ពុទ្ធិ​ក​សិក្សា​ជាតិ​ ។
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

27 Dec, 10:12


ព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង
ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤
អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានរៀបចំកិច្ចប្រជុំផ្នែកជំនាញទាំងអស់ដើម្បីត្រៀមលក្ខណៈចូលរួមប្រជុំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងធម្មការនិងសាសនា​ ឆ្នាំ២០២៤និងលើកទិសដៅបន្តឆ្នាំ២០២៥។
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

26 Dec, 00:44


ប្រកាសស្តីពីការបណ្ដុះបណ្ដាលថា្នក់បណ្ឌិត នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង​ ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

20 Dec, 08:43


អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនា​ សូមប្រគេន​ ជូន​ កាលវិភាគ​និងសេចក្ដី​ណែនាំ​ស្ដី​ពី​លក្ខខណ្ឌ​នៃ​ប្រឡង​វិញ្ញា​បនបត្រ​ធម្ម​វិន័យ​ ត្រី​ ទោ​ ឯក​ សម្រាប់​ឆ្នាំ​សិក្សា​ ២០២៤-២០២៥
................................
ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង
ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០២៤
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

20 Dec, 03:24


ផ្នែករដ្ឋបាលនិងគណនេយ្យ បានជួបប្រជុំពិភាក្សាជាមួយមន្ត្រីផ្នែកជំនាញ និងពុទ្ធិកសាកលវិទ្យាល័យ ចំណុះឱ្យអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ស្តីពីទម្រង់លិខិតរដ្ឋបាលផ្សេងៗ ដែលបានអនុវត្តន៍កន្លងមក។
━━━✥◈✥━━━━
ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

16 Dec, 09:31


នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤
អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីពិភាក្សាលើបច្ចេកទេសក្នុងការរៀបចំការដាក់ QR Code ស្តង់ដា លើវិញ្ញាបនបត្រនិងសញ្ញាបត្រគ្រប់កម្រិតនៃពុទ្ធិកសិក្សា។
គម្រោងនេះត្រូវបានអនុវត្តតាមរយៈការចងក្រងព័ត៌មាននិងផ្ទៀងផ្ទាត់ឯកសារដោយប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់សម្រាប់ការពង្រឹងប្រព័ន្ធបញ្ជាក់សញ្ញាបត្រនិងភាពទុកចិត្តក្នុងការប្រើប្រាស់ទូទាំងប្រទេសនិងអន្តរជាតិ ដែលមានការគាំទ្រនិងជួយជំរុញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ នឹងជួយលើកស្ទួយគុណភាពស្ដង់ដារបស់វិស័យអប់រំពុទ្ធិកសិក្សាជាតិ ដោយផ្តោតលើភាពងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ ការផ្តល់សេវារដ្ឋបាល និងទទួលបានទំនុកចិត្តជាសកល។
================================
On the morning of Monday, the 1st waning moon of the month of Migasira, the Year of the Dragon, Sixth Era of Saka, Buddhist Era 2568
Monday, December 16, 2024.
The General Inspectorate for National Buddhist Education convened a technical meeting to discuss the implementation of standardized QR codes on certificates across all levels of Buddhist education.
This project is being implemented through the compilation and verification of information using the verify.gov.kh document verification platform to address essential requirements for strengthening the certificate verification system and ensuring trustworthiness for use both nationally and internationally. This initiative has received active support and encouragement from the Ministry of Posts and Telecommunications.
The use of the verify.gov.kh document on verification platform will enhance the quality and standards of the National Buddhist education sector by ensuring convenient on verification, providing administrative services and receiving trust both nationally and internationally.
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

27 Nov, 09:22


ការិយាល័យរដ្ឋបាលនិងសរុបនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានកិត្តិយសសូមប្រគេន ជូនដំណឹងដល់ផ្នែកជំនាញ ពុទ្ធិកវិទ្យាល័យនិងពុទ្ធិកសាកលវិទ្យាល័យទាំងអស់ សូមព្រះមេត្តានិងមេត្តាអានសេចក្តីនាំនេះប្រកបដោយការយកចិត្តទុកដាក់និងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់។ សូមអរព្រះគុណ និងអរគុណ!

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

22 Nov, 01:29


កិច្ចប្រជុំ​ពិភាក្សា​ពេញអង្គ​ នៃអង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស​លេីក៣២​ ឆ្នាំ​២០២៤​ បទបង្ហាញក្រោមប្រធានបទ​ អនុវត្តគោលការណ៍ព្រះពុទ្ធសាសនា​ ៣យ៉ាង​ (បរិយត្តិ​ បដិបត្តិ​ និងបដិវេធ) ដោយ​ សម្តេចព្រះឧត្តមចរិយា​ បណ្ឌិត​ ឈឹង​ ប៊ុន​ឈា​ ព្រះអនុប្រធានថេរសភា​ នៃព្រះពុទ្ធសាសនា​ នៅព្រះរាជាណាចក្រកម្ពុជា។
--------------------
ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

Telegram https://t.me/secretariatoftheboardofcambodia

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

22 Nov, 01:08


កិច្ចប្រជុំ​ពិភាក្សា​ពេញអង្គ​ នៃអង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស​លេីក៣២​ ឆ្នាំ​២០២៤​

បទបង្ហាញក្រោមប្រធានបទ​ ការគ្រប់គ្រងរបស់គណៈសង្ឃ​ និងការត្រួតពិនិត្យ​ការអនុវត្តសង្ឃប្រកាស​
ដោយ​ សម្តេចព្រះមង្គលមុនីរង្សី​​ ហ៊ូ​ ឈីវនាថ​​ ព្រះអនុប្រធានអចិន្ត្រៃយ៍​ លេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។

--------------------
ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​
ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

Telegram https://t.me/secretariatoftheboardofcambodia

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

20 Nov, 11:07


https://m.freshnewsasia.com/index.php/en/localnews/365622-2024-11-20-10-25-17.html?fbclid=IwZXh0bgNhZW0CMTEAAR3QpS0JnFICsozFziTJoplqfsn4d1Qh0l83NA6I6e5Ztl5iDbDB1YYPG6o_aem_YAB6b0lCrIgFILJ87kJ02g

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

20 Nov, 10:00


សូមអបអរសាទរ ចំពោះជ័យលាភីសមណសិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិនិងទុតិយភូមិ ទាំង ៦ ព្រះអង្គ សម្រាប់ឆ្នាំ២០២៤
កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ
១-បេក្ខសមណៈ ស៊ុំ វ៉ាន់នី ជ័យលាភីលេខ១
២- បេក្ខសមណៈ រន សុហូង ជ័យលាភីលេខ២
៣- បេក្ខសមណៈ ទូច ធានធាន ជ័យលាភីលេខ៣
កម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិ
១- បេក្ខសមណៈ សំ វ៉ាន់ណេត ជ័យលាភីលេខ១
២- បេក្ខសមណៈ ផៃ ចាន់ណា ជ័យលាភីលេខ២
៣- បេក្ខសមណៈ ហ៊ុយ គឹមហេង ជ័យលាភីលេខ៣
#អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

04 Nov, 02:52


សូមនិមន្ត​ មកទទួលពាក្យ​និងដាក់​ពាក្យ ឱ្យបានឆាប់រួសរាន់ព្រោះជិតដល់ថ្ងៃផុតកំណត់ហេីយ

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

01 Nov, 14:37


សេចក្ដី​ណែនាំ​ ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ និង​ការចែកចាយ​ព័ត៌មាន​អវិជ្ជមាន​របស់​ព្រះ​សង្ឃ​បព្វជិត​ពុទ្ធសាសនា​។
……………………………

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

01 Nov, 01:24


អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនាសូមប្រគេន-ជូនដំណឹងប្រកាស ស្តីពី ការកំណត់មណ្ឌលប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទាំងពីរកម្រិត

===========================
ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

31 Oct, 08:05


អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនាសូមប្រគេន-ជូនដំណឹងសារាចរណែនាំស្តីពីការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទាំងពីរកម្រិត
===========================
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

26 Oct, 01:07


សារលិខិតរំលែកទុក្ខ ជូនចំពោះ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ​ ជាទីស្រឡាញ់រាប់អានក្នុងព្រះធម៌!

សម្ដេចព្រះអគ្គាធិការ ព្រះអគ្គាធិការរងនិងព្រះមន្ត្រីសង្ឃ មន្ត្រីរាជការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិពិតជាមានក្តីរន្ធត់ឥតឧបមានិងសោកស្ដាយជាទីបំផុតដោយបានទទួលដំណឹងថា ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ បានទទួលមរណភាពនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

22 Oct, 00:54


ពាក្យស្នើសុំប្រឡងសូត្របាតិមោក្ខ

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

22 Oct, 00:54


អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនា
សូមប្រគេន-ជូនដំណឹង ស្តីពីការរៀបចំការប្រឡងប្រជែងសូត្របាតិមោក្ខ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ចន្ទ-អង្គារ-ពុធ ៣-៤-៥ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
អាស្រ័យដូចបានប្រគេននិងជូនដំណឹងខាងលើសូមបេក្ខសមណៈនិមន្តមកដាក់ពាក្យដើម្បីសុំប្រឡងប្រជែងឱ្យបានឆាប់រួសរាន់ សូមអរព្រះគុណ និងអរគុណ!

១-ទីកន្លែងទទួលពាក្យនិងដាក់ពាក្យ៖ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ (ការិយាល័យរដ្ឋបាលនិងសរុប) រៀងរាល់ម៉ោងធ្វើការ។
២-កាលបរិច្ឆេទ នៃការទទួលពាក្យចាប់ពីថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
៣-ឈប់ទទួលពាក្យនៅថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

17 Oct, 08:06


ប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទាំងពីរកម្រិត
===========================
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

16 Oct, 09:50


ដោយមានការអនុញ្ញាតនិងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្នាក់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទីនិងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនិងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រះសង្ឃាលង្ការមុនី បណ្ឌិត យ៉ន កុសល្យ ព្រះប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរធម្មការនិងសាសនារាជធានី ខេត្តនិងគណៈគ្រប់គ្រងពុទ្ធិកអនុវិទ្យាល័យនិងវិទ្យាល័យ ស្តីពីការប្រឡងជ្រើសរើសសមណសិស្ស-សិស្សពូកែផ្នែកភាសាបាលីនិងសំស្ក្រឹត សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។
"បាលី-សំស្ក្រឹតនិងព្រះពុទ្ធសាសនាគឺជានិមិត្តរូបនៃពុទ្ធិកសិក្សា"
=======================
ថ្ងៃពុទ្ធ ១៤កើត ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤
=======================

Under the high direction and guidance of Samdech Preah Bodhivaṃsa Kittipaṇḍita Am Limheng, Acting Saṅghanāyaka and Inspector General of the General Inspectorate for National Buddhist Education, and His Excellency Chay Borin, Minister of Cults and Religion, Preah Saṅghālaṅkāramunī, Dr. Yorn Kosal, Head of the National Buddhist High School Section, held a meeting with all municipal and provincial departments of Cults and Religions, along with the management team of Buddhist Lower and Upper Secondary Schools, to discuss the selection examination for outstanding monk students and students candidates in Pali and Sanskrit for the academic year 2024-2025.
"Pāli, Sanskrit, and Buddhist studies are symbols of Buddhist School"
==============
Wednesday, 14th waxing moon day of the tenth-lunar month of āssuja, year of dragon, the sixth era of chasaka, 2568 B.E.
Wednesday, October 16, 2024
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/

2,646

subscribers

2,332

photos

16

videos