UYFC Phnom Penh @uyfc_pp Channel on Telegram

UYFC Phnom Penh

@uyfc_pp


https://t.me/uyfcpp

UYFC Phnom Penh (English)

Welcome to UYFC Phnom Penh, the ultimate destination for all young people in Cambodia's capital city! UYFC, which stands for Union of Youth Federations of Cambodia, is a dynamic organization that aims to empower and engage the youth of Cambodia. Our Telegram channel, @uyfc_pp, is where you can stay up to date with all the latest news, events, and opportunities for young people in Phnom Penh. Who is UYFC Phnom Penh? We are a community of young Cambodians who are passionate about creating positive change in our society. We believe that young people have the power to make a difference, and we are here to support and empower them in their efforts. What is UYFC Phnom Penh? Our Telegram channel is a hub of information and resources for young people in Phnom Penh. From workshops and training programs to volunteer opportunities and social events, we provide a platform for young Cambodians to connect, learn, and grow. Whether you are interested in entrepreneurship, social activism, or simply meeting like-minded individuals, UYFC Phnom Penh has something for everyone. Join us today at https://t.me/uyfcpp and be part of a vibrant community of young changemakers in Phnom Penh. Together, we can create a brighter future for Cambodia's youth!

UYFC Phnom Penh

10 Feb, 11:53


ស.ស.យ.ក. រាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិសប្បុរសធម៌ឆឺជី បានជួបសំណេះសំណាល និងចែករំលែកចំណេះដឹងអំពីការថែទាំសុខភាពតាមរយៈការហូបចុកអាហារដែលមានជីវជាតិគ្រប់គ្រាន់ និងរបៀបនៃការសន្សំសំចៃ។

អគារខេមរានី, ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

10 Feb, 07:25


📣 វគ្គបណ្តុះបណ្តាលភាសាអង់គ្លេស កម្រិត១ វគ្គ៤ ✍️📚🎓

អំពីវគ្គបណ្តុះបណ្តាល៖
-ចាប់ផ្តេីមចូលរៀននៅថ្ងៃសៅរិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
-សិក្សារៀងរាល់ថ្ងៃសៅរិ៍ ពីម៉ោង៨:០០ នាទីព្រឹក និងពីម៉ោង ២:០០ នាទីរសៀល ដល់ម៉ោង ៥:០០ នាទីល្ងាច (រៀនមួយថ្ងៃពេញ)
-រយៈពេលសិក្សា ៥សប្តាហ៍ ស្មេីនឹង ៣៦ម៉ោង
-ទីតាំងសិក្សានៅអគារខេមរានី ស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ)

‼️បញ្ជាក់៖
-ទទួលសិស្សត្រឹមចំនួន ១០០នាក់
-ឈប់ទទួលពាក្យត្រឹមថ្ងៃទី១៧ កុម្ភៈ ២០២៥

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

08 Feb, 12:03


«ទ្រព្យដែលឱ្យទៅកូនល្អបំផុត គឺការសិក្សា ទ្រព្យដែលឱ្យទៅក្រុមគ្រួសារមិនចេះរីងស្ងួត គឺក្តីស្រលាញ់»

នេះគឺជាប្រសាសន៍លើកឡើងរបស់ លោកជំទាវ ឌិត នីតា ថ្លែងក្នុងកម្មវិធីអបអរសាទរទិវានៃក្តីស្រឡាញ់ នៅបរិវេណវត្តវារិន្ទព្រែកលៀប ដែលកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងចុះសួរសុខទុក្ខ និងចែករំលែកក្តីស្រឡាញ់ជូនកុមារ ដែលរស់នៅក្នុងគ្រួសារមានជីវភាពខ្វះខាត មកពីសង្កាត់ទាំង៥ ក្នុងខណ្ឌជ្រោយចង្វារ សរុបចំនួន ១២០ គ្រួសារ។

ជាមួយគ្នានេះ លោកជំទាវឌិត នីតា បានលើកទឹកចិត្តដល់អាណាព្យាបាលឱ្យបន្តពង្រឹងការយកចិត្តដាក់លើសុខភាពផ្លូវចិត្ត ផ្លូវកាយ អាហារូបត្ថម្ភ និងការសិក្សារបស់កុមារ។

ក្នុងកម្មវិធីនេះ ស.ស.យ.ក. រាជធានីភ្នំពេញ និងសប្បុរសជន ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សាជូនដល់អាណាព្យាបាល និងកុមារា កុមារី ទាំងអស់ផងដែរ។

បរិវេណវត្តវារិន្ទព្រែកលៀប, ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

23 Jan, 11:27


💡កត្តាទាំង៦ ដែលនាំមកនូវបរិយាកាសវិជ្ជមាននៅកន្លែងធ្វើការ 🧰😍🍀
១. ការប្រកួតប្រជែង
២. សេរីភាព
៣. ការគ្រប់គ្រង
៤. ការគោរព
៥. បទពិសោធនៃភាពជោគជ័យ
៦. ក្ដីសង្ឃឹមដែលវិជ្ជមាន

ផលិតដោយ៖ Gazette យុវជន

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

23 Jan, 04:04


📣 តស់! រៀនធ្វើនំដោយឥតគិតថ្លៃ!
រៀនមិនអស់ប្រាក់ហើយ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀត 🍞🧇🥖🥐🎂🍰

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។

📍ទីតាំងជាប់ផ្សារស្ទឹងមានជ័យថ្មី

☎️ព័ត៌មានបន្ថែម៖
- 092 223 334
- 010 765 535

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

22 Jan, 03:11


ចំណាប់អារម្មណ៍យុវតី ២រូបចូលរួមកម្មវិធី រត់អបអរសាទរទិវាជ័យជម្នះ ៧មករា 🏃🏻‍♀️‍➡️🕊🇰🇭

យុវតី២រូប ដែលស្ថិតក្នុងចំណោមអ្នកនិយមកីឡារត់ចម្ងាយប្រមាណជាង១០០០នាក់ ដែលបានចូលរួមក្នុងកម្មវិធី "រត់អបអរសាទរទិវាជ័យជម្នះ ៧មករា" បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងរៀបរាប់អត្ថប្រយោជន៍ជាច្រើននៃកីឡានេះ។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

21 Jan, 11:54


📣សិស្សានុសិស្ស និងអាណាព្យាបាលចូលរួមពិព័រណ៍ការសិក្សានៅចក្រភពអង់គ្លេស (UK Education Week) ដោយឥតគិតថ្លៃ និងជួបប្រឹក្សាជាមួយអ្នកជំនាញអំពីជម្រើសសិក្សាលើគ្រប់កម្រិតសិក្សា លក្ខខណ្ឌចូលរៀន ការស្នើសុំទិដ្ឋាការទៅសិក្សា និងព័ត៌មានអាហារូបករណ៍នានារបស់ស្ថាប័នអប់រំលំដាប់ពិភពលោកក្នុងចក្រភពអង់គ្លេស🎓✈️

🔗 ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ http://srkr.io/6187X0B

រៀបចំឡើងដោយស្ថាប័ន IDP Education ពិព័រណ៍នេះរួមមានបទបង្ហាញពីនិស្សិតនិងសកម្មភាពកំសាន្តបែបអប់រំជាច្រើនទៀត។

ជួបគ្នាឆាប់ៗនេះ តាមកាលបរិច្ចេទ និងទីតាំងដូចខាងក្រោម៖

📍 សាលាACE សាខាទួលគោក៖ ថ្ងៃទី 22 ខែ មករា ឆ្នាំ 2025 (2:30រសៀល-6:00ល្ងាច)

📍 សាលា Australia Cambodia Education Academy (AusCam)៖ ថ្ងៃទី 23 ខែ មករា ឆ្នាំ 2025 (1:00រសៀល-4:00រសៀល)

📍 សាលាACE សាខាសៀមរាប៖ ថ្ងៃទី 24 ខែ មករា ឆ្នាំ 2025 (3:30រសៀល-6:00ល្ងាច)

📍 សាលាACE សាខាសម្តេចប៉ាន៖ ថ្ងៃទី 25 ខែ មករា ឆ្នាំ 2025 (9:00ព្រឹក-12:00ថ្ងៃត្រង់)

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

21 Jan, 05:42


📣 ដំណឹងអាហារូបករណ៍ ចេន ហ្សុី ជំនាន់ទី៤ សម្រាប់ឆ្នាំសិក្សា២០២៥ សម្រាប់សាកលវិទ្យាល័យ៖
⁃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
⁃ សាកលវិទ្យាល័យជាតិគ្រប់គ្រង
⁃ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

🗓ផុតកំណត់ទទួលពាក្យ៖​ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥
📥ដាក់ពាក្យតាមរយៈ៖ https://forms.gle/q1EvD9hqXsDLHUXA6
✍️ព័ត៌មានបន្ថែម៖ https://t.me/+nQ0d-yQJvAY0YWE1

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

21 Jan, 00:06


💡៤ប្រការ ដែលព្រះពុទ្ធអង្គមិនអាចធ្វើបាន 🙏🪷
១. មិនអាចផ្លាស់ប្តូរវិបាកកម្មបាន ជនណាសាងកម្មអ្វីជននោះត្រូវទទួល មិនមានជនណាមកទទួលជំនួសបានឡើយ

២. បញ្ញាផ្តល់ឱ្យគ្នាមិនបានឡើយ ត្រូវហ្វឹកហាត់ដោយខ្លួនឯងទើបកើតបញ្ញា

៣. ភាពល្អស្អាតរបស់ព្រះធម៌មិនអាចទំនាក់ទំនងដោយភាសាបាន សេចក្តីពិតរបស់ចក្រវាឡត្រូវអាស្រ័យការប្រតិបត្តិតែម្យ៉ាងគត់ ដើម្បីពិសោធន៍រកសេចក្តីពិតនោះ

៤. ជនដែលមិនមាននិស្ស័យជាមួយយើង និងស្តាប់មិនយល់ ព្រះធម៌នៃយើងមិនចូលដល់បេះដូងគេឡើយ ទើបយើងមិនអាចប្រោសគេបាន។ ទោះភ្លៀងធ្លាក់ពាសពេញមេឃ ក៏មិនកើតប្រយោជន៍ចំពោះស្មៅដែលគ្មានឬស, ព្រះធម៌ទោះ ទូលំទូលាយធំធេងយ៉ាងណា ក៏ពិបាកនឹងប្រោសជនដែលគ្មាននិស្ស័យ។

អនុមោទនាថ្ងៃឱបោសថសីល🙏🪷

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

20 Jan, 03:59


💡គ្រោះថ្នាក់ ៤យ៉ាង ដែលបង្កឡើងដោយភាពតានតឹង 😥😰
១. កាត់បន្ថយសមត្ថភាពក្នុងការធ្វើការងារ
២. ប៉ះពាល់ដល់សុខភាព
៣. បាត់បង់ភាពស្រស់ស្រាយ
៤. បំផ្លាញសម្ព័ន្ធភាព

ផលិតដោយ៖ Gazette យុវជន

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

19 Jan, 08:41


🎊 កម្មវិធីប្រកួតសរសេរតាមអាន "សំណេរអង្គរ" លើកទី២ នៅស្ពានហាល ប្រាសាទអង្គរវត្ត ✍️🇰🇭🥰

ប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២នេះ មានបេក្ខជនចូលរួមចំនួន ១ ២២០អង្គ/នាក់ មកពី២២រាជធានី-ខេត្ត រួមទាំងបរទេសផងដែរ។ ក្នុងចំណោមបេក្ខទាំងអស់ មានព្រះសង្ឃ៨២ អង្គ។ ព្រះសង្ឃ៦៤អង្គ មានព្រះជន្មច្រើនជាង១៩ វស្សា និង ១៨អង្គ មានព្រះជន្មក្រោម១៨ វស្សា។

ជាមួយគ្នានេះ បេក្ខជនចាស់ជាងគេមានអាយុ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ៦ឆ្នាំ។ ការប្រកួតនេះ មានគណៈកម្មការចូលរួមកែវិញ្ញាសាចំនួន៦០នាក់ ដោយជ្រើសរើសម្ចាស់ជ័យលាភីចំនួន៦នាក់ ដែល៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី១៩ឆ្នាំឡើង និង៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី១៨ឆ្នាំចុះក្រោម។

១៩ មករា ២០២៥ | ខេត្តសៀមរាប

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

15 Jan, 03:54


សិស្សានុសិស្សបណ្ដុះបំណិនកសិកម្ម ដោយផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃ 🥬🥕🌶🌽

សកម្មភាពសិស្សានុសិស្ស សិក្សាមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន ដោយការអនុវត្តផ្ទាល់នៅសួនកសិកម្ម ក្នុងអនុវិទ្យាល័យចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

14 Jan, 10:25


📣 សេចក្តីជូនដំណឹង ស្ដីពីការប្រកាសជ្រើសរើសគ្រូបង្រៀនចូលរួមកម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥” 👨‍🏫👩‍🏫🇰🇭🥰

កម្មវិធីប្រកួតប្រជែងនេះ នឹងផ្ដល់ឱកាសប្រកួតប្រជែងដល់គ្រូបង្រៀនទូទាំងប្រទេសដែលបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជំនួយដល់ការបង្រៀន និងរៀន និងការបំពេញការងារ។

សម្រាប់ជ័យលាភី ៣រូប នឹងត្រូវបានអញ្ជើញឱ្យមកធ្វើបទបង្ហាញ និងប្រគល់ពានរង្វាន់នៅ សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំ លើកទី១ នៅកម្ពុជា (The First Cambodia EdTech Summit) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

🗓 ដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រឹមម៉ោង ១៧:០០
✍️ ព័ត៌មានលម្អិត: https://edtechcambodia.org/edtechteacher2025

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

14 Jan, 05:13


💡វិធីសាស្ត្រ ៦ចំណុច ក្នុងការគ្រប់គ្រងពេលវេលា 🗓✍️
១. កំណត់គោលដៅច្បាស់លាស់
២. សរសេរការងារដែលត្រូវធ្វើទាំងអស់
៣. រៀបចំលំដាប់នៃភាពសំខាន់មុនក្រោយ
៤. រៀបចំតារាងពេលវេលា និងផែនការជាក់លាក់
៥. ពិនិត្យតាមដាន និងគ្រប់គ្រងតារាងពេលវេលា
៦. វាយតម្លៃលទ្ធផល និងការកែលម្អជាប់ជាប្រចាំ

ផលិតដោយ៖ Gazette យុវជន

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

13 Jan, 00:16


💡ពុទ្ធឱវាទ៖ «កម្មឱ្យផលផ្សេងគ្នា ៧យ៉ាង» 🍀🪷🙏
១. មានអាយុវែង ព្រោះមិនសំលាប់សត្វ
២. មិនមានរោគ ព្រោះមិនបៀតបៀនសត្វ
៣. មានសម្បុរល្អ ព្រោះមិនក្រេវក្រោធពិរោធ
៤. មានតេជានុភាពច្រើន ព្រោះមិនច្រណែនឈ្នានីសគ្នា
៥. មានទ្រព្យសម្បត្តិច្រើន ព្រោះបរិច្ចាគទាន
៦. មានត្រកូលខ្ពង់ខ្ពស់ ព្រោះគោរពកោតក្រែង ចំពោះចាស់ព្រឹទ្ធាចារ្យ
៧. មានប្រាជ្ញា ព្រោះសេពគប់នឹងសប្បុរស

អនុមោទនាថ្ងៃឧបោសថសីល 🙏🪷

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

12 Jan, 11:38


ស្នាមញញឹម និងភាពសប្បាយរីករាយរបស់អ្នកនិយមកីឡារត់ចម្ងាយប្រមាណ១០០០នាក់ ដែលបានចូលរួមក្នុងកម្មវិធី "រត់អបអរសាទរទិវាជ័យជម្នះ ៧មករា" 🏃🏻‍♀️‍➡️🏃🏻‍➡️🕊️🇰🇭

ការរត់ចម្ងាយនេះ ត្រូវបានចាប់ផ្ដើម និងបញ្ចប់នៅមុខអគារខេមរានី ស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលមានរយៈចម្ងាយផ្លូវសរុប ៧,១គីឡូម៉ែត្រ។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

12 Jan, 02:11


💡ពុទ្ធឱវាទ៖ វាចាទាំង៥ របស់អ្នកប្រាជ្ញ អ្នកចេះដឹង(សប្បុរិសវាចា)🥰🍀🪷
១. និយាយពាក្យពិត
២. ពាក្យមានប្រយោជន៍
៣. មើលកាលៈទេសៈ
៤. ប្រើពាក្យពីរោះពិសា
៥. និយាយដោយចិត្តមេត្តា

ផលិតដោយ៖ Gazette យុវជន

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

11 Jan, 00:52


សមត្ថភាព និងទេពកោសល្យកីឡាករបាល់ទាត់វ័យក្មេងកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់កុមារ៧មករា ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងក្លិបបាល់ទាត់បឹងកេត 🥅⚽️🏃‍♂️🇰🇭

ទីលានបាល់ទាត់ដោនថោនស្ប៉ត (ទួលពង្រ), ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

10 Jan, 12:27


🎊សូមអបអរសាទរ កញ្ញា ហ៊ុត ម៉ីឡាង និស្សិតនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងជាអតីត ជ័យលាភី Huawei’s Seeds for the Future កម្ពុជា ឆ្នាំ២០២៤ ដែលត្រូវបានជ្រើសរើសជា ទូតសុឆន្ទៈពិភពលោក (Global Ambassador) នៃតំបន់អាស៊ីប៉ាស៊ីហ្វិក 🎉

កញ្ញា ហ៊ុត ម៉ីឡាង ត្រូវបានប្រកាសជា ទូតសុឆន្ទៈពិភពលោកមួយរូប ក្នុង ចំណោម ១២រូប មកពីតំបន់នានាជុំវិញពិភពលោកសម្រាប់ ឆ្នាំ២០២៥ ដែលតួនាទីនេះ នឹងអនុញ្ញាតឱ្យកញ្ញា បំពេញបេសកកម្មជាតំណាងយុវជនតំបន់ អាស៊ីប៉ាស៊ីហ្វិក ក្នុងការដឹកនាំ និងចូលរួម កិច្ចការសហគមន៍ ចែករំលែកចំណេះដឹងក្នុងព្រឹត្តិការណ៍ឬវេទិកាអន្តរជាតិ និងជំរុញទំនាក់ទំនងជាមួយតំបន់នានា ដើម្បីបញ្ជ្រាបការធ្វើបរិវត្តកម្មឌីជីថល លើពិភពលោក។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

10 Jan, 06:58


🎊 សូមចូលរួមអបអរប្អូនៗបេក្ខជនដែលប្រទ្បងជាប់អាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំ២០២៥ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ✍️📚✈️🇨🇳

💡​ បេក្ខជនជ័យលាភីអាចធ្វេីការទំនាក់ទំនងជាមួយនឹងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ​ ស.ស.យ.ក.​ រាជធានីភ្នំពេញ ដើម្បីទទួលបាននូវបទពិសោធន៍ ក្នុងការសិក្សានៅប្រទេសចិន រួមជាមួយនឹងការជ្រើសរើសជំនាញ និងសាកលវិទ្យាល័យនានា​ ពីសិស្សច្បងដែលជានិស្សិត និងអតីតនិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិន។

Contact us: https://t.me/scholarshipchina_uyfcppedu

Follow [កម្មវិធីសាបព្រោះគ្រាប់ពូជ](https://t.me/uyfcppedu)

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

09 Jan, 12:04


📣 ឱកាសការងារ ចំនួន ១ ៣៦៩ កន្លែង កំពុងរង់ចាំអ្នកដែលកំពុងស្វែងរកការងារធ្វើ ពិសេសយុវជន និងសិស្សនិស្សិត 🎊🥰

NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន ៥ នាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ១ ៣៦៩ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ។

‼️ដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ! អត់បទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ🥰

🗓ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥
ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច
📍នៅក្នុងសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សាខាទួលគោក

☎️ព័ត៌មានបន្ថែម សូមទាក់ទងមកមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ 016 786 655 ឬ 077 232 378

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

09 Jan, 02:21


📣 អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ឆ្នាំ២០២៥ ✍️📚✈️

🏫 Shanghai University

ផុតកំណត់ដាក់ពាក្យ (Deadline): ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥

📌 របៀបដាក់ពាក្យ: ដាក់ពាក្យលើ Shu Portal (Agency Number of Shanghai University is 10280)

🚨 ព័ត៌មានលំអិត ឯកសារដាក់ពាក្យ សូមចុច:
https://mp.weixin.qq.com/s/VZSyYBty6cIC_dk9JG0l2Q

📍Shanghai University Facebook page
https://www.facebook.com/shanghaiuniversity1922?mibextid=ZbWKwL

Our telegram groups
Scholarship information

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

08 Jan, 06:29


📣 ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥ ចាប់បើកទទួលពាក្យហើយ ✍️📚✈️

💡សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំ នៅគ្រឹះស្ថានសិក្សាចំនួន ៤​ នៅប្រទេសសិង្ហាបុរី៖
១. National University of Singapore​ ផុតកំណត់ទទួលពាក្យថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
២. Nanyang Technological University​ ផុតកំណត់ទទួលពាក្យថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ (សម្រាប់សិស្សជាប់បាក់ឌុប) និងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ (សម្រាប់សិស្សដែលមាន International Baccalaureate diploma)។
៣. Singapore Management University​ ផុតកំណត់ទទួលពាក្យថ្ងៃទី១៩​ ខែមីនា ឆ្នាំ២០២៥។
៤. Singapore University of Technology and Design​ ផុតកំណត់ទទួលពាក្យថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្រាប់ព័ត៌មានលម្អិត​ https://go.gov.sg/gks2025​ និង​ [email protected]

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

07 Jan, 05:11


របបខ្មែរក្រហម បំផ្លាញទាំង Hardware និង Software របស់កម្ពុជា 🥹🇰🇭

ត្រឹ​មរយៈពេល ៣​ឆ្នាំ ៨ខែ ២០ថ្ងៃ ពួកខ្មែរក្រហមបានសម្លាប់រង្គាលប្រជាជនស្លូតត្រង់ រួមទាំងបញ្ញវន្តអស់ប្រមាណជាង ៣ លាននាក់ និងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ចជាតិចោលទាំងស្រុង ទាំងហេដ្ឋារចនាសម្ពន្ធរូបវន្ត វប្បធម៌ និងដួងព្រលឹងជាតិ។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

06 Jan, 23:45


អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) 🎊🕊️🇰🇭

ថ្ងៃនេះ កាលពី៤៦ឆ្នាំមុន ប្រទេសកម្ពុជាបានរួចផុតពីនរកអវិចីនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលពួកបន ប៉ុល ពត បានប្រែក្លាយប្រទេសកម្ពុជាទៅជាគុកឥតជញ្ជាំង និងជាវាលពិឃាតដែលក្រាលដោយឈាម និងទឹកភ្នែករបស់ប្រជាជនខ្មែររាប់លាននាក់ តាមរយៈការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត។

រយៈពេល៤៦ឆ្នាំ កន្លងទៅនេះ បន្ទាប់ពីទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រទេសកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី ដែលពុំនឹកស្មានដល់ ជាពិសេស ក្នុងរយៈពេល ២៦ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ ក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ។

កម្ពុជាដែលពីមុនកើតមានសង្គ្រាមមិនចេះចប់ និងជាទឹកដីនៃវាលពិឃាតដ៏យង់ឃ្នងបំផុត បានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល ហើយកម្ពុជាបាននិងកំពុងមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យប្រកបដោយចីរភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

06 Jan, 13:29


ក្រុមចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលេីកទិសដៅការងារបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ី គីមយូ ប្រធានកិត្តិយស និងលោក ឯ សុភាស់ ប្រធានចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាសមាជិកគណៈអចិន្ត្រៃយ៍ ប្រធានកណ្តាលផែន និងប្រធានផែន សរុបចំនួន ១៧៨រូប។

អគារខេមរានី, ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

06 Jan, 06:14


ពិធីគោរពវិញ្ញាណក្ខន្ធ​​​​ ដើម្បីឧទ្ទិសកុសល​ ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍​ខ្មែរក្រហម (១៩៧៥-១៩៧៩) 🙏🪷

ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. ចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កានៅមុខស្តូបតម្កល់អដ្ឋិធាតុ ព្រមទាំងនិមន្តព្រះសង្ឃបង្សុកុល ឧទ្ទិសកុសល និងផ្សាយមេត្តាធម៌ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។

📍មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
🗓ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

06 Jan, 04:31


🎊 សូមអបអរសាទរដល់និស្សិតលាភីអាហារូបករណ៍​ ស.ស.យ.ក​. រាជធានីភ្នំពេញ​ សិក្សានៅវិទ្យាស្ថានជាតិសង្គមកិច្ច​ សម្រាប់ឆ្នាំសិក្សា​ ២០២៤-២០២៥ 🎉✍️📚

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

06 Jan, 00:54


ពុទ្ធឱវាទ៖ «សេចក្ដីក្រោធគ្របសង្កត់ជនណា សេចក្ដីងងឹតសូន្យឈឹងនៃជននោះ រមែងមានក្នុងកាលនោះ»

អនុមោទនាថ្ងៃឧបោសថសីល 🙏🪷

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

05 Jan, 01:31


ចំណាប់អារម្មណ៍កីឡាការិនីបាល់ទះសាលាអន្តរជាតិ ISPP 🥰

យុវតី ឌីណា ជាកីឡាការិនីក្រុមកីឡាបាល់ទះសាលាអន្តរជាតិ ISPP បានបង្ហាញមោទកភាពដែលបានចូលរួមការប្រកួតមួយថ្មីៗនេះនាពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

យុវតីទាំង២ចង់ឱ្យមានការប្រកួតកីឡាបាល់ទះនារីបែបនេះកាន់តែច្រើនដើម្បីពង្រីកធនធានកីឡាការិនីកម្ពុជា៕

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

04 Jan, 11:13


សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ​​​​ ដើម្បីឧទ្ទិសកុសល​ ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍​ខ្មែរក្រហម (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។

🗓 ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥
វេលាម៉ោង ៦:៣០ នាទីព្រឹក

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

04 Jan, 02:04


💡គន្លឹះ ៤ចំណុច យកឈ្នះចិត្តអ្នកស្ដាប់ក្នុងជំនួបលើកដំបូង 🥰🤝🍀
១. ញញឹម
២. ការស្លៀកពាក់ឱ្យបានសមរម្យ
៣. ការថែរក្សាអនាម័យ ក្លិនមាត់ និងក្លិនខ្លួន
៤. ចាប់ផ្ដើមការសន្ទនាខ្លីៗ គួរឱ្យចាប់អារម្មណ៍

ផលិតដោយ៖ Gazette យុវជន

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

03 Jan, 06:56


ក្នុងឆ្នាំ២០២៤ កន្លងទៅ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃស.ស.យ.ក. តាមបណ្តាវិស័យ,​ ស.ស.យ.ក. ខណ្ឌទាំង១៤,​ កម្មវិធីចំណុះ,​ ក្រុមសកម្មជនយុវជន សមាគម និងដៃគូសហការទាំងអស់ បានចូលរួមក្នុងសកម្មភាពយុវជន និងសង្គម ទាំងព្រឹត្តិការណ៍កម្មវិធីជាតិ-អន្តរជាតិនានា សរុបចំនួន​ ១១៥កម្មវិធី ស្មើនឹងយុវជនចូលរួម​ ចំនួន ៣២,៩១៦នាក់ ប្រកបដោយភាពស្វាហាប់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជាយើង និងឆ្លុះបញ្ចាំងពីស្មារតី ២ធ្នូ ជាអមតៈ។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

02 Jan, 11:03


[ពិព័រណ៍ការសិក្សាទៅក្រៅប្រទេស] | GAW Series: Study Abroad Education Fair ✍️✈️📚🥰

👉ចូលរួមសិក្ខាសាលាក្នុងពិព័រណ៍ GAW Series ដែលនិយាយអំពី៖
- ថ្នាក់បរិញ្ញាបត្រ
-ថ្នាក់អនុបណ្ឌិត
ដែលមានប្រទេសចូលរូមដូចជា៖
-ប្រទេសកាណាដា
-ប្រទេសស្វីស
-ចក្រភពអង់គ្លេស
-ប្រទេសអូស្ត្រាលី
-ប្រទេសនូវែលសេឡង់
-សហរដ្ឋអាមេរិក

🌟ចុះឈ្មោះចូលរួមដោយសេរីតាមតំណភ្ជាប់នេះ៖ 📌https://forms.office.com/r/aFy3Vj4mx8?origin=lprLink
រួសរាន់ឡើង ចំនួនអ្នកចូលរួមមានតែ600នាក់ប៉ុណ្ណោះ

ជាមួយកម្មវិធីនេះ អ្នកទាំងអស់គ្នាអាច:
- សាកសួរព័ត៌មានតាមស្តង់នីមួយៗ
- ចូលរួមកម្មវិធីសិក្ខាសាលាដែលមានការចែករំលែកព័ត៌មានសំខាន់ៗ
- ទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ
-ការលេងហ្គេមចាប់រង្វាន់ផ្សេងៗ

🌟ពិព័រណ៍នេះត្រូវបានរៀបចំដោយ WEduShare និងធ្វើឡើងដោយផ្ទាល់នៅ

🗓កាលបរិចេ្ឆទ: ថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥
🕐ពេលវេលា: 1PM - 5PM
📍ទីតាំង:អគារ Garden in the Air (GIA) Tower កោះពេជ្រ

☎️ លេខទូរស័ព្ទទំនាក់ទំនង: 023 902 903 | 017 54 83 54 | 081 63 63 60

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

01 Jan, 10:23


📣 សេចក្តីជូនដំណឹង 🎉✍️✈️📚

ក្រុមការងារសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក.រាជធានីភ្នំពេញ នឹងរៀបចំសិក្ខាសាលាស្តីពី "ការស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន" ពីវាគ្មិនកិត្តិយស ដែលជានិស្សិត និងអតីតនិស្សិតអាហារូបករណ៍សិក្សានៅប្រទេសចិន។

👉 សិក្ខាសាលានេះនឹងផ្តល់ការណែនាំពីរបៀបស្នើសុំអាហារូបករណ៍ ផ្ដល់ចំណេះដឹងពីការរៀបចំឯកសារពាក់ព័ន្ធ ឧបសគ្គនានាក្នុងដំណើរការដាក់ពាក្យ និងព័ត៌មានលម្អិតពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ។

🗓 កាលបរិច្ឆេទ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥
ចាប់ពីម៉ោង ១៤:០០ នាទីរសៀល

Join Zoom Meeting
https://us06web.zoom.us/j/8598999095?pwd=hXJkUco3uUDOhScq08dPXqvh9hp42k.1
- Zoom ID: 879 6034 1512
- Passcode: 826094

🚀សូមចុះឈ្មោះតាមរយៈតំណរភ្ជាប់ខាងក្រោម ៖
https://forms.gle/KGKq9FAfJro3GdFL9

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

01 Jan, 03:19


💡៩ចំណុច ដែលយុវជនគួរត្រៀមខ្លួនសម្រាប់ឆ្នាំ ២០២៥ 🍀🎉🥰

១. កំណត់គោលដៅឆ្នាំ២០២៥ ឱ្យបានច្បាស់លាស់
២. បន្តរៀនសូត្រនូវចំណេះដឹងថ្មីៗ ស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា
៣. បណ្ដុះភាពស៊ីជម្រៅនៃគំនិត និងនវានុវត្តន៍
៤. បង្កើនភាពបត់បែន និងសម្របខ្លួនតាមបរិបទសង្គម និងពិភពលោក
៥. ការថែទាំ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព
៦. បន្តកែលម្អចំណុចខ្វះខាត និងពង្រឹងលើភាពខ្លាំងរបស់ខ្លួន
៧. មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ (ការសន្សំលុយ)
៨. ប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាពបំផុត
៩. រក្សាទំនាក់ទំនងល្អជាមួយគ្រួសារ និងមនុស្សជុំវិញខ្លួន

ផលិតដោយ៖ Gazette យុវជន

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

31 Dec, 17:48


ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ មហាគ្រួសារខ្មែរទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ សម្រេចគ្រប់ភារកិច្ចការងារ និងសមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ 🎉🥰🇰🇭

សូមគោរពជូនពរពី ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ 🙏

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

31 Dec, 10:27


🎊 សូមចូលរួមអបអរសាទរ ដល់និស្សិតជ័យលាភីអាហារូបករណ៍​ ស.ស.យ.ក​. រាជធានីភ្នំពេញ​ សិក្សានៅសាកលវិទ្យាល័យ​អាមេរិកាំងភ្នំពេញ​ (AUPP) សម្រាប់ឆ្នាំសិក្សា​ ២០២៤-២០២៥ 🎉✍️📚

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

31 Dec, 06:01


ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ដើម្បីបន្តចូលរួមក្នុងការងារអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនតរៀងទៅ 🎉🥰🇰🇭

សូមគោរពជូនពរពី ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ 🙏

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

30 Dec, 08:00


កម្មឱ្យផលផ្សេងគ្នា៧យ៉ាង 🥰🍀
១. មានអាយុវែង ព្រោះមិនសំលាប់សត្វ
២. មិនមានរោគ ព្រោះមិនបៀតបៀនសត្វ
៣. មានសម្បុរល្អ ព្រោះមិនក្រេវក្រោធពិរោធ
៤. មានតេជានុភាពច្រើន ព្រោះមិនច្រណែនឈ្នានីសគេ
៥. មានទ្រព្យសម្បត្តិច្រើន ព្រោះបរិច្ចាគទាន
៦. មានត្រកូលខ្ពង់ខ្ពស់ ព្រោះគោរពកោតក្រែងចំពោះចាស់ព្រឹទ្ធាចារ្យ
៧. មានប្រាជ្ញា ព្រោះសេពគប់នឹងសប្បុរស

ខ្លឹមសារដោយ៖ វិបស្សា-VIPASSA
ផលិតដោយ៖ Gazette យុវជន

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

29 Dec, 10:01


ទិដ្ឋភាពការហាត់សមកម្ដៅសាច់ដុំ មុននឹងឈានដល់ការប្រកួតមិត្តភាព របស់ក្រុមកីឡាករបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា 🏃🏻‍➡️⚽️🥅

សូមកុំភ្លេចរង់ចាំទស្សនា ថាតើក្រុមណានឹងទទួលបានជ័យជម្នះ? 🥰

ព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរទិវាសន្តិភាពនៅកម្ពុជា ក្រោមមូលបទ «កីឡារស់ក្នុងសន្តិភាព» 🕊️🇰🇭

ពហុកីឡដ្ឋានមរតកតេជោ, ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

29 Dec, 00:58


🎉អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា​» 🕊️🇰🇭🥰

កម្ពុជាធ្លាប់ជាប្រទេសដ៏កម្សត់ ដែលបានហែលឆ្លងកាត់នូវប្រវត្តិដ៏ជូរចត់នៃសង្គ្រាមរ៉ាំរ៉ៃពីមួយជំនាន់ទៅមួយជំនាន់។ សង្គ្រាមបានបង្កនូវវិនាសកម្ម និងការបំផ្លាញដល់ឫសគល់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងធនធានមនុស្ស គឺកម្ពុជាបានបាត់បង់ស្ទើរទាំងស្រុង។ ទោះបីកម្ពុជាត្រូវបានរំដោះ​ចេញពីរបបប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក៏ពិតមែន ប៉ុន្តែកម្ពុជានៅពុំទាន់ត្រូវបានសង្គ្រោះទាំងស្រុងនោះទេ។

ជាភ័ព្វសំណាងរបស់កម្ពុជា នៅថ្ងៃទី២៩ ធ្នូ ១៩៩៨ សម្តេចតេជោ ហ៊ុន សែន ដែលអគ្គមគ្គុទេសក៍ឯក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ «នយោបាយឈ្នះ-ឈ្នះ» ដែលបាននាំមកនូវការឯកភាពជាតិរវាងខ្មែរនិងខ្មែរ ពីច្រើនក្រុម ច្រើនពណ៌ មកជាខ្មែរតែមួយ រហូតនាំមកនូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិជាធ្លុងមួយដ៏រឹងមាំ រហូតមកដល់សព្វថ្ងៃនេះ។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

28 Dec, 11:32


តើអ្នកទាំងអស់គ្នា បានត្រៀមខ្លួនហើយឬនៅ សម្រាប់មហាព្រឹត្តិការណ៍ដ៏ធំនៅដំណាច់ឆ្នាំ២០២៤ខាងមុខនេះ? 🎉😍🇰🇭

ខាងក្រោមនេះ គឺជាទស្សនីយភាពនៃការហាត់សមដង្ហែក្បួនត្រៀមឆ្ពោះទៅកាន់ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដ៏រស់រវើក និងមានការចូលរួមទស្សនា និងលើកទឹកចិត្តដ៏ច្រើនកុះករពីប្រជាពលរដ្ឋជាតិ និងភ្ញៀវអន្តរជាតិ។

កុំភ្លេចជួបគ្នានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទាបភ្លឺ 🥰

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

28 Dec, 07:23


តស់ៗចុះឈ្មោះរត់សប្បាយៗ ចម្ងាយ ៧,១គម ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ! 🏃🏻‍♂️‍➡️🏃🏻‍♀️‍➡️🕊️🇰🇭

✍️ សូមចុចតំណភ្ជាប់ ឬស្កេនកូដ QR ខាងក្រោមសម្រាប់ព័ត៌មានលម្អិត និងដើម្បីចុះឈ្មោះឥឡូវនេះ៖
https://forms.gle/p2NAfD2AkLwYwy289

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

28 Dec, 03:02


វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ នៃការនិយាយភាសាអង់គ្លេស កម្រិត១ វគ្គទី៣ ✍️📚

- ចាប់ផ្តើមវគ្គថ្ងៃទី១១/មករា/២០២៥
- សិក្សារៀងរាល់ថ្ងៃសៅរ៍
- សិក្សារយៈពេល៣៦ម៉ោង
- ទីតាំងអគារខេមរានី

📣 សូមរួសរាន់ឡើងចំនួនមានកំណត់ ដោយទទួលសិក្ខាកាមតែ ១០០នាក់ប៉ុណ្ណោះ ‼️

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

27 Dec, 03:41


ទិដ្ឋភាពទូទៅក្នុងពិធីបិទព្រឹត្តិការណ៍កីឡាបាល់ទាត់ ពានរង្វាន់ AIA ជើងឯកវិទ្យាល័យលើកទី៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅពហុកីឡាដ្ឋានជាតិអូឡាំពិក 🎉⚽️🥅🏃‍♂️

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

06 Dec, 05:05


💡 វិធីសាស្រ្តទាំង៦ ដើម្បីអាចធ្វើការសម្រេចចិត្តបានរហ័ស 🥰✍️📚
1. កាត់បន្ថយជម្រើស
2. បែងចែកចំណុចល្អ និងអាក្រក់
3. ជឿជាក់លើការនឹកឃើញភ្លាមៗ
4. ចាត់ទុកពេលវេលាជាមាសប្រាក់
5. ចងចាំរាល់ការពិចារណា និងសម្រេចចិត្ត
6. គិតពីប្រសិទ្ធភាព និងលទ្ធផលនៃការសម្រេចចិត្ត

ផលិតដោយ៖ Gazette យុវជន

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

05 Dec, 06:34


🎊 អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ 🎉🇰🇭

ក្រមាគឺជាស្នាដៃសិប្បកម្មតម្បាញដែលដូនតាខ្មែរ បានបន្សល់ទុកសម្រាប់ជាកេរដំណែលតកូនចៅជាច្រើនជំនាន់មកហើយ​ ដោយក្រមាបានផ្ដល់អត្ថប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ រាប់តាំងពីស្លៀក ដណ្ដប់ វេចខ្ចប់ ទទូរ ក្រាល ជាដើម ហើយក្រមាក៏មានខ្លឹមសារដាច់ដោយឡែកមួយទៀតក្នុងបរិបទវប្បធម៌ និងប្រពៃណីផងដែរ រហូតបានក្លាយជានិមិត្តរូប និងអត្តសញ្ញាណជាតិខ្មែរយ៉ាងសំខាន់។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

04 Dec, 02:55


💡[ភាគ១] គតិអប់រំល្អៗទាំង ២៩ របស់ ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់ ក្នុងការរស់នៅប្រចាំថ្ងៃ 🥰

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

02 Dec, 08:20


🎊 អបអរសាទរ ខួបលើកទី៩ ល្បែងទាញព្រ័ត្រ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) (២ ធ្នូ ២០១៥-២ ធ្នូ ២០២៤) 🎉🇰🇭

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

01 Dec, 23:47


🎊 អបអរសាទរខួបលើកទី៤៦ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤) 🎉🇰🇭

ជយោ! ស្មារតី ២ធ្នូ ជាអមតៈ 🎉🕊️

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

01 Dec, 11:11


ថ្ងៃទី២ ខែធ្នូ កាលពី ៤៦ឆ្នាំមុន… អតីតយុវជនកម្ពុជាដែលប្រឈមមុខនឹងការសម្លាប់រង្គាល និងការបំផ្លិចបំផ្លាញប្រទេសជាតិស្ទើរតែទាំងស្រុងពីសំណាក់ពួកខ្មែរក្រហម បានយកជីវិតជាដើមទុនក្រោកឡើងតស៊ូ ដើម្បីសង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីនរកអវិចីនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយឈរលើស្មារតីសាមគ្គីភាព។

រហូតមកដល់បច្ចុប្បន្ននេះ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នកបន្តវេនស្មារតី ២ ធ្នូ បាននិងកំពុងបន្តចូលរួមយ៉ាងសកម្មក្នុងការរក្សាសុខសន្តិភាព ស្ថិរភាព ព្រមទាំងកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រហូតសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាដ៏ធំធេងជាបន្តបន្ទាប់។

ដោយតម្កល់ស្មារតី ២ ធ្នូ ពោលគឺការរួបរួមសាមគ្គីភាពជាធ្លុងមួយ ការលះបង់កម្លាំងកាយចិត្តមិនចេះនឿយណាយ ជាមួយសមត្ថភាពចំណេះដឹងថ្មីៗ និងបច្ចេកវិទ្យាទំនើប ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្តមាគ៌ាដ៏ខ្ពង់ខ្ពស់នេះជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការងារសង្គម និងមនុស្សធម៌នានា ដើម្បីជាឧត្តមប្រយោជន៍ វឌ្ឍនភាព និងកិត្យានុភាពកម្ពុជា។

ជយោ! ស្មារតី ២ធ្នូ ជាអមតៈ 🎊😍🇰🇭

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

01 Dec, 01:03


💡វិធីសាស្រ្តទាំង ៦ជំហាន នៃការបង្រៀនតាមបែបរិះរក ✍️📚
1. ដាក់ចេញនូវសំណួរគន្លឹះ
2. សិស្សធ្វើការគិត
3. ប្រមូលអំណះអំណាង
4. សិស្សធ្វើពិសោធន៍
5. វិភាគលទ្ធផល
6. សិស្សធ្វើការសន្និដ្ឋាន

ផលិតដោយ៖ Gazette យុវជន

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

30 Nov, 12:05


វគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះ នៃការនិយាយភាសាអង់គ្លេសកម្រិត១ វគ្គទី២ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា  រាជធានីភ្នំពេញ នៅអគារខេមរានី បានចាប់ផ្ដើមការបណ្តុះបណ្តាលនៅថ្ងៃទី ២ វិច្ឆិកា ឆ្នាំ២០២៤ ✍️📚

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងបណ្ដុះចំណេះដឹងមូលដ្ឋានគ្រឹះភាសាអង់គ្លេសដល់យុវជនដើម្បីពង្រឹងភាសាទំនាក់ទំនងអន្តរជាតិ ក្នុងវិស័យការងារ និងការប្រាស្រ័យទាក់ទងក្នុងសង្គម ជាពិសេសការសិក្សាស្រាវជ្រាវ និងបំណិនជីវិត។

អគារខេមរានី, ៣០/វិច្ឆិកា/២០២៤

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

30 Nov, 03:41


ពុទ្ធឱវាទ៖ «បុគ្គលគប្បី លះបង់សេចក្ដីក្រោធ លះបង់មានះ លះបង់កិលេស ជាគ្រឿងប្រកបចិត្តទាំងពួង» 💡🙏

អនុមោទនាថ្ងៃឧបោសថសីល 🪷🙏

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

30 Nov, 00:09


🎊 អបអរសាទរ ខួបលើកទី៨ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (UNESCO) ៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២៤ 🎉🇰🇭😍

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

29 Nov, 10:17


🎊 ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅជូនចំពោះ លោកស្រី តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្នុងឱកាសដែលលោកស្រីត្រូវបានប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់សេចក្ដីទុកចិត្តតែងតាំងមុខតំណែងជា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ 🇰🇭🎉

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

27 Nov, 02:32


🔔 កំពុងស្វែងរកការងារធ្វើមែនទេ? ពេលនេះ NEA បាននាំមកនូវឱកាសការងារចំនួន ៦៥០កន្លែង ពីក្រុមហ៊ុនធំៗ ៥ ជូនបងប្អូនទាំងអស់គ្នា… 🧰🥰

✍️ ដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ!
‼️ចំពោះអ្នកអត់បទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ 🥰

🗓ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤
ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច
📍បរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

☎️ ព័ត៌មានបន្ថែម សូមទាក់ទងមក Hotline 1297/ 1286 ឬតាមរយៈលេខ 016 786 655 ឬ 077 232 378

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

26 Nov, 01:44


💡 គុណធម៌ទាំង៥ របស់មនុស្ស 🥰
1. មិនបៀតបៀនជីវិតគេ
2. មិនលួចទ្រព្យគេ
3. មិនបៀតបៀនប្រពន្ធកូនគេ
4. មិនកុហកបោកប្រាស់គេ
5. មិនផឹកស្រា ឬប្រើគ្រឿងញៀន

ផលិតដោយ៖ Gazette យុវជន

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

25 Nov, 00:04


អបអរសាទរខួបលើក១៩ ល្ខោនស្រមោលស្បែកត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤ 🇰🇭🎊🥰

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

24 Nov, 10:08


វគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះ នៃការនិយាយភាសាអង់គ្លេសកម្រិត១ វគ្គទី២ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា  រាជធានីភ្នំពេញ នៅអគារខេមរានី បានចាប់ផ្ដើមការបណ្តុះបណ្តាលនៅថ្ងៃទី ២ វិច្ឆិកា ឆ្នាំ២០២៤ 📚✍️

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងបណ្ដុះចំណេះដឹងមូលដ្ឋានគ្រឹះភាសាអង់គ្លេសដល់យុវជនដើម្បីពង្រឹងភាសាទំនាក់ទំនងអន្តរជាតិ ក្នុងវិស័យការងារ និងការប្រាស្រ័យទាក់ទងក្នុងសង្គម ជាពិសេសការសិក្សាស្រាវជ្រាវ និងបំណិនជីវិត។

អគារខេមរានី, ២៣/វិច្ឆិកា/២០២៤

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

24 Nov, 03:26


កម្មវិធីវគ្គបណ្ដុះបណ្ដាល «ច្បាប់ និងទម្លាប់» នៃកម្មវិធីច្បាប់ និងយុត្តិធម៌ របស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ 📚✍️⚖️

ឯកឧត្តម គង់ ច័ន្ទវាសនា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាល «ច្បាប់ និងទម្លាប់» ដោយមានការចូលរួមពីសំណាក់ មន្ត្រីប៉ុស្តិ៍ និងសង្កាត់ ជាជនបង្គោលចំនួន៨១ នាក់ នៃសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីរៀនសូត្រ ស្វែងយល់ និងសិក្សាអំពីច្បាប់ បន្ថែមសម្រាប់អនុវត្តងាយស្រួលនិងចំណេញពេលវេលា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការបណ្ដុះបណ្ដាលផ្នែកច្បាប់មួយនេះ គឺជាសមិទ្ធផលមួយបន្ថែមទៀតដែល ស.ស.យ.ក. រាជធានីភ្នំពេញ បានចូលរួមពង្រឹងលើជំនាញដែលកំពុងអនុវត្តសម្រាប់មន្រ្តីមូដ្ឋាន ដើម្បីជាផ្លូវដ៏ល្អមួយក្នុងការយកទៅអនុវត្តសម្រាប់ជាឧត្តមប្រយោជន៍ នៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទាំងអស់។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

21 Nov, 12:12


«រយៈពេល ១២ ឆ្នាំចុងក្រោយនេះ សមិទ្ធផលដែលកើតចេញពីការបំពេញបេសកកម្មយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ បានធ្វើឱ្យ ស.ស.យ.ក. ទទួលបានការគាំទ្រពីមហាជននៅទូទាំងប្រទេសកម្ពុជា ជាពិសេសការទទួលស្គាល់ពីតម្លៃ និងការផ្ដល់ជំនឿទុកចិត្តដល់អង្គភាពមួយនេះ»

នេះគឺជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារតេជោបូព៌ា និងសមិទ្ធផលនានារបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ដែលមានទីតាំងនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ខេត្តត្បូងឃ្មុំ, ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

20 Nov, 11:32


[ពិព័រណ៍អាហារូបករណ៍ និងសាកលវិទ្យាល័យនៅតំបន់អាសុី - Study in Asia Fair (GAW Series)] ជាមួយ ឱកាសអាហារូបករណ៍រហូតដល់100%លើថ្លៃសិក្សានៅតំបន់អាសុី ✈️🌏📚

ចូលរួមសិក្ខាសាលាក្នុងពិព័រណ៍ GAW Series ដែលនិយាយអំពី៖អាហារូបករណ៍ និងសាកលវិទ្យាល័យនៅតំបន់អាសុីដូចជា៖
-ប្រទេសឥណ្ឌូនេសុី
-ប្រទេសសិង្ហបុរី
-ប្រទេសវៀតណាម
-ប្រទេសជប៉ុន
-ប្រទេសកូរ៉េខាងត្បូង
-ប្រទេសចិន
-ប្រទេសថៃ

✍️ ចុះឈ្មោះចូលរួមដោយសេរីតាមតំណភ្ជាប់នេះ៖ 📌https://forms.office.com/r/sep5LCE14k?origin=lprLink
រួសរាន់ឡើង ចំនួនអ្នកចូលរួមមានកំណត់

ជាមួយកម្មវិធីនេះអ្នកទាំងអស់គ្នាអាច៖
- សាកសួរព័ត៌មានតាមស្តង់សាកលវិទ្យាល័យនីមួយៗ
- ចូលរួមកម្មវិធីសិក្ខាសាលាដែលមានការចែករំលែកព័ត៌មានអាហារូបករណ៍ផ្សេងៗ
- ទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ
- មានការលេងហ្គេមចាប់រង្វាន់ផ្សេងៗ

🗓 ពិព័រណ៍នេះត្រូវបានរៀបចំដោយ WEduShare ធ្វើឡើងដោយផ្ទាល់នៅ
កាលបរិចេ្ឆទ: ថ្ងៃ សៅរ៍ ទី 30 ខែវិច្ឆិកា ឆ្នាំ 2024
ពេលវេលា: 1PM - 5PM
📍ទីតាំង: GIA Tower (កោះពេជ្រ)
☎️លេខទូរស័ព្ទទំនាក់ទំនង: 023 902 903 | 017 54 83 54 | 081 63 63 60

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

19 Nov, 02:23


បុរាណភាសិតខ្មែរទាំង៤ ដែលមានគុណតម្លៃទូន្មានកូនខ្មែរគ្រប់ៗជំនាន់ 🥰📚🇰🇭

✍️ ដកស្រង់ពី សៀវភៅ បណ្ដាំឪពុក ដោយ អ្នកនិពន្ធ សូរ អឿ
ផលិតដោយ៖ Gazette យុវជន

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

18 Nov, 12:02


នៅចុងឆ្នាំ២០២៤នេះ ATC LAB នឹងនាំមកនូវការប្រកួតប្រជែងសមត្ថភាពផ្នែកបច្ចេកវិទ្យាធំៗចំនួន៤ រួមមាន ការប្រកួតរ៉ូបូតចម្បាំង, ប្រកួតប្រណាំងដ្រូន, ប្រកួតយន្តហោះបញ្ជា និងប្រកួតមនុស្សយន្ត 🥰🤖🦾✈️

សូមកុំភ្លេចចូលរួមគាំទ្រ និងទស្សនាទាំងអស់គ្នាណា៎ ដើម្បីលើកកម្ពស់វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា... 🥰

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈ Facebook ផ្លូវការ ATC Lab ឬ Telegram channel https://t.me/atclab/274

UYFC Phnom Penh

18 Nov, 04:27


ការសិក្សាជំនាញ TVET មិនត្រឹមតែផ្ដល់នូវជំនាញវិជ្ជាជីវៈមួយពិតប្រាកដ និងឱកាសការងារច្រើនប៉ុណ្ណោះទេ ថែមទាំងមិនទាមទារនូវសញ្ញាបត្របាក់ឌុបថែមទៀតផង (រៀនបានចាប់ពីអាយុ១៥ ដល់ ៥៥ឆ្នាំ)។

ទំនាក់ទំនង៖ 1297/1286

ប្រភព៖ KANGEA 24

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

17 Nov, 03:51


💡គន្លឹះ ៧ចំណុច ដែលនាំមកនូវសុភមង្គល🥰🍀
1. និយាយតិចជាងមុន ស្ដាប់ច្រើនជាងមុន
2. កាត់បន្ថយការរិះគន់ បន្ថែមការចេះលើកសរសើរ
3. កាត់បន្ថយការភ័យខ្លាច ពង្រើកសេចក្ដីស្រឡាញ់
4. កាត់បន្ថយការមើល ហើយជួយធ្វើ
5. ញញឹមឱ្យបានកាន់តែច្រើន
6. បន្តការរៀនសូត្រជាប់ជាប្រចាំ
7. ការបន្ថយការវាយតម្លៃ និងបើកចិត្តទទួលយកឱ្យច្រើន

ផលិតដោយ៖ Gazette យុវជន

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

16 Nov, 09:30


បងប្អូនអ្នកគាំទ្រទូកង បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលបានចូលរួមទស្សនាការប្រណាំងទូកដោយផ្ទាល់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាពិសេស រំភើបសប្បាយជាមួយភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់សន្តិភាព 🚣🇰🇭🕊🥰

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

16 Nov, 06:49


ទិដ្ឋភាពការចូលរួមយ៉ាងច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស ក្នុងកម្មវិធី ”ទីជលគុណ” នៅសួរច្បារវត្តបទុម។ កម្មវិធីនេះ មានការតាំងបង្ហាញផ្ទាំងទស្សនីយភាពរបាំ ល្បែង ប្រពៃណី ប្រជាប្រិយ សួនកុមារ តំបន់ត្រជាក់ចិត្ត និងការប្រគុំតន្រ្តី ស្តង់អាហារឆ្ញាញ់ៗ និងផលិតផលជាច្រើនមុខផងដែរ។

ថ្ងៃនេះ គឺជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ហើយ! សូមកុំភ្លេច មកចូលរួមទស្សនា លេងកំសាន្ត និងពិសារអាហារដ៏មានឱជារសនៅ “ទីជលគុណ” ឱ្យបានច្រើនកុះករទាំងអស់គ្នាណា!

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

16 Nov, 04:58


ទិដ្ឋភាពការចូលរួមទស្សនាផ្ទាល់ដ៏ច្រើនសន្ធឹកសន្ធាប់របស់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរបរទេស ក្នុងព្រឹត្តិការណ៍ប្រណាំងទូកងមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ 🪷🚣🇰🇭🥰

ប្រភពរូបភាព៖ Kilo Travel

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

15 Nov, 10:49


តស់ៗ ល្ងាចនេះកុំភ្លេចនាំឪពុកម្ដាយ បងប្អូន មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់ ទៅទស្សនាការបណ្ដែតប្រទីប និងការបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំង ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក🥰🇰🇭

ប្រភពរូបភាព៖ CHHOY THEARA និង ឡុង ដេវីត

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

09 Nov, 08:08


ព្រះរាជពិធីនៃទិវាបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងខួបអនុស្សាវរីយ៍៧១ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា​​ នៅវិមានឯករាជ្យ 🇰🇭🎉🎊

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជណីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

09 Nov, 02:35


តស់ៗ មកចូលរួមសន្និបាតបញ្ញវន្តពិភពលោកលើកទី ១០ ជាមួយនឹងការទទួលព័ត៌មាន & ពិភាក្សាជាមួយអ្នកតំណាងមកពីស្ថាប័នអប់រំ & សាកលវិទ្យាល័យលំដាប់ពិភពលោកជាង ១០០🎓📚✍️🌏

‼️ ចំពោះទីតាំងភ្នំពេញ នៅថ្ងៃនេះតែម្ដង 😍

ភ្នំពេញ៖ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ (8:30ព្រឹក-12:30ថ្ងៃត្រង់) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ - https://bit.ly/3xuSFCm

សៀមរាប៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ (1:30រសៀល-5:30ល្ងាច) នៅសណ្ឋាគារសូហ្វីតែលអង្គរ - https://bit.ly/3KXB1KI

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

09 Nov, 00:19


អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤ 🎉🎊🇰🇭

ថ្ងៃនេះកាលពី៧១ឆ្នាំ​មុន ប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំងអស់រយៈពេល៩០ឆ្នាំ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ តស៊ូទាមទារឯករាជ្យពេញលេញជូនកម្ពុជា ប្រកបដោយសន្តិវិធី។ ប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនប្រកបដោយភាពម្ចាស់ការលើខ្លួន​ឯង ហើយកម្ពុជាបានសម្រេចនូវភាពរីកចម្រើនលើគ្រប់វិស័យក្រោមដំបូលនៃសុខសន្តិភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

02 Nov, 03:29


💡គន្លឹះ​៤​យ៉ាង​ ដែល​គួរ​យល់ដឹង​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រេីសរេីស​ជំនាញ​ចូល​រៀន​នៅសាកលវិទ្យាល័យ 🥰📚🎓

ផលិតដោយ​៖ លោកគ្រូ ជក់​ សុភា​

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

01 Nov, 11:12


💡លក្ខណៈសម្បត្តិទាំង៦ នៃមិត្តភាពអមតៈ 🥰🤝
1. ចេះជួយទុក្ខធុរៈ
2. និយាយពិរោះរកគ្នា
3. គិតល្អពីគ្នា
4. ចេះចែករំលែក
5. មានសីលធម៌រស់នៅល្អ
6. គំនិតប្រហាក់ប្រហែលគ្នា

ផលិតដោយ៖ Gazette យុវជន

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

01 Nov, 00:10


ឱកាសអាហារូបករណ៍ ១០០% នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) សាខាខេត្តត្បូងឃ្មុំ និងសាខាខេត្តកែប 🎓📚🎉

+សាខាខេត្តត្បូងឃ្មុំ មានទីតាំងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ផ្ដល់អាហារូបករណ៍ចំនួន ១២០កន្លែង ដោយទទួលពាក្យ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤

+សាខាខេត្តកែប មានទីតាំងនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុនសែន ចំការដូង ខេត្តកែប។ សម្រាប់កម្រិតបរិញ្ញាបត្រ ទទួលពាក្យចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយកម្រិតបរិញ្ញាបត្ររងវិស្វកម្ម (មិនតម្រូវឱ្យមានការប្រឡង) ទទួលពាក្យចុះឈ្មោះរៀន ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤

👉សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការរបស់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៖ https://www.facebook.com/share/15aok4n4Pc/?mibextid=LQQJ4d

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

31 Oct, 04:20


🎊 អបអរសាទរ សិស្សនិទ្ទេស A ទាំង ៦៩០នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ មណ្ឌលរាជធានីភ្នំពេញ 🎉📚🎓

គួរបញ្ជាក់ថា ចំនួនសិស្សនិទ្ទេស A ឆ្នាំ២០២៤ នៅមណ្ឌលរាជធានីភ្នំពេញ មានចំនួនកើនឡើង ១៤៣នាក់ បើធៀបនឹងឆ្នាំ២០២៣។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

31 Oct, 00:02


💡ពុទ្ធឱវាទ៖ «ឈ្នះមនុស្សក្រោធខឹង ដោយការមិនក្រោធតប» 🪷🙏

អនុមោទនាថ្ងៃឧបោសថសីល 🙏

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

30 Oct, 11:27


📣 តស់ៗ រួសរាន់ឡើង នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ការតាំងពិព័រណ៍សៀវភៅដ៏ដំលំដាប់ថ្នាក់អន្តរជាតិ Big Bad Wolf Books នឹងត្រូវបញ្ចប់ហើយ… 📚🥰

នេះជាទិដ្ឋភាពមនុស្សយ៉ាងច្រើនកុះករ បានចូលរួមក្នុងការតាំងពិព័រណ៍សៀវភៅ Big Bad Wolf Books នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ជាមួយនឹងការតាំងបង្ហាញសៀវភៅប្រមាណ១២ម៉ឺនក្បាល និងការបញ្ចុះតម្លៃរហូតដល់ ៩៥%។

កុំភ្លេចចូលរួមណា! បង្កើតទម្លាប់អាន ផ្ដើមចេញពីយើងទាំងអស់គ្នា😍

🗓ថ្ងៃទី២៤ ខែតុលា-ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤
📍ផ្សាររុងរឿងភ្នំពេញ

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

30 Oct, 07:15


សកម្មភាពរបស់សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមក្នុងព្រះរាជពិធីមហាមិទ្ទីញខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។

ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

30 Oct, 00:19


💡ហេតុ៦យ៉ាង ដែលនាំឱ្យអាយុវែង 🥰😍

1. ចេះធ្វើចិត្តឱ្យសប្បាយ
2. សប្បាយឱ្យមានកំណត់
3. ហូបអាហារឱ្យមានជីវជាតិ
4. ធ្វើអ្វីៗតាមពេលវេលា
5. សាងតែអំពើល្អ
6. សេពគប់មិត្តល្អ

ផលិតដោយ៖ Gazette យុវជន

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

29 Oct, 12:54


ឯកឧត្តម ងួន សុភៈ នាយកកម្មវិធីកិត្តិសព្ទកម្ពុជា នៃស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបិទមហោស្រពល្ខោនខោល រាជធានីភ្នំពេញ ឆ្នាំ២០២៤ ក្រោមប្រធានបទ «វត្តភ្នំជំរុំប្រវត្តិសាស្រ្តវប្បធម៌» ក្រោមអធិបតីភាព លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កម្មវិធីនេះ រៀបចំឡើងដោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ទី២៧ ខែតុលា ឆ្នាំ២០២៤ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

28 Oct, 01:45


យុវជន​ចូលរួម​លើកស្ទួយ​កីឡាយុទ្ធគុនជាតិ 🇰🇭🥰

ទោះរវល់ការងារ​ផ្ទាល់ខ្លួន កញ្ញា ហុង បូរ៉ា នៅតែឆ្លៀតពេលហ្វឹកហាត់​គុនល្បុក្កតោដើម្បីទទួលបានសុខភាពល្អ និង រាងកាយមាំ ជាពិសេស​បានចូលរួម​ថែរក្សា និងផ្សព្វផ្សាយកីឡាយុទ្ធគុនខ្មែរ។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

27 Oct, 06:25


នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

មកដឹងអំពីព្រះបរមនាមក្នុងរាជ្យ និងអត្ថន័យ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី 🥰🙏

ផលិតដោយ៖ Gazette យុវជន

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

26 Oct, 12:18


📣 នៅសល់ថ្ងៃស្អែក តែមួយថ្ងៃទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ​ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងបញ្ចប់ហើយ តើអ្នកទាំងអស់គ្នាបានចូលរួមហើយឬនៅ? 🎉🥰

នៅចាំដល់ណាទៀត ឱកាសការងារជាង ៣ម៉ឺនកន្លែង កំពុងរង់ចាំអ្នកទាំងអស់គ្នា… 🥰

🗓ថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤
📍អគារពិព័រណ៍កោះពេជ្រ!
☎️017 467 423 ឬ 017 871 807 ឬ Call Center លេខ ១២៩៧ ឬ ១២៨៦

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

26 Oct, 07:49


«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ គឺជាវេទិកាដ៏សំខាន់ ជាការប្រមូលផ្ដុំព័ត៌មានពីទីផ្សារការងារផង ជាស្ពានផ្សារភ្ជាប់រវាងអ្នករកការងារធ្វើ​ ជាមួយអ្នកស្វែងរកបុគ្គលិក​ ជាពិសេស​ ជាកន្លែងដែលយុវជនអាចទទួលបានចំណេះដឹង បំណិនដើម្បីត្រៀមខ្លួនកំណត់គោលដៅអាជីពការងារនាពេលអនាគតផង»

នេះគឺជាប្រសាសន៍លើកឡើងរបស់ លោកជំទាវ តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្នុងឱកាសបានអញ្ជើញចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅអគារពិព័រណ៍កោះពេជ្រ។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

ជាមួយគ្នានោះ មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំនេះ បាននាំយកមកនូវឱកាសការងារជាង ៣ម៉ឺនកន្លែងពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន១៥០ ដោយរៀបចំរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅអគារពិព័រណ៍កោះពេជ្រ។

យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការរងារ កុំភ្លេចត្រៀម CV អោយបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ...

☎️017 467 423 ឬ 017 871 807 ឬ Call Center លេខ1297 ឬ 1286

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

25 Oct, 15:35


https://youtu.be/3_FHLaYsNoM?si=vpIa-4v9cIsj7m8N

UYFC Phnom Penh

25 Oct, 09:03


📣សេចក្ដីជូនដំណឹងស្ដីពីការផ្តល់អាហារូបករណ៍​ចំនួន​ ៣០កន្លែង សិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសង្គមកិច្ច សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ 📚🎓✍️

📄 ទាញយកឯកសារស្នេីសុំអាហារូបករណ៍ ៖https://drive.google.com/drive/folders/1RyFu6ME2XhbEjoiv1H_7KYQIzLT0hIzd?usp=sharing ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

✍️ដាក់ពាក្យស្នេីសុំអាហារូបករណ៍៖ https://forms.gle/JN3VG3gUkLutrzEq9

☎️ ទំនាក់ទំនងសួរព័ត៌មានបន្ថែម៖​ https://t.me/+LJ0rnOZnCwI0YmU1

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

25 Oct, 03:18


វត្តអារាម​ ជាទីតាំងរក្សានូវ​វប្បធម៌​ អរិយធម៌​ សាសនា​ និងប្រពៃណី​ របស់ប្រជាជនយេីង 🪷🥰

📍វត្ត​ប្រាសាទ​ឥន្ទ្រា​ ហៅ​វត្ត​គោក​ប៉ាទ្រី
ស្ថិត​នៅ​ភូមិ​គ្រួស​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​សៀមរាប​។

អនុមោទនា ថ្ងៃឧបោសថសីល 🙏🪷

Credit : ​Phallin​ Rath - រដ្ឋ​ ផល្លីន​ ​​- Influencer MLMUPC

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

UYFC Phnom Penh

24 Oct, 12:52


📣 នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ​ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងឈានចូលមកដល់ហើយ តើអ្នកទាំងអស់គ្នាបានត្រៀមខ្លួនដើម្បីចូលរួមហើយឬនៅ? 🎉🥰

🗓ថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤
📍អគារពិព័រណ៍កោះពេជ្រ!
☎️017 467 423 ឬ 017 871 807 ឬ Call Center លេខ ១២៩៧ ឬ ១២៨៦

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK

12,639

subscribers

6,128

photos

767

videos