មជ្ឈមណ្ឌលបុប្ផាណា-Bophana Center @bophanacenter Channel on Telegram

មជ្ឈមណ្ឌលបុប្ផាណា-Bophana Center

@bophanacenter


មជ្ឈមណ្ឌលបុប្ផាណា​ប្រមូល​ឯកសារ​មក​ពី​គ្រប់​ទិស​ទី​ទាំង​អស់​នៅ​ក្នុង​ពិភព​លោកនូវ​បណ្ណសារ​ភាព​យន្ត ទូរ​ទស្សន៍ រូបថត និង​សំឡេងស្ដី​ពី​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​សាធារណ​ជន​អាច​ចូល​មក​ទស្សនា​ដោយ​សេរី​ចំពោះ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​នេះ។

មជ្ឈមណ្ឌលបុប្ផាណា-Bophana Center (Khmer)

មជ្ឈមណ្ឌលបុប្ផាណា-Bophana Center ជាអនុសតរចនាៗដែអឬដែខេតៗឆែវសញ្ញាអំដយដៃអនសផីនគនា។ បោកវាផើន។ បងបួតដែអើមាឬៗផសះសិរើសសរកោនបបុឆ្គាឡហាយ។ នែការារ។ លើសមណកោតសៃសរើណរៅឆញាឈស្ដជនែ។ ឡងជាកៃគយោដែអឬដែឡៅ។ គតជោយែសូហនរោសឹចៃៃែ។

មជ្ឈមណ្ឌលបុប្ផាណា-Bophana Center

21 Nov, 10:27


[𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐛𝐞𝐥𝐨𝐰]
សមាគមរូបថតភ្នំពេញ សូមគោរពអញ្ជើញ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រីអ្នកនាងកញ្ញាចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីសម្ពោធពិព័រណ៍ “មហោស្រពរូបថតភ្នំពេញលើកទី១៥” ឆ្នាំ២០២៤វេលាម៉ោង ៦ និង ០០ នាទី នៅក្នុងវិទ្យាស្ថានបារាំងកម្ពុជា។និងសូម អញ្ជើញចូលរួមទស្សនា ទស្សនីយភាពជាមួយនឹងការចាក់បញ្ចាំង ស្នាដៃ ដោយផ្ទាល់ពីសិល្បករ ជាច្រើនរូបផងដែរ ។

🗓️ កម្មវិធីនេះមានរយៈពេល ៤ថ្ងៃ

⭐️ ការបើកសម្ពោធ នឹងប្រពឹត្តិទៅនៅថ្ងៃ២១ វិច្ឆិកា ២០២៤ ចាប់ពីម៉ោង ១៨:០០ ល្ងាច ដល់ ២០:០០ល្ងាចនៅវិទ្យាស្ថានបារាំង។

⭐️បញ្ជាក់: កម្មវិធីបើកឲ្យចូលរួមដោយសេរី!

#Cambodia #PhotoPhnomPenhFestival
#PPP2024 #PPPInvitation #Freeentry #Inauguration

មជ្ឈមណ្ឌលបុប្ផាណា-Bophana Center

20 Nov, 07:59


[ពិព័រណ៍-𝑬𝒙𝒉𝒊𝒃𝒊𝒕𝒊𝒐𝒏]

“រនោចទៅលេងអង្គរ”

លី សុវណ្ណា | កម្ពុជា
ទីតាំង : មជ្ឈមណ្ឌលបុប្ផាណា
ថ្ងៃទី ២១ ខែវិច្ឆិកា ដល់ថ្ងៃទី ២១ខែធ្នូ ឆ្នាំ ២០២៤

ពេលខ្លះការថតរូបអាចឲ្យយើងមើលឃើញនូវក្ដីស្រមៃ និងការពិតដែលមិនធ្លាប់មាន។ នេះជាអ្វីដែលលោក លី សុវណ្ណា បានចោទសួរក្នុងគម្រោងស្នាដៃបណ្ដុំរូបថតសិល្បៈដំបូងបំផុតរបស់លោក ដែលមានចំណងជើងថា "រនោចទៅលេងអង្គរ"។ រនោច គឺជាពេលវេលានៃពន្លឺព្រះចន្ទដែលងងឹត បន្ដិចម្ដងៗពីមួយថ្ងៃទៅមួយថ្ងៃនៅពេលរាត្រី រហូតដល់ងងឹតសូន្យឈឹងតែម្ដង។

👉អានបន្ថែម សូមចុចទីនេះ

មជ្ឈមណ្ឌលបុប្ផាណា-Bophana Center

20 Nov, 06:09


[រំឭកការចងចាំ | 𝑹𝒆𝒄𝒂𝒍𝒍𝒊𝒏𝒈 𝒕𝒉𝒆 𝒎𝒆𝒎𝒐𝒓𝒚]

ក្នុងឆ្នាំ២០១១ មជ្ឈមណ្ឌលធនធានសោត​ទស្សន៍បុប្ផាណាមោទនភាពដែលបានធ្វើឌិជីថលកម្មខ្សែអាត់សំឡេង «តាគ្រុឌនិទានរឿងរាមកេរ្ត៍» ដែលស្នាដៃនេះទទួលបានកិត្តិយសក្នុងនាមជាផ្នែកមួយនៃគណៈកម្មាធិការស្តីពីការចងចាំពិភពលោកសម្រាប់អាស៊ី ប៉ាស៊ីហ្វិក។ គម្រោងស្តារឡើងវិញនូវកេរដំណែលដ៏អស្ចារ្យនេះ ទទួលបានការគាំទ្រពីគណៈកម្មការជាតិកម្ពុជាសម្រាប់អង្គការយូណេស្កូ ការិយាល័យអង្គការយូណេស្កូនៅទីក្រុងភ្នំពេញ និងក្រោមការណែនាំរបស់សាស្រ្តាចារ្យ Alain Daniel ។
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលបុប្ផាណាមានក្ដីសោមនស្សចូលសួរសុខទុក្ខលោកយាយ គ្រុឌ ម៉ន ដែលត្រូវជាកូនស្រីរបស់លោកតាគ្រុឌ នៅឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីបន្តបេសកកម្មរបស់មជ្ឈមណ្ឌលក្នុងការផ្សារភ្ជាប់ និងលើកតម្កើងមរតកវប្បធម៌របស់យើង។

👉សូមចុចទីនេះ🎧ដើម្បីស្តាប់​«តាគ្រុឌនិទានរឿងរាមកេរ្ត៍»។

លើសពីនេះ សូមពិនិត្យមើលរូបថតដែលមិនចេះរីង​ស្ងួតរបស់លោកតាគ្រុឌ ក្នុងកំលុងពេលនិទានរឿង និងរូបភាពកូនស្រីរបស់គាត់នាពេលថ្មីៗនេះ។

មជ្ឈមណ្ឌលបុប្ផាណា-Bophana Center

19 Nov, 10:45


【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】

🎞បក្សីឋានសួគ៌

🎥ដឹកនាំដោយ ម៉ាកសែល កាមុយស៍, ១៩៦២, ៩១ នាទី, និយាយ​ភាសាបារាំង មានអក្សរអង់គ្លេសរត់ពីក្រោម

ក្រោយលាចាកសិក្ខាបទមកជាគ្រហស្ថ សុខ ក៏បានជួបនឹងនារីរបាំដ៏ស្រស់ស្អាតឈ្មោះ ដារា បន្ទាប់ពីគេបានជួយការពារក្មេងកំព្រាម្នាក់ ។ ដារា​ ជាអ្នកជឿរឿងហោរាសាស្រ្ដ ហើយនាងស្រម៉ៃថា ថ្ងៃណាមួយនឹងមានព្រះអង្គម្ចាស់មួយអង្គមកនាំនាងឡើងទៅលើឋានសួគ៌ ។ រឿងរ៉ាវស្នេហ៍នេះត្រូវតាមរំខានដោយអ្នកជំនួញម្នាក់ជាដរាប ហើយចាត់ទុកថាខ្លួនជាម្ចាស់របស់ ដារា តែម្នាក់គត់ ។

🗓ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។

👉ចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ

មជ្ឈមណ្ឌលបុប្ផាណា-Bophana Center

19 Nov, 05:24


【ស៊ីណេក្លឹប|𝑪𝒊𝒏𝒆-𝑪𝒍𝒖𝒃】
🎬 នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៦ល្ងាច កម្មវិធីស៊ីណេក្លឹបទទួលបានការផ្តល់កិត្តិយសពីលោកស្រី ពាន់ ភួងបុប្ផា ដែលនឹងធ្វើជាវាគ្មិនលើប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍អំពី«បទពិសោធស្រ្ដីក្នុងវិស័យភាពយន្ដ»។ លោកស្រី ពាន់ ភួងបុប្ផា ជាសមិទ្ធករ និងផលិតករភាពយន្តស្រ្ដីមួយរូបដែលមានបទពិសោធច្រើនឆ្នាំក្នុងការផលិតភាពយន្តបែបប្រឌិតផ្អែកលើសាច់រឿងពិត និងជាម្ចាស់ស្នាដៃភាពយន្ដរឿងកូនប្រសារស្រី ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាថ្មីម្តងទៀតនាពេលថ្មីៗនេះ។ នៅក្នុងកម្មវិធីនេះលោកស្រី នឹងចែករំលែកបទពិសោធក្នុងការសរសេរអត្ថបទភាពយន្ដទៅតាមទិដ្ឋភាពសង្គមជាក់ស្ដែងផងដែរ។ ដូច្នេះសូមកុំខកខានឱកាសដ៏ពិសេសនេះ!

👉ចូលរួមដោយឥតគិតថ្លៃ
កម្មវិធីនេះនឹងធ្វើឡើងជាភាសាខ្មែរ។

ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៦ល្ងាច

📍ទីតាំងមជ្ឈមណ្ឌលបុប្ផាណា ផ្ទះលេខ៦៤ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មជ្ឈមណ្ឌលបុប្ផាណា-Bophana Center

14 Nov, 00:04


🌟អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក!
🙏សូមជូនពរលោកអ្នកឲ្យប្រកបតែនឹងសុខភាពល្អ សុវត្ថិភាព និងភាពរីករាយក្នុងថ្ងៃឈប់សម្រាកនេះ។

🌟Happy Water Festival!
🙏We wish you safe and happy holidays.

មជ្ឈមណ្ឌលបុប្ផាណា-Bophana Center

13 Nov, 12:33


នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបុប្ផាណាមានកិត្តិយសទទួលស្វាគមន៍លោកស្រី Alice Pung ដែលជាអ្នកនិពន្ធជនជាតិអូស្ត្រាលីដ៏ល្បីម្នាក់ដែលមានដើមកំណើតខ្មែរ សម្រាប់ការធ្វើបទបង្ហាញស្តីពីការតែងនិពន្ធសៀវភៅ និងអត្ថបទភាពយន្ត។ លោកស្រី បានចែករំលែកបទពិសោធផ្នែកអក្សរសិល្ប៍ ការបង្កើតគំនិតច្នៃប្រឌិត និងរឿងរ៉ាវផ្ទាល់ខ្លួនទាក់ទងនឹងអត្តសញ្ញាណ និងការតស៊ូ ដែលផ្តល់ការយល់ដឹងដ៏មានតម្លៃដល់អ្នកនិពន្ធ និងសមិទ្ធករភាពយន្តវ័យក្មេងកម្ពុជា។
មជ្ឈមណ្ឌលបុប្ផាណា សូមថ្លែងអំណរគុណដល់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានសហការរៀបចំកម្មវិធីនេះឡើង។
- - - - - - - - - - - - -
On November 1, 2024, Bophana Center was honored to host Mrs. Alice Pung, a renowned Australian writer of Cambodian descent, for a presentation on Book and Film Writing. She shared her literary experiences, creative processes, and personal stories of identity and struggle, offering valuable insights to young Cambodian writers and filmmakers.
Bophana Center would like to thank Australian Embassy, Cambodia for co-organizing this event.

មជ្ឈមណ្ឌលបុប្ផាណា-Bophana Center

13 Nov, 07:38


ក្នុងឱកាសចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មជ្ឈមណ្ឌលបុប្ផាណាសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា​ មជ្ឈមណ្ឌលនឹងឈប់សម្រាកចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤ ១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ មជ្ឈមណ្ឌលនឹងបើកដំណើរការជាធម្មតាវិញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាព៌តមាន។ សូមអរគុណ! រីករាយពិធីបុណ្យអុំទូក!

On the occasion of the Water Festival, Bophana Center would like to inform the public that the center will be closed for three days from November 14th to November 16th, 2024. The center will reopen on November 18th, 2024. Thank you! Happy Water Festival!

មជ្ឈមណ្ឌលបុប្ផាណា-Bophana Center

12 Nov, 07:35


កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាបានរៀបចំកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់នារីខ្មែរទសវត្សរ៍ឆ្នាំ១៩៦០ ដើម្បីចូលរួមអបអរសាទរខួប៧១ឆ្នាំ ដែលកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងនាឆ្នាំ១៩៥៣ ព្រមទាំងដើម្បីបង្ហាញពីចម្រុះភាពនៃម៉ូដសម្លៀកបំពាក់កាលពីសម័យមុនផងដែរ។​ កម្មវិធីនេះបានប្រព្រឹត្ដិទៅប្រកបដោយបរិយាសកាសស្និទ្ធស្នាល និងរីករាយ ដោយមានសាធារណជនចូលរួមគាំទ្រយ៉ាងច្រើនកុះករ។
មជ្ឈមណ្ឌលបុប្ផាណា សូមអរគុណ​ដល់អ្នកឧបត្ថម្ភនៃកម្មវិធី ដែលមានដូចជា លោក Charles-Henri Chevet អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ សូហ្វីថែលភ្នំពេញ ហាងនំនាឡិ និង Synergies publiques Agency ដែលបានចូលរួមគាំទ្រ និងធ្វើឱ្យកម្មវិធីនេះកាន់តែរលូន។ ជាពិសេសទៅទៀតនោះ មជ្ឈមណ្ឌលបុប្ផាណាសូមអរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមជាមួយយើងខ្ញុំ។

👉ដើម្បីទាញយករូបភាពជាច្រើនផ្សេងទៀត សូមចុចទីនេះ

1,816

subscribers

1,109

photos

14

videos