ទេសចរណ៍កម្ពុជា-Tourism Cambodia @tourismcambodia Channel on Telegram

ទេសចរណ៍កម្ពុជា-Tourism Cambodia

@tourismcambodia


Share all related Cambodia's tourism

ទេសចរណ៍កម្ពុជា-Tourism Cambodia (Khmer)

សមាគមស្រលាញ់នៅកម្ពុជា-Tourism Cambodia ជាដេបូងរបស់អ្នកទាំងអស់ពាក់ព័ន្ធលម្អិតសមត្ថភាពអំពីទេសចរណ៍នៅកម្ពុជា។ សមាគមនេះជាមុនសិនហើយគួរឲ្យទៅលើប្រទេសកម្ពុជារ៉ូបសំណង។ បើអ្នកនិងមិនមានព័ត៌មានដែលអតះបទបរសេរលើទេសចរណ៍នៅកម្ពុជាឡើយទាំងនោះសូមមកសម្រាប់យុទ្ធសិរសេខានៅទេសចរណ៍កម្ពុជា-Tourism Cambodia ដេយអ្នកទាំងអស់ពាក់ព័ន្ធលេខានៅរបស់ពួក។

ទេសចរណ៍កម្ពុជា-Tourism Cambodia

19 Feb, 06:27


តំបន់រមណីយដ្ឋានអង្គរ
ទទួលបានអ្នកទេសចរបរទេសចូលទស្សនាជាង ១.០២៣.៦៨៨ នាក់ កើនឡើង ២៨.២៧% ហើយទទួលបានចំណូល ៤៧.៨២៦.៩៨១ ដុល្លារអាម៉េរិក កើនឡើង ២៨,៥៧% បើធៀបនឹងឆ្នាំ២០២៣ តាមរយៈរបាយការណ៍គ្រឹះស្ថានអង្គរ។

ប្រភព​ ៖​ Gazette ប្រជាជន
---------
Join Channel ឯកឧត្តម ស្រូ រិទ្ធី | H.E. SRO Rithy
Join បណ្តាញគ្រូបណ្តុះបណ្តាលបច្ចេកទេសនិងជំនាញទេសចរណ៍

ទេសចរណ៍កម្ពុជា-Tourism Cambodia

19 Feb, 03:45


ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្តីពី “ការរៀបផែនការអភិវឌ្ឍន៍ទេសចរណ៍ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត សម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ”!

ទេសចរណ៍កម្ពុជា-Tourism Cambodia

18 Feb, 05:25


ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្តីពី “ការរៀបផែនការអភិវឌ្ឍន៍ទេសចរណ៍ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត សម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ”!

(សៀមរាប)៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្តីពី “ការរៀបផែនការអភិវឌ្ឍន៍ទេសចរណ៍ និងវាយតម្លៃសមិទ្ធកម្ម នូវផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត សម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ” ក្រោមធិបតីភាពរបស់លោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងរបស់ ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម យន់ លីណេ អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ប្រធានមន្ទីរទេសចរណ៍ខេត្តតំបន់សៀមរាប និងតំបន់ជុំវិញ តំណាងទីចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្តតំបន់សៀមរាបនិងតំបន់ជុំវិញ សរុបចំនួន ១១០រូប។

សិក្សាសាលាខាងលើរៀបចំរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋារគារអង្គរសេនជូរី ខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិេសសមន្ត្រីរបស់មន្ទីរទេសចរណ៍ខេត្តក្នុងការរៀបចំចងក្រងផែនការអភិវឌ្ឍន៍ទេសចរណ៍ តាមរយៈសកម្មភាពគន្លឹះសំខាន់ៗចំនួន០៩សកម្មភាពរួមមាន៖ (១) ការរៀបចំក្រុមការងារ (២) វិធីសាស្ត្រស្រាវជ្រាវរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ (៣)ការកំណត់រយៈធ្វើផែនការ (៤)ការកំណត់ពេលវេលាធ្វើផែនការ (៥)ការរៀបចំសេចក្តីព្រាងផែនការ (៦)ដំណើរការពិគ្រោះយោបល់ផែនការ (៧)ដំណើរការអនុម័តផែនការ (៨)ដំណើរការផ្សព្វផ្សាយផែនការ និង(៩)ការរៀបចំថិវការធ្វើផែនការអភិវឌ្ឍន៍ទេសចរណ៍។ ក្នុងនោះក្រុមការងាររបស់នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ក៏បានរំលេចចំណុចគន្លឹះសំខាន់ៗក្នុងការរៀបចំសេចក្តីព្រាងផែនការដែលគ្រប់ជ្រុងជ្រោយ រួមមាន៖ (១)ការវិភាគវិស័យ (២)ការរៀបចំគោលនយោបាយ (៣)ការជ្រើសរើសគោលបំណង និងអាទិភាពរបស់វិស័យ (៤) ការរៀបចំប្រព័ន្ធតាមដាន (៥)ការរៀបចំការប៉ាន់ស្មានចំណាយ និងក្របខណ្ឌហិរញ្ញប្បទាន (៦)ការរៀបចំកម្មវិធីនិងអនុកម្មវិធី និង(៧)ការរៀបចំសេចក្តីផែនការអភិវឌ្ឍន៍ទេសចរណ៍។

ព័ត៌មានបន្ថែម៖ https://www.facebook.com/share/p/1XgcG4GiGN/

ទេសចរណ៍កម្ពុជា-Tourism Cambodia

17 Feb, 13:57


https://www.freshnewsasia.com/index.php/en/localnews/376967-2025-02-17-12-05-42.html

ទេសចរណ៍កម្ពុជា-Tourism Cambodia

15 Feb, 12:31


អបអរសាទរសិក្ខាកាមចំនួន ២៤រូបតំណាងមកពី ១៤រាជធានី-ខេត្ត ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូ ហូកា លើជំនាញការិយាល័យជួរមុខ!

ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងជាតំណាងរបស់ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធាន គ.គ.ហ. រួមជាមួយតំណាងអង្គការ SwissContact បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបណ្តុះបណ្តាល ហូកា លើជំនាញការិយាល័យជួរមុខ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ Anik Palace Hotel រាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ បានចូលរួមពង្រឹងសមត្ថភាពដល់សិក្ខាកាមចំនួន ២៤រូបតំណាងមកពី ១៤រាជធានី-ខេត្តទូទាំងប្រទេសលើចំណេះដឹង និងជំនាញសំខាន់ៗរួមមាន៖ (១)ចំណេះដឹងពីគុណវិឌ្ឍិជាតិ និងប្រព័ន្ធបណ្តុះបណ្តាលផ្អែកលើសមត្ថភាព (CBT) (២)វិធីសាស្ត្របង្រៀនសកម្មគន្លឹះចំនួន១៤ និងរបៀបប្រើប្រាស់ (HIT) (៣)ជំនាញបច្ចេកទេសសំខាន់ៗក្នុងផ្នែកការិយាល័យជួរមុខ (៤)ការរៀបចំផែនការបង្រៀន សម្ភារៈឧបទ្ទេស និង (៤)ការរៀបចំសិក្ខាកាម និងតេស្តក្រោយវគ្គ។

ទេសចរណ៍កម្ពុជា-Tourism Cambodia

14 Feb, 09:32


សូមចូលរួមអបអរសាទរដល់គ្រូបង្គោល០៩រូប (ស្រ្តី២រូប) មកពីខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងរតនគិរី ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យលើវគ្គពង្រឹងសមត្ថភាពលើជំនាញឆុងកាហ្វេរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់គណៈកម្មការគ្រប់គ្រងកម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ-Hoka of the Skill Development Programme នៃក្រសួងទេសចរណ៍ Ministry of Tourism, Cambodia មន្ទីរទេសចរណ៍ខេត្ត ក្រោមកិច្ចសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញក្នុងការផ្តល់ចំណេះដឹង និងជំនាញវិជ្ជាជីវៈច្បាស់លាស់ផ្តោតលើសិល្បៈនៃការរចនា និងឆុងកាហ្វេ និងពង្រឹងសមត្ថភាពបណ្តុះបណ្តាលបន្តដល់អ្នកជំនាញក្នុងខេត្តរបស់ខ្លួនក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល។ សូមអរគុណដល់ក្រុមហ៊ុន GBS - Gourmet Beverage Solutions ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះ និងបានបង្ហាញពីការចូលរួមចំណែករបស់វិស័យឯកជនក្នុងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។

ទេសចរណ៍កម្ពុជា-Tourism Cambodia

14 Feb, 04:27


ញ្ញាតិថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្ការចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
#ministryoftourismcambodia
#huothak
#tourismcambodia
#hoka

ទេសចរណ៍កម្ពុជា-Tourism Cambodia

13 Feb, 10:12


Made in Cambodia: Discover and Invest Local Products at the GS1 884 EXPO

Explore the diverse potential of Cambodian products at the GS1 884 EXPO, hosted by GS1 Cambodia of the Cambodian Chamber of Commerce (CCC). This three-day event, taking place from February 12-14, 2025, at The Factory Phnom Penh, will showcase goods from all 25 provinces and cities.

The exhibition will be opened by His Excellency Oknha Nguon Mengtech, Director General of the Cambodian Chamber of Commerce, and will be shared with Dr. Ben Li, Urban Village and Factory Phnom Penh Founder, and Neak Oknha Dr. Sam Soknoeun, Chairman of SAM SN Group, as well as many other national, international, state, and private dignitaries.

Full read: https://estatedia.com/made-in-cambodia-discover-and-invest-local-products-at-the-gs1-884-expo/

Join telegram: https://t.me/estatedia

ទេសចរណ៍កម្ពុជា-Tourism Cambodia

12 Feb, 02:00


[English Below] សាធារណរដ្ឋហ្វីលីពីន, នាព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នាឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន បានចុះហត្ថលេខាលើកម្មវិធីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ ២០២៥-២០២៨ ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ដោយផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការនិងអ្នកជំនាញទេសចរណ៍អាស៊ាន, ការពង្រឹងការតភ្ជាប់, ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា, ការអភិវឌ្ឍធនធានមនុស្ស និងជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនថែមទៀត។

The Republic of the Philippines, Morning of February 11, 2025, on the occasion of accompanying Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, on his official visit to the Republic of the Philippines, H.E. HUOT Hak, Minister of Tourism of Cambodia, and H.E. Ma. Esperanza Christina Garcia Frasco, Minister of Tourism of the Philippines, signed the Implementation Program of the Memorandum of Understanding on Tourism Cooperation for 2025-2028.

This MOU aims to strengthen and enhance cooperation in the tourism sector, focusing on exchange of official visits and tourism professionals, connectivity enhancing, joint tourism promotion and marketing, human resource development, and increasing the flow of tourists between the two countries.

🌐 ក្រសួងទេសចរណ៍ Ministry of Tourism
🌐 Huot Hak ហួត ហាក់
🌐 Instagram
🌐 X(Twitter)
🌐 Youtube
🌐 Tiktok
🌐 Website
☑️ Threads

ទេសចរណ៍កម្ពុជា-Tourism Cambodia

12 Feb, 00:33


ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្តីពី “ការរៀបផែនការអភិវឌ្ឍន៍ទេសចរណ៍ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត សម្រាប់តំបន់ភូមិភាគឦសាន”!
លម្អិត៖https://rnk.gov.kh/article/47078
អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖
FACEBOOK | YOUTUBE | TIKTOK | WEBSITE | MOBILE APP

ទេសចរណ៍កម្ពុជា-Tourism Cambodia

07 Feb, 13:18


ក្រសួងទេសចរណ៍បណ្តុះបណ្តាលជំនាញឌីជីថល ដល់សហគមន៍អេកូទេសចរណ៍ នៅខេត្តក្រចេះ!

ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការណ៍ជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (AJC) និងការិយាល័យសម្របសម្រួល ទេសចរណ៍មេគង្គ (MTCO) បានរៀបចំវគ្គ បណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាព​ឌីជីថល ដល់ស្ត្រីក្នុងសហគមន៍អេកូទេសចរណ៍កោះទ្រង់ ខេត្តក្រចេះ” ដោយមានការចូលរួមពីសមាជិក សមាជិការសហគមន៍អេកូទេសចរណ៍ តំណាងរីស៊ត Soriyabori និងរីស៊ត Villa Resort មន្រ្តីមន្ទីរទេសចរណ៍ សរុបចំនួន២៤រូប។

ប្រជាសហគមន៍អេកូទេសចរណ៍ កោះទ្រង់ ខេត្តក្រចេះ បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅបំផុតចំពោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្រុមការងារនៃនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ ដែលបានផ្តល់វគ្គបណ្តុះបណ្តាលឌីជីថល ដោយត្រូវទៅនិងតម្រូវការចាំបាច់របស់សហគមន៍​ ដោយកន្លងមកសហគមន៍អេកូទេសចរណ៍មិនទាន់មានការចុះឈ្មោះអាជីវកម្មទៅក្នុង Google Map បានល្អប្រសើរនៅឡើយ ព្រមទាំងមិនអាចគ្រប់គ្រងពត៌មានដោយខ្លួនឯង។

ឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃសិក្ខាកាមបានឆ្លងកាត់ការអនុវត្តផ្ទាល់ និងបានសំណូមពរដល់ក្រសួងទេសចរណ៍ដើម្បីបន្តគាំទ្ររៀបចំ វគ្គបណ្តុះបណ្តាលជំនាញឌីជីថលបន្ថែមទៀត ជាពិសេសការរៀបចំបង្កើត និងគ្រប់គ្រងទំពត៌ហ្វេសបុក និងការចុះឈ្មោះអាជីវកម្មសម្រាប់ Google Business។

ទេសចរណ៍កម្ពុជា-Tourism Cambodia

27 Jan, 10:14


ក្រសួងទេសចរណ៍ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសដាក់ឱ្យដំណើរជាផ្លូវការ “កម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី៣ (SDP)” សម្រាប់ខេត្តកោះកុង!

(ខេត្តកោះកុង)៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសដាក់ឱ្យដំណើរជាផ្លូវការ “កម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី៣” ក្រោមកិច្ចសហការជាមួយអង្គការ ស្វីសខន់ថាក់ សម្រាប់ខេត្តកោះកុង ដែលជាខេត្តគោលដៅថ្មីនៃគម្រោង ដើម្បីបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ ម្ចាស់អាជីវកម្ម/សហគ្រាស និងអ្នកជំនាញកម្រិតទាបឱ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ការងារសមរម្យ និងកំណើនជីវភាព។
ជាសូចនាកររយៈពេល ៤ឆ្នាំ (២០២៤-២០២៨) កម្មវិធីអភិវឌ្ឍន៍ជំនាញ គ្រោងបណ្តុះបណ្តាលសរុបចំនួន ១៣.៤៣០នាក់ ដោយក្នុងនោះចំនួន ៨៩០នាក់ជាគ្រូបង្គោល អ្នកវាយតម្លៃបង្គោល និងថ្នាក់ដឹកនាំគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តគម្រោងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។

ដោយឡែកចំពោះវិស័យទេសចរណ៍ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ នឹងទទួលបានការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) អ្នកជំនាញសរុបចំនួន ៣.៥២០នាក់ រៀបចំគុណវុឌ្ឍិវិជ្ជាជីវៈទេសចរណ៍ចំនួន ១០គុណវុឌ្ឍិ (C1-C3) និងការជំរុញអនុវត្តកម្មវិធី ហូកាបៃតង (Green HoKa)។ ចំពោះខេត្តកោះកុង នឹងត្រូវបណ្តុះបណ្តាលដោយផ្ទាល់ និងប្រយោលលើជំនាញបដិសណ្ឋារកិច្ចនូវសិក្ខាកាមចំនួនប្រមាណ ២៣៧រូប លើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ ជំនាញឆុងកាហ្វេ មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ គ្រូជំនាញ និងអ្នកវាយតម្លៃជំនាញ ហូកា។

ទេសចរណ៍កម្ពុជា-Tourism Cambodia

26 Jan, 04:32


ក្រសួងទេសចរណ៍ ចូលរួមអនុវត្តកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

(ភ្នំពេញ)៖ ឯកឧត្តម ឆាយ ឃុនឡុង នាយកសាលាវិជ្ជាជីវៈទេសចរណ៍ និងលោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានចូលរួមកិច្ចប្រជុំគណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III : Decent Employment for Youth in Cambodia Programme Phase 3) បានរៀបចំកិច្ចប្រជុំលើកទី១ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Joseph Scheuer អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយមានវត្តមានចូលរួមពីតំណាងអន្តរក្រសួង, តំណាងអង្គការអន្តរជាតិ ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC), និងតំណាងសមាគមនិយោជក។

កិច្ចប្រជុំនេះ មានគោលបំណង ទី១/ ពិនិត្យលើវឌ្ឍនភាពការងារក្នុងឆ្នាំដំបូងនៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III), ទី២/ ការពិនិត្យឡើងវិញ និងអនុម័តផែនការការងាររបស់ DEY III សម្រាប់ឆ្នាំ ២០២៥, ទី៣/ ពិនិត្យ និងអនុម័តលើបែបបទការងាររបស់លេខាធិការដ្ឋានរួម DEY III, ទី៤/ ពិភាក្សាអំពីអនុសាសន៍គោលនយោបាយសំខាន់ៗ ដោយផ្អែកលើសន្និសីទសេដ្ឋកិច្ចការងារ ឆ្នាំ២០២៤។

តាមរយៈកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III : Decent Employment for Youth in Cambodia Programme Phase 3) ក្រសួងទេសចរណ៍នឹងចូលរួមចំណែកអនុវត្តនូវផែនការសកម្មភាពគន្លឹះសំខាន់ៗរួមមាន៖
=»កិច្ចសហការជាមួយអង្គការ ILO៖
១. រៀបចំឯកសារសម្រាប់បណ្តុះបណ្តាលគ្រូ និងអ្នកវាយតម្លៃ ដើម្បីអនុវត្តគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត ២ សញ្ញាបត្រវិជ្ជាជីវៈ ១ ដោយឯកសារចំនួន ០៤រូបរៀបចំដោយអ្នកជំនាញ។
២. រៀបចំសិក្ខាសាលាពិគ្រោះយោបលើ និងប្រមូលធាតុលើសេចក្តីព្រាងឯកសារទាំង ០៤ខាងលើ។
៣. រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ចំនួន ០២វគ្គ (០១វគ្គនៅរាជធានីភ្នំពេញ និង០១វគ្គនៅខេត្តសៀមរាប) ដែលមានសិក្ខាកាមចំនួន ៥០រូបមកពីសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។
៤. រៀបចំវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃ ចំនួន០១វគ្គនៅខេត្តសៀមរាប ដោយមានសិក្ខាកាមសរុបចំនួន ២៥រូប។
៥. រៀបចំសិក្ខាសាលាផ្សព្វផ្សាយពីនិតិវិធីចុះឈ្មោះ និងវាយតម្លៃការសិក្សាពីមុន (RPL) ចំនួន ០១លើក សម្រាប់រាជធានីភ្នំពេញ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធប្រមាណ ៧០រូប និងមជ្ឈមណ្ឌលធ្វើតេស្តសមត្ថភាពចំនួន ០៨ទីតាំង។
៦. ផ្តល់កិច្ចសហការ និងការផ្តល់ប្រឹក្សាយោបល់លើការវាយតម្លៃការសិក្សាពីមុន សម្រាប់មជ្ឈមណ្ឌលធ្វើតេស្តសមត្ថភាពទាំង ០៨ទីតាំង។

=»កិច្ចសហការជាមួយអង្គការ UNIDO៖
១. ពិនិត្យលទ្ធភាពរៀបចំពង្រឹងសមត្ថភាពសហគ្រាសធនតូចនិងមធ្យម ដែលផលិតនូវផលិតផលហូបចុក អនុស្សារវីយ៍ និងកសិ-អាហារនៅជុំវិញតំបន់ភ្នំសំពៅ ដើម្បីពង្រីកទីផ្សារ និងតាំងបង្ហាញនៅទីតាំងផ្សាររាត្រីភ្នំសំពៅខេត្តបាត់ដំបង។
២. គាំទ្រដល់ការពង្រឹងសមត្ថភាពលក់ និងទីផ្សាររបស់ផលិតផលកសិ-អាហារ និងវត្ថុអនុស្សារវីយ៍ដើម្បីជាខែ្សច្រវាក់ផ្គត់ផ្គង់ក្នុងវិស័យទេសចរណ៍។

ទេសចរណ៍កម្ពុជា-Tourism Cambodia

20 Jan, 05:03


ក្រសួងទេសចរណ៍ជំរុញបណ្តុះបណ្តាល ហូកា ដល់អ្នកជំនាញថ្មីក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប។

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ជួបពិភាក្សាជាមួយលោកស្រី ម៉ៅ សុផានី នាយិការអង្គការស្លាបព្រាកកម្ពុជា (Spoon) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីបណ្តុះបណ្តាល ហូកា ដល់យុវជនដើម្បីទទួលបានជំនាញវិជ្ជាជីវៈទេសចរណ៍ និងឱកាសការងារក្នុងវិស័យបដិសណ្ឋារកិច្ច ជាពិសេសការត្រៀមអនុវត្តគុណវុឌ្ឍិ សញ្ញាបត្រវិជ្ជាជីវៈ ១ ក្របខណ្ឌគុណវុឌ្ឍិជាតិចាប់ពីឆ្នាំ២០២៥។

ក្រោមការសម្របសម្រួលរបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា អង្គការស្លាបព្រាកម្ពុជា បានបណ្តុះបណ្តាលយុវជនថ្មី (Pre-Employment) លើវិស័យបដិសណ្ឋារកិច្ចចំនួន ប្រមាណ ៨០រូប ជារៀងរាល់ឆ្នាំ ហើយគ្រោងបណ្តុះបណ្តាលយុវជនថ្មីចំនួន ៨៧រូប និងពង្រឹងសមត្ថភាពអ្នកជំនាញចំនួន ១៥០រូប បន្ថែមទៀតនៅឆ្នាំ២០២៥នេះលើជំនាញចុងភៅ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងឆុងកាហ្វេ។ យុវជនចំនួម ៩៥% ទទួលបានឱកាសការងារធ្វើនៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងមួយចំនួនទៀតមានឱកាសបើកអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន។

ទេសចរណ៍កម្ពុជា-Tourism Cambodia

20 Jan, 04:46


ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម YU INCHON រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ

នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានទទួលជូបពិភាក្សាការងារជាមួយ ឯកឧត្តម YU INCHON រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ដោយភាគីទាំងពីរបានពិភាក្សាលើការពិនិត្យលទ្ធភាពចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីសហប្រតិបត្តិការទេសចរណ៍ ការផ្តល់ជំនួយបច្ចេកទេសដើម្បីពង្រឹងសមត្ថភាពមគ្គុទេសក៍កម្ពុជាសម្រាប់ទេសចរកូរ៉េ ការជំរុញវិនិយោគិនកូរ៉េមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារកូរ៉េ និងការជំរុញជើងហោះហើរត្រង់ពីកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត។

Meeting for Courtesy and Work Discussions Between H.E. Hout Hak, Minister of Tourism, and H.E. Yu Inchon, Minister of Culture, Sports, and Tourism of the Republic of Korea

On the evening of January 18, 2025, in Johor, Malaysia, H.E. Hout Hak, Minister of Tourism, held a meeting to discuss work with H.E. Yu Inchon, Minister of Culture, Sports, and Tourism of the Republic of Korea. The two parties discussed the possibility of signing a Memorandum of Understanding (MoU) on cooperation in tourism, technical assistance to strengthen the capacity of Cambodian tour guides for Korean tourists, encouraging Korean investors to invest in Cambodia’s tourism sector, promoting Cambodia’s tourism destinations to the Korean market, and increasing direct flights from Korea to Cambodia.

#Cambodia
#ministryoftourismcambodia
#huothak

ទេសចរណ៍កម្ពុជា-Tourism Cambodia

18 Jan, 04:15


គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក
ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៤ #CDC

ប្រភព : CDC
————
Join Channel ឯកឧត្តម ស្រូ រិទ្ធី | H.E. SRO Rithy
Join បណ្តាញគ្រូបណ្តុះបណ្តាលបច្ចេកទេសនិងជំនាញទេសចរណ៍

ទេសចរណ៍កម្ពុជា-Tourism Cambodia

15 Jan, 07:49


សេចក្តីជូនដំណឹងស្តីពី ការចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងចូហូ ប្រទេសម៉ាឡស៊ី ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥។

Announcement on the participation in the ASEAN Tourism Forum 2025, The 25th ASEAN Tourism Ministers meeting and related meetings Johor, Malaysia, January 17 to 21, 2025.

#Cambodia
#ministryoftourismcambodia
#huothak

ទេសចរណ៍កម្ពុជា-Tourism Cambodia

15 Jan, 06:13


ខេត្តបាត់ដំបងជំរុញបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ពង្រឹងជំនាញវិជ្ជាជីវៈទេសចរណ៍ និងបង្កើតឱកាសការងារសមរម្យដល់យុវជន!

ទេសចរណ៍កម្ពុជា-Tourism Cambodia

14 Jan, 13:30


ក្រសួងទេសចរណ៍ជ្រើសរើសយុវជនចូលរៀនបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ចំនួន ២៣៥រូប សម្រាប់ខេត្តបាត់ដំបង!

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងអង្គការ ស្វីសខន់ថាក់ បានរៀបចំសិក្ខាសាលាបច្ចេកទេសផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីជ្រើសរើសគ្រូបង្គោល និងសិក្ខាកាម នៃបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ក្រោមធិបតីភាពរបស់លោក ឆាយ ម៉ាទីណាល់ អភិបាលរងនៃណៈអភិបាលខេត្តបាត់ដំបង លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការណ៍អភិវឌ្ឍទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មកាគ្រប់គ្រងគម្រោង ហូកានិង បណ្ឌិត ដានីញ៉េល នូហ្គ្រាហា នាយកប្រចាំប្រទេសរបស់ស្វីសខន់ថាក់ ជាមួយការចូលរួមដ៏មានតម្លៃនៃអ្នកពាក់ព័ន្ធសរុបប្រមាណ ១៦៨នាក់ ក្នុងនោះស្រី១០៨នាក់។

សិក្ខាសានេះ មានគោលបំណងរួមចំណែកក្នុងការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានគុណភាពខ្ពស់ដល់អ្នកជំនាញទេសចរណ៍កម្រិតទាប អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្ម ដើម្បីទទួលបានការងារសមរម្យ និងអាចពង្រីកអាជីវកម្មរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។ អមជាមួយគ្នានេះ សិក្ខាកាមរបស់ហូកាចំនួន៥៥នាក់ ក្នុងនោះមាន ៤២នាក់ ជាស្រ្តី ទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាល ជំនាញគេហកិច្ច ការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលទទួលស្គាល់ការខិតខំ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការលើកកម្ពស់ស្តង់ដារបដិសណ្ឋារកិច្ចនៅកម្ពុជា។ 🎓👏
#HoKa #TourismDevelopment #Battambang #HospitalityExcellence@tourismcambodia

ទេសចរណ៍កម្ពុជា-Tourism Cambodia

14 Jan, 06:07


កិច្ចប្រជុំត្រៀមចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងត្រៀមលក្ខណៈក្នុងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន រដ្ឋមន្រ្តីទេសចរណ៍បូកបី រដ្ឋមន្រ្តីទេសចរណ៍បូករុស្សី រដ្ឋមន្រ្តីទេសចរណ៍បូកឥណ្ឌា និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។

ទេសចរណ៍កម្ពុជា-Tourism Cambodia

10 Jan, 13:30


សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម អាណាតូលី បូរ៉ូវីក (H.E. Mr. Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។

#Cambodia
#ministryoftourismcambodia
#huothak

ទេសចរណ៍កម្ពុជា-Tourism Cambodia

09 Jan, 03:55


គ្រូបង្គោលមកពីខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី នឹងទទួលបានវគ្គបំប៉នសមត្ថភាពលើជំនាញចុងភៅ ចាប់ពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយ @Samphors Cooking Class។ គ្រូបង្គោលនេះ ជាមូលធនមនុស្សសម្រាប់ផ្តល់ការបណ្តុះបណ្តាលបន្តលើជំនាញចុងភៅ នៅតាមខេត្តគោលដៅរបស់ខ្លួនក្នុងវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) សំដៅពង្រឹងសមត្ថភាពវិជ្ជាជីវៈ សុវត្ថិភាពចំណីអាហារ បង្កើតការងារសមរម្យ និងលើកកម្ពស់សេវាកម្មផងដែរ។

ទេសចរណ៍កម្ពុជា-Tourism Cambodia

08 Jan, 08:43


គ្រូបង្គោលមកពីខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ នឹងទទួលបានវគ្គបំប៉នសមត្ថភាពលើជំនាញឆុងកាហ្វេ ចាប់ពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន GBS - Gourmet Beverage Solutions។ គ្រូបង្គោលនេះ ជាមូលធនមនុស្សសម្រាប់ផ្តល់ការបណ្តុះបណ្តាលបន្តលើជំនាញឆុងកាហ្វេ នៅតាមខេត្តគោលដៅរបស់ខ្លួនក្នុងវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) សំដៅពង្រឹងសមត្ថភាពវិជ្ជាជីវៈ បង្កើតការងារសមរម្យ និងលើកកម្ពស់សេវាកម្មផងដែរ។

ទេសចរណ៍កម្ពុជា-Tourism Cambodia

07 Jan, 04:54


👍លក្ខណៈសម្បត្តិទាំង៦ នៃមិត្តភាពអមតៈ🧑‍🏫🤗
--------
១-ចេះជួយទុក្ខធុរៈ
២-និយាយពីរោះរកគ្នា
៣-គិតល្អពីគ្នា
៤-ចេះចែករំលែក
៥-មានសីលធម៌រស់នៅល្អ
៦-គំនិតប្រហាក់ប្រហែលគ្នា

Credit : Gazette យុវជន
————
Join Channel ឯកឧត្តម ស្រូ រិទ្ធី | H.E. SRO Rithy
Join បណ្តាញគ្រូបណ្តុះបណ្តាលបច្ចេកទេសនិងជំនាញទេសចរណ៍

ទេសចរណ៍កម្ពុជា-Tourism Cambodia

07 Jan, 04:50


សម្រស់ស្ពានកោះប៉ែន ខេត្តកំពង់ចាម🇰🇭🇰🇭🇰🇭

📸- រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham Provincial Hall

#Cambodia
#ministryoftourismcambodia
#ស្ពានកោះប៉ែន
#huothak

ទេសចរណ៍កម្ពុជា-Tourism Cambodia

06 Jan, 04:27


មន្ទីទេសចរណ៍ខេត្តព្រះសីហនុមានកិត្តិយស សូមជម្រាបជូនដល់ប្រតិបត្តិករ យុវជន សិស្សនិស្សិត មេត្តា ជ្រាបថាមន្ទីទេសចរណ៍ដោយមានកិច្ចសហការ និងគាំទ្រពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ និងពាណិជ្ជកម្ម នាថ្ងៃទី២៧ ដល់៣១ ខែមករា ឆ្នាំ២០២៥ នៅទីលានតេជោ។ នៅក្នុងព្រឹត្តការណ៍នេះនឹងមានសកម្មភាពជាច្រើនដូចជា ការតាំងពិព័រណ៍ម្ហូបអាហារ    ការតាំងផលិតផលពាណិជ្ជកម្ម ការសម្តែងសិល្បៈ ការប្រកួតរត់ប្រណាំង ទន្ទឹមនេះកម្មវិធីខាងលើ នឹងមានការប្រកួតថតរូប និងវីដេអូផងដែរ ក្រោមប្រធានបទ “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់” ក្នុងគោលបំណង ជ្រើសរើសបេក្ខជនដែលមានទេពកោសល្យស្នាដៃឆ្នើម ជាពិសេសការផ្សព្វផ្សាយអំពីភាពទាក់ទាញ និងតំបន់សក្តានុពលទេសចរណ៍នៅខេត្តព្រះសីហនុទៅដល់ភ្ញៀវជាតិ និងអន្ដរជាតិ។

#Cambodia
#ministryoftourismcambodia
#huothak

ទេសចរណ៍កម្ពុជា-Tourism Cambodia

02 Jan, 02:26


យើងខ្ញុំជាមន្ត្រីរាជការនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ ដែលមានទុក្ខយ៉ាងក្រៀមក្រំដោយមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ម្តាយ ជីដូន បានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២:៥០ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

ទេសចរណ៍កម្ពុជា-Tourism Cambodia

01 Jan, 08:44


សួស្តីឆ្នាំថ្មី ២០២៥ ពីក្រុមគ្រួសាររបស់ ហូកា!
សូមជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងដៃគូររបស់កម្មវិធីបណ្តុះបណ្តាល ហូកា ទាំងអស់ ជួបប្រកបតែសេចក្តីសុខ សុភមង្គល មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

ទេសចរណ៍កម្ពុជា-Tourism Cambodia

31 Dec, 03:12


សារលិខិតជូនពររបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជូនចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសពោរពេញដោយក្តីសោមនស្សរីករាយចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥។

#Cambodia
#ministryoftourismcambodia
#huothak

ទេសចរណ៍កម្ពុជា-Tourism Cambodia

31 Dec, 02:45


សូមគោរពជូនពរឆ្នាំថ្មី!
យើងខ្ញុំជាមន្ត្រីរាជការនៃនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ សូមគោរពជូនពរឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ សេចក្តីសុខ សុភមង្គល និងសម្រេចការងារថ្មីៗបន្ថែមទៀត នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ និងឆ្នាំខាងមុខ។ ក្រុមការងារនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ប្តេជ្ញាគាំទ្រពេញទំហឹងចំពោះការ​ដឹកនាំ​របស់​ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ទាំងអស់ ដើម្បីឧត្តមប្រយោជន៍រួម និងវឌ្ឍនភាពនៃវិស័យទេសចរណ៍កម្ពុជា។
សូមគោរពអរគុណ

ទេសចរណ៍កម្ពុជា-Tourism Cambodia

31 Dec, 01:28


កិច្ចប្រជុំថ្នាក់ដឹកនាំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៥ និងជាការជួបជុំដើម្បីត្រួតពិនិត្យសមិទ្ធផលការងាររយៈពេល ១០០ថ្ងៃ ក្នុងតួនាទីជារដ្ឋមន្រ្តីក្រសួងទេសចរណ៍

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ និងជាការជួបជុំដើម្បីត្រួតពិនិត្យសមិទ្ធផលការងាររយៈពេល ១០០ថ្ងៃ ក្នុងតួនាទីជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដើម្បីដាក់ចេញផែនការសកម្មភាពលើកកម្ពស់វិស័យទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

A year result review meeting of 2024 with executive leaders and work direction for 2025

His Excellency HUOT Hak, Minister of Tourism, presided over a meeting with executive leaders for the result review of 2024 and work direction for 2025 of the Ministry of Tourism to set an action plan to promote the tourism sector. The meeting was attended by the executive leaders of the Ministry of Tourism at the Ministry in the morning of December 30, 2024.

ទេសចរណ៍កម្ពុជា-Tourism Cambodia

30 Dec, 03:26


ក្រុមការងារនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងលេខាធិការដ្ឋាន គ.គ.ហ. នៃក្រសួងទេសចរណ៍ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ តរៀងទៅ។

ទេសចរណ៍កម្ពុជា-Tourism Cambodia

29 Dec, 13:25


[English Below]

ពិធីទទួលស្វាគមន៍អ្នកដំណើរអន្តរជាតិ តាមជើងហោះហើរទី១ ពីទីក្រុងស៊ីអាន (Xian) មកកាន់រាជធានីភ្នំពេញ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អ្នកដំណើរអន្តរជាតិ តាមជើងហោះហើរទី១ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់រាជធានីភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។

Welcome Ceremony for International Passengers on the First Flight from Xi’an to Phnom Penh

His Excellency H.E. HUOT Hak, Minister of Tourism, together with His Excellency MAO Havannall, Minister in charge of the State Secretariat of Civil Aviation, and His Excellency WANG Wenbin, Ambassador of the People’s Republic of China, presided over the welcome ceremony for international passengers on the inaugural flight from Xi’an to Phnom Penh, operated by Spring Airlines. The event took place at Phnom Penh International Airport on December 29, 2024.

#huothak #ministryoftourism #cambodia

ទេសចរណ៍កម្ពុជា-Tourism Cambodia

27 Dec, 09:51


បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍!

ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីនាយកដ្ឋានទាំងអស់ដែលបានខិតខំសម្រេចបាននូវសមិទ្ធផល​សំខាន់ជូនរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ រួមមាន៖

១. សហការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានីខេត្ត និងវាយតម្លៃពាក់កណ្តាលអាណត្តិការអនុវត្តផែនការអភិវឌ្ឍន៍​ទេសចរណ៍នូវរដ្ឋបាលខេត្តចំនួន ២៣ខេត្ត។ ការវាយតម្លៃនេះបានវាស់វែងនូវប្រសិទ្ធភាពនៃការអនុវត្ត ការចូលរួម​របស់ភាគីព័ន្ធ​ជាអន្តរវិស័យ និងពង្រឹងយន្តការដឹកនាំអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (DMOs)។
២. ជំរុញកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) តាមរយៈការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍មហាអនុតំបន់​មេគង្គ ឆ្នាំ២០៣០ ការអនុវត្តប្រតិបត្តិការរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) ដើម្បីជំរុញ​ផ្សព្វផ្សាយ​ទេសចរណ៍ វេទិកាទេសចរណ៍មេគង្គ (Mekong Tourism Forum) ដើម្បីចែករំលែកទស្សនទាន និងបទពិសោធន៍លើការ​អភិវឌ្ឍន៍​​ទេសចរណ៍ ការតភ្ជាប់ការធ្វើដំណើរ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ប្រកបដោយភាពធន់ និងបរិយាប័ន្ន។
៣. ជំរុញកិច្ចសហការច្រករបៀងទេសចរណ៍ភាគខាងត្បូង (Southern Tourism Corridor) ដើម្បីជំរុញការតភ្ជាប់ទេសចរណ៍ និងសេដ្ឋកិច្ចខេត្តតាកែវ កែប កំពត ព្រះសីហនុ និងកោះកុងជាមួយប្រទេសវៀតណាម និងថៃ ជាពិសេសទាញ​ប្រយោជន៍ពីការ​អភិវឌ្ឍន៍​ខេត្តតំបន់ឆ្នេរទៅជាប៉ូលសេដ្ឋកិច្ចពិសេសគំរូពហុបំណង និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រ​ដោយធនាគារ​អភិវឌ្ឍន៍កន្លងមក (ADB)។
៤. ជំរុញការងារបរិស្ថានទេសចរណ៍ ដោយធ្វើការយ៉ាងជិតស្និតជាមួយក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធក្នុង​ក្របខណ្ឌ​ជីវៈចំរុះ (Biodiversity) និងក្របខណ្ឌប្រែប្រួលអាកាសធាតុ (Climate Change) និងការអភិវឌ្ឍន៍បរិស្ថានទេសចរណ៍ក្នុង​សហគមន៍​ទេសចរណ៍ និងអេកូទេសចរណ៍។ល។
៥.ជំរុញកិច្ចសហការអន្តរក្រសួងដើម្បីអនុវត្តគោនយោបាយ និងយុទ្ធសាស្ត្រជាតិនានា ដោយផ្តល់នូវធាតុចូល សូចនាករគន្លឹះ និងរបាយការណ៍វឌ្ឍនភាពជាអាទី៍៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយជាតិស្តីពីមនុស្សចាស់ គោលនយោបាយជាតិស្តីពីសុខភាពសិក្សា គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត ក្រុមប្រឹក្សាជាតិបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ក្របខណ្ឌវាយតម្លៃសេដ្ខកិច្ចកម្ពុជា គោលដៅប្រកបដោយនិរន្តរភាពកម្ពុជា (CSDGs)។ល។
៦. ជាលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដោយបានបណ្តុះបណ្តាលយវុជនក្រីក្រងាយរងគ្រោះ ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងសេវាកម្មទេសចរណ៍សរុបចំនួន ៦,៣៩៧នាក់ នៅតាមខេត្តគោលដៅចំនួន ១២ទូទាំងប្រទេស។ កសាងគុណវុឌ្ឍិវិជ្ជាជីវៈទេសចរណ៍ បណ្តុះបណ្តាលគ្រូបង្គោល អ្នកវាយតម្លៃបង្គោល និងកសាងឯកសារបណ្តុះបណ្តាល ហូកា សមស្រប ព្រមទាំងផ្តល់កិច្ចសហការជាមួយស្ថាប័នបណ្តុះបណ្តាលនានាទូទាំងប្រទេស។

ទេសចរណ៍កម្ពុជា-Tourism Cambodia

27 Dec, 03:16


តើមានព្រឹត្តិការណ៍អ្វីខ្លះឆ្លងឆ្នាំនៅកម្ពុជា ឆ្នាំ២០២៥?
What are the New Year events in Cambodia 2025?

- សាទរកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ CELEBRATING CAMBODIA on 31st December 2024 in front of Royal Palace, Phnom Penh City🇰🇭🇰🇭

- ឆ្លងឆ្នាំសកល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ HAPPY NEW YEAR on 31st December 2024 in Doun Keo City, Takeo Province🇰🇭🇰🇭

- ប្រគុំតន្រ្តី សម្តែងសិល្បៈ តាំងពិព័រណ៍ បង្ហោះគោម វិថីម្ហូបអាហារ សម្តែងសិល្បៈបុរាណប្រពៃណី នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានតេជោ រមណីយដ្ឋានតំបន់ឆ្នេរ ឆ្នេរអូរត្រេះ និងឆ្នេរអូឈើទាល Concert, Performing Arts, Lantern Festival Food Street, Performing Traditional Art, on 31st December 2024 in Techo Terrace, Otres Beach and Ochheuteal Beach, Preah Sihanouk Province🇰🇭🇰🇭

- ពិព័រណ៍ម្ហូបអាហារ នៅថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខអគារសារមន្ទីរប្រវត្តិសាស្ត្រ FOOD FAIR, on 29-30-31 December 2024 in front of the Historical Museum, Battambang Province🇰🇭🇰🇭

សូមអញ្ជើញភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្តដោយក្តីរីករាយ!

សូមជម្រាបជូនបន្ថែមថា ព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំសកល ២០២៥ ខាងមុខនេះ នឹងមានបើកព្រឹត្តិការណ៍នៅខេត្តបន្តបន្ទាប់ទៀតផងដែរ។

#Cambodia
#ministryoftourismcambodia
#happynewyear2025
#huothak
#Happyneawy

ទេសចរណ៍កម្ពុជា-Tourism Cambodia

27 Dec, 03:15


កម្ពុជាជាប់ចំណាត់ថ្នាក់ ទី៩ ក្នុងពិភពលោក ដែលជាប្រទេសមានទីតាំងធម្មជាតិដ៍ស្រស់ស្អាត សម្រាប់វិស្សមកាល។

#Cambodia
#ministryoftourismcambodia
#huothak
#holiday

ទេសចរណ៍កម្ពុជា-Tourism Cambodia

26 Dec, 09:23


រាជរដ្ឋាភិបាលកម្ពុជា បានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យចម្បងមួយ ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងជាផ្នែកដ៏សំខាន់មួយក្នុងការជំរុញកំណើនថវិកាជាតិ ការវិនិយោគ និងបង្កើនការងារជូនប្រជាជន។ ហេតុនេះហើយ ទើបរដ្ឋាភិបាលនៅក្នុងអាណត្តទី៧នេះបាន បង្កើត ស្ថាប័ន ថ្មី មួយ គឺ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ហៅកាត់ថា ក.ផ.ផ។

លោកស្រី Tanya Beckett នៃ BBC បានជួបពិភាក្សា ជាមួយ ឯកឧត្តម អុិត វិជិត នាយកប្រតិបត្តិ នៃ ក.ផ.ផ នៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស។ ក្នុងកិច្ចពិភាក្សានោះឯកឧត្តមបានចែករំលែកពីសក្តានុពលនៃគោលដៅទេសចរណ៍ដ៏សម្បូរបែបរបស់ ព្រះរាជាណាចក្រអច្ឆរិយៈព្រមជាមួយផលិតផលទេសចរណ៍ប្រកបដោយ ភាពច្នៃប្រឌិត និងភាពជាខ្មែរ ដែលរួមមានបេតិកភ័ណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ ឆ្នេរសមុទ្រ និងប្រជាជនខ្មែរដែលប្រកបដោយសន្តិភាព និងភាពកក់ក្ដៅ។ លើសពីនេះ ឯកឧត្តមនាយកប្រតិបត្តិ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក.ផ.ផ ក្នុងការជំរុញបន្ថែមពីការផ្សព្វផ្សាយអភិរូហ៍នៃវប្បធម៌ខែ្មរ ឬ Cambodia Culture Renaissance។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ទេសចរណ៍កម្ពុជា-Tourism Cambodia

26 Dec, 09:18


https://www.swisscontact.org/en/news/hoka-training-programme-phase-3-launched-to-benefit-over-3-500-disadvantaged-youth

ទេសចរណ៍កម្ពុជា-Tourism Cambodia

26 Dec, 03:26


អនុសាសន៍គន្លឹះៗទាំង០៧ របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាល បដិសណ្ឋារកិច្ចកម្ពុជា (HoKa) នៅឆ្នាំខាងមុខ!

១. បន្តកិច្ចសហការឲ្យបានជិតស្និទ្ធជាមួយអង្គការ ស្វីសខាន់ថាក់ ដៃគូអភិវឌ្ឍន៍ សមាគមឧស្សាហកម្មទេសចរណ៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពពង្រីកការបណ្តុះបណ្តាល បដិសណ្ឋារកិច្ចកម្ពុជា (HoKa) ឲ្យបាន២៥រាជធានីខេត្តទូទាំងប្រទេស។
២. មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទាំងវគ្គខ្លីៗ និងកម្មវិធី បណ្តុះបណ្តាលពេញម៉ោង ឲ្យបានកាន់តែផុលផុស នៅកម្រិតថ្នាក់ក្រោមជាតិ។
៣. ជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍តាមខេត្តគោលដៅក្នុងទម្រង់ In-House Training តាមរយៈ គ្រូបង្គោល ហូកា ដែលឆ្លងកាត់ការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាព ច្បាស់លាស់។
៤. អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល និងឯកសារបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ឲ្យបានកាន់តែល្អប្រសើរ ជាពិសេសជំរុញលើកទឹកចិត្តការចូលរួមរបស់ស្ត្រី និងលើកកម្ពស់សហគ្រិនភាពក្នុងវិស័យទេសចរណ៍។
៥. បន្តអនុវត្តឲ្យមានប្រសិទ្ធភាពនូវ “ផែនទីបង្ហាញផ្លូវ ស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa)” ដែលជាឯកសារគោលសម្រាប់គម្រោងអភិវឌ្ឍជំនាញ និងការបណ្តុះបណ្តាល ហូកា ដំណាក់កាលទី៣ ២០២៤-២០២៨។
៦. ស្នើឲ្យសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ឬកម្មវិធីបណ្តុះបណ្តាលរបស់អង្គការដៃគូនានា ប្រើប្រាស់កម្មវិធីបណ្តុះ បណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដើម្បីជំរុញការបណ្តុះបណ្តាលដល់យុវជនក្រីក្រងាយរងគ្រោះ និងយុវជនក្នុងក្រុមគ្រួសារចំណាកស្រុក ឲ្យទទួលបានការងារក្នុងវិស័យទេសចរណ៍ ដើម្បីកំណើនប្រាក់ចំណូល និងមានវិថីអភិវឌ្ឍជំនាញច្បាស់លាស់ទៅថ្ងៃអនាគត។
៧. បន្តកិច្ចសហការជាមួយមូលនិធិអភិវឌ្ឍជំនាញ (Skills Development Funds) ដើម្បីគាំទ្រសំណើគម្រោង បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ដល់វិស័យឯកជន និងស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ទាំងក្នុងទម្រង់បណ្តុះបណ្តាលសិស្សថ្មី (Pre-Employment) ការបណ្តុះបណ្តាលអ្នកជំនាញកំពុងបម្រើការងារបច្ចុប្បន្ន (Up-Skilling) និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោល (Training of Trainers) ជាដើម។

ទេសចរណ៍កម្ពុជា-Tourism Cambodia

24 Dec, 03:59


ប្រទេសកម្ពុជា-វៀតណាម-ថៃ ជំរុញតភ្ជាប់វិស័យទេសចរណ៍ច្រករបៀងទេសចរណ៍ភាគខាងត្បូង (Southern Tourism Corridor-STC)!

(ប្រទេសថៃ)៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោក មែន ភារម្យ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារចំនួន០៤រូប ចូលរួមកិច្ចប្រជុំលើកទី៧ នៃកិច្ចសហប្រតិបត្តិការច្រករបៀង ទេសចរណ៍ភាគខាងត្បូង (7th STC Meeting) ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ និងមានការចូលរួមពីតំណាងរបស់ប្រទេសវៀតណាម សរុបចំនួន ២០រូប។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍បានរំលេច ពីវឌ្ឍនភាពនៃការកសាងផែនការ មេអភិវឌ្ឍន៍ខេត្តតំបន់ឆ្នេរទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ២០២០-២០២៥ និងការវាយតម្លៃពាក់កណ្តាលអាណត្តិផែនការទេសចរណ៍ខេត្តតំបន់ឆ្នេរ គម្រោងគាំទ្រអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល និងការគាំទ្ររបស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) ការដាក់ឲ្យដំណើរការកំពង់ែផទេសចរណ៍អន្តរជាតិកែប ព្រឹត្តិការណ៍បុណ្យសមុទ្រ និងព្រឹត្តការណ៍នានាដែលបានអនុវត្តនៅតំបន់ឆ្នេររយៈពេល ០៤ឆ្នាំ (២០២០-២០២៤)។
អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការច្រករបៀងទេសចរណ៍ភាគខាងត្បូង ដោយបានបញ្ជូលការអភិវឌ្ឍន៍ និងតភ្ជាប់ទេសចរណ៍នៅតំបន់នេះក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ មហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ (GMS Tourism Plan 2030) ព្រមទាំងបានពិភាក្សាកម្រិតបច្ចេកទេសលើការរៀបចំផែនការសកម្មភាព ២០២៥រួមគ្នា ដែលគ្រោងរៀបចំដោយប្រទេសថៃក្នុងនាមជាម្ចាស់ផ្ទះផ្តោតលើ៖ (១)ការសម្រួលដំណើរទេសចរណ៍ក្នុងតំបន់ភាគខាងត្បូង (២) ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា និង (៣) អភិវឌ្ឍន៍ផលិតផលទេសចរណ៍ចំរុះ និងសម្បូរបែបដើម្បីភ្ជាប់ខ្សែទស្សនកិច្ចភាគខាងត្បូង។

អង្គប្រជុំបានអនុម័តជូនកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រជុំលើកទី៨ នៃកិច្ចសហប្រតិបត្តិការច្រករបៀងទេសចរណ៍ភាគខាងត្បូង (8th STC Meeting) ឆ្នាំ២០២៦ ដោយក្នុងនោះតំណាងកម្ពុជានឹងស្នើសុំជាគោលការណ៍បន្ថែមទៅរដ្ឋាភិបាល។ សូមរំលឹកផងដែរថា តាមរយៈកិច្ចសហប្រតិបត្តិការនេះខេត្តក្នុងតំបន់ឆ្នេរទទួលបានផលប្រយោជន៍ជាច្រើនទាំងការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធគាំទ្រដោយធនាគាអភិវឌ្ឍន៍អាស៊ី ការពង្រឹងសមត្ថភាពអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ការជំរុញអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន ការផ្សព្វផ្សាយទេសចរណ៍ខេត្តតំបន់ឆ្នេរ និងវេទិកាសេដ្ឋកិច្ចរបៀងទេសចរណ៍ (CVTEC) ជាដើម។

ទេសចរណ៍កម្ពុជា-Tourism Cambodia

21 Nov, 04:33


តើបដិសណ្ឋារកិច្ច មានសារៈសំខាន់យ៉ាងដូចម្តេចចំពោះវិស័យទេសចរណ៍?

សូមស្តាប់ឡើងវិញនូវបទសម្ភាសន៍ពិសេសជាមួយលោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងលោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃអង្គការស្វីសខន់ថាក់ ក្នុងកម្មវិធី "សង្គមបច្ចុប្បន្ន" របស់ស្ថានីយ៍ទូរទស្សន៍ CNC TV។

ទេសចរណ៍កម្ពុជា-Tourism Cambodia

20 Nov, 06:14


[English below]

សេចក្តីជូនដំណឹងស្តីពីការចូលរួមពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី។

ANNOUNCEMENT On the Participation in "ASEAN Travel Exchange (TRAVEX) from 19 to 25 January 2025 in Johor, Malaysia.

#Cambodia
#ministryoftourismcambodia
#huothak

ទេសចរណ៍កម្ពុជា-Tourism Cambodia

20 Nov, 04:12


ប្រជាសហគមន៍ជនជាតិដើមភាគតិច ពូនង មកពីសហគមន៍ទេសចរណ៍ទឹកធ្លាក់លែងពិរ ទទួលបានការបណ្ដុះបណ្ដាល ហូកា លើជំនាញចុងភៅ!

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបើកវគ្គបណ្តុះបណ្តាល ហូកា លើជំនាញចុងភៅ ដល់ប្រជាសហគមន៍ជនជាតិដើមភាគតិច ពូនង នៃសហគមន៍ទឹកធ្លាក់លែងពិរ រយៈពេល០៤ថ្ងៃ មានសិក្ខាកាមចំនួន ១២រូប ដែលរៀបចំឡើងនៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

វគ្គបណ្ដុះបណ្ដាលខាងលើ ផ្តោតសំខាន់លើការផ្ដល់នូវចំណេះ និងជំនាញរួមមាន៖ (១) ចងក្រងរូបមន្តម្ហូបដែលជាអត្តសញ្ញាណរបស់ខេត្តនីមួយៗឱ្យបានច្បាស់លាស់ (២)ការបង្កើតម្ហូបថ្មីៗ (៣) ការវាល់ថ្លឹងបន្លែ សាច់ និងគ្រឿងទេស (៤) ការរចនាម្ហូបអាហារ (៥) ការធ្វើទឹកជ្រលក់ (៦) ការគណនាថ្លៃដើម និងការលក់ចេញ (៧) រចនាសម្ព័ន្ធនៅក្នុងផ្ទះបាយ (៨) ការអនុវត្តគោលការណ៍ និងតួនាទីនៅផ្ទះបាយ (៩) ការពិនិត្យមើលគុណភាពត្រី/សាច់ (១០) ភាពបទបែនក្នុងការធ្វើម្ហូបអាហារ (១១) ការចងក្រងសៀវភៅម្ហូបអាហារសម្រាប់តំបន់ឦសាន្ត។

សូមរំលឹកផងដែរថា គណៈគ្រប់គ្រងគម្រោងហូកា ក្រោមកិច្ចសហការជាមួយអង្គការស្វីសខនថាក់ និងមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានរៀបចំនូវមុខម្ហូបប្រចាំខេត្តមណ្ឌលគិរីចំនួន៦ មានដូចជា ញាំចុងផ្តៅ សម្លបុកត្រប់ សម្លម្សៅ ខ្ទៀម (កាតៀម)បុក បុកគល់ស្លឹកគ្រី និងបុកតៀមអំពិលខ្ចី៕

ទេសចរណ៍កម្ពុជា-Tourism Cambodia

17 Nov, 07:49


រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា(ទទក) លើប្រធានបទ វិស័យទេសចរណ៍នៅកម្ពុជាក្នុងកំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅខាងមុខព្រះបរមរាជវាំង។

#Cambodia
#ministryoftourismcambodia
#huothak

ទេសចរណ៍កម្ពុជា-Tourism Cambodia

16 Nov, 04:25


ទេសចរបរទេស រីករាយ និងសរសើរបុណ្យអុំទូកខ្មែរ ២០២៤!
អ្នកទេសចរមកពី អូស្រ្តាលី និងបារាំង បានបង្ហាញចំណាប់អារម្មណ៍ថា កម្ពុជា ជាប្រទេសមានសន្តិភាព សុខសុវត្ថិភាព និងប្រជាជនគួរឱ្យស្រលាញ់ គួរជាទីរាប់អាន រីករាយណាស់ដែលបានឃើញទិដ្ឋភាពដ៏អស្ចារ្យ អច្ឆរិយៈ នៃបុណ្យអុំទូកខ្មែរ ២០២៤។

#Cambodia
#ministryoftourismcambodia
#huothak
#waterfestival
#phnompenh

ទេសចរណ៍កម្ពុជា-Tourism Cambodia

14 Nov, 08:42


សេចក្តីជូនដំណឹង
ស្តីពីការលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក

ក្រសួងទេសចរណ៍ សូមជម្រាបជូនដំណឹងដល់
ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមឧស្សាហកម្មទេសចរណ៍ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍បានសម្រេចលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ លោកស្រី អ៊ុក រដ្ឋា ម្ចាស់អាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៩៨DE0 ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយពិនិត្យឃើញថា លោកស្រី អ៊ុក រដ្ឋា ម្ចាស់អាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក មិនបានបំពេញកាតព្វកិច្ចជូនអតិថិជនដែលទទួលសេវាកម្មទេសចរណ៍ឱ្យបានត្រឹមត្រូវតាមកិច្ចសន្យា និងបានប្រព្រឹត្តខុសនឹងបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា៣៩ នៃច្បាប់ស្ដីពីទេសចរណ៍ និងប្រកាសស្ដីពីការដាក់ឱ្យអនុវត្តន៍ក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។

ទេសចរណ៍កម្ពុជា-Tourism Cambodia

14 Nov, 02:01


[English Below]

នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រសួងទេសចរណ៍បានរៀបចំកន្ត្រកអនុស្សាវរីយ៍ ដែលបង្ហាញអត្តសញ្ញាណនៃការរៀបចំពិធីបុណ្យអុំទុក រួមមានអំបុកស្រូវថ្មី ចេកណាំវ៉ា កូនទូកត្នោត និងកន្ត្រកឬស្សី ដែលជាផលិតផលស្នាដៃខ្មែរ ដើម្បីសម្តែងនូវសេចក្តីថ្លែងអំណរគុណជូន បណ្តាស្ថានឯកអគ្គរាជទូត ស្ថានឯកអគ្គរដ្ឋទូតបរទេស ស្ថានកុងស៊ុលបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិ ចំពោះការបន្តចូលរួមផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា កិច្ចសហប្រតិបត្តិការល្អប្រសើរ និងការគាំទ្រតាមគ្រប់រូបភាពនាពេលកន្លងមក សំដៅរួមចំណែកជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។

សូមចូលរួមជាមួយយើងខ្ញុំក្នុងយុទ្ធនាការ៖ ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!, ទេសចរណ៍ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នា ដើម្បីទេសចរណ៍។

On the occasion of the Royal Water Festival, the Ministry of Tourism has prepared a commemorative basket showcasing the identity of the festival, consisting of freshly harvested ambok rice, namva bananas, palm boat figurines, and bamboo baskets, which are Khmer handicrafts. The aim is to express gratitude to the embassies, consulates, foreign diplomatic missions in Cambodia, and international development partners for their continued support in promoting Cambodia’s tourism potential, fostering strong cooperation, and providing diverse support over the past years, contributing to the promotion of Cambodia’s tourism sector.

Join our campaign: Each person is an Ambassador of Cambodia’s Tourism! Tourism for All, All for Tourism!

ទេសចរណ៍កម្ពុជា-Tourism Cambodia

13 Nov, 10:24


ចាប់ពីថ្ងៃទី១៩-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការ Swisscontact និងអនុវត្តគម្រោងដោយមន្ទីរទេសចរណ៍ខេត្តកោះកុង នឹងបើកវគ្គពង្រឹងសមត្ថភាព “គ្រូបង្គោល ហូកា លើជំនាញមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍” ដល់សិក្ខាកាមមកពីខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងកំពង់ឆ្នាំង។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីបំពាក់នូវចំណេះដឹង ជំនាញ វិធីសាស្ត្រដឹកនាំភ្ញៀវ និងវិធីសាស្ត្របង្រៀនដល់គ្រូបង្គោលមកពីខេត្តទាំង០៧ ខាងលើ សំដៅមានសមត្ថភាពបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ដល់អ្នកជំនាញ និងប្រជាសហគមន៍នៅតាមខេត្តគោលដៅរបស់ខ្លួន។ មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ មានសារៈសំខាន់ក្នុងការដឹកនាំទេសចរ និងបរិយាយពីសក្តានុពល សេវាកម្ម ធនធាននិងផលិតផលទេសចរណ៍ក្នុងខេត្ត និងក្នុងសហគមន៍របស់ខ្លួន សំដៅលើកកម្ពស់ការយល់ដឹងពីទេសចរណ៍ជូនដល់ភ្ញៀវ ចូលរួមអភិរក្ស និងការពារធនធានធម្មជាតិនិងវប្បធម៌មូលដ្ឋាន ជាពិសេសផ្តល់សេវាកម្មប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពពេញចិត្ត។

ទេសចរណ៍កម្ពុជា-Tourism Cambodia

12 Nov, 09:44


កម្រងរូបភាពសកម្មភាពការងាររបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សប្តាហ៍ទី១ នៃខែវិច្ឆិកា ពីថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ដល់ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

#Cambodia
#ministryoftourismcambodia
#huothak

ទេសចរណ៍កម្ពុជា-Tourism Cambodia

12 Nov, 04:41


ប្រាសាទអង្គរវត្តរបស់កម្ពុជាជាប់លេខ១ ក្នុងចំណោមទីកន្លែងទាំង១០ ដែលមើលថ្ងៃរះស្អាតបំផុតក្នុងពិភពលោក។

10 Best Places to See the Sunrise in the World.
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ទេសចរណ៍កម្ពុជា-Tourism Cambodia

12 Nov, 03:42


ឱកាសរៀនជំនាញម្ហូបចិន ដោយគ្រូបង្គោលជំនាញប្រចាំខេត្តសៀមរាប! រួសរាន់ចុះឈ្មោះ!

ស្តីពីការប្រកាសជ្រើសរើសសិក្ខាកាមចូលរៀនវគ្គបណ្តុះបណ្តាលឥតគិតថ្លៃ លើជំនាញម្ហូបបែបចិន ក្រោមកិច្ចសហការរវាងអង្គការស្លាបព្រាកម្ពុជា ជាមួយនឹងអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមការគាំទ្រពីគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ដែលជ្រើសរើសសិក្ខាកាមចំនួន ៦០រូប សម្រាប់វគ្គបណ្តុះបណ្តាលចំនួន ០២វគ្គ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងភោជនីយដ្ឋាន SPOONS Café Restaurant ខេត្តសៀមរាប។

វគ្គបណ្តុះបណ្តាលផ្តោតសំខាន់លើ៖ (១) ចំណេះដឹងពីទំនាក់ទំនង និងអនាម័យក្នុងចង្ក្រានបាយ (២)ចំណេះដឹងពីវប្បធម៌ និងវិធីសាស្ត្រពិតប្រាកដនៃការចម្អិនម្ហូបខេត្តហៃណាន (៣)ជំនាញរៀបចំម្ហូបបែបចិនរួមមាន៖ បាយមាន់ហៃណាន ត្រីចៀនជូអែម និង ឆាបង្គាពិសេស។

សិក្ខាកាមដែលជ្រើសរើសចូលរួមវគ្គបណ្តុះបណ្តាលខាងលើ ត្រូវជាសិស្សានុសិស្សដែលកំពុងសិក្សាជំនាញចុងភៅ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬជាបុគ្គលិកកំពុងបម្រើការងារផ្នែកចុងភៅនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ដែលមានចំណេះដឹងមូលដ្ឋានលើជំនាញចុងភៅ ដោយភ្ជាប់មកជាមួយនូវជីវៈប្រវត្តិ និងរូបថត ៤X៦ ចំនួន ៣សន្លឹក។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពដោយមានការទទួលស្គាល់ពីក្រសួងទេសចរណ៍។

ជនមានពិការភាព យុវជន និងស្រ្តីដែលមានពីមកគ្រួសារក្រីក្រ និងងាយរងហានិភ័យត្រូវបានលើកទឹកចិត្តចូលរួមវគ្គបណ្តុះបណ្តាលនេះ។

ចុះឈ្មោះចូលរៀនតាមរយៈតំណរ(Link)ខាងក្រោម៖
https://forms.gle/UoUpgbdKDi4H2G5i8

ឬទំនាក់ទំនងតាមរយៈ លោក ដុំ សំបូរ (DOM Sambo) តាមលេខទំនាក់ទំនង +85511913051 ឬ មកកាន់ទីតាំងផ្ទាល់ភោជនីយដ្ឋាន SPOONS Café Restaurant អាសយដ្ឋាន៖ ផ្ទះលេខ១៤២ ក្រុម៥ ផ្លូវក្រាលកៅស៊ូ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប។

ទេសចរណ៍កម្ពុជា-Tourism Cambodia

01 Nov, 09:30


ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញទស្សនាការតាំងពិព័រណ៍ទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញទស្សនាស្តង់ការតាំងពិព័រណ៍ទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។

#Cambodia
#ministryoftourismcambodia
#siemreap
#angkorwat
#huothak

ទេសចរណ៍កម្ពុជា-Tourism Cambodia

01 Nov, 01:09


នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប នាឱកាសនៃ «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈអភិបាលខេត្តសៀមរាប, តំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា, វិស័យឯកជនកម្ពុជា ឥណ្ឌា ដែលរួមមានសមាគមទេសចរណ៍នៅក្នុងទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា, វិនិយោគិនកម្ពុជា ឥណ្ឌា, សហគមន៍ឥណ្ឌានៅកម្ពុជា និងមគ្គុទេសក៍ទេសចរកម្ពុជា ឥណ្ឌា ដើម្បីជម្រាបជូនអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាពពេញលេញ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលបង្កបរិយាកាសអនុគ្រោះដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរពីប្រទេសឥណ្ឌា។

ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា គោលដៅទេសចរណ៍ដ៏សម្បូរបែប និងព្រឹត្តិការណ៍ជាច្រើនរបស់កម្ពុជា ទាំងតាមបណ្តាញសង្គមរបស់ស្ថានទូត និងបណ្តាញសង្គមដែលនិយមប្រើប្រាស់នៅប្រទេសឥណ្ឌា និងប្រជាជនឥណ្ឌា។

On October 31, 2024, in Siem Reap Province, on the occasion of the "Cambodia-India Tourism Forum 2024", His Excellency HUOT Hak, Minister of Tourism, presides over the meeting with key stakeholders from Cambodia-India’s tourism market in Cambodia, with the participation of representatives from Siem Reap Administration, Embassy of the Republic of India to the Kingdom of Cambodia, tour operators, tourism companies, investors from both Cambodia and India, Indian community in Cambodia, India-Cambodia tour guides. The meeting aims at presenting Cambodia's current situation, emphasizing its full peace, stability, security, public order, and favorable conditions for foreign investors, and international tourists, especially tourists from India.

The Minister calls on all stakeholders to disseminate real information about Cambodia, Cambodia's rich tourist destinations and variety of events, both through the Embassy's social media and social media mostly used in India and by Indian people.

ទេសចរណ៍កម្ពុជា-Tourism Cambodia

31 Oct, 12:51


[English Below]

ពិធីបើក «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ខេត្តសៀមរាប៖ នៅសណ្ឋាគារបុរីអង្គរ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមតំណាង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប តំណាងលោកជំទាវឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន អន្តរវិស័យ វិស័យឯកជនកម្ពុជានិងឥណ្ឌា ប្រមាណ ៤០០នាក់ ដើម្បីរួមគ្នាពិភាក្សាអំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញនូវអនុសាសន៍នានា ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ថ្លែងក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីថា «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» នេះ ស្ថិតនៅក្រោមក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤» ដែលទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងញូដេលី សាធារណរដ្ឋឥណ្ឌា ស្របជាមួយការបើកជើងហោះហើរត្រង់ជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរ អ៊ែរ និងការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Indigo រវាងទីក្រុងញូដេលី-ភ្នំពេញ និងទីក្រុងកុលកាតា-សៀមរាប នាខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានយកវេទិកានេះ ស្នើដល់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងវិស័យឯកជនប្រទេសទាំងពីរ ដែលមានវត្តមានយ៉ាងច្រើនកុះករក្នុងវេទិកានេះ បន្តសហការរៀបចំកម្មវិធី ក៏ដូចជាជួយផ្សព្វផ្សាយពីសភាពការពិតរបស់កម្ពុជា កត្តាសន្តិសុខ វប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា នៅតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គមដែលនិយមប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា និងសហគមន៍ឥណ្ឌា ដើម្បីលើកស្ទួយកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព (Safe Destination) និងទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាបន្ថែមទៀត។

ថ្លែងមុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សូមចូលរួមទាំងអស់គ្នាជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ៖ ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ឥណ្ឌា ម្នាក់!, ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!

Opening Ceremony of the "Cambodia-India Tourism Forum 2024" Presided by His Excellency HUOT Hak, Minister of Tourism

Siem Reap Province: At the Borei Angkor Hotel, on the morning of October 31, 2024, H.E. HUOT Hak, Minister of Tourism, presided over the opening ceremony of the "Cambodia-India Tourism Forum 2024." Attendees included representatives from the Siem Reap Provincial Administration, the representative of the Ambassador of the Republic of India to Cambodia, as well as ministry officials, stakeholders from Cambodia and India totaling 400 people. The forum's aim was to discuss key strengths, opportunities, challenges, visions, and recommendations to further boost tourism between the two countries.

In his opening remarks, the Minister highlighted that the "Cambodia-India Tourism Forum 2024" is part of the "First Cambodia-India Tourism Year 2024" campaign, which received high-level endorsement from Prime Minister Samdech Moha Bovor Thipadei HUN Manet, and was officially launched on June 17, 2024, in New Delhi, India, in conjunction with the launch of direct flights by Cambodia Angkor Air, and India’s Indigo Airlines, with direct connections between New Delhi-Phnom Penh and Kolkata-Siem Reap set to commence in February 2025.

The Minister also used the forum as an opportunity to encourage the Embassy of the Republic of India to Cambodia and private sectors from both countries to continue collaborating on events and promoting Cambodia’s real situation, security, culture, and diverse tourism potential across Indian media and social networks. This would enhance Cambodia’s image as a safe and attractive destination for Indian tourists.

In closing, His Excellency Minister called on all distinguished national and international guests to join the Ministry of Tourism in the campaign: "Each Person as an Ambassador of Cambodia-India's Tourism!; Tourism for All, and All for Tourism!

ទេសចរណ៍កម្ពុជា-Tourism Cambodia

29 Oct, 14:44


ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលទស្សនាផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង ដែលបានកសាងឡើងនៅឆ្នាំ១៩២០ ធ្វើពីឈើ ៣ប្រភេទ ដែលមានផ្នែកដំបូលនិងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង នៅក្នុងរជ្ជកាលកាលព្រះបាទ ស៊ីសុវត្ថិ។

ផ្ទះបុរាណលោកយាយ ប៊ុន រឿង មានទីតាំងស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំងាយ២គម ពីសាលាខេត្តបាត់ដំបង ផ្ទះនេះមានបណ្ដោយ ២៩ម៉ែត្រ និងទទឹង ១០.៥ម៉ែត្រ សង់លើផ្ទៃដី ៥៤៥០ម៉ែត្រការ៉េ សង់តាមលំនាំម៉ូតប៉ិត មានន័យថាហោណាំង (រានហាល) នៅខាងមុខ និងមានជណ្ដើរពីរ ខាងមុខធ្វើពីប៉េតុង រីឯខាងក្រោយធ្វើពីឈើ ហើយដំបូលប្រក់ក្បឿងស្រកានាគ ដោយមានក្បូរក្បាច់យ៉ាងប្រណិតនៅលើព្រំផ្ទះ ចំណែកឈើផ្នែកនាងខាងលើនៃដំបូលធ្វើពីឈើផ្ចឹក ក្ដារក្រាលខាងក្នុងផ្ទះធ្វើពីឈើបេង ក្ដារក្រាលរានហាល ធ្វើពីឈើកកោះ ចំពោះជញ្ជាំងវិញ ធ្វើពីឫស្សី ត្បាញបូកជាមួយបាយអ និងសសរ ទាំង៣៦ សុទ្ធតែធ្វើពីឈើផ្ចឹកទាំងអស់ ហើយនៅតែមានសភាពរឹងមាំរហូតដល់ពេលបច្ចុប្បន្ននេះ។

#cambodia
#MinistryofTourism
#phnompenh
#huothak

1,548

subscribers

9,296

photos

301

videos