BookApp @bookappread Channel on Telegram

BookApp

@bookappread


គាំទ្រការអាននៅកម្ពុជា ចែករំលែកចំណេះដឹងល្អៗតាមរយៈសៀវភៅគ្រប់ប្រភេទ
ទំនាក់ទំនង៖ 093 701 571 / 077 393 007 / 0888 023 776

BookApp (Khmer)

ក្រុមហ៊ុន BookApp គឺជាអនុញ្ញាទិបខ្លួនដែលបង្ហាញគរុហ្វិច កំណត់សម្រាប់អ្នកអាននៅកម្ពុជា។ BookApp គឺជាកម្មវិធីដែលអនុញ្ញាទិបខ្លួនផ្សេងទៀត បង្ហាញចំណេះដឹងល្អស្មើគ្នាតាមរយៈសៀវភៅគ្រប់ប្រភេទ។ ប្រសិនបើអ្នកចង់រកឃើញពាក្យបកប្រែ ដែលបង្ហាញជាលទ្ធផលប្រចាំព័ត៌មានទីតាំង BookApp សូមទាក់ទងតាមលេខទំនាក់ទំនង: 093 701 571 / 077 393 007 / 0888 023 776។

BookApp

07 Feb, 09:04


ទឹកដីសម្បូរសម្បត្តិធម្មជាតិ ប៉ុន្តែប្រទេសក្រីក្រ កងទ័ពមិនខ្លាចស្លាប់ ប៉ុន្តែប្រទេសជាតិទន់ខ្សោយ បាត់បង់ទឹកដីម្តងបន្តិចៗ នោះគឺដោយសារតែមិនទាន់មានការរៀបចំឱ្យមានកម្លាំងពិតប្រាកដនិងត្រឹមត្រូវ ។
#.វៃ យ៉ាង
#.សៀវភៅចេញថ្មីសម្រាប់ខែនេះ

BookApp

07 Feb, 02:24


#GIRLBOSS ព្រោះជាស្រ្តីមិនខ្វល់ពីអ្នកណាទេីបខ្ញុំបានក្លាយជាថៅហ្វាយគេ​ ។ កុំបណ្តោយឱ្យគំនិតអ្នកដទៃមកកំណត់ជោគវាសនារបស់អ្នក​ ។

BookApp

06 Feb, 08:31


មនុស្សឆ្លាត ធ្វើការងារពិត មនុស្សល្ងង់ នាំគ្នាដណ្តើមកេរ្តិ៍ឈ្មោះ...
តើយើងចង់ធ្វើជាមនុស្សឆ្លាត ឬជាមនុស្សល្ងង់? ដូច្នេះ គឺមានតែសៀវភៅនេះទេបង្ហាញអ្នកឱ្យបានដឹងគួរធ្វើដោយរបៀបណា។

BookApp

06 Feb, 03:08


ឈុតសៀវភៅដែលលក់ដាច់លំដាប់ពិភពលោកចំនួនសៀវភៅដែលលក់កេីនឡេីងដល់​ ១.៦​ លានក្បាល​ ។ សៀវភៅ​ឈុតនេះហ្នឹងបង្ហាញអ្នកពីវិធីសាស្រ្តផ្លាស់ប្តូរបញ្ហាឱ្យក្លាយជាឱកាស​ ប្តូរ​គំនិតពីអវិជ្ជមាន​ ឱ្យទៅជាវិជ្ជមាន​ ក្នុងគ្រប់ស្ថានភាព​ និងបញ្ឈប់ទម្លាប់ចូលចិត្តចាំសិន​ ហេីយចាប់ផ្តេីមធ្វេីការងារឱ្យច្រេីនជាងមុនក្នុងរយៈពេលដែលតិចជាងមុន​ ។
#Eat That Frog
#Kiss That Frog

BookApp

05 Feb, 08:54


📚អំណាច
📚សាងអារម្មណ៏ល្អស្រូបទាញក្តីសុខ

BookApp

05 Feb, 03:41


សៀវភៅ ស្រីហិតោបទេស ភាគ ១ ២ ៣​ ៤ ចប់ សៀវភៅនេះនឹងបង្ហាញអ្នកពីការគប់មិត្ត ការបំបែកមិត្ត ឈ្មោះសង្រ្គាម និងឈ្មោះសន្តិភាព ដោយ ភិក្ខុ ប៉ាង ខាត់ វីរយបណ្ឌិតោ ជាអ្នកបកប្រែចេញពីភាសាសំស្រ្កឹត ។

BookApp

04 Feb, 06:00


ខ្ញុំសូមណែនាំសៀវភៅ ១ចំណងជើងដែលទាក់ទងទៅនឹង ការទូត ទំនាក់ទំនងការបរទេស ដល់បងប្អូនដែលចង់ឈ្វេងយល់បន្ថែមអំពីទំនាក់ទំនងអន្តរជាតិ ឬវិស័យការទូត សៀវភៅនេះមានចំណងជើងថា៖ ប្រវត្តិការទូត និងអ្នកការទូតល្បីឈ្មោះក្នុងលោក។
ដោយមើលឃើញថា ទំនាក់ទំនងការបរទេសពិតជាមានពិតជាមានសារៈសំខាន់ សម្រាប់សរសៃឈាមសេដ្ឋកិច្ចព្រមទាំងជាស្ថិរភាពនយោបាយ ដែលរដ្ឋនីមួយៗមិនអាចខ្វះបាន ទើបអ្នករៀបរៀង កញ្ញា ហូ ពេជ្រមោនីតា ដែលជានិស្សិតបញ្ចប់ថ្នាក់ បរិញ្ញាបត្រអប់រំភាសាអង់គ្លេស និងបច្ចប្បន្នជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកនីតិអន្តរជាតិសាធារណៈនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លើសពីនេះទៅទៀត កញ្ញាគឺជា មន្ត្រីទំនាក់ទំនងគម្រោងរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាសុី និងប៉ាសុីហ្វ៊ិក នៃអង្គការសហប្រជាតិ។
នៅក្នុងសៀវភៅនេះ អ្នករៀបរៀង ផ្តោតទៅលើ៣ចំណុចសំខាន់ៗដូចខាងក្រោម៖
១- ទំនាក់ទំនងការទូត ដែលមានបញ្ចូល៩ចំណុចរួមមាន ប្រវត្តិទំនាក់ទំនងការទូត, ការភ្ជាប់ទំនាក់ទំនងការទូត, ស្ថានបេសកកម្មការទូត, មុខងារមន្ត្រីការទូត, អភ័យឯកសិទ្ធិ និងបុព្វសិទ្ធ, ការបញ្ចប់ទំនាក់ទំនងការទូត, លក្ខណៈសម្បត្តិដើម្បីក្លាយជាអ្នកការទូត, ការតែងតាំង និងការបញ្ចប់មុខងារការទូត, ការទូតសេដ្ឋកិច្ចនៅកម្ពុជា។
២- អនុសញ្ញាViennaស្តីអំពីការទូត។ នៅចំណុចនេះមានសម្រង់ឯកសារដើមជាភាសាអង់គ្លេស ព្រមទាំងមានបកប្រែជាភាសាជាតិផងដែរ។
៣- សរសេរអំពីជីវប្រវត្តិរបស់អ្នកការទូតល្បីល្បាញនៅក្នុងពិភពលោក ដែលរួមមានជីវិតរបស់ពួកគាត់ ឧបសគ្គដែលពួកគាត់ចួបប្រទះក្នុងកិច្ចការងារការទូតនេះ។

BookApp

03 Feb, 08:12


អ្នកចាប់ផ្តើមដំណើរស្វែងយល់ដ៏គួរឱ្យរំភើបមួយ អំពីធម្មជាតិរបស់មនុស្សដែលនឹងនាំអ្នកឆ្លងកាត់អាថ៌កំបាំង និង ការរកឃើញដ៏អស្ចារ្យ ក្នុងការបង្កើតឥទ្ធិពលផ្លូវចិត្តលើអ្នកដទៃ ។ សៀវភៅនេះនឹងបង្ហាញអ្នកពី18ចំណុចធំដូចជា៖
1 ចូរគ្រប់គ្រងអារម្មណ៏របស់អ្នក
2 ប្រែក្លាយការស្រលាញ់ខ្លួនឯង ទៅជាការយល់ចិត្តអ្នកដទៃ
3 មើលឃើញចេតនាពិតរបស់មនុស្ស
4 ចូរកំណត់ភាពខ្លាំងនៃចរិកលក្ខណៈរបស់មនុស្ស
5 ក្លាយជាមនុស្សដែលមានមន្តស្នេហ៏
6 ពង្រីកទស្សនៈរបស់អ្នកឱ្យបានទូលំទូលាយ
7 ការទទួលស្គាល់ និងការគោរពការយល់ឃើញរបស់អ្នកដទៃ អាចជួយបន្ទន់ការតស៊ូរបស់ពួកគេ
8 ផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នក នោះកាលៈទេសៈរបស់អ្នកនឹងផ្លាស់ប្តូរ
9 ប្រឈមមុខនឹងការភ័យខ្លាច និងចំណុចខ្សោយរបស់អ្នក
10 ប្រយ័ត្នចិត្តអ្នកដែលងាយរងគ្រោះ!
11 ស្គាល់ដែនកំណត់របស់ខ្លួនឯង
12 ភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយនឹងភាពជាបុរស ឬស្រ្តីនៅក្នុងខ្លួនអ្នក
13 រីកចម្រើនជាមួយនឹងគោលបំណងច្បាស់លាស់
14 កុំ​ចុះចាញ់នឹងឥទ្ធិពលអវិជ្ជមានរបស់ក្រុម
15 ជះឥទ្ធិពលឱ្យពួកគេចង់ដើរតាមអ្នក
16 សូមប្រយ័ត្នចំពោះចេតនាអាក្រក់ ដែលលាក់នៅពីក្រោយទឹកមុខរីករាយ
17 កុំឱ្យឱកាសដ៏មានតម្លៃនេះរំលងផុតទៅ
18 សញ្ជឹងគិតអំពីសីលធម៌រួមរបស់យើង ។

BookApp

01 Feb, 10:30


Big Thanks ❤️❤️
#មានលក់រាយនឹងបោះដុំសៀវភៅ❤️
#BookApp

BookApp

31 Jan, 08:10


ចំណេះមូលដ្ឋាននៃកិច្ចទីផ្សារ (Marketing) ដោយផ្ដោតសំខាន់ទៅលើអតិថិជន ដែលចែកចេញជាបួនចំពូកសំខាន់ៗដូចជា៖
១- ទំនាក់ទំនងអតិថិជននិងអ្នកពាក់ព័ន្ធ(Stakeholders)
២- ការបង្កើតនិងការកំណត់តម្លៃផលិតផល
៣- ការគ្រប់គ្រងលើខ្សែច្រវាក់ផ្គត់ផ្គង់៖ ការចែកចាយផលិតផលប្រកបដោយប្រសិទ្ធភាពនិងការប្រកួតប្រជែង
៤- ការផ្សព្វផ្សាយផលិតផលដោយប្រើអន្តរកម្មនិងសមាហរណកម្មកិច្ចទីផ្សារ ។

BookApp

18 Jan, 07:19


#ទុកផ្លូវក្រោយ​
#មនុស្ស​មានពិស​
#យុទ្ធសាស្រ្ត​វាយ​លុក
#សាមកុក​ #នគរ៣

BookApp

16 Jan, 09:03


📚ថៅកែ​វ័យ​ក្មេង​
#ថៅកែវីរៈប៊ុនថាំ

BookApp

16 Jan, 05:10


សៀវភៅ «សហគ្រិនចំណាន ឬគ្រប់មាគ៌ាសុទ្ធតែក្រាលមាស» គឺត្រូវបាននិពន្ធឡើងដោយសហគ្រិនដ៏ល្បីល្បាញម្នាក់របស់កូរ៉េខាងត្បូងឈ្មោះ គឺម វូឈុង។ លោកគឹម វូឈុង ដែលជាប្រធានសហគ្រាស Daewoo បានចែករំលែកអំពីការត្រិះរិះពិចារណារបស់លោកទៅលើ បញ្ហាជីវិត បញ្ហាសង្គម បញ្ហាស្រ្តី ការសិក្សា។ល។ ដោយជាពិសេសលោកបានផ្តោតសំខាន់ទៅលើ បញ្ហាយុវជន ពីព្រោះលោកយល់ឃើញថា យុវជនគឺជាជំពូកមនុស្សដែលមានថាមពលខ្លាំង ហើយមានភាពស្វាហាប់ជាងមនុស្សចាស់ ហើយយុវជនត្រូវការមនុស្សជំនាន់មុនត្រួសត្រាយផ្លូវ។ ពាក្យដ៏ល្បីល្បាញរបស់លោកគឺ «រកឃើញទីណាដែលអ្នកឯទៀតមិនទាន់ទៅដល់ ហើយធ្វើកិច្ចការណាដែលអ្នកឯទៀតមិនទាន់ធ្វើ»។

មតិអំពីស្នាដៃសៀវភៅ
លោកគឹម វូឈុងមានចំណុចលក្ខណៈពិសេសផ្សេងគ្នាពីសហគ្រិនដទៃទៀតគឺ លោកជាមនុស្សដែលពូកែកុនសហគ្រាសណាដែលគេបោះបង់ហើយមានសភាពដុនដាបឲ្យរីកចំរើនឡើង ដូចពាក្យមួយឃ្លាដែលលោកបានពោលថា «ខ្ញុំសប្បាយចិត្តនិងធ្វើរឿងអ្វីដែលអ្នកដទៃធ្វើមិនកើត……..» ។

ឆ្លងកាត់តាមរយៈការអាន និងស្វែងយល់របស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាសៀវភៅនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សង្គមកម្ពុជា ហើយដែលខ្ញុំគិតថាប្រជាជនខ្មែរគ្រប់រូបនិយាយជារួម និងយុវជនខ្មែរនិយាយដោយឡែកពុំគួរមើលរំលងសៀវភៅនេះឡើយ។

BookApp

14 Jan, 15:01


រប់វិថីឆ្ពោះទៅកាន់កំពូលមនុស្ស ឬជាបុគ្គលអឆ្ឆរិយៈពុំមែនជារឿងងាយស្រួលនោះទេ គឺឆ្លងការការហ្វឹកហាត់ សេចក្តីអំណត់ព្យាយាម ក្នុងការកសាងខ្លួនឯងឲ្យប្រែក្លាយជាកំពូលមនុស្សខ្លាំងជាងគេនៅក្នុងលោកនេះបាន។ នៅក្នុងសៀវភៅ "បុគ្គលកអច្ឆរិយៈ" នឹងនាំអ្នកឲ្យស្គាល់ពីកំពូលបុគ្គលល្បីៗជាច្រើនសុទ្ធសឹងតែគួរសិក្សារៀនសូត្រតាម។

BookApp

14 Jan, 09:02


សៀវភៅនេះនឹងបង្ហាញអ្នកពី១០០វិធីសាស្រ្តដើម្បីលើកទឹកចិត្តនិងជំរុញអ្នកដទៃឱ្យមានសក្តានុពល ។

BookApp

14 Jan, 05:05


ចិត្តវិទ្យាខ្មៅងងឹត គឺជាការសិក្សាសភាពរបស់មនុស្សដែលវាទាក់ទងនឹងបុគ្គលិកលក្ខណៈផ្នែកចិត្តវិទ្យារបស់មនុស្សម្នាក់ៗ ។ ការពិតគឺ ជនល្មើសងាយអូសទាញមនុស្សគ្រប់គ្នាឱ្យក្លាយជាជនរងគ្រោះបាន។ ដូច្នេះក្នុងសៀវភៅនេះអ្នកនឹងបានរៀនអំពី៖
-បច្ចេកទេសចិត្តវិទ្យាខ្មៅងងឹតដែលប្រើដោយពួកអូសទាញចិត្ត
-ផលប៉ះពាល់ដែលចិត្តវិទ្យាខ្មៅងងឹតមានចំពោះចិត្តគំនិតរបស់មនុស្ស
-ការប្រព្រឹត្តខ្លួនរបស់មនុស្សដែលមានបុគ្គលិកលក្ខណៈខ្មៅងងឹត
-តើមនុស្ស Toxic ចូលចិត្តជ្រើសរើសជនរងគ្រោះប្រភេទណា?
-យុទ្ធសាស្រ្តងាយៗក្នុងការសង្កេតភាសាកាយ
-វិធីសង្កេតអារម្មណ៏លាក់កំបាំងក្នុងទំនាក់ទំនងផ្សេងៗ
-វិធីងាយៗក្នុងការគេចចេញពីការលាងខួរក្បាល
-វិធីវិភាគមនុស្សយ៉ាងឆាប់រហ័សដើម្បីការពារខ្លួនឯងពីពួកអូសទាញយ៉ាងមានប្រសិទ្ធភាព ។

BookApp

14 Jan, 01:00


🔅 កត្តា ១0 យ៉ាងដែលបណ្តាលឲ្យការដឹកនាំបរាជ័យ៖
🔹 គ្មានសមត្ថភាពរៀបចំកិច្ចការឲ្យហ្មត់ចត់
🔹គ្មានឆន្ទៈក្នុងការដាក់ខ្លួនចូលរួមធ្វើការជាមួយកូនចៅ
🔹 ទន្ទឹងចង់បានផលចេញអំពីអ្វីដែលខ្លួន"ដឹង" ជាជាងចេញអំពីអ្វីដែលខ្លួន"ធ្វើ" ដោយប្រើរបស់ដែលខ្លួនដឹង
🔹 ខ្លាចកូនចៅប្រជែងខ្លួន
🔹 ខ្វះការស្រមើស្រមៃ
🔹ចិត្តចង្អៀតចង្អល់
🔹លោភលន់
🔹មិនស្មោះត្រង់
🔹យកឋាន:ជាអ្នកដឹកនាំមកគាបសង្កត់គេ
🔹ងប់ងល់នឹងឋាន:
👉 មាននៅក្នុងសៀវភៅ Operacy តែ ១ គត់ ។ 📕

BookApp

13 Jan, 12:00


សៀវភៅនេះបង្ហាញឱ្យឃើញពី “ថាមពល ដែលបង្កប់ក្នុងពាក្យសម្តី” តាមរយៈទស្សនៈផ្សេងៗដែលស៊ីជម្រៅ ធ្វើឲ្យពាក្យសម្តី នោះចេញពីចិត្តស្មោះ ហើយបញ្ជូនតាមរយៈអារម្មណ៍ទៅក្នុងចិត្តអ្នកដទៃ ដោយចែកចេញជា ៨ ដំណាក់កាលចាប់ផ្តើមពី ការផ្លាស់ប្តូរផ្នត់គំនិត ងាកមកពិចារណាខ្លួនឯង ដើម្បីផ្លាស់ប្តូរពាក្យ ដែលនិយាយចេញទៅការរៀនសង្កេតសួរសំណួរ គិតបែបច្នៃប្រឌិតរហូតទៅដល់សិល្បៈនៃការ ជ្រើសរើសពាក្យនិយាយ ភាពជោជ័យ ឬការបរាជ័យក្នុងជីវិតមិនស្ថិតត្រង់ថា អ្នកនិយាយបានច្រើនទេ តែស្ថិតត្រង់ថា អ្នកប្រើពាក្យបានត្រឹត្រូវកម្រិតណា។

BookApp

13 Jan, 08:39


សៀវភៅថ្មី! កំពូលអ្នកលក់លើលោក ភាគ២!
សៀវភៅដ៏មានសារៈសំខាន់បំផុតមួយនៃជំនាន់របស់យើង។ អ៊ុក មិនឌីណូ (Og Mandino) គឺជាព្រឹទ្ធបុរសដ៏ឆ្នើមជំនាញខាងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដោយលោកបានចងក្រងបង្កើតបានជាស្នាដៃដ៏ល្អអស្ចារ្យដែលមានតម្លៃមិនអាច កាត់ថ្លៃបាន ដែលអាចដុតបញ្ឆេះចិត្តវិញ្ញាណមនុស្សរាប់សិបលាននាក់ឱ្យឆេះ សន្ធោសន្ធៅ ហើយបន្តធ្វើជាទៀននៅចាំបំភ្លឺផ្លូវជីវិតរបស់យើងដ៏អស់កល្បជានិច្ច.. ខ្ញុំសូមសច្ចាប្តេជ្ញាចិត្តថា នឹងបន្តរស់នៅទៅតាមសេចក្តីសច្ចាប្រណិធានទាំង១០ ប្រការនៃភាពជោគជ័យដែលមាននៅក្នុងសៀវភៅដ៏ល្អឯកនេះ។
ស្វែងយល់លម្អិតបន្ថែមជាមួយ " សៀវភៅកំពូលអ្នកលក់លើលោកភាគ២ "

BookApp

11 Jan, 06:48


រស់នៅជាមួយច្បាប់ 80/20 ដោយសន្តិភាព

ផ្លូវទៅកាន់គោលដៅគឺតែងតែជាផ្លូវមួយដែលយើងអាចទៅដល់តាមវិធីជាច្រើន។

ក្នុងចំណោមផ្លូវជាច្រើន មានតែផ្លូវមួយចំនួនប៉ុណ្ណោះដែលល្អបំផុត។ ផ្លូវ 80/20 ដែលយើងជ្រើសរើសគឺងាយស្រួលជាងផ្លូវផ្សេងទៀត។

ផ្លូវទៅកាន់គោលដៅតែងតែជាផ្លូវតែមួយ ដែលជាផ្លូវចេញដ៏ងាយស្រួលបំផុត។ វាគឺជាផ្លូវដែលផ្តល់ឱ្យយើងនូវឱកាសដើម្បីទទួលបាននូវអ្វីដែលយើងត្រូវការកាន់តែច្រើន ហើយចំណាយពេលតិច។

BookApp

10 Jan, 04:05


អានចិត្តមនុស្សដូចអានសៀវភៅ សៀវភៅនេះនឹងបង្ហាញអ្នកពីរបៀបសង្កេត និងអានចិត្តមនុស្សឱ្យធ្លុះពីពាក្យសម្តី និងឥរិយាបថជាមួយមនុស្សដែលយើងនិយាយជាមួយ ដើម្បីឱ្យដឹងអំពីចិត្តគំនិតក្នុងចិត្តរបស់គេ។ មិនថាម្នាក់នោះជាមិត្ត មនុស្សជាទីស្រលាញ់ ចៅហ្វាយ អតិថិជន ឬអ្នកណាក៏ដោយ ដើម្បីដឹងថា ពួកគេកំពុងគិតយ៉ាងណាចំពោះយើង ។

BookApp

09 Jan, 11:05


Can Inbox ❤️
#សួរតម្លៃសិនបាន😘
#BookApp

BookApp

09 Jan, 07:56


កុំហ៊ានសន្និដ្ឋាននូវអ្វីដែលអ្នកគ្រាន់តែឃេីញ​ តែមិនទាន់ឈ្វេងយល់​ ។
#ខុងជឺ

BookApp

05 Jan, 09:23


សៀវភៅ​ចេញថ្មី​💥💥
📚មេរៀន​អាជីវកម្ម​ពី​ STARBUCKS

BookApp

03 Jan, 08:02


យុវវ័យ ជាវ័យដែលកេីតមានអារម្មណ៍ស្មុគស្មាញ បាក់ទឹកចិត្ត ខឹងច្រេីន មានភាពឯកា ដែលមិនសូវមានការអត់ធ្មត់សឹងតែគ្រប់រឿង ដូច្នោះហេីយគោលដៅជីវិតរបស់គេហាក់បីដូចជាគ្មានភាពច្បាស់លាស់ទេ ។
សៀវភៅនេះផ្តោតលេីយុវវ័យ ព្រោះយុវវ័យជាវ័យដែលរៀនគិតអំពីជីវិតខ្លួនឯង គិតអំពីគោលដៅរបស់ខ្លួនឯង គិតអំពីជីវិតគូរស្នេហាខ្លួនឯង គិតអំពីកិច្ចការធំក្នុងជីវិត និងរឿងជាច្រេីនដែលយុវវ័យត្រូវគិត ។

BookApp

02 Jan, 07:56


Can oder ❤️❤️😘

BookApp

28 Dec, 08:39


បើយើងចង់ឱ្យគេគិតថាយើងជាមនុស្សល្អ គឺមិនចាំបាច់ដល់ថ្នាក់និយាយអាក្រក់ពីអ្នកដទៃដើម្បីលើកតម្កើងខ្លួនឯងនោះទេ។ ចូរធ្វើអ្វីដែលមានតម្លៃ និងមានប្រយោជន៍ មិនយូរទេ ពួកគេនឹងមើលឃើញពីគុណសម្បត្តិពិតប្រាកដរបស់អ្នកជាក់ជាពុំខានឡើយ។
**************
សៀវភៅ៖ ទុកផ្លូវក្រោយ #ភាគ២

BookApp

27 Dec, 02:59


«ក្បួនពិជ័យសង្គ្រាម ស៊ុន វូ កំពូលយុទ្ធសាស្ត្រធ្វើជំនួញ» ជាក្បួនពិជ័យសង្គ្រាមរបស់ប្រទេសចិន ដែលមាន៣៦យុទ្ធសាស្ត្រ ហើយក្នុងយុទ្ធសាស្ត្រនីមួយៗ ផ្ដល់នូវក្ដីសម្រេចយ៉ាងធំធេង។

BookApp

26 Dec, 05:16


សៀវភៅនេះនឹងធ្វើឱ្យអ្នកដឹងថា ស្តារ៏បាក់ស៏​ អាចត្រឡប់មកអស្ចារ្យបានម្តងទៀតដោយការស្រឡាញ់ និងទំនាក់ទំនងល្អដែលមានចំពោះផលិតផល អតិថិជន បុគ្គលិក និងសង្គមជុំវិញខ្លួន ហើយនេះជាឧទាហរណ៏ដ៏ល្អនៃការធ្វើជំនួញដែលអាចផ្លាស់ប្តូរពិភពលោកឱ្យល្អប្រសើរឡើងបានយូរអង្វែងផងដែរ។ មិនថាអ្នកជាម្ចាស់មុខជំនួញខ្នាតធំ ខ្នាតតូច និស្សិត ម៉ួយប្រចាំរបស់ ស្តារ៏បាក់ស៏ ឬជាគូប្រជែងរបស់ស្តារ៏បាក់ស៏ ។

BookApp

25 Dec, 06:38


ជាទូទៅ អ្នកដឹកនាំដ៏ពូកែ ព្រោះជាអ្នកពូកែទំនាក់ទំនង។ ប្រសិនបើអ្នកគ្មានជំនាញទំនាក់ទំនងជាមួយមនុស្សទេ មនុស្សនឹងមិនដើរតាមអ្នកឡើយ ហើយការបង្កើតសមិទ្ធផលនានា នឹងមិនកើតជាការដែរ។ នៅក្នុងសៀវភៅ សិល្បៈនៃការទំនាក់ទំនង នេះ អ្នកនិពន្ធ John C. Maxwell បានបើកបង្ហាញយ៉ាងច្បាស់ពីវិធីទំនាក់ទំនងជាមួយមនុស្សយ៉ាងសុីជម្រៅ និងមានប្រសិទ្ធភាពបំផុត ជាពិសេស មាន 101 វិធីសាស្រ្តដែលគ្រប់អ្នកដឹកនាំគួរដឹង ។

BookApp

24 Dec, 03:30


☯️សៀវភៅ "ក្បួនមើលហុងស៊ុយ" រៀនសូត្រខ្លួនឯង
📌ក្បួនលើករាសីរកសុីមានបាន
📌យើងមើលអំពីជីវិតគូស្រករ
📌ក្បួនរៀបចំគេហដ្ឋាន និងក្រុមហ៊ុន (កន្លែងរកសុី)
📌ជួយធ្វើអោយអាជីវកម្មរីកចម្រើន
📌ស្រួលរៀន និងអនុវត្តន៍តាមខ្លួនឯងបាន

BookApp

21 Dec, 09:01


អ្នកដឹកនាំ​ដែលគ្មានសមត្ថភាពគឺតែងតែធ្វេីឱ្យកូនចៅមានសម្ពាធនិងប៉ះពាល់ផ្លូវចិត្ត​ ។
បុគ្គលិក​មានអំណាច​ មេមានអំណាច​ ច្បាប់មានអំណាច​ ក្រុមហ៊ុន​អ្នកនឹងមានចំណូល​ ។

BookApp

20 Dec, 08:00


មនុស្សដែលជួបប្រទះ នូវសំណាងអាក្រក់ អាចនឹងជួបមនុស្សដែលមិនស៊ូវយល់ដឹង ដែលអាចបង្កឱ្យមានបញ្ហា និងរំខានដល់ជីវិត និងបេសកកម្មរបស់ពួកគេ។ សៀវភៅនេះនឹងបង្ហាញអ្នកអំពីរបៀបរស់នៅជាមួយមនុស្ស ដែលមានគំនិត និងអាកប្បកិរិយាខុសពីយើង ។

BookApp

20 Dec, 05:05


ក្លាយខ្លួនជាថៅកែ ហាក់ដូចជាងាយស្រួលណាស់ មើលទៅធ្វើការងារ គ្រាន់តែសុីញ៉េរួចហើយចប់។ ប៉ុន្តែការពិតគឺពិបាកណាស់ ដ្បិតថាមិនហត់កាយ តែហត់ចិត្ត ហត់គិត ហត់បំផុតគឺពេលធ្វើជាថៅកែដំបូង។ គ្មានបទពិសោធន៏ ការងារថ្មីៗមិនធ្លាប់ធ្វើ។ អ្នកអាចក្លាយជាថៅកែបានដរាបណា អ្នកមានការតាំងចិត្តខ្ពស់ ចេះបត់បែន ចេះតស៊ូតតាំងមិនរាថយ មិនចុះចាញ់ឧបសគ្គទាំងឡាយដែលត្រូវឆ្លងកាត់ ។

BookApp

20 Dec, 01:00


នៅពេលអ្នកជឿជាក់លើខ្លួនឯង រឿងអច្ឆរិយៈនឹងកើតឡើង! ទំនុកចិត្តលើខ្លួនឯងមិនមែនកើតមកដោយសារតែអ្នកបានដឹងចម្លើយគ្រប់បែបយ៉ាងនោះទេ ប៉ុន្តែវាកើតឡើងដោយសារអ្នកត្រៀមខ្លួនជាស្រេចហ៊ានប្រឈមមុខជាមួយរាល់ការប្រឈមទាំងឡាយ ។ សៀវភៅនេះនឹងបង្ហាញអ្នកពីចំណុចសំខាន់ៗដូចជា៖
.កំណត់គោលដៅរបស់ជីវិត
.ធ្វើខ្លួនជាមនុស្សដែលខ្វះជានិច្ច
.ត្រូវស្គាល់ខ្លួនឯង
.សួរខ្លួនឯង
.ហ៊ានចាប់ផ្តើម
.ហ៊ានសម្រេចចិត្ត
.រៀបចំតុល្យភាពនៃជីវិត
.ត្រូវចេះចិន្តនាការ ។

BookApp

19 Dec, 12:00


សៀវភៅនេះជាសៀវភៅពិសេសមួយ ខណៈពេលដែលមនុស្សជាច្រើនព្យាយាមទស្សន៏ទាយអនាគត អ្នកនិពន្ធសៀវភៅនេះ បែរជានិយាយអំពីរឿងជាច្រើន ដែលមិនផ្លាស់ប្តូរ ទោះបីជាពេលវេលាបានកន្លងផុតទៅយូរយ៉ាងណាក៏ដោយ។ មនុស្សជាច្រើនប្រហែលជាគិតថា ការរៀនអំពីអ្វីដែលមិនផ្លាស់ប្តូរ គឺជារឿងគួរឱ្យធុញទ្រាន់។ ពួកគេអាចគិតថា វាមិនមានការរីកចម្រើន ឬ គួរឱ្យចាប់អារម្មណ៏នោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ការយល់ដឹងអំពីអ្វីដែលមិនផ្លាស់ប្តូរ នឹងជួយឱ្យយើងយល់ពីជីវិតបានកាន់តែសុីជម្រៅ។ វានឹងបើកឱ្យយើង មានទស្សនៈថ្មី និងគំនិតថ្មីដែលយើងមិនធ្លាប់គិតពីមុនមក ។

BookApp

27 Nov, 13:30


នៅក្នុងសៀវភៅ គិតជឿជាក់អ្នកនឹងជោគជ័យ លោក​ Napoleon Hill បានជំរុញឱ្យអ្នកព្យាយាមសាកល្បង និងផ្តោតអារម្មណ៏ទៅលើការចាប់យកនូវអ្វីដែលអាចទៅរួចចេញពីអ្វី ដែលមិនអាចទៅរួច។ ដោយការតម្រង់ការគិត
របស់អ្នកឆ្ពោះទៅរកគោលដៅណាមួយ នោះអ្នកនឹងបាន
កំណត់ជោគវាសនាចុងក្រោយរបស់អ្នក ជាក់ជាពុំខាន ។

BookApp

27 Nov, 08:59


សៀវភៅនេះ គឺជាមគ្គុទេសក៏ដ៏សំខាន់ សម្រាប់អ្នកដែលចង់មានអារម្មណ៏ថា ខ្លួនឯងមានថាមពល និងបង្កើតជីវិតដែលខ្លួនប្រាថ្នា។ ដោយធ្វើតាម៧ជំហានងាយៗនេះ អ្នកនឹងរៀនពីរបៀបប្រើប្រាស់ថាមពលនៃចិត្ត ដើម្បីបំផុសគំនិតនិងសម្រេចក្តីសុបិនរបស់អ្នក ។

BookApp

26 Nov, 11:01


សៀវភៅ" ផ្តោតលើ​រឿង​មួយ" ជា​សៀវភៅ​ដែល​លក់ដាច់​លេខ ១ នៅ​Wall Street Journal, NewYork Times និង USA Today ។ វា​បានឈ្នះ​ពានរង្វាន់​សៀវភៅ​ល្អ​បំផុត​ចំនួន ១២ ដង​នឹង​ត្រូវបាន​បក​ប្រែជា ៣០ ភាសា ព្រមទាំង​ត្រូវ​បានជ្រើសរើស​ជា​សៀវភៅ​ជំនួញ​កំពូល​ទាំង ៥ ប្រចាំឆ្នាំ ២០១៣​។ សូម្បីតែ​លោក Steve Job ដែលជា​ស្ថាបនិក ក្រុមហ៊ុន Apple​ក៏បាន​និយាយថា​៖ «​សៀវភៅ​នេះ​វា​មិន​ត្រឹមតែ​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ទេ ប៉ុន្តែ​វា​ល្អ​សម្រាប់​គោលដៅ​ទាំងអស់​ដែល​អ្នក​ចង់​យកឈ្នះ​នៅក្នុង​ជីវិត​។​»

BookApp

26 Nov, 07:18


គ្រប់បញ្ហាដែលយើងបានជួប គឺមិនមែនសុទ្ធតែអាក្រក់ទាំងអស់ទេ ជួនកាលវាមកដើម្បីផ្តល់មេរៀនអ្វីម្យ៉ាងដល់យើង ប៉ុន្តែយើងមិនបានដឹងតែប៉ុណ្ណោះ។

BookApp

26 Nov, 02:47


" និទានបើកបញ្ញា " ជាមួយនឹងរឿងខ្លីចំនួន 71 រឿង សុទ្ធតែបង្កប់នូវគំនិតអប់រំ ទាំងអក្សរសាស្ត្រ និងន័យធៀប ហើយនៅចុងបញ្ចប់នៃរឿងនីមួយៗ ភាគច្រើនបង្ហាញពីតម្លៃអប់រំដែលភ្ជាប់ជាមួយរូបភាព។ រឿងទាំងអស់ត្រូវបានបកប្រែ និងកែសម្រួលចេញពីវីដេអូអប់រំល្បីៗមួយចំនួនដែលទទួលបានការគាំទ្រយ៉ាងច្រើនពីមនុស្សជុំវិញពិភពលោក។ សៀវភៅនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់ការអាននៅកម្ពុជា ក៏ដូចជានាំយកនូវគំនិតផ្សេងៗគ្នាតាមបរិបទនៃរឿងនីមួយៗ។

BookApp

25 Nov, 02:14


សុភាវធម៌មានន័យថាជាក្រឹតក្រម ឬច្បាប់វិន័យអប់រំដើម្បីឱ្យមនុស្សមានដំណើរក្នុងភាពជាមនុស្សល្អប្រពៃ។ សុភាវធម៌ចែកចេញជា៣សាខាគឺ សុជីវធម៌ សីលធម៌ និងគុណធម៌ ។

BookApp

23 Nov, 13:05


Big Thanks ❤️❤️

BookApp

23 Nov, 10:03


អ្នកនិពន្ធ Brain Sher បានចែករំលែកនូវគំនិតដ៏អាថ៌កំបាំងនិងឈ្លាសវៃបំផុតដើម្បីឱ្យអ្នកបានឃើញនូវវិធីដ៏ចាំបាច់ដើម្បីភាពមានបាននិងជោគជ័យក្នុងជីវិត។ ទ្រព្យសម្បត្តិរបស់អ្នកអាចដុះដាលទៅបាន លុះត្រាតែអ្នកចាប់ផ្តើមធ្វើប៉ុណ្ណោះ ។

BookApp

23 Nov, 06:05


ឈុតសៀវភៅ ដូណាល់ត្រាំ និង រ៉ូបឺតគីយូសាគិ

BookApp

23 Nov, 01:00


អ្នកដឹកនាំ គឺជាអ្នកដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកនាំក្រុមទៅជួបនឹងស្ថានភាពដែលមិនធ្លាប់ជួបប្រទះ ឬអ្វីដែលមិនធ្លាប់ដឹងពីមុនមក ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីជម្នះលើការលំបាក ឬគ្រោះថ្នាក់ ។ អ្នកដឹកនាំនឹងចាប់អារម្មណ៏ក្នុងការការពារក្រុមឬដឹកនាំក្រុមឆ្ពោះទៅមុខជាមួយគ្នានាពេលអនាគត ជាជាងគិតពីផលប្រយោជន៏ផ្ទាល់ខ្លួន។ អ្នកដឹកនាំត្រៀមខ្លួនរួចជាស្រេចក្នុងការនឹងលះបង់ ខ្លួនឯងដើម្បីផលប្រយោជន៏របស់កូនចៅ អ្នកដឹកនាំពិតប្រាកដ នឹងគ្មានថ្ងៃក្បត់ក្រុមឡើយ។

BookApp

22 Nov, 14:00


ដាច់លុយតែមួយមុខតែក្នុងខ្លួនពិបាកដូចឈឺជំងឺមួយរយមុខពិបាកគ្រប់សព្វ ។ ចង់ឲ្យខ្លួនឈប់ដាច់លុយ អានសៀវភៅ លុយពិត!

BookApp

22 Nov, 12:02


សៀវភៅ " មេរៀននៃការចាប់ផ្តើម និងគ្រប់គ្រងអាជីវកម្មរបស់សហគ្រិនកម្ពុជា " រៀបរាប់ពីមេរៀនពិសោធន៍របស់សហគ្រិនគួរឲ្យកត់សម្គាល់នៅកម្ពុជា ស្តីពីប្រវត្តិនៃការរកស៊ី ដំណើរនៃការចាប់ផ្តើមក្រុមហ៊ុនដំបូង ការចូលទីផ្សារ ការរីកធំ និងការចូលទៅក្នុងអាជីវកម្មផ្សេងៗជាបន្តបន្ទាប់។
ជជែកជាពិសេសពីយុទ្ធសាស្រ្តដែលបានជួយឲ្យក្រុមហ៊ុនទទួលបានជោគជ័យ និងបទពិសោធន៍បរាជ័យផ្ទាល់ខ្លួនដែលអ្នករកស៊ីគួរជៀសវាង។

BookApp

21 Nov, 11:30


តេីអ្វីទៅជា "យុទ្ធវិធីទីផ្សារបណ្តាញ" ?
យុទ្ធវិធីទីផ្សារបណ្ដាញ គឺជាការចងសម្ពន្ធជាក្រុម ជាបក្សពួក ក្នុងគោលបំណងរួមមួយ ដើម្បីលក់នូវផលិតផលសេវាកម្ម និងការទាក់ទងគ្នាជាបណ្តាញមួយដ៏ធំពាសពេញពិភពលោក។ អ្នកដែលអាចយល់ច្បា់អំពីទីផ្សារបណ្តាលនេះ នឹងទទួលបានផលចំណេញ ឬប្រាក់លាភច្រើនជាងគេ... មានរឿងជាច្រើនទៀតដែលអ្នករកសុីក្នុងទីផ្សារបណ្តាញគួរដឹងពីសៀវភៅមួយនេះ។

BookApp

21 Nov, 08:30


#New Book
#New Stoke
#Can oder ❤️
#VIP Member 10%❤️

BookApp

21 Nov, 05:05


សៀវភៅ«គិតហើយមាន»ដែលជាស្នាដៃរបស់ ណាប៉ូឡេអុង ហ៊ីល នេះ ក្រៅពីមានទស្សនៈគំនិតជោគជ័យនិងករណីសិក្សានៃវិស័យធុរកិច្ចនៅក្នុងសម័យបច្ចុប្បន្នដើម្បីយកទៅអនុវត្តហើយ នៅមានរឿង​រ៉ាវនៃប្រវត្តិសាស្រ្ត សាសនាវិទ្យាសាស្រ្ត ចិត្តវិទ្យា និងគោលការណ៍សម្រាប់គ្រប់​គ្រងជីវិតទៀតផង ដោយអ្នកអាចពិសោធពីតម្លៃនិងភាពជាអមតៈរបស់សៀវភៅមួយក្បាលនេះបានដោយខ្លួនអ្នកផ្ទាល់។

BookApp

21 Nov, 01:00


💡 នៅក្នុងសៀវភៅ អំណាចនៃបច្ចុប្បន្នភាពនេះ (The Power of Now) នឹងនិយាយប្រាប់អ្នកអំពីបទពិសោធន៍នៃការធ្វើវិបស្សនាឬសមាធិ ដើម្បីធ្វើឱ្យចិត្តស្ងប់ ក៏ដូចជាប្រាប់អ្នកពីវិធីនៃការរំដោះខ្លួនចេញពីចិត្ត ព្រមទាំងស្វែងរកខ្លួនឯងនៅក្នុងចិត្ត និងមានចំណុចជាច្រើនទៀតដែលសុទ្ធសឹងតែជួយបង្កើននូវអំណាចនៃបច្ចុប្ប ន្នភាពរបស់អ្នក។

BookApp

20 Nov, 10:01


ឈុត​សៀវភៅទាំងអស់នេះ​ នឹងបង្ហាញ​អ្នកពីការសិក្សារៀនបែបងាយៗ​ ដេីម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងសាលារៀន​ ជាពិសេស​គន្លឹះ​សំខាន់ៗដេីម្បីត្រៀមខ្លួនក្នុងការដាក់ពាក្យ​ និងបង្កេីនអត្រាជោគជ័យក្នុងសំណេីសុំអាហាររូបករណ៍​ ។

BookApp

20 Nov, 05:49


ជីវិត តែងជួបប្រទះគ្រប់រសជាតិមិនថា ល្វីង ជូរ ចត់ និងផ្អែមនោះឡើយ។ ដូច្នេះ អ្វីដែលខ្ញុំតែងតែប្រាប់ខ្លួនឯងឥតឈប់នោះ គឺត្រូវញញឹមទទួលយក​និងដោះស្រាយបញ្ហាតាមដំណើរ ។

BookApp

20 Nov, 01:00


សៀវភៅ តម្រាចិត្តសាស្រ្ត ជាប្រភេទសៀវភៅបែបចិត្តសាស្រ្ត ដែលសិក្សាអំពីចិត្តមនុស្ស ប្រភេទមនុស្ស និងរបៀបមើលមនុស្ស។

BookApp

19 Nov, 13:00


សៀវភៅមួយក្បាលនេះជួយឲ្យលោកអ្នកបានស្វែងយល់ពីភាពខុសគ្នារវាងបុរសនិងនារីបានយ៉ាងល្អបំផុត។
អ្នកនឹងដឹងយ៉ាងច្បាស់ពីតម្រូវការរបស់ភាគីម្ខាងទៀតហើយអាចរកឃើញនូវមធ្យោបាយផ្សេងៗដែលអាចជួយឲ្យ
ជីវិតគូស្រកររបស់អ្នកពោរពេញដោយក្ដីសុខ… គឺជាសៀវភៅតែមួយគត់ដែលអាចឆ្លើយតបនឹងបញ្ហាទាំងឡាយ
ដែលអ្នកចង់ដឹង តែនៅមិនទាន់មាននរណាអាចឆ្លើយបាននៅឡើយ។ វិធីការនៅក្នុងសៀវភៅនេះគឺជាមាគ៌ា
ដែលយើងគ្រប់រូបអាចធ្វើបាននិងបានទទួលការពិសោធរួចមកហើយថា​អាចយកទៅអនុវត្តបានផលប្រាកដមែន។

BookApp

19 Nov, 09:20


New Book can oder ❤️❤️

BookApp

19 Nov, 04:31


" សិល្បៈ​នៃការប្រេីប្រាក់ ​"
📚 ប្រភេទសៀវភៅ៖ គំនិត​ បទពិសោធ​ និងគន្លឹះសំខាន់ៗក្នុងការគ្រប់គ្រងលុយ។ សៀវភៅនេះមាន៥ចំពូកសំខាន់ៗគឺ៖​
១.​ ទស្សនៈ​ទូទៅ​អំពីប្រាក់
​២.​ ក្បួនចំណាយដ៏ត្រឹមត្រូវ​
៣.​ការសន្សំដ៏វ័យឆ្លាត
​៤.​ បំផុស​គំនិត​វិនិយោគ​
៥. ដំបូន្មាន​ពីបុគ្គល​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​។

BookApp

18 Nov, 07:30


#ឈុតសៀវភៅទាក់ទងនឹងការនិយាយ
.​ សិល្បៈ​និយាយ​ខ្លីខ្លឹម
.​ ភាពជាអ្នកនិយាយកម្រិតកំពូល​
.​ និយាយ​ឱ្យ​ឈ្នះនិយាយឱ្យមាន
.​ របៀបពូកែនិយាយ​

BookApp

18 Nov, 02:31


សៀវភៅ #មនុស្សពេលព្រឹក ផ្តល់បច្ចេកទេសចម្បងបំផុតមួយ
ដើម្បីជួយបង្កើត #ទម្លាប់ក្រោកពីគេង នៅម៉ោង #5am
ឈ្មោះថា #The #Army #Bell ដែលមានបួនជំហានងាយៗ។

ក្រៅពីនេះ #មនុស្សពេលព្រឹក ក៏ចែករំលែកវិធីសាស្រ្តនិងយុទ្ធសាស្រ្តប្លែកៗមួយចំនួនទៀតផងដែរ ៖
#1 វិធីសាស្រ្តក្នុងការសម្រេចចិត្តផ្លាស់ប្តូរជីវិត
#2 បច្ចេកទេស #RSD ដើម្បីជួយជម្រុញថាមពលរាងកាយ ចិត្ត និង
ខួរក្បាលឱ្យមានសន្ទុះ និងថាមពលខ្លាំងក្លាដើម្បីចាប់ផ្តើមថ្ងៃថ្មី
ប្រកបដោយទំនុកចិត្តខ្ពស់។
#3 យុទ្ធសាស្ត្រ #រង្វាន់ និង #រំពាត់ ដើម្បីជួយជម្រុញឱ្យអ្នកបន្ត
ធ្វើសកម្មភាពរហូតដល់សម្រេច #គោលដៅ
ដែលអ្នកបានកំណត់។

#មនុស្សពេលព្រឹក ជាសៀវភៅបែប #អនុវត្ត និង
បែប #លើកកម្លាំងចិត្ត។

សង្ឃឹមថាអ្នកនឹងចូលចិត្តសៀវភៅ #មនុស្សពេលព្រឹក
ហើយជ្រើសរើសវាជា #សមាជិកថ្មីមួយ
សម្រាប់ទូសៀវភៅរបស់អ្នក៕

#edu
#មនុស្សពេលព្រឹក
#The #Morning #Person
💥💥New Book

BookApp

17 Nov, 10:11


សៀវភៅ Think Again ដែលនិពន្ធដោយ Adam Grant នឹងជួយជំរុញការគិតឱ្យយើង ព្យាយាមគិតឡើងវិញ ម្តងទៀតថាវាអាចល្អដែរឬទេ ជាជាងយើងបដិសេធ មិនព្រមទទួលយកអ្វីដែលផ្ទុយនឹងគំនិតចាស់របស់ខ្លួនដោយមិនបានគិតអ្វីសោះ និងដែលវាអាចជាប្រយោជន៏ឱ្យយើងត្រៀមខ្លួនទប់ទល់នឹងការផ្លាស់ប្តូរបាន ។

BookApp

13 Nov, 06:20


👉 មនុស្សរឹងមាំមិនធ្វើទម្លាប់១៣យ៉ាងនេះ
👉 13 Things Mentally Strong People Don't Do

BookApp

11 Nov, 08:00


បងៗអាចឆាតសួរតម្លៃសិនបាន​ អត់ទាន់ទិញក៏បាន❤️😘

BookApp

11 Nov, 05:07


(សៀវភៅផ្កាយប្រាំ)
.ផ្កាយទី១ : គុណតម្លៃ
.ផ្កាយទី២ : ចំណាប់អារម្មណ៏
.ផ្កាយទី៣ : ប្រយោជន៍
.ផ្កាយទី៤ : ចិត្តសាស្ត្រ
.ផ្កាយទី៥ : ទំនាក់ទំនង
សរុបផ្កាយទាំងប្រាំ ។

BookApp

11 Nov, 01:01


សៀវភៅ«គិតហើយមាន»ដែលជាស្នាដៃរបស់ ណាប៉ូឡេអុង ហ៊ីល នេះ ក្រៅពីមានទស្សនៈគំនិតជោគជ័យនិងករណីសិក្សានៃវិស័យធុរកិច្ចនៅក្នុងសម័យបច្ចុប្បន្នដើម្បីយកទៅអនុវត្តហើយ នៅមានរឿង​រ៉ាវនៃប្រវត្តិសាស្រ្ត សាសនាវិទ្យាសាស្រ្ត ចិត្តវិទ្យា និងគោលការណ៍សម្រាប់គ្រប់​គ្រងជីវិតទៀតផង ដោយអ្នកអាចពិសោធពីតម្លៃនិងភាពជាអមតៈរបស់សៀវភៅមួយក្បាលនេះបានដោយខ្លួនអ្នកផ្ទាល់។ គិតហើយមាន គឺជាសៀវភៅដែលមិនត្រឹមតែប្តូរគំនិតរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងប្តូរទាំងវិធីគិតរបស់អ្នកទៀតផង ។

BookApp

10 Nov, 11:00


សៀវភៅនេះបានចងក្រងនូវអត្ថបទចំនួន៧៩ អត្ថបទរបស់លោក ស៊ីជីនភីង ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤ ដែលក្នុងនោះរួមមានសុន្ទរកថាសេចក្តីបង្គាប់បង្ហាញនិងសារលិខិតជូនពរជាដើម។ បច្ចុប្បន្នសៀវភៅនេះបានបកប្រែជា ១៦ភាសាព្រមទាំងបោះពុម្ពផ្សាយបានចំនួន ៦ លាន ២ សែនក្បាលនៅលើសាកលលោកទាំងមូល។ ក្នុងសៀវភៅនេះរួមមានទាំងគោលការណ៍ណែនាំសំខាន់ៗអំពីគោលនយោបាយអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយ សុបិន និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋសាមញ្ញ មធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាលំបាកៗ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវែងឆ្ងាយ មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងការគិតពិចារណាអំពីការអភិវឌ្ឍរបស់ពិភពលោក និងជោគ
វាសនារបស់មនុស្សជាតិផងដែរ ។ តាមរយៈសៀវភៅនេះ យើងនឹងអាចយល់ដឹងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ការគិតគូរដល់ប្រជាជន កម្រិតវប្បធម៌និងទឹកចិត្តដ៏ទូលំទូលាយរបស់លោកប្រធានរដ្ឋចិន ស៊ីជីនភីង ។

BookApp

10 Nov, 06:52


Les Brown បានជួយផ្លាស់ប្តូរជីវិតមនុស្សរាប់ពាន់នាក់ជុំវិញពិភពលោកមកហើយ។ លោកជាអ្នកជំនាញផ្នែកដឹកនាំមនុស្សឱ្យទទួលបានជោគជ័យយ៉ាងពិតប្រាកដតាមរយៈច្បាប់ដ៏អាថ៌កំបាំងនិងមានថាមពលបំផុតទាំង១២ក្នុងការជួយឱ្យមនុស្សសម្រេចបាននូវក្តីសុបិនរបស់ពួកគេ ។

BookApp

09 Nov, 09:01


ឈុតសៀវភៅ " ប្រវត្តិសាស្ត្រប្រទេសកម្ពុជា "

BookApp

08 Nov, 09:05


មនុស្សម្នាក់បានត្រឹមការស្ដាប់ មិនអានគឺមិនអាចរីកចម្រើនបញ្ញាដល់ជម្រៅនៃការគិតបានឡើយ។ ការអានសៀវភៅ គឺជាការហ្វឹកហាត់ខួរក្បាលឱ្យចេះគិត ពិចារណារកហេតុផល ខុសត្រូវ និងចេះវិភាគថ្លឹងថ្លែងការពិតបាន។

នៅក្នុងសៀវភៅនីមួយៗតែងតែបង្កប់សារអប់រំ ក្រើនរម្លឹក ការដាស់តឿន និងការអវិភវឌ្ឍផ្នែកផ្សេងជាច្រើនទៀត។ កាន់តែពិសេស ក្នុងសៀវភៅនីមួយៗគឺ មាននូវមេរៀនជីវិត ការនិទានជាច្រើន ប្រៀបដូចជាអ្នកកំពុងតែនៅក្នុងសួនច្បារដ៏ស្រស់ត្រកាលដូច្នោះដែរ។

BookApp

08 Nov, 05:05


ឈុតសៀវភៅ ទស្សនៈ គោលគំនិត របស់បុគ្គលខ្លាំង និងអ្នកប្រាជ្ញល្បីៗ ។

BookApp

08 Nov, 01:01


សៀវភៅ "ច្បាប់ ៤៨ ប្រការនៃការបង្កើតអំណាច"
ជាសៀវភៅនិយាយអំពីឥរិយាបថរបស់មនុស្សនៅជុំវិញខ្លួនយើងថាតើ មនុស្សនៅក្នុងសង្គមមានលក្ខណៈល្អ អាក្រក់ ឬព្រៃផ្សៃកម្រិតណា និងវិធីដែលយើងត្រូវសម្គាល់មើលពួកគេ ព្រមទាំងវិធីដើម្បីរៀបចំខ្លួនដើម្បីទប់ស្កាត់, ប្រឈមមុខ ក៏ដូចជាវាយប្រហារទៅលើពួកគេវិញដើម្បីឱ្យយើងបានទៅដល់ចំណុចមួយដែលយើងចង់ទៅដល់។

BookApp

07 Nov, 13:30


មនុស្សភាគច្រើនបង្កើតជំនួញដោយត្រាប់តាមអាជីវកម្មដែលមានក្នុងពេលបច្ចុប្បន្ន យ៉ាងហោចក៏ទទួលបានជោគជ័យតិចតួចឬជោគជ័យមួយរយៈ តែប្រសិនបើអ្នកចង់ទទួលបានជោគជ័យធំធេងនិងរកប្រាក់ចំណូលបានរាប់សិបឆ្នាំទៀត អ្នកគួរតែបង្កើតជំនួញពី០ទៅ១ ដែលវាមានន័យដល់ការបង្កើតអ្វីថ្មីៗដែលមិនធ្លាប់មានអ្នកណាធ្វើពីមុនមក ។ សៀវភៅនេះនឹងបង្ហាញពីវិធីសាស្រ្តនិងណែនាំការបង្កើតអាជីវកម្មពី០ទៅ១ ដែលវានឹងផ្តល់ផលដ៏ត្រចះត្រចង់ដល់អ្នករាប់សិបឆ្នាំដោយពុំចាំបាច់ប្រជែងជាមួយនឹងនរណាឡើយ ។

BookApp

07 Nov, 10:30


បងៗចង់ដឹងតម្លៃឆាតមកផេកផ្ទាល់បាន
#BookApp ❤️😘

BookApp

30 Oct, 10:30


គតិបណ្ឌិតរបស់អ្នកដឹកនាំ អ្នកប្រាជ្ញ ឬបុគ្គលសំខាន់របស់ពិភពលោកមានសារសំខាន់ខ្លាំងណាស់ ព្រោះជាគំនិតដែលកើតពីបទពិសោធពិតប្រាកដរបស់បុគ្គលជោគជ័យ និងធ្លាប់ឆ្លងកាត់ភាពក្តៅនិងត្រជាក់មកមុន។ ពាក្យសម្តីទាំងនោះបង្កប់នូវឧត្តមគតិដ៏ជ្រាលជ្រៅនិងមានតម្លៃបំផុត។ ទោះជាប្រយោគខ្លះខ្លីៗក្តី តែក៏មានន័យជ្រាលជ្រៅដែរ ហើយពេលខ្លះក៏អាចបង្កើតជាកម្លាំងចិត្ត និងអាចកែប្រែជីវិតលោកបានទៀតផង។

BookApp

30 Oct, 08:01


ប្រទេសអុីស្រាអែលបានចូលធ្វើសង្រ្គាម៤លើក ជាមួយនឹងប្រទេសអារ៉ាប់ជាប្រទេសប្រវត្តិសាស្ត្ររបស់ខ្លួនដោយ៤លើកនោះមាន៖

-លើកទី១ ក្នុងឆ្នាំ១៩៤៨

-លើកទី២ ក្នុងឆ្នាំ១៩៥៦

-លើកទី៣ ក្នុងឆ្នាំ១៩៦៧

-លើកទី៤ ក្នុងឆ្នាំ១៩៧៣។

ហេតុម្តេចក៏មានសង្គ្រាមអុីស្រាអែល និងអារ៉ាប់លើកទី៤ នេះកើតមានឡើង? ដោយគេពុំអាចឆ្លើយនឹងសំណួរនេះ
ឱ្យបានជាក់លាក់ទេ គេគ្រាន់តែស្ទាបស្ទង់ ព្រឹត្តិការណ៍ផ្សេងៗ
ដែលកើតឡើងមុនពេលផ្ទុះសង្គ្រាមឡើងតែប៉ុណ្ណោះ។

BookApp

30 Oct, 05:05


💎សៀវភៅ «ចង់ពូកែត្រូវតែក្លាហាន» មួយក្បាលនេះ បាននិយាយពីរឿងរ៉ាវ ដែលដកស្រង់ចេញពីអ្នកនិពន្ធផ្ទាល់គឺ សេរីល សេនបឺក ជាប្រធានផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook។ ដែលត្រូវធ្វើការរួមជាមួយមនុស្សប្រុស ភារកិច្ចការងារដ៏ច្រើន ឧបសគ្គផ្សេងៗដែលត្រូវប្រឈម ពេលខ្លះក៏ធ្វើឱ្យនាងបាក់ទឹកចិត្ត តែនាងមិនរាថយឡើយ។ អត្ថបទក្នុងសៀវភៅនេះ អ្នកអាចយកទៅធ្វើជាមេរៀនដើម្បីកែខៃ ផ្លាស់ប្ដូរ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឈានទៅរកគោលដៅនៃភាពជោគជ័យ។

BookApp

30 Oct, 01:01


ពូទីន ចូលកាន់តំណែងកំពូលរបស់រដ្ឋ ដោយចៃដន្យបំផុត នៅឆ្នាំ១៩៩៩។ ក្រោមការគ្រប់គ្រង«កណ្តាប់ដៃដែក»របស់លោក ប្រមាណ២០ឆ្នាំនេះ, រុស្ស៊ីបានកែប្រែមុខមាត់ថ្មី ហើយឈានជើងវិលចូលឆាកនយោបាយអន្តរជាតិ ក្នុងនាមជាមហាអំណាច។ គឺជាអ្វីដែលពិភពលោកមិនអាចមើលរំលង។

តើ ពូទីន ជាអ្នកណា?
តើលោកធ្វើអ្វីខ្លះក្នុងអំឡុងពេលក្តាប់អំណាច រយៈពេល២ទសវត្សរ៍មកនេះ? តើលោកប្រឈមអ្វីខ្លះដើម្បីធ្វើឱ្យមាតុភូមិអាចវិលត្រឡប់ចូលឆាកនយោបាយពិភពលោក ក្នុងនាមជាមហាអំណាច?
តើរុស្ស៊ីរបស់លោក ពូទីន មានទស្សនៈនិងជំហរយ៉ាងណាចំពោះព្រឹត្តិការណ៍នយោបាយអន្តរជាតិ ដែលកំពុងកើតឡើងយ៉ាងក្តៅគគុក នាពេល​សព្វថ្ងៃនេះ?

សំណួរទាំងនេះ គឺជាកម្មវត្ថុនៃសៀវភៅ«ពូទីន ២០ឆ្នាំក្នុងអំណាច»។

ជាសៀវភៅថ្មី និពន្ធ​និងស្រាវជ្រាវដោយសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ អេង ប៉ូលីត សូឡារី ដែលជាអតីតនិស្សិត​ខ្មែរ ទទួល​ការ​បណ្តុះបណ្តាល​នៅ​រដ្ឋធានីម៉ូស្កូ។

BookApp

29 Oct, 11:30


សៀវភៅឈុតនេះនឹងបង្ហាញអ្នកពីវិធីសាស្រ្តក្នុងការបង្កើនលុយ ការសន្សំលុយ តាមរយៈមេរៀនខ្លីៗ និងទស្សនៈជំរុញទឹកចិត្តល្អៗ ក្នុងការធ្វើជំនួញ។ " ប្រើលុយត្រូវ រស់នៅមានអនាគត "

BookApp

29 Oct, 08:00


សៀវភៅនេះនឹងបង្ហាញអ្នកពីកំណប់គំនិតដ៏មានតម្លៃសម្រាប់អ្នកណាដែលពិតជាចង់បានសម្រេចសមិទ្ធផលនានាក្នុងជីវិតកាន់តែច្រើនឡើង ។ " DARE TO WIN "

BookApp

29 Oct, 05:05


សិល្បៈឈ្នះខ្ជិល

១. បើចង់បានមេអំបៅ ចូរថែទាំសួនផ្ការបស់អ្នកឱ្យបានល្អ។

២. ការទម្លាក់កំហុសលើអ្នកដទៃគឺជាទម្លាប់ងាយស្រួលធ្វើ តែវាធ្វើឱ្យជីវិតរបស់អ្នកលំបាកនាពេលអនាគត។

៣. ពេលវេលាល្អបំផុតទីមួយដើម្បីដាំដើមឈើគឺកាលពី ២០ឆ្នាំ មុន ហើយពេលវេលាល្អបំផុតទីពីរគឺឥលូវនេះ។

៤. កំហុសមួយមិនបណ្តាលឱ្យអ្នកក្លាយជាមនុស្សបរាជ័យបានឡើយ តែការធ្វើកំហុសនោះដដែលៗ គឺមិនអាចធ្វើឱ្យអ្នកជោគជ័យបានឡើយ។

៥. គ្រប់គ្រងអ្វីដែលអ្នកអាចគ្រប់គ្រងបាន។ រៀនដោះលែងអ្វីដែលស្ថិតនៅក្រៅដែនអំណាចរបស់អ្នក។

៦. កន្លែងខ្លះធ្វើឱ្យអ្នកមានសុវត្ថិភាពនិងងាយស្រួល តែវាលួចប្លន់ភាពរីកចម្រើនរបស់អ្នក។

៧. អ្នកមិនបានខ្វះគំនិតល្អនោះទេ តែអ្នកកំពុងខ្វះឆន្ទៈក្នុងការប្រើប្រាស់គំនិតល្អៗទាំងនោះ។

BookApp

29 Oct, 01:01


លោក កាល់ ម៉ាក្ស ជាសាមញ្ញជនដ៏មានឥទ្ធិពលបំផុតក្នុងលោក គាត់ជាអ្នកប្រាជ្ញផ្នែកនយោបាយ ទស្សនវិទូសេដ្ឋកិច្ច និងជាម្ចាស់ យុទ្ធសាស្រ្តបដិវត្តសង្គម ដោយការផ្តួលរំលំលទ្ធិនាយទុន បើទោះជាពេលនៅមានជីវិត គាត់រស់នៅក្នុងសង្គមនាយទុនដែលកើតពីការបដិវត្តពាណិជ្ជកម្ម និងឧស្សាហកម្មក៏ដោយ។ រឿងរ៉ាវរបស់ លោក កាល់ម៉ាក្ស គួរឱ្យចាប់អារម្មណ៏ជាពិសេសរឿង សេដ្ឋកិច្ចនយោបាយ កម្មករ និងដើមទុនរឹតតែគួរឱ្យចាប់អារម្មណ៏ខ្លាងំឡើង​ ។

BookApp

28 Oct, 14:01


កូនឆ្នើម គឺមានលក្ខណៈសម្បត្តិដូចជា៖
ឆ្លាតវៃ យល់ការរាក់ជ្រៅ គិតត្រឹមត្រូវ មានការច្នៃប្រឌិត ស្វាហាប់
ស្មោះត្រង់ រហ័សរហួន ស្រឡាញ់និងសាមគ្គី កតញ្ញូ ពូកែ
ចេះដឹកនាំខ្លួន​ឯង តស៊ូអត់ធ្មត់ ក្លាហាន មានទំនួលខុសត្រូវ មានសីលធម៌ មុឺងម៉ាត់ យល់កាលៈទេសៈ ។ កូនរបស់លោកអ្នកនឹង មានគុណភាព មានសមត្ថភាព មានទំនួលខុសត្រូវ ។

BookApp

28 Oct, 11:01


អ្នកដឹកនាំ គឺជាអ្នកដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកនាំក្រុមទៅជួបនឹងស្ថានភាពដែលមិនធ្លាប់ជួបប្រទះ ឬអ្វីដែលមិនធ្លាប់ដឹងពីមុនមក ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីជម្នះលើការលំបាក ឬគ្រោះថ្នាក់ ។ អ្នកដឹកនាំនឹងចាប់អារម្មណ៏ក្នុងការការពារក្រុមឬដឹកនាំក្រុមឆ្ពោះទៅមុខជាមួយគ្នានាពេលអនាគត ជាជាងគិតពីផលប្រយោជន៏ផ្ទាល់ខ្លួន។ អ្នកដឹកនាំត្រៀមខ្លួនរួចជាស្រេចក្នុងការនឹងលះបង់ ខ្លួនឯងដើម្បីផលប្រយោជន៏របស់កូនចៅ អ្នកដឹកនាំពិតប្រាកដ នឹងគ្មានថ្ងៃក្បត់ក្រុមឡើយ។

BookApp

28 Oct, 08:05


" ៤០ឃ្លាដែលឪពុកម្តាយមិនគួរនិយាយជាមួយកូន "
ពាក្យសម្តីមួយចំនួនរបស់ឪពុកម្តាយអាចធ្វើឱ្យកូនខូចចិត្តនិងផ្តល់ផលប៉ះពាល់ចំពោះអនាគតកូនពេញមួយជីវិត។

1,033

subscribers

10,463

photos

197

videos