អំពីទុកផ្លូវក្រោយ @thebackways Channel on Telegram

អំពីទុកផ្លូវក្រោយ

@thebackways


ទុកផ្លូវក្រោយ ជាសៀវភៅយុទ្ធសាស្ត្រការពារផ្លូវក្រោយដ៏មានប្រសិទ្ធភាពបំផុត

អំពីទុកផ្លូវក្រោយ (Khmer)

ទុកផ្លូវក្រោយ ជាសៀវភៅយុទ្ធសាស្ត្រការពារផ្លូវក្រោយដ៏មានប្រសិទ្ធភាពបំផុត ជាឧបករណ៍សំរាប់អ្នកស្រាវជ្រាវប្រសិទ្ធភាពក្នុងការផ្លូវក្រោយ។ ទុកផ្លូវក្រោយផ្ដល់ព័ត៌មានជាសតិសមុធារាសន៍ក្នុងកម្មវិធីព្រលឹងសម្រាប់ស្រាវជ្រាវប្រសិទ្ធភាពជាច្រើននិងសាមញ្ញនិងអត្ថបទរឿង និងពលរដ្ឋបំពាប់ប្រទាន។ បើត្រូវពីមានបទពិសេសបែបត្រូវផ្លូវក្រោយ នឹងជាអ្នកចាប់តែដាក់ពជឿបាន។ សូមចូលរួមជួយដលពនចំពោះវាជា។

អំពីទុកផ្លូវក្រោយ

21 Jan, 05:17


តើអ្នកយល់យ៉ាងណា ចំពោះសមត្ថភាពក្នុងដឹកនាំរបស់ ឆាវឆាវ ?

អំពីទុកផ្លូវក្រោយ

16 Jan, 04:03


ខុងមិញ៖ រឿងដែលគួរធ្វើ ខ្ញុំបានធ្វើអស់ហើយ រង់ចាំតែព្រហ្មលិខិតប៉ុណ្ណោះ!

អំពីទុកផ្លូវក្រោយ

15 Jan, 07:48


ឆាវឆាវ

អំពីទុកផ្លូវក្រោយ

08 Jan, 15:35


ខុងមិញ (ជូកឺលៀង) មានចំណុចល្អមួយចំនួន ដែលគួរឱ្យសរសើរជាទីបំផុត៖

ទី១. គឺជាមនុស្សពូកែគិតល្អិតល្អន់ និងច្បាស់លាស់
ទី២. មានទាំងចំណេះដឹង និងសមត្ថភាពពិប្រាកដ
ទី៣. ចេះដាក់ខ្លួន ទោះបីខ្លួនឯងមានសមត្ថភាពខ្លាំងជាងក៏ដោយ
ទី៤. ស្មោះត្រង់ និងមិនលោភលន់
ទី៥. មិនខ្លបខ្លាចចំពោះសត្រូវខ្លួន ឬអ្នកមានបំណងបំពានដល់ខ្លួន
ទី៦. គឺជាអ្នកដឹកនាំដែលឈ្លាសវៃតែងគិតពីប្រយោជន៍រួមជារឿងដំបូងជានិច្ច
ទី៧. ពូកែសង្កេតមនុស្ស និងប្រើប្រាស់មនុស្ស
ទី៨. ចេះផ្តល់ឱកាស និងតម្លៃដល់អ្នកមានសមត្ថភាពពិតប្រាកដ
ទី៩. ពូកែក្នុងការសម្របខ្លួន និងអ្នករួមការងារជាមួយខ្លួន
១០. មានយុទ្ធសាស្ត្រ ក្នុងការប្រើប្រាស់ក្បួនសឹកប្រាកដោយសិល្បៈខ្ពស់!
******************

អត្ថបទ៖ ទុកផ្លូវក្រោយ
Telegram: t.me/TheBackWays

អំពីទុកផ្លូវក្រោយ

03 Jan, 07:23


មនុស្សឆ្លាត ធ្វើការងារពិត មនុស្សល្ងង់ នាំគ្នាដណ្តើមកេរ្តិ៍ឈ្មោះ...
តើយើងចង់ធ្វើជាមនុស្សឆ្លាត ឬជាមនុស្សល្ងង់? ដូច្នេះ គឺមានតែសៀវភៅនេះទេបង្ហាញអ្នកឱ្យបានដឹងគួរធ្វើដោយរបៀបណា។


សៀវភៅោះ ទុកផ្លូវក្រោយ ភាគ១ (បោះពុម្ពលើកទី១២)

អំពីទុកផ្លូវក្រោយ

27 Dec, 05:41


ដើរឆ្លងកាត់ផ្នូរខ្មោច ទើបដឹងថាខ្លួនឯងនៅរស់

អំពីទុកផ្លូវក្រោយ

26 Dec, 15:49


បើយើងចង់ឱ្យគេគិតថាយើងជាមនុស្សល្អ គឺមិនចាំបាច់ដល់ថ្នាក់និយាយអាក្រក់ពីអ្នកដទៃដើម្បីលើកតម្កើងខ្លួនឯងនោះទេ។ ចូរធ្វើអ្វីដែលមានតម្លៃ និងមានប្រយោជន៍ មិនយូរទេ ពួកគេនឹងមើលឃើញពីគុណសម្បត្តិពិតប្រាកដរបស់អ្នកជាក់ជាពុំខានឡើយ។
**************
សៀវភៅ៖ ទុកផ្លូវក្រោយ #ភាគ២
t.me/TheBackWays

អំពីទុកផ្លូវក្រោយ

19 Dec, 04:55


ឆាវឆាវ៖ លោកបងដឹងទេ! ខ្ញុំលែងទុកទ្រឹស្ដីនិងរឿងគ្មានបានការក្នុងចិត្តខ្ញុំទៀតហើយ។ បើការធ្វើជាសុភាពបុរស ត្រូវគេជាន់ឈ្លីធ្វើបាប ឆាវឆាវខ្ញុំ សុខចិត្តធ្វើជាអ្នកក្លាហានចិត្តអាក្រក់ម្នាក់ ដែលអាចសម្រេចកិច្ចការធំវិញប្រសើរជាង។

***********************
ទុកផ្លូវក្រោយ
t.me/TheBackWays

អំពីទុកផ្លូវក្រោយ

19 Dec, 02:33


ទឹក​ស្ងប់​ពិបាក​ស្មាន​ជម្រៅ​ មនុស្ស​ចិត្ត​ស្ងប់​ពិបាក​ស្មានទឹក​ចិត្ត

អំពីទុកផ្លូវក្រោយ

18 Dec, 06:48


ជីវិតខ្ញុំលំបាកឡើងធ្លាប់អស់ទៅហើយ ដូច្នេះទើបខ្ញុំរៀនចេះកម្សាន្តក្នុងការលំបាក

អំពីទុកផ្លូវក្រោយ

18 Dec, 05:06


រៀនដាក់ខ្លួន ទើបមានគេគោរព

អំពីទុកផ្លូវក្រោយ

14 Dec, 14:51


ចំណុច​ខ្លាំង​ ទាំង​ ១០​ចំណុច​ ​របស់​ ឆាវឆាវ
១.​ ពូកែខាងប្រេីយុទ្ធសាស្ត្រក្នុង​ការ​ដឹកនាំ
២.​ ​ភាព​ប៉ិនប្រសប់​ខាង​ប្រេីមនុស្សជុំវិញ
៣.​ បែង​ចែកគុណ​ និង​ ទោស​ច្បាស់លាស់
៤.​ ប្រេីមនុស្សមាន​សមត្ថភាព​ មិនប្រេី​សាច់​ញាតិ​ឯង
៥.​ មាន​គុណភាព​ ផ្តល់​រង្វាន់​ មាន​ទោស​ដាក់​ពិន័យ​
៦.​ ផ្តល់​តម្លៃ​មនុស្ស​ពូកែ​ អ្នកមានសមត្ថភាព​
៧.​ ចិត្ត​ដាច់​ តែច្បាស់លាស់​!
៨.​ មាន​សិល្បៈ​ក្នុង​ការ​លេីកទឹក​ចិត្ត​អ្នកដទៃ
៩.​ ទោះជួប​បរាជ័យ​ តែមិន​តក់ស្លុត​
១០.​ ចេះ​ក្តាប់​ឱកាស​ និងកសាងខ្លួនឯងឱ្យខ្លាំងពូកែ

អត្ថបទ​៖​ ទុកផ្លូវក្រោយ

អំពីទុកផ្លូវក្រោយ

10 Dec, 09:38


ការគ្រប់គ្រងចិត្ត គំនិត និងអារម្មណ៍របស់ខ្លួនឯងបាន គឺជាភាពខ្លាំងក្លារបស់មនុស្សម្នាក់ៗនៅក្នុងខ្លួន ហើយក៏ជាជ័យជម្នះដ៏ធំបំផុតក្នុងឆាកជីវិតរបស់មនុស្ស។

មនុស្សភាគច្រើន តែចង់យកឈ្នះនៅសត្រូវនៅខាងក្រៅខ្លួន ឬជាអ្នកដទៃ តែពួកគេមិនដឹងថាការឈ្នះពិតប្រាកដ និងអស្ចារ្យជាងគេនោះគឺ ការយកឈ្នះចិត្តរបស់ខ្លួនឯង។

សៀវភៅទាំងនេះ បង្ហាញពីភាពអត់ធ្មត់ ពីភាពខ្លាំងក្នុងការគ្រប់គ្រងខ្លួនឯងពីមួយដំណាក់ៗរហូតដល់យកជ័យជម្នះទាំងស្រុងតែម្តង។
អ្នកដែលនិយមទស្សនាសាច់រឿង "សាមកុក" ឬរឿងភាគចិន គឺប្រាកដណាស់បានស្គាល់តួអង្គទាំងអស់នេះថា ពួកគាត់ជាបុគ្គលបែបណា និងមានភាពខ្លាំងយ៉ាងណាខ្លះ ដែលយើងគួរតែដឹង ដើម្បីជាចំណេះដឹង និងជាការការពារខ្លួនឯងផងដែរ។

ចង់ដឹងពីការគ្រប់គ្រងខ្លួន ការអភិវឌ្ឍខ្លួន ការគ្រប់គ្រង់អារម្មណ៍ខ្លួន និងការរៀបចំយុទ្ធសាស្ត្រដើម្បីដណ្តើមយកជ័យជម្នះក្នុងរយៈពេលខ្លីបំផុតគឺ មាននៅក្នុងសៀវភៅទាំងអស់នេះ ដែលជាគោលគំនិតសំខាន់ៗបំផុត និងជាគ្រឹះក្លាយជាអ្នកឈ្នះលើខ្លួនឯង និងការគ្រប់គ្រងខ្លួនឯង៕
******************
#ទុកផ្លូវក្រោយ
#ទុកផ្លូវក្រោយ (ភាគ២)
#មនុស្សមានពិស
#យុទ្ធសាស្ត្រវាយលុក

អំពីទុកផ្លូវក្រោយ

05 Dec, 12:08


តើអត្ថន័យនៃពាក្យថា៖ "ចចក ពាក់ស្បែកចៀម" មានន័យដូចម្តេច?

អំពីទុកផ្លូវក្រោយ

28 Nov, 04:01


អានដើម្បីចំណេះដឹង!

អំពីទុកផ្លូវក្រោយ

25 Nov, 15:06


តើហេតុអ្វីបានជា ជូកឺលៀង មិនដណ្ដើមក្ដោបក្ដាប់អំណាចដូចជា ស៊ឺម៉ាអ៊ី ក្រោយពី លាវប៉ី លាចាកលោកទៅ?
បើអ្នកគិតឃើញរឿងនេះ នោះអ្នកនឹងស្គាល់ពី ជូកឺលៀង កាន់តែច្បាស់...

Admin ឱ្យហេតុផល ចំនួន ៣ ដែលមានគេតំណាលតគ្នាថា៖
១. មកពី ជូកឺលៀង ជាមនុស្សមានចំណេះដឹង និងមានសច្ចៈធម៌ចំពោះម្ចាស់...
២. មកពី ជូកឺលៀង មិនទាន់មានឱកាសល្អ ដើម្បីក្ដោបក្ដាប់រាជការទាំងស្រុង
៣. មានកងទ័ពជើងចាស់ ភាគច្រើនស្មោះនឹង លាវប៉ី ជាង ជូកឺលៀង ទើបមិនហ៊ានដណ្តើមអំណាចពីស្តេចហាន់ (លាវសាន) ឡើយ!

ចុះអ្នកទាំងអស់គ្នា គិតយ៉ាងណាដែរ ឬមានចម្លើយខ្លួនឯងផ្សេងក្រៅពីនេះ!!

អត្ថបទ៖ ទុកផ្លូវក្រោយ
t.me/TheBackWays

អំពីទុកផ្លូវក្រោយ

22 Nov, 13:49


ស៊ឺម៉ាអុី៖ ពេលឱកាសល្អមិនទាន់មកដល់ យើងមានតែលាក់សមត្ថភាពសិន

ភាពអំនួត មិនមើលពីសមត្ថភាព មិនស្គាល់ពីកាលៈទេសៈ គឺចាត់ទុកជារឿងឆោតល្ងង់មួយ។ មនុស្សដែលឆ្លាត ដឹងពីសមត្ថភាពខ្លួនឯង និងដឹងពីឱកាសល្អ ដើម្បីបញ្ចេញសមត្ថភាពរបស់ខ្លួនឱ្យត្រូវនឹងកាលៈទេសៈដែលអំណោយផល។

ទុកផ្លូវក្រោយ

អំពីទុកផ្លូវក្រោយ

22 Nov, 12:21


ឆាវឆាវ

អំពីទុកផ្លូវក្រោយ

11 Nov, 04:52


ឆាវឆាវនិយាយថា៖ «អ្វីដែលគួរឱ្យខ្លាច គឺមនុស្សមានពុតត្បុត តាំងខ្លួនឯងជាសុភាពបុរស»។ ខាងក្រៅធ្វើជាល្អ តែខាងក្នុងបង្កប់ដោយល្បិចកលពិសពុល ។

📌តាមដានយើងតាម៖
Telegram:
- https://t.me/thebackways
Facebook:
- https://www.facebook.com/TheBackWays/
————————————
#មនុស្សមានពិស #យុទ្ធសាស្ត្រវាយលុក #សាមកុក #នគរ៣
ទុកផ្លូវក្រោយ

អំពីទុកផ្លូវក្រោយ

10 Nov, 06:36


ឆាវឆាវ

អំពីទុកផ្លូវក្រោយ

09 Nov, 16:25


ការយក​ឈ្នះ​ដោយ​ប្រថុយប្រថាន​ គឺចាត់ទុកថាជាគ្រោះថ្នាក់!
ការ​យកឈ្នះ​ ដោយមិនគិតពីការខាតបង់​ គឺជាភាពល្ងង់ខ្លៅរបស់អ្នក​ដឹកនាំ។

#យុទ្ធសាស្ត្រវាយលុក​
ទុកផ្លូវក្រោយ

អំពីទុកផ្លូវក្រោយ

09 Nov, 09:25


មេទ័ព លីហ្វុងសៀន (លីពូ) ត្រូវកងទ័ពរបស់ ឆាវឆាវ ឡោមព័ទ្ធចាប់បាន​ និងប្រហារជីវិត ព្រោះតែមិនដាច់ចិត្តពី ទាវឆាន។ អ៊ីចឹងហើយ បានជាសុភាសិតចិនមួយឃ្លាពោលថា «អ្នកក្លាហាន ឆ្លងមិនផុតពីដំណាក់ស្រីស្អាត» ។

អំពីទុកផ្លូវក្រោយ

31 Oct, 04:37


តើ ជូកឺលៀង រើសម្ចាស់ខុស?

តើអ្នកយល់យ៉ាងណាចំពោះ ការលើកឡើងខាងលើនេះ!
សុំយោបល់ម្នាក់មួយ តើជូកឺលៀង រើសម្ចាស់ត្រូវ ឬខុស?

អំពីទុកផ្លូវក្រោយ

30 Oct, 16:34


រឿង ៣យ៉ាង ដែលមនុស្សគួរមាន៖
១. ភាពស្មោះត្រង់
២. គុណធម៌
៣. ភាពក្លាហាន
.
.
.
ទុកផ្លូវក្រោយ
t.me/TheBackWays

អំពីទុកផ្លូវក្រោយ

26 Oct, 07:26


សម្លាប់មនុស្សមិនចង់សម្លាប់ ជារឿងគួរឱ្យឈឺចាប់ណាស់

អំពីទុកផ្លូវក្រោយ

25 Oct, 04:05


ពេលអ្នកមានអាយុកាន់តែច្រើន អ្នកស្គាល់មនុស្សកាន់តែច្បាស់។ ដឹងថាអ្វីគួរនិងអ្វីមិនគួរធ្វើ។ តាមរយៈបទពិសោធជីវិត ដែលមនុស្សជុំវិញអ្នកបង្រៀនដល់អ្នក។ មនុស្សល្អ គួរទុកក្បែរខ្លួន មនុស្សមិនល្អគួរចាកចេញឱ្យឆ្ងាយពីពួកគេ ជៀសវាងនាំមកនូវគ្រោះថ្នាក់ដល់ខ្លួនឯង។
"សត្វក្រពើ" មិនស្គាល់ម្ចាស់វាជានរណាទេ បើអ្នកមិនចេះការពារ និងមិនប្រុងប្រយ័ត្ន អ្នកនឹងក្លាយជាជនរងគ្រោះដោយសារតែសត្វនេះពុំខានឡើយ។

#មនុស្សមានពិស
"ទុកផ្លូវក្រោយ"
https://t.me/thebackways

អំពីទុកផ្លូវក្រោយ

24 Oct, 05:32


ឆាវឆាវ | សាមកុក | ទុកផ្លូវក្រោយ

អំពីទុកផ្លូវក្រោយ

19 Oct, 13:46


ឆាវឆាវ​៖​ ខ្ញុំ​ស្រលាញ់​មនុស្ស​ស្មោះ​ត្រង់​ ហេីយស្មោះចំពោះខ្ញុំ!

អត្ថបទ​៖​ ទុកផ្លូវក្រោយ

អំពីទុកផ្លូវក្រោយ

14 Oct, 15:29


មេទ័ពដែលខ្លាំង គឺមិនឆេវឆាវ មិនងាយខឹង និងមិនធ្វើរឿងផ្តេសផ្តាសនាំឱ្យខូចកិច្ចការសំខាន់របស់ក្រុមឡើយ។ មានតែមនុស្សល្ងង់ទេ ដែលសម្រេចចិត្តនៅពេលដែលខ្លួនកំពុងមានកំហឹង។

អត្ថបទ៖ ទុកផ្លូវក្រោយ
✈️ Telegram: t.me/TheBackWays

អំពីទុកផ្លូវក្រោយ

07 Oct, 10:10


មេទ័ពមិនស្ថិតលើខ្លាំង តែស្ថិតលើយុទ្ធសាស្ត្រ!

អំពីទុកផ្លូវក្រោយ

13 Sep, 14:38


សុភាសិតចិន៖ «នគរជួបគ្រោះថ្នាក់ ឃើញមន្ត្រីស្មោះត្រង់។ គ្រួសារជួបទុក្ខលំបាក ឃើញកូនកត្តញូ» ។

អំពីទុកផ្លូវក្រោយ

04 Sep, 08:02


ស៊ឺម៉ាអុី

អំពីទុកផ្លូវក្រោយ

03 Sep, 11:27


គ្រប់បញ្ហាដែលយើងបានជួប គឺមិនមែនសុទ្ធតែអាក្រក់ទាំងអស់ទេ ជួនកាលវាមកដើម្បីផ្តល់មេរៀនអ្វីម្យ៉ាងដល់យើង ប៉ុន្តែយើងមិនបានដឹងតែប៉ុណ្ណោះ។

អំពីទុកផ្លូវក្រោយ

29 Aug, 07:22


ឆាវឆាវ

អំពីទុកផ្លូវក្រោយ

21 Aug, 05:15


ចំណុចខ្លាំង ៣ យ៉ាង គួរដឹងពីមេទ័ព គួនអុី

១- ភាពក្លាហាន
ភាពក្លាហានរបស់ គួនអុី មិនដែលចេះភ័យខ្លាច នឹងការស្លាប់ ទោះបីរៀបនឹងស្លាប់នៅតែមានឫកពារជាអ្នកក្លាហាន មិនភ័យ មិនតក់ស្លុត ឬរន្ធត់នឹងការស្លាប់។

២- ភាពស្មោះត្រង់
ចំណុចនេះ ធ្វើឱ្យ គួនអុី ក្លាយជាកំពូលមេទ័ព ខ្លាំង និងគួរឱ្យគោរពថែមទៀត។ មនុស្សកាលណាមានសមត្ថភាព ហើយគ្មានភាពស្មោះត្រង់ គឺចាត់ទុកជាគ្រោះថ្នាក់សម្រាប់ម្ចាស់។ ប៉ុន្តែ គួនអុី ពេលទ័លច្រក សុខចិត្តស្លាប់ដើម្បីបង្ហាញពីភាពស្មោះត្រង់។ ពេលមានបានមិនភ្លេចបងប្អូន មិនភ្លេចគុណធម៌ និងលះបង់ភាពស្រណុកស្រួលទៅរកម្ចាស់របស់ខ្លួនវិញដោយមិនស្ដាយអ្វីទាំងអស់។

៣- គុណធម៌
ចំពោះគុណធម៌វិញ។​ គួនអុី បង្ហាញឱ្យយើងឃើញថា "គុណធម៌" មានតម្ឡៃជាងជីវិត។ គាត់សុខចិត្តជីវិត ឆាវឆាវ ម្តង និងដោះលែង ឆាវឆាវ ហើយខ្លួនសុខចិត្តមកទទួលទោសកំហុសនេះ។ បើនិយាយពីដើមហេតុ មកពី ឆាវឆាវ ធ្លាប់មានគុណជួយជីវិតរបស់បងថ្លៃរបស់ខ្លួន និងទំនុកបម្រុងដល់ខ្លួនពេលធ្លាក់ខ្លួនលំបាក ពេលបរាជ័យក្នុងសង្គ្រាម។

ទុកផ្លូវក្រោយ

អំពីទុកផ្លូវក្រោយ

17 Aug, 09:13


ទុកផ្លូវក្រោយ ភាគ១៖ «ភាពស្មោះត្រង់ ទាំងល្ងង់ខ្លៅ ប្រៀបដូចជាការជីករណ្តៅកប់ខ្លួនឯងដូច្នោះដែរ»។

14,986

subscribers

6,976

photos

232

videos