ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona @bonapen2 Channel on Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

@bonapen2


ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona (Khmer)

សួស្តីបងប្អូនទាំងអស់គ្នានេះ! ប្រយុទ្ធ វាសត្រកម្ម និងអ្នកនិយាយខ្មែរភាសា ភាគហ៊ុនបូណា ប៉ែន ឯកឧត្តម គឺជាឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ នៅលើជាបន្ទប់ដ៏ទូទាត់នេះ អ្នកនឹងអាចរកឃើញប្រតិបត្តិករណ៍ ព័ត៌មានរបស់វា ក្នុងបទពិជគឺជាសាធារណៈ និងកីឡា។ ហើយប្រសិនបើអ្នកចង់រកមើលព័ត៌មានច្រើនទៀត សូមចូលរួមជាសកលវិទ្យាបះដូហ្គង។ ប្រសិនបើអ្នកមានការស្រាវជាមួយ ប៉ែន បូណា សូមជួយចុចរូបស័ព្ទដូឍេ។ អរគុណ!

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Jan, 14:10


វីដេអូ៖ សន្និសីទសារព័ត៌មាន ស្ដីពី “លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ”។

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Jan, 14:10


សូមស្តាប់ប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អំពីបញ្ហាស្រូវធ្លាក់ថ្លៃ​ (ប្រភេទស្រូវ​ OM) និងអ្វីដែលរាជរដ្ឋាភិបាល​ តាមរយ:ក្រសួងកសិកម្ម​ ដែលជាសេនាធិការបានធ្វេី​ និងបំពេញសកម្មភាពរបស់ខ្លួនក្នុងការជួយដល់ប្រជាកសិករ។

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Jan, 12:39


គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក
ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៤ #CDC

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Jan, 12:18


អនុក្រឹត្យ ស្តីពី ការបង្កើតវិទ្យាស្ថានជាតិស្ថិតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Jan, 11:33


WATCH VIDEO: លោក ប៉ែន បូណា បង្ហាញពីសមិទ្ធផលសំខាន់ៗរបស់រដ្ឋាភិបាល ក្នុងរយៈពេល១៦ខែកន្លងមក

https://fna.asia/80bcd49 🔗JOIN US

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Jan, 11:33


WATCH VIDEO:លោក ប៉ែន បូណា៖ មានសន្តិភាពទើបប្រជាជនខ្មែរ មានពេលចាប់អារម្មណ៍ថែទាំសុខភាព ជាងពេលណាៗទាំងអស់

https://fna.asia/2a96d56 🔗JOIN US

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Jan, 11:33


WATCH VIDEO: លោក ប៉ែន បូណា៖ យុទ្ធសាស្រ្តបញ្ចកោណ នឹងនៅតែបន្តជំរុញដើម្បីឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍កាន់តែច្រើន

https://fna.asia/978a0f5 🔗JOIN US

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Jan, 11:33


WATCH VIDEO:លោក ប៉ែន បូណា៖ ការសម្រេចរបស់អង្គការសហប្រជាជាតិ ឱ្យកម្ពុជាចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច គឺជាការផ្ដល់យុត្តិធម៌សម្រាប់ប្រទេសកម្ពុជា និងជាមោទភាពរបស់កូនខ្មែរទាំងអស់គ្នា

https://fna.asia/d2292c2 🔗JOIN US

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Jan, 11:33


WATCH VIDEO: លោក ប៉ែន បូណា៖ ឆ្នាំ២០២៥ កម្មវិធីគោលនយោបាយអាទិភាព៦ចំណុច នៅតែបន្តដើម្បីជួយដល់ប្រជាពលរដ្ឋ

https://fna.asia/0a4b74c 🔗JOIN US

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Jan, 11:33


WATCH VIDEO: លោក ប៉ែន បូណា៖ ការចាកពេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច មិនមែនជាការខាតបង់ តែជាឱកាសសម្រាប់ប្រទេសកម្ពុជា

https://youtu.be/AX84qqlYPAY 🔗JOIN US

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Jan, 11:09


សូមទស្សនាវីដេអូ ៖ សុជីវធម៌ថ្វាយបង្គំព្រះពុទ្ធបដិមា

ផលិតដោយ ក្រសួងធម្មការនិងសាសនា

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Jan, 10:27


លោក ប៉ែន បូណា៖ ការចាកពេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច មិនមែនជាការខាតបង់ តែជាឱកាសសម្រាប់ប្រទេសកម្ពុជា

https://fna.asia/9ad3002 🔗JOIN US

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Jan, 10:23


លោក ប៉ែន បូណា៖ ការសម្រេចរបស់អង្គការសហប្រជាជាតិ ឱ្យកម្ពុជាចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច គឺជាការផ្ដល់យុត្តិធម៌សម្រាប់ប្រទេសកម្ពុជា និងជាមោទភាពរបស់កូនខ្មែរទាំងអស់គ្នា

https://fna.asia/d2292c2 🔗JOIN US

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Jan, 10:23


លោក ប៉ែន បូណា៖ មានសន្តិភាពទើបប្រជាជនខ្មែរ មានពេលចាប់អារម្មណ៍ថែទាំសុខភាព ជាងពេលណាៗទាំងអស់

https://fna.asia/2a96d56 🔗JOIN US

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

06 Jan, 13:45


អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា៖ ចេញពីភ្នក់ភ្លើងសង្គ្រាមនិងអំពើប្រល័យពូជសាសន៍មកសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍរីកចម្រើន

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

06 Jan, 02:11


ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានចេញសេចក្តីប្រកាសព័ត៌មានក្រោយពីមន្ត្រីនគរបាលយុត្តិធម៌ បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន ពាក់ព័ន្ធនឹងនាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប។

កងរាជរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ហើយយោធិននៃកងរាជអាវុធហត្ថ ត្រូវតែបានអប់រំ និងត្រូវតែអនុវត្តទិសស្លោកនេះឱ្យខ្ជាប់ខ្ជួន ដើម្បីជាគំរូក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ប្រសិនបើបុគ្គលណាមិនគោរពត្រូវតែទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន។

ជាក់ស្តែង កងរាជអាវុធហត្ថ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រកឃើញបុគ្គលពាក់ព័ន្ធនឹងបទល្មើសឃាតកម្ម និងបទល្មើសគ្រឿងញៀន ចំនួន៤នាក់ ហើយតាមការស្តាប់ចម្លើយជនសង្ស័យទាំងនោះ ក៏ឈានដល់ឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន២រូបដែលពាក់ព័ន្ធនឹងអំពើសុីសំណូក និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត។

នេះហើយដែលកងរាជអាវុធហត្ថអនុវត្តតាមទិសស្លោក បើមិនគោរពច្បាប់ ប្រព្រឹត្តបទល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់ មិនមានការយល់យោគទេ។

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

06 Jan, 01:56


អបអរសាទរ ខួបលើកទី៤៦ ទិវាបុណ្យជាតិ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥)។
សូមរីករាយទស្សនាចម្រៀងក្រោមចំណងជើងថា «៧ មករា ខ្ញុំរស់ជាថ្មី!»

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

06 Jan, 00:49


វីដេអូសង្ខេបសកម្មភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៣០ ធ្នូ ២០២៤- ៥ មករា ២០២៥

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

06 Jan, 00:49


សូមទស្សនាវីដេអូ "ជ័យជម្នះ ៧ មករា សម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជននិងមាតុភូមិកម្ពុជា"

រាជរដ្ឋាភិបាលកំណត់យកថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំ ព្រមទាំងរៀចំជា« ទិវាបុណ្យរបស់ប្រជាជនកម្ពុជា» ដែលបានអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករ និយោជិក ក្នុងប្រទេសកម្ពុជា បានឈប់សម្រាកចំនួន១ថ្ងៃ ក្នុងទិវាបុណ្យនេះ។

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

05 Jan, 12:19


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារថ្ងៃត្រង់ជូន លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី។

ថ្ងៃអាទិត្យ ទី៥ មករា ២០២៥

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

05 Jan, 11:07


ជីវភាពរស់នៅទីជនបទជាមួយក្រុមគ្រួសារ ដោយមានការដាំដុះដំណាំហូបផ្លែ និងធ្វើស្រែចម្ការយ៉ាងសុខដុមរមនា គឺជាទ្រនំសុភមង្គលនៅទីជនបទ

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

05 Jan, 08:15


៧ មករា មានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ជ័យជម្នះរបស់ប្រជាជាតិកម្ពុជា

ប្រជាជនកម្ពុជាចាត់ទុក ថ្ងៃ៧មករាជាថ្ងៃកំណើតទី២ និងបានធ្វើឱ្យគ្រួសារខ្មែរ និងប្រទេសជាតិទាំងមូល មានជីវិតរស់រានឡើងវិញ ចេញពីការកាប់សម្លាប់និងភាពងងឹតសូន្យសុង នៃរបបវាលពិឃាត របស់បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសពីចំណុចក្រោមសូន្យ ឱ្យទទួលបានការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាព និងវឌ្ឍនភាពសង្គម។

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

05 Jan, 05:49


អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ជាតិជាមន្ត្រីល្អ»

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

05 Jan, 01:53


ថ្ងៃនេះជាខួប៤៩ឆ្នាំនៃថ្ងៃរៀបការ
របស់ខ្ញុំនិងភរិយា(៥មករា១៩៧៦.៥មករា
២០២៥)។
ដោយមិនចង់សរសេរឡើងវិញខ្ញុំសូម
ចាក់ផ្សាយនូវការអានប្រវត្តិរបស់ខ្ញុំនិង
ភរិយាពីការចាប់ផ្តើមនាឆ្នាំ១៩៧៣ដល់
ឆ្នាំ១៩៧៩។
ឆ្នាំ២០២៦ខាងមុខនឹងឈានដល់ខួបលើកទី៥០ឆ្នាំខ្ញុំនឹងខិតខំសរសេរបន្ថែមនូវជីវិតគ្រួសារពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៦បន្ថែមទៀតដែលផ្តោតសំខាន់លើការកសាងគ្រួសារពិសេស
លើការអប់រំកូននិងចៅ៕

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

05 Jan, 01:52


ក្នុងឱកាសជ័យមង្គលខួបអនុស្សាវរីយ៍ ៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៥.០១.១៩៧៦ -​ ០៥.០១.២០២៤
ក្នុងឱកាសជ័យមង្គលខួបអនុស្សាវរីយ៍ ៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៥.០១.១៩៧៦ -​ ០៥.០១.២០២៤

សូមគោរពជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺន​យូរ ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍មាតុភូមិឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត ក្រោមម្លប់សន្តិភាព ។

សូម សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមសមប្រកបដោយសុខភាពល្អ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ៕

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

04 Jan, 11:02


សូមទស្សនាវីដេអូបង្ហាញពីវឌ្ឍនភាពប្រទេសកម្ពុជា

«ឆ្នាំថ្មី សមិទ្ធផលថ្មី»

វីដេអូដោយ៖ KiloTRAVEL

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

04 Jan, 10:28


ក្រសួងសាធារណការ និងដឹកជញ្ជូន សូមប្រកាសបដិសេធចោលនូវព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន ដែលបាន ចុះផ្សាយដោយកាសែត The Cambodia Daily នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ពាក់ព័ន្ធកិច្ចការលទ្ធកម្មកំណាត់ផ្លូវជាតិលេខ៤

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

04 Jan, 06:02


សហជីព និងកម្មករនិយោជិត បង្ហាញការពេញចិត្តក្នុងការទទួលបានការដំឡើងប្រាក់ឈ្នួលអប្បបរមា ក្នុងឆ្នាំ២០២៥

ខណៈដែលប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ សម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប ត្រូវបានចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥នេះតទៅហើយ សហជីព និងកម្មករនិយោជិតបានបង្ហាញការសប្បាយចិត្តចំពោះការទទួលបានប្រាក់ឈ្នួលថ្មីនេះ។

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

03 Jan, 14:14


កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី ០៣ ខែមករា​ ឆ្នាំ២០២៥នេះ យើងមានការងាររហូតដល់ទៅចំនួន ៥២ ២៣៤ កន្លែង កំពុងរង់ចាំអ្នក!

សូមបងប្អូន យុវជន សិស្ស និស្សិត មេត្តាទាក់ទង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ 🙏

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

29 Nov, 14:03


ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ មានគោលនយោបាយច្បាស់លាស់ដើម្បីដឹកនាំប្រទេស
............

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន រហូតដល់រាជរដ្ឋាភិបាលបន្តវេន ដែលមានសម្តេចធិបតី នាយករដ្ឋមន្ត្រី គឺមានគោលនយោបាយច្បាស់លាស់ ដើម្បីដឹកនាំប្រទេស ឆ្ពោះទៅកាន់វឌ្ឍនភាព។

ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យកម្ពុជា (UC) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសាស្រ្តាចារ្យ សមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ប្រមាណជិត ២០០ អង្គ/នាក់។

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

29 Nov, 12:50


អាជីវករនៅផ្សារបឹងឈូក ខេត្តបាត់ដំបង មានក្តីសោមនស្សរីករាយក្រៃលែង ដែល សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានឯកសារសាងសង់ផ្សារឡើងវិញ ថែមទាំងផ្តល់ជូនសិទ្ធិក្នុងការកាន់កាប់តូបអាជីវកម្មពេញមួយជីវិត ។

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

29 Nov, 10:13


អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីបំភ្លឺ៦ចំណុច សោកស្តាយចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកថា សេចក្តីសម្រេចនេះ មានលក្ខណៈបុរេវិនិច្ឆ័យ និងមិនបានផ្អែកលើមូលដ្ឋានជាក់ស្តែងពិតប្រាកដ ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទូទៅ។

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

29 Nov, 07:03


សម្ដេចធិបតី៖ ដំណោះស្រាយសម្រាប់អាជីវករនៅផ្សារបឹងឈូកក្នុងខេត្តបាត់ដំបង ដែលត្រូវភ្លើងឆេះកាលពីថ្ងៃទី ៣ វិច្ឆិកាកន្លងទៅ ÷ រដ្ឋសម្រេចទទួលយកមកគ្រប់គ្រង និងជួយជួសជុលឡើងវិញ ព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងមួយជីវិតជូនបងប្អូនអាជីវករដែលបានជួលតូប/រាន ពីអ្នកវិនិយោគផ្សារ តែម្ដងដោយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុន។

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

29 Nov, 05:31


សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

29 Nov, 01:01


ឈ្វេងយល់អំពីនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដោះស្រាយទំនាស់ដីធ្លីដ៏រ៊ាំរ៉ៃ ជាង២០ឆ្នាំ នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

29 Nov, 00:50


1️⃣2️⃣3️⃣ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី សម្ពោធ “សមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ” ។

ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃសុក្រ ទី២៩ វិច្ឆិកា​ ២០២៤

https://www.youtube.com/live/1xbcVA8y-gs?si=yl7K1OWJW6dBYeYv

https://www.facebook.com/share/v/16zYd3TQyZ/?mibextid=KsPBc6

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

29 Nov, 00:39


សូម​រីករាយទស្សនា វីដេអូ អំពី តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

29 Nov, 00:03


អបអរសាទរខួប២ឆ្នាំ  នៃការដាក់បញ្ចូលគុនល្បុក្កតោ ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

២៩ វិច្ឆិកា ២០២២ - ២៩ វិច្ឆិកា ២០២៤

កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

28 Nov, 23:31


អបអរសាទរ ខួប២ឆ្នាំ គុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

២៩ វិច្ឆិកា ២០២២ - ២៩ វិច្ឆិកា ២០២៤

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

28 Nov, 14:01


ឯកឧត្តម ប៉ែន បូណា៖ ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវរៀនឱ្យលើសពីចេះ
.....................

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា «ដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ អ្វីដែលក្មួយៗនិស្សិតត្រូវចងចាំ គឺត្រូវរៀនឱ្យលើសពីចេះ រហូតក្លាយជាអ្នកដែលមានពេទកោសល្យខ្ពស់ ជាមនុស្សពូកែនិងប៉ិនប្រសប់» ដូចសុភាសិតមួយពោលថា «ចេះ១០ មិនស្មើប្រសប់មួយ»។

ការលើកឡើងរបស់ឯកឧត្តម បានធ្វើឡើងក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យកម្ពុជា (UC) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសាស្រ្តាចារ្យ សមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ប្រមាណជិត ២០០ អង្គ/នាក់។

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

28 Nov, 07:19


ឯកឧត្តម ប៉ែន បូណា៖ ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវរៀនឱ្យលើសពីចេះ
.....................

ស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់គោលដៅបណ្តុះបណ្តាលយុវជនឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ មូលធនមនុស្ស គឺជាមនុស្សដែលពោរពេញដោយចំណេះដឹង ចំណេះធ្វើ មានជំនាញច្បាស់លាស់ពិតប្រាកដយ៉ាងតិចមួយប្រចាំជីវិត។

នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាឱកាសអញ្ជើញធ្វើបាឋកថា ចំពោះមុខនិស្សិតសាកលវិទ្យាល័យកម្ពុជា (UC) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យកម្ពុជា ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសាស្រ្តាចារ្យ សមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ប្រមាណជិត ២០០ អង្គ/នាក់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា «ដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ អ្វីដែលក្មួយៗនិស្សិតត្រូវចងចាំ គឺត្រូវរៀនឱ្យលើសពីចេះ រហូតក្លាយជាអ្នកដែលមានពេទកោសល្យខ្ពស់ ជាមនុស្សពូកែនិងប៉ិនប្រសប់» ដូចសុភាសិតមួយពោលថា «ចេះ១០ មិនស្មើប្រសប់មួយ»។ ឯកឧត្តម ប៉ែន បូណា បន្តថា ដូច្នេះ រៀនគ្រាន់តែចេះមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែយុវជនគ្រប់រូបត្រូវយកចំណេះដឹងរបស់ខ្លួន ផ្គួបផ្សំជាមួយទេពកោសល្យ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ដើម្បីរកឱ្យឃើញភាពលេចធ្លោមួយដែលអ្នកដទៃមិនអាចធ្វើដូច ឬពិបាកធ្វើដូច។ ឯកឧត្តមបន្ថែមថា «បន្ថែមពីលើភាពប៉ិនប្រសប់និងលេចធ្លោ មូលធនមនុស្សត្រូវមានសីលធម៌ល្អ ចេះចុះសម្រុងក្នុងសង្គមនិងជាមួយអ្នកនៅជុំវិញខ្លួន និងចុងក្រោយ គឺជាមនុស្សដែលមានសុខភាពល្អ កម្លាំងពលំមាំមួន និងប្រាជ្ញាស្មារតីវៀងវៃ ដែលជាគោលដៅពិតប្រាកដរបស់រាជរដ្ឋាភិបាល»។ នេះជាការទាញចំណាប់អារម្មណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។

បើតាមឯកឧត្តម ប៉ែន បូណា ដើម្បីធ្វើបែបនេះបាន ត្រូវមានកត្តាសំខាន់ពីរ៖ ទី១. គឺបរិយាកាសអំណោយផលដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល និងទី២. គឺកិច្ចខិតខំដោយខ្លួនឯង។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានផ្តល់ជូននូវភាពអំណោយផលគ្រប់បែបយ៉ាង ដូចជា សុខសន្តិភាព មានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ពិសេស គឺសាលារៀននិងសាកលវិទ្យាល័យមាននៅគ្រប់ទិសទី។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានបណ្តុះបណ្តាលគ្រូ សាស្ត្រាចារ្យប្រកបដោយគុណភាព ដើម្បីបណ្តុះបណ្តាលបន្ត។ ដូច្នេះ អ្វីដែលនៅសេសសល់ គឺកិច្ចខិតខំដោយខ្លួនឯងដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ។

ឯកឧត្តមបណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យកម្ពុជា ថ្លែងស្វាគមន៍ឯកឧត្តម ប៉ែន បូណា ដែលបានចំណាយពេលវេលាមមាញឹក ផ្តល់បាឋកថា ដល់និស្សិតនិងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យកម្ពុជា ក្រោមប្រធានបទ «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។ ឯកឧត្តមបណ្ឌិត បន្តថា សាកលវិទ្យាល័យកម្ពុជា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគាំទ្រគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

JOIN US

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🌐 website
🌐 Facebook
🌐 telegram
🌐 YouTube
🌐 TikTok

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

23 Nov, 09:25


ប្រសាសន៍សម្តេចតេជោ មានចំណងជើងថា «សម្តេច ហ៊ុន សែន ថ្លែងថាវាមិនទាន់ដល់ពេលនោះឡើយដែលលើកយកករណី «កោះគុត» ទៅកាន់តុលាការអន្តរជាតិ ទៅតាមការញុះញង់របស់ចលនាប្រឆាំងជ្រុលនិយម»

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

23 Nov, 02:01


សុន្ទរកថារបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP)​ លើកទី១២​ នៅវិមាន៧មករា។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២២ វិច្ឆិកា ២០២៤

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

23 Nov, 00:10


អបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”

២៣ វិច្ឆិកា ២០២៤

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

22 Nov, 10:29


សម្តេចបវរធិបតី​ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាមានថាមពលពីប្រភពថាមពលស្អាតជាង ៦០% និងជាប់ចំណាត់ថ្នាក់លេខ២នៅអាស៊ាន និងគោលដៅកម្ពុជានឹងផលិតឱ្យបាន៧០% នៅឆ្នាំ២០៣០

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

22 Nov, 10:29


ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៉ី​ (ICAPP)​ លើកទី១២ ក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP)​ លើកទី១២ នៅវិមាន៧មករា។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២២ វិច្ឆិកា ២០២៤

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

22 Nov, 07:20


វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សង្គ្រាមអាចផ្ទុះឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែការបញ្ចប់សង្គ្រាម និងការទទួលបានសន្តិភាពមកវិញ ត្រូវការពេលវេលាយូរ។ ការបញ្ចប់សង្គ្រាមគឺជារឿងលំបាក ក៏ប៉ុន្តែការលំបាកជាងនេះទៅទៀត គឺការរកបាននូវសន្តិភាពមួយប្រកបដោយនិរន្តរភាព។

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

22 Nov, 07:20


វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យុត្តិធម៌មិនអាចសម្រេចបាននោះទេ បើគ្មានសន្តិភាព។ ការស្វែងរកយុត្តិធម៌តក់ក្រហល់ ដោយមិនគិតពីសុខសន្តិភាព គឺមិនអាចសម្រេចបាននោះឡើយ ហើយអាចធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងវិបត្តិវិញ។

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

22 Nov, 07:20


វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រសិនបើកម្ពុជា មិនគ្រប់គ្រងលើ​អធិប​តេយ្យ និងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទេ អាចនឹងអន្តរាយដោយការកាត់ទោសខ្មែរក្រហម ដែលមិនបានគិតដល់ការផ្សះផ្សាជាតិ។

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

22 Nov, 07:20


វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្ស ត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ចុងក្រោយមានការប៉ុនប៉ងចង់ធ្វើបដិវត្តន៍ពណ៌ជាថ្មីនៅកម្ពុជា បន្ទាប់ពីការអនុវត្តន៍ជោគជ័យនៅប្រទេសបង់ក្លាដេស ប៉ុន្តែសម្តេចបានស្គាល់រួចទៅហើយពីរូបមន្តបដិវត្តន៍ពណ៌ ហើយត្រូវបានទប់ស្កាត់មិនឱ្យកើតមាននោះឡើយ។

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

22 Nov, 07:20


វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិតជាមានកិត្តិយសបានស្វាគមន៍ចំពោះគណៈប្រតិភូមកពីជាង៥០ប្រទេស។ សម្តេចតេជោ ហ៊ុន សែន ទទួលស្គាល់ថា ICAPP បានពង្រីកខ្លួនយ៉ាងរហ័សទាំងទំហំ និងឥទ្ធិពលនយោបាយ។

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

22 Nov, 06:32


សម្តេចបវរធិបតី​ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការជ្រើសរើសតំណាងដឹកនាំប្រទេស នៃប្រទេសប្រជាធិបតេយ្យ គឺត្រូវធ្វើឡើងដោយការបោះឆ្នោត តែមានក្រុមមួយចំនួនបង្កើតជារដ្ឋាភិបាលនិរទេសខុសច្បាប់នៃរបបប្រជាធិបតេយ្យ

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

22 Nov, 04:20


មហាសន្និបាតលើកទី១២នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយបាយនៅអាស៊ី (ICAPP)

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

22 Nov, 01:24


1️⃣2️⃣3️⃣ផ្សាយបន្តផ្ទាល់៖ ពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ
មូលបទ ៖ ការស្វែងរកសន្តិភាព និងការផ្សះផ្សា
ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

https://www.youtube.com/live/82DXvPAyDmY?si=Y8O3QfXyD9M_Xckf

https://www.facebook.com/share/v/19bjjhRU91/

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

22 Nov, 00:57


វីដេអូ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២។

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

21 Nov, 13:29


ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំបានសម្រេចឈប់ផ្ដល់អាជ្ញាប័ណ្ណថ្មី សម្រាប់បង្កើតក្រុមហ៊ុនផលិតស្រាបៀរចែកចាយទីផ្សារក្នុងស្រុក។

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

21 Nov, 13:29


ព្រះរាជក្រម ច្បាប់ ស្តីពី “និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួល ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម”

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

21 Nov, 09:26


សូមនិយាយបន្តិចពាក់ព័ន្ធ... (បន្ត)

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

21 Nov, 06:48


អនុសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង "ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ"

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

21 Nov, 06:33


សម្ដេចធិបតី៖ សូមថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, ក្រុមការងារ និង ក្រុមយុវជនស្ម័គ្រចិត្ត ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយភាពជោគជ័យ, សុខសុវត្តិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ព្រមទាំង ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

21 Nov, 06:26


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ពាក់ព័ន្ធនឹងប្រធានបទកោះគុត និងព្រំដែនសមុទ្រកម្ពុជាជាមួយប្រទេសថៃ ដែលត្រូវបានក្រុមអ្នកនយោបាយមួយចំនួនតូចនៅក្រៅប្រទេស យកមកបកស្រាយបំភ្លៃការពិត ចោទប្រកាន់មកលើរាជរដ្ឋាភិបាល។

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

21 Nov, 02:29


1️⃣2️⃣3️⃣ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ” ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា​ ២០២៤
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

https://www.youtube.com/live/EHAMj22OWS8?si=HzP2v2IiblwvKGBb

https://www.facebook.com/share/v/19fGuKPxUc/

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

21 Nov, 00:24


ឈ្វេងយល់អំពី "គម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ" ដែលអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម។

ដោយសារបរិមាណទឹកភ្លៀងតែងហូរចុះមកយ៉ាងគំហុកពីតំបន់ភ្នំឱរ៉ាល់ និងជួរភ្នំក្រវាញតាមព្រែក និងស្ទឹងចំនួន៥ ហូរចូលអាងស្ទឹងព្រែកត្នោត ជាហេតុធ្វើឱ្យបរិមាណទឹកស្ទឹងហក់ឡើងខ្លាំងក្នុងបរិមាណចន្លោះពី​ ១៣០០​ ទៅ​ ២០០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី និងដោយសារសំណង់ដោះទឹកពីស្ទឹងព្រែកត្នោតនៅកំពង់ទួលទឹកថ្លា អាចដោះទឹកបានតែក្នុងកម្រិត​ ៨០០ម៉ែត្រត្រីគុណប៉ុណ្ណោះ​ ហេតុនេះទើបរាជរដ្ឋាភិបាល​ សម្រេចបង្កើតនូវផែនការពង្វាងទឹកចំនួន៣ គឺ៖
១/​ ស្ទឹងតូចអាចដោះទឹកបាន​ ៣០០ម៉ែត្រត្រីគុណក្នុង១វិនាទី
២/​ ត្រង់ចំណុចសំណង់ស្ទាក់ទឹករលាំងជ្រៃគឺប្រឡាយរលាំងជ្រៃខាងត្បូង​ រំដោះទឹកបាន​ ៣០០ម៉ែត្រត្រីគុណ​ក្នុង១វិនាទី និង
៣/​ ត្រង់ចំណុងសំណង់ស្ទាក់ទឹករលាំងជ្រៃខាងជើងអាចដោះទឹកបាន​ ១០០ម៉ែត្រត្រីគុណក្នុង១វិនាទី

តាមការរំពឹងទុក លទ្ធផលនៃការអនុវត្តគម្រោងជំហាន១ និង២ នឹងរំដោះ និងពង្វាងទឹកចេញពីភ្នំពេញប្រមាណ៧០០ម៉ែត្រត្រីគុណក្នុង១វិនាទី និងធ្វើឱ្យទ្វារទឹកកំពង់ទួលមានលទ្ធភាពរំដោះទឹកដែលសម្រាលដល់រាជធានីភ្នំពេញបានប្រមាណ៦៥%ដោយសុវត្ថិភាព។ តាមរយៈគម្រោងនេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជាបង្កើតអោយមានហេត្ថារចនាសម្ព័ន្ធផ្លូវរំដោះទឹកថ្មីបន្ថែមជាលក្ខណៈប្រវត្តិសាស្ត្រ រក្សាទឹកសម្រាប់ប្រើប្រាស់ពហុបំណង ភ្ជាប់បណ្តាញគមនាគមន៍ពីក្នុងតំបន់មកខាងក្រៅគម្រោង បង្កើតតំបន់ទេសចរណ៍ថ្មីៗ និងបង្កើនបាននូវសក្តានុពលនៃការអភិវឌ្ឍនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័នផ្សេងៗ៕

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

20 Nov, 12:09


ឯកឧត្តម ប៉ែន បូណា៖ មានតែ «គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន» ជាមេដឹកនាំទេ ដែលស្តារប្រទេសឡើងវិញ ក្នុងស្ថានភាពដ៏លំបាកលំបិនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្រោយរបបប៉ុលពត ប៉ុន្តែ ក៏មានតែ«គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន» ទេដែលបានកសាងស្នាដៃធំធេងជាងគេសម្រាប់ប្រទេសជាតិនិងប្រជាជនក្នុងប្រវត្តិសាស្រ្តសម័យទំនើបកម្ពុជាជាង៥០០ឆ្នាំចុងក្រោយ។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

JOIN US

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🌐 website
🌐 Facebook
🌐 telegram
🌐 YouTube
🌐 TikTok

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

20 Nov, 10:03


ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាគ្មានការបែកបាក់ជាតិទេ មានតែការបែកបាក់ក្នុងចំណោមក្រុមប្រឆាំង។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

JOIN US

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🌐 website
🌐 Facebook
🌐 telegram
🌐 YouTube
🌐 TikTok

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

20 Nov, 06:48


ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៥ អាចនឹងបន្តដុនដាបតទៅមុខទៀត។ កម្ពុជា ត្រូវតែបន្តអនុវត្តការទូតសេដ្ឋកិច្ចឱ្យកាន់តែសកម្ម រក្សាឱ្យបាននូវស្ថិរភាពនយោបាយ សន្តិភាព សណ្តាប់ធ្នាប់ និងសន្តិសុខ ដើម្បីអនុញ្ញាតឱ្យសេដ្ឋកិច្ចនៃប្រទេស បន្តអភិវឌ្ឍ បន្តមានកំណើនទៅមុខបន្តទៀត។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

JOIN US

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🌐 website
🌐 Facebook
🌐 telegram
🌐 YouTube
🌐 TikTok

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

20 Nov, 06:05


ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ប្រជាពលរដ្ឋខ្មែរម្នាក់ៗ ក៏អាចធ្វើនយោបាយការទូតសេដ្ឋកិច្ច តាមរយៈការផ្សព្វផ្សាយរូបភាពវិជ្ជមាន រូបភាពល្អៗពីប្រទេសកម្ពុជា ដើម្បីលើកតម្កើងមុខមាត់កម្ពុជានៅឆាកអន្តរជាតិ។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

JOIN US

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🌐 website
🌐 Facebook
🌐 telegram
🌐 YouTube
🌐 TikTok

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

20 Nov, 05:40


ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ កំណើនសេដ្ឋកិច្ចខ្ពស់ដែលកម្ពុជាបានស្គាល់មុនសម័យកូវីដ ហាក់ដូចជាកំពុងវិលមកវិញបណ្តើៗហើយ។ នេះគឺជាលទ្ធផលនៃការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលជាង១ឆ្នាំមកនេះ។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

JOIN US

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🌐 website
🌐 Facebook
🌐 telegram
🌐 YouTube
🌐 TikTok

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

20 Nov, 05:40


ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាមុខព្រួញសំខាន់ជាងគេ នៃនយោបាយការបរទេសរបស់កម្ពុជា ចាប់ពីពេលនេះតទៅ នៅក្នុងបរិបទពិភពលោកពហុប៉ូល។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

JOIN US

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🌐 website
🌐 Facebook
🌐 telegram
🌐 YouTube
🌐 TikTok

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Nov, 02:53


រដ្ឋបាលខេត្តសៀមរាប​ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមជាមួយនិងមន្ទីរអង្គភាព​ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា
បានរៀបចំព្រឹត្តិការណ៍កំសាន្ត​ជាច្រេីន​ ដូចជា​ កម្មវិធីប្រណាំងទូក​ "ង"​ ការបង្ហាញពីផ្ទាំងទស្សនីយភាពសិល្បះជាច្រេីនទម្រង់​ កម្មវិធីជិះទូកកំសាន្ត កម្មវិធីត្រជាក់ស្រស់ស្រាយ ស្តង់ពិព័រណ៍ម្ហូបអាហារ ការប្រគុំតន្ត្រីស្គរដៃ តន្ត្រីសម័យ និងកម្មវិធីកំសាន្តសប្បាយជាច្រើនទៀតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Nov, 02:31


ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

13 Nov, 00:52


អបអរសាទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១៥

១៣ វិច្ឆិកា ២០០៩ - ១៣ វិច្ឆិកា ២០២៥

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

12 Nov, 12:23


សារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

12 Nov, 10:21


ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹងស្តីអំពី គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័នរដ្ឋ -ឯកជន និងការប្រើប្រាស់ជាទូទៅ។

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

12 Nov, 07:14


ទស្សនាវីដេអូ៖ ដំណើរទស្សនកិច្ចលើកទី៨ នៅតាមបណ្តោយព្រំដែនទិសឦសាន ខេត្តរតនគិរី និងខេត្តស្ទឹងត្រែ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រជាពលរដ្ឋបានមើលឃើញដោយផ្ទាល់នូវស្ថានភាពនៃជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន និងការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ព្រមទាំងការរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយមានការអភិវឌ្ឍជាក់ស្តែង និងមានការវិវត្តឈានឡើងជាបន្តបន្ទាប់។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

JOIN US

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🌐 website
🌐 Facebook
🌐 telegram
🌐 YouTube
🌐 TikTok

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

12 Nov, 07:09


នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់អំពីទិសឦសាន សម្រាប់ជើងទី៨ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង ២០០ នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី និងនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។

លើសពីនេះ ប្រជាពលរដ្ឋបានមើលឃើញដោយផ្ទាល់នូវស្ថានភាពនៃជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន និងការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ព្រមទាំងការរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយមានការអភិវឌ្ឍជាក់ស្តែង និងមានការវិវត្តឈានឡើងជាបន្តបន្ទាប់៕

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

09 Nov, 14:51


ប្រជាពលរដ្ឋប្រមាណជាង២០០នាក់បន្ថែមទៀតបានធ្វើជាសាក្សីនិងបានយល់ច្បាស់ពីកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល
........

ដំណើរទស្សនកិច្ចទិសឦសានជើងទី៨ ខេត្តស្ទឹងត្រែង រតនៈគិរី នៅថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មានបងប្អូនប្រជាពលរដ្ឋសរុបជាង ២០០ នាក់ចូលរួម ដើម្បីស្វែងយល់ពីការពិតនៃកិច្ចការពារបូរណភាពទឹកដី និងបានធ្វើជាសាក្សី ពីកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល។

ដំណើរទស្សនកិច្ចទិសឦសានជើងទី៨ ពោពេញដោយក្តីរីករាយ ស្នាមញញឹម និងមោទនភាព ចំពោះរាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវក្រវាត់ព្រំដែន និងបោះបង្គោលព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង បានយ៉ាងត្រឹមត្រូវ និងរឹងមាំ ដើម្បីក្លាយជាព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការរហូតតរៀងទៅ។ ពិសេស
ដំណើរទស្សនកិច្ចទិសឦសានជើងទី៨នេះ ប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកនូវបង្គោលព្រំដែនកម្ពុជា-ឡាវ អាយុជាង ១០០ ឆ្នាំដែលបន្សល់ទុកតាំងពីក្នុងសម័យអាណានិគមនិយមបារាំងថែមទៀតផង។

ដំណើរទស្សនកិច្ចទិសឦសាន ដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដោយឥតគិតថ្លៃនេះ នឹងបន្តធ្វើរហូតដល់ខែធ្នូដាច់ឆ្នាំ២០២៤៕

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

07 Nov, 14:17


សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូល (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូល (CLMV) លើកទី១១ នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន
…………

នេះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៧ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីទទួលបានមហាជោគជ័យនៃបេសកកម្មការទូតក្នុងតំបន់អាស៊ី អាម៉េរិក អឺរ៉ុប និងមជ្ឈិមបូព៌ា នាពេលកន្លងមក។ បេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិនរបស់ សម្តេចធិបតី នាពេលនេះ គឺជាព្រឹត្តិកាណ៍ថ្មីមួយទៀតដែលធ្វើឱ្យកម្ពុជាកាន់តែលេចមុខមាត់ខ្ពស់ត្រដែតឡើងថែមទៀតនៅលើឆាកអន្តរជាតិ។ សមិទ្ធផលការងារដ៏ធំធេងដែលរាជរដ្ឋាភិបាលទទួលបានក្នុងរយៈពេលជាង១ឆ្នាំមកនេះ បានផ្តល់ភាពកក់ក្តៅ និងធ្វើឱ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសមានមោទនភាព និងក្តីសង្ឃឹមយ៉ាងមុតមាំចំពោះអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ស័ក្តិសមនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

07 Nov, 11:19


ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ ក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៨ ក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍”​ ។

ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ វិច្ឆិកា ២០២៤

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

07 Nov, 09:30


សម្ដេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី ១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ដែលមានភាពធន់ និងវិបុលភាព» ។

ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃព្រហស្បតិ៍ ទី៧ វិច្ឆិកា ២០២៤

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

07 Nov, 09:04


សូមអញ្ជើញទស្សនា បទ ៖ ខ្សែជីវិតសម្តេច​ ហ៊ុន​ សែន​

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

07 Nov, 07:34


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ ACMECS លើកទី១០ ក្រោមមូលបទ «ឆ្ពោះទៅរកការតភ្ជាប់ដោយរលូន សម្រាប់សមាហរណកម្មអនុតំបន់មេគង្គ» ។

ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃព្រហស្បតិ៍ ទី៧ វិច្ឆិកា ២០២៤

🌐 Facebook | 🌐 Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

26 Oct, 01:06


1️⃣2️⃣3️⃣ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិន
សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា
ពិធីនេះធ្វើនៅ វិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម
ថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤

https://www.youtube.com/live/lxxdPgukYMg?si=ZEHnwgsjcPoXRdt6

https://www.facebook.com/share/v/G1u8uPedqoJzCFXe/

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

25 Oct, 13:54


បញ្ហាផ្សេងៗ៖ សម្តេចធិបតីណែនាំឱ្យក្រសួងការបរទេសសហការជាមួយស្ថានឯកអគ្គរដ្ឋទូតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន
..............

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ បានណែនាំបន្ថែមរួមមាន៖
-សម្តេចធិបតី បានណែនាំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន ដែលជាគោលដៅសំខាន់និងមានសក្តានុពលខ្ពស់។
-សម្តេចធិបតី បានណែនាំបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យរាល់ការដាក់ចេញគោលការណ៍ និងនីតិវិធីបែបបទនានា ដោយបង្កលក្ខណៈងាយស្រួល ភាពចាំបាច់ និងប្រសិទ្ធភាព ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍ ដោយទាក់ទាញអ្នកថ្មី និងថែទាំអ្នកដែលមានស្រាប់។
-សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរបៀបរៀបរយឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងអំឡុងពេល ព្រះរាជពិធីខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ឱ្យបានទូលំទូលាយ៕

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

JOIN US

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🌐 website
🌐 Facebook
🌐 telegram
🌐 YouTube
🌐 TikTok

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

25 Oct, 13:07


សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម ប៉ែន បូណា ផ្ញើជូន លោកជំទាវឧកញ៉ា ខៀវ ស៊ីណា ជាចាន់តូ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ។

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

25 Oct, 12:06


កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
.................

សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ មាន ៣ជំពូក និង ២២មាត្រា។ ថវិកាឆ្នាំ២០២៣ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ធនធានឆ្ពោះទៅបន្តការពារអាយុជីវិត រក្សាលំនឹងជីវភាព ការងារ និងប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងទ្រទ្រង់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ពិសេសការបន្តអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ និងធានាដល់ជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ និងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក៏ដូចជាបន្តនិរន្តភាពនៃប្រតិបត្តិការរបស់រដ្ឋ និងការសម្រេចឱ្យបាននូវគោលដៅសំខាន់២ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។

ឆ្នាំ២០២៣ ជាឆ្នាំពិសេស ពោលគឺជាឆ្នាំអន្តរកាលនៃការផ្លាស់ប្តូររាជរដ្ឋាភិបាលពីនីតិកាលទី៦ មកនីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការបោះឆ្នោតសកលដែលបានរៀបចំឡើងឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តម្លាភាព និងទទួលយកបានជាអន្តរជាតិ និងជាឆ្នាំអន្តរកាលនៃការអនុវត្ត “យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤” ដែលជាដំណាក់កាលចុងក្រោយបន្ទាប់ពីសម្រេចលទ្ធផលដ៏ជោគជ័យក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ មកកាន់ការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ដែលជាឆ្នាំដំបូង និងដំណាក់កាលដំបូង សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

នៅឆ្នាំ២០២៣ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមាន ៥% គឺថយចុះជាងឆ្នាំ២០២២ បន្តិច ដោយសារការថមថយជាងការរំពឹងទុកនៃវិស័យជំរុញកំណើនមួយចំនួន ជាពិសេសវិស័យកាត់ដេរ សំណង់ អចលនទ្រព្យ និងភាពមិនប្រាកដប្រជានៃបរិការណ៍សកល និងតំបន់។ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់មនុស្សម្នាក់ៗ បានកើនឡើងពី ២ ៣៨៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២ ដល់ប្រមាណ ២ ៥២០ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ខណៈអតិផរណាប្រចាំឆ្នាំ ស្ថិតក្នុងរង្វង់ ២,១%។ សេចក្តីព្រាងច្បាប់នេះបង្ហាញថា នៅឆ្នាំ២០២៣ ចំណូលថវិការដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុវត្តបានចំនួន ៣៨ ៧០១ ៩៧៦,៥លានរៀល ស្មើនឹង ២១,៨៦% នៃ ផ.ស.ស. ហើយស្មើនឹង ៩៥,៥% នៃច្បាប់ហិរញ្ញវត្ថុ។ ចំណែកការអនុវត្តចំណាយវិញ នៅឆ្នាំ២០២៣ ការចំណាយថវិការដ្ឋ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ មានចំនួន ៣៨ ៣៥៥ ៥០៣,១លានរៀល ស្មើនឹង ២១,៦៧% នៃ ផ.ស.ស. ស្មើនឹង ៩១,៨% នៃច្បាប់ហិរញ្ញវត្ថុ៕

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

JOIN US

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🌐 website
🌐 Facebook
🌐 telegram
🌐 YouTube
🌐 TikTok

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

25 Oct, 12:06


កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
..............

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ មាន ៦ជំពូក និង ១៥មាត្រា ត្រូវបានរៀបចំឡើងដើម្បីទ្រទ្រង់និរន្តភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌប្រទេស តំបន់ និងពិភពលោក ជាពិសេសដើម្បីសម្រេចឱ្យបានជាអតិបរមានូវគោលដៅជាយុទ្ធសាស្ត្រទាំង ៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះមាន មនុស្ស ត្រូវបានបន្តកំណត់ជាអាទិភាពគន្លឹះទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះបន្តបន្ទាប់តាមលំដាប់ និងមានលក្ខណៈប្រទាក់ក្រឡាគ្នា។

នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៣៧ ៩៥០ ៣៨៥លានរៀល ត្រូវជា ១៨,១៤% នៃ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដែលក្នុងនោះ ចំណាយចរន្ត ២៦ ០៥៤ ០១៩លានរៀល និងចំណាយមូលធន ១១ ៨៩៦ ៣៦៦លានរៀល។ យោងលើការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩ ១៦៣ពាន់លានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨លានដុល្លារអាម៉េរិក ខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ២ ៩២៤ដុល្លារអាម៉េរិក។ ការរំពឹងទុកនៃកំណើន ៦,៣% ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ទី១. វិស័យឧស្សាហកម្ម នឹងមានកំណើន ៨,៦% ទី២. វិស័យសេវាកម្ម នឹងមានកំណើន ៥,៦% និងទី៣. វិស័យកសិកម្ម នឹងកើនឡើង ១,១%។ ចំណែកអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុងនោះ វិស័យសង្គមកិច្ចនៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១។ ថវិកាឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត។ អាទិភាពចំណាយថវិកាឆ្នាំ២០២៥ គឺឆ្លើយតបនឹងអាទិភាព និងតម្រូវការចាំបាច់របស់ក្រសួង-ស្ថាប័ននានា ជាពិសេសការផ្សារភ្ជាប់នូវការអនុវត្តការងារប្រចាំថ្ងៃទៅនឹងគោលបំណងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន ដែលនឹងរួមចំណែកសម្រេចគោលនយោបាយជាអាទិភាពរួមរបស់រាជរដ្ឋាភិបាល រួមមាន៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍមូលធនមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងការជួសជុល ការថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ជាពិសេសការបង្កើតតម្លៃបន្ថែមក្នុងវិស័យចន្ទល់សេដ្ឋកិច្ចដែលមានស្រាប់ និងអនុវិស័យពាក់ព័ន្ធ ការជំរុញការវិនិយោគក្នុងវិស័យកសិកម្ម ការរៀបចំខ្លួនសម្រាប់ឈោងចាប់យកបច្ចេកវិទ្យាថ្មីៗ ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ការពង្រីកវិសាលភាព និងការពង្រឹងគុណភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ជាពិសេសសេវាអប់រំ សុខាភិបាល យុត្តិធម៌ និងសេវាមូលដ្ឋានចាំបាច់ដទៃទៀត និងការកែទម្រង់អភិបាលកិច្ច និងការពង្រឹងសមត្ថភាពស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងការអនុវត្តរបបគាំពារសង្គមដោយឈរលើគោលការណ៍ប្រសិទ្ធភាព សមធម៌សង្គម ចីរភាព និងភាពអាចទ្រទ្រង់បាននៃថវិកា៕

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

JOIN US

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🌐 website
🌐 Facebook
🌐 telegram
🌐 YouTube
🌐 TikTok

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

25 Oct, 11:51


សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី
........................

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗចំនួន ២ រួមមាន៖
ទី១. សេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
ទី២. សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
ខ្លឹមសារពិស្តារសូមអានសេចក្តីប្រកាសព័ត៌មាន....

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

25 Oct, 04:14


កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈរួមមាន៖ 

១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥
២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។

🌐 Facebook | 🌐 Telegram

2,925

subscribers

10,053

photos

1,540

videos