សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA @cicaakh Channel on Telegram

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

@cicaakh


C.i.C.A.A

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA (Khmer)

ស្ថាបត្យករ គឺជាវិស័យដ៏ទៀតដែលជាស្ថាបត្យកររបស់កម្ពុជា អ្នកវិនិយោគ និង សាងសង់ បង្កើនប្រទេសកម្ពុជា ។ វាជាឧទានកិច្ចប្រជុំរាយរបស់អ្នកសាងសង់ ដ៏ប្រសិទ្ធិញោមប្រទេស។ C.I.C.A.A គឺជាប្រសិទ្ធិញោតថ្នាំមូបសាណនៅកម្ពុជា។ សូមស្វែងរកពត៌មានបន្តដែននៅតាមហើយប្រព័ន្ធរបស់ C.I.C.A.A នៅលើ Telegram ចុះជាមួយជាង ១០០០ សមាជិក ប្រភេទស្ថាបត្យករ របស់កម្ពុជា។

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

01 Feb, 08:59


ឯកឧត្តម ហង្ស សុតសំភារ អគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាននៃគណៈស្ថាបត្យកម្ពុជា និងកិច្ចសហការជាមួយសមាគមស្ថាបត្យករជាដៃគូរ ដើម្បីលើកកម្ពស់ការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការងារអប់រំ ការរៀបចំសិក្ខាសាលា បើកវគ្គបណ្តុះបណ្តាល ការសិក្សាគម្រោងប្លង់ ការប្រកួតប្រជែងស្នាដៃ ការរៀបចំបទប្បញ្ញតិបច្ចេកទេសនិងគោលនយោបាយជាតិស្តីពី ស្ថាបត្យកម្មកម្ពុជា ការរៀបចំកិច្ចប្រជុំសភាស្ថាបត្យករអាស៊ាន និងកិច្ចការទំនាក់ទំនងអន្តរជាតិក្នុងវិស័យស្ថាបត្យកម្ម ។

        កម្មវិធីនេះមានការចូលរួមពី ឯកឧត្តមទីប្រឹក្សាក្រសូង ដ.ន.ស. អគ្គលេខាធិការរងគ.ស.ក. លោក លោកស្រី សមាជិកសមាគមស្ថាបត្យករខ្មែរ សមាគមស្ថាបត្យករអង្គរ សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករ កម្ពុជា សមាគមនិស្សិតស្ថាបត្យករ វិស្វករចិន មន្ត្រីនៃគណៈស្ថាបត្យករកម្ពុជា។

ថ្ងៃទី៣១ ខែមករា  ឆ្នាំ២០២៥

#គណៈស្ថាបត្យករកម្ពុជា
#Board_of_Architects_Cambodia

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

28 Jan, 01:45


🎉🎊 Happy Chinese New Year 2025 🎉🎊

ក្នុងឱកាសចូលឆ្នាំប្រពៃណីចិននេះ សូមគោរពជូនពរថ្នាក់ដឹកនាំសមាជិក សមាជិកា និងបណ្តាក្រុមហ៊ុនទាំងអស់របស់សមាគម ស.វ.ស.ស.ក ព្រមទាំងប្រជាពលរដ្ឋទូទាំងពិភពលោក មានសុខភាពល្អបរិបូរ ទ្រព្យសម្បត្តិហូរហៀរ ចម្រុងចម្រើនរុងរឿង ទទួលបានលាភសំណាង ហេងៗក្នុងឆ្នាំថ្មី  ជាពិសេសធ្វើដំណើរកម្សាន្តទៅទីជិតទីឆ្ងាយមានសុខសុវត្ថិភាព។ សូមរីករាយជាមួយក្រុមគ្រួសារក្នុងថ្ងៃឈប់សម្រាកនេះ!!! 💓🤝

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

01 Jan, 06:52


សួស្តីឆ្នាំថ្មី ឆ្នាំសកល
HAPPY NEW YEAR
新年快乐
សូមជូនពរក្រុមគ្រួសារ បងប្អូន មិត្តភក្តិ ដៃគូពាណិជ្ជកម្ម ដៃគូសហការ ក្រុមការងារ មិត្តបរទេស និងបងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេសទាំងអស់ បានជួបប្រទះតែសិរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ និងចម្រើនរុងរឿងក្នុងឆ្នាំ២០២៥នេះ ។
សូមគោរពជូនពរពី
ថ្នាក់ដឹកនាំ សមាជិកសមាជិកាសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

31 Dec, 13:15


សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៥
សូមគោរពជូនពរចំពោះ គណៈគ្រប់គ្រង សមាជិក សមាជិកា សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា ព្រមទាំងក្រុមគ្រួសារ
ដោយក្តីរាប់អានពី
ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

31 Dec, 13:15


សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៥
សូមគោរពជូនពរចំពោះ លោកប្រធាន លោកអនុប្រធាន លោកប្រធានលេខាធិការដ្ឋានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា និងភរិយា ព្រមទាំងក្រុមគ្រួសារ
ដោយក្តីគោរពរាប់អានពី
គណៈគ្រប់គ្រង សមាជិក សមាជិកា សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

31 Dec, 13:13


សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៥
សូមគោរពជូនពរចំពោះ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការ គណៈវិស្វករកម្ពុជា និងជាទីប្រឹក្សាកិត្តិយសសមាគម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

ដោយក្តីគោរពពី
ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគម

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

31 Dec, 13:11


សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៥
សូមគោរពជូនពរចំពោះ ឯកឧត្តម ហង្ស សុតសំភារ អគ្គលេខាធិការ គណៈស្ថាបត្យករកម្ពុជា និងជាទីប្រឹក្សាកិត្តិយសសមាគម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

ដោយក្តីគោរពពី
ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគម

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

31 Dec, 11:10


សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៥
សូមគោរពជូនពរចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

ដោយក្តីគោរពពី
ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគម

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

17 Dec, 15:22


ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្កន
MoU Signing Ceremony between Cambodia Investor Contractor and Architect Association and Paragon International University

នាព្រឹក ថ្ងៃអង្គារ២រោច ខែមិគសិរ ឆ្នាំរោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២៤ សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក) ដឹកនាំដោយលោក សេង ប៊ុនវីរៈ ប្រធានសមាគម និង សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្កន ដឹកនាំដោយលោកបណ្ឌិត Bulat Akhmetkarimov សាកលវិទ្យាធិការ បានចុះអនុស្សរណៈយោគយល់គ្នាជាដៃគូលើកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់វិស័យអប់រំ វគ្គបណ្តុះបណ្តាលជំនាញ ពង្រឹងសមត្ថភាព និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការនាពេលអនាគតរវាងសមាគម CICAA និងសាកលវិទ្យាល័យអន្តរជាតិ Paragon ។

#cicaa #MOU #Paragon

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

16 Dec, 03:17


លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានចូលរួមដឹកនាំគណៈប្រតិភូសមាគម នាំយកអំណោយសប្បុរសធម៌ជូនអង្គការពន្លឺអនាគត មានជាថវិកា ស្បៀងអាហារ សម្ភារសិក្សា សម្ភារកីឡា និងសម្ភារប្រើប្រាស់ផ្សេងៗ។
លោក កែវ ផាណារិន អគ្គលេខាធិការអចិន្ត្រៃយ៍អង្គការ បានថ្លែងអំណរគុណដល់គណៈប្រតិភូ និងបានរាយការណ៍ដោយសង្ខេបពីប្រវត្តិរបស់អង្គការផងដែរ។
លោកប្រធានសមាគម បានមានប្រសាសន៍លើកទឹកចិត្តដល់ក្មួយៗឱ្យខិតខំរៀនសូត្រ ប្រកាន់ភ្ជាប់សីលធម៌ សុជីវធម៌ មានភាពឧស្សាហ៍ព្យាយាម ចេះជួយយកអាសារគ្នាទៅវិញទៅមកដូចពាក្យចាស់ថា “នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយជាមួយ” និងត្រូវមានក្តីសង្ឃឹមនិងក្តីស្រម៉ៃជានិច្ច។ លើសពីនេះទៀតសោត លោកប្រធានបានលើកឡើងពីការរៀបចំវគ្គបណ្តុះបណ្តាលខ្លីស្តីពីបំនិនជីវិត ជំនាញមូលដ្ឋានផ្សេងៗ និងការផ្តល់ឱកាសហាត់ការងារដល់កូនក្មួយដែលកំពុងរៀនកម្រិតឧត្តមសិក្សា នៅតាមបណ្តាក្រុមហ៊ុនរបស់សមាជិកសមាគមផងដែរ។
ពិតជារីករាយណាស់ដោយមានការទទួលរាក់ទាក់ពីថ្នាក់ដឹកនាំអង្គការ និងឃើញស្នាមញញឹមរបស់កូនក្មួយដែលរស់នៅក្នុងអង្គការ ជាមួយការសម្តែងរបាំជូនពរដ៏ស្រស់ស្អាតពីក្មួយៗផងដែរ។
លោកអគ្គលេខាធិការអចិន្ត្រៃយ៍អង្គការបាននាំគណៈប្រតិភូសមាគមទស្សនកិច្ចមណ្ឌល អគារស្នាក់នៅ ថ្នាក់រៀន រោងបាយផងដែរ។

ស្នាក់ការអង្គការពន្លឺអនាគត ថ្ងៃអាទិត្យ ទី១៥ ធ្នូ ២០២៤

#CICAA #FLO #CHARITY #Year #2024

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

07 Dec, 06:29


នាល្ងាចថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២៤ លោក លាង វាសនា អនុប្រធាន លោក ង៉ែត សារ៉ន អគ្គលេខាធិការ លោក សេង សិលា ប្រធាននាយកដ្ឋានទំនាក់ទំនងជាតិ និងអន្តរជាតិ សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានដឹកនាំគណៈគ្រប់គ្រង និងសមាជិកសមាគម ចូលរួមការប្រារព្ធពិធី Harmony in Motion រំលឹកខួបអនុស្សាវរីយ៍ ៦៥ឆ្នាំនៃចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌូនេស៊ី ការបញ្ជាក់សារជាថ្មីអំពីតម្លៃនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ក្រោមរូបភាពនៃស្នាមញញឹម ស្មារតីនៃភាពសុខដុមរមនា បានតភ្ជាប់មិត្តភាព សម្រាប់ប្រទេសកម្ពុជា និងឥណ្ឌូនេសុី ទៅថ្ងៃអនាគតកាន់តែល្អប្រសើរឡើងទ្វេដង។

On the evening of December 6, 2024, Mr. Leang Veasna, Deputy Chairman, Mr. Nget Saran, Secretary General, Mr. Seng Seila, Director of the Department of National and International Relations, the Association of Investors, Builders and Architects of Cambodia, led the management team and members of the Association to celebrate Harmony in Motion. Commemorating the 65th Anniversary of Cambodia-Indonesia Friendship, Reaffirming the Values ​​of Peace, Cooperation and Mutual Respect in the Image of a Smile The spirit of harmony has connected the friendship for Cambodia and Indonesia to a better future.

#CICAA #Legacy #2024 #Fruitful #Friendship #Family

សំរាប់ពត៌មានបន្ថែមតេឡេក្រាម : https://t.me/cicaaadmin

ព័ត៌មាន ជាច្រេីនមាននៅក្នុង ឆានែល  និងផេកសូមចុច 🫶  https://t.me/cicaakh 🙏
1. CiCAA Legacy
https://www.facebook.com/profile.php?id=100094030630819...
2. Association
https://www.facebook.com/cicaakhmer?mibextid=LQQJ4d
3. CICAA Advertisement
https://www.facebook.com/cicaakh?mibextid=LQQJ4d

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

28 Nov, 12:35


នាព្រឹកថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៤ លោក លាង វាសនា អនុប្រធាន លោក ង៉ែត សារ៉ន អគ្គលេខាធិការ លោក សេង សិលា ប្រធាននាយកដ្ឋានទំនាក់ទំនងជាតិ និងអន្តរជាតិ សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានដឹកនាំគណៈគ្រប់គ្រង និងសមាជិកសមាគម កិច្ចប្រជុំប្រចាំខែនៅសាលប្រជុំស្នាក់ការ "Urban Village " ដោយ មានការចូលរួមរបស់សមាជិក ជាមួយថ្នាក់ដឹកនាំគណៈគ្រប់គ្រង
ព្រមទាំងភ្ញៀវកិត្តិយសជាថ្នាក់ដឹកនាំពីបណ្តាក្រុមហ៊ុនផ្សេងៗ។ ក្នុងនោះផងដែលថ្នាក់ដឹកនាំបានបើកឪកាសអោយយុវជនស្ម័គ្រចិត្ត៣រូបបានចូលមកហាត់ការងារ ក្នុងសមាគមគោលបំណងអោយប្អូនៗបានអនុវត្ត ចំណេះជំនាញរបស់ប្អូនៗបន្ថែមទៀត។

ក្នុងកិច្ចប្រជុំនេះ លោកអនុប្រធាន លាង វាសនា បានលើកបង្ហាញពី ការប្រារព្ធពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ ប្រគល់ពាន ក្នុង “កម្មវិធីស្នាដៃរចនាសហគមន៍ ឆ្នាំ២០២៤” ក្រោមប្រធានបទ “ភូមិ១ សហគមន៍១” ដែលទទួលជោគជ័យកន្លងមក នឹង បានពិភាក្សាគ្នាផ្តល់យោបល លើកវិធានការចាំបាច់ថ្មីៗលើការអនុវត្តសកម្មភាពដែលសម្រេចបានក្នុងឆ្នាំ២០២៤និងបន្តរនិតិវិធី ផែនការប្រតិបត្តិផ្សារភ្ជាប់ឆ្នាំ២០២៥ខាងមុខនេះ។
កិច្ចប្រជុំបានបញ្ចប់ដោយ បរិយាកាសរីករាយ  ប្រកបដោយផ្លែផ្កា និងស្និទ្ធស្នាលជាទីបំផុត។
#CICAA #Monthly #Meeting #September #Legacy #2024 #Fruitful #Friendship #Family

សំរាប់ពត៌មានបន្ថែមតេឡេក្រាម : https://t.me/cicaaadmin

ព័ត៌មាន ជាច្រេីនមាននៅក្នុង ឆានែល  និងផេកសូមចុច 🫶  https://t.me/cicaakh 🙏
1. CiCAA Legacy
https://www.facebook.com/profile.php?id=100094030630819...
2. Association
https://www.facebook.com/cicaakhmer?mibextid=LQQJ4d
3. CICAA Advertisement
https://www.facebook.com/cicaakh?mibextid=LQQJ4d

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

15 Nov, 16:31


Mr. Andrew Tay, President of Singapore Club Cambodia (SCC) said, “Through these MOUs, we are not simply signing documents; we are building the groundwork for a future in which our businesses may thrive together. We can build on each other’s skills, share insights, and create possibilities for our members and the communities we serve.”

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

15 Nov, 16:26


https://www.facebook.com/share/KuUMGFzDN5P1hfXU/

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

15 Nov, 04:23


ទិដ្ឋភាពនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក 🌿🇰🇭

#រាជធានីភ្នំពេញ #ការរៀបចំក្រុង #នគរូបនីយកម្ម #ស្ថាបត្យកម្មខ្មែរ #ទីក្រុងវៃឆ្លាត #ទីក្រុងបៃតង #ទីក្រុងទេសចរណ៍ #ទីក្រុងពាណិជ្ជកម្ម #លម្ហបៃតង #បរិស្ថានរស់នៅដ៏ល្អត្រកាល

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC

📷 Gazette ប្រជាជន

Join MLMUPC News
🌐 Website
🌐 Facebook
🌐 Youtube
🌐 Tiktok

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

15 Nov, 04:23


ប្រទីបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញអំពីស្ថាបត្យកម្ម និងការរៀបចំដែនដី "សហសម័យកម្ពុជា" ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពសង្គមកម្ពុជាចាប់តាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគត 💐🇰🇭

#ចុះបញ្ជីដីបង្ហើយ
#សេវាគាប់ចិត្ត
#បរិយាកាសគ្មានវិវាទ

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC

Join MLMUPC News
🌐 Website
🌐 Facebook
🌐 Youtube
🌐 Tiktok

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

14 Nov, 07:24


អបអរសាទរព្រះរាជពិធី បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ
នាថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី១៤ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤

ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK
https://www.facebook.com/share/v/zk4RLeYAtLViydS2/?mibextid=iCjFHx

#CICAA #កម្ពុជា
#waterfestival #បុណ្យអុំទូក

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

14 Nov, 07:20


https://education.ams.com.kh/outstanding-youth/news-award/news/top-3-team-winners-of-2024-community-design-competition

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

14 Nov, 07:19


សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក) រួមសហការជាមួយសមាគមសណ្ឋាគារកម្ពុជា បានការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈស្ថាបត្យករកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រារព្ធពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ ប្រគល់ពាន ក្នុង “កម្មវិធីស្នាដៃរចនាសហគមន៍ ឆ្នាំ២០២៤” ក្រោមប្រធានបទ “ភូមិ១ សហគមន៍១” ក្រោមអធិបតីភាព ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមជាកិត្តិយស ពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលសាលារាជធានីភ្នំពេញ គណៈស្ថាបត្យករកម្ពុជា សមាគម ម្ចាស់ឧបត្ថម្ភកម្មវិធី សាកលវិទ្យាល័យ ក្រុមហ៊ុនឯកជន សមាជិកសមាជិកា សមាគម រួមជាមួយសាស្ត្រចារ្យ និងសិស្សនិស្សិត សរុបចំនួន ៣០០នាក់ ។

លោក សេង ប៊ុនវីរៈ ប្រធានសមាគម ស.វ.ស.ស.ក បានឡើងអានរបាយការណ៍ពីកម្មវិធីប្រកួត និងវឌ្ឍនភាពសមាគម ជូនឯកឧត្តមគណៈអធិបតី និងអង្គពិធីទាំងមូល។
លោកស្រី យី មករា អនុប្រធានសមាគមសណ្ឋាគារកម្ពុជាតំណាងលោកឧកញ៉ាប្រធាន ហ៊ី សុធា បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ផងដែរ។
ថ្លែងក្នុងពិធី ឯកឧត្តមគណៈអធិបតី បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះគណៈស្ថាបត្យករកម្ពុជា សមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករ កម្ពុជា និងសមាគមសណ្ឋាគារកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកលើកកម្ពស់ធនធានមនុស្សលើវិស័យស្ថាបត្យកម្ម និងនគរូបនីយកម្ម ស្របទៅតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមលើកទឹកចិត្តបន្តការជម្រុញនិងលើកស្ទួយនេះជាបន្តបន្ទាប់បន្ថែមទៀតផងដែរ។
ឯកឧត្តមគណៈអធិបតី បានអបអរសាទរដល់ក្រុមបេក្ខជនជ័យលាភីឯកទាំង៣ក្រុម ដែលធ្វើបានល្អលើការប្រកួតប្រជែង និងបានអបអរសាទរដល់ប្រទេសកម្ពុជា ដែលមានធនធានមនុស្សពូកែៗកាន់តែច្រើនក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។

បន្ទាប់ពីមានប្រសាសន៍ដឹកនាំចប់ ឯកឧត្តមគណៈអធិបតីក៏បានផ្តល់កិត្តិយសប្រគល់លិខិតសរសើរដល់គណៈកម្មការដាក់ពិន្ទុ គ្រូឧទ្ទេស និងម្ចាស់ឧបត្ថម្ភកម្មវិធី។ ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រគល់ពាន និងលិខិតសរសើរ ដល់ក្រុមជ័យលាភីឯកទាំង៣ក្រុមផងដែរ។

ព័ត៌មាន ជាច្រេីនមាននៅក្នុង ឆានែល និងផេកសូមចុច 🫶 https://t.me/cicaakh 🙏

#CICAA #Legacy #OneVillage #OneCommunity #Competition #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
#កសាងធនធានមនុស្ស #អភិវឌ្ឍន៍ជំនាញ #ការរៀបចំក្រុង #នគរូបនីយកម្ម

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

09 Nov, 15:56


សូមស្វាគមន៍គណៈកម្មការដាក់ពិន្ទុទាំង៦រូប
វគ្គផ្តាច់ព្រ័ត្រ កម្មវិធី “ ស្នាដៃរចនាសហគមន៍ឆ្នាំ ២០២៤”
ក្រោមប្រធានបទ៖ ភូមិ១សហគមន៍១
ទីតាំង "សួនច្បារផ្សារចាស់"  "ផ្សារកណ្តាល"  "បណ្ណាល័យជាតិ"

ជួបគ្នានៅថ្ងៃច័ន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលប្រជុំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមចុះឈ្មោះដើម្បីចូលរួម  https://docs.google.com/forms/d/1QLhzYtpeYp7AeWnbg4kqQd5EJkpUbEq3l2obyjzohYY/edit
ពត៌មានបន្ថែមតេឡេក្រាម : https://t.me/cicaaadmin 093 96 88 11
ព័ត៌មាន ជាច្រេីនមាននៅក្នុង ឆានែល  និងផេកសូមចុច 🫶  https://t.me/cicaakh 🙏

#CICAA  #Legacy #2024 #1village #1Community #Library #Market #Garden #Competition

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

09 Nov, 00:05


អបអរសាទរ​ ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ របស់ព្រះរាជាណាចក្រកម្ពុជា។

( ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤ )

#cicaa #cambodia #independenceday #2024 #nationalityday

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

08 Nov, 15:56


បេក្ខភាពក្រុមត្រៀមកម្មវិធីប្រកួតប្រជែង "ភូមិ១ សហគមន៍១"
ទីតាំង៖ ផ្សារកណ្ដាល
ជួបគ្នាវគ្គប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ។

សូមចុះឈ្មោះដើម្បីចូលរួម  https://docs.google.com/forms/d/1QLhzYtpeYp7AeWnbg4kqQd5EJkpUbEq3l2obyjzohYY/edit
ពត៌មានបន្ថែមតេឡេក្រាម : https://t.me/cicaaadmin 093 96 88 11
ព័ត៌មាន ជាច្រេីនមាននៅក្នុង ឆានែល  និងផេកសូមចុច 🫶  https://t.me/cicaakh 🙏

#CICAA  #Legacy #2024 #1village #1Community #Library #Market #Garden #Competition

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

06 Nov, 08:02


ស្នាដៃក្រុម OTHER009 មកពីស្ថាប័នផ្សេងៗ ក្នុងកម្មវិធីប្រកួតប្រជែង "ភូមិ១ សហគមន៍១"
ទីតាំង៖ ផ្សារកណ្ដាល
ជួបគ្នាវគ្គប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ។

សូមចុះឈ្មោះដើម្បីចូលរួម https://docs.google.com/forms/d/1QLhzYtpeYp7AeWnbg4kqQd5EJkpUbEq3l2obyjzohYY/edit
ពត៌មានបន្ថែមតេឡេក្រាម : https://t.me/cicaaadmin 093 96 88 11
ព័ត៌មាន ជាច្រេីនមាននៅក្នុង ឆានែល និងផេកសូមចុច 🫶 https://t.me/cicaakh 🙏
1. CiCAA Legacy
https://www.facebook.com/profile.php?id=100094030630819...
2. Association
https://www.facebook.com/cicaakhmer?mibextid=LQQJ4d

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

18 Oct, 09:40


សមាជិក-សមជិកាសមាគម ស.វ.ស.ស.ក កិច្ចប្រជុំ សំរាប់ខែតុលា ២០២៤៖

នាថ្ងៃទី30 ខែតុលា ឆ្នាំ2024 វេលាម៉ោង ៨:៣០នាទីព្រឹក ដល់ ម៉ោង ១១:៣០ព្រឹក ។

សាលប្រជុំ ៖ CICAA OFFICE
(Borey New World KourSrov III)

ទីតាំង​ និង​ទំនាក់ទំនង ៖
https://t.me/cicaaadmin

https://maps.app.goo.gl/XoULgXzuWdzakgks8

សូមអញ្ជើញចូលរួមកុំបីអាក់ខាន។


#Monthly #Meeting #October #cicaa meeting#businessmatching

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

18 Oct, 07:25


Deepavali Networking Night & MoU Signing Ceremony
————————
Wednesday 30th, October 2024
Time: 6PM - 9PM
Venue : Himavari Hotel Apts.
MoU
-CICAA
-SCC
-Indocham
Entrance Fee:
Member: $20
Non-Member: $25
Wine, beer, juices and 6 canapé will be provided.
RSVP: https://t.me/cicaaadmin
TEL: 093 96 88 11 (Ms Thyda)

Channel 🫶  https://t.me/cicaakh 🙏
Email: [email protected]
Registration link: https://docs.google.com/forms/d/1QLhzYtpeYp7AeWnbg4kqQd5EJkpUbEq3l2obyjzohYY/edit

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

15 Oct, 04:56


ព្រះរាជពិធីគម្រប់ខួប១២ឆ្នាំ នៃការសោយទីវង្គត់ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ១៥ តុលា ២០១២-១៥​ តុលា ២០២៤

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

12 Oct, 11:03


ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ « បដិវត្តកម្មបញ្ញាសិប្បនិម្មិត និងយុទ្ធសាស្ត្រត្រៀមខ្លួនសម្រាប់អនាគតកម្ពុជា » ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍ទាក់ទងទៅនឹង បដិវត្តកម្មបញ្ញាសិប្បនិមិត្ត តួនាទីរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋ និងបទពិសោធន៍របស់ទីក្រុងហុងកុង ផ្សារភ្ជាប់ទៅនឹងមហាវិថីសំខាន់ៗរបស់កម្ពុជានាពេលអនាគត ដោយអ្នកជំនាញទាំង ៦ រូប៖

​​ - លោកសាស្រ្តចារ្យ BORIS BABIC: សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យហុងកុង
- លោកសាស្រ្តចារ្យ BRIAN WONG YUE SHUN: ជំនួយការសាស្រ្តាចារ្យផ្នែកទស្សនវិជ្ជានៅសាកលវិទ្យាល័យហុងកុង
- លោក ហ៊ុន ចាន់សាន: នាយកស្ថាបត្យកម្ម រីអិជ ស្ថាបត្យកម្ម​ និង រចនា
- លោក ស៊ីម តារា:អ្នកបង្វឹក និងប្រឹក្សារយោបល់អាជីវកម្មជាមួយ AI (SDA&CO)
- លោក សែស អរុណសក្តា: អ្នកស្រាវជ្រាវនៅវេទិកាអនាគត
-​​ លោកស្រី នូសុវត្ថិ ចាន់វត្តី: អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច​ កិច្ចការវិនិយោគ​ និងទំនាក់ទំនងអន្តរជាតិ

កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ទី​​១៤ ខែតុលា ឆ្នាំ២០២៤
វេលាម៉ោង៖ ០១:០០ នាទីរសៀល
ទីតាំង៖​ ជាន់ទី២ សាលសន្និបាទ 2021 នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់

*បញ្ជាក់៖ សម្រាប់អ្នកដែរមិនមែនជាស្ថាបត្យករ ឬ និស្សិតស្ថាបត្យកម្មក៏អាចចូលរួមបាន
*អ្នកដែលបានចុះឈ្មោះចូលរួម តម្រូវឲ្យបង្ហាញវត្តមាននៅទីតាំងមុនកម្មវិធីចាប់ផ្តើម ១ម៉ោង ជាកំហិត។

#គណៈស្ថាបត្យករកម្ពុជា
#Board_of_Architects_Cambodia

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)-CICAA

12 Oct, 00:44


នាព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានដឹកនាំគណៈគ្រប់គ្រង និងសមាជិកសមាគម បានចុះទស្សនកិច្ចរោងចក្រផលិតថ្នាំលាប អឃីត ផេន ដើម្បីស្វែងយល់ពីខ្សែចង្វាក់ផលិតកម្មរបស់រោងចក្រ។ រោងចក្របានបំពាក់ដោយម៉ាសុីនទំនើបៗនាំចូលពីទ្វីបអឺរ៉ុប និងបានទទួលស្គាល់គុណភាពដោយស្តង់ដារ ISO ដូចនេះគុណភាពផលិតផលរបស់ក្រុមហ៊ុន អឃីត ផេន ពិតជាមិនចាញ់ផលិតផលនាំចូលនោះទេ។

ក្រុមហ៊ុន អឃីត ផេន Orchid Paint ជាសមាជិកសកម្មរបស់សមាគម។

#cicaa #អឃីត #ថ្នាំពណ៌ #ផលិតផលខ្មែរ
#ថ្នាំពណ៌_អឃីត_ផេន
#orchidpaint #orchids

ព័ត៌មាន ជាច្រេីនមាននៅក្នុង ឆានែល  និងផេកសូមចុច 🫶  https://t.me/cicaakh 🙏
1. CiCAA Legacy
https://www.facebook.com/profile.php?id=100094030630819...
2. Association
https://www.facebook.com/cicaakhmer?mibextid=LQQJ4d
3. CICAA Advertisement
https://www.facebook.com/cicaakh?mibextid=LQQJ4d

1,515

subscribers

2,133

photos

26

videos