ទីភ្នាក់ងារសារព័ត៌កម្ពុជា ខេត្តតាកែវ

@akptakeo


ចែករំលែករាល់ ព័ត៌មាន ព្រឹត្តិការណ៍ថ្មីៗ សិល្បៈ កម្សាន្ត សុខភាព និងចំណេះដឹងទូទៅ ប្រកបដោយប្រភពច្បាស់លាស់ 📝

ទីភ្នាក់ងារសារព័ត៌កម្ពុជា ខេត្តតាកែវ

23 Oct, 09:56


អភិបាលរងខេត្តតាកែវណែនាំអាជ្ញាធរក្រុងស្រុករៀបចំសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំក្នុងថ្ងៃដង្ហែរអង្គកឋិនទានទៅវត្តនៅកម្ពុជាក្រោម https://fb.watch/vot6MmZrLz/

ទីភ្នាក់ងារសារព័ត៌កម្ពុជា ខេត្តតាកែវ

23 Oct, 09:56


អភិបាលខេត្តតាកែវស្នើអោយធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្របសម្រួលក្រៅប្រព័ន្ធតុលាការរាល់បញ្ហាសងប្រាក់ត្រលប់របស់ប្រជាពលរដ្ឋ https://fb.watch/vosRDPPdFN/

ទីភ្នាក់ងារសារព័ត៌កម្ពុជា ខេត្តតាកែវ

23 Oct, 08:55


https://youtu.be/IFeAn8uaNtY

ទីភ្នាក់ងារសារព័ត៌កម្ពុជា ខេត្តតាកែវ

23 Oct, 04:38


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញទទួលអង្ករ ចំនួន ១០តោន ពីតំណាងក្រុមហ៊ុន BT Sopheak Co,.LTD

នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលអង្ករ ចំនួន ១០តោន និងប្រគល់លិខិតថ្លែងអំណរគុណ ដល់តំណាងក្រុមហ៊ុន BT Sopheak Co,.LTD (ប៊ុនថនសុភ័ក្រ) ដែលបានឧបត្ថម្ភ អង្ករ ជូនរដ្ឋបាលខេត្តតាកែវ ក្នុងការចូលរួមរៀបចំពិធីប្រណាំងទូកនាថ្ងៃទី០១-០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តតាកែវ ។
ក្នុងនាមរដ្ឋបាលខេត្តតាកែវ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ចម្រុងចម្រើន ជានិច្ចនិរន្តរ៍ដល់លោក លោកស្រី សមប្រកបតែពុទ្ធពរ បួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
🫳 https://t.me/akptakeo

ទីភ្នាក់ងារសារព័ត៌កម្ពុជា ខេត្តតាកែវ

23 Oct, 01:17


អបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
(២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤)

៣៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន៖ សម្តេចតេជោ ហ៊ុន សែន តំណាងឲ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

មុននឹងឈានមកដល់កិច្ចព្រមព្រៀង នាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ ១៩៨៧)។

បន្ទាប់មក ក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែមករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។ ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។

ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕

ទីភ្នាក់ងារសារព័ត៌កម្ពុជា ខេត្តតាកែវ

23 Oct, 00:04


https://youtube.com/shorts/dWV6OJOWgqE?si=4WHf_Stg7WN9G7Z1

ទីភ្នាក់ងារសារព័ត៌កម្ពុជា ខេត្តតាកែវ

23 Oct, 00:04


រដ្ឋបាលខេត្តតាកែវ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំសម្អាតបរិស្ថាន អនាម័យ ក្នុងឱកាសពិធីប្រណាំងទូកថ្នាក់ខេត្ត នាថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ៕
#ខេត្តតាកែវ #ក្រុងដូនកែវ #ទេសចរណ៍ក្នុងស្រុក #បឹងតាកែវ #អុំទូក

ទីភ្នាក់ងារសារព័ត៌កម្ពុជា ខេត្តតាកែវ

21 Oct, 14:18


នៅរសៀលថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ អគ្គិសនីតាកែវបានរៀបចំអង្គប្រជុំមួយ ដឹកនាំដោយ លោកស្រី សួង សុខយ៉េត ប្រធាន អគ្គិសនីតាកែវ ចូលរួមដោយលោកអនុប្រធានអនុប្រធានទាំង ២ លោកប្រធានផ្នែក អនុប្រធានផ្នែក ប្រធានសាខា អនុប្រធានសាខា ព្រមទាំងលោកប្រធានក្រុម GIS ។

កិច្ចប្រជុំពិភាក្សាផ្តោតលើការអនុវត្តការងាររបស់ផ្នែកនីមួយៗនាពេលកន្លងមក ការងារដែលត្រូវអនុវត្ត ការងារត្រូវទទួលខុសត្រូវ ការការពារសុវត្ថិភាពការងារ និង ការថែទាំបណ្តាញបញ្ជូន-ចែកចាយ បង្កើនគុណភាព ស្ថិរភាពផ្គត់ផ្គង់ចរន្ត ជាពិសេសនៅក្នុងឱកាសខេត្តតាកែវរៀបចំពិធីប្រណាំងទូកដែលត្រូវប្រារព្ធឡេីង នៅថ្ងៃទី០១-០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។ បន្ថែមពីលើការយកចិត្តទុកដាក់លើការងារ ត្រូវបង្កើនប្រសិទ្ធិភាព និងផ្តល់សេវាកម្មផ្គត់ផ្គង់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានគ្រប់គ្រាន់ មានស្ថិរភាព តាមតម្រូវការនិងល្អប្រសើរ។

1,041

subscribers

10,231

photos

639

videos