Phusphea Work Legal @phuspheaworklegal Channel on Telegram

Phusphea Work Legal

@phuspheaworklegal


ក្រុមនេះសម្រាប់ចែករំលែកចំណេះដឹងថ្មី ពាក់ព័ន្ធក្រមទាំងបួន និងបទដ្ឋានគតិយុត្តផ្សេងទៀត សម្រាប់ជាប្រយោជន៍ដល់សង្គម។
Contact admin: https://t.me/Nin_phusphea0809

Phusphea Work Legal (Khmer)

ចំពោះអ្នកទាំងអស់ដែលអាចចែកចំណេះដឹងផ្សេងទៀតអេក្រង់នេះគឺជាក្រុមនេះហើយជាមិត្តភាពដល់បងប្អូនដែលស្គាល់ពូជសាសន៍ និងបទដ្ឋានបច្ចេកទេសរបស់ពួកគេឲ្យសំណំជំរាបចំនួន៤ ដែលទាក់ទងនឹងការងារ។ បើចង់ទាក់ទងទៅនឹងអ្នកគ្រប់គ្រង ជាភាសាខ្មែរ: https://t.me/Nin_phusphea0809

Phusphea Work Legal

27 Jan, 03:13


«ការផ្តល់ដីលំនៅដ្ឋាន និងដីកសិកម្ម ជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ»

👉ពាក្យស្នើសុំដី ក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
👉 ទីកន្លែងទទួលពាក្យ៖ ទទួលគំរូពាក្យសុំដី និងដាក់ពាក្យសុំដីលំនៅឋាននិងដឹកសិកម្ម ដោយឥតគិតថ្លៃនៅសាលា ឃុំ/សង្កាត់សាមីដែលបងប្អូនរស់នៅអចិន្ត្រៃយ៍
👉កាលបរិច្ឆេទទទួល៖ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ
👉គំរូពាក្យសុំដី អាចទាញ https://bit.ly/seepka

Phusphea Work Legal

26 Jan, 13:24


Linkទស្សនា៖ 👉 https://www.facebook.com/share/v/15cfeF24E1/?mibextid=wwXIfr

Phusphea Work Legal

26 Jan, 03:48


គំរូកិច្ចសន្យាផ្សេងៗ៖
១. កិច្ចសន្យាកក់ប្រាក់
២. កិច្ចសន្យាទិញ-លក់ដីផ្ទះ
៣. កិច្ចសន្យាជួលផ្ទះ
៤. កិច្ចសន្យាជួលរថយន្ត
៥. កិច្ចសន្យាប្រាក់លំអៀង
៦. កិច្ចសន្យាផ្តល់កម្រៃជើងសារ
៧. កិច្ចសន្យាខ្ចីប្រាក់
៨. កិច្ចសន្យាចងការប្រាក់
៩. កិច្ចសន្យាលក់អាគារសហកម្មសិទ្ធិ
១០.កិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុន

https://t.me/PhuspheaWorkLegal

Phusphea Work Legal

26 Jan, 03:23


📌ទម្រង់លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី ប្រភេទថ្មី(ប្លង់ទន់) ឯកសារចាំបាច់ត្រូវភ្ជាប់មានអត្តសញ្ញាប័ណ្ណបញ្ជាក់នៅខណ្ឌ សៀវភៅគ្រួសារ

Phusphea Work Legal

21 Jan, 07:45


ក្រុមមគ្គទេសក៍ច្បាប់
—————————
ក្លឹបសិក្សាពិសេស (នីតិព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ)
បទបង្ហាញដោយ៖ លោក ខៀវ ទិត្យសត្យា (គ្រូបង្គោល នៃក្រុមមគ្គទេសក៍ច្បាប់)
សិក្សារៀងរាល់៖ ថ្ងៃសៅរ៍ អាទិត្យ
ម៉ោងសិក្សា៖ ៨:៣០ ដល់១២:០០ថ្ងៃត្រង់
👉តម្លៃ៖ USD១២០/នាក់ 👉ចំនួន៖ ១៥នាក់ប៉ុណ្ណោះ!!
👉ទីតាំងសិក្សា៖https://maps.app.goo.gl/v9z2a1KRJfan3d3q6
👉ចុះឈ្មោះតាមរយៈLink៖ http://t.me/mktclaw
👉ទំនាក់ទំនងព័ត៌មាន Telegram៖ ០៩៩៦៦៥៤៣២

Phusphea Work Legal

21 Jan, 03:42


ករណីសិក្សា:

លោក A ព្រមព្រៀងលក់ដីឲ្យB តម្លៃ ១០០.០០០$ ។ ក្នុងកិច្ចសន្យា
លោក B បានកក់ប្រាក់ ៥.០០០$ ។ លក្ខខណ្ឌ បើ B ឈប់ទិញ ប្រាក់កក់ដាច់ ហើយបើ A រំលាយ ត្រូវសងគុណ ៣ នៃប្រាកក់ ។
កិច្ចសន្យាបង់ជា ៣ ដំណាក់កាល
ទី១ បង់ប្រាក់ចំនួន ៣០.០០០$ រួចរាល់ឲ្យ A
ទី២ បង់ប្រាក់ចំនួន ៥០.០០០$ តម្កល់មូលប្បទានបត្រ (ខ្លឹមសារតម្កល់ទុក តែកំណត់កាលបរិច្ឆេទ) ឲ្យ A លក្ខខណ្ឌ សុំឲ្យផ្ទេរកម្មសិទ្ធិចូលមកឈ្មោះ B ដើម្បីយកដាក់កម្ចីធនាគារ ។ ហើយលោក A បានយល់ព្រម ដោយសារមានការជឿជាក់ ។
ក្រោយផ្ទេរមកឈ្មោះ B រួចរាល់ លោក B មិនបានបង់ប្រាក់បង្គ្រប់ថ្លៃដី ទៀតទេ ហើយថ្មីៗនេះក៏បានទទួលដំណឹងថា លោក B កំពុងចចារលក់ដីនេះ C បានតម្លៃ ២០០.០០០$ និងកំពុងកាត់ផ្ទេរកម្មសិទ្ធិទៀតផង។
ករណីនេះ លោក A មានការបារម្ភយ៉ាងណាខ្លាំង។ តើមានវិធានការអ្វី ជួយដល់លោក A?

Phusphea Work Legal

21 Jan, 03:28


ករណីសិក្សា:

លោក A ព្រមព្រៀងលក់ដីឲ្យB តម្លៃ ១០០.០០០$ ។ ក្នុងកិច្ចសន្យា
លោក B បានកក់ប្រាក់ ៥.០០០$ ។ លក្ខខណ្ឌ បើ B ឈប់ទិញ ប្រាក់កក់ដាច់ ហើយបើ A រំលាយ ត្រូវសងគុណ ៣ នៃប្រាកក់ ។ ១ ខែបន្ទាប់ពីកក់ប្រាក់ លោក B បានបង់ប្រាក់ចំនួន ៣០.០០០$ បន្ថែម ។ ស្រាប់តែក្រោយមក លោក A បានលក់ដីឲ្យ C តម្លៃ ១៥០.០០០$ និងចុះបញ្ជីផ្ទេរកម្មសិទ្ធិចប់ហើយ ។
ករណីនេះ តើលោក B អាចទាមទារឲ្យ A ឬC ប្រគល់ដី បានឬទេ?

Phusphea Work Legal

20 Jan, 15:35


#ករណីសិក្សា :
កិច្ចសន្យាខ្ចីប្រាក់ ១០.០០០$ ការប្រាក់ ៥០០/ខែ។ រយ:ពេលកម្ចី ៦ខែ ហើយអ្នកខ្ចីបានយកឡានជាទ្រព្យធានា។កំណត់សងមកដល់ អ្នកខ្ចីមិនសងប្រាក់វិញទេ ម្ចាស់បំណុល បានយកឡានលក់បានតម្លៃ ២០.០០០$ ។
តើការធ្វើបែបនេះ ត្រឹមត្រូវ ឬទេ?

Phusphea Work Legal

20 Jan, 10:10


សៀវភៅណែនាំស្តីពី ពន្ធលើមធ្យោបាយដឹកជញ្ជូន និងបែបបទនិងនីតិវិធីនៃការអនុវត្តពន្ធលើមធ្យោបាយដឹកជញ្ជូន។ #Tax

Phusphea Work Legal

20 Jan, 10:09


សៀវភៅណែនាំស្តីពីពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និងបែបបទនិងនីតិវិធីនៃការអនុវត្តពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ។ #Tax

Phusphea Work Legal

20 Jan, 10:08


សៀវភៅណែនាំស្តីពីពន្ធលើអចលនទ្រព្យ និងបែបបទនិងនីតិវិធីនៃការអនុវត្តពន្ធលើអចលនទ្រព្យ។ #Tax

Phusphea Work Legal

20 Jan, 10:07


សៀវភៅណែនាំស្តីពី ពន្ធប្រថាប់ត្រា និងបែបបទនិងនីតិវិធីនៃការអនុវត្តពន្ធប្រថាប់ត្រា។ #Tax

Phusphea Work Legal

20 Jan, 10:05


សៀវភៅណែនាំស្តីពី ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងបែបបទនិងនីតិវិធីនៃការអនុវត្តពន្ធលើដីធ្លីមិនបានប្រើប្រាស់។ #Tax

Phusphea Work Legal

20 Jan, 08:27


ប័ណ្ណសម្គាល់ជាម្ចាស់អចលនវត្ថុ ធ្វើ​នៅឆ្នាំ​១៩៣០​ (ម្ចាស់​ប្លង់​កេីតនៅឆ្នាំ១៨៩៩)

Phusphea Work Legal

20 Jan, 07:15


#ករណីសិក្សា

កិច្ចសន្យាខ្ចីប្រាក់ ១០.០០០$ កម្ចីរយៈពេល ២ ឆ្នាំ។ លក្ខខណ្ឌ បង់ប្រាក់ប្រចាំ ១ ថ្ងៃបង់ ៥០ ដុល្លារ រហូតសងគ្រប់ចំនួន។ ករណីនេះ អ្នកខ្ចីខកខានបង់ប្រាក់រយ:ពេល ១៥ថ្ងៃ ស្មើនឹងប្រាក់ ១៥០០$ ។ អ្នកឲ្យខ្ចី បានហៅអ្នកខ្ចីធ្វើកិច្ចសន្យាថ្មី ទទួលស្គាល់ប្រាក់ដើម ១១.៥០០$។ តើការធ្វើបែបនេះ ត្រឹមត្រូវ ឬទេ?

Phusphea Work Legal

20 Jan, 04:56


អំពីសាលក្រមកំបាំងមុខ

សាលក្រមកំបាំងមុខ គឺជាប្រភេទសាលក្រមដែលតុលាការបានចេញក្នុងករណីដែលអវត្តមានភាគីដើមចោទ ឬចុងចម្លើយ ឬអ្នកតំណាងដែលច្បាប់បានកំណត់ ដោយមូលហេតុច្បាប់កំណត់ ចៀសវាសនូវភាពយឺតយ៉ាវក្នុងដំណើរការនីតិវិធី។

សាលក្រមនេះ មានគោលបំណងដើម្បីទទួលស្គាល់អត្ថិភាព ឬនត្ថិភាពបណ្តោះអាសន្ន រងចាំការសម្រេចសេចក្តីដោយសាលក្រមថ្មី តម្កល់ ឬលុបចោលនូវសាលក្រមកំបាំងមុខ។

Phusphea Work Legal

20 Jan, 04:32


#ករណីសិក្សា
កម្ចីក្នុងកិច្ចសន្យា ១០.០០០$ តែអ្នកឲ្យខ្ចីប្រគល់ប្រាក់តែ ៨.០០០$ ប៉ុណ្ណោះ ដោយកាត់ការប្រាក់ ២.០០០$ មុន។ តើករណីនេះ អ្នកខ្ចីត្រូវសងប៉ុន្មាន?

Phusphea Work Legal

14 Jan, 13:03


សាលាដំបូងរាជធានីភ្នំពេញ
បានសម្រេចឃុំខ្លួនមានជនត្រូវចោទឈ្មោះ សុខ សម្បត្តិ ពីបទ «បើកបរក្នុងស្ថានភាពស្រវឹងបណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ» តាមមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

Phusphea Work Legal

04 Jan, 12:29


សេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើករណីអំពើរំលោភសេពសន្ថវៈរបស់ឳពុកចុង លើកូនស្រី នៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

Phusphea Work Legal

04 Jan, 02:02


ធនាគារជាតិចេញសេចក្ដីជូនដំណឹងស្ដីពី ការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារក្លែងក្លាយ។

ធនាគារជាតិស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិក ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត។ #NBC

Phusphea Work Legal

03 Jan, 08:09


ពន្ធផ្លូវសម្រាប់អ្នកប្រើឡាន EV ធ្ងន់ខ្លួនហើយ ចាប់ពី ១០ ម៉ឺននាក់ ១លាន ៦០ម៉ឺន

Phusphea Work Legal

28 Dec, 04:17


សេចក្តីថ្លែងហេតុអំពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ (៧៨ ទំព័រ) #RGC

🔔 នេតិភាល័យ I https://t.me/nephealay
🔔 គាំទ្របេសកកម្មរបស់យើង

Phusphea Work Legal

28 Dec, 04:16


ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥។ #HOLIDAY

ថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២៥ - ទិវាចូលឆ្នាំសកល។ 🎆

Phusphea Work Legal

27 Dec, 13:50


ក្រសួងមហាផ្ទៃចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ #MOI

Phusphea Work Legal

26 Dec, 09:12


ភាពយុត្តិធម៌ ស្ថិតនៅក្នុងចិត្តមិនគ្រប់គ្រាន់ទេ ។ ភាពយុត្តិធម៌ ត្រូវបង្ហាញឲ្យឃើញការពិត ទោះបីវាត្រូវការពេលវេយូរបន្តិច ក៏ត្រូវរកឱ្យឃើញជាក់ស្តែងនូវភាពនូវកំហុស ឬគ្មានកំហុស។

យុត្តិធម៌ និងការពិត ត្រូវបង្ហាញដល់គ្រប់ភាគីពាក់ព័ន្ធ និងដើម្បីធានានូវការកាត់ក្តីដោយមានភាពត្រឹមត្រូវ ទោះជាជនល្មើស ឬជនរងគ្រោះ ក៏អស់ចិត្តផងដែរ។

Phusphea Work Legal

25 Dec, 12:56


ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី

Phusphea Work Legal

24 Dec, 15:57


បាឋកថា ស្តីពី ការចេញដីកាសម្រេចរក្សាការ សូមសិស្សនិស្សិត ព្រះតេជគុណ ជំនួយការ និងសាធារណជន តាមដាន ក្រុមនេះ 🙏 http://t.me/MeakkaktesChhbab

Phusphea Work Legal

24 Dec, 09:13


នៅថ្ងៃពុធ ទី២៥ វេលាម៉ោង ៨ ដល់ម៉ោង ១០យប់នេះ តទៅ ខ្ញុំនឹងធ្វើការចែករំលែកពាក់ព័ន្ធនឹងមូលដ្ឋានគ្រឹះការចាត់ចែងរក្សាការពារ តាមរយ: Google meet ។

ធម្មទានសម្រាប់ចុងឆ្នាំ២០២៤🙏

LINK 🖇️ ចូលរួមអាចតាមដាន ផេក មគ្គទេសក៍ច្បាប់ និងតេឡេក្រាម

Phusphea Work Legal

24 Dec, 05:35


សូមប្រុងប្រយ័ត្ន ករណីបុគ្គលដែលមិនមែនជាមេធាវី
សូមបងប្អូនរាយការណ៍មកគណ:មេធាវី ចៀសវាងបងប្អូនជនរងគ្រោះខាងបង់នូវផលប្រយោជន៍។

Phusphea Work Legal

24 Dec, 03:26


Channel photo updated

Phusphea Work Legal

23 Dec, 12:57


តុលាការបានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់ ២នាក់គូដណ្តឹងចំនួន ៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង ២លានដុល្លារដល់ជនរងគ្រោះ រួមជាមួយសំណង ៥០ម៉ឺនដុល្លារផ្សេងទៀតដល់អ្នករងរបួស។

Phusphea Work Legal

22 Dec, 05:04


ខួប២ ឆ្នាំ ថ្ងៃធ្វើសច្ចាប្រណិធាន ♥️😍🎉

Phusphea Work Legal

21 Dec, 04:10


អាវផាយ របស់មេធាវី ♥️

Phusphea Work Legal

14 Dec, 13:22


កម្ពុជាអនុវត្តប្រព័ន្ធទ្រព្យសម្បត្តិរួមដែលកំណត់ដោយច្បាប់សម្រាប់ប្តីប្រពន្ធក្រោយរៀបការស្របច្បាប់។ តើប្រព័ន្ធទ្រព្យសម្បត្តិរួមប្តីប្រពន្ធ និងប្រព័ន្ធទ្រព្យសម្បត្តិដោយទ្បែកដែលអាចធ្វើទ្បើងតាមកិច្ចសន្យារវាងប្តីប្រពន្ធ មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

មេធាវី លោក និន ភស្តុភារ បង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិនៃប្រព័ន្ធទាំង២។

📝ខ្លឹមសារកិច្ចពិភាក្សាដកស្រង់ពីកម្មវិធី “អំណាចច្បាប់”⚖️ ផ្សាយរាល់ថ្ងៃសុក្រ ម៉ោង៨:០០យប់ លើកញ្ចក់ទូរទស្សន៍CNC📺 និងហ្វេសប៊ុក CNC TV។

ទស្សនាកិច្ចពិភាក្សានេះទាំងស្រុង

▶️ https://youtu.be/7U6dLVyChlA


#LegalPower⚖️

Phusphea Work Legal

14 Dec, 03:11


សេចក្ដីជូនដំណឹង
អំពីវគ្គសិក្សាផ្ទាល់ (ត្រៀមប្រឡងប្រជែងវិជ្ជាជីវៈច្បាប់)
👉បើកទទួលសិស្សចំនួន ១០នាក់បន្ថែមទៀត!!
👉ចូលរៀនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤
បទបង្ហាញដោយ៖ មេធាវី និន ភុស្ដភា | មេធាវី ខៀវ ទិត្យសត្យា
សិក្សារៀងរាល់៖ ថ្ងៃព្រហស្បតិ៍ សុក្រ
👉ទីតាំងសិក្សា៖https://maps.app.goo.gl/v9z2a1KRJfan3d3q6
👉ចុះឈ្មោះតាមរយៈLink៖ http://t.me/mktclaw
👉ទំនាក់ទំនងព័ត៌មាន Telegram៖ ០៩៩៦៦៥៤៣២
Telegram Channel: https://t.me/MeakkaktesChhbab

Phusphea Work Legal

13 Dec, 13:23


🔴ផ្សាយកម្មវិធី “អំណាចច្បាប់”

📝ប្រធានបទ៖ ប្តីប្រពន្ធគួរធ្វើកិច្ចសន្យាកំណត់ទ្រព្យសម្បត្តិ ឬក៏ទុកឱ្យច្បាប់កំណត់?
👉 https://www.facebook.com/share/v/15ZvXhrQrT/?

#LegalPower⚖️

Phusphea Work Legal

21 Nov, 09:35


សំណួរពីសិស្សប្អូន រវាងមេធាវី និងចៅក្រម

តើធ្វើជាមេធាវី មានសិទ្ធិសម្រេចសេចក្តីឲ្យភាគីឈ្នះចាញ់ ឬអត់?
ច. មេធាវី មិនជាអ្នកសម្រេចសេចក្តីទេ គឺមានតែចៅក្រមប៉ុណ្ណោះ

តើមេធាវី ការពារបុគ្គលខូចខិល ឬយ៉ាងណា?
ច. មេធាវី ចូលរួមការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ តាមរយ:ការពឹងពាក់ពីអតិថិជន តែមិនធានានូវលទ្ធផលរឿងក្តីនោះទេ។ ម្យ៉ាង បើយល់ថា រឿងក្តីផ្ទុយពីឆន្ទ: និងមនសិការរបស់ខ្លួន មេធាវីមានសិទ្ធិមិនទទួលបាន ហើយករណីនេះ គឺខុសពីចៅក្រម ។

នៅមានចំណុចជាច្រើនទៀត…

Phusphea Work Legal

20 Nov, 02:26


ស្តាប់ ហើយគិត ជីវិតរាល់ថ្ងៃ ខំប្រឹងបានប៉ុណ្ណាហើយ?
សួរខ្លួនឯង ប្រយ័ត្នខាតពេល និងថវិការ ពិសេសក្តីសង្ឃឹមរបស់ក្រុមគ្រួសារ

Phusphea Work Legal

19 Nov, 11:50


មាននិស្សិតកំពុងរៀនជំនាញនីតិសាស្រ្ត (ច្បាប់) មានការបារម្ភ ក្រោយរៀនចប់ ពិបាករកការងារ ពិត មែនឬអត់?

Phusphea Work Legal

19 Nov, 02:06


ជូនចំពោះឪពុកម្តាយ បងប្អូន សាច់ញាតិ សាច់ថ្លៃ…មួយចំនួនជូនជ្រាប ៖ សូមមេត្តាបញ្ឈប់ការប្រើពាក្យមាក់ងាយ បញ្ឈឺ ឌឺដង ជាពិសេសពូកែខាងរឿងប្រៀបធៀបកូនឯង មិនដូចនឹងកូនគេ…«រៀនច្បាប់គិតតែរឿងធ្វើការស្ម័គ្រចិត្ត គ្មានប្រាក់ខែដូចកូនគេ កូនគេអាយុប៉ុនឯងមានលុយរាប់រយជូនឪម៉ែ ខ្ញុំខ្មាស់គេណាស់» បើអ្នកមិនបានជួយតម្រង់ទិសគ្នា ឬលើកទឹកចិត្តគ្នា សូមមេត្តាកុំសម្លាប់ទឹកចិត្តគ្នា…
ទិដ្ឋភាពឱកាសការងារក្នុងវិស័យច្បាប់ គឺមិនងាយស្រួលដូចមាត់ចេះតែនិយាយទេ…៕

Credit: ជ្រ សុភារ៉ា

Phusphea Work Legal

18 Nov, 13:45


ចង់ក្លាយជាអ្នកច្បាប់ ពូកែ
កុំរៀនលេងៗ លំៗ នោះលទ្ធផល ក៏ទទួលបានបែបនោះដែរ។

Phusphea Work Legal

18 Nov, 08:24


មេធាវី ពូកែ ខាងរកភស្តុតាង ហើយក៏ពូកែបកស្រាយច្បាប់ដូចគ្នា។ ភស្តុតាងប៉ុណ្ណឹង ច្បាស់លាស់ហើយឬនៅ? 😆

Phusphea Work Legal

17 Nov, 15:14


បាឋកថាផ្ទាល់៖ (បទល្មើសត្រួតគ្នា និងវិធានការស្រូបទោស)
បទបង្ហាញដោយ៖ មេធាវី ខៀវ ទិត្យសត្យា | មេធាវី និន ភុស្ដភា
👉🏻នៅតែ១៥នាក់តែប៉ុណ្ណោះ!!📩📩
👉🏻ផ្ដល់ជូននូវវិញ្ញាបនបត្រ!!
កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆកា ឆ្នាំ២០២៤
ទីតាំងសិក្សា៖ https://maps.app.goo.gl/dxbvHpSWNZg1CSVA7?g_st=com.google.maps.preview.copy
*ចុះឈ្មោះតាមរយៈLink : https://docs.google.com/forms/d/e/1FAIpQLSer283x-xC-p4HM-pKlXvVJ7U6Q0RaqzyUPaFPRjJYDNmrLZQ/viewform?usp=sf_link
*ទំនាក់ទំនងចុះឈ្មោះTelegram៖ ០៩៩៦៦៥៤៣២

Phusphea Work Legal

16 Nov, 05:55


រូបភាពខ្លះៗ ដែលអេតមីនបានឆ្លងកាត់ការប្រឡង មានជាប់ មានធ្លាក់ មានការខកចិត្ត សប្បាយចិត្ត គេមើលងាយ គេសាទរ ជួបអស់ហើយ។

១_ ក្រឡាបញ្ជីជំនាន់ទី៧ ធ្លាក់វគ្គសរសេរ
២_ ក្រឡាបញ្ជីជំនាន់ទី៨ ជាប់វគ្គសរសេរ បោះបង់វគ្គផ្ទាល់មាត់
៣_ ចៅក្រមជំនាន់ទី១១ ធ្លាក់វគ្គសរសេរ
៤_មេធាវីជំនាន់ទី១៨ ជាប់ស្ថាពរ វគ្គសរសេរ និងផ្ទាល់មាត់
៥_អង្គភាពប្រឆាំងអំពើពុករលួយ ធ្លាក់វគ្គសរសេរ
៦_អាជ្ញាសាលាជំនាន់ទី២ បោះបង់វគ្គសរសេរ
៧_សារការីជំនាន់ទី៣ បោះបង់វគ្គសរសេរ
៨_ចៅក្រម និងព្រះរាជអាជ្ញាជំនាន់ទី១២ បោះបង់វគ្គសរសេរ

•មិនមែនគ្រប់យ៉ាង បានមកដោយគ្មានការខិតខំទេ

•ឱកាសនាពេលខាងមុខ សូមប្រឹងប្រែង! បើសិនយើងបរាជ័យ
ឆ្នាំក្រោយ មកប្រឡងទៀត។ កុំបោះបង់!

Phusphea Work Legal

13 Nov, 13:40


និស្សិតច្បាប់ អត់ជ្រួលជ្រើមរឿងដើរលេង សុខចិត្តដេកផ្ទះ អានក្រមធម្មតា😀

Phusphea Work Legal

13 Nov, 02:32


សេចក្តីសម្រេច ស្តីពី ការកែសម្រួលសមាសភាពអាជ្ញាធរជាតិដោះស្រាយវិភាពក្រៅប្រព័ន្ធតុលាការ

Phusphea Work Legal

12 Nov, 13:24


ព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤៣៣ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ដីពីការតែងតាំងសមាសភាពសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ #ពរក

Phusphea Work Legal

12 Nov, 13:20


សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ស្ដីពីការបញ្ជូនសំណុំរឿង(ស្រី ស៊ីណា)ឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដែលគ្មានការអនុញ្ញាតទៅជំនុំជម្រះ។ #សរភ

ប្រភព: សាលាដំបូងរាជធានីភ្នំពេញ

Phusphea Work Legal

12 Nov, 09:46


សំខាន់ | គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ #ROYAL 🇰🇭

Phusphea Work Legal

12 Nov, 06:18


ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស

ប្រជាពលរដ្ឋ ដែលត្រូវមករកសេវាយុត្តិធម៌នៅស្ថាប័នតុលាការ, ក្នុងករណីជួបបញ្ហា ឬការលំបាក ឬការរំខានណាមួយ ឬមានការជំរិតទារប្រាក់ ឬការយឺតយ៉ាវក្នុងចំណាត់ការសំណុំរឿង សូមទាក់ទងមកអ្នកនាំពាក្យខាងក្រោម ដើម្បីចៀសវាងការខូចខាតផលប្រយោជន៍ ដោយសារបុគ្គលទុច្ចរិតណាមួយជាយថាហេតុ។

សូមអរគុណ !

ប្រភព ឡោ ក្រឹម

Phusphea Work Legal

03 Nov, 03:52


ព្រះរាជក្រឹត្យស្តីពីការតែងតាំងមុខតំណែងឯកឧត្តម លី ច័ន្ទតុលា ជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី

Phusphea Work Legal

02 Nov, 01:31


សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសន្និសិទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤។ #សបម

Phusphea Work Legal

01 Nov, 10:57


សេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋមពីក្រុមហ៊ុនជូនអតិថិជនដែលជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ។ #នអប

នាំមកជូនដោយ #PWL

Phusphea Work Legal

01 Nov, 10:02


Phusphea Work Legal pinned «ប្អូនៗ ដែលមានបំណងប្រឡងចូលវិជ្ជាជីវ:ណាមួយ មិនថា ចៅក្រម/ព្រះរាជអាជ្ញា មេធាវី អាជ្ញាសាលា សារការី ក្រឡាបញ្ជី។ ខ្ញុំបាទ សូមជូននូវការពិចារណា ឱ្យនិស្សិតត្រៀម ត្រូវសិក្សាឈ្វេងយល់ឱ្យច្បាស់ពី ចំណុចសំខាន់ៗ ដូចខាងក្រោម: ទី១ តើការប្រឡងមានមុខវិជ្ជាចម្បងអ្វីខ្លះ ដែលក…»

Phusphea Work Legal

01 Nov, 09:54


ប្អូនៗ ដែលមានបំណងប្រឡងចូលវិជ្ជាជីវ:ណាមួយ មិនថា ចៅក្រម/ព្រះរាជអាជ្ញា មេធាវី អាជ្ញាសាលា សារការី ក្រឡាបញ្ជី។
ខ្ញុំបាទ សូមជូននូវការពិចារណា ឱ្យនិស្សិតត្រៀម ត្រូវសិក្សាឈ្វេងយល់ឱ្យច្បាស់ពី ចំណុចសំខាន់ៗ ដូចខាងក្រោម:

ទី១ តើការប្រឡងមានមុខវិជ្ជាចម្បងអ្វីខ្លះ ដែលកំណត់ក្នុងវិញ្ញាសាប្រឡងនីមួយៗ ដើម្បីកំណត់មេរៀនដែលត្រូវមើលឱ្យចំគោលដៅ។
ឧ. ការប្រឡងសិស្សមេធាវីវិញ្ញាសារសរសេរ រួមមានមុខវិជ្ជា នីតិព្រហ្មទណ្ឌទូទៅ និងនីតិវិធីព្រហ្មទណ្ឌ និងរដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី

ទី២ តើរបៀបសម្រាប់ការសរសេរ ក្នុងវិញ្ញាសាប្រឡងត្រូវសរសេរទម្រង់បែបណា?
ឧ. សំណួរបែបបរិមាធិប្បាយ ត្រូវសរសេរបែបណា?
ឧ. សំណួរបែបប្រៀបធៀប ត្រូវសរសេរបែបណា?
ឧ. ករណីសិក្សា ត្រូវសរសេរបែបណា?
ឧ. ការវិភាគសាលក្រម ឬសាលដីកា ត្រូវសរសេរបែបណា?

ទី៣ ឈ្វេងយល់ពីចំណុចបទបញ្ជាផ្ទៃក្នុងនៃដំណើរការប្រឡង លើចំណុចដែលត្រូវធ្វើក្នុងអំឡុងពេលមុន ឬពេលសរសេរ និងចំណុចមិនឱ្យធ្វើ ត្រូវកត់សម្គាល់ឱ្យបានច្បាស់លាស់ ចៀសវាងមានកំហុសកើតឡើង ។
ឧ. ហាមប្រើប្រាស់សញ្ញាសម្គាល់ តែបេក្ខជនបានបំពាន។

បេក្ខជន ដែលពូកែ និងឆ្លាត មិនត្រឹមតែចេះចំណេះដឹងទ្រឹស្តីនោះទេ ។ ប៉ុន្តែ គាត់បានយល់ច្បាស់ពីចំណុចខាងលើ ដែលធ្វើឱ្យគាត់មានប្រៀបជាងនិស្សិត ដែលមិនបានយល់ច្បាស់ពីចំណុចនេះ។

Phusphea Work Legal

01 Nov, 06:53


ការិយាល័យមេធាវី ផាវើរ ឡរ៍ (POWER LAW) សូមជូនដំណឹងដល់និស្សិតច្បាប់ ដែលមានបំណងចង់ធ្វើជាជំនួយការមេធាវី

ផុតកំណត់ទទួលពាក្យ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤

Phusphea Work Legal

31 Oct, 05:04


បញ្ហាប្រឈមដែលប៉ះពាល់ដល់អារម្មណ៍និស្សិតក្រោយចប់បរិញ្ញាបត្រច្បាប់ គឺ ធ្វើការងារខុសជំនាញ ឬមិនទាន់មានការងារ ស្ថិតក្នុងបន្ទុកគ្រួសារដែលខ្វះខាត…ខ្ញុំយល់អារម្មណ៍នេះច្បាស់

Phusphea Work Legal

31 Oct, 04:36


និស្សិតច្បាប់ ជាច្រើនតែងតែរំពឹងថា មករៀនច្បាប់ ដោយមូលហេតុគេចគណិត ។ តែជាក់ស្តែង មេរៀនឆ្នាំទី១ ស្ថិតិ ឆ្នាំទី២ ៣ ទី៤ គណនា ភាគបម្រុង ហុីប៉ូតែក …😮‍💨🥹

Phusphea Work Legal

28 Oct, 07:52


ដំណឹងជ្រើសរើសជំនួយការមេធាវី
Facebook Page ក្រុមមេធាវី ខេ វ៉ាយ ស៊ី - K Y C Law Group

Phusphea Work Legal

24 Oct, 05:47


វគ្គសិក្សាផ្ទាល់👉🏻ត្រៀមប្រឡងប្រជែងវិជ្ជាជីវៈច្បាប់
បទបង្ហាញដោយ៖ មេធាវី និន ភុស្ដភា | មេធាវី ខៀវ ទិត្យសត្យា
👉🏻តម្លៃ៖ USD១១០/នាក់
👉🏻ទីតាំងសិក្សា៖https://maps.app.goo.gl/v9z2a1KRJfan3d3q6
👉🏻ចុះឈ្មោះតាមរយៈLink៖ https://forms.gle/qe4nXuEayEP6SxCb7
ទំនាក់ទំនងចុះឈ្មោះ៖ ០៩៩៦៦៥៤៣២
ព័ត៌មានតាមរយៈTelegram៖ ០៩៩៦៦៥៤៣២

Phusphea Work Legal

23 Oct, 02:51


បើតាំងចិត្តធ្វើអ្នកច្បាប់ ត្រូវគិតពីឧត្តមគតិ មនសិការ គុណធម៌ភ្ជាប់ជាមួយនឹងចំណេះដឹង ហើយការធ្វើអ្វីល្អ ពេលខ្លះ មិនចាំបាច់ឱ្យអ្នកដទៃដឹងគ្រប់យ៉ាងពីសកម្មភាពរបស់យើង សុខចិត្តនៅស្ងៀមស្ងាត់។

Phusphea Work Legal

22 Oct, 04:48


សេចក្តីប្រកាស ស្តីពី លទ្ធផលផ្លូវការនៃការបោះឆ្នោតសម្រាប់ជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ #អចក

Phusphea Work Legal

22 Oct, 03:01


វគ្គសិក្សាផ្ទាល់៖
សិក្សាអំពីមេរៀនសំខាន់ៗនៃមុខវិជ្ជា៖
-រដ្ឋធម្មនុញ្ញ
-ក្រមរដ្ឋប្បវេណី
-ក្រនីតិវិធីរដ្ឋប្បវេណី
-វិធីសាស្រ្តគតិយុត្ត
-ក្រមព្រហ្មទណ្ឌ
-ក្រមនីតិវិធីព្រហ្មទណ្ឌ។

Phusphea Work Legal

21 Oct, 08:00


បាឋកថាផ្ទាល់៖ បទល្មើសត្រួតគ្នា និងវិធានការស្រូបទោស
បទបង្ហាញដោយ៖ មេធាវី ខៀវ ទិត្យសត្យា | មេធាវី និន ភុស្ដភា
ចំនួនកំណត់៖ ៥០នាក់
កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤
ម៉ោងកម្មវិធី៖ ១:០០ ដល់៥:០០នាទីល្ងាច
ទីតាំងសិក្សា៖ https://maps.app.goo.gl/dxbvHpSWNZg1CSVA7?g_st=com.google.maps.preview.copy
*ចុះឈ្មោះតាមរយៈLink : https://docs.google.com/forms/d/e/1FAIpQLSer283x-xC-p4HM-pKlXvVJ7U6Q0RaqzyUPaFPRjJYDNmrLZQ/viewform?usp=sf_link
*ទំនាក់ទំនងចុះឈ្មោះTelegram៖ ០៩៩៦៦៥៤៣២

Phusphea Work Legal

20 Oct, 03:41


បណ្ណាល័យវិស័យយុត្តិធម៌
ចុច ៖ https://www.moj.gov.kh/kh/book-library/page-1/

Phusphea Work Legal

17 Oct, 12:13


ការប្រឡងប្រជែងវិជ្ជាជីវ:តុលាការប្រកាសហើយ នៅឡើយតែការប្រឡងជ្រើសរើសសិស្សមេធាវីជំនាន់ទី២០ សង្ឃឹមថា នឹងចេញឆាប់ៗផងដែរ

Phusphea Work Legal

17 Oct, 11:54


បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សូមជម្រាបជូន និស្សិត និងមន្ត្រីរាជការទាំងពីរភេទ មេត្តាជ្រាបថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចាប់ផ្តើមទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី ១៣ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៧ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ តទៅ។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

Phusphea Work Legal

17 Oct, 11:54


បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សូមជម្រាបជូន និស្សិត និងមន្ត្រីរាជការទាំងពីរភេទ មេត្តាជ្រាបថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចាប់ផ្តើមទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី ១០ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ តទៅ។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

6,785

subscribers

2,554

photos

15

videos