Takhamo TV Online. @takhmaotv Channel on Telegram

Takhamo TV Online.

@takhmaotv


គ្រុបនេះបង្កើតឡើងសម្រាប់ផ្តល់ព័ត៌មានទាន់ហេតុការណ៍ជូនបងប្អូន .ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍ 010 22 04 91 / 096 77 138 77

Takhamo TV Online (Khmer)

តេជូនស្នូរអ្វី? អ្នកនឹងរួចទៅការអនុញ្ញាតគំនិតទាន់ហេតុការណ៍នៅ Takhamo TV Online! រូបភាពផ្សាយផាត់ផ្សងនេះជារៀបរាប់ឡើងនូវព័ត៌មានឆ្នែរតាមរយៈការផ្តះផ្តះស៊ីរថែស រឥសអេ៝យកវេ...គេហទកិចត្រឆោ ត្រោតោលង ងិសេ៚ង ស៊អេ្តค គតិយ យគកលេមេងែស់៷ធសគ ៙៰ត៙ប បប៙ប៙ត។ ដិភេសលេមេក៟អមគេហរ៏ញឿជស សូដ៏យញ៥រេដ ៟ដរ៊៏ឡ៏េឡ ់ ៟៟េ៟៏ ។ យ៏ត ៏យ រប គត៊ ៏៊គត៟ យតេ ៊ ែប ប៏េ៙ត៊៏ តាេត៏េ៏ រ ៏ដយ៊៏៊យ៟ ត៏ស៟ស៏៏ដ៏៟ ត៊ឹ ស៊៊បប៊ យ៊ដរ ស៏េ៟េ៊។

Takhamo TV Online.

20 Feb, 10:03


លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារអត្តសញ្ញាណប័ណ្ណរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត និងចាប់ផ្តើមទទួលដោះស្រាយការងារពាក់ពន្ធ័ការធ្វើអត្តសញ្ញាណប័ណ្ណរបស់បងប្អូនហើយមិនទាន់ទទួលបានសន្លឹកអត្តសញ្ញាណប័ណ្ណ ពត៏មានផ្សេងៗពាក់ពន្ធ័ការធ្វើអត្តសញ្ញាណប័ណ្ណនៅខេត្តកំពត តាមរយៈ Telegram នេះ ។ ក្តីកង្វល់របស់បងប្អូនក៏ជាក្តីកង្វល់របស់ស្នងការនគរបាលខេត្តកំពត ។

Takhamo TV Online.

18 Feb, 09:02


អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ: តាមបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះករណីដែលសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានបញ្ហានៅគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយលោកបណ្ឌិត សុខ ទូច ដោយឯកឧត្តមស្នងការបានឲ្យការិយាល័យបុគ្គលិក អញ្ជើញមន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍គោលដៅខណ្ឌសែនសុខ មកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយឲ្យលោកស្នងការរងផែនការងារនគរបាលចរាចរណ៍ និងលោកស្នងការរងទទួលដឹកនាំពង្រឹង ការងារអធិការដ្ឋាននគរបាលខណ្ឌសែនសុខ អញ្ជើញលោក បណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយបញ្ហាដែលមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមដោយចោទប្រកាន់មកលើសមត្ថកិច្ចថាបានប្រើពាក្យមិនសមរម្យចំពោះគាត់៕

©️ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ១៨ កុម្ភៈ ២០២៥

Takhamo TV Online.

14 Feb, 11:16


ដូចក្នុងរឿងចិនហុងកុង

នេះជាវីដេអូមុនពេលកើតហេតុ https://t.me/TakhmaoTimesPost/15211 ពោលជនជាតិចិន២នាក់ បានដើរទៅរករឿងភាគីម្ខាងទៀត ដោយលើកកាំភ្លើងភ្ជង់ ហើយអ្នកនៅក្នុងឡានយកជើងចង់ធាក់ រហូតនាំបក្ខពួកទាញកាំភ្លើង AK រត់ទៅបាញ់គូជម្លោះនេះតែម្តង។ ហេតុការណ៍ក្រុមជនល្មើសជនជាតិចិន ផ្ទុះអាវុធនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៥នេះ ស្ថិតនៅមជ្ឈមណ្ឌលរតនសម្បត្តិ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ៕

Takhamo TV Online.

11 Feb, 11:57


⭕️BREAKING NEWS| ខណៈពេលនេះមានអគ្គីភ័យបានឆាប់ឆេះរោងចក្រមួយកន្លែងដែលស្ថិតនៅផ្លូវ50ម៉ែត្រ ស្តុបបាគូ ផ្លូវព្រៃ ស អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ។

រថយន្តបង្ការសង្គ្រោះនិងភន្លត់អគ្គិភ័យ របស់ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានី និង បណ្តាអង្គភាពពាក់ព័ន្ធ កំពុងចេញទៅជួយសង្គ្រោះជាច្រើនគ្រឿង ។

Takhamo TV Online.

10 Feb, 08:23


ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាយបំភ្លឺ ចំពោះការបង្ហោះរបស់អ្នលេងបណ្តាញសង្គមមានខ្លឹមសារថា [ សូមបងប្អូនអ្នកសិល្បៈភ្លេងខ្មែរបង្កើនការប្រុងប្រយត្ន័ពេលជិះម៉ូតូជិតភ្លឺទៅលេងភ្លេងកុំឈប់កន្លែងស្ងាត់ៗអី ព្រោះលឺដំណឹងថាព្រឹកមិញគេប្លន់ម៉ូតូអ្នកភ្លេងខ្មែរមួយគ្រឿងព្រឹកមិញម្ដុំក្រាំងធ្នង់🙏ប្រភពនាយសម្បិត្តស្រីល័ក្ខ ] ។

សំណេររបស់ លោកឧត្តមសេនីយ៍ឯក ស្នងការ : កាលពីថ្ងៃអាទិត្យ ទី ០៩ ០២ ២៥ ព្រឹក ខ្ញុំឃើញផេកមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសីល្បៈត្រូវចោរប្លន់ច្រើន!​ ខ្ញុំបានឱ្យសមត្ថកិច្ចស្រាវជ្រាវថាមិនមានករណីនេះកើតឡើងទេ។​ អ្នកនាំពាក្យស្នងការដ្ឋានបង្ហោះប្រាប់ថាបើមានបញ្ហាសូមឱ្យមកប្ដឹងកន្លែងសមត្ថកិច្ច!
•ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯង​ (បានលុយ៩៣០ដូល្លា)​ ហើយកុហកក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ? តើត្រូវឱ្យសមត្ថកិច្ចជួយអប់រំគាត់​ ឬត្រូវចេញមុខបកស្រាយយ៉ាងណាជូនមហាជនដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃការពិតតាមផេកនោះ?

សូម ចូលរួមសហការណ៌ជាមួយសមត្ថកិច្ចយើងខ្ញុំដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
សូម អរគុណ ។

Takhamo TV Online.

09 Feb, 14:39


⭕️BREAKING NEWS| ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងកំពុងឈប់ស្តុប ស្រាប់តែរថយន្តមួយគ្រឿងម៉ាក TOYOTA FORTUNER បុករះពីក្រោយបណ្តាលអោយរងការខូចខាត រថយន្តទាំង៣គ្រឿង រងរបួសមនុស្សស្រាល នៅចំណុចភ្លើងស្តុប៦០ម៉ែត្រ លើកំណាត់មហាវិថី សម្តេចតេជោ៦០ម៉ែត្រ កែងផ្លូវបេតុង៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

📍កាលពីវេលាម៉ោង ២០:០០នាទីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចភ្លើងស្តុប៦០ម៉ែត្រ លើកំណាត់មហាវិថី សម្តេចតេជោ៦០ម៉ែត្រ កែងផ្លូវបេតុង៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

Takhamo TV Online.

05 Feb, 04:50


⭕️BREAKING NEWS| ខណៈនេះអគ្គិភ័យឆាបឆេះ ក្លឹបកំសាន្ត MIDNIGHT PREMIERមីតណាយព្រីមៀរក្លឹប យ៉ាងសន្ធោសន្ធៅ (ជិតស្តុបឬស្សីសាញ់) ជាព័ត៌មានបឋមអោយដឹងថា មានមនុស្សស្លាប់4នាក់ និង រងរបួសផ្សេងទៀតមិនទាន់កំណត់ចំនួនបាន ។ រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

សូមចូលរួមរំលែកទុក្ខ

Takhamo TV Online.

27 Jan, 11:50


អាំងប៉ាវ ថ្ងៃចូលឆ្នាំចិន ស្អែកនេះមិនដឹងដាក់លុយហេងប៉ុន្មានក្នុងអាំងប៉ាវ បងអាចជាវទូរស័ព្ទ ស្មាតហ្វូន នៅ ហាង លក់ទូរស័ព្ទដៃទំនើប ឆាយ ហេង ដើម្បីដាក់ក្នុងអាំងប៉ាវបានណា បងប្អូន ។

តម្លៃពិសេសជូនសម្រាប់ អតិថិជនជា Top Fan របស់Takhmao TV Online Page 081 39 3333 | Facebook [ Heng Chay ]

Takhamo TV Online.

25 Jan, 07:48


🧧🧧 លុយក្នុងអាំងប៉ាវ ក៏អាចបង្ហាញពីអត្ថន័យនៃលាភសំណាងដែលអ្នកអាចទទួលបានមកវិញ

សូមសិក្សាចំនួនទឹកលុយខាងលើ ( បើមានលទ្ធភាព )
តែបើអត់មានលទ្ធភាពធ្វើតាមទឹកលុយខាងលើ បងប្អូនអាចធ្វើឲ្យបូកចំនួនតួលេខនៃទឹកប្រាក់អ្នក ឲ្យចេញជាលេខ 8 ក៏អាចបានផលល្អផងដែរ

[ លើកទឹកចិត្តចាយប្រាក់រៀលឲ្យបានច្រើនជាង ]

ហេងហេង !!

Page|ហុង ស៊ុយ

Takhamo TV Online.

22 Jan, 01:03


⭕️BREAKING NEWS| ហេតុការណ៍ដ៏រន្ធត់ អ្នកបើកបររថយន្តដឹកទំនិញធុនធំរងរបួសដ•ាច់\|ជើង ខណៈមានរថយន្តFUSO ដឹកទំនិញ១គ្រឿង ក្បាលសណ្តោងពាក់ផ្លាកលេខព្រៃវែង 3A-2537 ឈប់ចត់ ស្រាប់តែមានរថយន្ត FUSOដឹកទំនិញ១គ្រឿងទៀត ក្បាលសណ្តោងពាក់ផ្លាកលេខ ចង្កូតស្តាំ KCHH-0136 បុកពីក្រោយបណ្តាលអោយគៀបជាប់តៃកុង រងរបួសដា|\ច់ជើង ។

📍កើតហេតុលើ មហាវិថី សុីជិនពីង ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។

Takhamo TV Online.

19 Jan, 09:23


⭕️REPORTED |ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ រថយន្តHyundai ដឹកទំនិញគ្រឿងសំណង់ រេចង្កូតធ្លាក់ផ្លូវ បណ្តាលអោយគៀបជាប់ អ្នកបើកបរ និង អ្នករួមដំណើរ២ទៀត តែសំណាងល្អ មាននគរបាល និង ប្រជាពលរដ្ឋ ចុះជួយគាស់និងទាញសង្គ្រោះមនុស្សបានទាន់ពេលវេលា ។

📍កើតហេតុវេលាម៉ោង ១២:០០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤ និង គីឡូម៉ែត្រលេខ១៥ លើកំណាត់មហាវិថី សុីជិនពីង ស្ថិតក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

អ្នករងរបួសទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកជ័យជំនះដឹកយកទៅសង្គ្រោះបន្ទាន់ ។

Takhamo TV Online.

16 Jan, 05:15


⭕️Update : ថ្ងៃនេះជនរងគ្រោះជាភរិយាបានដឹងខ្លួននៅក្នុងពេទ្យវៀតណាមក្នុងបន្ទប់សង្រ្គោះបន្ទាន់ តែពេទ្យមានម៉ោងសម្រាប់អនុញ្ញាតឱ្យសាច់ញាតិចូលសួរសុខទុក្ខ។ គ្រាន់តែគាត់ឃើញម៉ាក់គាត់ភ្លាមគាត់សួរម៉ាក់គាត់ភ្លែត :

កូន: ម៉ាក់ខ្ញុំកើតអីគ្រោះថ្នាក់នៅណា
ម៉ាក់: កូនគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ60ម៉ែត្រឡានបុក
កូន: ខ្ញុំនៅឯណា
ម៉ាក់: កូននៅពេទ្យវៀតណាម
កូន: ម៉េចខ្ញុំនៅទីនេះម៉េចអត់មានអ្នកមកមើលខ្ញុំអីម្នាក់ចឹងខ្ញុំនិយាយមួយពេទ្យសុំពេទ្យចេញតែគេមិននិយាយមួយខ្ញុំទេ។
ម៉ាក់: គ្រួសារយើងនាំមកនេះឆាប់ជា ដោយសារកូននៅបន្ទប់រាងធ្ងន់ចឹងពេទ្យគេអត់ឱ្យអ្នកសួរសុខទុកមកច្រើនទេ កូននិយាយខ្មែរគេស្តាប់ម៉េចបាន។
កូន: ម៉ាក់ប្រាប់ខ្ញុំឱ្យត្រង់មើល អូនតាន់ និង អូនយូរ៉ា ស្លាប់មែនហើយបងទីនមេចហើយម៉េចអត់មកមើលខ្ញុំចឹងខ្ញុំយល់សប្តិឃើញកូនស្លាប់💔
ម៉ាក់: ……..

ម៉ាក់កុហកគាត់រហូត មិនហ៊ានប្រាប់ទេ ទាំងដែលថ្ងៃនេះបុណ្យ7ថ្ងៃសពប្តីនិងកូនហើយ

Takhamo TV Online.

13 Jan, 12:47


សេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍ នៅចំណុចស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រសព្វរវាង មហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ចាប់ពីម៉ោង ៧:០០ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង ៥:០០ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។

Takhamo TV Online.

12 Jan, 15:55


⭕️BREAKING NEWS| ស្លា|\ប់ ១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចារចរណ៍ ម៉ូតូជិះបញ្ច្រាស់បុកម៉ូតូ១គ្រឿងទៀត កើតហេតុលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់សង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សូមចួលរួមរំលែកទុក្ខដ៏ក្រៀមក្រំ

រាជធានីភ្នំពេញ| ១២,មករា,២០២៥

Takhamo TV Online.

11 Jan, 05:21


•អធិការដ្ឋាននគរបាលក្រុងតាខ្មៅ UPDATE| ឪពុកម្តាយ អាណាព្យាបាលបានទាក់ទងមកនគរបាលយើងហើយ លោកអធិការ បានចាត់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ នាំយកក្មេងប្រុសខាងលើជូនទៅម្តាយឱពុកវិញ ។ សូមរំលឹកថា អាណាព្យាបាលគ្រប់រូប មេត្តាមើលថែរកូនៗតូចៗរបស់លោកអ្នកអោយបានល្អជៀសវាង ការបាត់កូន វង្វេងកូន ដែរអាចកើតមានបញ្ហាគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ។

នគរបាលក្រុងតាខ្មៅ ពេញចិត្តបំរើជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋដោយសេចក្តីរីករាយ ។

ក្រុងតាខ្មៅ ១១, មករា, ២០២៥

Takhamo TV Online.

11 Jan, 04:49


ករណីប្រទះឃើញក្មេងប្រុស យំវង្វេងឱពុក ម្តាយ នៅស្តុប ឯកឧត្តម គន់ គីម ផ្លូវ១១០ ជួយស៊ែរផងបងប្អូន ខណៈនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ កំពុងនាំក្មេងប្រុសដើម្បីស្វែងរកឱពុកម្តាយ ។

សូមរងចាំព័ត៌មានបន្ថែម ...

ក្រុងតាខ្មៅ ១១ មករា ២០២៥

Takhamo TV Online.

10 Jan, 16:27


Video ពីរថយន្តអ្នកដំណើរ ដែលបានជួបប្រទះឃើញ បុក គ្រួសារ នៅ ផ្លូវ 60ម៉ែត្រ ល្ងាចម៉េញ

ប្រភពពី : Tonight Creepy

Takhamo TV Online.

10 Jan, 13:30


UPDATE : ឱពុកនិងកូនប្រុស បានទទួលមរណៈភាពហើយ ចំណែកប្រពន្ធនិងកូនស្រី រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងលើកំណាត់ មហាវិថី៦០ម៉ែត្រ ព្រំប្រទល់ខណ្ឌដង្កោ និង ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះ រវាងរថយន្តTOYOTA TACOMA (អ្នកបើកបររថយន្តត្រូវនគរបាលឃាត់បានភ្លាមៗ) បុកម៉ូតូម៉ាកHONDA CLICK (អ្នកបើកបរជាឱពុក អ្នករួមដំណើរប្រពន្ធនិងកូន២នាក់ ស្រី១នាក់) ។

សោកនាថកម្មដ៏ឈឺចាប់លើដងផ្លូវ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសព និង សូមទេវតាវត្ថុុសាកសិទ្ធក្នុងលោក តាមបីបាច់ថែរក្សា ម្តាយនិងកូនស្រី រួចផុតពីគ្រោះថ្នាក់ ។

Takhamo TV Online.

10 Jan, 11:47


សោកនាថកម្មដ៏ឈឺចាប់លើដងផ្លូវ 😭

Takhamo TV Online.

10 Jan, 11:13


រន្ធត់ណាស់ រូបភាព🙏😭 សូមអ្នកទាំង៤ រួចផុតពីគ្រោះថ្នាក់🙏🙏🙏🙏

Takhamo TV Online.

10 Jan, 11:09


⭕️BREAKING NEWS| ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ លើកំណាត់ មហាវិថី៦០ម៉ែត្រ ជិតផ្សារទំនើបអុីនអន៣ រវាងរថយន្តToyota TACOMA និង ម៉ូតូម៉ាកHonda Click បណ្តាលអោយរងរបួ/សប្តីប្រពន្ធ២នាក់ធ្ង/ន់ ស្រ្តីនាក់ជាប្រពន្ធ របួស—ដា-ច់ជើង ចំណែកក្មេងតូច២នាក់ ជាកូនស្រី—របួសធ្ងន់ខ្លាំង។ ស្ថិតក្នុងមូលដ្ឋាន ខណ្ឌដង្កោ ព្រំប្រទល់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចុចមើលតេលេក្រាម https://t.me/TAKHMAOTV/9096

សូមទេវតាវត្ថុសាកសិទ្ធក្នុងលោកតាមបីបាច់ថែរក្សា ម្តាយនិងកូនតូច ផុតពីគ្រោះថ្នាក់ 🙏🙏🙏🙏

Takhamo TV Online.

04 Dec, 06:14


ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសារាចរណែនាំ ៥ ចំណុច ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ។

រាជធានីភ្នំពេញ/ក្រសួងមហាផ្ទៃ| ០៤ ធ្នូ ២០២៤

Takhamo TV Online.

30 Nov, 08:14


ក្រុងតាខ្មៅ
—————————
ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤

ក្រុមការងារផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះរៀបចំសំណុំបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូននៅ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បន្ទប់ផ្នែកអត្តសញ្ញាណកម្ម ជាន់ទី១ ។

ដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ហួសសុពលភាព បាត់ បាក់ ខូច និង ប្អូនៗដែរគ្រប់អាយុ១៥ឆ្នាំថ្មី អាចអញ្ជើញមក អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីស្នើរថ្មី ឬ ទុយតា ។ សម្រាប់អត្តសញ្ញាណប័ណ្ណអស់សុពលភាព រយៈពេលតិចជាង១៨០ថ្ងៃ ឬ ៦ខែ អាចអញ្ជើញមកស្នើរថតថ្មីដើម្បីបននតរសុពលភាពបានហើយ ។

សម្រាប់ព័ត៌មានបន្ថែម
•ផ្នែកអត្តសញ្ញាណកម្ម: 010 511 886 / 066 644 966

Takhamo TV Online.

28 Nov, 05:33


ក្រុងតាខ្មៅ
—————————
ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

លក្ខណៈសម្បត្តិទី៣ របស់ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺ មានសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍ ។

កម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់និងចរាចរណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះសម្រួលចរាចរណ៍ជូនប្អូនៗ ក្មួយៗ ចេញពី សាលារៀនដើម្បីអោយ ក្មួយៗ ចេញពីរៀន និង ត្រឡប់ចូលសាលាវិញដោយសុវត្ថិភាព ។

Takhamo TV Online.

25 Nov, 08:44


ដៃស្អិតលើដងវិថី ជួប កងម៉ូតូប្រដេញសាគរជ័យ មិនងាយរួចខ្លួនទេ...!

សកម្មភាពកងម៉ូតូប្រដេញបង្ក្រាបករណីឆក់ទូរស័ព្ទ(ជាក់ស្តែង)ដែលដឹកនាំចុះផ្ទាល់ដោយ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២១:២០នាទី​យប់ ។

©️ កងម៉ូតូប្រដេញសាគរជ័យ

Takhamo TV Online.

23 Nov, 07:28


⭕️REPORTED| មនុស្ស៤នាក់ក្នុងគ្រួសារបានស្លាប់ ខណៈដែរបុរសជាប្តី ស្លាប់ក្នុងសភាព ចង|ក ចំណែកស្ត្រីដែរជាប្រពន្ធនិងកូនប្រុស២នាក់ សភាពស្លាប់_លើគ្រែ ។ ករណីនេះស្ថិតនៅភូមិព្រៃផ្ដៅ ឃុំរកាកោងទីមួយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ហើយមូលហេតុនៃការស្លាប់អត់ទាន់មាននរណាមួយបានបញ្ជាក់ដឹងច្បាស់នៅឡើយ យ៉ាងណាមិញយើងមានតែរងចាំតាមដានលទ្ធផល នៃ ការពិនិត្យវិភាគ របស់នគរបាលជំនាញ ពិនិត្យវិភាគ នុង កោសល្យវិច័យ សន្និដ្ឋានទើបដឹងច្បាស់ ។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ/23/11/2024

Takhamo TV Online.

21 Nov, 08:45


ក្រុងតាខ្មៅ
—————————
ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

ក្រុមការងារផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះរៀបចំសំណុំបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី ។ បញ្ជាក់ជូនថា រៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ក្រុមការងារយើងថតជូននៅ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។

ដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ហួសសុពលភាព បាត់ បាក់ ខូច និង ប្អូនៗដែរគ្រប់អាយុ១៥ឆ្នាំថ្មី អាចអញ្ជើញមក ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែឬស្សី ដើម្បីស្នើរថ្មី ឬ ទុយតា ។ សម្រាប់អត្តសញ្ញាណប័ណ្ណអស់សុពលភាព រយៈពេលតិចជាង១៨០ថ្ងៃ ឬ ៦ខែ អាចអញ្ជើញមកស្នើរថតថ្មីដើម្បីបននតរសុពលភាពបានហើយ ។

សម្រាប់ព័ត៌មានបន្ថែម
•ផ្នែកអត្តសញ្ញាណកម្ម: 010 511 886 / 066 644 966

Takhamo TV Online.

20 Nov, 07:21


⭕️BREAKING NEWS | ភ្ញាក់ផ្អើល ប្រទះឃើញសាកសព អណ្តែ-ត ទឹកនៅគុំត្រែង នៅភូមិកណ្តាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយសមត្ថកិច្ចកោសល្យវិច័យ ទើបដឹងថាជា អតីតកីឡាករជម្រើសជាតិ នុប តុលា នៅក្លឹបព្រះខ័នរាជស្វាយរៀង ....!

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមជម្រាបជូនបណ្តាសារធារណៈជន និង បណ្តាញសារព័ត៌មាន អំពីករណីប្រទះឃើញសាកសព អណ្តែតទឹក នៅចំណុចភូមិកណ្តាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ភិនភាគសាកសព ហើមមានក្លិន និងមានពាក់អាវយឺតដៃខ្លីពណ៍ប្រផេះ និង ខោជើងខ្លី ក្រោយទទួលបានព័ត៌មាន ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយ ផ្នែកជំនាញពិនិត្យវិភាគ និង កោសលវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះមកពិនិត្យស្លាកស្នាមភិនភាគ ។

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានក្រុមគ្រួសារមកជនរងគ្រោះរាយការណ៍ជូន ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ អំពីករណីបាត់សមាជិកគ្រួសារ ១នាក់ឈ្មោះ នុប តុលា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំេពេញ បាត់ចេញមកជាមួយ ម៉ូតូSUZUKI Let’s ពណ៍ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1BX-6241 ភិនភាគ ពាក់អាវយឺតពណ៍ប្រផេះ ខោជើងខ្លី ។ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការប្រទះឃើញសាកសព អណ្តែកទឹក ក្បែរគុំត្រែង នៅចំណុចភូមិកណ្តាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែរមានភិនភាគដូច ហើមស្អុយ និងមានពាក់អាវយឺតពណ៍ប្រផេះ មានអក្សរអង់គ្លេសNIKE ដោយបញ្ហាភិនភាគទៅ ឱពុកម្តាយបងប្អូនសាច់ញាត្តិ លោកបញ្ជាក់ថាពិតជា សពឈ្មោះ នុប តុលា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំេពេញ(ជាអតីត កីឡាករបាល់ទាត់ជម្រើសជាតិ កម្ពុជា) ។

ក្រោយពិនិត្យវិភាគនិងកោសល្យវិច័យ ទៅលើសាកសពរួច ក៏បានប្រគល់សាកសពជូនក្រុមគ្រួសារសពធ្វើបុណ្យទៅតាមប្រពៃណី ។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ នៃសព 🙏🏻

Takhamo TV Online.

19 Nov, 15:49


មើលថ្ងៃលិចពីក្រុងអរិយក្សត្រ🇰🇭
_________________
Smart Phone Device
#SPPC ©️Ting Thai

Takhamo TV Online.

17 Nov, 15:58


BREAKING NEWS| ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជូនព័ត៌មានជាបឋម

មុននេះបន្តិចមានករណីបាញ់ប្រហារលើជនរងគ្រោះប្តីនិងប្រពន្ធ នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ចំពោះជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួន រីឯជនរងគ្រោះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ។

ចំពោះព័ត៌មានលំអិត និងផ្សព្វផ្សាយជូននាពេលក្រោយ។
សូមអរគុណ

Takhamo TV Online.

16 Nov, 08:02


សង្ឃ ​គ្រហស្ថ ​រួមទាំងក្មេងៗ​ជាបរិវា​ ប្រមា​ណ៧អង្គ/នាក់ត្រូវបានពលរដ្ឋនិងសមត្ថកិច្ចនគរបាលចុះឡោ​មព័ទ្ធចាប់បាន​ក្រោយពួកគេនាំគ្នាឆាន់ស្រា​ 🍷សុីសាច់​ ចា​ក់ភ្លេងកំសាន្ដនៅក្នុងព្រៃ​កណ្ដាលយប់​….!

#កំពង់ស្ពឺ​៖​ នាយប់រំលងអាធាត្រ​ចូល​ ថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី​១​៦ ខែវិច្ឆិកា ឆ្នាំ២០២៤​ ដោយទទួល​បានព័ត៌មាន​ ពីប្រ​ជាពលរដ្ឋថាមានករណី​ក្រុ​មក្មេងទំនើង​នាំគ្នាផឹកសុី​ នៅចំណុច​ព្រៃពនរ​ ឃុំភ្នំតូច​ ស្រុ​ក​សាមគ្គី​មុនីជ័យ​ ខេ​ត្ត​កំ​ពង់ស្ពឺ​ ចាក់ធុងបាស់កងរំពង​ ផ្អេីល​អស់អារុក្ខអារ​ក្សអ្នកតា​ ដឹងដល់សមត្ថកិច្ចនគរបាលស្រុកចុះចាប់។

ចុចអានបន្ថែម https://www.facebook.com/100044333804427/posts/pfbid02GW9ffmTfq6XRBYU2tEeYt2PvFhT82CS2sCs1Yw6B5qxaVyYh9rXjqhSYoXt7jcLpl/?

#ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺPage

Takhamo TV Online.

15 Nov, 13:37


គ្រប់យ៉ាងដេីម្បីសុខសុវត្ថិភាពរបស់បងប្អូនទាំងអស់គ្នា ♥️🙏🏻

ក្នុងនាមជាពលរដ្ឋ នៃព្រះជាណាចក្រកម្ពុជា សូមគោរពអរគុណដល់ទឹកចិត្តបេះដូងពលីកម្មរបស់បងៗសមត្ថកិច្ច អាជ្ញាធរ គ្រប់ជាន់ថ្នាក់ ពិសេសសូមអរគុណដល់បងៗនគរបាលជាតិ ,កងរាជអាវុធហត្ថ,កងយោធពលខេមរៈភូមិន្ទ ,រដ្ឋបាលរាជធានីខេត្ត/ក្រុង ដែរបានលះបង់ពេលវេលាសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារប្រពន្ធនិងកូន មកបំរើការពារសុខសុវត្ថិភាព ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ពិសេសរាល់ពេលមានពិធីបុណ្យជាតិធំៗ ជាក់ស្តែង ពិធីអុំទូក សំពះព្រះខែ អកអំបុក ដែរប្រារព្ធនៅ មុខព្រះបរមរាជវាំង ចំនួន០៣ថ្ងៃ គឺថ្ងៃទី១៤•១៥•១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ។

មេត្តាទទួលយកនូវសេចក្តីគោរពអំពីយើងខ្ញុំផេក TakhmaoTVOnline

Takhamo TV Online.

15 Nov, 11:53


ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ដើរល្បាតតាមគោលដៅការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី២។

#នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ

Takhamo TV Online.

15 Nov, 10:01


កាលជំនាន់នោះ របស់នេះពិតជាឡូយសុីវីឡៃ និង មានតម្លៃណាស់ មកដល់បច្ចុប្បន្នក៏នៅមានតម្លៃ ។

Panasonic MD Player SJ-MJ10

រក្សារសិទ្ធដោយ IPOD.STORE.KH

Takhamo TV Online.

14 Nov, 12:30


ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អមដំណើរឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន និងឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ចុះល្បាតត្រួតពិនិត្យការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

Takhamo TV Online.

11 Nov, 09:47


ពុកម៉ែបងប្អូនប្រជាពលរដ្ឋ​ នៃ ខេត្ត​បាត់ដំបង​ សូមជូនពរឲ្យការធ្វេី​ដំណើរ​ របស់​ក្បួនដង្ហែរ ទូក​នរិន្ទរង្សី​ ពិជ័យ​ចិត្របុត្រ​ ពីខេត្តបាត់ដំបង ទៅ រាជធានីភ្នំពេញ ប្រកបដោយ​សុខសុវត្ថិភាព​ ក្នុងការធ្វើដំណើរតាមដងផ្លូវទាំងអស់គ្នា​ និង ទទួលបានជោគជ័យ​ក្នុង​ការ ប្រកួត​ នៅ​រាជធានី​ភ្នំពេញ​ នៅឱកាស ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ដែរបារព្ធនៅ ទន្លេចតុមុខ មុខ ព្រះបរមរាជវាំង ថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ។

កម្រងរូបភាពដ៏អស្ចារ្យថតដោយ ©️ Leng Tai lBattambong|Phnompenh|ថ្ងៃ១១​ ខែ១១​ ឆ្នាំ២០២៤|11.November.2024

Takhamo TV Online.

10 Nov, 13:14


សេចក្តីជូនដំណឹង ក្រុមការងារផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ មានកិត្តិយសសូមជម្រាបជូនថា នៅព្រឹកស្អែក (ថ្ងៃច័ន្ទ-សុក្រ គឺ ថ្ងៃទី១១-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤) ក្រុមការងារនឹងចុះបំពេញសំណុំបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី ។ ចំណែករៀងរាល់( ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ) ក្រុមការងារផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បំពេញសំណុំបែបបទថតជូន នៅ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បន្ទប់ផ្នែកអត្តសញ្ញាណកម្ម ជាន់ទី១ ។

ដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ហួសសុពលភាព បាត់ បាក់ ខូច និង ប្អូនៗដែរគ្រប់អាយុ១៥ឆ្នាំថ្មី អាចអញ្ជើញមក ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី ដើម្បីស្នើរថ្មី ឬ ទុយតា ។ សម្រាប់អត្តសញ្ញាណប័ណ្ណអស់សុពលភាព តិចជាង១៨០ថ្ងៃ ស្មើរនឹង៦ខែ អាចស្នើរថតថ្មីបានហើយ ។

សម្រាប់ព័ត៌មានបន្ថែម
•ផ្នែកអត្តសញ្ញាណកម្ម: 010 511 886 / 066 644 966

Takhamo TV Online.

09 Nov, 01:16


អ្នករើសអេតចាយ ៥ នាក់ ស្លាប់នៅនឹងកន្លែង សពរាយប៉ាយលើផ្លូវ ដោយរថយន្តបុក !

រថយន្តមិនស្គាល់ម៉ាក បុករឺម៉កអេតចាយ អូសបណ្ដាលឲ្យមនុស្ស ៥ នាក់ បានបាត់បង់ជីវិត នៅចំណុច ភូមិត្រពាំងស្រែ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ យប់ថ្ងៃ ៨ វិច្ឆកា ២០២៤ ។ សូមចូលរួមសោកស្តាយ និង រម្លែកទុក្ខ ក្រុមគ្រួសារ ជនរងគ្រោះផង ។

រស្មី អង្គរ

Takhamo TV Online.

08 Nov, 14:51


⭕️BREAKING NEWS| ម៉ូតូគ្រឿងបុកគ្នា បណ្តាលអោយមនុស្សចំនួន០៧នាក់រងរបួសធ្ងន់ស្រាល ស្រី០១នាក់ ក្មេងស្រីអាយុ១ខួប០១នាក់ ហេតុការណ៍ខាងលើ កើតហេតុលើកំណាត់ផ្លូវ២១ ចំណុច ជិតស្តុបបន្ទាយអង្គរក្សk11 ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្រោយកើតហេតុយើងឃើញមានរថយន្តសារ៉ែន របស់ អធិការដ្ឋាននគរបាក្រុងតាខ្មៅ និង រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ បង្អែកជ័យជំនះ ដឹកអ្នករបួសទៅសង្គ្រោះភ្លាម ។

Takhamo TV Online.

01 Nov, 06:41


⭕️BREAKING NEWS| បុរសម្នាក់បាន_ស្លា•ប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបើកបរម៉ូតូម៉ាកHonda Scoopy ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1HQ-8366 ត្រូវបានរថយន្តកូរ៉េដឹកទំនិញពណ៍ខៀវ១គ្រឿងបុក ចំណុចគល់ស្ពានព្រែកសំរោងត្រើយខាងកើត ។

📍រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ គល់ស្ពានព្រែកសំរោងត្រើយខាងកើត ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សូមជួយស៊ែរចែករំលែករកសាច់ញាត្តិ ។

Takhamo TV Online.

01 Nov, 01:25


អរុណសួស្តី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើមខែ សូមជូនពរអតិថិជន ទទួលបានលាភជ័យ រកសុីប្រកបមុខរបរ ចំរុងចម្រើន ធ្វើការងារទទួលបានការតម្លើងមុខដំណែងមុខ បុណ្យស័ក្ត និង ជោគជ័យក្នុងជីវិត ។

បើរកទទួលទានមានបានហើយ តម្រូវការទូរស័ព្ទស្មាតហ្វូនគ្រប់ ពិសេស IPhone , Samsung , Oppo , Vivo , Realme និងមានស៊េរីថ្មីៗជាច្រើនទៀត កុំភ្លេចមកជួយទិញពី ហាង ឆាយហេង លក់ទូរស័ព្ទដៃទំនើប សាខាទាំង៣ នៅក្រុងតាខ្មៅ ។ សម្រាប់ហ្វេនៗ ផេក Takhmao TV Online មានតម្លៃពិសេស និង កាដូ ជូនពីហាងផ្ទាល់ ។

តម្រូវការទិញដាច់ និង បង់រំលោះ សូមទំនាក់ទំនង ☎️081 39 3333 / 098 39 3333 / 097 339 3333

Takhamo TV Online.

30 Oct, 12:16


ចំណងដៃថ្មីស្វាគមន៍ជូនលោកអភិបាលខេត្តកណ្តាលថ្មី
សូមចូលរួមអបអរសាទរខេត្តកណ្ដាល លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតរយភូមិសម័យប្រឡង: ០៨ តុលា ២០២៤ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ២១៦ នាក់។ អ្វីដែលជាពិសេសនោះ
#ក្រុងតាខ្មៅ ជាប់ចំណាត់ថ្នាក់លេខ១ ដែលមានបេក្ខជនជាប់និទ្ទេស A ច្រើនជាងគេលើបណ្តាក្រុង-ស្រុក ក្នុងខេត្តកណ្តាល មានចំនួនរហូតដល់ ៦២ នាក់។
#សូមអបអរសាទរអ្នកក្រុងតាខ្មៅយើង

Takhamo TV Online.

29 Oct, 06:29


សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះចៅក្នុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាស ខួបទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ 🙏🏻❤️

២៩ តុលា ២០០៤ - ២៩ តុលា ២០២៤

©️ Royal du Cambodge

Takhamo TV Online.

28 Oct, 03:30


⭕️Breaking News | មនុស្ស២នាក់បានស្លា-ប់ ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅបណ្ដោយផ្លូវជាតិលេខ១ រថយន្តចំនួន០៣គ្រឿង បុកគ្នាពេញទំហឹង មានរយន្តFord Raptor និង Toyota Highlander ជាមួយនឹងរថយន្តក្រុងក្រុមហ៊ុន ដាន ដាន កម្ពុជា-វៀតណាម !

📍នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិពោធិ៍មាវ ឃុំគគីធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ។

រាយការណ៍ដោយ៖លោក សៅ ដារា ប្រធានព័ត៌មានប្រចាំខេត្តកណ្ដាល

Takhamo TV Online.

23 Oct, 10:59


ប្រយ័ត្នចាញ់បោកបងប្អូន

Takhamo TV Online.

23 Oct, 07:17


សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ គងនយ មេត្តាជ្រាបថា ទឹកជំនន់ស្ទឹងព្រែកត្នោត បានឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់សូមមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិមួយនេះផង ។

#ប្រភពដើម ប៉ុស្តិ៍នគរបាលរដ្ឋបាលគងនយ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤

Takhamo TV Online.

22 Oct, 04:44


កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន កងម៉ូតូប្រដេញសាគរជ័យ ដេញតាមបង្ក្រាបក្រុមចោរឆក់២នាក់ ដែលធ្វើសកម្មភាពឆក់ជនបរទេស នៅខណ្ឌចំការមន នាយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ។

សូមគោរពនូវការពលីកម្មសាច់ស្រស់ឈាមស្រស់ ប្រដេញដោយម៉ូតូលើដងផ្លូវ ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រកបដោយសុវត្ថិភាព ។

Takhamo TV Online.

21 Oct, 17:19


⭕️BREAKING NEWS | សូមជួយស៊ែរបន្ទាន់ បុរសម្នាក់ បានស្លា_ប់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដោយបានបើកបរម៉ូតូ មួយគ្រឿងម៉ាកHonda Dream C125 ស៊េរីឆ្នាំ២០២៤ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JH-5857 ក្នុងល្បឿនលឿនរេចង្កូតទៅបុក ចំពីមុខរថយន្តToyota Camry យ៉ាងពេញទំហឹងបណ្តាលអោយ អ្នកបើកបរម៉ូតូស្លា_ប់ភ្លាមៗ នៅកន្លែងកើតហេតុ ។

#សូមបញ្ជាក់ពិនភាគស.ព អាយុប្រហែល២០ឆ្នាំជាង សម្បុរខ្មៅស្រអែម ស្លៀកខោខាប៊យជើងវែង ពាក់អាវយឺតពណ៍ខ្មៅដៃខ្ល៍ ពាក់ស្បែកជើងប៉ាតាពណ៍ស យីហោ(Adidas) និង ដៃស្តាំ មានសាក់រូប មេទ័ព (គួនអុី) ចុចមើរូបបន្ថែម

📍នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លើកំណាត់ផ្លូវ២១ ជិត ធនាគារABA ស្ថិតក្នុង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សាក.សព បានតម្កល់ទុកនៅសាលមន្ទីរពេទ្យបង្អែកជ័យជំនះ ដើម្បីស្រាវជ្រាវរកបងប្អូនសាច់ញាត្តិសព ។

Takhamo TV Online.

21 Oct, 03:03


រលឹកអតីតកាល : កាលពីតូច គ្រាន់តែម៉ែប្រាប់ថាស្អែកនាំទៅផ្សារទិញខ្សែរក្រវ៉ាត់ថ្មីអោយ១ ធ្វើអោយខ្ញុំអរំភើបដេកមិនលក់ពេញមួយយប់ ។

4,014

subscribers

8,348

photos

280

videos