TakhmaoTimes @takhmaotimespost Channel on Telegram

TakhmaoTimes

@takhmaotimespost


ភាពល្បីមិនអមតះសច្ចៈទើបគង់វង្ស

TakhmaoTimes (Khmer)

គឺជាប្រអប់បំផុតនៃពេលក្រោយនៅក្នុងលិខិតអន្តរវត្តនៃទីងមោងតាខ្វៃលើប្រសប់ចាត់ចេញអង្គុយ TakhmaoTimes។ រីមីច្រក TakhmaoTimes ជាប្រអប់ភេទវត្តនិងពានរបតិករសារជាក់ស្ដែងរំសាយលោកគ្រូជាង 2 នាក់ដ៏វិមានការងារអោយស្ទួនរបស់ពួកគេ។ នៅលើប្រសប់ចាត់ធាតមត្រជាតិមិនស្គាល់ខ្លួនឡើងឡូងនាពេលខុសត្រូវគឺដោយសន្តិជាអំបិលបែបសង្ថានដែលគណនិខិតឧតឡុងបន្ទាប់រួចនឹកប្រសប់រួចបញ្ជួបរបស់ឬារនានឬារដឹងចំពោះការចាត់យកនៅប្រពន្ធ។ ពេលឯកថា៧មានពួសខួយត្រូវគួរពីរភាពបានជំនួយចំនួននៃរួចរាញ់អោយសោរៃទៅដូចអក្សរនេះTakhmaoTimes សង្ឃតាមភាសាអក្សរខ្មែរវត្តនៃជាប្រអប់បំផុតនៃពេលក្រោយ ។

TakhmaoTimes

24 Nov, 00:53


ករណីគ្រោះថ្នាក់ចរាចរណ៍ មនុស្សប្រុសស្រីពីរនាក់វ័យប្រហែលជា 16 ទៅ 17 ឆ្នាំ ជិះម៉ូតូម៉ាកឌ្រីមសង់ពាក់ស្លាកលេខកំពង់ចាម 1AC-0935 ធ្វើដំណើរពីកើតទៅលិច នៅតាមបណ្ដោយផ្លូវលេខ 105K ស្ថិតក្នុងភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមការបញ្ជាក់ពីអ្នកដែលបានឃើញហេតុការណ៍បានប្រាប់ថាម៉ូតូមួយគ្រឿងនេះបានដេញគ្នារួចហើយគេចពីរថយន្តធំក៏រ៉េចង្កូតទៅបុកជាមួយនឹងបង្គោលភ្លើងបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះដែរកើតហេតុកាលពីយប់ថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2024 វេលាម៉ោង 10 និង 45 នាទី។

TakhmaoTimes

23 Nov, 05:31


នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤មានករណីស្លាប់មួយគ្រួសាររួមមានសមាជិក៤នាក់ ។១/ឈ្មោះ វុធ សុខចាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ និង ប្រពន្ធឈ្មោះ ទូច ស្រីហាចអាយុ ៣៤ឆ្នាំ ព្រមទាំងកូនប្រុស២នាក់ករណីនេះស្ថិតនៅភូមិព្រៃផ្ដៅ ឃុំរកាកោងទីមួយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ហើយមូលហេតុនៃការស្លាប់ហ្នឹងអត់ទាន់ដឹងច្បាស់ទេ.? មិនដឹងជាករណីចងករឬក៏ យ៉ាងករណីអ្វីឲ្យពិតប្រាកដនោះទេ ព្រោះថាព្រឹកមិញហ្នឹងនៅចាំប៉ូលីសយកមកធ្វើកុសលវិច្ឆ័យទៀតបានដឹង ។

TakhmaoTimes

22 Nov, 23:59


ថ្ងៃនេះជាថ្ងៃឧបោសថសីល សូមអនុមោទនាទទួលបុណ្យ សូមជូនពរប្រិយមិត្តទាំងអស់ជួបតែសំណាងល្អ សុខភាពល្អ រកទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច ជៀសឆ្ងាយពីជំងឺដង្កាត់នានា🙏🙏🙏💐

TakhmaoTimes

22 Nov, 04:49


ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់៖
ជនល្មើសទី១ ឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី ចំនួន ៤ បទល្មើស៖
-បទមនុស្សឃាតដោយអចេតនា
-បទប្រកបវិជ្ជាជីវៈសុខាភិបាលដោយ គ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល
-បទលាក់បំបាំងសាកសព
-បទទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ ទោសទាក់ទងទៅនឹងជនរងគ្រោះ។
ជល្មើសទី២ ឈ្មោះ ហៀង សុងហាក់ ហៅ ង៉ែត ត្រូវបានចោទប្រកាន់ចំនួន ៣ បទល្មើស ៖
-បទប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មាន អាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល
-បទសមគំនិតក្នុងអំពើ លាក់បំបាំងសាកសព
-បទសមគំនិតក្នុងអំពើ ទារុណកម្ម និង អំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ៕

TakhmaoTimes

22 Nov, 03:32


រដ្ឋបាលខេត្តកណ្តាល
មន្ទីរសុខាភិបាលខេត្តកណ្តាល
សេចក្តីសម្រេចបិទកន្លែងព្យាបាលដោយចលនា ឈ្មោះ ជា សុខហេង(ជា សុខហេង ម៉ាស្សារាងកាយ)
សម្រេចបិទ បិទកន្លែងព្យាបាលដោយចលនា ឈ្មោះ ជា សុខហេង (ជា សុខហេង ម៉ាស្សារាងកាយ) ដែលមានអ្នកទទួលខុសត្រូវ ឈ្មោះលោក ជា សុខហេង មានទីតាំងនៅផ្ទះលេខ៧៦ ផ្លូវលេខ១០ បុរី ពិភពថ្មី ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមូលហេតុគ្មានលិខិតអនុញ្ញាត ពីស្ថាប័នជំនាញ និងបានផ្តល់សេវាព្យាបាលតាមបែបម៉ាស្សាដោយគ្មានច្បាប់ ព្រមទាំងធ្វើការផ្សព្វផ្សាយ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកតាមរយៈគណនេយ្យដែលមានឈ្មោះ លោកគ្រូជា សុខហេង ចាប់ សសៃ ។
ប្រការ ២៖ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល និងលោក ជា សុខហេង មានភារកិច្ចអនុវត្តសេចក្តីសម្រេច នេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។

TakhmaoTimes

22 Nov, 01:46


រដ្ឋមន្រ្តីសុខាភិបាលណែនាំអភិបាលរាជធានី-ខេត្តឱ្យបិទទីតាំងផ្តល់សេវាសុខាភិបាលឯកជនឬឱសថស្ថានដែលគ្មានច្បាប់អនុញ្ញាតដើម្បីធានាសេវាថែទាំសុខភាពឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ឱ្យធ្វើការត្រួតពិនិត្យជាបន្ទាន់ និងបន្តត្រួតពិនិត្យជាទៀងទាត់លើមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ដែលកំពុងផ្តល់សេវាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយពិនិត្យមើលលិខិតអនុញ្ញាតបើកសេវាឯកជន អាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ សញ្ញាបត្រវិជ្ជាជីវៈរបស់បុគ្គលិកបច្ចេកទេស ការអនុវត្តតាមបទដ្ឋានបច្ចេកទេស និងឯកសារប្រើប្រាស់សម្រាប់អ្នកជំងឺ។ ជាមួយគ្នានេះលោករដ្ឋមន្រ្តី បានណែនាំឱ្យអភិបាលរាជធានី-ខេត្ត បញ្ឈប់មិនឱ្យដំណើរការរាល់ទីតាំងផ្តល់សេវាសុខាភិបាលឯកជន ឬឱសថស្ថានដែលគ្មានច្បាប់អនុញ្ញាត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

TakhmaoTimes

22 Nov, 01:05


កម្ពុជាអាចនឹងបន្ដមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការដែលអាចមានភ្លៀងបន្ដធ្លាក់ ដោយសាររបបខ្យល់មូសុងឦសាននៅតែបន្តមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

TakhmaoTimes

21 Nov, 12:49


ក្រុងព្រះសីហនុ.(ដំណឹងបឋម).មនុស្សម្នាក់បានស្លាប់និង
ម្នាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តធំមួយគ្រឿងបុករះប៉ះយានយន្តមួយចំនួនទៀតតាមផ្លូវ ចំណោតចុះពីលោកយាម៉ៅមកស្តុបកែងរ៉ាក្នុងសង្កាតលេខ១ ក្រុងព្រះសីហនុ
ម៉ោងជិត៧យប់ ថ្ងៃព្រហទី២១ខែវិច្ឆិកាឆ្នាំ២០២៤

TakhmaoTimes

21 Nov, 06:14


តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤៖
- សាំងធម្មតា = ៣,៨៥០រៀល/លីត្រ (ចុះថ្លៃ ១០០៛)
- ម៉ាស៊ូត = ៣,៧៥០រៀល/លីត្រ (ចុះថ្លៃ ១០០៛)

TakhmaoTimes

21 Nov, 05:32


ម្ចាស់គ្លីនិកឯកជនពីរនាក់ប្ដីប្រពន្ធនៅស្រុកបាទីត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយរកឃើញថាបានប្រើប្រាស់ថ្នាំខុសបច្ចេកទេសធ្វើអោយមានមនុស្សស្លាប់រួចយកសាកសពមកផ្លុងចោលនៅកំប៉ូតព្រៃជាមួយក្មេងស្រីអាយុ៣ឆ្នាំអង្គុយយំអោបសពមួយយប់ទល់ភ្លឺគួរអោយសង្វេក។

TakhmaoTimes

21 Nov, 00:46


ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ៖
មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាង ត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ សូម បញ្ជាក់ថា ព្យុះទី២៤ឈ្មោះមែនយី (Man-yi) ស្ថិតនៅសមុទ្រចិនខាងត្បូងបានអស់ឥទ្ធិពល។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤
១-តំបន់វាលទំនាប៖
សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ខ្យល់បក់មក ពីទិសឦសាន និងបូពីមានល្បឿនមធ្យម៤,៥ ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី១៥%។
២-តំបន់ខ្ពង់រាប៖
សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម៣,៥ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី៥%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម ៣,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី២០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

TakhmaoTimes

21 Nov, 00:28


ភាពស្រស់បំព្រង និងស្ងប់ស្ងាត់ អមដោយធម្មជាតិពទ្ធ័ជុំវិញ នៅ កម្សាន្តកំពតរីសត

10,532

subscribers

12,356

photos

907

videos