នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩៖៣០ នាទីព្រឹក នៅអគារឥន្រ្ទទេវី (បន្ទប់ RAC-២០៨) មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ«ពិធីការពារគម្រោងលម្អិត និក្ខេបបទថ្នាក់បណ្ឌិត»ជូន៖
- បេក្ខជនបណ្ឌិត៖ តាំង ជីអ៊ុយ (ជំនាន់ទី៧ វគ្គ១)
- ជំនាញ៖ ព័ត៌មានបច្ចេកវិទ្យា
- ប្រធានបទ៖ គំរូអភិបាលកិច្ចនៃអង្គការស្វយ័តវិមជ្ឈការនៅក្នុងបច្ចេកវិទ្យាប្លុកឆេន (ករណីសិក្សា៖ ការវិភាគប្រៀបធៀប Arbitrum DAO)
- គ្រូណែនាំ៖ បណ្ឌិត លឹម សេងឌី
ជាលទ្ធផល គណៈកម្មការវាយតម្លៃទាំងអស់ បានឯកភាពប្រកាសថា បេក្ខជនបណ្ឌិត តាំង ជីអ៊ុយ
អាចសិក្សាស្រាវជ្រាវលើនិក្ខេបបទរបស់ខ្លួនបន្តទៀត ប៉ុន្តែតម្រូវឱ្យកែសម្រួលលើចំណុចសំខាន់ៗទាំងអស់តាមការណែនាំរបស់គណៈកម្មការ មុនពេលឈានដល់ការការពារនាដំណាក់កាលបន្ទាប់។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា សូមអញ្ជើញទាក់ទងមកតាម៖
-គេហទំព័រហ្វេសប៊ក៖ រាជបណ្ឌិត្យសភាកម្ពុជា-Royal Academy of Cambodia ឬមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា
-វេបសាយ៖ www.rac.gov.kh
-អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-ទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677
(រូបភាព៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ)