People Channel @peoplechannelcambodia Channel on Telegram

People Channel

@peoplechannelcambodia


សួស្ដី ប្រិយមិត្តអាចចែករំលែកព័ត៌មានទាន់ហេតុការណ៍ ផ្សេងៗតាម
JOIN Groups:
https://t.me/RadioMediaFM91

Promotional Article for People Channel (English)

Welcome to People Channel! Are you looking for a platform where you can share and explore various information and news related to different topics? Look no further! People Channel is the perfect place for you. This Telegram channel, with the username @peoplechannelcambodia, offers a wide range of news, updates, and discussions to keep you informed and engaged. Whether you are interested in technology, lifestyle, current events, or any other topic, People Channel has something for everyone. Join our community today and be part of the conversation! Stay connected and stay informed with People Channel. To join our groups, click on the link provided: https://t.me/RadioMediaFM91

People Channel

07 Feb, 06:46


🛑 រថយន្តក្រុងដឹកនិស្សិតកសិកម្មធ្វើកម្មសិក្សាខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ស្រាលជាច្រើននាក់

រថយន្តក្រុងដឹកមនុស្ស ប្រុសស្រីចំនួន ៤៦នាក់ ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ពេលកំពុងធ្វើដំណើរចុះចំណោតកែងខ្លាំង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោក ចាន់ ទិត្យ ស្នងការងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
នៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី បានប្រាប់ឲ្យដឹងថា មានរថយន្តក្រុងមួយគ្រឿង ធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា មកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកនឹងជញ្ជាំងភ្នំតែម្តង។

លោកបានបន្ថែមផងដែរថា ក្នុងរថយន្តក្រុងនោះមានអ្នករួមដំណើរសរុបចំនួន៤៦នាក់ (មានសង្ឃ០៣អង្គ) របួសធ្ងន់០៣នាក់ (ស្រី០២ ប្រុស០១) និងរបួសស្រាល ១១នាក់ (ស្រី០៤ ប្រុស០៧) នៅក្នុងហេតុការណ៍រថយន្តក្រុងបុកជញ្ជាំងភ្នំដោយខ្លួនឯងនោះមិនមាននរណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕

People Channel

07 Feb, 06:46


សេចក្តីជូនដំណឹងស្តីពីស្ថានភាពភ្លៀងកក់ខែ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥

ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕

People Channel

07 Feb, 02:53


លើផ្លូវល្បឿនលឿន ខ្ញុំមិនយល់ពីកាបើកបររបស់គាត់ កាបើកបររបស់ឡានtoyota

សូមប្រិយមិត្ត JOIN Group

https://t.me/Peopleradio91

People Channel

07 Feb, 02:41


ប្តីផ្សារដែកធ្វើធ្នើរដាក់អីវ៉ាន់ ប្រពន្ធ ចាក់សាំងទុកលក់ ឆេះតូបលក់ដូរ និងផ្ទះមួយខ្នង ស្រុកស្វាយទាប ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរសជាប្តី បានកំពុងផ្សារដែក ធ្វើធ្នើរដាក់អីវ៉ាន់ចាប់ហ៊ួយ ចំណែកប្រពន្ធ ក៏កំពុងចាក់សាំងដាក់ដប ទុកលក់ ចៃដន្យ ខ្ទាតផ្កាភ្លើងឆាបឆេះសាំង ឆេះតូបលក់ដូរ និងបន្តរាលដាល ផ្ទះមួយខ្នងបង្កការភ្ញាក់ផ្អើល ដល់ អ្នកភូមិ នាំគ្នាជួយពន្លត់ អកុសលហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើង នៅភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង៕

People Channel

07 Feb, 02:41


គ្រោះអកុសល! ឡើងបេះផ្លែទឹកដោះគោទុំ បុរសជាន់មែកបាក់ធ្លាក់ រងរបួសធ្ងន់ ហើយបានស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះ

ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្តាប់ពីឡើងបេះផ្លែទឹកដោះគោទុំ ប៉ុន្តែជាន់ប៉ះមែកតូច បណ្តាលឲ្យ បាក់ធ្លាក់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅ ថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៥ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក។ ជនរងគ្រោះឈ្មោះ លិវ សាម អាយុ៦៣ឆ្នាំ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕

People Channel

07 Feb, 02:37


ផ្ទុះហិង្សា ​​​វាយ​គ្នា រវាង​អ្នក​ចាក់​ធុង​បាសច្រៀង ​ជាមួយ​នឹង​អ្នក​​លក់​សាច់​គោ​ផ្អើល​ទាំង​យប់​

ភ្នំពេញ ៖ សមត្ថកិច្ច​ចុះ​ទៅ​ឃាត់​ខ្លួន​រ​អ្នក​បេីក​ធុង​បាស​​នឹង​នាក់​លក់​សាច់​គោ​បន្ទាប់​ពីភាគី​ទាំង​ពីរ​​បាន​​ប្រេី​អំពើ​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅមក​រង​របួស​ស្រាល​​សងខាង​រៀងៗ​ខ្លួន​​ ។ ហេតុការណ៍​ខាង​លើ​នេះ​ដែរ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១០យប់ថ្ងៃ​ទី​០៦ខែ​កុម្ភៈ​ឆ្នាំ​២០២៥ស្ថិត​នៅ​ភូមិ​ទួល​ពង្រ​ ​សង្កាត់​ចោមចៅ​ទី​១ខណ្ឌ​ពោធិ៍​សែនជ័យ​៕

People Channel

07 Feb, 02:37


វីដេអូ៖ ហេតុអ្វីរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បន្តក្នុងការកសាង និងពង្រឹងលើវិស័យឌីជីថល?

People Channel

07 Feb, 02:37


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៖
បកស្រាយបំភ្លឺទាក់ទងនឹងការរៀន និងការបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា និងសៀវភៅប្រវត្តិវិទ្យា នៅក្នុងកម្មវិធីសិក្សាទាំងបីកម្រិត នៅបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។

People Channel

07 Feb, 02:29


▶️វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងបង្កើតគណៈកម្មការមួយដឹកនាំដោយនាយករដ្ឋមន្ត្រី អមដោយឧបនាយករដ្ឋមន្ត្រី ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស។

People Channel

07 Feb, 02:29


▶️វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ណែនាំឱ្យយកចិត្តទុកដាក់បន្ថែម លើបញ្ហាសេវានៅតាមតំបន់មួយចំនួន ក៏ដូចជាតាមបុរី។

People Channel

27 Jan, 12:01


យើងអ្នកគោរព អ្នកមិនគោរពនៅតែមិនគោរព

សូមប្រិយមិត្ត JOIN Group

https://t.me/Peopleradio91

People Channel

27 Jan, 11:50


នាព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២៥នេះ
ដោយមានការណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យមន្រ្តីនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសហការជាមួយមន្រ្តីនៃមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បានចុះផ្សព្វផ្សាយនិងចែកលិខិតប័ណ្ណអប់រំច្បាប់ចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋនៅផ្លូវជាតិលេខ6 A ខាមុខសាលាបឋមសិក្សាព្រែកលៀប ខណ្ឌជ្រោយចង្វារ ដើម្បីយល់ដឹងពីច្បាប់ចរាចរណ៍ ផ្លូវគោកក្នុងការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម៕

People Channel

27 Jan, 10:24


កម្លាំងនគរបាលរាជធានីភ្នំពេញ ចុះណែនាំអាជីវករតាមផ្សារដោយផ្ទាល់ ដើម្បីទប់ស្កាត់ការលក់ដូរផាវ និងគ្រឿងផ្ទុះនានា ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម

ភ្នំពេញ : ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះណែនាំអាជីវករតាមផ្សារដោយផ្ទាល់ ដើម្បីទប់ស្កាត់ការលក់ដូរផាវ និងគ្រឿងផ្ទុះនានា ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រៅពីការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈហើយនោះ លោកបានណែនាំឲ្យយកចិត្តទុកដាក់នៅតាមបណ្ដាទីផ្សារទាំងអស់ ពិសេសត្រួតពិនិត្យការលួចដាក់លក់នូវផាវ ឬកាំជ្រួចនានា ដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ជាដាច់ខាត។ លើសពីនេះ ផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវត្រួតពិនិត្យទប់ស្កាត់ការដឹកជញ្ជូនទំនិញហាមឃាត់ទាំងអស់នេះចូលក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ៕

People Channel

19 Jan, 04:12


_ព័ត៌មានបឋម៖នៅវេលាម៉ោង ១២នឹង៨នាទីយប់ ឈានចូលថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥។
_ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿងម៉ាក TOYOTA PRUISE ដែលមានបំពាក់ស្លាកលេខ ភ្នំពេញ 2BV-2767 បើកបរដោយបុរសជនជាតិចិន បានវ៉ៃសុីញ៉ូភ្លាមបត់ភ្លាម ក៏ត្រូវម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ឆ្នាំ023 ដែលមានបំពាក់ស្លាកលេខ ភ្នំពេញ 1JZ-6232 បើកបរដោយបុរសម្នាក់ នឹងអ្នករួមដំណើរម្នាក់ បានបុកចំជំហៀងខាងមុខបណ្តាលអោយរថយន្ត PRUISE បែកកាងខាងមុខ នឹងម៉ូតូក៏ផ្លោងទៅបុកននឹងរថយន្តស៊េរីទំនើបមួយគ្រឿង ដែលមានបំពាក់ស្លាកលេខ កម្ពុជា BANTLY.9 បើកបរដោយបុរសជនជាតិចិន ដែលឈប់ទិញទឹក បានផ្លោងទៅបុកកាងខាងមុខយ៉ាងពេញទំហឹង បណ្តាលអោយធ្លាក់កាងតែម្តង។
_ ហេតុការខាងលើនេះកើតទ្បើងនៅតាមបណ្តោយផ្លូវក្រោយអុីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

People Channel

19 Jan, 03:59


ស្នងការនគរបាលខេត្តព្រះសីហនុ សូមជំរាបជូនសាធារណៈជនឲ្យបានជ្រាបថា ករណីម្ដាយចាប់កូនស្រីយកទៅឲ្យឪពុកចុងនោះ មិនមែនជារឿងពិតទេ ..

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣និង១០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថាមានករណីម្តាយចាប់កូនទៅផ្ទះ តែកូនមិនព្រមទៅ ស្ថិតនៅក្រុម១៩ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។ ភ្លាមៗកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ បានចុះទៅដល់​ និងបានអញ្ជើញម្តាយ​ កូនមកកាន់ប៉ុស្តិ៍នគរបាល​ ទេីបបានឱ្យដឹងថា ៖ ម្តាយឈ្មោះ ង្វៀង ធីមីញ៉ុង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិវៀតណាម មុខរបរមេផ្ទះ ទីលំនៅ ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល និងកូនឈ្មោះ សុខ ចិន្តា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅ ម្តុំ៣៣៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ដោយម្តាយគ្រាន់តែចង់នាំកូនទៅផ្ទះ ខ្លាចកូនប្រើប្រាស់គ្រឿងញៀន ប៉ុន្តែកូនមិនព្រមទៅ​ ដោយបានឆ្លើយថា គាត់មិនប្រើប្រាស់គ្រឿងញៀទេ គាត់មកធ្វើការដើម្បីចិញ្ចឹមគ្រួសារ ។ បន្ទាប់ពីការសួរនាំ​ កម្លាំងប៉ុស្តិ៍ក៍បានធ្វើការអប់រំ​ភាគីទាំងពីរដូចខាងក្រោម៖
-ម្តាយ និងឪពុកមិនឲ្យប្រើហឹង្សាមកលើកូន
-កូនមិនត្រូវបង្កភាពឆោឡោ ទីសាធារណៈ ធ្វើឲ្យមានការភាន់ច្រឡំតទៅទៀត ៕

People Channel

19 Jan, 03:58


ខឹងខុសខឹងខាតចុងក្រោយប្ដីជាប់គុក ប្រពន្ធក៏ស្លាប់តើវាសនាកូននឹងទៅជាយ៉ាងណា បុរសជាប្តីដែលខឹងប្រពន្ធនិយាយចម្អកថាបើឯងមានស្រី ខ្ញុំក៏មានប្រុស ធ្វើឱ្យលោកប្តីខឹងដាក់ពីរដៃចំកញ្ចឹងក សន្លប់បាត់ស្មារតី រួចដឹកប្រពន្ធទៅពេទ្យ ពេទ្យប្រាប់ថាស្លាប់ហើយ បុរសជាប្តីឈ្មោះ សាំង ស៊ុន អាយុ៣៦ឆ្នាំ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ បឿ លឿន អាយុ៣៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិខ្សាច់ល្អិត ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ ហើយកើតហេតុម៉ោងជាង១១យប់ថ្ងៃទី១៤ មករា ២០២៥ បច្ចុប្បន្ន ប្តីកំពុងឃុំខ្លួន រង់ចាំតុលាការសម្រេចក្តី ដែលមិនគួរកើតជារឿងអកុសលចេញពីការនិយាយចម្អកខាងលើ..

People Channel

19 Jan, 03:58


📍ចាប់បានហើយៗ❗️

កម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់បុរសកូរ៉េម្នាក់ ដែលសម្លាប់ស្រ្តីខ្មែរនៅក្នុងសណ្ឋាគារ HOME CHIC នៅខណ្ឌបឹងកេងកង❗️

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ថា កម្លាំងនគរបាលរបស់លោកបានតាមចាប់បុរសជនជាតិកូរ៉េបានហើយ នៅល្ងាចថ្ងៃទី១៨ ខែមករានេះ ដែលពាក់ព័ន្ធនឹងឃាតកម្មលើស្រ្តីខ្មែរ នៅសណ្ឋាគារ HOME CHIC នៅខណ្ឌបឹងកេងកង កាលពីថ្ងៃម្សិលមិញ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ជនល្មើសជាជនជាតិកូរ៉េរូបនេះ ត្រូវបានចាប់ខ្លូននៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយការចាប់ខ្លួន ជនល្មើសត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមច្បាប់បន្តទៀត។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ស្រ្តីជនជាតិខ្មែរ ត្រូវបានគេប្រទះឃើញស្លាប់នៅក្រោមគ្រែ ក្នុងសណ្ឋាគារ HOME CHIC តាមផ្លូវ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

People Channel

18 Jan, 05:39


នគរបាលរាជធានីភ្នំពេញ បានបំភ្លឺជុំវិញការបង្ហោះផ្សព្វផ្សាយវីដេអូដែលសមត្ថកិច្ចបានចុះហៅបុរសម្នាក់ដែលគេចចូលផ្ទះ បានបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយមិនព្រមចូលរួមសហការពិនិត្យជាតិអាល់កុល

People Channel

18 Jan, 05:05


ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥៖
សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ។
ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៖

People Channel

18 Jan, 05:05


ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ចំនួន ៤ចំណុច ដល់អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងអភិបាល នៃគណៈអភិបាលរាជធានីខេត្ត ស្តីពីវិធានការបង្ការ និងទប់ស្កាត់ហានិភ័យនៃការប្រើប្រាស់ផាវ និងកាំជ្រួចផ្ទុះលម្អគ្រប់ប្រភេទ

People Channel

18 Jan, 05:03


ប្រទះឃើញស្រ្តីជនជាតិខ្មែរវ័យក្មេងម្នាក់ ត្រូវបានគេសម្លាប់ មិនទាន់ដឹងមូលហេតុ បង្កភ្ញាក់ផ្អើល ឡើងកាលពីម៉ោង ០៦ល្ងាច ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុច អូតែល «ហូម ឈីក» នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនៅ HOME CHIC HOTELនៅជាន់ទី២បន្ទប់លេខ២១១។ ដំណឹងបឋមទទួលបានសពជនរងគ្រោះជនមិនទាន់ស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល២៤ឆ្នាំ ជនជាតិខ្មែរ បានស្លាប់នៅក្រោមគ្រែ តែមុនកើតហេតុ២ថ្ងៃ មុនចូលស្នាក់នៅសណ្ឋាគារមានគ្នា២នាក់ បុរសជនជាតិបរទេសតែមិនទាន់ច្បាស់ថាអ្នកមករួមបន្ទប់ជាមួយគ្នាបរទេសឬបុរសជនជាតិខ្មែរសមត្ថកិច្ចកំពុងត្រួតពិនិត្យនិងសាកសួរនាំអ្នកគ្រប់គ្រងសណ្ឋានគារ ។

People Channel

27 Dec, 01:41


ការបត់សៀរឆ្វេង

សូមប្រិយមិត្ត JOIN Group

https://t.me/Peopleradio91

People Channel

27 Dec, 01:36


🔴បង្រ្កាបបានទាំងយប់​ ងេីបមួយវាយមួយ​
ក្រុមក្មេងទំនើងប្រុសស្រី ៩នាក់ទៀតហើយ ត្រូវបានកំលាំង ការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលឃាត់ខ្លួន ក្រោយបង្កឡុកអុកក្នុងរាជធានីភ្នំពេញ នៅចំនុច​ ផ្លូវជាតិលេខ២ ​ សង្កាត់​ចាក់អង្រែលេី​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ កាលពី​ ថ្ងៃទី១៩ខែធ្នូ​ ឆ្នាំ២០២៤ វេលាម៉ោង ២៣:៣០នាទី ។


សូមប្រិយមិត្ត JOIN Group

https://t.me/Peopleradio91

People Channel

27 Dec, 00:13


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ផ្ញើសារអបអរសាទរ ខួប ១២ឆ្នាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)

«កម្លាំងស្ម័គ្រចិត្ត ដើម្បីមនុស្សធម៌»

២៧ ធ្នូ ២០១២ -​២៧ ធ្នូ ២០២៤

People Channel

26 Dec, 02:53


(វីដេអូ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការកាត់ទោសអតីតឧកញ៉ា ស្រី ស៊ីណា ជាសារមួយសំខាន់ សម្រាប់មនុស្សគ្រប់រូប កុំឱ្យប្រព្រឹត្តិអំពើបែបនេះទៀត

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤

People Channel

26 Dec, 02:53


(វីដេអូ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងយុត្តិធម៌ ពិនិត្យមើលលទ្ធភាព ធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសឱ្យកាន់តែធ្ងន់ ចំពោះអ្នកដាក់ដាវសាំម៉ូរ៉ៃតាមខ្លួន និងអ្នកអួតដាវតាមហ្វេសប៊ុក

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤

People Channel

26 Dec, 02:53


រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធ បកស្រាយបំភ្លឺដល់សាធារណជនឱ្យបានច្បាស់លាស់ ឆ្លើយតបនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គម អំពីការអនុវត្តច្បាប់ជលផលរបស់មន្រ្តីជំនាញពាក់ព័ន្ធ។

ការណែនេះ ធ្វើឡើងនាឱកាសលោក ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូក សរុបការងារអនុវិស័យជលផល ឆ្នាំ២០២៤ និង លើកទិសដៅអនុវត្ត ឆ្នាំ២០២៥ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

People Channel

26 Dec, 02:19


ករណីហិង្សា ដែលបង្កឡើងដោយក្រុមក្មេងទំនើង ដេញកាប់គ្នា ក្នុងភូមិសាស្ត្រស្ពានរ៉ោករ៉ាក ដែលស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម កណ្ដាលក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យម៉ូតូ Honda Dream មួយគ្រឿងធ្លាក់ចូលទឹកស្ទឹង សៀមរាប និងត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន ៥នាក់ ដើម្បីយកទៅធ្វើការសាកសួរ នៅវេលាម៉ោង ១២ និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤...

People Channel

26 Dec, 02:19


មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ៖ ក្មេងទំនើងដែលបង្កកាប់ចាក់ និង អុកឡុកក្នុងសង្គមតុលាការមិនលើកលែងដាច់ខាត

People Channel

26 Dec, 02:19


WATCH VIDEO: លោក សេង ឌីណា៖ មន្ទីរឃុំឃាំង រង់ចាំស្វាគមន៍ជានិច្ចចំពោះក្រុមក្មេងទំនើង ដែលនៅតែគឃ្លើនមិនខ្លាចច្បាប់ ដោយគ្មានការលើកលែងឡើយ

People Channel

26 Dec, 02:19


WATCH VIDEO: ជាង៧ខែមកនេះ ក្រោយយុទ្ធនាការ កម្ពុជាមានសំណុំរឿងក្មេងទំនើង សរុប៧២០ករណី និងឃាត់ខ្លួន៣,៣០០នាក់

People Channel

26 Dec, 02:19


មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ៖ ក្មេងទំនើងដែលបង្កកាប់ចាក់ និង អុកឡុកក្នុងសង្គមតុលាការមិនលើកលែងដាច់ខាត
នយោបាយ
ព័ត៌មាន
7 នាទីមុន

(ភ្នំពេញ)៖ ក្រោមរូបភាពកាប់ចាក់ និងព្រួតវាយដល់ជនរងគ្រោះយ៉ាងសាហាវ ពីពួកក្រុមក្មេងទំនើងត្រូវបានក្រសួងយុត្តិធម៌ធ្វើការព្រមានចាត់វិធានការផ្លូវច្បាប់ជាដាច់ខាត គ្មានការលើកលែងទេ ហើយព្រមជាមួយគ្នាបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវសហការរាយការណ៍ បើមានករណីនេះកើតឡើងដើម្បីធ្វើការបង្រ្កាប និងចាប់ជនល្មើសមកផ្តន្ទាទោសមិនអត់ឱនឱ្យបានឡើយ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ ប្រចាំការ ក្រសួងយុត្តិធម៌បានឱ្យដឹងថា ៖ ស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ចត្រូវតែអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្មេងទំនើងបង្កការអុកឡុកក្នុងសង្គម ។ ដូចជាករណី ហិង្សាដ៏សាហាវមួយនៅថ្ងៃទី២២ ខែធ្នូឆ្នាំ២០២៤នៅវេលាម៉ោង ២ទាភ្លឺ ស្ថិតនៅក្នុងភូមិរហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ប្រព្រឹត្តិដោយក្មេងទំនើងមួយក្រុមយកកាំបិតផ្គាក់ កាប់លើជនរងគ្រោះបណ្តាលឲ្យមានរបួសធ្ងន់ ស្រាលចំនួន ២នាក់ ។

ឯកឧត្តមបានថ្លែងថាក្រោយប្រព្រឹត្តិបទល្មើសនេះក្រុមជនល្មើសត្រូវបានចាប់ខ្លួន ចំនួន ៣នាក់ និង ៩នាក់ផ្សេងទៀតកំពុងតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោស។ អ្នកពាក់ព័ន្ធ និងអ្នកប្រព្រឹត្តិមិនអាចឱ្យរួចពីសំណាញ់ច្បាប់ឡើយ ។

ឯកឧត្តម ជិន ម៉ាលីន បានឲ្យដឹងបន្ថែមថា ចំពោះការអនុវត្តបទបញ្ជារបស់សម្តេចបវរធិបតី នាយករដ្ឋម ន្ត្រី និងចំណាត់ការរបស់ក្រសួងយុត្តិធម៌សំណុំក្មេងទំនើងនៅទូទាំងប្រទេស គិតរហូតមក ដល់ពេលនេះមាន ២១១៥សំណុំរឿង និងបានឃុំខ្លួនជនដៃដល់ និងអ្នកពាក់ព័ន្ធ មួយចំនួនទៀតចំនួន ២៨៤៩រូប ។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ដោយអំពាវនាវដល់យុវជនត្រូវចៀសឱ្យឆ្ងាយពីរឿងការព្រឹត្តិអុកឡុកក្នុងសង្គមដែលបង្កឱ្យមានរបួសស្នាម ឬឈានដល់បាត់បង់ជីវិត ដល់ជនរងគ្រោះដែលនាំឱ្យជាប់ទោសទណ្ឌមិនត្រឹមជះផលលំបាកដល់ខ្លួនឯងទេ នៅធ្វើឱ្យលំបាកដល់ក្រុមគ្រួសារឪពុកម្តាយបងប្អូន និងសង្គមថែមទៀត ។

ឯកឧត្តមបានលើកឡើងថា ៖ ដោយសារតែឃើញហេតុការដ៏សាហាវនេះទើបធ្វើឲ្យក្រសួង យុត្តិធម៌ធ្វើសន្នីសីទសារព័ត៌មានដើម្បីបំភ្លឺដល់ជនរួមជាតិអំពីចំណាត់ការផ្លូវច្បាប់ដែលដាក់ចេញដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា និងជាចំណាត់ការរបស់ក្រសួង យុត្តិធម៌ ។

ឯកឧត្តម ជិន ម៉ាលីន បានថ្លែងដោយយោងតាម ការណែនាំរបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត ក្រសួងយុត្តិធម៌បានធ្វើការប្រជុំជាមួយ ប្រធានតុលាការ អយ្យការ នៅទូទាំងប្រទេស ទាំងអស់ប្រកាន់យកជំហរ ឲ្យ ម៉ឺងម៉ាត់ បំផុតក្នុងការអនុវត្តច្បាប់ចំពោះក្មេងទំនើងទូទាំងប្រទេស ។

ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថាករណីក្មេងទំនើងនេះត្រូវបានតុលាការធ្វើការចោទប្រកាន់ពីបទល្មើស និងផ្តន់ន្ទាទោសពីបទធ្វើឲ្យ ខូចខាតដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទំនង់ទោស ហិង្សាដោយចេតនា ដោយមានស្ថានទំនង់ទោស កាន់កាប់អាវុធដោយគ្មាការអនុញ្ញាត ។

តាមរយៈប្រព្រឹត្តិបទល្មើសនេះដែរឯកឧត្តម ជិន ម៉ាលី បានឱ្យដឹងដែរថា ក្នុងតាមការពិនិត្យចំពោះបទល្មើសរបស់ក្មេងទំនើង ច្រើនកើតចេញពីការសេពគប់មិត្តខុស ដើរលេង ស៊ីផឹកពេលយប់ គំនុំគំកួន ទំនាស់ស្នេហា និងការប្រើប្រាស់គ្រឿងញៀនជាដើម ។

គួរបញ្ជាក់ថា ក្នុងសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២៤លើកទិសដៅការងារឆ្នាំ២០២៥កន្លងមកក្រសួងយុត្តិធម៌បានឲ្យតុលាការ និងអយ្យការត្រូវយកចិត្តទុកដាក់ចំនួន ៤ចំណុច ៖
១. ធ្វើសំរង់បញ្ជីពាក់ ព័ន្ធនឹងក្មេងទំនើង ដោយចាប់ពីខែមករាឆ្នាំ២០២៤ ទាំងក្នុងតំណាងកាលតុលាការ អយ្យការ និងតំណាក់កាលជំរុំជម្រះរួច។ នៅក្នុងសំណុំរឿងដែលកាត់ក្តីហើយត្រូវ បញ្ជាក់អំពីទោស ដែលបានប្រកាស។
២. ណែនាំនិងជំរុញអំពីការអនុវត្តច្បាប់ឲ្យម៉ឺងម៉ាត់ និងគ្មានការលើ កលែង។
៣.ព្រះរាជអាជ្ញា ដែលមានភារៈកិច្ចជាសេនាធិការ ត្រូវចាត់ទុកជា ផ្នែកមួយក្នុងការដឹកនាំនយោបាយព្រ ហ្ម ទណ្ឌចំពោះក្មេងទំនើង ហើយត្រូវប ង្កើនការយក ចិត្តទុកដាក់។
៤. ស្ថាប័នអយ្យការ តុលាការ ត្រូវធ្វើការ សេចក្តីប្រកាស ចំពោះចំណាត់ ការរបស់ខ្លួន លើក្មេងទំនើងក្រោមដែន សមត្ថ កិច្ចរបស់ខ្លួន ហើយធ្វើការផ្សព្វផ្សាយ តាមប្រ ព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយ៕

People Channel

26 Dec, 02:19


WATCH VIDEO: លោក ជិន ម៉ាលីន៖ រាជរដ្ឋាភិបាល នៅតែបន្ដវិធានការម៉ឺងម៉ាត់ករណីក្មេងទំនើងដោយមិនលើកលែង ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ

People Channel

26 Dec, 02:19


▶️វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ណែនាំឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចរាជធានីខេត្ត សូមកុំបន្ធូដៃចំពោះករណីក្មេងទំនើង នៅតាមមូលដ្ឋាន ហើយត្រូវអនុវត្តនីតិវិធីឱ្យបានម៉ត់ចត់ និងខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន។

People Channel

26 Dec, 02:19


WATCH VIDEO: អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រកាសថា គ្មានក្មេងទំនើងណាម្នាក់អាចគេចផុតពីសំណាញ់ច្បាប់ឡើយ ហើយការផ្ដន្ទាទោសនឹងអនុវត្តទៅតាមច្បាប់ជាធរមាន

People Channel

26 Dec, 01:31


Live stream started

People Channel

26 Dec, 01:31


Live stream finished (22 days)

People Channel

26 Dec, 01:30


ស៊ែរផងបងប្អូនយើង🙏

26.12.2024/ វិទ្យុប្រជាជនដើម្បីប្រជាជន

សូមប្រិយមិត្ត Subscribe និង Follow

សូមប្រិយមិត្ត JOIN Group

https://t.me/Peopleradio91


https://www.facebook.com/PeopleChannels/videos/1161043586025577

People Channel

26 Dec, 01:08


ការបត់សៀរឆ្វេង សម្រាប់ចរាចរណ៍មមាញឹក

សូមប្រិយមិត្ត JOIN Group

https://t.me/Peopleradio91

People Channel

25 Dec, 08:21


🔴 ករណីសិស្ស ៦នាក់ នៃវិទ្យាល័យទួលអំពិល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលវាយតប់គ្នានៅក្នុងសាលា កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បង្កឲ្យមានការភ្ញាក់ផ្អើលនោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោឃាត់ខ្លួនមកសួរនាំ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ ពួកគេក៏បានទទួលស្គាល់កំហុស និងក៏មានការសុំទោសពីអាណាព្យាបាលសិស្សបង្កចំពោះអាណាព្យាបាលសិស្សរងគ្រោះ ហើយអាណាព្យាបាលមានការយោគយល់គ្នា ហើយពួកគេក៏មិនមែនជាមុខសញ្ញាក្រុមក្មេងទំនើងផងនោះសមត្ថកិច្ចបានអនុញ្ញាតឱ្យមានការអប់រំ និងធ្វើកិច្ចសន្យាពួកគេទាំង ៦នាក់ ដែលមានការធានាពីអាណាព្យាបាល ដើម្បីយកពួកគេទៅអប់រំបន្ត។

People Channel

25 Dec, 03:03


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវបណ្ឌិត ដេវីយ៉ានី ខូប្រាហ្គេត (Devyani Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ជួបសម្តែងការគួរសម និងជម្រាបលានៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកទី២៥ ខែធ្នូ ឆ្នាំ២០២៤៕

People Channel

25 Dec, 02:32


ខ្ញុំហួសចិត្តណាស់ សុំផ្ញើដល់ម្ចាស់ម៉ូតូសណ្ដោងល្មម ទាំងខ្លួនឯងគ្មានឧបករណ៍និងភ្លើងស្លាកបញ្ញាគ្រប់គ្រាន់ដើម្បីសុំវ៉ាចេក ឡើងវ៉ាគេហើយស្រែកដាក់គេទៀត


សូមប្រិយមិត្ត JOIN Group

https://t.me/Peopleradio91

People Channel

25 Dec, 02:18


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ ៥អង្គ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន ដែលស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប

People Channel

09 Dec, 02:54


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យនិស្សិតឥស្លាម ដែលកំពុងសិក្សានៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត ចូលជួប និងថតរូបអនុស្សាវរីយ៍ ក្រោមបរិយាកាសដ៏រីករាយ និងស្និតស្នាល

ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤

People Channel

09 Dec, 02:44


ចែកផ្លូវគ្នាជាងមួយឆ្នាំទៅហើយ ប្រហែលជានឹកឃើញ រឿងចាស់មិនទាន់អស់អាល័យ បុរសជាអតីតប្តី ឃើញប្រពន្ធមានសង្សារថ្មី ត្រៀមកាំបិតបុ័ងតោអង្គុយចាំមុខបន្ទប់ជួល បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កងរាជអាវុធហត្ថខណ្ឌកំបូល បានចុះទៅឃាត់និងនាំខ្លួនទាំង៣នាក់ យកទៅសួរនាំ។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលឡើងនៅបន្ទប់ជួលជាន់ទី២ ក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពពីស្ត្រីជាប្រពន្ធបាននិយាយឱ្យដឹងថា រូបនាងនិងប្តីបានចែកផ្លូវគ្នាអស់រយៈពេលជាងមួយឆ្នាំមកហើយ ក៏ប៉ុន្តែមិនទាន់បានផ្តិតមេដៃលែងលះគ្នាដាច់ស្រេចនៅឡើយទេ។ ដោយឡែកបុរសដែលជាសង្សារនោះ បាននិយាយថា រូបគេមានទំនាក់ទំនងស្នេហាជាមួយស្ត្រីរូបនេះ រយៈពេលជាងមួយខែហើយ ដោយមិនបានដឹងថារូបនាងមានប្តី និងកូននោះទេ៕

People Channel

09 Dec, 02:24


រថយន្តដឹកទំនិញធុនធំ បួងចង្កូតបត់ជ្រុលបុកចំពីមុខម៉ូតូរួចកិនពីលើ បណ្តាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ៖ នារីម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្រោមរថយន្តយ៉ាងរន្ធត់ខណះពេលជិះម៉ូតូលឿនត្រូវរថយន្តធន់ធំបួងចង្កូតបត់ជ្រុលទៅបុកចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូនិងមនុស្សជាប់ក្រោមរថយន្តបង្កការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី៩ខែធ្នូ ៩ខែធ្នូ ឆ្នាំ២០២៤ ចំណុចស្តុបនូគារ ស្ថិតនៅលើផ្លូវ២០០៤ កែងផ្លូវ២៧១ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពមានឈ្មោះ ម៉ុន លីយ៉ា ភេទស្រី អាយុ៣១ រសនៅភូមិព្រែកតូច ឃុំទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល៕

People Channel

09 Dec, 02:24


ស្គាល់គ្នា តាមហ្វេសប៊ុក ជួបគ្នាបាន២ដង លួងលោមយកទូរស័ព្ទនិងអាយផេត ខាងប្រុសហើយគេចខ្លួនបាត់

បុរសម្នាក់ចាញ់បោកការលួងលោមពីនារីម្នាក់យកទូរស័ព្ទនិងឡេបថបបានហើយប្លុកfacebook គេចខ្លួនពីជនរងគ្រោះ តែសំណាងល្អបានជួបវិញប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤ នៅហាងតំបន់អភិវឌ្ឍបឹងកក់ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

People Channel

09 Dec, 02:22


*ស្រុកកោះធំ*
*សូមគោរពរាយការណ៍ជូន
មេ*
ស្តីពី: ករណី ហិង្សាដោយចេតនានិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
_កើតហេតុ: កាលពីថ្ងៃទី០៨ខែធ្នូឆ្នាំ ២០២៤ វេលាម៉ោង១៩.១០នាទី។
_នៅចំណុច: ក្រោមផ្ទះជនសង្ស័យស្ថិតក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
        # ជនរងគ្រោះចំនួន០១នាក់
១/ឈ្មោះ ចាប លីជាង អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្នាច  ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
_មុខរបរ: (នេសាទ)
+បណ្តាលអោយជនរងគ្រោះរងរបួសហើមគន្លាក់ជើងខាងស្តាំនិងហើយខ្នងដៃខាងឆ្វេង។
     # ជនសង្ស័យចំនួន០១នាក់(ឃាត់ខ្លួន)
១/ឈ្មោះ ខ្លូន សុត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
_មុខរបរ: (នេសាទ)
+ជនសង្ស័យបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល (វិជ្ជមាន + )

        #វត្ថុតាងចាប់យករួមមាន

១/ កាំបិតផ្គាក់ដងឬស្សីមានប្រវែង ៨០ cm ។
២/កាំបិតផ្គាក់ដងដែកមានប្រវែង ១០០ cm។
              សភាពរឿងហេតុ
     មុនពេលកើតហេតុថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៩.១០នាទី ជនរងគ្រោះឈ្មោះ(ចាប លីជាង) បានរៀបចំ
ឡើងទូកទៅនេសាទត្រីស្រាប់តែឮសូរសម្លេងបងស្រីរបស់ខ្លួនស្រែកប្រាប់ថាអោយឡើងទៅមើលម្តាយបន្តិចទៅពីព្រោះអីមានឮសូរសម្លេងស្រែឡូរឡានៅផ្ទះរបស់ខ្លួន ។នៅពេលនោះជនរងគ្រោះឈ្មោះចាប លីជាង បានដើរទៅមើលបានពាក់កណ្តាលផ្លូវស្រាប់តែជនសង្ស័យឈ្មោះ ខ្លូន សុត បានរត់ចេញពីក្រោមផ្ទះដោយនៅក្នុងដៃមានកាន់កំបិតផ្គាក់ហើយបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះឈ្មោះចាប លីជាង តែពេលនោះជនរងគ្រោះបានស្រែកប្រាប់ថាបងសុត ខ្ញុំទេតើសនៅពេលឮសូរជនរងគ្រោះស្រែកប្រាប់ចឹងជនសង្ស័យក៏បានស្ទុះចូលទៅចាប់ទាញជនរងគ្រោះអូសចូលទៅក្រោមផ្ទះរបស់ខ្លួន ហើយបានយកកំបិតផ្គាក់កាប់ទៅលើមកជនរងគ្រោះឈ្មោះចាប លីជាង ត្រូវចំគន្លាក់ជើងខាងស្តាំនិងត្រូវខ្នងដៃខាងឆ្វេងបណ្តាលអោយហើមជាំ ហើយជនសង្ស័យបាន និយាយចោទប្រកាន់ទៅលើជនរងគ្រោះថាអ្ហែងបានសម្លាប់បងប្រុសរបស់អញ់ភ្លាមនោះជនរងគ្រោះបានឆ្លើយតបទៅវិញថាខ្ញុំអត់ដឹងអីទេបង ហើយជនរងគ្រោះបានស្រែកខ្លាំងៗថាជួយខ្ញុំផងនៅពេលនោះម្តាយរបស់ជនសង្ស័យគាត់បានឮសូរសម្លេងស្រែកអោយជួយផងគាត់ក៍បានស្ទុះចុះពីលើផ្ទះហើយបានចូលទៅចាប់ទាញយកកាំបិទផ្គាក់ចេញពីដៃរបស់ជនស្ស័យ ឈ្មោះខ្លូន សុត ភ្លាមនោះបងស្រីហើយនិងម្តាយបង្កើតរបស់ជនរងគ្រោះគាត់ក៏បានស្ទុះចូលទៅចាប់ទាញយកជនរងគ្រោះឈ្មោះចាប លីជាង អោយរត់ចេញពីផ្ទះរបស់ជនសង្ស័យអោយដើរត្រឡប់ទៅផ្ទះខ្លួនវិញ។ ក្រោយមកជនរងគ្រោះហើយនិងម្តាយបាននាំគ្នាទៅអង្គុយលេងនៅលើគ្រែខាងមុខផ្ទះឈ្មោះស្រូយ ស្រិត ស្រាប់តែជនសង្ស័យឈ្មោះខ្លូន សុត បានដើរមកតាម ក្រោយដោយនៅក្នុងដៃមានកាំបិតផ្គាក់ដងឬស្សីមកជាមួយផងហើយបានស្រែកសួរទៅកាន់ជនរគ្រោះថាអ្ហែងត្រូវបានអញ់កាប់ចំកន្លែងណាខ្លះ នៅពេលនោះជនរងគ្រោះមិនបានឆ្លើយតបនោះទេ។ ដោយឃើញសភាពការណ៍មិនស្រួលម្តាយរបស់ជនរងគ្រោះគាត់បានខលទូរសព្ទ័ប្តឹងមកលោកនាយប៉ុស្តិនគរបាលរដ្ឋបាលលើកដែក អោយចុះមកជួយអន្តរាគមន៍ផង ក្រោយពេលទទួលបានបណ្តឹងភ្លាមលោកនាយប៉ុស្តិនគរបាលរដ្ឋបាលលើកដែក បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនជនសង្ស័យឈ្មោះខ្លូន សុត រួមទាំងវត្ថុតាងមានកាំបិតផ្គាក់ចំនួន០២ដើម។
+នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះខ្លូន សុត  បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះចាប លីជាង  ពិតប្រាកដមែន។
ក្រោយមកសមត្ថកិច្ចយើងបានឃាត់ខ្លួន ជនសង្ស័យឈ្មោះខ្លូន សុត នៅអធិការរដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរកសាងសុំណុំរឿងចាត់ការតាមនិត្តិវិធីច្បាប់។
អាស្រ័យ: ដូចបានគោរពជម្រាបជូនខាងលើ សូមមេជ្រប

People Channel

07 Dec, 07:50


បើកឡានវ៉ាចេងដោយមិនដឹងខ្យល់អី

People Channel

07 Dec, 07:48


ចោលសំរាមគ្មានសណ្ដាប់ធ្នាប់

People Channel

07 Dec, 07:47


នាងខ្ញុំនៅតែមិនអស់ចិត្ត! ហេតុអីចូលចិត្តបើកបរនេះ? ទំលាប់ល្អមិនយកទេតែបើអាទំលាប់អាក្រក់បែបនេះគឺមិនចោល! ផ្លូវស្រលះទេតែចង់បើកបញ្ជះគេ!

People Channel

07 Dec, 02:37


សម្ដេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ ពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP)។

អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ជាអង្គការក្រៅរដ្ឋាភិបាលបង្កើតឡើងនៅឆ្នាំ១៩៨០។ ព្រមជាមួយគ្នានេះដែរ បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឹះសម្រាប់កម្ពុជា ក្នុងការបើកទ្វារនៃកាលានុវត្តភាពសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល។

សន្តិភាព ភាពជឿនលឿននៃសង្គម-សេដ្ឋកិច្ច និង ទំនាក់ទំនងអន្តរជាតិដ៏រស់រវើករបស់កម្ពុជា បងប្អូនឥស្លាមជាច្រើន ក៏មានឱកាសទៅសិក្សារៀនសូត្រនូវចំណេះដឹងផ្នែកសាសនាឥស្លាម ក៏ដូចជា ជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា នៅបណ្តាប្រទេសដៃគូជាច្រើននៅលើពិភពលោក។ បងប្អូនឥស្លាមកាន់តែច្រើន ក៏មានលទ្ធភាព និង ឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ, ហើយបងប្អូនឥស្លាមខ្លះទៀត ក៏មានឱកាសចាប់ដៃគូជាមួយវិនិយោគិនបរទេស ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី៧ ធ្នូ ២០២៤

People Channel

07 Dec, 02:37


សូមចូលរួមរំលែកទុក្ខអ្នកសារព័ត៍មាន ម្នាក់ មានឈ្មោះ លោកឈឿង ឈឹង ដែលត្រូវបានជនសង្ស័យលបលួចបាញ់ ចំនួន មួយគ្រាប់ ឥឡូវនេះបានទទួលមរណភាពហើយ

សៀមរាប ៖ សូមចូលរួមរំលែកទុក្ខអ្នកសារព័ត៍មាន ម្នាក់ មានឈ្មោះ លោកឈឿង ឈឹង ដែលត្រូវបានជនសង្ស័យលបលួចបាញ់ ចំនួន មួយគ្រាប់ដោយប្រើប្រាស់អាវុធ(កាំភ្លើង)កែច្នៃនៅស្រុកជីក្រែងខេត្តសៀមរាប កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ឥឡូវនេះបានទទួលមរណៈភាពហើយ វេលាម៉ោង 2នឹង10ទាបភ្លឺឈានចូលថ្ងៃទី៧ ធ្នូ ឆ្នាំ២០២៤ សពគាត់បានដឹកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅវេលាម៉ោង៣:១០នាទីខែថ្ងៃដដែលទៅធ្វើបុណ្យនៅឯភូមិអញ្ចាញ សង្កាត់នរគធំ ខេត្តសៀមរាប ៕

People Channel

07 Dec, 02:37


អបអរសាទរ ទិវាជាតិអ្នកនិពន្ធ លើកទី១ ឆ្នាំ២០២៤

“ទិវាជាតិអ្នកនិពន្ធ” រៀបចំឡើង ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ វប្បធម៌ និងសាសនា ក៏ដូចជាបំផុសស្មារតីក្នុងការចូលរួមប្រឡងប្រណាំងស្នាដៃតែងនិពន្ធ ដោយរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា “ទិវាជាតិអ្នកនិពន្ធ” តាមរយៈអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

People Channel

07 Dec, 02:37


ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤៖

ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤៖

People Channel

23 Nov, 10:46


អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបន្តបន្ទាប់ នៅចំណុចបន្ទប់ជួលលេខ៦ ផ្លូវលំ ភូមិគល់ សង្កាត់ កន្ទោក ខណ្ឌកំបូល និងនៅចំណុច ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ វត្ថុតាងចាប់យករួមមាន ៖ ១-ក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់, ជញ្ជីងអេឡិកត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត។

ជនសង្ស័យទាំង០២នាក់ រួមមាន៖ ១-ឈ្មោះ វន សុីណា ហៅពៅ ភេទ ប្រុស អាយុ ៣៣ឆ្នាំ, ២.ឈ្មោះ ឃិត រាសី ភេទប្រុស អាយុ២៨ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

People Channel

23 Nov, 00:07


តោះត្រៀមឆ្លងឆ្នាំនៅកោះកុង 🥰🥰

គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ស្រែអំបិលខេត្តកោះកុងសម្រេចវឌ្ឍនភាពបាន៦៨%ហើយកំពុងសម្រុកខ្លាំងដើម្បីធានាវឌ្ឍនភាពតាមការគ្រោងទុកដោយការងារអ៊ុតACនឹងគ្រោងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។

ប្រភព មរតកកម្ពុជា

People Channel

22 Nov, 08:27


រដ្ឋមន្រ្តីសុខាភិបាល៖ «អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ផ្នែកសម្ភព និងរោគស្រ្តីពិតជាដើរ​តួនាទី​យ៉ាងសំខាន់»

People Channel

22 Nov, 03:28


ក្រុងព្រះសីហនុ-វីដេអូស្តែងៗ ពីកាមេរ៉ាសុវត្ថិភាព ករណីគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវបំបែកកែងរ៉ា បព្តាលឲ្យមនុស្សម្នាក់ស្លា.ប់ និងម្នាក់ទៀតរងរបួ.ស កាលពីវេលាម៉ោងជិត ៧យប់ ថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២៤៕

People Channel

22 Nov, 03:07


តុលាការ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ស៊ុន ម៉ារីណា ដែលជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពសុងហាក់ម៉ារីណា ពីបទល្មើសចំនួន ៤៖

១. បទ មនុស្សឃាតដោយអចេតនា តាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ
២. បទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ឌ តាមមាត្រា២៨ នៃច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
៣. បទ លាក់បំបាំងសាកសព តាមមាត្រា៥៣១ នៃក្រមព្រហ្មទណ្ឌ
៤. បទ ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ

ចំណែក ជនសង្ស័យ ឈ្មោះ ហៀង សុងហាក់ ដែលជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពសុងហាក់ម៉ារីណាដែរនោះ និងត្រូវជាប្ដីរបស់ជនសង្ស័យ ឈ្មោះ ស៊ុន ម៉ារីណា ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសចំនួន ៣៖

១. បទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ឌ
២. បទ សមគំនិតក្នុងអំពើ លាក់បំបាំងសាកសព
៣. បទ សមគំនិតក្នុងអំពើ ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ ស្ដីពីចំណាត់ការតាមផ្លូវច្បាប់ លើជនសង្ស័យ ០២នាក់ ជាគ្រូពេទ្យ ពាក់ព័ន្ធករណី ចាក់ថ្នាំបច្ចេកទេសបណ្ដាលឱ្យអ្នកជំងឺស្លាប់ និងយកបានសព ព្រមទាំងក្មេងស្រី ៣ឆ្នាំ ទៅទម្លាក់ចោល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

People Channel

07 Nov, 08:58


សូមចូលរួមអបអរសាទរខួបលើកទី២១ នៃការដាក់បញ្ចូល «របាំព្រះរាជទ្រព្យ» ក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៤។

People Channel

07 Nov, 07:04


ពិធីបុណ្យអុំទូកថ្នាក់ជាតិ ឆ្នាំ២០២៤នេះ កម្លាំងនៃស្នងការរដ្ឋាននគរបាលជាតិ និងរឹតបណ្ដឹងការចេញចូលយាន្តយន្តនិងបង្កើនគោលដៅបញ្ចៀសចរាចរណ៍ច្រើនជាងមុន ដោយប្រើប្រាស់កងកម្លាំងជិត៥ពាន់នាក់

ភ្នំពេញ៖ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ កម្លាំងនៃស្នងការរដ្ឋាននគរបាលជាតិនិងរឹតបណ្ដឹងការចេញចូលយាន្តយន្តនិងបង្កើនគោលដៅបញ្ចៀសចរាចរណ៍ច្រើនជាងមុន ដោយប្រើប្រាស់កងកម្លាំងជិត ៥ពាន់នាក់ ដើម្បី បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចដើរដោយថ្មើរជើង លេងកម្សាន្តដោយភាពសប្បាយរីករាយ និងមានសុវត្ថិភាព៕

People Channel

07 Nov, 07:04


ចាប់បានហើយ បុរសជើងខ្លាំងដែលបានវាយអ្នកសារព័ត៌មាន ម្នាក់រងរបួស ក្រោយអ្នកកាសែតអនឡាញ ទៅថតរូប ពេលជនសង្ស័យ កំពុងលេងល្បែងស៊ីសងស្ទួចខ្លងប្រេងកូឡា។ ជនសង្ស័យ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានកាលពីម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤នៅចំណុចបន្ទប់ជួលជនសង្ស័យនៅភូមិកណ្ដាល១ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ៕

People Channel

07 Nov, 07:04


ព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

People Channel

06 Nov, 23:50


ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤៖

People Channel

06 Nov, 13:55


សារលិខិតអបអរសាទរ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូន ឯកឧត្តម ដូណាល់ ជេ. ត្រាំ (Donald J. Trump) ដែលបានក្លាយជាប្រធានាធិបតី ទី៤៧ របស់សហរដ្ឋអាមេរិក

People Channel

06 Nov, 13:50


សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ដូណាល់ ជេ. ត្រាំ (Donald J. Trump) ដែលបានក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក 🇰🇭🇺🇸

People Channel

06 Nov, 13:50


កម្លាំង​កងរាជអាវុធហត្ថចុះបង្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់និងថ្នាំញៀន២២កញ្ចប់នៅស្រុកពាមរក៏!​

(ខេត្តព្រៃវែង)៖ដោយមានបទបញ្ជា ពី​លោកឧត្តមសេនីយត្រី ឈួន គឹមសាន មេបញ្ជាការ អ.ហ ខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពី ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តព្រៃវែង។

នៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសនិងកម្លាំងមូលដ្ឋាន អ.ហ ស្រុកពាមរក៏ ចំនួន០៨នាក់ រថយន្ត០១គ្រឿង​ ម៉ូតូ០៣គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះអនុវត្តវិធានរដ្ឋបាលបង្ក្រាបបទល្មើគ្រឿងញៀននៅចំណុចផ្ទះសំណាក់ ស្ទឹងស្លូត ស្ថិតនៅ ភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។

ឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ ជាបន្តបន្ទាប់ ៖
១/ឈ្មោះ អ៊ុន សុីឌី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
២/ឈ្មោះ ភិន សុភីម ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។​
៣/ឈ្មោះ ដន សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង​។​
៤/ឈ្មោះ ឌឹម ណែត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង​។​
៥/ឈ្មោះ ស្រី រ៉ួន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង​។​
៦/ឈ្មោះ រស់ ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង​។​
៧/ឈ្មោះ ភិន ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិ​ពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។​
៨/ឈ្មោះ យ៉ែម គីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នក
លឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។
៩/ឈ្មោះសុខ នេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង​។​
+ ចាប់យកវត្ថុតាងរួមមាន ៖
-ម្សៅក្រាមពណ៌ ស ចំនួន ២២ កញ្ចប់ទម្ងន់ ក្រាមថ្លឹងទាំងសំបកថង់
-ម៉ូតូ០៨គ្រឿង
-ទូរសព្ទ័ដៃ១១គ្រឿង
-កែវជក់ថ្នាំញៀន០៥
-ឧបករណ៍ជក់ថ្នាំញៀន០១សម្រាប់

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ឃាត់ខ្លួននៅអ.ហ ខេត្ត ដើម្បីបន្តនិតិវិធី ។

People Channel

05 Nov, 10:51


កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបក្រុមជនក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ។

ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល, វរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យទាំង៥នាក់ រួមមាន ទី១៖ឈ្មោះ នុន វិបុល អាយុ៤១ឆ្នាំ មុខរបរអ្នកលក់ទូរស័ព្ទ, ទី២៖ឈ្មោះ ផាន់ ធារិទ្ធ អាយុ២៣ឆ្នាំ មុខរបរជាងទូរស័ព្ទ, ទី៣៖ឈ្មោះ ហ៊ុន បាឡុង អាយុ៣០ឆ្នាំ មុខរបរអ្នកលក់រថយន្ដ, ទី៤៖ឈ្មោះ ចេង រស្មី អាយុ២៩ឆ្នាំ មុខរបរកសិករ និងទី៥៖ឈ្មោះ ហ៊ត ដាវ៉ា អាយុ៣០ឆ្នាំ មុខរបរទិញ លក់ឡាន។

វត្ថុតាងដកហូត រថយន្ដ ម៉ាក LEXUS RX350 ពណ៌ស ផលិត ឆ្នាំ២០១០, រថយន្ដម៉ាក AUDI Q7 ពណ៌ស ផលិតឆ្នាំ២០១២, ប័ណ្ណសម្គាល់យានជំនិះចំនួន០២ (មិនប្រក្រតី), លតាប័ត្ររថយន្ដទេសចរណ៍ ចំនួន០២ (មិនប្រក្រតី), វិញ្ញាបនបត្រពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ ចំនួន០២ (មិនប្រក្រតី), លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូន ចំនួន០៣ (មិនប្រក្រតី) និងប័ណ្ណសម្គាល់យានជំនិះ ចំនួន០២ ប្រក្រតីមួយ និងមិនប្រក្រតីមួយ។

បច្ចុប្បន្ន ជនសង្ស័យខាងលេី និងវត្ថុតាងបានកសាង សំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

People Channel

05 Nov, 10:51


កាលបរិច្ឆេទបោះឆ្នោតឆ្នាំ២០២៤នៅសហរដ្ឋអាម៉េរិកមានពលរដ្ឋគ្រប់អាយុបោះឆ្នោត៨៣លាននាក់! និងពេលវេលាសំខាន់ៗដែលត្រូវតាមដានអំឡុងពេលបោះឆ្នោតរួមមាន៖

-Election Day ថ្ងៃទី០៥ខែវិច្ឆិកា២០២៤(ម៉ោងនៅអាម៉េរិក) ត្រូវនឹងថ្ងៃទី០៦នៅកម្ពុជា៖ ប្រជាជនអាម៉េរិកបោះឆ្នោតដោយផ្ទាល់ ឬតាមរយៈមុខតំណែងនៃបេក្ខជនដែលពួកគេពេញចិត្ត

-Electoral College Vote: ថ្ងៃទី១៧ខែធ្នូ(ម៉ោងនៅអាម៉េរិក)ត្រូវនឹងថ្ងៃទី១៨ខែធ្នូនៅកម្ពុជា បេក្ខជនគណបក្សទាំងពីរត្រូវការយ៉ាងហោចណាស់សម្លេង ២៧០សម្រាប់ Electoral College votes ដើម្បីដណ្តើមបានតំណែងជាប្រធានាធិបតី

-Congress Counts Electoral Votes: សភារាប់សន្លឹកឆ្នោត៖ ថ្ងៃទី០៦ ខែមករា២០២៥ (ម៉ោងនៅអាម៉េរិក)ត្រូវនឹងថ្ងៃទី០៧មករា២០២៥នៅកម្ពុជា ដោយសភាអាម៉េរិករាប់និងបញ្ជាក់ពីលទ្ធផលផ្លូវការក្រោយបោះឆ្នោត

-Inauguration Day ថ្ងៃសម្ពោធផ្លូវការ ថ្ងៃទី២១ខែមករា(ម៉ោងនៅអាម៉េរិក)ត្រូវនឹងថ្ងៃទី២២មករានៅកម្ពុជា ប្រធានាធិបតីថ្មីអាម៉េរិកស្បថចូលកាន់តំណែង៕

People Channel

05 Nov, 10:51


អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការផ្តន្ទាទោស ពាក់ព័ន្ធករណីគ្រឿងញៀន!

នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន០២ករណីផ្សេងគ្នា។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖

*ករណីទី១៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ លាង សុខលីន  ភេទប្រុស អាយុ ៤៣ឆ្នាំ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខ R94 ភូមិ ដំណាក់ធំ២ សង្កាត់​ស្ទឹងមានជ័យ​ ២​ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាសរុបចំនួន ០៥កញ្ចប់, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។ 

*ករណីទី២៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមមាន ឈ្មោះ រិន គន្ធារ័ក្ស ភេទប្រុស អាយុ ២៨ ឆ្នាំ និងឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ៣៣ឆ្នាំ នៅចំណុចបន្ទប់លេខ២០២ ផ្ទះសំណាក់ តារាពេជ្រ ម៉ូឌែន ភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាចំនួន ១៣កញ្ចប់, ថ្នាំគ្រាប់ពណ៍ក្រហម ចំនួន១០គ្រាប់, ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។

People Channel

05 Nov, 03:07


ប្រជាពលរដ្ឋរងរងគ្រោះចាញ់បោកក្រុមហ៊ុនពិភពដីមាសបានលើកគ្នាទៅផ្ទះលោក ហ៊ី គឹមហុង និងបិទផ្លូវ ដើម្បីទាមទារ អោយមានដំណោះស្រាយ

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជាង២០០ នាក់បាននាំគ្នាលើកទៅផ្ទះលោក ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាសដើម្បីទាមទារអោយសមត្ថកិច្ចចាប់ខ្លួន ជាថ្មីដើម្បីដោះស្រាយ សងប្រាក់ជនរងគ្រោះ ព្រោះលោក បានសន្យាថានឹងចេញមុខមកដោះស្រាយសំណងដល់ជនរងគ្រោះបន្ទាប់ពីត្រូវបានតុលាការ ដោះលែង អោយនៅក្រៅឃុំ តែតាមពិតជាល្បិចក៏តែប៉ុណ្ណោះ៕

People Channel

01 Nov, 06:31


រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពី ការប្រារព្ធពិធីក្រុងពាលី និងដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ឆ្ពោះទៅកាន់ វត្តពោធិគិរីវង្សារាម សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលនិងដង្ហែអង្គកឋិន នៅថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០២៤ខាងមុខនេះ...

People Channel

01 Nov, 06:31


សារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការបិទបញ្ចប់ការទទួលថវិកាបរិច្ចាគក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន»

People Channel

31 Oct, 07:43


សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង និងថៅកែ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញ ហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើសុំអោយភាគីជម្លោះ និងបានណែនាំទៅ គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការសម្របសម្រួលបញ្ចប់ជម្លោះនេះនៅក្រៅប្រព័ន្ធតុលាការ និងកុំឲ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។
បន្ទាប់ពីបញ្ចប់ សម្ដេចតេជោ បានអនុញ្ញាតឲ្យ ចៅ ណន សុខហេង បានថតរូបអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ លើសពីនេះ សម្ដេចតេជោ បានណែនាំចៅប្រុស ណន សុខហេង ត្រូវយកចិត្តទុកដាក់ក្នុងការប្រកបអាជីវកម្មដែល សម្ដេចបានផ្ដល់អោយពេលនេះ ពិសេសត្រូវចេះយកលុយបង្កើតលុយ ហាមលេងល្បែង និង ស្មោះត្រង់ជាមួយប្រពន្ធ ៕

People Channel

31 Oct, 01:26


គំនូសសញ្ញាចរាចរណ៍

សូមប្រិយមិត្ត JOIN Group

https://t.me/Peopleradio91

People Channel

30 Oct, 10:25


ករណីព័ត៌មានមិនពិត ពន្ធដារបង្គាប់ឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង់ពន្ធជាង ១៨លានរៀល ឬស្មើជិត៥ពាន់ដុល្លារ TAX !!!

អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការបញ្ជាក់ថា៖ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពុំទាន់បានចុះបញ្ជីពន្ធដារនៅឡើយ ហើយអគ្គនាយកដ្ឋានពន្ធដារ ពុំបានបង្គាប់ឱ្យ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង់ពន្ធជាង ១៨ លានរៀលនោះទេ៕

People Channel

30 Oct, 09:13


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលនេះ បានចូលរួមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៤ នេះ។ ជាមួយគ្នានេះ ចំពោះសិស្សានុសិស្សដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ សម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។

ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់ ៕

People Channel

30 Oct, 07:36


តើគួរប្រាប់គាត់យ៉ាងដូចម្ដេច អស់ពាក្យនិយាយហើយ។



សូមប្រិយមិត្ត JOIN Group

https://t.me/Peopleradio91

#highlightseveryone #fbreels # #everyone #followers #highlights #យើងរួមកម្លាំងគ្នា #លាហើយថង់ប្លាស្ទិក

People Channel

30 Oct, 06:16


ទោះក្ដៅយ៉ាងណា ក៏មិនស្មើទឹកចិត្តស្រឡាញ់របស់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស❤️🇰🇭

ក្រុមការងារពាក់ព័ន្ធកំពុងរៀបចំ ដើម្បីត្រៀមប្រារព្ធពិធីដង្ហែភ្លើងគប់កីទ្បាជាតិលើកទី៤ និងកីទ្បាជនពិការលើកទី២ ឆ្នាំ២០២៤ ដែលនឹងចាប់ផ្ដើមនៅម៉ោង២និង៣០នាទីរសៀលនេះ៕

រូបភាព: សុវណ្ណរតនៈ

People Channel

28 Oct, 01:18


ការរៀបចំត្រៀមអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធីគ្រងរាជ្យសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា🇰🇭

People Channel

25 Oct, 11:57


បទយកការណ៍៖ ថ្ងៃទី ២៩ ខែ តុលា គឺជាខួប ២០ ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះមហាក្សត្រនៃ​​ព្រះរាជាណាចក្រកម្ពុជា

People Channel

25 Oct, 11:57


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា

People Channel

25 Oct, 11:57


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

People Channel

25 Oct, 11:57


រដ្ឋបាលខេត្តសៀបរាប ចេញសេចក្តីជូនដំណឹង ស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន៨ នៃឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀបរាប..

People Channel

25 Oct, 11:57


សេចក្ដីថ្លែងការណ៍ តបទៅនឹងចរន្តផ្សព្វផ្សាយព័ត៌មានពីក្រៅប្រទេសមួលបង្កាច់លាបពណ៌លើកម្ពុជាករណី Call Center

People Channel

25 Oct, 06:06


ប៉ូលិសស្រុកសូទ្រនិគម ចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីប្រើ​អំពើ​ហិង្សានិងទារុណកម្មលើកុមារ

សៀមរាប: កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ចាស់ បានចាប់ខ្លួនបុរសម្នាក់ ករណីប្រើអំពើហិង្សានិងទារុណកម្មជាពិសេសលើកុមារ។

អធិការនគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា នៅថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគម បានឃាត់ខ្លួនបុរសម្នាក់ កសា​ងសំណុំរឿងបញ្ជូនទៅការិយាល័យ​ជំនាញខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ពាក់ពន្ធ័ករណីហិង្សាដោយចេតនាមានស្ថាន​ទម្ងន់​ទោសទាក់ទងទៅនឹងជនរងគ្រោះ “វាយកុមាររងគ្រោះនឹងខ្សែភ្លើង”។

ករណីហិង្សានេះ កើតឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០នាទី ព្រឹក ក្នុងភូមិសាស្រ្តឃុំខ្ចាស់ ស្រុកសូទ្រនិគម។

បើតាមអធិការនគរបាលស្រុកបានបញ្ជាក់ថា ការចាប់ខ្លួននេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម អនុវត្តតាមបទបញ្ជារបស់​លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម៕

People Channel

23 Oct, 02:27


សង្ស័យករណីចាប់ជម្រិត បង្ក្រាបបានជនល្មើសជនជាតិ KAZA KHSTAN ៣នាក់ នៅស្រុកពញាឮ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ សង្ស័យជាករណីចាប់ជម្រិត លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នគរបាលស្រុក ពញាឮខេត្តកណ្តាល បានដឹកនាំកងកំលាំង បង្ក្រាបបានជនល្មើស ជាជនជាតិ KAZA KHSTAN ចំនួន៣នាក់។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច រកឃើញរថយន្ត ចំនួន ០២គ្រឿង ម៉ាក ALPHARD ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX- 9081 ចំនួន ០១គ្រឿង និង ម៉ាក ALPHARD ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BZ- 7571 កំពុងឈប់ចតនៅក្នុងឃ្លាំងទុកចោល ក្បែរផ្លូវជាតិលេខ៥៕

People Channel

23 Oct, 02:20


សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម Tibor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤នេះ។

People Channel

23 Oct, 01:47


⭕️ រាជធានីភ្នំពេញ៖ ទាំងព្រឹកព្រលឹម រថយន្តព្រូស១គ្រឿង ក្នុងនោះមានអ្នកបើកតាក់ស៉ីភេទប្រុស និងនារីម្នាក់ជាភ្ញៀវ បានបើករេចង្កូតទៅបុករបាំងថ្មពុះចែកគល់ស្ពានអាកាស៥មករា បណ្តាលឲ្យក្រឡាប់។

កាលពីវេលាម៉ោង៤និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

ទីតាំងកើតហេតុ ស្ថិតនៅខាងកើតគល់ស្ពានអាកាស៥មករា បណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

People Channel

23 Oct, 01:47


⭕️ រាជធានីភ្នំពេញ៖ បុរសម្នាក់​ដេកស្លាប់ក្នុងថ្លុកឈាម ក្រោយបើកម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តដឹកទំនិញ១គ្រឿងបុកពេញទំហឹង នៅស្តុប៩២ ✍🏻

កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

2,777

subscribers

19,183

photos

2,348

videos