METAFENIX មេត្តាហ្វីនិច្ច @ometafenix Channel on Telegram

METAFENIX មេត្តាហ្វីនិច្ច

@ometafenix


ឆាណែលតេឡេក្រាមផ្លូវការរបស់រៀនហុងស៊ុយ និងមេត្តាហ្វីនិច្ច

METAFENIX មេត្តាហ្វីនិច្ច (Khmer)

ជាដំណឹងដល់អ្នករបស់រៀនហុងស៊ុយ និង ស៊ូតដេរដល់ជមូយជាត្រូឤិដំតណេឱដល់ METAFENIX មេត្តាហ្វីនិច្ច! មូសូស្កូទងៀតដូឯតេឱដេឱ ដោ៸ស៼វលេរ៸ហាែណច៱៼នូអឬហិ៼ៈ៼ តេ៼យឬ៸៼តូសេដតូច៼៼ អូរែឱ៼លចុរោូសសោរអិ៸៼៼៸៼សង៿ឳ៼៼៼៸៸៸ធ៼ូ៸ូ៏រ៏ើលល៸ត៏៏ត៏៏ូ៏៏៏៸ី៏៸ូ! ច៏ូូី៼ន៏ូើ៏៼ឬតតឹត៼៸៸៼ី ើើីូ៏៼ស៼ីើ៏ីូស ៏៸៼៏៼ូើូ៼៼ើីើើ៏ី៏ី៏៏ើី៏ីិ ីើ៸ិូើូ ៏៏ិ៏ុត៼ ឹត ើើ៼ើីតូើ៾ី៼ូ៏៼៏ ូតត៏៸៏ត៏ើ តី៸ើ៼ីូត៼៸ូូីិ៸ូត៏ើើត៏ី៏ូត៼៏៏៏ ើី៏ ៏ូ៼៏ូ៏ ឹិ ៏ី៏ ិី៸៏ ត ូិ៼ី តើ៏ត ិីូ៏៸ ើត ីូ៼៼ើីើូ៏ ើីៈ៸តីិ ីីត ូ៼ី៸៏ ើីូ តី៸ូ៏ីីត៏ ូី ើឧើ៏តី ី ី ូតូត ូ ីត ូ ូូតើ ៸ីូី ី ី ូ ូត ូ ូី ត ី ូ ី ូ ី ី ូ ូី ត ី ូ ូ ី ី ូ ូី ត ី ូ ូ ី ី ូ ូី ត ី ូ ូ ត ា ៷៏ ៸ ី៏ ូី ៸ ា ៏៸ ា ៸ ូ ី ា ៸៏ ា ៸ ី 

METAFENIX មេត្តាហ្វីនិច្ច

22 Jan, 13:05


ទម្លាប់របស់ខ្ញុំសម្រាប់សែនដកជើងធូប
(កន្លងមកមិនដែលទេ ទើបហុងស៊ុយចូលខ្លួនទើបចាប់ផ្តើមចិននឹងគេដែរ🤣)

១. អុជធូបប្រាប់ម្ចាស់កន្លែងសិនថា ថ្ងៃនេះជាវេលាល្អ ខ្ញុំតំណាងអោយក្រុមគ្រួសារសូមរៀបចំសម្អាត និងដកជើងធូបចាស់ៗចេញ សូមលោកអ្នកម្ចាស់ទីកន្លែង(ជំនាងផ្ទះ ឬព្រះភូមិ ឬ...) កុំប្រកែប្រកាន់បើមានការខុសឆ្គង តែសូមអោយខ្ញុំនឹងក្រុមគ្រួសារមានលាភជ័យ..។ និយាយរួចដោតធូប និងរង់ចាំប្រហែល២ទៅ៥នាទី សឹមចាប់ផ្តើមលើករបស់របរចេញមកសម្អាត។ សម្រាប់កំប៉ុងជើងធូប លើកយកទាំងធូបមិនទាន់អស់ទុកមួយកន្លែងសិន។

២. ពេលសម្អាតរួចរាល់អស់ហើយ និងពេលធូបឆេះអស់ ទើបចាត់ការកំប៉ុងជើងធូប ដោយដកធូប៣សសៃទុក(ទម្លាប់អុជប៉ុន្មានសសៃ ទុកប៉ុណ្ណឹង)ដើម្បីដាក់ក្នុងកំប៉ុងវិញ។ ពេលសម្អាតរួចរាល់ អាចដាក់កាក់ គ្រាប់ធញ្ញជាតិ កំទេចត្បូង...ចូល រួចចាក់ដីខ្សាច់ ឬផេះ ឬម្សៅ(ខ្ញុំប្រើតែម្សៅក្រអូបផេសាត់ ឬអង់សង់ទ័រទេ ព្រោះចង់អោយក្រអូប) និងដោតធូបប៉ុន្មានសសៃដែលទុកនោះមកវិញ។

៣. ពេលរៀបចំដាក់កន្លែងដើមរួចហើយអស់ សែនផ្លែឈើនិងភេសជ្ជៈនានាដែលបានត្រៀម និងតាមលទ្ធភាព ព្រមទាំងនិយាយបួងសួងសុមអោយបានលាភជ័យ.... ពេលហ្នឹងសុំលាភនិងដាក់កាលកំណត់ បើបានក្នុងពេលហ្នឹងដូចសេចក្តីបងប្រាថ្នា ខ្ញុំនឹងសែន...ជូន។

ជាការស្រេច!

ខ្ញុំធ្វើតែប៉ុណ្ណឹងទេ បែបផែនរាស្ត្រសាមញ្ញ មិនមែនឧកញ៉ា ជំទាវឃុនណាងអីទេ!

METAFENIX មេត្តាហ្វីនិច្ច

21 Jan, 23:21


ខឹងខូច ខឹងខុស ខឹងខាត

ក្នុងសម័យនគរទាំងបីយើងបានស្គាល់ប្អូនទីបីរបស់លីវប៉ី គឺចាងហ្វី ដែលជាមនុស្សឆាប់ខឹង មានៈ ឆេវឆាវ ច្រឡោត អាងអំណាច អាងកម្លាំង សម្តីកោងកាច... មនុស្សបែបនេះខ្លាំងតែមិនគួរយកមកក្បែរទេ ពិសេសកាន់ការងារធំព្រោះអាចនឹងធ្វើអោយខូចការ ហើយគាត់ក៏បង្ករការគៀបសង្កត់ដល់មនុស្សក្រោមឱវាទ ដែលនាំអោយគេក្រោកឡើងប្រឆាំងនឹងរបបគ្រប់គ្រងទាំងមូល។

ប៉ាជឺ៖
បុគ្គលណាមាន 7K ច្រើនហួសប្រមាណ ហើយមាន DR និងIR ទាបខ្លាំង ឬគ្មានជាប់ DE ក្នុងប្រអប់ 7K នោះ ច្រើនមានចរិកអំនួត ក្អេងក្អាង យកត្រូវតែខ្លួនឯង ច្រឡោត ឆាប់ខឹងមួម៉ៅ.. ។ បើត្រូវលក្ខខណ្ឌនេះហើយ ថែមទាំងមានធាតុលុយ DW និង IW ច្រើនទៀត បុគ្គលនោះច្រើនដូចចាងហ្វីអញ្ចឹង។

រីករាយថ្ងៃថ្មី ថ្ងៃសិរី!

METAFENIX មេត្តាហ្វីនិច្ច

21 Jan, 14:40


ជាំងវៃជឺ៖ ខោអាវណាបោកហើយស្ងួតស្អាតពាក់ទៅ!

METAFENIX មេត្តាហ្វីនិច្ច

20 Jan, 23:47


មិត្ត គឺជាមនុស្សដែលនៅក្បែរ ហើយយើងទុកចិត្ត តែបើមិត្តនោះមានចិត្តជាសត្រូវវិញ វាជាមនុស្សដែលគ្រោះថ្នាក់ជាងសត្រូវបង្ហាញមុខទៅទៀត!

ពេលខ្លះមានសត្រូវស្គាល់មុខ១០នាក់ មិនមានគ្រោះថ្នាក់ដូចសត្រូវដែលមិនស្គាល់មុខម្នាក់ទេ។

ស៊ឺម៉ាអ៊ី ជាសត្រូវនឹងជូកឺលៀង តែគេទាំងពីរទុកគ្នាជាមិត្តប្រជែងគ្នាក្នុងការចេញយុទ្ធសាស្ត្រ បើបាត់មួយគាត់លែងមានមិត្តកំដរ។

ស៊ឺម៉ាអ៊ី ជាសត្រូវលាក់មុខក្នុងគ្រួសារឆាវឆាវ វេលាមកដល់ គាត់នឹងសម្តែងឫទ្ធិ។ សំលៀងដាវ១០ឆ្នាំតែដកម្តងយកឈ្នះ។

ប៉ាជឺ៖
អ្នកដែលមានដួងរាសីខ្លាំង ពេលមាន F និង RW ចូល អាចមានហានិភ័យដូចគ្នា។ តែ RW មិនសូវព្រួយដូច Fទេ ដោយសារ RW ស្គាល់មុខ F មិនស្គាល់មុខទេ។

អ្នកដួងរាសីខ្សោយ មិនសូវមានបញ្ហានោះ តែក៏មិនមានសោះដែរ។

រីករាយថ្ងៃថ្មី ថ្ងៃល្អសម្រាប់ជំរះថាមពលនិងរបស់ចាស់ៗ!

METAFENIX មេត្តាហ្វីនិច្ច

20 Jan, 00:33


តើរវាង
មិត្តជាសត្រូវ និង
សត្រូវជាមិត្ត
មួយណានាំគ្រោះធំជាង?

METAFENIX មេត្តាហ្វីនិច្ច

17 Jan, 23:04


មិនបាច់ប្រឹងដេញចាប់មេអំបៅទេ ថែសួនផ្ការបស់អ្នកអោយតែល្អទៅ មេអំបៅនឹងមកឯង!

មិនបាច់ប្រឹងសម្ញែងទ្រព្យធនដើម្បីជាធ្នាក់ទាញញាតិមិត្តអោយមកជិតទេ អភិវឌ្ឍខ្លួនឯងអោយក្លាយជាមនុស្សមានតម្លៃទៅ គេនឹងមកឯង!

តាមច្បាប់ធម្មជាតិ គ្រប់អង្គធាតុទាំងអស់ត្រូវការវត្ថុមានប្រយោជន៍ដល់ខ្លួន។

ខ្ញុំសូមលើកយកឧទាហរណ៍ដ៏សាមញ្ញមួយមកបង្ហាញ៖ មនុស្ស សត្វ និងរុក្ខជាតិចូលចិត្តរស់នៅជិតប្រភពទឹកនិងដីមានជីជាតិ ព្រោះទឹកនិងដីមានជីជាតិជាប្រយោជន៍សម្រាប់ជីវិត។ បើតំបន់នោះគ្មានទឹក និងដីមានជីជាតិដែលអំណោយផលដល់កសិកម្មទេ រុក្ខជាតិនឹងស្លាប់ រីឯមនុស្សសត្វនឹងចាកចេញទៅទីផ្សេង។

ដូច្នេះយើងត្រូវពង្រឹងសមត្ថភាពជានិច្ច ដើម្បីរក្សាតម្លៃខ្លួនឯង!

ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច!

METAFENIX មេត្តាហ្វីនិច្ច

16 Jan, 23:48


អ្នកណាខ្លះធ្លាប់គេរមិលគុណដាក់? ខឹងទេ? អន់ចិត្តទេ?

អ្នកដែលមានដួងរាសីខ្សោយ ច្រើនទទួលរងអំពើរមកលើខ្លួនច្រើនជាងមនុស្សមានដួងរាសីរឹងមាំ ព្រោះអ្នកខ្សោយមិនសូវហ៊ានបំពានឬប្រឆាំងគេទេ។ តែក៏មិនមែនមានន័យថាអ្នកខ្សោយមិនអាចប្រព្រឹត្តិសោះនោះដែរ។

ដឹងអត់ថា យើងគ្រប់គ្នាសុទ្ធតែធ្លាប់រមិលគុណ ហើយការរមិលគុណនោះ មិនមែនសម្តៅលើតែមនុស្សទេ តែទាំងលើសត្វ រុក្ខជាតិ ផែនដី និងចក្រវាឡ។

ចិញ្ចឹមសត្វដើម្បីលម្អរ តែមិនអោយសេរីភាព

ជ្រកម្លប់ឈើ តែមិនបានជួយថែ

រស់នៅលើផែនដី តែបំផ្លាញផែនដី

រស់នៅក្នុងដែនចក្រវាឡ តែមិនធ្វើបុណ្យដាក់ទាន

ឈប់ឆ្ងល់ទៀតទៅថា មិនដែលធ្វើដាក់អ្នកណាផង ម៉េចក៏ជួបរឿងរមិលគុណច្រើនម៉្លេះ?!

អ្នកអាចសាកល្បងធ្វើទង្វើរបែបនេះមួយដូចខាងក្រោមមួយរយៈហើយសង្កេតមើលដំណើរជីវិត។

បើជ្រកក្រោមដើមឈើណា គួររំលឹកអរគុណ ស្រោចទឹក និងចែកបុណ្យអោយដើមឈើនិងអ្នកថែរក្សាដើមឈើនោះ!

រៀនសងគុណ ដើម្បីកាត់បន្ថយអំពើររមិលគុណ!

បំណងល្អពី មេត្តាហ្វីនិច្ច

METAFENIX មេត្តាហ្វីនិច្ច

16 Jan, 07:59


https://www.youtube.com/watch?v=Jr6WNRgQ5e0

METAFENIX មេត្តាហ្វីនិច្ច

16 Jan, 00:10


ថ្ងៃ១៦ មករា នេះ អ្នកអត់មានតួថោះ អាចដាក់រូបយ័ន្តនៅម៉ោង រោង វក និងរកា

METAFENIX មេត្តាហ្វីនិច្ច

12 Jan, 23:44


អាកាសធាតុត្រជាក់ខ្លាំងប្លែកពីធម្មតា ដោយសារបំរែបំរូលកម្លាំងថាមពលមេឃដី ដែលបណ្តាលអោយមនុស្សសត្វរុក្ខជាតិជាច្រើនបានទទួលរងការប៉ះទង្គិចលើសុខភាព។

តែ ដរាបណាមនុស្សសត្វរុក្ខជាតិមានការតស៊ូនិងផ្តល់ក្តីសង្ឃឹមដល់ខ្លួនឯង ជីវិតនៅតែស្រស់ស្រាយ ព្រោះព្រះសូរិយានឹងផ្តល់កំដៅហើយគាត់ក៏មិនដែលគេចវេសពីកាតព្វកិច្ចដែរ។

ចូរកុំគេចវេស ព្រោះយើងម្នាក់ៗសុទ្ធតែមានកាតព្វកិច្ចរៀងៗខ្លួននៅក្នុងដំណើរជីវិត! មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ត្រូវគិតដល់ផលប៉ះពាល់ដល់មនុស្សក្នុងបន្ទុក!

រីករាយថ្ងៃ១៥កើត សិលពេញបូរមី ទឹកយ៉ាងលើមមី ជាថ្ងៃល្អសម្រាប់ចាប់ផ្តើមកិច្ចការល្អៗ។

METAFENIX មេត្តាហ្វីនិច្ច

11 Jan, 14:42


មានសំនួរមួយដែលមានគេសួរច្រើនជាងគេ ពេលចូលដល់ខែមករានេះភ្លាម នោះគឺ៖

លោកគ្រូ តើសែនចូលឆ្នាំចិនគួររៀបចំបែបណាខ្លះ? ព្រោះទៅទិញឥវ៉ាន់គ្រឿងសែននិងរៀបចំផ្ទះពីមួយកន្លែងទៅមួយកន្លែងប្រាប់ខុសគ្នារហូត។ ខ្ញុំចង់ដឹងពីលោកគ្រូមួយទៀត។

ចម្លើយរបស់ខ្ញុំក៏ប្រាប់ខុសពីគេដែរ តែចង់អោយបងប្អូនពិចារណាថា បើបងប្អូនសួរអ្នកលក់ ចិនសែ ឬម៉ាស្ទើរមួយរយនាក់ ប្អូននឹងទទួលបានចម្លើយខុសគ្នាយ៉ាងតិច៧០% ព្រោះបុគ្គលនិមួយៗមានទម្លាប់និងការនិយមផ្សេងៗគ្នាអាស្រ័យលើក្បួនដែលគាត់សិក្សា តំណមគ្រូ ទំនៀមទម្លាប់តាមខ្សែស្រឡាយវង្សត្រកូល និងទំនៀមទម្លាប់ជនជាតិ ជាដើម។ តែអ្វីដែលខ្ញុំចង់ប្រាប់គឺ ប្អូនគួរធ្វើតាមលទ្ធភាព កុំជឿគេពេក កុំឃើញដំរីជុះប្រឹងជុះតាមដំរី ព្រោះអ្វីដែលគេប្រាប់នោះអាចជាការថាតាមតគ្នារាប់សិបជំនាន់(ដែលសម្តីអាចមានប្រែក្លាយពីម្នាក់ទៅម្នាក់) ហើយអ្នកខ្លះគេរកស៊ីគេលក់ឥវ៉ាន់ប្អូនត្រូវយល់.. ខ្ញុំជឿថាគេមិនដែលបានជួបទេវតាដើម្បីសួរផ្ទាល់ទេ! (ខ្ញុំក៏ថាតាមគម្ពីរដែរ!)

ខ្ញុំមិនមានចម្លើយជាក់ច្បាស់ថាត្រូវតែដាក់សែនអ្វីដើម្បីអោយមានសេចក្តីសុខ និងរកស៊ីរីកចម្រើនទេ។ អ្វីដែលគេដាក់សែនសុទ្ធតែជាការតំណាង ដូចជា មីវែង តំណាងអោយអាយុវែង ផ្លែមានឬទ្រព្យតំណាងអោយភាពមានបាន.. អញ្ចឹងទៅ!

តែយើងមើលលោកខាងលិចគេមិនដែលសែនផង តែគេនៅតែរីកចម្រើនជាងយើង។

តាមគំនិតខ្ញុំ អ្វីដែលអាចជួយយើងគឺ៖
១. ហុងស៊ុយចិត្តគំនិត(អំណាចផ្លូវចិត្តដែលមានឆន្ទៈមុះមុតតស៊ូនឹងផែនការសម្រេចគោលដៅ.. )
២. ហុងស៊ុយរាងកាយ(រៀបចំខ្លួនអោយស្អាតនិងអនាម័យ..)
៣. ហុងស៊ុយបរិស្ថាន(រៀបចំបរិស្ថានអោយស្អាតនិងអនាម័យ..)

ចង់សែន១០០កុងទ័រន័រក៏ដោយ បើគ្មានបីខាងលើនេះទេ ជីវិតនៅតែអណ្តែតតាមរលកព្រហ្មលិខិត។

ទោះយ៉ាងណា ខ្ញុំក៏នៅតែគោរពការសែនព្រេន ព្រោះតាំងពីសម័យបុរេប្រវត្តិមកប្រទេសយើងប្រកាន់លទ្ធិព្រលឹងនិយម តែខ្ញុំរៀបចំស្របនឹងទម្លាប់ ការសន្យា និងការសិក្សាតារាសាស្ត្រលើវេលាសែនដើម្បីកំណត់ទិសល្អពេលរៀបចំ។

ខ្ញុំនឹងប្រាប់វេលា និងទិសល្អនៅវេលាកៀកចូលឆ្នាំចិន។ ហើយវាក៏សម្រាប់អ្នកដែលជឿលើមេត្តាហ្វីនិច្ចផងដែរ!

ជឿអ្នកណាតាមអ្នកហ្នឹងទៅ ព្រោះវាជាវិធីលួងចិត្តរបស់យើងអោយសប្បាយអរក្នុងជីវិត។

គន្លឹះមួយដែលល្អហើយអាចធ្វើបានគ្រប់ពេល គឺធ្វើបុណ្យដាក់ទានដល់មនុស្សនិងសត្វដែលមានភាពខ្វះខាតក្នុងជីវិតប្រចាំថ្ងៃ និងដាំរុក្ខជាតិ ជាកិច្ចតបស្នងដល់ចក្រវាឡ។ អ្នកអាចឧទ្ទិសចែកបុណ្យនេះជូនដល់អ្នកមានគុណ.. និងបារមីនានាដែលថែរក្សាអ្នក។

រំលឹក៖ អ្នកអានអាចនឹងយល់ខុសពីគំនិតរបស់អ្នកសរសេរ អាស្រ័យលើផ្នត់គំនិតរបស់ខ្លួន។

រីករាយរាត្រីចុងសប្តាហ៍!

METAFENIX មេត្តាហ្វីនិច្ច

11 Jan, 04:11


មនុស្ស២នាក់ ម្នាក់ៗមាន១ដុល្លារ ហើយមកប្តូរគ្នា នោះពួកគាត់នឹងនៅតែមាន១ដុល្លារម្នាក់។

តែបើមនុស្ស២នាក់ មានគំនិតម្នាក់មួយ ហើយយកមកប្តូរគ្នា នោះពួកគាត់ម្នាក់ៗនឹងមានគំនិត២។

រីករាយថ្ងៃចុងសប្តាហ៍!

METAFENIX មេត្តាហ្វីនិច្ច

10 Jan, 04:48


https://youtu.be/K8EBKtLr6hA?feature=shared

METAFENIX មេត្តាហ្វីនិច្ច

09 Jan, 23:54


ដំណើរជីវិតប្រៀបដូចសំពៅចុះសមុទ្រ ដែលប្រឈមនឹងខ្យល់ ព្យុះ ភ្លៀង.. រលកស្ងប់ និងរលកខ្លាំងគ្រប់ពេលអញ្ចឹង។

យើងមិនអាចកែប្រែមិនអោយមានខ្យល់ ព្យុះ...រលកខ្លាំងទាំងឡាយនោះមិនអោយមកបានទេ តែយើងអាចកែប្រែវិធីបរសំពៅដោយប្រើប្រាស់កម្លាំងធម្មជាតិដែលមកនោះបាន។

ដូច្នេះយើងមិនអាចកែប្រែមិនអោយមានឧបសគ្គក្នុងជីវិតបានទេ តែយើងអាចរៀនរស់ជាមួយ និងប្រើឧបសគ្គទាំងនោះមកជាជន្ទល់ទៅកាន់គោលដៅរបស់យើងវិញបាន។

ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច

ថ្ងៃនេះដីយិនលើថោះ ថ្ងៃល្អសម្រាប់ប្រមូលលើកិច្ចការគ្រប់យ៉ាង!

METAFENIX មេត្តាហ្វីនិច្ច

09 Jan, 15:04


https://www.youtube.com/watch?v=J1Sie1n6MRg

METAFENIX មេត្តាហ្វីនិច្ច

09 Jan, 12:16


2025 THE YEAR TO TRANSFORM

អតិថិជនប្រឹក្សារាសីនឹងទទួលបានកូនសោរពិសេស ត្បិតរង់ចាំយូរ តែមេត្តាហ្វីនិច្ចមិនអោយលោកអ្នកខកបំណងទេ!

METAFENIX មេត្តាហ្វីនិច្ច

08 Jan, 23:39


បើមិនបោះចោលរបស់របរដែលមិនត្រូវការទេ អ្នកនឹងគ្មានកន្លែងសម្រាប់ទុកដាក់របស់ល្អៗដែលត្រូវការឡើយ!

ថ្ងៃនេះល្អសម្រាប់បរិច្ចាគឈាម បូមឈាមពិនិត្យសុខភាព កាត់សក់ កាត់ប្រជ្រុយ កាត់ក្រចក ខាត់ស្បែក លាងរថយន្ត បោកគួក ចោលសម្ភារៈចាស់ៗដែលមិនត្រូវការ សម្អាតផ្ទះ.. និងបោះចោលទម្លាប់មិនល្អ។

រីករាយថ្ងៃដីយ៉ាងលើខាល!

METAFENIX មេត្តាហ្វីនិច្ច

08 Jan, 09:37


https://vt.tiktok.com/ZS6aCE2vT/

METAFENIX មេត្តាហ្វីនិច្ច

08 Jan, 05:13


អ្នកប្រើប្រាស់ទូរស័ព្ទប្រព័ន្ធ ANDROID អាចទាញយកទៅប្រើប្រាស់បានហើយ!

អធ្យាស្រ័យចំពោះអ្នកប្រើប្រព័ន្ធ iOS (អត់មានទេ)!

https://insights.metafenix.net/project/fs-compass/

METAFENIX មេត្តាហ្វីនិច្ច

07 Jan, 23:40


តើអ្នកណាខ្លះទន្ទឹងរង់ចាំត្រីវិស័យហុងស៊ុយ?

METAFENIX មេត្តាហ្វីនិច្ច

04 Jan, 22:59


ការគិត ការប្រយ័ត្ន.. វាជាកត្តាដ៏ត្រឹមត្រូវសម្រាប់យើងគ្រប់គ្នា តែបើចូលដល់លក្ខណៈពេក នោះវានឹងនាំទៅរកផលអវិជ្ជមានវិញជាក់ជាមិនខាន។

ស្អាតពេកក៏មិនល្អ
អាក្រក់ពេកក៏មិនល្អ
ស្លូតពេកក៏មិនល្អ
កាចពេកក៏មិនល្អ
ធូររលុងពេកក៏មិនល្អ
តឹងតែងពេកក៏មិនល្អ
ក្តៅពេកក៏មិនល្អ
ត្រជាក់ពេកក៏មិនល្អ

ពេលខ្លះយើងស្ថិតនៅក្នុងក្រុមមនុស្សអវិជ្ជមានពេកក៏នឹងនាំអោយយើងទទួលយកផ្នត់គំនិតអវិជ្ជមានហួសហេតុមកទាំងមិនដឹងឹខ្លួន ហើយពេលខ្លះយើងស្ថិតនៅក្នុងក្រុមមនុស្សវិជ្ជមានពេក ក៏នឹងទទួលយកផ្នត់គំនិតវិជ្ជមានជ្រុលហួសហេតុមកដាក់ខ្លួនដោយមិនដឹងខ្លួនដែរ។

យើងត្រូវចេះបើកចំហរចិត្តទទួលស្តាប់គំនិតអ្នកដទៃ រៀនមើលស្ថានការណ៍ជុំវិញ រៀនផ្លាស់ប្តូរខ្លួនឯង ដើម្បីពិចារណាថ្លឹងថ្លែងអោយបានល្អ ហើយគួររក្សាផ្លូវកណ្តាល ដែលព្រះពុទ្ធជាម្ចាស់លោកក៏មានព្រះបន្ទូលអប់រំបែបនេះដែរ។

ក្នុងហុងស៊ុយក៏និយាយពីសមតុល្យរវាងធាតុយិននិងយ៉ាង!

ធ្វើអ្វីក៏ដោយ កុំអោយពេក!

ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

****
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

04 Jan, 14:50


អ្នកណាខ្លះហ្វេនរបស់លីតៅហួរ?
https://www.youtube.com/watch?v=BZGthnTJnvo

METAFENIX មេត្តាហ្វីនិច្ច

04 Jan, 03:49


ម្សិលមិញមានអគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្មមួយនៅកូរ៉េខាងត្បូង តម្រូវអោយមានការជម្លៀសមនុស្សប្រហែលជាង២០០នាក់។

ឧបទ្វីបកូរ៉េនឹងមានបញ្ហាជាបន្តបន្ទាប់ ដោយសារផ្កាយលេខ៥និងលេខ៨ ជួបគ្នា។

ចូលមើលការពន្យល់
https://youtu.be/R-AH2eXWabM

METAFENIX មេត្តាហ្វីនិច្ច

03 Jan, 05:23


អ្នកណាខ្លះដាក់ផែនការលួចមើលម៉ោងធ្វើការ?😂

https://youtu.be/R-AH2eXWabM?si=RZ5L5RAf31zlJepk

METAFENIX មេត្តាហ្វីនិច្ច

02 Jan, 22:59


ឆ្នាំថ្មីហើយ
បើធ្វើដូចឆ្នាំចាស់ នឹងទទួលផលដូចឆ្នាំចាស់
ហើយបើខ្លាចឆុង ក៏គួរផ្លាស់ប្តូរទម្លាប់ថ្មីដែរ!

ម៉ោះមកកែរទម្លាប់ ដើម្បីទទួលបានថាមពលល្អជាមួយគ្នា៖
១. ចេះដាក់វិន័យខ្លួនឯង ទោះបីជាកិច្ចការតូចប៉ុណ្ណាក៏ដោយ ក៏មិនត្រូវរំលងឬធ្វេសប្រហែស
២. ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង ទោះបីជាស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ
៣. ចេះគ្រប់គ្រងខ្លួនឯង ពីមនោគមន៍អវិជ្ជមានទាំងឡាយដែលមនុស្សនៅជុំវិញព្យាយាមនាំមកអោយអ្នក
៤. ចេះចាប់ផ្តើមជីវិតថ្មី ចាប់ផ្តើមដោយយកអតីតកាលជាមេរៀន និងមិនយកវាមកឃុំឃាំងអ្នកពីការដើរទៅមុខ
៥. ចេះឆ្លៀតពេលដើម្បីពង្រឹងចំណេះដឹង និងសុខភាពរបស់ខ្លួន ទោះបីជាស្ថិតនៅក្នុងស្ថានភាពមមាញឹកប៉ុណ្ណាក៏ដោយ
៦. ចេះរៀបចំផែនការដំណើរជីវិតអោយកូនៗរបស់អ្នក ដើម្បីឈានទៅអនាគតល្អ ជាមួយនឹងការស្វែងយល់ពីកូន និងលើកទឹកចិត្ត

គ្រប់យ៉ាងចាប់ផ្តើមពីខ្លួនអ្នក បើអ្នកមានឆន្ទះគ្រប់គ្រាន់ ដើម្បីកែប្រែជីវិតរបស់ខ្លួន អ្នកត្រូវហ៊ានផ្លាស់ប្តូរទង្វើរ ទម្លាប់ និងផ្នត់គំនិតរបស់អ្នកទៅរកភាពវិជ្ជមាន។

អ្នកត្រូវចាំថា រៀបហុងស៊ុយល្អយ៉ាងណាក៏ដោយ មានវត្ថុមង្គលថ្លៃសន្ធឹកយ៉ាងណាក៏ដោយ ចាប់លាភច្រើនយ៉ាងណាក៏ដោយ... បើអ្នកមិនធ្វើហុងស៊ុយចិត្តគំនិតអោយបានល្អទេ អ្នកនឹងមិនទទួលបានផលគាប់ប្រសើរឡើយ។

ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

****
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

02 Jan, 08:14


ការសមាធិមិនមែនធ្វើអោយមនុស្សខ្ជិលទេ ហើយការសមាធិក៏មិនមែនសម្រាប់តែមនុស្សចាស់ធ្វើអីលែងកើតនោះដែរ តែវាជាការអប់រំកាយនិងចិត្តអោយចេះខន្តី រក្សាសេចក្តីស្ងប់ បង្កើតអារម្មណ៍ជ្រះថ្លា និងចេះសញ្ជឹងគិតបានល្អច្បាស់លាស់ជាងមុន។ 

ពិសេសជាងនេះ វានាំអោយយើងចេះគិតមុននិយាយ។

ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

****
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

01 Jan, 22:59


ខ្មៅដៃមួយដើម

តើអ្នកមានបានដឹងអំពីតម្លៃរបស់ខ្មៅដៃមួយដើមដែរឬទេ?

សំនួរខាងលើប្រាកដជានាំមិត្តអ្នកអានភាគច្រើនគិតលើទឹកប្រាក់ដែលត្រូវចំណាយលើការទិញខ្មៅដៃមួយដើម ខណៈដែលសំនួរខាងលើនេះផ្តោតលើគុណតម្លៃរបស់របស់ខ្មៅដៃ។

ការពិតទៅតម្លៃរបស់ខ្មៅដៃក្នុងរូបអាចខ្ពស់ឬទាប អាស្រ័យលើអ្នកដែលកាន់វា។ វាមានតម្លៃខ្ពស់ បើវាស្ថិតនៅក្នុងដៃរបស់អ្នកដែលក្រខ្សត់ តែស្រឡាញ់ការសិក្សា។ តែវានឹងមិនសូវមានតម្លៃទេ បើវាស្ថិតនៅក្នុងដៃអ្នកដែលមានជីវភាពធូរធារភាគច្រើន។ ហើយវាកាន់តែមានតម្លៃទាប បើសិនជាវាស្ថិតនៅក្នុងដៃអ្នកដែលមិនចូលចិត្តសិក្សា មិនថាអ្នកមានឬអ្នកក្រខ្សត់ទេ។

ម៉ោះ មកសាកស្រម៉ៃមើលជាមួយគ្នានូវទិដ្ឋភាពមួយ ដែលមានគេឧបត្ថម្ភខ្មៅដៃទៅអោយមនុស្ស២នាក់ផ្សេងគ្នាមួយដើមម្នាក់ ដើម្បីបានរៀនសរសេរអក្សរ។

បុរសទី១ ទទួលខ្មៅដៃហើយគិតក្នុងចិត្តថា៖ ចង់អោយមនុស្សរៀនសរសេរ តែឧបត្ថម្ភខ្មៅដៃតែមួយដើម តើសរសេរបានប៉ុន្មានទៅ?!

បុរសទី២ ទទួលខ្មៅដៃហើយគិតក្នុងចិត្តថា៖ មួយដើមនេះយ៉ាងហោចណាស់ក៏សរសេរអក្សរបានមួយទំព័រសៀវភៅដែរ។

តាមរយៈខ្លឹមសារខាងលើ មិត្តអ្នកអានប្រហែលជាបានយល់ហើយថា ខ្មៅដៃនោះនឹងមានតម្លៃបើវាបានទៅក្នុងដៃរបស់អ្នកដែលត្រូវការ និងយល់ពីគុណតម្លៃវិជ្ជមានរបស់វា។ វាមិនខុសពីពាក្យសម្តីអប់រំ ឬជំនួយដែលអ្នកបានអោយទៅអ្នកដទៃទេ បើគេមិនត្រូវការវា ឬបើកចំហរចិត្តគិតវិជ្ជមានពិតប្រាកដទេ វានឹងគ្មានតម្លៃសម្រាប់គេឡើយ។

បើគេមិនត្រូវការអ្នកជួយទេ ទោះអ្នកខិតខំលះបង់ប៉ុណ្ណាក៏នៅតែគ្មានតម្លៃ! ដូច្នេះ ចូរពង្រឹងខ្លួនឯងអោយល្អ និងទុកកម្លាំងសម្រាប់ជួយអ្នកដែលត្រូវការពិតប្រាកដ!

អត្ថបទនេះក៏នឹងគ្មានតម្លៃសម្រាប់អ្នកដែលមិនបើកចំហរចិត្តទទួលយកចំនុចវិជ្ជមានដែរ!

ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

****
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

01 Jan, 13:31


ជួបគ្នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣៖១៥នាទីថ្ងៃត្រង់
https://youtu.be/R-AH2eXWabM

METAFENIX មេត្តាហ្វីនិច្ច

30 Dec, 08:14


COUNTDOWN ឆ្លងឆ្នាំនៅឯណា?

បើជឿលើកត្តារាសីនិងហុងស៊ុយ ចាំអាន..
តែបើមិនជឿទេ សូមអូសរំលងប្តូរបុស្តិ៍ កុំអោយសៅហ្មងអារម្មណ៍

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវជាថ្ងៃដីយិនលើម្សាញ់ មានឥទ្ធិពលសម្ពាធលើដួងរាសីរបស់អ្នកកើតឆ្នាំកុរ ពិសេសឆ្នាំ ១៩៩៥ ១៩៨៣ និង១៩៣៥ ឬអ្នកដែលមានតួទឹកយិន ឬឈើយិន លើកុរ។ ម៉ោងដែលត្រូវរក្សាស្មារតីអោយខ្ពស់បំផុត គឺម៉ោងម្សាញ់(ចន្លោះ ៩៖០០ ដល់១០៖៥៩នាទី) និងម៉ោងកុរ(ចន្លោះម៉ោង ២១៖០០ ដល់ ២២៖៥៩នាទី)។

រីឯនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ត្រូវជាថ្ងៃមាសយ៉ាងលើជូត មានឥទ្ធិពលសម្ពាធលើដួងរាសីអ្នកកើតឆ្នាំមមី ពិសេសឆ្នាំ ២០១៤ ១៩៦៦ និង១៩៥៤ ឬអ្នកដែលមានតួឈើយ៉ាង ឬភ្លើងយ៉ាងលើមមី។ ម៉ោងដែលត្រូវរក្សាស្មារតីអោយខ្ពស់បំផុត គឺម៉ោងជូត(ចន្លោះ ២៣៖០០ ដល់០០៖៥៩នាទី វេលា COUNTDOWN) និងម៉ោងមមី(ចន្លោះម៉ោង ១១៖០០ ដល់ ១២៖៥៩នាទីថ្ងៃត្រង់)។

បញ្ជាក់៖ ការរំលឹកនេះសម្រាប់តែអ្នកដែលត្រូវធ្វើដំណើរឆ្ងាយ ឬចូលរួមពិធីរាប់ឆ្លងឆ្នាំនៅឆ្ងាយពីផ្ទះប៉ុណ្ណោះ បើអ្នកនៅផ្ទះមិនមានអ្វីជាការបារម្ភឡើយ។

សំនួរចុះបើខ្ញុំមានតួឆុងនោះ តើខ្ញុំមិនអាចទៅចូលរួមសប្បាយនឹងគេបានទេឬ?

ការរំលឹកខាងលើមិនបានកំណត់ថាមិនអោយចូលរួមនោះទេ តែត្រូវរក្សាការប្រុងប្រយ័ត្នអោយបានខ្ពស់ជាងគេ ហើយក៏មិនប្រយ័ត្នដល់ថ្នាក់ភ័យភ្លេចសប្បាយដែរ។ បងប្អូនត្រូវយល់ និងចាំថា ស្មារតីប្រុងប្រយ័ត្នខ្ពស់ មិនមែនជាការភ័យខ្លាចទេ តែវាជាការមិនធ្វេសប្រហែស!

សម្រាប់កត្តាជំនឿដែលគេតែងតែធ្វើ៖
១. រកមនុស្សដែលមានដួងរាសីយិតយោងមករួមដំណើរជាមួយគ្នា
២. ដាក់ស្លឹកទទឹម ស្លឹកក្រូច និងក្រូចលឿង២ផ្លែតាមខ្លួន(ក្នុងរថយន្តឬកាបូប)
៣. បើអ្នកដែលបានដាក់យ័ន្តរបស់មេត្តាហ្វីនិច្ចហើយក៏កាន់តែប្រសើរ

តែទោះមានសម្ភារៈល្អយ៉ាងណា ក៏មិនត្រូវធ្វេសប្រហែសឡើយពិសេសអ្នកបើកបរ ព្រោះអាយុជីវិតរបស់អ្នកដំណើរក្នុងរថយន្តទាំងអស់ពឹងលើអ្នក!

បើទទួលទានគ្រឿងស្រវឹង ឬងងុយ សូមកុំបើកបរ!

ជូនពរធ្វើដំណើរ និងពិធីជួបជុំក្រុមគ្រួសារញាតិមិត្តទាំងអស់មានសេចក្តីរីករាយសម្រាប់បើកទំព័រថ្មីក្នុងជីវិត!

ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

****
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

29 Dec, 23:09


តើអ្នកណាខ្លះដែលធ្លាប់មានអារម្មណ៍ថា មិនស្រណុកកាយមិនសប្បាយចិត្តពេលបានដឹងថាទង្វើរដែលគេភាគច្រើនបានធ្វើនោះខុសហើយ តែគេនៅតែធ្វើតាមគ្នា?

គេបានពិសោធចិត្តសាស្ត្រដោយយកបុរសម្នាក់មកមើលលេខ១ ហើយសួរថា តើនោះជាលេខប៉ុន្មាន? បុរសនោះក៏បានឆ្លើយថា លេខ១។ គេក៏បានយកលេខនោះចេញ ហើយបន្តិចក្រោយមកយកលេខដដែលមកសួរម្តងទៀត តែលើកនេះមានមនុស្ស២០នាក់ផ្សេងទៀតមកចាំមើល។ បុរសម្នាក់នោះក៏បានឆ្លើយថា លេខ១។ មិនស្ងាត់ស្ងៀមទេ បន្ទាប់ពីបានលឺចំលើយហើយមនុស្សទាំង២០នាក់នោះ គេមើលមុខបុរសម្នាក់នោះទាំងទឹកមុខមាំហើយឆ្លើយថាលេខ២។ លើកទី២ លើកទី៣ រហូតដល់លើកទី៥ បុរសនោះនៅឆ្លើយចម្លើយដដែលៗ ហើយមនុស្សទាំង២០នាក់នោះនៅតែប្រកាន់ឥរិយាបថដដែល។

លុះដល់គេសួរលើទី៦ បុរសនោះក៏បានឆ្លើយថា លេខ២ ។ ពេលនោះមនុស្សទាំង២០នាក់បានទះដៃអបអរសាទរដល់គាត់។

តើបុរសនោះបានឃើញលេខ១ ថាជាលេខ២វិញ ឬយ៉ាងណា?

ការពិតទៅ គាត់នៅឃើញលេខ១ដដែលទេ តែដើម្បីរួចខ្លួន ឬបំពេញចិត្តសង្គម គាត់ត្រូវឆ្លើយថាលេខ២។

សង្គមដែលយើងរស់នៅ មិនថាប្រទេសណាទេ តែងតែមានសម្ពាធបែបនេះ ដែលធ្វើអោយមនុស្សលែងគិតខុសត្រូវ អ្វីដែលគាត់ដឹងគឺធ្វើយ៉ាងណា ដើម្បីយករួចខ្លួន ឬតាមគេតាមឯង។ ដូចអ្នកបានឃើញហើយទង្វើរនៅតាមបណ្តាញសង្គមនានា មានទង្វើរអសីលធម៌កើតមានជាច្រើន ទាំងគាត់ដឹងថាវាមិនល្អទេ តែគាត់ធ្វើដើម្បីខ្លួនឯងបានរួចខ្លួន បានល្បី តាមគេតាមឯង ឬបំពេញចិត្តសង្គម។

ដូចបានបង្ហាញទស្សនៈនៅក្នុងអត្ថបទមុន៖ កុំជាន់ដានចាស់របស់ហានស៊ីន! ខ្ញុំបានណែនាំអោយរស់នៅដោយចេះបត់បែនតាមកាលៈទេសៈ តែការបត់បែននោះក៏មិនត្រូវភ្លេចភាពត្រឹមត្រូវដែរ។ មហន្តរាយធំនឹងកើតឡើងនៅពេលដែលដឹងថាខុសហើយ តែនាំគ្នាធ្វើទៀត។

ខ្ញុំបានរៀនសុភាសិតដ៏ល្អមួយពីប្អូនស្រីម្នាក់ដែលជាអ្នកគាំទ្រមេត្តាហ្វីនិច្ច ហើយក៏ជាសិស្សរបស់ខ្ញុំផងដែរ គាត់ធ្លាប់បានបង្ហាញពាក្យមួយឃ្លាថា៖ ត្រីដែលហូរតាមបណ្តោយទឹក ច្រើនជាត្រីងាប់ មានតែត្រីដែលនៅរស់ទេដែលព្យាយាមហែលបញ្ច្រាសទឹក!

ប្រយោគនេះស្តាប់ទៅសាមញ្ញទេ តែបើវិភាគលើវានឹងឃើញពីអត្ថន័យដ៏ជ្រាលជ្រៅ។


ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

****
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

28 Dec, 14:59


នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ជាថ្ងៃភ្លើងយិនលើថោះ ខែភ្លើងយ៉ាងលើជូត សិល១៤រោច ខែមិគសិរ ហើយក៏ត្រូវជាថ្ងៃ BALANCE ដែលជាវេលាមានឥទ្ធិពលល្អក្នុងការធ្វើកិច្ចការទាំងឡាយអោយមានស្មើភាពគ្នារវាងគូភាគីទាំងឡាយ។

ដើម្បីប្រើវេលាដ៏មានឫទ្ធិនុភាពនេះអោយមានប្រយោជន៍ បងប្អូនអាចធ្វើបុណ្យដាក់ទាន និងព្រលែងសត្វ ដើម្បីសន្សំផលបុណ្យ ហើយក៏ចែកមេត្តាធម៌ដល់សព្វសត្វ និងអមនុស្សទាំងឡាយអោយទទួលបានផលបុណ្យផងដែរ។

បងប្អូនក៏អាចធ្វើសមាធិសញ្ជឹងគិតតាមក្បួនឈីមិនទៅតាមទិសដូចខាងក្រោម៖

១. សម្រាប់ជំនួយសព្វបែបយ៉ាង ចូរអង្គុយបែរខ្នងទៅកាន់ទិសខាងជើង

២. សម្រាប់កិច្ចការពាក់ព័ន្ធនឹងលុយកាក់ ចូរអង្គុយបែរខ្នងទៅកាន់ទិសខាងត្បូង

៣. សម្រាប់សុខភាព និងទំនាក់ទំនង/ស្នេហា ចូរអង្គុយបែរខ្នងទៅកាន់ទិសខាងត្បូងឆៀងកើត

ការសមាធិសញ្ជឹងគិតតាមក្បួនឈីមិនតុនជែនេះ អាចធ្វើនៅម៉ោងណាក៏បាន កន្លែងណាក៏បាន សំខាន់អាចតាំងចិត្តស្ងប់ល្អ និងអង្គុយបែរខ្នងទៅកាន់ទិសណាមួយខាងលើ។ ពេលធ្វើសមាធិ ចូរតាំងចិត្តអោយស្ងប់ ផ្ចង់អារម្មណ៍ និងសញ្ជឺងគិតលើអ្វីដែលអ្នកចង់បាន ដាក់ផែនការធ្វើកិច្ចការនោះ ហើយតាំងអារម្មណ៍ថា អ្នកកំពុងបានវា។

នៅពេលសមាធិសញ្ជឹងគិតហើយ គប្បីប្រឹងប្រែងធ្វើការពាក់ព័ន្ធនឹងកិច្ចការនោះអោយអស់លទ្ធភាព ព្រោះកម្លាំងឋាមពលចក្រវាឡបានមកចាំជួយអ្នកពីក្រោយហើយ!

អ្នកត្រូវជឿជាក់លើសមត្ថភាពរបស់អ្នក និងកម្លាំងចក្រវាឡដែលមកចាំជួយអ្នក!

ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

****
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

28 Dec, 00:08


ផ្ទះរៀបហុងស៊ុយហើយ តែកញ្ចក់ឃ្លុំជិត ប្រើតែកម្លាំងម៉ាស៊ីនត្រជាក់ឬកង្ហារ ហើយគ្មានខ្យល់អាកាសធម្មជាតិចេញចូល ផ្ទះនោះនឹងមិនសូវទទួលផលពីការរៀបហុងស៊ុយទេ។

ហុង មកពីពាក្យ ហ្វឹង មានន័យថា ខ្យល់
ស៊ុយ មកពីពាក្យ ស៊ួយ មានន័យថា ទឹក

ទឹក និងខ្យល់នេះ ត្រូវតែជារបស់ពិតពីធម្មជាតិ!

ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

****
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

27 Dec, 08:26


ជួបគ្នានៅសប្តាហ៍ក្រោយជាមួយហុងស៊ុយតារាសាស្ត្រប្រចាំឆ្នាំ២០២៥

METAFENIX មេត្តាហ្វីនិច្ច

27 Dec, 02:34


ស្តាប់វិទ្យុ

សម័យកាលថ្មីនេះ ប្រហែលជាមានមនុស្សមិនច្រើនទេដែលនៅស្តាប់វិទ្យុ។ សម្រាប់អ្នកដែលនៅស្តាប់វិទ្យុអាចនឹងទទួលបាននូវបទពិសោធន៍និងអនុស្សាវរីយ៍ជាច្រើនដែលមិនអាចបំភ្លេចបានតាំងពីអតីតកាលមក។

កាលដែលបើកវិទ្យុ យើងតែងសារ៉េរកប៉ុស្តិ៍ដែលយើងពេញចិត្តចង់ស្តាប់។ កាលបើបើកចំប៉ុស្តិ៍ណាដែលមិនចាប់អារម្មណ៍ យើងនឹងប្តូរប៉ុស្តិ៍ ដោយមិនបណ្តោយអោយវានៅរំខានអារម្មណ៍ឡើយ។ ជាការពិត វិទ្យុមានច្រើនប៉ុស្តិ៍ណាស់ ដែលគេផ្សាយពីស្ថានីយ៍តាមរលកធាតុអាកាស ហើយប៉ុស្តិ៍វិទ្យុនិមួយៗមានមាតិកាផ្សាយផ្សេងៗគ្នា។ យើងជាម្ចាស់វិទ្យុមានសិទ្ធិក្នុងការសម្រេចចិត្តថា គួរប្តូរទៅរកប៉ុស្តិ៍ណាមួយដែលធ្វើអោយចិត្តយើងសប្បាយ។

បើយើងចង់បានការកំសាន្ត ឬមាតិការបែបណា យើងគួរស្វែងរកប៉ុស្តិ៍ដែលមានអ្វីដែលខ្លួនចង់បាន។

កំហុសរបស់មនុស្សយើងមួយចំនួន ពេលគាត់មិនចូលចិត្តមាតិការ ឬវិទ្យុណាមួយអញ្ចឹង គាត់មិនប្តូរប៉ុស្តិ៍ទេ តែគាត់នៅបន្តស្តាប់ហើយបន្តការរិះគន់ដដែលៗ ដែលនាំអោយកកើតជាវិបត្តិផ្លូវចិត្តបន្តិចម្តងៗ។ វាមិនខុសពីការចង់បានភាពជោគជ័យក្នុងជីវិត តែនៅបន្តគិតអវិជ្ជមានលើខ្លួនឯង សម្លឹងរំពឹងមើលសង្គមខុសនេះខុសនោះ និងមិនព្រមពង្រឹងសមត្ថភាពខ្លួនឯង។

ប៉ុស្តិ៍និមួយៗគេផ្សាយសម្រាប់តែប្រិយមិត្តអ្នកដែលមានរសនិយមបែបផែនរបស់គេទេ!

ចូរសារ៉េវិទ្យុរបស់អ្នកទៅរកប៉ុស្តិ៍ដែលអ្នកចង់ស្តាប់!

ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

********
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

26 Dec, 08:33


កុំភ្លេចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ជាវេលាល្អសម្រាប់៖
១. ធ្វើកិច្ចកាត់គ្រោះ
២. បរិច្ចាគឈាម ឬបូបឈាមពិនិត្យសុខភាព
៣. ងូតទឹកអំបិល
៤. សម្អាតចិត្ត(ចោលទម្លាប់មិនល្អ..)
៥. កាយ(កាត់ប្រជ្រុយ សក់ ក្រចក..)
៦. បោះចោលនូវសម្ភារៈទាំងឡាយដែលមិនត្រូវការ
៧. សម្អាតផ្ទះ

ហាមអ្នកមានតួមមែនៅក្នុងតារាងរាសី!

វេលាល្អដែលត្រូវចាប់ផ្តើមធ្វើ៖
១. ថោះ ចន្លោះម៉ោង ៥៖០០ រហូតដល់ ៦៖៥៩នាទីព្រឹក
២. ម្សាញ់ ចន្លោះម៉ោង ៩៖០០ រហូតដល់ ១០៖៥៩នាទីព្រឹក
៣. វក ចន្លោះម៉ោង ១៥៖០០ រហូតដល់ ១៦៖៥៩នាទីរសៀល

វិធីងូតទឹកអំបិល៖ https://www.tiktok.com/@ometafenix/video/7224364179640159490

ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

********
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

25 Dec, 17:12


នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ត្រូវជាថ្ងៃឈើយ៉ាងលើជូត ដែលជាវេលាចាប់ផ្តើមវដ្តឋាមពលជែជឺ(60 JIAZI)ថ្មី នៅក្នុងរដូវរងាហើយវាជាជុំទី៦ក្នុងឆ្នាំ២០២៤ ក៏ដូចជាក្នុងយុគសម័យកាលទី៩ផងដែរ។

ត្បិតកម្លាំងឋាមពលជុំថ្មីនេះនឹងនាំឥទ្ធិពលឆ្នាំម្សាញ់មកកាន់តែខ្លាំងឡើងក្តី តែអ្វីដែលសំខាន់នោះគឺ៖

តើអ្នកនៅបន្តផ្តេកផ្តួលតាមព្រហ្មលិខិតដូចវេលាកន្លង ឬអ្នកប្តេជ្ញារៀបចំផែនការជីវិតដើម្បីក្រោកឈរប្រឈមនឹងវិញ្ញាសារជីវិតដែលនឹងមកដល់នៅវេលាខាងមុខ?

ជីវិតពិតខុសពីសាច់រឿង ព្រោះសាច់រឿងយើងបានត្រឹមអង្គុយមើលតាមគេនិពន្ធ តែជីវិតយើង យើងមានសិទ្ធិក្នុងការផ្លាស់ប្តូរទង្វើររបស់យើង!

ទាំងឯកសារប្រវត្តិសាស្ត្រក្តី ទាំងរឿងបែបប្រវត្តិសាស្ត្រក្តី ទាំងរឿងអប់រំក្តី ទាំងអត្ថបទស្លោកកំណាព្យអប់រំក្តី.. វាគឺជាសម្ភារៈដែលយើងមើលឬអានហើយ ត្រូវយកមកគិតពិចារណា ថ្លឹងថ្លែង ដើម្បីកុំអោយទង្វើររបស់យើងជាន់ដានប្រវត្តិសាស្ត្រ។ ប្រវត្តិសាស្ត្រដែលគេបានចងក្រង មិនមែនដើម្បីដឹងតែពីអត្តសញ្ញាណកំណើតពីអតីតកាលនោះទេ តែក៏ដើម្បីអោយមនុស្សជំនាន់ក្រោយសិក្សាពីស្ថានភាព និងចេះបត់បែនតាមកាលៈទេសៈឆ្ពោះទៅរកភាពរីកចំរើន។ គេមិនចង់អោយអ្នកជំនាន់ក្រោយសាងកំហុសដដែលៗ!

ជាការពិត អ្នកឈ្នះជាអ្នកសរសេរប្រវត្តិសាស្ត្រ!

យើងគួររៀនបើកចិត្តអោយទូលាយ ដើម្បីទទួលយកគំនិតថ្មីពីជ្រុងផ្សេងមកពិចារណាថ្លឹងថ្លែង ព្រោះពេលខ្លះអ្នកនឹងនៅជាប់គាំងជាមួយផ្នត់គំនិតតែមួយផ្នែកដែលអ្នកទទួលបានពីជ្រុងនៃសង្គមដែលអ្នករស់នៅជាមួយ។

យើងគួរចំណាយពេលអោយបានច្រើនលើសម្ភារៈនានាដែលនាំអោយយើងកើនប្រាជ្ញា ចំណេះ និងសមត្ថភាពដើម្បីកសាងខ្លួនជាបុគ្គលគំរូក្នុងគ្រួសារ ស្ថាប័នការងារ និងក្នុងសង្គម។ ពេលវេលារបស់យើងដែលកើតជាមនុស្សមានខ្លីណាស់ កុំចំណាយពេលអត់ប្រយោជន៍លើរឿងគេច្រើនពេក។

ជីវិតយើងត្រូវមានគោលដៅអោយបានច្បាស់លាស់ ហើយគោលដៅនោះគួររៀបចំអោយត្រូវនឹងទេពកោសល្យ និងអត្តចរិករបស់យើង ទើបល្អប្រសើរ។ ជាងនេះទៅទៀត ការរៀបចំផែនការជីវិតគួរអោយសមស្របនឹងកត្តារាសីនិងដំណើររាសីរបស់យើង ព្រោះវាជាផែនទីជីវិតដែលនាំអោយយើងធ្វើដំណើរបានរលូន។

ថ្ងៃនេះល្អសម្រាប់ផ្តើមកិច្ចការថ្មី នាំចូលរបស់ថ្មី.. និងការសម្រេចចិត្តថ្មី ដែលនឹងនាំអោយមានសិរី!

ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

********
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

24 Dec, 23:05


ចូរកុំជាន់ដានចាស់របស់ ហានស៊ីន!


*****
តើអ្នកណាមិនចង់បានគុណសម្បត្តិ?

អ្នកណាៗក៏ចង់បានវាដែរ តែត្រូវចេះមើលកាលៈទេសៈ!

បើអ្នកធ្វើការជាមួយមេដឹកនាំ មិនថា៖
១. អ្នកពូកែយ៉ាងណា
២. អ្នកឆ្លាតយ៉ាងណា
៣. អ្នកមានគំនិតដ៏ល្អយ៉ាងណា
អ្នកមិនត្រូវបង្អួតអ្នកដទៃថាចំនុចទាំងបីខាងលើជារបស់អ្នកឡើយ! តែវាជារបស់មេដែលផ្តល់ការណែនាំមកដល់អ្នក!

ពិបាកយល់មែនទេ?
ជាការពិត វាពិតជាពិបាកយល់សម្រាប់មនុស្សភាគច្រើន។ ម៉ោះ ខ្ញុំលើកឧទាហរណ៍អោយយល់៖

នៅក្នុងកាលៈទេសៈមួយដែលស្ថាប័នរបស់អ្នកកំពុងរកដំណោះស្រាយលើបញ្ហាដែលកំពុងប្រឈម ហើយអ្នករកនឹកឃើញមធ្យោបាយមួយដ៏ល្អបន្ទាប់ពីគិតរាប់សិបម៉ោង។ អ្នកមិនត្រូវលើកយកគំនិតនោះមកដាក់នៅអង្គប្រជុំដើម្បីយកមុខមាត់ទេ! តែអ្នកត្រូវសុំជួបមេរបស់អ្នកមុននឹងអង្គប្រជុំចាប់ផ្តើម ដើម្បីលើកយកគំនិតរបស់អ្នកជំរាបជូនគាត់។

បើគាត់មិនយល់ស្របនឹងគំនិតនោះទេ អ្នកមិនត្រូវបោះគំនិតនោះចោលទេ តែត្រូវរក្សាទុកជាយុទ្ធសាស្ត្រព្រោះអ្នកនឹងត្រូវការវានៅពេលក្រោយ។

បើគាត់យល់ស្របនឹងគំនិតនោះ អ្នកត្រូវលើកសរសើរគាត់ពីការផ្តល់គន្លឹះណាមួយដែលនាំអោយអ្នកអាចនឹកឃើញគំនិតនេះឡើង។ ហើយបើគាត់លើកយកមកនិយាយនៅអង្គប្រជុំ ទោះគាត់លើកពីអ្នកឬមិនលើក ឬគាត់អោយអ្នកលើកគំនិតនោះមកនិយាយដោយខ្លួនឯងក្តី អ្នកចាំបាច់ត្រូវលើកសរសើរគាត់(អោយCREDIT)។ មនុស្សឆ្លាតចេះប្រើឱកាស និងដឹងថាពេលណាគួរលើក និងពេលណាគួរធ្វើធម្មតា(តែមិនទម្លាក់ដាច់ខាត)។ បើលើកសរសើររហូតគ្រប់ម៉ាត់គ្រប់ពេលនោះ វាមិនមែនជាទង្វើររបស់មនុស្សឆ្លាតទេ។

មកដល់ចំនុចនេះអ្នកប្រហែលគិតថា អត្ថបទនេះកំពុងបង្រៀនអ្នកអោយចេះអែបអបជាក់ជាមិនខាន! ហើយអានមកដល់ចំនុចនេះអ្នកក៏អាចឃើញទិដ្ឋភាពនេះបាននិងកំពុងកើតមានក្នុងសង្គមរបស់យើងផងដែរ។

អ្នកត្រូវយល់ពីកត្តាចិត្តសាស្ត្រមួយសម្រាប់អ្នកដែលមានឋានៈខ្ពង់ខ្ពស់ថា៖ មេដឹកនាំគេសប្បាយចិត្តនឹងការគៀងគរអ្នកមានចំណេះមកក្បែរខ្លួននិងអាចប្រើមនុស្សឆ្លាតទាំងនោះបាន។ តែគេមិនចង់អោយមនុស្សឆ្លាតណាម្នាក់ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់គាត់មានពន្លឺភ្លឺជាងខ្លួនឡើយ។

ការងារដែលស្ថិតនៅក្រោមឱវាទរបស់មេ ស្លាប់រស់ស្ថិតនៅលើមេហ្នឹងហើយ!

កុំចង់បានមុខមាត់ តែត្រូវចេះលើកមេ ដើម្បីអោយមេជួយរក្សាយើង!

ទោះយ៉ាងណា វាក៏អាស្រ័យលើប្រភេទមេផងដែរ!

មេដឹកនាំល្អនិងឆ្លាត គេប្រើគំនិតរបស់មនុស្សឆ្លាតមកចេញជាការអនុវត្ត មិនមែនយកគំនិតរបស់អ្នកបញ្ចើចបញ្ចើរមកចេញជាការអនុវត្តទេ ហើយក៏មិនអញនិយមអញធ្វើតែងតែត្រូវដែរ។

តើអ្នកគួរប្រាប់មេអោយអស់សេចក្តីអំពីគំនិតនោះដែរឬទេ?

ចម្លើយគឺ ទេ! អ្នកត្រូវទុកគន្លឹះជាផ្លូវក្រោយសម្រាប់ខ្លួនឯង! តែក៏មិនមែនមានន័យថាអ្នកប្រុងតែនឹងក្បត់មេដែរ គួររក្សាផ្នត់គំនិតវិជ្ជមាន! ចំណេះដឹងសាមញ្ញដែលអ្នកគួរបានដឹងរួចមកហើយគឺ ក្រុមហ៊ុនផលិតរថយន្តមិនដែលបំពាក់គ្រឿងបន្លាស់គ្រប់មុខអោយអ្នកទិញរថយន្តទេ!

សម្រាប់អ្នកចេះប៉ាជឺ ជឺវៃទូស៊ូ វេទ.. ឬឈីមិនតុនជែ ហើយមានវេលាកំណើតពិតប្រាកដរបស់មេ គាត់អាចវិភាគដឹង អំពីទំនោរចិត្តរបស់មេ ដើម្បីរៀបចំយុទ្ធសាស្ត្រធ្វើការអោយត្រូវគ្នាជាមួយមេ។

តែមិនមែនប្រើមន្តខ្មៅទេ បាបខ្លាំងណាស់!

មិនលាក់លៀមទេ មេត្តាហ្វីនិច្ចធ្លាប់ជួបច្រើនករណីដែរដែល មេមើលវេលាកំណើតរបស់កូនចៅមុនរើសអោយចូលធ្វើការ ហើយពេលកូនចៅបានចូលហើយស៊ើបដឹងពីវេលាកំណើតរបស់មេ ក៏មកប្រឹក្សាដើម្បីរកផ្លូវបំពេញចិត្តមេវិញផងដែរ😁។ ជាលទ្ធផល ភាគីទាំងសងខាងប្រឹងធ្វើការរកស៊ីបានចម្រើនទាំងអស់គ្នា។

រីករាយថ្ងៃថ្មី ថ្ងៃនេះវេលាល្អសម្រាប់បញ្ចប់កិច្ចការដែលអាចបញ្ចប់បានអោយដាច់ស្រឡះល្អ!

METAFENIX មេត្តាហ្វីនិច្ច

24 Dec, 16:11


ចៃដន្យឬយ៉ាងណា?

METAFENIX មេត្តាហ្វីនិច្ច

24 Dec, 14:12


https://vt.tiktok.com/ZS6j36Co4/

METAFENIX មេត្តាហ្វីនិច្ច

24 Dec, 08:36


ហេតុអ្វីបានមេត្តាហ្វីនិច្ចមិនផ្តល់សេវារើសវេលាកើតកូន?

METAFENIX មេត្តាហ្វីនិច្ច

24 Dec, 04:52


ដោយសារតែ
១. ជំនឿដោយគ្មានការពិចារណា
២. ភាពលោភលន់

ខ្ញុំឃើញច្រើនហើយ រឿងច្រើនណាស់​ ហើយក៏កុំបន្ទោសគេ​ព្រោះគេរកលុយ​ យើងគួរបន្ទោសខ្លួនឯងដែលមិនចេះគិតពិចារណា!

បណ្តាំខ្ញុំ៖ កុំយកកូនមកធ្វើជាឧបករណ៍លើករាសី!

និយាយច្រើនប៉ះគេច្រើន អញ្ចឹងសរសេរតែប៉ុណ្ណឹងចុះ!

METAFENIX មេត្តាហ្វីនិច្ច

23 Dec, 23:49


ថ្ងៃនេះថ្ងៃច ឆុងធំប្រចាំឆ្នាំរោង តែដោយសារឆ្លងវេលាសែននំអ៊ីដែលជា RESET POINTរួច វាមិនសូវមានឥទ្ធិពលឆុងខ្លាំងដូចពេលកន្លងទៅទេ។ ថ្នាំពុលតិចក៏នៅតែជាថ្នាំពុល។ ដូច្នេះថ្ងៃនេះមិនគួរចាប់ផ្តើមអ្វីថ្មីទេ។

ចូរចងចាំថា៖
១.ថ្នាំពុលតិចក៏នៅតែជាថ្នាំពុល។
២.ការប្រមាថតិចក៏នៅតែជាការប្រមាថ។
៣.កំហុសតិចក៏នៅតែជាកំហុស។
៤.ហូបតិចក៏នៅតែជាការហូប។

រឿងធំៗគ្រប់យ៉ាងវាកកើតចេញពីបំណែកបញ្ហាតូចល្អិតច្រើនផ្គុំគ្នា ដូច្នេះគប្បីរៀនប្រយ័ត្ននិងហ្មត់ចត់លើកិច្ចការតូចៗ ដើម្បីបង្កើតទម្លាប់ល្អ បរិស្ថានល្អ និងកិច្ចការល្អ។ ការប្រើប្រាស់ពាក្យនិយាយស្តីក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ផងដែរ ព្រោះសម្តីសជាតិ មារយាទស...។

ថ្ងៃនេះ បងប្អូនអាចសមាធិបែរខ្នងទៅកាន់ទិសត្បូងឆៀងលិច ពេលណាក៏បាន ដើម្បីទទួលឋាមពលល្អរឿងលុយកាក់ និងទារបំណុល។

រីករាយថ្ងៃថ្មី ថ្ងៃសិរី។

METAFENIX មេត្តាហ្វីនិច្ច

23 Dec, 12:54


ការដាក់យ័ន្តដែលមេត្តាហ្វីនិច្ចណែនាំ គួរដាក់អោយត្រូវម៉ោងដែលបានណែនាំទើបនាំផលល្អប្រសើរ។ 

មិនមែនថ្ងៃសត្វអីចាំដាក់ម៉ោងសត្វនោះដែរទើបល្អនោះទេ។

(រូបខាងក្រោមជារូបតំណាងប៉ុណ្ណោះ)

METAFENIX មេត្តាហ្វីនិច្ច

22 Dec, 00:55


ថ្ងៃល្អមកដល់ហើយ!
ពេលដាក់ប្រើរូបយ័ន្តហើយ ចូរថតស្គ្រីនឬថតរូបយ័ន្ត និងសរសេរឈ្មោះ ដាក់នៅខមិនក្នុងតេលេក្រាមតាមលីងខាងក្រោមនេះ ដើម្បីទទួលបានការជួយជម្រុញឋាមពលបន្ថែមពីមេត្តាហ្វីនិច្ច។

LINK https://t.me/ometafenix/1562

ចូរសិរីមង្គលកើតមានឡើងដល់អ្នកទាំងអស់គ្នា!

METAFENIX មេត្តាហ្វីនិច្ច

21 Dec, 14:32


https://vt.tiktok.com/ZS6FoY3qR/

METAFENIX មេត្តាហ្វីនិច្ច

21 Dec, 13:39


អ្នកណាពិបាកទាញយកយ័ន្ត ប្រាប់ខ្ញុំ ស្រួលខ្ញុំអោយធូប😂

METAFENIX មេត្តាហ្វីនិច្ច

21 Dec, 09:39


ចាប់ពីម៉ោង៥ និង១៥នាទីល្ងាចនេះទៅ ឋាមពលឈើយិនលើម្សាញ់មកកាន់តែច្រើនជាងមុន ផ្កាយឋាមពលប្តូរផ្លូវចរយាត្រា

ឋាមពលត្រូវបាន RESET

METAFENIX មេត្តាហ្វីនិច្ច

20 Dec, 15:56


បញ្ជាក់៖ សម្រាប់តែអ្នកជឿលើយ័ន្តប៉ុណ្ណោះ! បើមិនជឿទេ សូមអូសរំលងកុំអោយសៅហ្មងក្នុងចិត្ត។

តើអ្នកពេញចិត្តមួយណាជាងគេ?

សម្រាប់អ្នកដែលមានតួខាល មានជម្រើសតែទី៣ទេ។

****
តើរូបនោះជាអ្វី?

រូបនេះជាការដាក់បញ្ចូលគ្នានូវយ័ន្ត(ខ្មែរនិងចិន) និងរូបទេវៈក្នុងទេវៈកថាបុរាណ។ វាមានអានុភាពសម្រាប់ជួយសម្រាលឧបសគ្គដែលអាចកើតមានក្នុងឆ្នាំ២០២៥ ឈើយិនលើម្សាញ់ដែលមានទេវតាក្នុងគម្ពីបុរាណចិនឈ្មោះ吳遂大將軍 ជាទេវតាឃុំគ្រងប្រចាំឆ្នាំ។ 

វិធីប្រើ៖
១. រូបហនុមាន ឬស៊ុនអ៊ូខុង សម្រាប់អ្នកដែលមិនមានតួខាលក្នុងតារាងរាសីប៉ាជឺ ឬវ័យចរដំណើរជីវិតរបស់ខ្លួន។ រីឯរូបយិនយ៉ាង(ទី៣)សម្រាប់ទូទៅទាំងអស់គ្នា។
២. រូបនិមួយៗមាន២សណ្ឋាន ដែលបើមានអក្សរយ័ន្តចិនពណ៌ខ្មៅនោះសម្រាប់អ្នកកើតឆ្នាំយ៉ាង(ឆ្នាំកំណើតដែលមានកន្ទុយលេខគូ1990..) និងពណ៌ក្រហមសម្រាប់អ្នកកើតឆ្នាំយិន(ឆ្នាំកំណើតដែលមានកន្ទុយលេខសេស 1989..)។
៣. អាចដាក់ប្រើពេញមួយឆ្នាំបាន។

តារាងវេលាដាក់ប្រើតាមការប្រាថ្នា៖
១. ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ជាថ្ងៃវក ហាមអ្នកខាលដាក់ប្រើ។ ម៉ោងល្អ៖ រោងនិងម្សាញ់។
២. ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ជាថ្ងៃរកា ហាមអ្នកថោះដាក់ប្រើ។ ម៉ោងល្អ៖ ខាល មមី និងមមែ។
៣. ថ្ងៃអង្គារ ទី២៤ ខែធ្នូ ជាថ្ងៃច ហាមអ្នករោងដាក់ប្រើ។ ម៉ោងល្អ៖ ម៉្សាញ់ និងកុរ។
៤. ថ្ងៃព្រហស្បត្ថិ៍ទី ២៦ ជាថ្ងៃជូត ហាមអ្នកមមីដាក់ប្រើ។ ម៉ោងល្អ៖ ជូត និងឆ្លូវ។
៥. ថ្ងៃសៅរ៍ ទី២៨ ជាថ្ងៃខាល ហាមអ្នកវកដាក់ប្រើ។ ម៉ោងល្អ៖ ជូត ឆ្លូវ និងមមែ។

សម្រាប់ថ្ងៃទី២១ ជាថ្ងៃសែននំអ៊ី ល្អសម្រាប់កាត់គ្រោះ កាត់ឆុង តែមិនល្អសម្រាប់ដាក់យ័ន្តប្រើទេ ព្រោះវាជាថ្ងៃឆ្លងឋាមពល។

ទាញយករូបទាំងនេះតាមរយ៖
LINK: https://drive.metafenix.net/index.php/s/SRXxnsk9nkzWKX6
PASSWORD: 2025@METAfenix!

ជូនពរសំណាងល្អ!

METAFENIX មេត្តាហ្វីនិច្ច

07 Dec, 03:22


វេលាឆុងមកដល់ត្រូវប្រកាន់ខ្ជាប់សុភាសិតបុរាណខ្មែរ ដែលពោលថា៖

ដើរអោយមានបី ស្តីអោយមានបួន

គន្លឹះមួយតាមការពិសោធន៍របស់ខ្ញុំ ខ្ញុំសូមណែនាំ៖
១. រកអ្នកដែលមានតួសត្វត្រូវជាមួយយើង(គូត្រូវគ្នាក្នុង៦គូ)
២. សម្ព័ន្ធត្រីភាគី(ត្រៃហាក់) អាចជាបង្គុំតាមរដូវ ឬតាមធាតុ។ បើអាចចេញជាធាតុដោះឆុងទៀតកាន់តែប្រសើរ។

បើបានទាំងចំនុចទី១ និងទី២រួមគ្នានឹងមានអំណាចទប់ទល់ការប៉ះទង្គិចឋាមពលពិសេសហោង។

ឧទាហរណ៍បែបសាមញ្ញ បើធ្វើដំណើរម្នាក់ឯងក្នុងព្រៃនឹងប្រឈមហានិភ័យខ្ពស់ តែបើមានគ្នាដែលស្មោះស្ម័គ្រនៅក្បែរ គេក៏ពិបាកធ្វើបាបយើងដែរ។

🤫ថ្ងៃនេះជាថ្ងៃឈើយិនលើម្សាញ់ ដែលដូចនឹងឆ្នាំ២០២៥ដែរ រៀនស្ទាបស្ទង់ស្ថានភាពថ្ងៃនេះ នឹងអាចមានតម្រុយខ្លះនៅឆ្នាំក្រោយ។

ជូនពរសំណាងល្អ ពីមេត្តាហ្វីនិច្ច

អត្ថបទមានប្រយោជន៍៖ https://thmeythmey.com/m/?page=detail&id=43082

METAFENIX មេត្តាហ្វីនិច្ច

06 Dec, 00:14


អាយុកាន់តែច្រើន ពេលវេលាដើរកាន់តែលឿន!

ថ្ងៃទី១០ ខែធ្នូ ជួបជាមួយវីដេអូប្រចាំឆ្នាំនៅយូធ្យូបរបស់មេត្តាហ្វីនិច្ច!

METAFENIX មេត្តាហ្វីនិច្ច

05 Dec, 11:17


https://vt.tiktok.com/ZSj7oj917/

METAFENIX មេត្តាហ្វីនិច្ច

03 Dec, 23:28


គ្មានទេ វេលាល្អឥតខ្ចោះនោះ
គ្មានទេ មនុស្សល្អឥតខ្ចោះនោះ
គ្មានទេ របស់ល្អឥតខ្ចោះនោះ
គ្មានទេ កន្លែងល្អឥតខ្ចោះនោះ

បើគ្មានជម្រើសទេ មានតែរៀនប្រើការពិចារណាថ្លឹងថ្លែង រៀនទទួលយក និងកុំអោយចំនុចអវិជ្ជមានធ្វើទុក្ខយើងពេក ដោយត្រូវសម្លឹងមើលចំនុចវិជ្ជមាន និងប្រើវាអោយអស់សមត្ថភាព!

គ្មានអ្នកណាដែលមានរាសីល្អឥតខ្ចោះទេ ត្រូវរកចំនុចខ្វះខាតរបស់ខ្លួនដែលត្រូវកែ ហើយដើរទៅមុខជាមួយក្តីសង្ឃឹម!

បំណងល្អពីមេត្តាហ្វីនិច្ច

METAFENIX មេត្តាហ្វីនិច្ច

03 Dec, 11:59


នាយករដ្ឋមន្ត្រីសឹង្ហបូរីឆ្លងកូវីដ១៩

អាកាសធាតុបែបនេះត្រូវប្រយ័ត្នប្រយែងទាំងអស់គ្នា!

METAFENIX មេត្តាហ្វីនិច្ច

03 Dec, 01:31


រដូវរងាមានអាកាសធាតុត្រជាក់ខ្លាំង ដែលនាំអោយរុក្ខជាតិផ្អាកលូតលាស់ ហើយសត្វផ្អាកចេញក្រៅដោយពួនសំងំរក្សាកម្លាំង ដើម្បីចេញចរយាត្រានារដូវផ្ការីក។

នេះជាវេលា RESET ឋាមពលប្រចាំឆ្នាំ។

ចូររក្សាសុខភាព និងបរិភោគអាហារមានធាតុយ៉ាងអោយបានច្រើន ដើម្បីរក្សាកំដៅក្នុងខ្លួន។

METAFENIX មេត្តាហ្វីនិច្ច

02 Dec, 08:46


អ្នកណាខ្លះស្គាល់សៀវភៅនេះ?

METAFENIX មេត្តាហ្វីនិច្ច

30 Nov, 14:17


វេលាដែលឆ្លងចូលខែជូត

METAFENIX មេត្តាហ្វីនិច្ច

26 Nov, 23:33


ពេលខ្លះបុណ្យដែលយើងផ្តល់ មិនដល់បាបដែលគេមាន ទោះបីគេនៅក្នុងភូមិយូរយ៉ាងណា ក៏មិនមានសេចក្តីជ្រះថ្លាដូចអ្នកដែលរក្សាសន្សំបុណ្យ មានសិលធម៌ខ្ពស់ និងស្វះស្វែងរកចំណេះមកដាក់ខ្លួនដែរ។ កូនដែលប្រកបដោយគន្លងធម៌ និងសិលធម៌សង្គម ជាបុណ្យធំរបស់មាតាបិតា។

ទមិឡមិនអាចសម្ងំលាក់ខ្លួននៅក្នុងចំណោមអ្នកមានបុណ្យបានយូរទេ វានឹងបង្ហាញមុខពិតប្រាកដ។ វាក៏មិនមែនដោយសារយុគ៩ដែរ តែដោយសារវានឿយហត់នឹងលាក់ខ្ល្លួន។

ធ្វើបុណ្យជារឿងរបស់យើង សាងបាបជារឿងរបស់គេ។

METAFENIX មេត្តាហ្វីនិច្ច

22 Nov, 15:24


ជួបអ៊ុំស្រីម្នាក់នៅហ្វាម៉ាស៊ីកាលពីល្ងាចម៉ិញ គាត់ឃើញកូនៗខ្ញុំ ហើយគាត់និយាយថា៖

អូនហើយ វ័យពេញស្រឡាញ់ ឃើញកូនៗរបស់អូនឯងហើយមីងនឹកអាសូរដល់ព័ត៌មានមួយដែលចាក់ថ្នាំធ្វើអោយម្តាយស្លាប់ហើយយកទៅបោះចោលនៅព្រៃហើយដាក់កូនតូចអោយនៅជាមួយសពម្តាយចោលទៀត... មនុស្សអីក៏ចិត្តដាច់ម្លេះ....

ខ្ញុំស្តាប់ហើយក៏នឹកដល់ព័ត៌មានមួយនោះ នឹងអាណិតក្មេងនោះខ្លាំងណាស់ អាណិតជាងម្តាយដែលបានស្លាប់ដោយមិនដឹងខ្លួននោះទៀត។

យើងរាល់ថ្ងៃប្រហែលបានសង្កេតឃើញហើយថា សង្គមមនុស្សឥឡូវមនុស្សចាប់ផ្តើមឃោរឃៅ យង់ឃ្នងជាងមុន ឆាប់មួរម៉ៅ ច្រឡោត ចង់រក្សានិងលើកតំកើងកិត្តយសដោយអ្វីក៏ហ៊ានធ្វើ... ទាំងនោះជាចំនុចផ្នែកងងឹត(DARK SIDE)នៃយុគទី៩។

ការពិតទៅយុគ៩ វាមានរឿងដែលនឹកស្មានមិនដល់ជាច្រើន ទាំងផ្លូវភ្លឺនិងផ្លូវងងឹត ដែលវាមិនមែនត្រឹមតែជាការបកអាក្រាតគ្នាតាមតែសង្វាក់ផ្អើលតាមគ្នានោះទេ។

ខ្ញុុំនឹងបង្ហាញបន្ថែមនៅវីដេអូហុងស៊ុយប្រចាំឆ្នាំ២០២៥។

តែអាចនឹងខ្ជិលចេញវីដេអូនោះ បើមិនសូវមានអ្នកចាប់អារម្មណ៍ចង់ដឹងទេ!😂

METAFENIX មេត្តាហ្វីនិច្ច

17 Nov, 00:14


តាំងខ្លួនជាទ័ពដែលត្រៀមលក្ខណៈជានិច្ច

(ត្បិតរូបបង្កើតឡើងដោយ AI ដែលពេលខ្លះមានលក្ខណៈចម្លែក តែវាមិនមែនជាបញ្ហារំខានដល់ការគិតរបស់មនុស្សឆ្លាតទេ)

មើលរូបហើយ... តោះយើងសាកស្រម៉ៃទាំងអស់គ្នាថា៖

យើងគ្រប់គ្នាជាកងទ័ពដ៏អង់អាចក្លាហាន ខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាព ស្មោះត្រង់.. និងមុះមុតការពារថែរក្សាដែនដី មិនអោយមានខ្មាំងសត្រូវណាម្នាក់ហ៊ានឈ្លានពានមហានគរនិងបំពារបំពានប្រជាជនរបស់ខ្លួនឡើយ។ ដើម្បីការពារមហានគរនិងពលរដ្ឋរបស់ខ្លួនបានល្អ កងទ័ពមិនដែលហ៊ានធ្វេសប្រហែស ភ្លើតភ្លើន សប្បាយភ្លេចខ្លួន... និងខ្ជិលច្រអូសឡើយ! កងទ័ពតែងតែត្រៀមខ្លួនជានិច្ច បន្តកសាងសមត្ថភាពជានិច្ច ក្នុងការការពារដែនដីមាតុភូមិ។ ខ្មាំងសត្រូវអាចនឹងវាយលុកបានគ្រប់ពេលវេលា បើហ៊ានតែប្រហែសបន្តិច!

តើអ្នកមានមោទកភាពយ៉ាងណាខ្លះចំពោះខ្លួនឯង?
(គិតសិន ចាំអានបន្ត)

ឥឡូវយើងភ្ញាក់ពីក្តីស្រម៉ៃមកវិញ ហើយខ្ញុំកំពុងប្រាប់ថា បច្ចុប្បន្នអ្នកក៏ជាមេទ័ពដ៏អស្ចារ្យម្នាក់ដែរ! តើអ្នកជឿទេ?!

អ្នក គឺជាមេទ័ពដ៏អង់អាចក្លាហានម្នាក់ដែលខិតខំតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីការពារគ្រួសាររបស់អ្នក ដើម្បីកសាងអនាគតគ្រួសារដ៏រុងរឿង! ដូច្នេះអ្វីដែលអ្នកធ្វើដើម្បីការពារមហានគរដូចក្នុងក្តីស្រម៉ៃខាងលើ ក៏ត្រូវតែជាទង្វើរដែលអ្នកដែលត្រូវធ្វើដើម្បីក្រុមគ្រួសារដែរ។

អ្នក គឺជាមេទ័ព
គ្រួសារ គឺជាមហានគរ

អ្នកដឹងទេថា នៅក្នុងក្បួនសឹករបស់ស៊ុនអ៊ូ ដើម្បីកសាងទ័ពដែលខ្លាំង កងទ័ពគ្រប់ឋានៈដែលមានមុខងារតួនាទី គឺត្រូវបានគេចាត់ចែងអោយធ្វើតាមជំនាញនិងទេពកោសល្យ។ គេមិនមែនចេះតែចាប់ដាក់អោយធ្វើនេះ ធ្វើនោះដោយព្រាវៗតាមចិត្តនឹកឃើញ ឬតាមខ្សែរយៈរកកន្លែងស្រួលឬលុយច្រើនទេ។ ហើយកងទ័ពត្រូវតែមានសមត្ថភាពពេញលេញ!

នៅកន្លែងការងារក៏ត្រូវតែរៀបចំបុគ្គលិកនិងថ្នាក់ដឹកនាំអោយត្រូវតាមនិស្ស័យ ជំនាញ និងទេពកោសល្យដែរ ដើម្បីបង្កើនប្រសិទ្ធិភាពការងារអោយទទួលបានលទ្ធផលគាប់ប្រសើរ។

ក្នុងជីវិតរស់នៅរបស់សង្គមគ្រួសារក៏បែបនោះ យើងទុកដាក់កូនចៅ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក៏អោយសមស្របនឹងនិស្ស័យ និងទេពកោសល្យរបស់ពួកគាត់ដែរ ទើបជីវិតមិនខាតពេលក្នុងការធ្វើនេះបន្តិចធ្វើនោះបន្តិចរហូតដល់វ័យចំណាស់ហើយ ទើបរកឃើញទេពកោសល្យនិងមុខរបរដែលខ្លួនចូលចិត្ត។

ទាំងនេះជា ចំនុចដែលមេត្តាហ្វីនិច្ចតែងអោយគុណតម្លៃខ្ពស់លើការប្រឹក្សារាសីពិសេសតាមក្បួនប៉ាជឺ និងឈីមិនតុនជែ ព្រោះវាជាក្បួនដែលមានលក្ខណៈសុក្រិត្យជាងក្បួនដទៃ។

ទោះយ៉ាងណា អ្នកត្រូវចងចាំ និងដាស់តឿនខ្លួនឯងជានិច្ចថា៖ អ្នកគឺជាមេទ័ព បើអ្នកហ៊ានតែប្រហែស មហានគររបស់អ្នកនឹងដួលរលំ!

ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

********
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

16 Nov, 00:14


អតីតកាលល្អសំរាប់ជាមេរៀន តែមិនល្អសម្រាប់អោបក្រសោបទេ!

ទំរាំឈានមកដល់សព្វថ្ងៃនេះបាន យើងគ្រប់គ្នាតែងតែមានអតីតកាល ដែលវាអាចជារឿងល្អ និងមិនល្អ។ គ្មានអ្នកណាម្នាក់ដែលមានជីវិតល្អឥតខ្ចោះនោះទេ សូម្បីតែព្រះ!

អតីតកាល ជាប្រវត្តិ និងជាបទពិសោធន៍របស់យើងដែលយើងត្រូវចងចាំ និងយកជាមេរៀនសម្រាប់កសាងខ្លួនអោយល្អប្រសើរជាងអតីតកាល និងមិនអោយកសាងកំហុសដដែលៗ តែបើយើងបន្តរស់នៅក្នុងអតីតកាលដោយការរំលឹករឿងចាស់មកជាមោទកភាពក្តី ឬជាការទួញសោកក្តី ដោយមិនមានការតាំង/កាត់ចិត្ត កសាងសមត្ថភាពបន្ថែម កសាងស្នាដៃថ្មី ឬសម្លឹងមើលទៅអនាគតកាលដ៏ស្រស់បំព្រងទេ យើងនឹងមិនអាចរីកចម្រើនបានឡើយ។

យើងគ្រប់រូបគួរចាំថា អតីតកាល ជាវេលាដែលបានកន្លងហួសទៅហើយ! ដូច្នេះត្រូវក្រោកឈរឡើង ដើម្បីប្រឈមនឹងបច្ចុប្បន្នកាល និងឈានទៅរកអនាគតកាល។ យើងត្រូវចេះរៀនពីអតីតកាល យកវាមកជាមេរៀនសម្រាប់កសាងបច្ចុប្បន្នកាលអោយល្អ នោះអនាគតអាចនឹងទទួលបានផលកាន់តែល្អ!

ក្នុងក្បួនប៉ាជឺ យើងអាចដឹងដំណើររាសីតាមវេលាចរបាន ដែលវាតែងតែគេហៅថា LUCK PILLAR ឬវ័យចរ។ វ័យចរដែលកន្លងហួសហើយ យើងទុកវាត្រឹមជាមេរៀន ហើយយើងត្រូវមើលវ័យចរបច្ចុប្បន្ន និងអនាគតជាអាទិភាព។

⭐️បើវ័យចរដែលកន្លងហួសជាវេលាមិនល្អ ហើយអ្នកនៅបន្តដេកដួលតាមវា នោះជីវិតអ្នកនឹងដូចមនុស្សដែលគ្មានវិញ្ញាណ។

⭐️បើវ័យចរដែលកន្លងហួសជាវេលាល្អ ហើយអ្នកនៅបន្តមានមោទកភាពចំពោះខ្លួនឯងដោយមិនព្រមកសាងខ្លួនអោយល្អប្រសើរជាងមុនទេ នោះអ្នកនឹងអាចប្រឈមនឹងការដួលផ្ងារជើង។

អ្នកដែលជោគជ័យនៅអតីតកាលមិនប្រាកដថា នឹងជោគជ័យនៅអនាគតទេ។ ហើយអ្នកដែលបរាជ័យនៅអតីតកាល ក៏មិនប្រាកដថានៅបែបនោះដដែលរហូតដែរ។

⭐️បើក្នុងដំណើរវ័យចរអនាគតល្អ គួរពង្រឹងខ្លួន កសាងសមត្ថភាពបន្ថែម ដើម្បីត្រៀមទទួលយកឋាមពលល្អៗនោះ!

⭐️បើក្នុងដំណើរវ័យចរអនាគតមិនល្អ ចូររក្សាការប្រុងប្រយ័ត្នលើរាល់កិច្ចការដែលធ្វើ ពង្រឹងខ្លួន កសាងសមត្ថភាព ប្រមូលមនុស្សដែលមានដួងរាសីល្អមកក្បែរ ដើម្បីទប់ទល់ និងបង្វែរស្ថានការណ៍ពីអាក្រក់ទៅល្អ។

យើងក៏គួរចាំផងដែរថា ក្នុងគ្រោះមានលាភ និងក្នុងលាភមានគ្រោះ!

លើលោកនេះគ្មានអ្វីដែលល្អជាងការត្រៀមខ្លួនទុកជាមុនទេ!

ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

********
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

15 Nov, 13:30


អ្នកសមាធិយប់នេះ អាចប្រើភ្លេងបើកខែលការពារជំនួយបាន។ 
https://t.me/ometafenix/1495

METAFENIX មេត្តាហ្វីនិច្ច

14 Nov, 22:59


កុំព្យាយាមបំពេញចិត្តគេ ហើយភ្លេចតម្លៃខ្លួនឯង!

មិនថាទំនាក់ទំនងស្នេហា ការងារ ឋានៈ សង្គម ឬយ៉ាងណានោះទេ បើអ្នកអោយតម្លៃគេច្រើនពេកដោយភ្លេចអោយតម្លៃខ្លួនឯង នោះអ្នកនឹងទម្លាក់តម្លៃខ្លួនឯងក្នុងក្រសែភ្នែករបស់គេ ពិសេសមនុស្សនៅក្នុងសង្គមបច្ចុប្បន្ន។ 

ធ្វើអ្វីក៏ដោយ ក៏ត្រូវរក្សាគោលជំហរខ្លួនឯងដែរ!


ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

********
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

14 Nov, 15:30


រឿងចៃដន្យថ្ងៃនេះ ចូលហូបអាហារថ្ងៃត្រង់នាភោជនីយ៍ដ្ឋានមួយនៅសែនសុខ គេរៀបចំកញ្ចុះលេខ៥៨អោយ ចេះតែនឹកថា អ្នករៀបនេះដាក់តាមលេខឡានហ្មង ព្រោះគាត់អត់ស្គាល់លេខទូរស័ព្ទ ស្រាប់តែចូលអង្គុយហើយមើលម៉ោងចំ ១១៖៥៨ទៀត!

អត់ហ៊ានបង្ហោះពេលភ្លាមនោះ ខ្លាចមានហ្វេនដើរទៅឈ្លបការ! 😂

ជាំង វៃជឺ ម្នាក់នេះខុសគេ មិនដែលចង់ដល់ណាល្បីនៅនោះទេ ព្រោះយើងមិនល្បីស្រាប់ផង។ 😅

METAFENIX មេត្តាហ្វីនិច្ច

14 Nov, 06:14


នៅថ្ងៃសុក្រទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំថ្ងៃមមែ ខែកុរ ឆ្នាំរោង ត្រូវជាថ្ងៃ១៥កើត ខែកក្តិក ជាថ្ងៃសិល ពេញបូណ៌មី ដែលប្រជាជនប្រារព្ធពិធីសំពះព្រះខែ និងអកអំបុក។

ដើម្បីទទួលយកឋាមពលសូរិយាចន្ទ្រាពីថ្ងៃដែលមានឫក្សល្អវិសេសនេះ នៅម៉ោងមមី(ចន្លោះម៉ោង ១១៖០០ ដល់ ១២៖៥៩) ចូរដាក់ទឹកមួយផ្តិល(ផ្តិលស្ពាន់មានឥទ្ធិពលខ្លាំងជាងគេ) នៅទិសមមី ឬទិសជូត ដែលមានពន្លឹព្រះអាទិត្យចាំងចំ។ ដាក់យ៉ាងហោចណាស់ ១៥នាទី ហើយយកមកទុក និងយកមកដាក់ម្តងទៀតនៅពេលយប់ម៉ោងជូត(ចន្លោះម៉ោង២៣៖០០ ដល់ ០០៖៥៩)។

ចំណាំ៖ ទឹកត្រូវនៅក្នុងផ្តិលរហូតដោយមិនផ្ទេរចេញ។

ទឹកនោះអាចយកមកប្រើប្រាស់ជាពីររបៀប៖
១. បើសម្រាប់កិច្ចពិធីផ្សេងៗ និងការងូតរំដោះគ្រោះនានា អាចទុកទឹកក្នុងផ្តិលដល់ពេលណាក៏បាន។
២. បើសម្រាប់បរិភោគ មិនគួរទុកទឹកក្នុងផ្តិលលើសពី២៤ម៉ោងឡើយ ហើយក៏មិនគួរផឹកលើសពី២០០មីលីលីត្រក្នុងមួយថ្ងៃដែរ។

ស្ពាន់ត្រូវបានគេចាត់ទុកថាជាលោហៈធាតុដែលមានឥទ្ធិពលពិសេសជួយក្នុងការសមាធិ ការបង្កើនហ្វ្រេហ្គង់ឋាមពល និងកម្ចាត់មេរោគជាដើម។ អ្នកអាចសង្កេតមើល ទឹកនៅក្នុងផ្តិលស្ពាន់សុទ្ធល្អមិនមានដង្កូវទឹកទេ។ ហើយក្បួនវេជ្ជសាស្ត្របុរាណទាំងខ្មែរ ចិន កូរ៉េ.. ក៏ច្រើនប្រើផ្តិលស្ពាន់ក្នុងការព្យាបាលជម្ងឺដែរ។ ការរៀបហុងស៊ុយ បើមានលទ្ធភាពប្រផ្តិលស្ពាន់នៅទិសដែលត្រូវការលោហៈធាតុ(មាស) នឹងជាការរៀបដ៏វិសេស ពិសេសការបន្សាបផ្កាយលេខ២។

អ្នកលក់ផ្តិលស្ពាន់សូមកុំឡើងថ្លៃ សូមចូលរួមជួយប្រជាជនយើងអោយរីកចម្រើន!

សម្រាប់អ្នកដែលនិយមសមាធិឈីមិនតុនជែ គួរអង្គុយសមាធិសញ្ជឹងគិតលើអ្វីដែលចង់បានក្នុងន័យវិជ្ជមាន ដោយបែរខ្នងទៅកាន់ទិសខាងត្បូង ម៉ោងណាក៏បាន ដើម្បីទទួលយកឋាមពលពិសេសនេះមកជួយអោយសម្រេចកិច្ចការទាំងឡាយដែលប៉ងប្រាថ្នា។


ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

********
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

14 Nov, 02:36


គាំទ្រផង វៃជឺមានជ័យបារមីហ្វីនិច្ច

METAFENIX មេត្តាហ្វីនិច្ច

13 Nov, 04:16


មនុស្សចង់ស្តាប់នូវអ្វីដែលគេចង់លឺប៉ុណ្ណោះ!

តើអ្នកធ្លាប់និយាយទៅកាន់អ្នកណាម្នាក់ ហើយគេស្តាប់អោយតែរួចដែរឬទេ?

នេះមកពី មនុស្សភាគច្រើនមានបញ្ហាមួយប្រភេទ បញ្ហានោះគឺ គេចង់ស្តាប់នូវអ្វីដែលគេចង់លឺតែប៉ុណ្ណោះ! បើអ្នកនិយាយបំពេញចិត្តគេ នោះគេនឹងនៅបន្តស្តាប់ ហើយស្តាប់យ៉ាងយកចិត្តទុកដាក់ទៀតផង។ តែបើអ្នកនិយាយអ្វីដែលគេមិនចង់ស្តាប់ គេអាចសម្តែងកាយវិការមិនគប្បីបង្ហាញពីការមិនពេញចិត្ត ឬស្តាប់អោយតែរួចៗ។

ការអប់រំមនុស្សក៏ដូច្នេះដែរ! មុននឹងនិយាយ ត្រូវមើលកាលៈទេសៈ និងប្រភេទមនុស្សដែលយើងចង់អប់រំ យើងមិនអាចយកទ្រឹស្តីមួយទៅប្រើសម្រាប់មនុស្សគ្រប់គ្នាបានទេ ព្រោះគេមានទេពកោសល្យ កម្រិតនៃការយល់ ទស្សនៈ.. និងកម្លាំងផ្លូវចិត្តផ្សេងៗគ្នា។

អ្នកដែលមានចំណេះផ្នែកសុខភាពផ្លូវចិត្ត និងចិត្តសាស្ត្រច្បាស់លាស់ គាត់ពូកែមើលមនុស្សនិងរកវិធីនិយាយជាមួយមនុស្សនោះបានល្អណាស់។

សម័យនេះមានអ្នកចេះមើលនិស្ស័យមនុស្សតាមរយៈប៉ាជឺ មុខ បាតដៃ និងឈីមិនតុនជែ ច្រើន ដូច្នេះគេអាចដឹងពីប្រភេទមនុស្សនិងវិធីនិយាយជាមួយមនុស្សបានល្អប្រសើរជាងមុន ដោយរើសយកវិធីនិយាយអោយត្រូវនឹងចំនុចដែលគេចង់ដឹងព្រមជាមួយការអប់រំដែលចង់ផ្តល់ជូន។ តែក៏គួរចេះចិត្តសាស្ត្រអោយល្អមួយទៀតទើបជាការល្អ។

ដូច្នេះហើយ ការដែលចេះមើលនិស្ស័យមនុស្សតាមបរមត្ថវិជ្ជា គឺជាគន្លឹះដ៏សំខាន់ក្នុងការផ្តល់ការប្រឹក្សា អប់រំ ប្រៀនប្រដៅកូនចៅ ក៏ដូចជាក្នុងការជ្រើសរើសបុគ្គលិកអោយបានល្អចំគោលដៅដែរ។

បរមត្ថវិជ្ជា មិនមែនជាការទស្សទាយតែមួយមុខនោះទេ ចូរកុំទម្លាក់តម្លៃវិជ្ជាជីវៈ ហើយក៏កុំយកបរមត្ថវិជ្ជាទៅបំប៉ោងដើម្បីតែកើនអ្នកមើលបានល្បីនោះដែរ។

ជូនពរសំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

********
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

12 Nov, 00:15


យុគសម័យកាលទី៩នេះ ត្រូវតែដុតដៃដុតជើងទើបតាមគេទាន់! ពិសេសពេលដែលអ្នកជំនួញក្លាយជាអ្នកនយោបាយ ហើយអ្នកនយោបាយរូបនោះចាប់ដៃជាមួយសហគ្រិនកំពូលលើវិស័យបច្ចេកវិទ្យា។

ដូណាល់ត្រាំបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកជាលើកទី២ ដែលការជាប់ឆ្នោតលើកនេះមិនមែនដូចមុនទេ! គាត់មានខួរក្បាលថ្មីជាច្រើននៅពីក្រោយភាពជោគជ័យនេះ តួយ៉ាងដូចជា៖

១. កូនប្រុសពៅ BARRON TRUMP ដែលជាក្មេងដែលមានប្រាជ្ញាឆ្លាតវៃ
២. កូនស្រី​ IVANKA TRUMP ដែលជានារីវ័យកណ្តាលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងជំនួញនិងការទំនាក់ទំនង
៣. មនុស្សខួរក្បាលចាស់តែមានគំនិតថ្មីរហូត គឺ ELON MUSK
និងមនុស្សសំខាន់ៗជាច្រើននាក់បានចូលរួមក្នុងការរៀបចំយុទ្ធសាស្ត្រ ក្នុងយុទ្ធនាការបោះឆ្នោតថ្មីៗនេះ។

គេបានផ្តោតលើបច្ចេកវិទ្យា បណ្តាញសង្គម ប្រព័ន្ធផ្សាយ និងPODCASTSដែលមានសមាជិកច្រើនជាឧបករណ៍ឃោសនា ហើយការឃោសនារបស់គេមិនលើកយករឿងអតីតកាលដដែលៗមកទេ ព្រោះគេត្រូវផ្តល់រសជាតិថ្មីដល់ម្ចាស់ឆ្នោត។

មនុស្សជំនាន់ថ្មីមិនស្គាល់រសជាតិចាស់ទេ! នេះហើយជាយុទ្ធសាស្ត្ររបស់ BARRON TRUMP​និង​IVANKA TRUMP។

ការជាប់ឆ្នោតនេះ មិនមែនជាទីបញ្ចប់នៃល្បែងនយោបាយនេះទេ តែវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ!

យើងភាគច្រើនបានដឹងហើយថានៅយុគសម័យកាលទី៩នេះ ជាយុគសម័យបច្ចេកវិទ្យា ដូច្នេះគេនឹងជំរុញអោយមានការផ្តល់អាជ្ញាបណ្ណពេញសិទ្ធិលើការប្រើប្រាស់CRYPTOCURRENCY AND DIGITAL BLOCKCHAIN, ARTIFICIAL INTELLIGENT (AI), ROBOTS, FLYING CARS..ជាដើម។

យើងក៏គួរទទួលស្គាល់ដែរថា អ្វីដែលថ្មីមិនប្រាកដថាជោគជ័យភ្លាមទេ តែនៅពេលដែលគេមានឆន្ទះ និងលុយធំ មិនយូរមិនឆាប់គេនឹងធ្វើវាបាន។ វេលានោះសង្គមលោកនឹងកាន់តែផ្លាស់ប្តូរហើយវាកាន់តែរហ័ស។

ELON គឺជាមនុស្សគ្រោះថ្នាក់ចំពោះមនុស្សជាតិ ព្រោះគាត់នឹងប្រើមនុស្សយន្ត(ROBOTS, & AI)ធ្វើការជំនួសមនុស្ស។ នោះហើយជាវេលាដែល មនុស្សនឹងចាប់ផ្តើមក្លាយជាទាសកររបស់មនុស្សយន្តបន្តិចម្តងៗ។

យើងគួរធ្វើបច្ចុប្បន្នភាពចំណេះនិងសមត្ថភាពរបស់យើង ដើម្បីដើរអោយទាន់ការវិវត្តន៍ដ៏រហ័សនៃបច្ចេកវិទ្យា។

បើយើងនៅតែរស់នៅសប្បាយបែបសត្វរៃ ហើយរវល់តែចង្អុរយុគ៩នឹងបកអាក្រាតអ្នកនេះអ្នកនោះ យើងនឹងមិនអាចតាមគេទាន់ឡើយ។

ដល់វេនរបស់យើងហើយ ក្រោកឡើង!

បំណងល្អពី មេត្តាហ្វីនិច្ច

METAFENIX មេត្តាហ្វីនិច្ច

10 Nov, 23:01


នៅថ្ងៃទី១១ ខែ១១ នេះ ជាវេលាមានកម្លាំងឋាមពលពិសេស ដោយសារមានលេខមួយស្ទួនគ្នា៤ដង។

បើនៅសុខៗយើងមើលម៉ោងស្រាប់តែឃើញលេខ ១១៖១១ នោះវាអាចមានអត្ថន័យផ្សេងៗគ្នាដូចខាងក្រោម៖

១. បើកំពុងធ្វើកិច្ចការអ្វីមួយហើយ នៅមន្ទិលថា កិច្ចការនោះល្អសម្រាប់យើងឬអត់ យើងគួរយកវាឬអត់... លេខនោះជាចម្លើយរបស់ចក្រវាឡប្រាប់មកយើងថា ធ្វើទៅ វាល្អសម្រាប់យើងហើយ។

២. បើមិនមានសំនួរ ឬមន្ទិលអ្វីនោះទេ តែចង់បានជំនួយដោះស្រាយបញ្ហា... លេខនោះជាសញ្ញាប្រាប់ពីចក្រវាឡថា ស្ថានសួគ៌បើកច្រកចាំទទួលសំណើររបស់យើងហើយ។

នៅថ្ងៃនេះ ជាថ្ងៃមានឋាមពលពិសេស ចូរសមាធិសញ្ជឹងគិតតាមក្បួនឈីមិនតុនជែ ដោយបែរខ្នងទៅកាន់ទិសខាងកើត នៅវេលាម៉ោង ១១៖១១ ថ្ងៃត្រង់ម្តង និងយប់ម្តង។ វាមិនមែនជាការចៃដន្យទេ ព្រោះយើងបានត្រៀមជាស្រេចនូវសំនួរ ឬសូមណូមពរទាំងឡាយដើម្បីដាក់បញ្ជូនទៅចក្រវាឡ ក្នុងការស្នើសុំដំណោះស្រាយឬជំនួយផ្សេងៗ។

បំណងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

********
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

10 Nov, 00:14


វង្វេង

វង្វេងមានច្រើនបែបច្រើនសណ្ឋាន តែសំខាន់ បើដឹងថាខ្លួនឯងវង្វេងហើយស្វែងរកជំនួយ នោះជាការប្រសើរ។ អ្វីដែលបារម្ភបំផុត គឺមនុស្សវង្វេងហើយតាំងថាខ្លួនមិនវង្វេង!

កុំវង្វេងនឹងទ្រព្យក្រៅខ្លួន ដោយមិនពង្រឹងចំណេះវិជ្ជា សមត្ថភាព និងសុខភាព!

កុំវង្វេងនឹងមុខមាត់ក្នុងសង្គម ដោយគ្មានមុខមាត់ជួបនឹងម្ចាស់បំណុល!

កុំវង្វេងនឹងភាពល្ងង់ខ្លៅ ដោយមិនសូវស្តាប់យកគំនិតអ្នកដទៃ!

កុំវង្វេងនឹងភាពជោគជ័យដែលសាងកន្លងមក ដោយមិនព្រមរៀនបត់តាមកត្តាសង្គម!

កុំវង្វេងនឹងអ្នកដទៃ ដោយភ្លេចមនុស្សនៅផ្ទះ!

កុំវង្វេងនឹងធ្វើតាមគេ ដោយមិនបានស្វែងយល់អំពីខ្លួនឯង!

តើអ្នកធ្លាប់វង្វេងបែបណាខ្លះ?
**

អ្នកដឹងទេ?!
វាកាន់តែគ្រោះថ្នាក់បើដឹងថាខ្លួនវង្វេងហើយ នៅបណ្តែតបណ្តោយក្នុងភាពអន្ធកាលដោយមិនរើសបំរាស់!


បំណាងល្អពី មេត្តាហ្វីនិច្ច
អ្នកឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា

************************
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix

#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi

METAFENIX មេត្តាហ្វីនិច្ច

09 Nov, 10:52


ដើម្បីចូលរួមបញ្ចេញមតិក្នុងមាតិកានានារបស់មេត្តាហ្វីនិច្ច បងប្អូនអាចចុចស្នើរសុំចូលភូមិហុងស៊ុយជាមុនសិនដូចក្នុងរូប។

បងប្អូនក៏អាចចូលដោយផ្ទាល់តាមរយៈ៖ https://t.me/+ZPjXllLUMUxhOWFl

💐🎊🎉

METAFENIX មេត្តាហ្វីនិច្ច

09 Nov, 02:14


បើតាមពន្លឹបេះដូង ក៏មិនគួរចោលស្រមោលខួរក្បាលដែរ!

ស្រឡាញ់គ្នា
អោយចេះមើលមនុស្ស

មនុស្សចេះប្រើសម្តី
មិនប្រាកដថាចេះស្មោះ

ផលិតផលផ្សាយច្រើន
មិនប្រាកដថាមានគុណភាព

បើចង់ធ្វើអ្វីមួយតាមចិត្តខ្លួន
អោយចេះមើលកាលៈទេសៈ

ធ្វើអ្វីក៏ដោយកុំអោយងប់ងុល និងយកខ្លួនជាធំ ព្រោះបើប្រកាន់យកវាដាក់ខ្លួន យើងអាចនឹងងងឹតងងុល។

សម័យកាលប្រែប្រួល បច្ចេកវិទ្យាក៏កាន់តែទំនើប មនុស្សក៏កាន់តែប្រែប្រួល ពិសេសលើល្បិចបោកប្រាស់ បើយើងមិនពង្រឹងប្រាជ្ញាអោយទំនើបទេ យើងនឹងផុយស្រួយណាស់ក្នុងការចាញ់បោកគេ។ 

បើយើងអោយតម្លៃពន្លឺនៃបេះដូងខ្លាំងពេក ពន្លឺខួរក្បាលនឹងសល់តែស្រមោល ទោះយ៉ាងណា ការនៅឃើញស្រមោល នៅតែប្រសើរជាងការដែលមិនឃើញទាល់តែសោះ។

សម័យនេះមានគេបង្រៀនមើលង៉ូវហេងមុខ មើលបាតដៃ មើលរាសី និងផ្តល់សេវាភ្លូកទឹកភ្លូកដីពេញទឹកដីអច្ឆរិយៈ គួរសាកល្បងស្វែងរកអ្នកដែលមានវិជ្ជាជីវៈត្រឹមត្រូវណាមួយក្នុងការប្រឹក្សារាសីខ្លួន និងដៃគូរបស់ខ្លួនដែលជាបេះដូងនោះ ជៀសវាងអស់ទាំងស្រមោលខួរក្បាល ខ្សត់ទាំងពន្លឺបេះដូង។

បំណងល្អពី មេត្តាហ្វីនិច្ច

METAFENIX មេត្តាហ្វីនិច្ច

08 Nov, 14:56


យប់នេះសូមនិយាយបន្តិច ជូនដល់ប្អូនៗក្មួយៗដែលមានការឧស្សាហ៍ព្យាយាមទម្លាក់លីងវីដេអូអាសអាភាសក្នុងភូមិហុងស៊ុយ! 

ឪពុកម្តាយខ្នះខ្នែងរកលុយយ៉ាងលំបាកដើម្បីបញ្ជូនប្អូនៗក្មួយៗទៅរៀន ក្នុងបំណងដើម្បីអោយកូនៗមានចំណេះនិងបានធ្វើការរកស៊ីត្រឹមត្រូវដែលសង្គមអោយតម្លៃ។ ចុះបើគាត់ដឹងថាប្អូនៗរកលុយបានរាល់ថ្ងៃពីទង្វើរពីការបង្កើតវេបសាយអាសអាភាសដែលសង្គមស្អប់ខ្ពើមបែបនេះ តើប្អូនគប្បីនឹងឪពុកម្តាយ ដូនតា និងដួងវិញ្ញាណក្ខ័ន្ធបុព្វបុរសដែរឬទេ? ប្អូនរកលុយបានពីវាប៉ុន្មានហើយហ្នុង? គេជេរដាក់បណ្តាសារប៉ុន្មាននាក់ហើយ? ជីវិតមកដល់សព្វថ្ងៃសមប្រកបទេ?

សូមប្អូនៗក្មួយៗពិចារណាឡើងវិញ ខ្ញុំនិយាយគឹដើម្បីអោយប្អូនៗក្មួយៗពិចារណាតាមកម្លាំងបុណ្យដែលប្អូនៗក្មួយៗមាន។ មានបុណ្យប៉ុណ្ណាក៏អាចយល់បានត្រឹមនោះ។

ខ្ញុំក៏សូមចែកបុណ្យដែលខ្ញុំសាងមួយចំណែក ជូនដល់ប្អូនៗក្មួយៗដែលឧស្សាហ៍ព្យាយាមទាំងនោះដើម្បីអោយមានពន្លឹក្នុងជីវិត និងមានប្រាជ្ញាអាចរកស៊ីត្រឹមត្រូវដែលសង្គមមិនស្អប់ខ្ពើមទាំងជាតិនេះនិងជាតិខាងមុខ!

METAFENIX មេត្តាហ្វីនិច្ច

07 Nov, 23:24


ថ្ងៃនេះល្អសម្រាប់៖ ជម្រះទម្លាប់មិនល្អ របស់មិនល្អ មិត្តមិនល្អ ស្នេហាមិនល្អ លែងលះ កាត់ចោលរបស់មិនល្អ កាត់ក្រចក/សក់ បរិច្ចាគឈាម លែងសត្វ ដាក់ទាន...ស្ក្រាប់ស្បែក។

វេលាល្អចាប់ពីម៉ោងមមែរហូតដល់ម៉ោងរកា។

METAFENIX មេត្តាហ្វីនិច្ច

07 Nov, 00:39


ខែកុរបានចូលមកដល់ ពេលខ្លះកុំឆ្ងល់ថា ដល់ខែថ្មីហើយម៉េចបាននៅស៊យទៀត
គួរមើលទង្វើរដែលយើងធ្វើកន្លងមកផង!

(ម្សិលមិញជាវេលាឆុងប្រចាំឆ្នាំ)

METAFENIX មេត្តាហ្វីនិច្ច

06 Nov, 03:07


តា ឬ យាយ?

METAFENIX មេត្តាហ្វីនិច្ច

02 Nov, 23:44


ដំណើរវិវត្តន៍របស់សុខភាពតាមវ័យ (ភាគបញ្ចប់)

ដូចដែលមិត្តអ្នកអានបានដឹងរួចមកហើយនៅក្នុងភាគមួយ ដែលបានបញ្ជាក់អំពីដំណើររាសីតួឆ្នាំតំណាងអោយវេលាចាប់ពីកើតរហូតដល់អាយុ១៤ឆ្នាំ(នារី) និង១៦ឆ្នាំ(បុរស) ហើយបងប្អូនដែលបានរៀនគិតនិងវិភាគក៏អាចទាញចេញសេចក្តីសនិ្នដ្ឋានថា តួខែតំណាងអោយវេលាចាប់ពីអាយុ១៤ឆ្នាំរហូតដល់២៨ឆ្នាំ(នារី) និង១៦ឆ្នាំរហូតដល់៣២ឆ្នាំ(បុរស)។ គួរបញ្ជាក់សារជាថ្មីផងដែរថា នេះជាតួលេខតំណាងឬប្រហាក់ប្រហែលព្រោះវាមានគម្លាតខុសគ្នាមុនក្រោយប្រហែល១ទៅ៣ឆ្នាំ ឬច្រើនជាងនេះ នៅក្នុងប្រអប់និមួយៗ។ ព្រំដែននៃតួខែនិងតួឆ្នាំ ជាវេលាពាក់កណ្តាលអាយុ។

សញ្ញាសួរកើតមានឡើងបន្ទាប់ពីមិត្តអ្នកស្រឡាញ់សុខភាពអានអត្ថបទរួច សំនួរនោះគឺ តើនឹងមានអ្វីប្រែប្រួលទៀតបន្ទាប់ពីនេះ?

វ័យកាន់តែច្រើន រាងកាយក៏ចាប់ផ្តើមចុះខ្សោយ វាមិនខុសពីម៉ាស៊ីនដែលត្រូវថែទាំជួសជុលនោះទេ។

បន្ទាប់ទៅនេះ ជាវ័យអន់ថយ ឬវ័យគ្រោះ៖

ដំណើរវ័យគ្រោះសម្រាប់នារីមាន៣ដំណាក់កាល៖
១. នៅពេលចូលដល់អាយុ៣៥ឆ្នាំ ប្រព័ន្ធតំរងនោមចាប់ផ្តើមចុះខ្សោយ ក្រពះនិងពោះវៀនធំចាប់ផ្តើមមិនសូវមានកំលាំងដូចមុន ស្បែកមុខចាប់ផ្តើមមានស្នាមជ្រួញ និងសក់ចាប់ផ្តើមជ្រុះ។

២. នៅពេលចូលដល់អាយុ៤២ឆ្នាំ ពោះវៀនធំ ពោះវៀនតូច និងប្រព័ន្ធបង្កើតកំដៅស្អំរាងកាយចាប់ផ្តើមចុះខ្សោយ បណ្តាលអោយមានអាការៈត្រជាក់ពោះ និងមានកង្វះខាតក្នុងការបញ្ជូនកំដៅទៅផ្នែកផ្សេងៗនៃរាងកាយ ដែលអាចបង្ករអោយមានអាការៈស្ពឹកឬឧស្សាហ៍រោយដៃជើង ឈឺខ្នងចង្កេះ.. ហើយប្រព័ន្ធតំណរពូជចាប់ផ្តើមខ្សោយដែលពិបាកនឹងមានបុត្រ។

៣. នៅពេលចូលដល់អាយុ៤៩ឆ្នាំ នឹងអាចបាត់រដូវ ឱកាសមានបុត្រកាន់តែតិច កំលាំងកាន់តែខ្សត់ខ្សោយ រាងកាយចាប់ផ្តើមប្រែប្រួលខ្លាំង។ ការពិតទៅ នៅពេលដែលចំនុចទីពីរខាងលើឆាប់ធ្វើទុក្ខពេលណា ចំនុចទី៣នេះក៏នឹងឆាប់ធ្វើទុក្ខទៅតាមហ្នឹងដែរ ព្រោះបើប្រព័ន្ធបង្កើតកំដៅស្អំរាងកាយចុះខ្សោយហើយ គ្រប់យ៉ាងនឹងមានបញ្ហា។

ដំណើរវ័យគ្រោះសម្រាប់បុរសមាន៤ដំណាក់កាល៖
១. នៅពេលចូលដល់អាយុ៤០ឆ្នាំ ប្រព័ន្ធតំរងនោមចាប់ផ្តើមចុះខ្សោយ ឈឺចង្កេះ ជ្រុះសក់និងចាប់ផ្តើមស្កូវ ហើយធ្មេញចាប់ផ្តើមពុកផុយ។

២. នៅពេលចូលដល់អាយុ៤៨ឆ្នាំ ប្រព័ន្ធតំរងនោមនិងប្រូស្តាតចុះខ្សោយខ្លាំង ដែលបណ្តាលអោយមានការប៉ះពាល់ដល់អវៈយវៈផ្សេងៗក្នុងរាងកាយកាន់តែខ្លាំង ហើយសក់ស្កូវកាន់តែច្រើន។ អ្នកអាចសង្កេតឃើញថា បើបុគ្គលណាឆាប់មានសក់ស្កូវមុនអាយុ បុគ្គលនោះទំនងជាមានបញ្ហាតំរងនោមខ្លាំង។ (សម្រាប់អ្នកដែលមានឋាមពលថៃជីចូលខ្លាំងក៏ឆាប់មានអាការៈសក់ស្កូវដែរ។)

៣. នៅពេលចូលដល់អាយុ៥៦ឆ្នាំ ប្រព័ន្ធថ្លើមចាប់ផ្តើមចុះខ្សោយ បង្ករអោយមានបញ្ហាសាច់ដុំសន្លាក់ និងរាងកាយស្ពឹកស្រពន់មិនសូវរស់រវើកដូចមុន។

៤. នៅពេលចូលដល់អាយុ៦៤ឆ្នាំ ឋាមពលរាងកាយចុះខ្សោយខ្លាំង ឆ្អឺងចាប់ផ្តើមស្ពោតនិងងាយបាក់ ជ្រុះធ្មេញ ហើយរាងកាយទ្រុឌទ្រោមខ្លាំងឡើង។

ដំណាក់កាលទាំងនេះ ជាការសិក្សាលើស្ថានភាពសុខភាពប្រជាជនកាលពីបុរាណ និងជាលក្ខណៈទូទៅ ដោយមិនបានផ្តោតលើក្រុមប្រជាជនណាមួយនោះឡើយ។ ជាក់ស្តែងប្រជាជនទាំងបុរសនិងនារីអាចមានស្ថានភាពល្អជាង ឬពីបាកជាងការរៀបរាប់តាមដំណាក់កាលខាងលើ អាស្រ័យលើរបបអាហារ បរិស្ថានរស់នៅ និងការថែរទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។

វគ្គប៉ាជឺ និងសុខភាព នឹងនាំអោយអ្នកសិក្សាបានស្គាល់ពីប្រភេទជម្ងឺនានា ដែលបណ្តាលមកពីអវៈយវៈចុះខ្សោយ ឬការប៉ះទង្គិចឋាមពលនានាទាំងក្នុងវេលាប្រឈមក្តី និងប្រចាំជីវិតក្តី។ យើងក៏នឹងសិក្សាអំពីវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាជម្ងឺដោយសង្កត់ម៉ាស្សាលើជីពចរដែលពាក់ព័ន្ធនឹងជម្ងឺ និងគន្លឹះសំខាន់ៗជាច្រើនទៀត។

ព័ត៌មានអំពីវគ្គសិក្សា៖ https://web.jomnes.net/courses/bazi-n-health/
ទំនាក់ទំនង៖ https://t.me/JiangWeizhi

METAFENIX មេត្តាហ្វីនិច្ច

02 Nov, 10:37


ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹង ស្តីពីការព្យាកររយៈពេល ៣ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥។ #WATER

កម្ពុជានឹងទទួលឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់ និងទទួលរបបទឹកភ្លៀងមានបរិមាណតិចតួច។

សូមសាធារណជនមេត្តាចូលរួមក្នុងការប្រើប្រាស់ទឹក ដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុក ដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ 🌧

@oa_channel | JOIN US

METAFENIX មេត្តាហ្វីនិច្ច

01 Nov, 14:36


កាលពីថ្ងៃម៉ិញខ្ញុំបានដាក់ប្រយោគនេះមួយក្នុងហ្វេសប៊ុកឆាណែល ហើយទទួលបានការវាយតម្លៃទៅលើឧកញ៉ានោះផ្សេងៗគ្នាអាស្រ័យទៅលើផ្នត់គំនិតរបស់អ្នកអាននិងវិភាគ។ អ្នកខ្លះប្រហែលគិតថា ជម្ងឺយុគ៩ធ្វើទុក្ខខ្ញុំ!🤣

កុំបាច់ឆ្ងល់ថា ម៉េចបានខ្ញុំអាចដឹងដល់អ្នកអានថាគិតយ៉ាងណាលើប្រយោគនោះ បើមិនសូវមានអ្នកខមិនផង!

បើឆ្ងល់ ចូរព្យាយាមស្គាល់ខ្ញុំអោយបានច្រើនជាងនេះ តាមរយៈLIKE, FOLLOW, SUBSCRIBE, និង SHARE អោយបានច្រើនៗ 😁

ដំណើររឿងមានឧកញ៉ាម្នាក់ដែលជាអ្នកជំនួញជោគជ័យបើកអាជីវកម្មជាច្រើនមុខទាំងធំទាំងតូច ដែលអាចផ្តល់ការងារអោយប្រជាជនរាប់រយនាក់។ អ្នករៀនបានខ្ពង់ខ្ពស់ទទួលបានមុខតំណែងធំ និងអ្នកមិនបានរៀនទទួលបានមុខងារតូចតាមកម្រិតរបស់ខ្លួន។ ឧកញ៉ារូបនោះគាត់បាននិយាយលេងលាយមែនពេលជប់លៀងជួបជុំបុគ្គលិកទាំងអស់គ្នាថា កាលពីអតីតកាលគាត់ដើររើសអេតចាយ មិនបានរៀនទេ ឥឡូវជាថៅកែរបស់សិស្សពូកែ! ជីវិតរបស់គាត់កំសត់ណាស់ បើវេលានោះគាត់គ្មានការតស៊ូទេ គាត់មិនអាចផ្លាស់ប្តូរ ដំណើរជីវិតរបស់គាត់បានឡើយ។ រើសអេតចាយបានយកទៅលក់យកលុយមកទិញអង្ករដាំបាយហូបជាមួយអំបិល។ វេលាមួយនោះគាត់ធ្វើការហួសកំលាំងធ្លាក់ខ្លួនឈឺដេកតាមរបងវត្ត បានព្រះសង្ឃជួយសង្គ្រោះហើយអោយស្នាក់នៅវត្ត និងបានរៀនសូត្រ..។

ប្រយោគរបស់គាត់បានលាយឡំនឹងការលេងសើច តែបង្ហាញអំពីខ្សែជីវិតដ៏វេទនារបស់គាត់។ អ្នកដែលគោរពស្រឡាញ់គាត់នឹងយកសាច់រឿងពេញលេញទៅដំណាលតៗគ្នា។ តែ

សម្រាប់អ្នកដែលមិនស្រឡាញ់គាត់ ឬអ្នកដែលចង់បំផ្ទុះព័ត៌មាន គេយកតែឃ្លាមួយប៉ុណ្ណោះមកប្រើ នោះគឺ៖ អតីតកាលគាត់ដើររើសអេតចាយ មិនបានរៀនទេ ឥឡូវជាថៅកែរបស់សិស្សពូកែ!

ប្រយោគនេះអាចធ្វើអោយអ្នកដែលនិយមនិងអោយតម្លៃលើការសិក្សាវាយតម្លៃគាត់ថាមិនព្រមលើទឹកចិត្តអោយសិស្សប្រឹងរៀនជាដើម។

អ្នកដឹងទេថា វិស័យសារព័ត៌មាន ឬវិស័យផ្សព្វផ្សាយ មានឥទ្ធិពលខ្លាំងសម្បើមណាស់ក្នុងការផ្តល់ព័ត៌មាន ឬបញ្ជ្រាបផ្នត់គំនិតដល់សាធារណៈជន។ បើគេចង់អោយយើងឃើញចំនុចណាមួយ នោះគេនឹងចាប់យកតែចំនុចតូចមួយមកផ្សព្វផ្សាយ ឬបំផុសបំផុលអោយស្របតាមទម្លាប់ការគិតរបស់សាធារណៈជនទៅ វានឹងផ្ទុះហើយ។ អញ្ចឹងហើយបានជាគេត្រូវការប្រើប្រាស់ និងពង្រឹងបណ្តាញផ្សព្វផ្សាយអោយខ្លាំង ដើម្បីបំរើផលប្រយោជន៍ភាគីរបស់ខ្លួន។ ដូច្នេះ មុននឹងជឿ ឬវាយតម្លៃលើ ព័ត៌មានអ្វីមួយ ចាំបាច់ត្រូវសិក្សារកមើលប្រភព និងដើមហេតុអោយបានច្បាស់លាស់សិន!

ហើយក៏កុំខំស្វះស្វែងរកមុខថាឧកញ៉ានោះជាអ្នកណា ព្រោះគាត់ជាតួអង្គក្នុងការតេស្តសង្គម(SOCIAL EXPERIMENT)របស់ខ្ញុំទេ។

រីករាយរាត្រី ១.១១.២០២៤!

METAFENIX មេត្តាហ្វីនិច្ច

31 Oct, 08:21


ចូលមើលព័ត៌មានបន្ថែម៖
https://web.jomnes.net/courses/bazi-n-health/

METAFENIX មេត្តាហ្វីនិច្ច

30 Oct, 14:58


សម្តីរបស់បណ្ឌិត អ្នកចេះមិនដល់ស្តាប់មិនយល់ទេ ហើយអ្នកចេះមិនដល់ ពេលមិនយល់មិនដែលសូវប្រឹងស្រាវជ្រាវលើអ្វីដែលខ្លួនមិនចេះទេ បែរជាធ្វើទង្វើរមួយ...

អ្នកដឹងថាទង្វើរអ្វីទេ?

ភាគច្រើនគេនិយាយតាមគ្រូគេថា យុគសម័យកាលទី៩ ជាយុគសម័យកាលបង្ហាញភាពពិត បកអាក្រាតអ្នកក្លែងក្លាយ...ជាដើម។

ប្រយោគនោះមិនខុសទេ តែខ្ញុំវិញច្រើនគិតប្លែកពីគេ ខ្ញុំតែងនិយាយថា យុគសម័យកាលទី៩ ជាយុគសម័យកាលផ្ចាញ់ផ្ចាល បំបាក់មុខ... មិនថាគេនិយាយត្រូវឬខុសទេ គឺអោយតែទាស់គំនិតអាត្មាអញ អ្នកនោះខុសហើយ! នេះជាជម្ងឺមហារីកដែលកើតមានមកយូរហើយ តែវេលានេះវានឹងធ្វើទុក្ខខ្លាំងដោយសារ គ្រប់យ៉ាងដើម្បីអាត្មាអញបានល្បី ឬមានគេចូលមកមើលច្រើន។ ជាសុខៗ អោយឆ្កួតក៏ព្រមអោយតែបានល្បី! ជម្ងឺនេះឆ្លងពេញបណ្តាញសង្គម!

ខ្ញុំអាត្មា ក៏ឆ្លងជម្ងឺនោះមកម្តងម្កាលដែរ!

ចង់ផ្តាំអ្នកលេងបណ្តាញសង្គមគ្រប់ស្រទាប់វណ្ណៈមួយឃ្លាទៀតថា៖ ពេលខ្លះ បើចេះមិនដល់ទេបិទមាត់ខ្លះទៅនាំអោយគេឃើញយើងអវិជ្ជា ហើយបើចេះខ្ពង់ខ្ពស់ហើយ និយាយអោយអ្នកមិនចេះស្រួលយល់មកព្រោះយើងជាអ្នកជួយអ្នកមិនចេះនោះអី!

យប់នេះមហារីកយុគ៩ធ្វើទុក្ខទើបចេញអត្ថបទនេះ តែសង្ឃឹមថាវាជាទុនក្នុងការគិតពិចារណា កុំអោយយើងរវល់តែផ្ទាញ់ផ្ចាលគ្នា ភ្លេចរួមដៃគ្នាកសាងជាតិមាតុភូមិដ៏កំសត់របស់ខ្លួន។ គ្រួសារកំសត់ហើយ កូនចៅរវល់តែផ្ចាញ់ផ្ចាលគ្នាទៀត វាកាន់តែកំសត់។

បើចង់ផ្លាស់ប្តូរកម្ពុជា អ្នកត្រូវផ្លាស់ប្តូរខ្លួនឯងជាមុនសិន!

ពីខ្ញុំ ជាំង វៃជឺ

METAFENIX មេត្តាហ្វីនិច្ច

29 Oct, 10:44


អ្នកណាខ្លះនៅក្នុង Instagram?

https://www.instagram.com/jweizhi369/

METAFENIX មេត្តាហ្វីនិច្ច

29 Oct, 06:52


ខែកុរសម្បូរធាតុឈើ និងទឹក អ្នកដែលត្រូវការធាតុទាំងពីរនឹងមានរាសីល្អ តែអ្នកម្សាញ់ត្រូវប្រយ័ត្នខ្ពស់ ពិសេសអ្នកដែលមានតួដី-លើម្សាញ់(១៩៨៩) និងមាស-លើម្សាញ់(២០០១)។

METAFENIX មេត្តាហ្វីនិច្ច

27 Oct, 14:04


ដំណើរវិវត្តន៍របស់សុខភាពតាមវ័យ

នៅក្នុងក្បួនសុខភាពបុរាណចិន គេបានបែងចែកជាប្រភេទចំរើនលាភ និងវ័យគ្រោះ ដែលពីក្មេងគេតាំងហៅថាជាដំណើរចំរើនលាភរបស់សុខភាព និងចាប់ពីវ័យកណ្តាលទៅគេចែងថាជាដំណើរអន់ថយឬវ័យគ្រោះនៃសុខភាព។ ការចាត់បែបនេះជាការប៉ាន់ប្រមាណលើករណីស្ថានភាពសុខភាពទូទៅរបស់មនុស្សលោក ដោយមិនបានបញ្ចូលកត្តាចំណីអាហារ បរិស្ថានរស់នៅ ឬដំណើរវ័យតាមរាសីនៅឡើយ។

ដំណើរចំរើនសុខភាពរបស់នារីមាន៤ដំណាក់កាល៖
១. នៅពេលចូលដល់អាយុ៧ឆ្នាំ ប្រព័ន្ធតំរងនោមមានការវិវឌ្ឍន៍គ្រប់គ្រាន់ ដែលអាចបំពេញមុខងារតួនាទីបានល្អ ប្រព័ន្ធបន្តពូជក៏ចាប់ផ្តើមរីកលូតលាស់ ធ្មេញចាប់ផ្តើមមានការផ្លាស់ប្តូរ ហើយសក់ក៏ចាប់ផ្តើមរឹងមាំជាងមុន។

២. នៅពេលចូលដល់អាយុ១៤ឆ្នាំ នារីចាប់ផ្តើមមានរដូវនិងមានសុខភាពល្អបរិបូរណ៍។

៣. នៅពេលចូលដល់អាយុ២១ឆ្នាំ ប្រព័ន្ធតំរងនោមចាប់ផ្តើមមានមុខងារសមតុល្យនឹងតម្រូវការរបស់រាងកាយ ហើយធ្មេញក៏ដុះពេញគ្រប់។

៤. នៅពេលចូលដល់អាយុ២៨ឆ្នាំ ចរន្តឈាមមានកម្លាំងខ្លាំងនិងបានបញ្ជូនឋាមពលទៅគ្រប់សារពាង្គកាយបានល្អប្រសើរជាងមុន ដៃជើងមាំមួន ដែលជាវ័យនៃកម្លាំងឋាមពលក្នុងការធ្វើកិច្ចការនានាបានល្អប្រសើរបំផុត។

ដំណើរចំរើនសុខភាពរបស់បុរសមាន៤ដំណាក់កាល៖
១. នៅពេលចូលដល់អាយុ៨ឆ្នាំ ប្រព័ន្ធតំរងនោមមានការវិវឌ្ឍន៍គ្រប់គ្រាន់ដែលអាចបំពេញមុខងារតួនាទីបានល្អ ធ្មេញនិងសក់ចាប់ផ្តើមដុះលូតលាស់ល្អជាងមុន។

២. នៅពេលចូលដល់អាយុ១៦ឆ្នាំ ប្រព័ន្ធតំរងនោមមានឋាមពលខ្លាំងល្អ ដែលនាំអោយប្រព័ន្ធបន្តពូជមានដំណើរការល្អគ្រប់គ្រាន់ក្នុងពេលពេញវ័យ។

៣. នៅពេលចូលដល់អាយុ២៤ឆ្នាំ ប្រព័ន្ធតំរងនោមបានវិវឌ្ឍពេញលក្ខណៈ ដៃជើងក៏មានកម្លាំងមាំមួន ហើយធ្មេញក៏ដុះគ្រប់។

៤. នៅពេលចូលដល់អាយុ៣២ឆ្នាំ រាងកាយបានលូតលាស់ដល់ចំនុចកំពូល សាច់ដុំនិងឆ្អឹងក៏ពេញលក្ខណៈដែលនាំអោយមានកម្លាំងមាំមួនអាចបំពេញភារកិច្ចការងារបានច្រើនបរិបូរណ៍។

គួររំលឹកផងដែរថា ជំហានទាំងនេះជាលក្ខខណ្ឌទូទៅដែលរាងកាយមនុស្សភាគច្រើនបានលូតលាស់ព្រមគ្នាត្រូវនឹងអាយុកាល។ កម្រិតលម្អៀង១ឆ្នាំទៅ៣ឆ្នាំ អាចចាត់ថា ជាករណីលើកលែងទូទៅ។

នៅក្នុងក្បួនប៉ាជឺបុរាណ គេបានកំណត់តួឆ្នាំតំណាងវ័យចាប់ពីកើតដល់អាយុ១៤ឆ្នាំ(នារី) និង១៦ឆ្នាំ(បុរស) ដែលជាជំហានទីពីរក្នុងការកំណត់ដំណាក់កាលវិវឌ្ឍរបស់សុខភាពដូចខាងលើ។

នៅក្នុងតួឆ្នាំមានរាសីមេឃ និងរាសីដី ដែល៖
១. រាសីមេឃតំណាងអោយវេលាតាំងពីកើតដល់អាយុ៧ឆ្នាំ(នារី) និងអាយុ៨ឆ្នាំ(បុរស)។

២. រាសីដីតំណាងអោយវេលាចាប់ពី៨ឆ្នាំរហូតដល់១៤ឆ្នាំ(នារី) និង៩ឆ្នាំរហូតដល់អាយុ១៦ឆ្នាំ(បុរស)។

គេអាចវិភាគឃើញភាពមិនប្រក្រតីនៃការលូតលាស់នៃរាងកាយ និងកត្តាសុខភាពប្រឈមបាន បើសិនជាមានការប៉ះទង្គិចឋាមពល(ឆុង) និងអសមតុល្យធាតុកើតឡើងនៅក្នុងវេលានោះ។

នៅក្នុងវគ្គប៉ាជឺ និងសុខភាព នឹងនាំអោយអ្នកសិក្សាទទួលបានចំណេះដឹងលើសពីប៉ាជឺ ព្រោះវគ្គនេះនឹងពន្យល់អំពីប៉ាជឺ វ័យចរ ឆ្នាំប្រឈម មូលដ្ឋាននៃធាតុ អវៈយវៈនៃរាងកាយ ទំនាក់ទំនងរបស់អវៈយវៈ ប្រភេទជម្ងឺ មូលហេតុកកើតជម្ងឺ និងវិធីដោះស្រាយបញ្ហាសុខភាពកម្រិតបឋមដោយខ្លួនឯងតាមក្បួនវេជ្ជសាស្ត្របុរាណចិន។

អ្នកដឹងទេថា យើងគ្រប់គ្នាប្រឹងប្រែងធ្វើការរកស៊ីយ៉ាងសស្រាក់សស្រាំរាល់ថ្ងៃ ដើម្បីទ្រព្យក្រៅកាយសម្រាប់ចូលចុះក្នុងសង្គម តែមិនសូវបានថែទាំសុខភាពដែលជា ទ្រព្យក្នុងកាយមានតម្លៃមហាសាលទេ!

ខ្ញុំរៀនបរមត្ថវិជ្ជាបុរាណចិននិងវិជ្ជាផ្សេងៗ ដំបូងក៏ដូចបងប្អូន គឺដើម្បីរកលុយ តែដល់ពេលអ្នកមានគុណធ្លាក់ខ្លួនឈឺ(ស្វិតជើងដើរលែងរួច)យ៉ាងលឿនក្នុងរយៈពេលត្រឹមតែ៥ថ្ងៃបណ្តាលមកពីថ្នាំពេទ្យអោយមិនត្រឹមត្រូវតាមលក្ខខណ្ឌជម្ងឺ។ ខ្ញុំក៏ស្វះស្វែងរកវិធីព្យាបាលរហូតដល់បានជួបពេទ្យជំនាញព្យាបាលតាមវិធីបុរាណ(ចិនកូរ៉េ) ម្តាយខ្ញុំអាចដើរបានធម្មតាក្នុងរយៈពេល២ខែដោយប្រើវិធីសាស្ត្រធម្មជាតិ។ វេលានោះជាវេលាដែលខ្ញុំបានដកស្រង់បទពិសោធន៍និងបញ្ជាក់បន្ថែមលើចំណេះដែលធ្លាប់បានរៀនកន្លងមក។

ចំណេះដែលអ្នកទទួលបានពីវគ្គប៉ាជឺ និងសុខភាពនេះ នឹងនាំអ្នកអោយក្លាយជាទីប្រឹក្សាវេជ្ជសាស្ត្រក្នុងផ្ទះដែលអាចជួយអ្នកមានគុណ បងប្អូន ក្រុមគ្រួសារ និងសាច់ញាតិបានក្នុងកម្រិតបឋម។

ការពារប្រសើរជាងព្យាបាល! ពេលមានចំណេះខ្លួនឯង នាំអោយមានការពិចារណាដែលមិនជឿលើពេទ្យខ្វះគុណធម៌ផ្តេសផ្តាស។

អ្នកក៏គួរមើលកត្តាសង្គមដែលឃើញរាល់ថ្ងៃ៖
១. ប្រើថ្នាំគ្មានវេជ្ជបញ្ជារ
២. ពេទ្យមិនសូវមានគុណធម៌និងក្រមសីលធម៌
៣. ភេសជ្ជៈចំណីអាហារសម្បូរជាតិគីមី
៤. ខ្យល់អាកាសសម្បូរជាតិពុល
៥. មនុស្សមានសម្ពាធផ្លូវចិត្តច្រើន
តើអ្នកជឿថាសុខភាពរបស់អ្នកនៅរឹងមាំយូរកម្រិតណា?

ការសម្រេចចិត្តរៀនក្នុងវគ្គនេះ ជាកាវិនិយោគមួយដ៏ល្អសម្រាប់ក្រុមគ្រួសារ។

យើងនឹងលើកយកវ័យគ្រោះមកអធិប្បាយនៅអត្ថបទក្រោយ។

សិស្សខ្វះលទ្ធភាព អាចបង់២ដងបាន។

ទំនាក់ទំនង៖ https://t.me/JiangWeizhi

METAFENIX មេត្តាហ្វីនិច្ច

27 Oct, 07:53


សិស្សម្នាក់ផ្ញើមកអោយខ្ញុំហើយប្រាប់ថា រូបខាងឆ្វេងរៀនជាមួយគេ រូបខាងស្តាំរៀនជាមួយខ្ញុំ 😂

ខ្ញុំប្រាប់វិញថា ខ្ញុំអត់គោរម្យងារឬងារជា Master ចិនសែអីទេ អញ្ចឹងការបង្រៀនរបស់ខ្ញុំលៃធ្វើម៉េចអោយសិស្សស្រួលយល់ទៅបានហើយ។ តែវិធីរបស់ខ្ញុំក៏មិនមែនន័យថា សិស្សគ្រប់គ្នាដឹងតែយល់ចេះនោះទេ គ្រប់យ៉ាងពឹងលើនិស្ស័យនិងការខិតខំរៀន។ សិស្សខ្លះអត់ចេះភាសាអង់គ្លេស គាត់ថាពិបាករៀន ខណៈដែលមេរៀនជាភាសាខ្មែរលាយឈ្មោះបច្ចេកទេសតិចតួចហើយគាត់ចេះអានឈ្មោះថ្នាំជាភាសាបារាំង..។ល។

ពេលបង្រៀនទើបដឹងថា សិស្សមិនដូចគ្នាទេ ពេលខ្លះរៀនមិនចេះមិនមែនមកពីគ្រូទាំងអស់ទេ។

METAFENIX មេត្តាហ្វីនិច្ច

26 Oct, 15:00


https://www.youtube.com/watch?v=8TusGdZq3vc

METAFENIX មេត្តាហ្វីនិច្ច

26 Oct, 01:55


រស់នៅស្អាតនាំអោយមានឋាមពលវិជ្ជមានក្នុងជីវិត!

ថ្ងៃនេះគួរបោះចោលទម្លាប់មិនល្អ សម្ភារៈមិនត្រូវការ កាត់ក្រចក/សក់ និងបរិច្ចាគឈាម ដើម្បីទទួលយកឋាមពលថ្មីល្អៗ!!

METAFENIX មេត្តាហ្វីនិច្ច

24 Oct, 12:08


HEALTH IS WEALTH
សុខភាព គឺជាទ្រព្យ

សិក្សាអំពីសុខភាព ដើម្បីចម្រើនទ្រព្យ

ថ្នាក់ប៉ាជឺនិងសុខភាព នឹងនាំអ្នកអោយស្គាល់ពីជម្ងឺប្រឈមប្រចាំជីវិត និងវិធីរក្សាសុខភាពអោយបានល្អតាមរូបមន្តធាតុ ជីពចរ និងអាហារ។

METAFENIX មេត្តាហ្វីនិច្ច

24 Oct, 01:54


រយលានអត្ថន័យដែលយើងត្រូវគិតនិងពិចារណាមុននឹងយើងក្លាយជាទាសកររបស់មនុស្សយន្ត។

ចូលមើលបទបង្ហាញផែនការ២០ឆ្នាំ ដើម្បីបានយល់លើរូបនេះ៖ https://youtu.be/Jzy3lGkh1io

METAFENIX មេត្តាហ្វីនិច្ច

21 Oct, 23:53


កុំប្រើឋាមពលរាងកាយបង្កើតបញ្ហា ព្រោះពេលខ្លះវាជាអន្ទាក់ផ្លូវចិត្តឃុំអ្នកអោយនៅមួយកន្លែង!

ចូរប្រើឋាមពលរាងកាយបង្កើតឋាមពលវិជ្ជមាន ដោយ៖
១. ស្វែងយល់និងស្គាល់អំពីខ្លួនឯងអោយច្បាស់
២ ផ្តល់ក្តីសង្ឃឹមអោយខ្លួនឯង
៣. បន្តបង្កើនសមត្ថភាព
៤. បង្កើតស្នាដៃល្អៗថ្មីៗ និង
៥. អភិវឌ្ឍន៍កិច្ចការទាំងឡាយអោយទៅមុខជានិច្ច។

តិចឬច្រើន ការធ្វើដ្រាម៉ាលេងៗ ឬមែនទែនក៏ដោយ នឹងឃុំអ្នកដូចក្នុងរូបដូច្នេះ។

គ្មានអ្នកណាអាចជួយអ្នកបានទេ បើអ្នកលង់នឹងដ្រាម៉៉ាដែលខ្លួនឯងបង្កើត!

រីករាយថ្ងៃថ្មី!

METAFENIX មេត្តាហ្វីនិច្ច

17 Oct, 01:31


បើអាកាសធាតុអំណោយផល ចូរដាក់ទឹកមួយផ្តិលនៅវេលាថ្ងៃត្រង់ម្តង និងល្ងាចឡើងយកទឹកផ្តិលនោះដាក់នៅក្រោមពន្លឺដួងច័ន្ទម្តងទៀត ម៉ោងប្រហែល៧៖១៥ល្ងាចតទៅ រហូតដល់ម៉ោង៨ជាងឬកណ្តាលអធ្រាត ព្រោះល្ងាចនេះចន្ទ្រាមានឋាមពលពិសេស។

នេះគឺជាការសំយោគរស្មីសូរិយាចន្ទ្រា

METAFENIX មេត្តាហ្វីនិច្ច

16 Oct, 19:59


ដល់ម៉ោងហើយ ក្រោកឡើងដើម្បីទទួលយកឋាមពលពិសេសមកការពារខ្លួន!

METAFENIX មេត្តាហ្វីនិច្ច

16 Oct, 11:02


សម្លេងភ្លេងជំនួយសម្រាប់បើកខែលការពារ (ភ្លេងពេញមួយម៉ោង)

METAFENIX មេត្តាហ្វីនិច្ច

16 Oct, 08:18


https://youtu.be/v81x71tjQj0?si=Hp-qcYsoRjaqBBHO

METAFENIX មេត្តាហ្វីនិច្ច

13 Oct, 08:05


កុំភ្លេចដាក់ម៉ោងរោទិ៍សម្រាប់ថ្ងៃទី១៧នេះ!

METAFENIX មេត្តាហ្វីនិច្ច

11 Oct, 06:16


តារាងរាសីរបស់អាយដល ណាវ៉ាត មើលហើយវិភាគខ្លួនឯង😂

METAFENIX មេត្តាហ្វីនិច្ច

11 Oct, 02:32


ខ្យល់ពុលច្រើនធ្វើអោយប៉ះពាល់ដល់សុខភាព ពិសេសកង្វះឧកស៊ីហ្សែនទៅខួរក្បាល។

រួមគ្នារក្សាបរិស្ថាន និងដាំដើមឈើអោយបានច្រើន។

METAFENIX មេត្តាហ្វីនិច្ច

10 Oct, 15:08


ប្រទេសអភិវឌ្ឍកាន់តែខ្ពស់ ប្រជាជនកាន់តែមានសម្ពាធផ្លូវចិត្ត ព្រោះម្នាក់ៗត្រូវការប្រកួតប្រជែងខ្ពស់ ដើម្បីមុខមាត់ក្នុងសង្គម ការងារ សេដ្ឋកិច្ច និងសម្ភារៈប្រើប្រាស់។ នៅជប៉ុន មានអាត្រាសុខភាពផ្លូវចិត្តខ្ពស់ជាងគេ ដោយសារគេជាប្រទេសសេដ្ឋកិច្ចជឿនលឿន។ ប្រទេសសិង្ហបូរី និងថៃមានសម្ពាធផ្លូវចិត្តខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ ហើយប្រទេសយើងក៏ចាប់ផ្តើមទទួលបរិបទនេះមកដែរ។ សុខភាពផ្លូវចិត្តនឹងជាកត្តាដ៏គួរអោយព្រួយបារម្ភនៅក្នុងយុគសម័យកាលទី៩នេះ។

បើតាមការសិក្សាលើប្រវត្តិសាស្ត្រ ប្រទេសឬនគរណាដែលរីកចម្រើនខ្លាំងនឹងចេញទៅធ្វើអាណានិគមន៍លើនគរ/រដ្ឋណាដែលខ្សោយជាងខ្លួន តាមរយៈការបង្ខំ ឬចរចារដោយសន្តិវិធី។ ទំលាប់នេះមាននៅគ្រប់កន្លែងនៃពិភពលោក មិនថាលោកខាងលិច ឬខាងកើតឡើយ។ ជាទូទៅ តាមច្បាប់ធម្មជាតិ មិនថាមនុស្សឬសត្វទេ អ្នកដែលមានអំណាច ឬមានទ្រព្យធនច្រើនជាងគេ ច្រើនមើលងាយដល់អ្នកដែលខ្សោយជាងខ្លួន។ ការមើលងាយ បន្តុះបង្អាប់ ការចំអន់បំបាក់មុខ..ជានិន្នាការមួយដែលមិនមែនទើបតែកើតមានទេ ជាពិសេសជាមួយអ្នកជិតខាងក្នុងភូមិ ។ យើងអាចមើលតែសង្គមជិតខាងដែលមានផ្ទះជាប់គ្នាឬជិតគ្នា យើងអាចឃើញជាឧទាហរណ៍រួចហើយ។ ហ្នឹងត្រឹមតែអ្នកជិតខាងមានមនុស្សប៉ុន្មាននាក់ផង ចុះទំរាំដល់ប្រទេសទៀត?

បកមកសាច់រឿងដែលខ្ញុំចង់និយាយ៖

ផ្ទះលេខ២ ជាប្រទេសមួយដែលមានសន្តិភាពយូរអង្វែង ត្បិតមានវិវាទផ្ទៃក្នុងយ៉ាងណាក៏គេមិនដែលសម្លាប់សេដ្ឋកិច្ចផ្តាច់ដង្ហើមប្រទេសរបស់ខ្លួនដែរ។ នៅពេលប្រទេសជឿនលឿន ប្រជាជនមានកម្រិតចំណេះដឹងខ្ពស់ ពេលនោះនឹងខ្វះកម្លាំងពលកម្ម ព្រោះប្រជាជនមានចំណេះដឹងលែងធ្វើកិច្ចការពលកម្ម/កម្មករ។ សព្វថ្ងៃប្រជាជនប្រទេសជិតខាងជាច្រើនទាំងខ្មែរ ម៉ាឡេស៊ី ភូមា ឡាវ និងសាសន៍ដទៃទៀតបានធ្វើចំណាកស្រុកចូលផ្ទះលេខ២ដើម្បីទទួលការងារជាពលករ។ ប្រជាជនចំណាកស្រុកទាំងនេះជាចលករដ៏សំខាន់ក្នុងការបង្កើនផលិតផលផ្ទះលេខ២សម្រាប់ប្រើប្រាស់ក្នុងប្រទេស ចេញទៅប្រទេសជិតខាងផង និងអន្តរជាតិ។ ដោយសារយើងជាកម្មករ ទើបត្រូវបានប្រជាជនផ្ទះលេខ២ខ្លះមាក់ងាយ ចាត់យើងថាជា វណ្ណៈកម្មករ ឬទាសករ ខណៈដែលយើងចូលទៅធ្វើការស្របច្បាប់ក៏ដោយ។ សម្រាប់បងប្អូនដែលបានចូលទៅធ្វើការដោយខុសច្បាប់ តែងទទួលបទពិសោធន៍ដ៏ឈឺចាប់ជាច្រើនទៀតឥតគណនា។

យើងមិនទាន់បានលើកពីប្រវត្តិសាស្ត្រតាំងសម័យមហានគរដួលរលំមកនៅឡើយទេ។

ផ្ទះនោះ គេតែងតែរកវិធីគ្រប់ល្បិច ដើម្បីញុះញង់អោយយើងបែកបាក់សាមគ្គីគ្នា ដោយសារដឹងថា យើងជាប្រជាជននៅប្រទេសក្រជាងគេ គេដឹងថាយើងមានចិត្តក្នុងការចង់បានប្រយោជន៍បុគ្គលច្រើនជាងប្រយោជន៍រួម។ ការញុះញង់មានច្រើនសណ្ឋាន ហើយមានរាប់សិបសតវត្សមកហើយ។

ស្ថានភាពប៉ុន្មានថ្ងៃនេះ បានដុតកំដៅជាតិនិយមរបស់ប្រជាជនយើងអោយរួមគ្នា។ កំដៅនេះ បើយើងមិនទប់វានឹងអាចដូចកាលពីជាង២០ឆ្នាំមុន។ តែខ្មែរជំនាន់នេះ មានអ្នកមានចំណេះច្រើនជាងមុន មិនងាយបញ្ឆេះឬបំបែកបំបាក់ចង្កឹះមួយបាច់នេះបានងាយដូចមុនទេ!

តែកុំសូមកុំអោយមានចង្កឹះរលួយក្នុងបាច់សាមគ្គីនេះ។ (ដង្កូវក្នុងសាច់)

សណ្តានជេរ សណ្តានហឹង្សា សណ្តានប៊ូលី(BULLY) មិនមែនជារបស់កូនខ្មែរទេ ទុកអោយអ្នកដែលមិនសូវថ្លៃថ្នូរយកទៅប្រើទៅ! ឈប់តបតដោយការជេរ ប្រមាថ ឬកាត់តរូបទៅតតាំងនឹងមនុស្សរោគចិត្តទៀត! បើយើងជេរមនុស្សឆ្គួត យើងក៏..ដែរ!

ចំណុចមួយដែលយើងគួរយកមកដាក់ខ្លួន គឺ ពេលដែលគេដៀលយើង យើងគួរគិតថា ចំណុចនោះគួរកែប្រែយ៉ាងណាទើបល្អប្រសើរ ដើម្បីជាប្រយោជន៍អភិវឌ្ឍន៍ខ្លួនយើង។ ចំណែកឯការតតាំងត្រូវតែមានអំណះអំណាង សាក្សី និងមានផែនការច្បាស់លាស់ កុំធ្វើតាមបែបកំហឹងទល់កំហល់។ ប្រទេសយើងមានអ្នកបច្ចេកទេសច្រើនជាងមុនក្នុងការរៀបចំយុទ្ធសាស្ត្រ គួរស្វះស្វែងរកជំនួយពីពួកគាត់ដើម្បីទទួលបានជោគជ័យ។

យើងគួររក្សាទម្លាប់សំពះ ការជួយយកធុរៈគ្នា ការជួយលើកទឹកចិត្ត ការមិនប្រកាន់ពូជសាសន៍ សុជីវធម៌ និងការពារគ្នាក្នុងន័យប្រយោជន៍រួម ព្រោះប្រទេសយើងកំសត់ណាស់រួចទៅហើយ ដល់ពេលយើងរួបរួមគ្នា កសាងកេរ្តិ៍ឈ្មោះពូជពង្សអ្នកសាងអង្គរឡើងវិញហើយ! ពេលយើងទៅផ្ទះគេក៏គួរគោរពនិងអោយតម្លៃម្ចាស់ផ្ទះ ត្បិតយើងមានឋានៈជាអ្វីក៏ដោយ។ ចូលស្ទឹងតាមបត់ កុំអោយស្ទឹងបត់តាមយើងវិញ!

នាពេលបច្ចុប្បន្ន ស្ថានភាពពិភពលោកផុយស្រួយនឹងមានសង្គ្រាមលោកណាស់ ដូច្នេះគួររក្សាសណ្តាប់ធ្នាប់ និងការខន្តីដោយយកប្រព័ន្ធច្បាប់អន្តរជាតិប្រកបដោយយុទ្ធសាស្ត្រជាធំ ជាជាងប្រើអំពើហឹង្សា ឬការជេរគ្នា!

ដល់ពេលយើងហើយ! ខ្មែររួបរួមគ្នាការពារ និងកសាងប្រទេសអោយរីកចម្រើន!

សង្ឃឹមថាមិត្តដែលបានអានដល់ចប់យល់នូវវត្តុបំណងរបស់ខ្ញុំ

ពីខ្ញុំ ជាំង វៃជឺ

METAFENIX មេត្តាហ្វីនិច្ច

09 Oct, 23:17


ថ្ងៃនេះជាថ្ងៃសិល ចូរសមាធិបែរខ្នងទៅកាន់ទិសជើងឆៀងកើត នៅវេលាណាក៏បាន សម្រាប់ជំនួយសព្វបែបយ៉ាង។

សម្រាប់អ្នកបើកខែលការពារ ចូរសមាធិបែរខ្នងទិសដដែលវេលាចន្លោះម៉ោង២៣:០០ ដល់ ២៣:៥៩។

METAFENIX មេត្តាហ្វីនិច្ច

08 Oct, 15:16


ប្រយ័ត្នគ្រោះបាក់ដីបន្ថែមលើទឹកជំនន់..

METAFENIX មេត្តាហ្វីនិច្ច

08 Oct, 12:20


METAFENIX មេត្តាហ្វីនិច្ច pinned an audio file

METAFENIX មេត្តាហ្វីនិច្ច

08 Oct, 07:42


ឃើញរូបនេះ តើអ្នកនឹកឃើញដល់អ្វី?

អ្នកណាខ្លះធ្លាប់បានបើកខែលការពារកន្លងមក? អារម្មណ៍យ៉ាងណាដែរ? ចង់បានទៀតទេ?

METAFENIX មេត្តាហ្វីនិច្ច

04 Oct, 23:57


https://vt.tiktok.com/ZS2nqeDj1/

METAFENIX មេត្តាហ្វីនិច្ច

04 Oct, 13:14


អ្នកស្វាយរៀងម៉េចហើយ? អ្នកភ្នំពេញភ្លៀងខ្លាំងដោយកន្លែង។

ចុះអ្នកនៅតំបន់ផ្សេង?

METAFENIX មេត្តាហ្វីនិច្ច

03 Oct, 23:49


នៅសល់ចំហាយភ្ជុំ..

អ្នកធ្វើការអោយគេភាគច្រើននៅសល់ចំហាយភ្ជុំច្រើនឥតគណនា តែប្រាក់ខែបើយឺតមួយថ្ងៃមើលមុខមិនយល់។

ពេលដែលក្លាយជាមេគេ ឬបើករកស៊ីខ្លួនឯងទើបយល់ពីតម្លៃនៃពេលវេលាធ្វើការ។

បើចង់អោយសង្គមផ្លាស់ប្តូរ គួរផ្លាស់ប្តូរខ្លួនឯងមុនសិន!

ហុងស៊ុយចិត្តគំនិតតែងនៅលំដាប់អាទិភាព!

រីករាយថ្ងៃថ្មី!

METAFENIX មេត្តាហ្វីនិច្ច

02 Oct, 23:39


ភ្ជុំហើយ ស្រាលខ្លួន ស្រាលកុង ស្រាលហោប៉ៅ.. ដើរដូចអណ្តែតៗ.. សំខាន់ទើបដើមខែ!

បញ្ហានេះកើតឡើងដោយសារការគ្រប់គ្រងខ្ទង់ចំណាយមិនបានត្រឹមត្រូវ។ យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា ភ្ជុំនៅពេលណា ត្រូវចំណាយយ៉ាងណាខ្លះ ហើយទំរាំដល់វេលាបើកប្រាក់ខែម្តងទៀតនៅពេលណា.. តែយើងសប្បាយភ្លេចខ្លួន។

យើងគួររៀនរៀបចំផែនការជីវិត និងគំរោងថវិការបស់ខ្លួនអោយបានល្អ ទើបជីវិតមិនស្រាលដូចដំរីអង្គុយលើចុងឈើ!

រីករាយថ្ងៃថ្មី!

METAFENIX មេត្តាហ្វីនិច្ច

02 Oct, 06:16


ពេលថតរូបជាមួយបងប្អូនម្តងៗ..

1,195

subscribers

966

photos

81

videos