Toeuy Hong Official @toeuy_hong Channel on Telegram

Toeuy Hong Official

@toeuy_hong


Enable people to manage and invest their money

Toeuy Hong Official (English)

Looking to take control of your finances and start investing wisely? Look no further than Toeuy Hong Official! With the aim to enable people to manage and invest their money effectively, this Telegram channel is a must-have for anyone who wants to secure their financial future. Toeuy Hong Official provides valuable insights, tips, and resources on personal finance, investment strategies, and money management. Whether you're a beginner looking to learn the basics of investing or a seasoned investor wanting to stay updated on the latest market trends, this channel has got you covered. Who is Toeuy Hong Official? It is a dedicated platform created to help individuals take charge of their financial health and make informed decisions about their money. With a team of experts and financial professionals behind the channel, you can trust that the information provided is reliable and up-to-date. What is Toeuy Hong Official? It is a one-stop destination for all things related to personal finance and investment. From budgeting tips to stock market analysis, this channel offers a wide range of content to help you achieve your financial goals. Join Toeuy Hong Official today and start your journey towards financial success. Take the first step towards a secure financial future by subscribing to this channel and arming yourself with the knowledge and tools you need to make smart financial decisions. Don't let your money sit idle – let Toeuy Hong Official show you how to make it work for you!

Toeuy Hong Official

18 Feb, 06:21


ការសិក្សាមិនមែនមាន័យថាដើម្បីឲ្យយើងក្លាយជាអ្នកមាននោះទេ ប៉ុន្ដែការសិក្សាគឺជួយឲ្យយើងគិតបានវែងឆ្ងាយ មិនងាយចាញ់បោកគេ។ ជាពិសេសការសិក្សាជួយឲ្យយើងមានចំណេះដឹង ជំនាញ សមត្ថភាពដើម្បីរកចំណូលផ្គត់ផ្គង់ការរស់នៅឲ្យបានសមរម្យមិនលំបាកវេទនា។

យ៉ាងណាមិញពេលយើងសិក្សា មានចំណេះជំនាញ សមត្ថភាព យើងអាចប្រើប្រាស់ចំណេះដឹងសមត្ថភាពរកលុយ ចាត់ចែងលុយ អភិវឌ្ឍនខ្លួនជានិច្ច យកលុយទៅវិនិយោគនិងរកស៊ីអាចឲ្យយើងកសាងជីវភាព សល់ទ្រព្យ សល់លុយ បង្កើតភាពមានបានទៅតាមហ្នឹង។

មនុស្សមួយចំនួនថា” រៀនធ្វើអី រៀនចប់ចេញធ្វើការប្រាក់ខែ២៥០$ មិនបានប្រហែលអ្នកធ្វើការរោងចក្រផង”។ ការលើកឡើងបែបនេះគឺជាការគិតដ៏រាក់កំផែលហើយបង្អាក់ទឹកចិត្តមនុស្សមិនឲ្យរៀនសូត្របានវែងឆ្ងាយឡើយខណៈការសិក្សាបណ្ដុះធនធានមនុស្សគឺជាផ្នែកមួយជួយដល់ការអភិវឌ្ឍនប្រទេសជាតិយើង។

មានបងប្អូនៗ ក្មេងៗដែលស្គាល់ខ្ញុំមិនតិចទេដែលតែងតែសួរយោបល់ខ្ញុំថាតើពួកគាត់គួរតែបន្តការសិក្សានៅមហាវិទ្យាល័យអត់ ហើយខ្ញុំតែងតែណែនាំឲ្យពួកគាត់រៀនជានិច្ច៕

Toeuy Hong Official

14 Feb, 04:30


ខាងក្រោមជាតំណភ្ជាប់វគ្គបណ្តុះបណ្តាលនារសៀលនេះ។
យើងនឹងនិយាយអំពីរបៀប ទិញ លក់ និងកែតម្រូវបញ្ជា នៅលើកម្មវិធី CSX Trade។

Friday, February 14 · 3:00 – 4:30pm
Time zone: Asia/Bangkok
Google Meet joining info
Video call link: https://meet.google.com/tba-rbyi-bny
អរគុណ

Toeuy Hong Official

12 Feb, 05:08


សួស្ដី បងប្អូន ដោយសារមួយរយៈនេះខ្ញុំរវល់ដូច្នេះហើយទើបមិនសូវបានចែករំលែកទាក់ទងនឹងការវិនិយោគនិងចំណេះដឹងហិរញ្ញវត្ថុ។ ខ្ញុំនឹងព្យាយាមឆ្លៀតពេលចែករំលែកបងប្អូនតាមរយៈវីដេអូ Live លើផេក និងសរសេរអត្ថបទដើម្បីជាចំណេះដឹងដល់បងប្អូនទាំងអស់គ្នា

Toeuy Hong Official

12 Feb, 02:28


សម័យនេះពេលខ្លះលក់តាមផេកខ្លាំងជាងក្នុងហាង កសាងផេកមួយឲ្យខ្លាំង​​​អ្នកនឹងលក់ដាច់២៥ខេត្តក្រុង កម្មវិធី១នេះសំខាន់ណាស់ សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប

សិក្ខាសាលាសម្ពោធសៀវភៅ កសាងផេក
ប្រធានបទ « កសាងផេកផ្ទុះ លក់ពេញប្រទេស »

- ក្បួនកសាងផេក 2025
- គន្លឹះថែផែក កុំឲ្យមានបញ្ហា
- ធ្វើវីដេអូបែបណាមានអ្នកមើលច្រើន
- ផេកខ្លាំងលក់បានច្រើន

កម្មវិធីនេះនិងធ្វើឡើងនៅថ្ងៃអាទិត្យទី 23 ខែកុម្ភះ 2025
ម៉ោង : 1:00pm -5:00pm
💵 តម្លៃចូលរួម 20ដុល្លារ
👉សម្រាប់ 50នាក់ដំបូងទទួលបានសៀវភៅមួយក្បាល
ទំនាក់ទំនងចុះឈ្មោះតាម 👉 https://t.me/BusinessCambodiaBook

Toeuy Hong Official

08 Feb, 05:30


សូមអញ្ជើញចូលរួមពិធីសម្ភោធជាផ្លូវការ ការទទួលបានការអនុញ្ញាតធ្វើជាអន្តរការីមូលបត្ររដ្ឋរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសិក្ខាសាលាស្ដីពីផែនការនៃការបោះផ្សាយសញ្ញាបណ្ណរដ្ឋាភិបាលឆ្នាំ២០២៥ វិធីសាស្រ្ត និងឱកាសក្នុងការវិនិយោគលើមូលបត្ររដ្ឋ

ថ្ងៃទី២៨ ខែកុម្ភ ឆ្នាំ២០២៥
ម៉ោង ១:៣០រសៀល រហូតដល់ម៉ោង ៤:៤៥ល្ងាច

ចុះឈ្មោះចូលរួមតាមរយៈ : https://forms.gle/RjFZ3SH4r9oB5tpv6

សូមបញ្ជាក់វិនិយោគិនអាចចូលរួមបានតែ ៦៤នាក់តែប៉ុណ្ណោះ។

Toeuy Hong Official

04 Feb, 07:00


តើអ្វីទៅជាសេរីភាពហិរញ្ញវត្ថុ?????

បងប្អូនប្រហែលជាបានលឺពាក្យថា” សេរីភាពហិរញ្ញវត្ថុ” ប៉ុន្ដែប្រហែលជាមានបងប្អូនខ្លះមិនទាន់យល់ច្បាស់ថាតើសេរីភាពហិរញ្ញវត្ថុមានន័យថាម៉េចឲ្យប្រាកដ។

តាមពិតទៅសេរីភាពហិរញ្ញវត្ថុអាចមានអត្ថន័យច្រើនប៉ុន្ដែសម្រាប់ខ្ញុំ សេរីភាពហិរញ្ញវត្ថុគឺមានន័យថាយើងមានប្រភពចំណូលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការចំណាយក្នុងការរស់នៅប្រចាំខែដោយមិនបាច់ខ្វល់ខ្វាយរឿងធ្វើការរកលុយមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃឡើយ។

ឧទាហរណ៍បើការស់នៅរបស់អ្នកប្រចាំខែត្រូវចំណាយ៧០០ដុល្លារក្នុងមួយខែ ហើយអ្នកមានចំណូលអកម្ម(passive income) មួយខែ១ពាន់ដុល្លារនោះមានន័យថាអ្នកមានសេរីភាពហិរញ្ញវត្ថុហើយព្រោះអ្នកមានចំណូលអកម្មសម្រាប់ផ្គត់ផ្គងការចំណាយប្រចាំខែដោយ មិនចាំបាច់បង្ខំចិត្តក្រោកពីព្រឹកទៅធ្វើការរកលុយ៨ម៉ោងក្នុងមួយថ្ងៃដូចមនុស្សទូទៅ។

ការមានសេរីភាពហិរញ្ញវត្ថុគឺធ្វើឲ្យយើងបង្កើតជម្រើសសម្រាប់ជីវិតរស់នៅរបស់ខ្លួន។ ឧទាហរណ៍អ្នកចង់ដើរលេងជុំវិញពិភពលោកក៏បាន ចង់ដើរចែករំលែកចំណេះដឹង បទពិសោធន៍នៅក្នុងកម្មវិធីផ្សេងៗដោយមិនខ្វល់រឿងលុយនោះទេ ឬចង់ធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់ខ្លួនដោយមិនខ្វល់រឿងលុយឡើយ។

ចុះធ្វើម៉េចទើបមនុស្សយើងអាចមានសេរីភាពហិរញ្ញវត្ថុ????
តាមពិតទៅមិនសូវមានមនុស្សច្រើននោះទេដែលមានសេរីភាពហិរញ្ញវត្ថុ ប៉ុន្ដែមនុស្សគ្រប់គ្នាក៏អាចសម្រេចវាបានដែរឲ្យយើងដាក់គោលដៅឲ្យបានឆាប់ហើយធ្វើសកម្មភាពដើម្បីសម្រេចគោដៅរបស់អ្នក។

ដើម្បីមានសេរីភាពហិរញ្ញវត្ថុ អ្នកត្រូវធ្វើដូចខាងក្រោម៖
១. កំណត់អាយុចូលវិត្តនពីការងារ ហើយកំណត់ពីចំនួនទឹកលុយដែលអ្នកចង់បានដើម្បីមានសេរីភាពហិរញ្ញវត្ថុ
២. គ្រប់គ្រងការចំណាយរបស់អ្នក ធ្វើផែនការចំណាយប្រចាំខែដើម្បីសល់លុយទុកកសាងប្រភពចំណូលអកម្ម
៣. បង្កើនចំណូលឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន
៤. សន្សំលុយឲ្យបានច្រើនដើម្បីទុកជាគ្រាប់ពូជសម្រាប់យកទៅកសាងប្រភពចំណូលអកម្ម
៥. កសាងប្រភពចំណូលអកម្ម( Passive income)៖ នេះគឺជាចំណុចសំខាន់ដែលអ្នកត្រូវធ្វើឲ្យបានបើចង់មានសេរីភាពហិរញ្ញវត្ថុ។ អ្នកត្រូវបង្កើតចំណូលអកម្មតាមរយៈវិនិយោគលើអចលនទ្រព្យបង្កើតជាលំហូរសាច់ប្រាក់ប្រចាំខែ ដូចជាវិនិយោគលើដីធ្លីដាក់ជួល ផ្ទះជួល អគារជួលនិងប្រភេទអចលនទ្រព្យដាក់ជួលផ្សេងៗដើម្បីបង្កើតចំណូលប្រចាំខែ។

លើសពីនេះអ្នកក៏អាចវិនិយោគនៅក្នុងក្រុមហ៊ុនដែលរឹងមាំដើម្បីបង្កើតចំណូលអកម្មតាមរយៈប្រាក់ចំណេញឬប្រាក់ភាគលាភ។ ត្រង់នេះដើម្បីងាយគឺអ្នកអាចវិនិយោគទិញភាគហ៊ុនក្រុមហ៊ុននៅលើផ្សារហ៊ុន។

ទាក់ទងនឹងការកសាងប្រភពចំណូលអកម្ម(Passive income)ខ្ញុំក៏កំពុងអនុវត្តវាហើយតាមរយៈការិវនិយោគលើអចលនទ្រព្យតាមលទ្ធភាពរបស់ខ្ញុំនិងវិនិយោគលើផ្សារហ៊ុន។ ហើយខ្ញុំក៏បានចែករំលែកការវិនិយោគលើផ្សារហ៊ុនទៅកាន់បងប្អូនដែរដើម្បីឲ្យបងប្អូនអាចកសាងប្រភពចំណូលនិងកសាទ្រព្យឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុដែរ៕

Toeuy Hong Official

04 Feb, 04:05


រៀនកសាងផេកតាមសៀវភៅ១ក្បាលនេះ អស់តែ១២ដុល្លារ រៀនបានរហូត ជាវតាម👇
https://t.me/BusinessCambodiaBook

Toeuy Hong Official

04 Feb, 01:16


Here is my Digital name card,

Telegram :
https://t.me/TAYBUNNAT / Mobile : 010 443 661

ដើម្បីយល់ពីផ្សារភាគហ៊ុន និងអាចសម្រេចចិត្តបានដោយខ្លួនឯង សូមចំណាយពេល មើលវីដេអូទាំងនេះ : (Cambodia Securities Exchange CSX:ផ្សារមូលបត្រកម្ពុជា Facebook Page) https://www.facebook.com/watch/232718710143484/388997022498542

Group CSX INVESTORS (Telegram) : https://t.me/csxinvestors

App ACLEDA Mobile (សម្រាប់ផ្ទេរប្រាក់ចេញ-ចូលគណនីជួញដូរ) : https://apps.apple.com/kh/app/acleda-mobile/id1196285236

App CSX Trade (សម្រាប់ទិញហ៊ុន) : https://apps.apple.com/kh/app/csx-trade/id1599206576

App Phsarhun (ស្វែងយល់ពីផ្សារហ៊ុន) : https://apps.apple.com/kh/app/phsarhun/id1367901767


របៀបស្នើបើកគណនីជួញដូរជាមួយក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក : https://t.me/+Z-ygD0w4YE1iNDZl

របៀបភ្ជាប់គណនីជួញដូរជាមួយ ACLEDA Mobile និង របៀបប្រើប្រាស់ CSX Trade : https://t.me/ACSLINKCSXTRADEACLEDAMOBILE

Cambodia Securities Exchange (CSX:ផ្សារមូលបត្រកម្ពុជា) Website : http://csx.com.kh/main.do?lang=kh

Securities and Exchange Regulator of Cambodia (SERC:និយ័តករមូលបត្រកម្ពុជា) Website : https://www.serc.gov.kh/english/index.php

Toeuy Hong Official

31 Jan, 04:04


👶វិនិយោគិនថ្មីអាចមកបើកគណនី និងសាកល្បងជួញដូរភាគហ៊ុនភ្លាមៗ
👨‍🦳វិនិយោគិនចាស់អាចមកហូបកាហ្វេ ពិភាក្សាគ្នាពីការជ្រើសរើសភាគហ៊ុន

🌟 ចូលរួមក្នុងកម្មវិធី CSX Corner ដំបូងក្នុងឆ្នាំ២០២៥ របស់យើង! 🌟

📅 ថ្ងៃសុក្រ ទី07 ខែកុម្ភៈ ឆ្នាំ2025
🕘 ម៉ោង: 9:00 ព្រឹក - 5:00 ល្ងាច (អាចមកចូលរួមចាប់ពីម៉ោងប៉ុន្នានក៏បាន)
📍 ទីតាំង: ផ្សារមូលបត្រកម្ពុជា (Cambodia Securities Exchange)

មិនថាអ្នកជាវិនិយោគិនដ៏មានបទពិសោធន៍ ឬកំពុងចាប់ផ្តើមនោះទេ កម្មវិធីមួយថ្ងៃនេះមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នក។
កុំខកខានឱកាសដ៏ល្អនេះ😊 ធ្វើការវិនិយោគលើចំណេះដឹងរបស់អ្នក! 🙌

📢 ចូលរួមដោយឥតគិតថ្លៃ តាមតំណភ្ជាប់៖ https://t.me/+r7itag2b80Y0MjRl និងសូមត្រៀមអត្តសញ្ញាណប័ណ្ណដើម្បីបើកគណនីជួញដូរសម្រាប់វិនិយោគិនថ្មី។

#CSXCorner #​វិនិយោគមូលបត្រយ៉ាងងាយស្រួល #​ផ្សារមូលបត្រកម្ពុជា

Toeuy Hong Official

24 Jan, 07:43


នៅមិនទាន់ចេះប្រើកម្មវិធីជួញដូរ (CSX Trade) មែនទេ?
ចូលរួមវគ្គបណ្តុះបណ្តាលរបស់យើង ដើម្បីស្វែងយល់ពីវិធីប្រើប្រាស់កម្មវិធីទិញ-លក់ភាគហ៊ុននៅលើ CSX ដោយប្រើប្រាស់កម្មវិធី CSX Trade📱

📅 នៅថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥
🕔 ម៉ោង ៣:៣០ ដល់ ៤:៣០ រសៀល(Google meet)
📌សូមស្កេនQR ឬសូមចុចតំណភ្ជាប់៖ https://t.me/+IF6dsajdC1BmZmNl ដើម្បីចូលក្នុងក្រុមតេឡេក្រាមវគ្គបណ្តុះបណ្តាលរបស់យើង។

Toeuy Hong Official

24 Jan, 04:37


អំឡុងពេលដែលពិបាករកលុយ រកលុយអត់បាន សូមថែសុខភាពឲ្យរឹងមាំ ព្រោះបើសុខភាពអត់ល្អហើយអត់លុយទៀតពិបាកណាស់

Toeuy Hong Official

24 Jan, 04:24


បងប្អូននៅភ្នំពេញនិងសៀមរាប ថែសុខភាពផង ក្រសួងប្រកាសថាខេត្ត៣ ក្នុងនោះមានសៀមរាបនិងភ្នំពេញមានគុណភាពខ្យល់ពណ៌ក្រហមកម្រិត PM2.5 ដែលយើងគួរប្រុងប្រយ័ត្ន។ ចេញក្រៅសូមពាក់ម៉ាស់ ហើយកុំនៅក្រៅយូរពេក

Toeuy Hong Official

23 Jan, 02:38


មេធំ ធនាគារ អេស៊ីលីដាថា បើបោះចោលការគិតបែបនេះ ធានាថាអ្នកនឹងសល់លុយពេញៗកុង https://business-cambodia.com/articles/acleda-ceo-share-money-managing-tips

Toeuy Hong Official

18 Jan, 01:47


សូមអញ្ជើញពុកម៉ែបងប្អូនចូលរួមពិធីមង្គលការខ្ញុំល្ងាចនេះនៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ទីតាំការ https://maps.google.com/maps?q=13.197016,104.758661&ll=13.197016,104.758661&z=16

Toeuy Hong Official

08 Jan, 14:10


បើយើងផឹកកាហ្វេរហូតក្លាយជាទម្លាប់ យើងក៏អាចចាត់ចែងលុយឲ្យក្លាយជាទម្លាប់បានដែរ!!!

Toeuy Hong Official

08 Jan, 08:00


ត្រូវអភិវឌ្ឍនខ្លួននិងរៀននូវជំនាញថ្មីជានិច្ច។ យោងតាម World Economic Forum បានបង្ហាញថាត្រឹមឆ្នាំ២០៣០ ការងារពេញនិយមដូចជា Graphic Design, Bank Teller និង Accounting នឹងចាប់ផ្ដើមថមថយខ្លាំងហើយអាចបន្តបាត់ខ្លួនពីភពគុណ។

Toeuy Hong Official

06 Jan, 02:25


ច្បាប់ទាំង ១០នៃលុយ…

សម្រាប់បងប្អូនដែលចង់បានគំនិតទាក់ទងនិងលុយកាក់
អាចអាន សៀវភៅ ១០១គំនិតចាត់ចែងលុយ ១ក្បាលនេះជួយឱ្យអ្នកពូកែរឿងលុយកាក់

១ក្បាល តម្លៃ ១២$
កម៉្មងតាម👇
https://t.me/BusinessCambodiaBook

Toeuy Hong Official

30 Dec, 05:13


បងប្អូនណាខ្លះកាន់ហ៊ុន ABC? ថ្ងៃនេះត្រូវប៉ាន់ហើយ

Toeuy Hong Official

27 Dec, 03:25


ក្ដីសង្ឃឹមរបស់អ្នកកាន់ហ៊ុន ធនាគារ អេស៊ីលីដា ២ថ្ងៃនេះភាគហ៊ុន អេស៊ីលីដាបន្តឡើងថ្លៃជាលំដាប់

Toeuy Hong Official

27 Dec, 03:01


គំនិតល្អ១ ជួយឱ្យចំណូលអ្នកកើនជាងមុន

សម្រាប់បងប្អូនដែលចង់បានសៀវភៅ ១ក្បាលនេះ អាចទំនាក់ទំនងជាវពីក្រុមការងារបាន

ជាវឥឡូនេះFreeសេវាដឹកជូន កម៉្មងតាម👇
https://t.me/BusinessCambodiaBook

Toeuy Hong Official

24 Dec, 04:18


ការប្រើប្រាស់កម្ចីជារឿងល្អក្នុងករណីដែលយើងបានប្រើកម្ចីទំាងនោះដោយចំគោលដៅនិងមានប្រសិទ្ធិភាព ប៉ុន្តែក្នុងនោះប្រសិនបើយើងប្រើកម្ចីច្រើនកន្លែងទំាងដែលខ្លួនគ្មានប្រភពចំណូលច្បាស់លាស់ គ្មានផែនការ តើអាចនឹងនំាអោយមានផលប៉ះពាល់អ្វីខ្លះ? តើធ្វើបែបណាទើបអាចចៀសវាងការប្រើកម្ចីច្រើនច្រើនលើសលុប? តើបច្ចុប្បន្នការប្រើកម្ចីច្រើនលើសលុបមានស្ថានភាពយ៉ាងដូចម្តេច? នៅថ្ងៃទី២៦ ខែធ្នូ នេះ កម្មវិធីលុយខ្ញុំជីវិតខ្ញុំ នឹងលើកយកប្រធានបទ កម្ចីច្រើនលើសលុប មកពិភាក្សា ។ #លុយខ្ញុំជីវិតខ្ញុំ #ចំណេះដឹងហិរញ្ញវត្ថុ #សមាគមធានាគារនៅកម្ពុជា #កម្ចី #វិទ្យុស្រ្តី #WMC #Money #កម្ចីច្រើនលើសលុប #បំណុល

Toeuy Hong Official

23 Dec, 05:32


អធ្យាស្រ័យបងប្អូនខ្លះចង់comment សួរខ្ញុំប៉ុន្ដែមិនអាចComment បាន។ ខ្ញុំបិទcomment ដោយសារតែមានអ្នកផ្ញើវីដេអូអាសអាភាសនិងមានអ្នកឆបោកចូលគ្រុប

Toeuy Hong Official

21 Dec, 01:35


អ្នកចូលចិត្តអានមិនគួររំលងទេ! ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំនេះធ្វើធំណាស់។ កុំភ្លេចមកស្ដង់ Business Cambodia ស្តង់លេខB89 យើងលក់បញ្ចុះតម្លៃនិងទិញ១ថែម១នៅម៉ោង5-6ល្ងាច ជាពិសេសយើងមានចែកសៀវភៅfree នៅថ្ងៃនេះនឹងថ្ងៃស្អែក ម៉ោងចែក11:00am និង3:00PM។ ទីតាំងពិព័រណ៍នៅកោះពេជ្រ ពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់។

Toeuy Hong Official

20 Dec, 02:26


បងប្អូនណាខ្លះទៅពិព័រណ៍សៀវភៅថ្ងៃនេះ? ថ្ងៃនេះខ្ញុំនិងលោកគ្រូ សំ កុសល ទៅអំឡុងម៉ោង៣ ៤រសៀល សង្ឃឹមថាជួបបងប្អូន។ កុំភ្លេចទៅស្ដង់របស់ Business Cambodia ស្ដង់លេខB89 យើងមានចែកសៀវភៅកសាងផេកចំនួន៥០០ក្បាលនិងលក់បញ្ចុះតម្លៃច្រើន ហើយបងប្អូនក៏អាចជជែកលេងជាមួយខ្ញុំនិងលោកគ្រូ សំ កុសលបាន។

Toeuy Hong Official

17 Dec, 08:07


Link សម្រាប់មើលវីដេអូណែនាំពីការបើកគណនីជួញដូរភាគហ៊ុននៅលើ App ធនាគារ អេស៊ីលីដា

Toeuy Hong Official

17 Dec, 08:06


https://t.me/acledakh/142453

Toeuy Hong Official

17 Dec, 03:29


អ្នកស្រលាញ់ការអាន ខានស្អែកនេះពេលវេលាមកដល់ហើយ!!!!!!

ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១នៅឆ្នាំនេះធ្វើឡើងរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៩ដល់២២ខែធ្នូឆ្នាំ២០២៤នេះសួនច្បារខាងមុខសាលាបុរីកោះពេជ្រពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់។

ដូច្នេះបងប្អូនកុំភ្លេចទៅចូលរួមទាំងអស់គ្នា្ពព្រោះវាជាពិព័រណ៍សៀវភៅធំបំផុតប្រចាំឆ្នាំ2024។ ជាពិសេសកុំភ្លេចទៅរកស្ដង់របស់ Business Cambodia ស្ដង់លេខB89 ហើយម៉ោង៥និង៦ល្ងាចយើងមានការលក់បញ្ចុះតម្លៃទ្រង់ទ្រាយធំ

Toeuy Hong Official

08 Dec, 03:28


Updateម៉ោងចែកសៀវភៅថ្ងៃនេះ
11:30Am
2:00pm
3:00pm
4:00pm
ទីតាំងស្ដង់អាហារ

Toeuy Hong Official

08 Dec, 03:01


បងបងប្អូនមិនទាន់បើកគណនីជួញដូរកុំភ្លេចមកបើកគណនីជួញដូរនៅស្ដង់CSX ស្ដង់លេខB54 នៅក្នុងពិព័រណ៍អាជីកម្មនៅផ្សារទំនើប Chip Mong 271 Mega Mall នៅថ្ងៃនេះ

Toeuy Hong Official

08 Dec, 01:33


ចែកតង់ទី២ថ្ងៃនេះនៅម៉ោង 11:30am

Toeuy Hong Official

08 Dec, 01:13


យើងចែកសៀវភៅfree ៣ឆ្នាំហើយប៉ុន្ដែឆ្នាំនេះយើងចែកសៀវភៅ១០១គំនិតចាត់ចែងលុយ ឃើញថាសន្ទុះអ្នកយកសៀវភៅច្រើនខ្លាំងបើធៀបនឹងឆ្នាំមុនៗ។ សម្រាប់ខ្ញុំដែលជាអ្នកនិពន្ធសៀវភៅនេះផ្ទាល់ ខ្ញុំឃើញថាសៀវភៅនេះល្អ អានហើយបងប្អូននឹងទទួលបានបានគំនិតពីការចាត់ចែងលុយ ការវិនិយោគនិងការគ្រប់គ្រងបំណុលជាដើម។

ដើម្បីឲ្យយើងអាចបន្តការនិពន្ធសៀវភៅល្អៗចែកជូនបងប្អូន បន្ទាប់ពីមកយកសៀវភៅថ្ងៃនេះ ហើយបងប្អូនសូមជួយគាំទ្រនិងជួយទិញសៀវភៅយើងផ្សេងៗទៀតដែលយើងដាក់លក់នៅស្ដង់ Baksey។

ថ្ងៃនេះយើងចែកច្រើនណាស់។ សម្រាប់ម៉ោងចែកសៀវភៅថ្ងៃនេះខ្ញុំនឹងជម្រាប់ជូនឆាប់ៗ សូមអរគុណ។

Toeuy Hong Official

07 Dec, 08:44


បញ្ជាក់ម៉ោងលក់បញ្ចុះតម្លៃួទ្រង់ទ្រាយធំក្នុងពិព័រណ៍អាជីវកម្មពីម៉ោង5- 6Pm ទាំង២ថ្ងៃ

Toeuy Hong Official

07 Dec, 07:01


បងប្អូនចង់បើកគណនីជួញដូរភាគហ៊ុនខ្មែរអាចមកបើកគណនីនៅស្ដង់ក្រុមហ៊ុនមូលបត្រ ភីភី លីង និងស្ដង់CSX ស្ដង់លេខB54

Toeuy Hong Official

07 Dec, 03:42


Updated : សៀវភៅ១០១គំនិតចាត់ចែងលុយ ថ្ងៃនេះចែក ម៉ោង 11:30am និង 1:00PM

Toeuy Hong Official

06 Dec, 15:26


ជួបគ្នាស្អែកបងប្អូន

Toeuy Hong Official

26 Nov, 10:17


បានចំណេញតិចប្រសើរជាងបាត់លុយអស់រលីង…………………

មកដល់ពេលនេះការប្រាក់សន្សំនៅធនាគារគឺបានតិចជាងមុនឆ្ងាយណាស់។ អំឡុងឆ្នាំ២០២២និង២០២៣ ធនាគារក្នុងស្រុកហ៊ានដំឡើងដល់រហូត ៨% ៩% ហើយធនាគារខ្លះហ៊ានឲ្យ១០%ក្នុងមួយឆ្នាំក៏មាន។ ប៉ុន្ដែពេលនេះធនាគារភាគច្រើនបានទម្លាក់ការប្រាក់មកត្រឹម៤ទៅ៥%ក្នុងមួយឆ្នាំ។

អត្រាការប្រាក់សន្សំត្រឹម៤ទៅ៥%ក្នុងមួយឆ្នាំគឺតិចយកតែមែនទែនបើធៀបនឹងការវិនិយោគផ្សេងៗពោលគឺអ្នកមនុស្សមួយចំនួនមិនចាត់ទុកការចំណេញផងព្រោះវាតិចពេកហើយបើយើងគិតពីការបង់លើការបង់ពន្ធការប្រាក់សន្សំនិងគិតពីអផរណា។

យ៉ាងណាមិញទោះជាដាក់លុយនៅធនាគារបានការប្រាក់តិចក៏ដោយ សម្រាប់ខ្ញុំគិតថាវាប្រសើរជាងអ្នកយកលុយទៅវិនិយោគនិងរកស៊ីលើអ្វីដែលអ្នកមិនយល់ហើយចុងក្រោយខាតបង់អស់លុយរលីងតែម្ដង។

សេដ្ឋីWarren Buffett ដែលជាស្ដេចវិនិយោគប្រចាំសតវត្សទី២១បានប្រាប់ច្បាប់ចំនួន២ដែលអ្នកគួរចង់ចាំដោយច្បាប់ទី១គឺ” សូមកុំឲ្យបាត់លុយរបស់អ្នក” ចំណែកច្បាប់ទី២គឺត្រូវត្រលប់មកមើលច្បាប់ទី១វិញ”៕

Toeuy Hong Official

26 Nov, 08:18


គោលការណ៍ 80/20 សម្រាប់ការអនុវត្តប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង
------------
#education #generalknowledge #tips #fiposts

Toeuy Hong Official

26 Nov, 04:51


ចុះទាក់ទងនឹងតំលៃមាសវិញលោកគ្រូ? ពេលមានវិបត្តិគ្រោះធម្មជាត់រឺសង្រ្គាម វាឡើងរឺចុះ?
ហើយធ្វើអោយផ្សារហ៊ុនចុះរឺឡើងដែរ?

Toeuy Hong Official

22 Nov, 03:14


រើសមុខរបរបែបណា ឱ្យចំទីផ្សារ ២០២៥ ?
ជួបខ្ញុំថ្ងៃនៅថ្ងៃទី ៨ ធ្នូ
ចុះឈ្មោះតាម 👇
https://t.me/baksey_events

Toeuy Hong Official

22 Nov, 02:26


ខ្វះអីជប់ហ្នឹង………………..

បើអ្នកខ្សោយផ្នែកទំនាក់ទំនង អ្នកគួររៀនអភិវឌ្ឍន៍ផ្នែកទំនាក់ទំនងឲ្យកាន់តែពូកែ ហើយបើខ្សោយផ្នែកដឹកនាំ គួរដុសខាត់ជំនាញដឹកនាំឲ្យកាន់តែខ្លាំង។ ហើយបើខ្សោយការចាត់ចែងលុយកាក់ គួររៀនបណ្ដុះចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈការអាន ការស្ដាប់និងអនវត្តន៍ជាក់ស្ដែង។

បើអ្នកពូកែចាយ រហូតដល់មិនសល់លុយ ជួបបញ្ហាខ្វះខាតលុយ និងជំពាក់លុយគេ អាចសាកអានសៀវភៅលុយពិតនោះអ្នកនឹងភ្ញាក់ខ្លួនច្រើនរឿងលុយកាក់ ព្រោះក្នុងសៀវភៅមួយក្បាលនេះ អ្នកនិពន្ធបានសរសេរចាក់ដោត ដោយលើកយកពីបញ្ហាលុយកាក់នៅក្នុងសង្គមខ្មែរជាក់ស្ដែងរួចផ្ដល់ជាដំណោះស្រាយសម្រាប់អ្នកអានយកទៅអនុវត្តន៍។

ដូច្នេះបើបងប្អូនរកលុយបានចេះតែជួបបញ្ហាដូចជារកបានតែមិនសល់ មិនចេះគ្រប់គ្រងចាត់ចែងលុយកាក់ មិនចេះវិនិយោគឲ្យលុយកើនឡើងនិងជំពាក់បំណុលគេ សៀវភៅនេះសក្តិសមសម្រាប់អ្នក។

សៀវភៅលុយពិតជាស្នាដៃនិពន្ធរបស់ខ្ញុំផ្ទាល់។ តម្លៃ១២ដុល្លារ។ បងប្អូនចាប់អារម្មណ៍ចង់អានអាចទាក់ទងទិញតាមតេឡេក្រាម https://t.me/BusinessCambodiaBook

Toeuy Hong Official

21 Nov, 14:01


ទិញហ៊ុនមិនដូចទិញនំឬទិញទំនិញអនឡាញទេ! ចង់ចេះទិញហ៊ុនត្រូវឆ្លងកាត់៥ជំហាននេះឲ្យបានសិន https://www.facebook.com/hongfinances/videos/583577417534291

Toeuy Hong Official

21 Nov, 05:07


សម្រាប់បងប្អូនចង់ចេះវិនិយោគលើផ្សារហ៊ុន កុំភ្លេចជួបគ្នាយប់នេះម៉ោង៩ក្នុងLive លើផេក។ ខ្ញុំនឹងទម្លាក់Link live នៅទីនេះ។ បងប្អូនមានចម្ងល់អាចត្រៀមសំណួរសួរទុកសួរពេលខ្ញុំLive

Toeuy Hong Official

21 Nov, 02:04


ខ្ញុំចេះតែឆ្ងល់ Channel Telegram ខ្ញុំបើកឲ្យបងប្អូនComment ប៉ុន្ដែមិនសូវឃើញបងប្អូនcomment សោះ។ តាមពិតទាល់តែខ្ញុំApprove ទើបអាចcomment បាន។ ពីមុនបងប្អូនទាំងអស់គ្នាអាចComment ប៉ុន្ដែដោយសារមានជនឆបោក និងមានអ្នកផ្ញើវីដេអូអាសអាភាសចូលគ្រុបខ្ញុំក៏ដាក់គ្រុបទៅជាPrivate Group ដូច្នេះទើបបងប្អូនមិនអាចcomment ។ ខ្ញុំនឹងរកវិធីឲ្យបងប្អូនComment បានដោយមិនចាំបាច់ខ្ញុំApprove

Toeuy Hong Official

21 Nov, 01:54


កម្មវិធីមួយ ដែលទាំងអស់គ្នាគួរតែចូលរួមកុំខកខាន

សន្នីសីទមួយនេះរៀបចំជាពិសេសសម្រាប់អាជីវកម្មដែលចង់ឱ្យខ្លួនឯងកាន់តែខ្លាំងនៅឆ្នាំ២០២៥នេះ

ចង់ចូលរួមចុះឈ្មោះតាម https://t.me/baksey_events

Toeuy Hong Official

21 Nov, 01:03


សៀវភៅមួយក្បាលនេះ ខ្ញុំនិងក្រុមការងារ Business Cambodia ចាយពេលច្រើនស្រាវជ្រាវដើម្បីតែងនិពន្ធឲ្យចេញជារូបរាង ហើយពេលយើងលក់គឺតម្លៃ១២ដុល្លារ ប៉ុន្ដែសម្រាប់ការបោះពុម្ពដំបូងយើងមិនលក់ទេ ដោយយើងបោះពុម្ព៣,០០០ក្បាលចែកជូនបងប្អូនដោយឥតគិងថ្លៃ។

ដូច្នេះបងប្អូនអាចឆ្លៀតពេលមកយកសៀវភៅផងណានៅដើមខែធ្នូឆ្នាំ២០២៤នេះនៅក្នុងពិព័រណ៍អាជីវកម្មលើកទី៣ នៅថ្ងៃទី៧និង៨ខែធ្នូឆ្នាំ២០២៤នៅផ្សារទំនើប Chip Mong Mega Mall 271 ពីម៉ោង៩ព្រឹកដល់ម៉ោង៨ល្ងាច។

Toeuy Hong Official

20 Nov, 03:06


ហ៊ុនGTI ជាប់ជាហ៊ុនដែលអ្នកវិនិយោគអាចរកប្រាក់ចំណេញបានច្រើនបំផុតប្រចាំឆ្នាំ២០២៤នេះ…………..

មកដល់ពេលនេះអ្នកកាន់ហ៊ុនGTI មញញឹមបិទមាត់មិនជិតទេខណៈហ៊ុននេះបន្តឡើងថ្លៃជាលំដាប់។ នៅព្រឹកនេះហ៊ុនGTI ឡើងថ្លៃ៣៤០រៀលបន្ថែមដែលធ្វើឲ្យហ៊ុននេះមានតម្លៃ៥,៤៤០រៀលក្នុងមួយហ៊ុន។

បច្ចុប្បន្នអ្នកដែលធ្លាប់ទិញហ៊ុនGTI នៅតម្លៃធូថ្លៃល្អ មកដល់ពេលនេះពួកគាត់ចំណេញជាង១០០%ហើយខណៈហ៊ុននេះបន្តឡើងឥតឈប់។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Grand Twins International ដែលហៅកាត់ថា GTI គឺជារោងចក្រកាត់ដេរធំមួយនៅប្រទេសកម្ពុជាដែលរកស៊ីផលិតនូវសំលៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើរសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិដូចជាទីផ្សារអឺរ៉ុបនិងអាមេរិកជាដើម។

Toeuy Hong Official

19 Nov, 04:33


បងប្អូនមានសំណួរទាក់ទងនឹងហ៊ុនអាចទម្លាក់សំណួរក្នុងcomment បាន ខ្ញុំនឹងឆ្លៀតឆ្លើយជូនបងប្អូន

Toeuy Hong Official

19 Nov, 01:33


សម្រាប់បងប្អូនទើបចូលគ្រុប ចង់ចេះវិនិយោគលើផ្សារហ៊ុន សូមចុចមើលPin ក្នុងគ្រុបនេះ។ ខ្ញុំបានចងចង្កោមព័ត៌មានចំនួន៥ឲ្យបងប្អូនងាយស្រួលចូលទៅរកផ្លូវវិនិយោគលើផ្សារហ៊ុនខ្មែរ។

ជាពិសេសខ្ញុំបានបង្ហាញជំហាន៥ដែលបងប្អូនត្រូវធ្វើឲ្យបានដើម្បីមានឱកាសចេះទិញហ៊ុនដូចគេដូចឯង។

សូមបញ្ជាក់ផងថាការទិញហ៊ុនដូចទិញនំឬទិញទំនិញអនឡាញឡើយពោលគឺយើងត្រូវចាយពេលអនុវត្តតាមជំហានដើម្បីឈានដល់ការទិញហ៊ុន។

អ្វីដែលខ្ញុំណែនាំនេះគឺជួយបងប្អូនបាន50% ចំណែក50%ទៀតគឺនៅលើបងប្អួនខ្លួនចាយពេលអនុវត្តដើម្បីចេះវិនិយោគលើផ្សារហ៊ុន។

Toeuy Hong Official

18 Nov, 13:31


https://www.facebook.com/share/p/15eiSz86RP/

Toeuy Hong Official

18 Nov, 05:15


ចូលរួមបោះឆ្នោតខាងលើបងប្អូនដើម្បីខ្ញុំអាចស្រាវជ្រាវផលិតមាតិការទាក់ទងនឹងហិរញ្ញវត្ថុឲ្យត្រូវនឹងស្ថានភាពរបស់បងប្អូនបច្ចុប្បន្ន

Toeuy Hong Official

13 Nov, 08:01


ក្នុងឱកាសបុណ្យអ៊ុំទូកខាងមុខនេះជួនពរបងប្អូនធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាពនិងសុខសប្បាយទាំងអស់គ្នា

Toeuy Hong Official

12 Nov, 03:11


ពីហ៊ុនដែលមិនសូវមានអ្នកចាប់អារម្មណ៍ពេលនេះហ៊ុន GTIបន្តឡើងថ្លៃដល់៥ពាន់រៀលក្នុង១ហ៊ុន…………..

ខ្ញុំបានទិញហ៊ុនGTI កាលពីឆ្នាំ២០២២ក្នុងតម្លៃ៤,២២៥រៀលក្នុងមួយហ៊ុន។ បន្ទាប់ពីទិញហើយហ៊ុនបន្តធ្លាក់ថ្លៃជាបន្តបន្ទាប់ដែលធ្វើឲ្យខ្ញុំខាតយ៉ាងច្រើនពោលគឺខាតជិត៥០%ឯនោះ ហើយខ្ញុំគិតថាមិនដឹងជាពេលណាហ៊ុនអាចឡើងវិញទេហើយក៏គ្មានសង្ឃឹមថាឡើងដែរ។

យ៉ាងណាមិញទោះជាខាតច្រើនក៏ខ្ញុំមិនលក់ហ៊ុននេះដែរខ្ញុំបន្តទុករហូតដល់ពលនេះខ្ញុំចំណេញជាង១៨%ក៏កាត់លក់ខ្លះទុកខ្លះ។

ខ្ញុំចង់ទាញចំណាប់អារម្មណ៍បងប្អូនថាចំពោះការវិនិយោគហ៊ុនគឺយើងត្រូវមានចរិកចាស់ទុំ ចេះអត់ធ្មត់ កុំឆ្លេឆ្លាតាមគេតាមឯងព្រោះអាចនាំឲ្យអ្នកខាតបង់។

ជាពិសេសក្នុងការវិនិយោគហ៊ុនខ្ញុំតែងតែនាំបងប្អូនឲ្យប្រើលុយត្រជាក់យកមកវិនិយោគ(លុយដែលមិនចាំបាច់) ពោលគឺការប្រើប្រាស់លុយដែលសល់បន្ទាប់ពីចំណាយចាំបាច់យកមកវិនិយោគគឺជាជម្រើសល្អបំផុតព្រោះបើក្នុងករណីហ៊ុនធ្លាក់ថ្លៃហើយខាតវាក៏មិនប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកដែរ។

លើសពីនេះ ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនវិនិយោគដោយគិតពីអនាគត គិតពីពេលខាងមុខ។ អ្នកមានគេមានគឺដោយសារគេគិតពីអនាគត គេរកលុយ គេសន្សំគេវិនិយោគហើយជាលទ្ធផលគេនឹងសល់លុយសល់ទ្រព្យសម្រាប់ចិញ្ចឹមជីវិត មានប្រភពចំណូលរឹងមាំ និងមានសេរីភាពហិរញ្ញវត្ថុ។

ចំពោះផ្លូវចូលទៅវិនិយោគលើផ្សារហ៊ុនខ្ញុំបានណែនាំបងប្អូនអស់ហើយ។ បងប្អូនអាចរៀនដោយខ្លួនឯងក៏បាន។ បើពិបាកយល់អាចរៀនមានគ្រូក៏បាន។ ដូច្នេះបងប្អូនអាចគិតគូវិនិយោគតាមលទ្ធភាព។ “ វិនិយោគថ្ងៃនេះដើម្បីអនាគតជីវភាពកាន់តែល្អប្រសើរ”។

Toeuy Hong Official

08 Nov, 13:57


ហ៊ុនអេស៊ីលីដាធ្លាក់ក្រោម៧ពាន់រៀលក្នុង១ហ៊ុន! តើវានឹងបន្តដល់ណាទៀតទៅ???https://www.facebook.com/hongfinances/videos/1492532304793349/

Toeuy Hong Official

08 Nov, 12:21


ជួបគ្នាម៉ោង៩យប់នេះបងប្អូនក្នុងLive លើផេករបស់ខ្ញុំ។ ប្រធានបទនិយាយពីហ៊ុន ធនាគារ អេស៊ីលីដា។ បងប្អូនមានចម្ងល់អាចត្រៀមសំណួរផង

Toeuy Hong Official

08 Nov, 08:29


ភាគហ៊ុនអេស៊ីលីដាបានធ្លាក់ថ្លៃក្រោម៧ពាន់រៀលក្នុងមួយហ៊ុនជាលើកដំបូង………

ថ្ងៃនេះភាគហ៊ុនរបស់ធនាគារ អេស៊ីលីដាបានបំបែកកំណត់ត្រាថ្មីដោយធ្លាក់ថ្លៃក្រោម៧,០០០រៀលក្នុងមួយហ៊ុនជាលើកដំបូង។

បើទោះជាចេញព័ត៌មានល្អមួយថាធនាគារ អេស៊ីលីដាជាប់ជាធនាគារដែលមានសុវត្ថិភាពបំផុតក្នុងលោកនៅឆ្នាំ២០២៤នេះក៏ដោយក៏មិនអាចសង្រ្គោះតម្លៃភាគហ៊ុនធនាគារនេះឲ្យងើបឡើងវិញដែរ។

មូលហេតុដែលហ៊ុន អេស៊ីលីដាធ្លាក់ចុះក្រោម៧ពាន់រៀលក្នុងមួយហ៊ុននៅថ្ងៃនេះគឺដោយសារចេញរបាយការណ៍លទ្ធផលនៅត្រីមាសទី៣ឆ្នាំ២០២៤នេះបង្ហាញថា ធនាគារចាស់វស្សាមួយនេះរកស៊ីថយចុះប្រាក់ចំណេញជាង៥០%ឯនោះ។

Toeuy Hong Official

08 Nov, 02:23


មានលុយVS មានទ្រព្យ! តើចង់មានលុយឬចង់មានទ្រព្យ????

Toeuy Hong Official

06 Nov, 14:21


ពេលវេលា និងជីវិតមនុស្ស
…………………………..
ពេលវេលាដ៏យូរបំផុតគឺជាពេលវេលាដែលរង់ចាំអ្វីមួយ។ ពេលវេលាដ៏លឿនបំផុតគឺជាពេលវេលាដែលសប្បាយរីករាយ។ ពេលវេលាគឺពេលវេលា អ្វីដែលខុសគ្នាគឺអារម្មណ៍សប្បាយរីករាយ និងអារម្មណ៍ទន្ទឹងរង់ចាំ។ វត្តមានរបស់មនុស្សម្នាក់ៗនៅលើភពផែនដីនេះគឺជាបេសកកម្មដែលមានពលវេលាកំណត់មួយ។ ពេលវលាដែលទន្ទឹងរង់ចាំអ្វីមួយដោយដោយខ្វះការសប្បាយរីករាយគឺជាការខ្ជះខ្ជាយ ឬការខាតបង់ពេលវេលាឥតប្រយោជន៍។
កាលនៅជាសិស្ស-និស្សិត ទន្ទឹងរង់ចាំពេលវេលាមានការងារដែលអាចរកលុយបានដោយខ្លួនឯង អាលនឹងមានសេរីភាពក្នុងការចាយវាយអោយបានសប្បាយតាមចិត្តចង់។
ដល់ពេលមានការងារធ្វើ មានប្រាក់ខែ និងមានគ្រួសារ ទន្ទឹងរង់ចាំពេលសងបំណុលធនារអស់សិនចាំចំណាយប្រាក់ និងពេលវេលាដើរលេងអោយបានសប្បយ។
ពេលមានកូនតូចៗ រង់ចាំពេលកូនៗធំសិន។
ពេលមានកូនៗធំ រង់ចាំពេលកូនៗរៀបការ មានគ្រួសារសិន។
ពេលកូនៗការរួច រង់ចាំចៅៗធំសិន។
ទំរាំចៅៗធំ ដល់ពេលលើសអាស៊ីត លើសខ្លាញ់ លើសស្ករ លើសឈាម ឬទឹកនោមផ្អែមល្មម។ ដល់ពេលហ្នឹង អាចវិនិយោគអចលនទ្រព្យក៏មិនឡើងថ្លៃ វិនិយោគភាគហ៊ុនក៏មិនឡើងថ្លៃ។ អ្វីដែលចេះតែឡើងគឺឡើងសម្ពាធឈាម ឡើងជាតិស្ករក្នុងឈាម។ល។
បើវិនិយោគលើអ្វីមួយមិនបានចំណេញ ឬមិនឡើងថ្លៃ ឬធ្វើកិច្ចការអ្វីមួយមិនទាន់បានសំរេច សូមកុំអោយតែឡើងសម្ពាធឈាម ឬឡើងជាតិស្ករ ឬមានជំងឺប្រចាំកាយធ្ងន់ធ្ងរ គឺរាប់ថាមិនអាក្រក់នោះទេ។ គួរឆ្លៀតសប្បាយអោយបានច្រើនទាន់ឋពេលនៅមានសុខភាពល្អ។ ប៉ុន្តែត្រូវសប្បាយប្រកបដោយបញ្ញា និងសម្បជញ្ញៈ ពោលគឺមិនសប្បាយដោយវង្វេងដូចពាក្យចាស់លោកថា ដូចមមាចមិនស្គាល់ភ្លើង ឬឈ្លក់ទឹកម៉ាស៊ីន។
កុំរង់ចាំដីឡើងថ្លៃ កុំរង់ចាំតម្លៃហ៊ុនឡើងថ្លៃ កុំរង់ចាំសេដ្ឋកិច្ចល្អប្រសើរឡើងវិញ កុំរង់ចាំចិនត្រឡប់មកវិញ ឬរង់ចាំនេះរង់ចាំនោះទើបសប្បាយរីករាយ។ ការេង់ចាំគឺជាការខាតបង់ពេលវេលា ការរង់ចាំគឺជាការខ្ជះខ្ជាយពេលវេលា។ រង់ចាំកាន់តែយូរ ខាតអាយុកាន់តែច្រើន។

Credit: Ngeth Chou

Toeuy Hong Official

06 Nov, 12:51


ខ្ញុំទាយលទ្ធផលបោះឆ្នោតអាមេរិកទុកមុនថាតាត្រាំនឹងឈ្នះឆ្នោតម្ដងទៀតធ្វើជាប្រធានាធិបតីទី៤៧របស់អាមេរិក។ អ្វីដែលខ្ញុំទុសទាយគឺផ្អែកលើប្រវត្តិបោះឆ្នោតតាំងពីកាលលោកស្រី Hillary Clinton ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីដែលពេលនោះមនុស្សជាច្រើនរួមទាំងប្រជាជនកម្ពុជាផងដែររំពឹងថាលោកស្រី Clinton នឹងឈ្នះតែលទ្ធផលចេញមកគឺដាច់ចង្កេះតែម្ដងដោយតាត្រាំជាអ្នកឈ្នះវិញ។

ខ្ញុំយកប្រវត្តិបោះឆ្នោតពីមុនទាយរកលទ្ធផល ដោយសន្និដ្ឋានថាបើបក្សណាដាក់បេក្ខភាពប្រធានាធិបតីជាស្រ្តីគឺពិបាកយកឈ្នះបក្សដែលបេក្ខភាពប្រធានាធិបតីជាប្រុសណាស់ព្រោះផ្នត់គំនិតប្រជាជនអាមេរិកគឺមិនទាន់មានទំនុកចិត្តក្នុងការឲ្យស្រ្តីកាន់ចង្កូតសេដ្ឋកិច្ចពិភពលោកនៅឡើយទេ។

ចិត្តខ្ញុំពេលនេះគឺពិតជាចង់ឃើញតាត្រាំឈ្នះមែនព្រោះរំពឹងថាគាត់នឹងអាចរកដំណោះស្រាយសន្តិចភាពមួយជាពិសេសបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលអាចឈានដល់ការធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានភាពល្អប្រសើរឡើងវិញ។

យ៉ាងណាមិញអាណត្តិក្រោយៗទៀតសង្ឃឹមថាប្រជាជនអាមេរិកផ្ដល់ឱកាសឲ្យស្រ្តីដឹកនាំព្រោះស្រ្តីក៏មានសមត្ថភាពដែរនៅក្នុងការដឹកនាំស្ថាប័ននិងប្រទេសជាតិ៕

Toeuy Hong Official

06 Nov, 05:38


Link សម្រាប់តាមដានលទ្ធផលបោះឆ្នោតអាមេរិក https://apnews.com/?fbclid=IwY2xjawGXr8ZleHRuA2FlbQIxMAABHQj8T5i_QfW3k-G9D2Dlz7U_cE8h3M_565xQy7zMEs0zSr-9zbXYmwCXyA_aem_FoOQma3cs0r26V40jHaKjg

Toeuy Hong Official

06 Nov, 02:00


ចង់ពង្រីកអាជីវកម្មអ្នកឲ្យធំបែបស្តង់ដា គួរធ្វេីបែបណាល្អ? សូមចូលរួម Business Conference សន្និសីទអាជីវកម្មអំពី «ចាប់ផ្តើមបែបគ្រួសារ ធំធាត់បែបស្តង់ដា» ៨ធ្នូ នៅChipmong 271 ផ្នែក១នៃពិព័រណ៍អាជីវកម្មកម្ពុជា​ 7-8 ធ្នូ Baksey Expo
🎯 អត្ថប្រយោជន៍ទទួលបាន៖
ដឹងពីមុខរបរល្អបំផុត២០២៥ (Business Ideas 2025)
ដឹងពីរបៀបចាប់ផ្ដើមពីតូចពង្រីកទៅធំ Entrepreneurship
ដឹងពីរបៀបកែច្នៃផលិតផល ហើយអាចនាំចេញបាន Business Strategy
ដឹងពីរបៀបកសាងអាជីវកម្មខ្លួនឯងឱ្យមានស្ដង់ដា Innovation Strategy
ដឹងពីរបៀបដឹងនាំអាជីវកម្មឱ្យរឹងមាំយូរអង្វែង Leadership
📣 ទទួលបានសៀវភៅ "១០១ គំនិតចាត់ចែងលុយ" ១ក្បាលហ្វ្រី
✍️ ចុះឈ្មោះតាមតេឡេក្រាម https://t.me/baksey_events

Toeuy Hong Official

06 Nov, 01:59


លទ្ធផលបោះឆ្នាតប្រធានាធិបតីអាមេរិកបឋម ពេលនេះគណបក្សសាធារណៈរដ្ឋដែលមានលោកត្រាំជាអ្នកឈរឈ្មោះបេក្ខភាពកំពុងនាំមុខ

Toeuy Hong Official

01 Nov, 06:03


សម័យឥឡូវទាល់តែមានខ្សែទើបអាចរកការងារធ្វើបាន?????

ខ្ញុំបានធ្វើវីដេអូមួយណែនាំឲ្យបងប្អូននិងក្មួយៗឡើងមករៀននៅភ្នំពេញចេះចាត់ចែងលុយនិងរកការងារធ្វើដើម្បីមានឱកាសបន្តការសិក្សារហូតចប់ចុងចប់ដើម។ នៅក្នុងវីដេអូមានបងប្អូនខ្លះ Comment ថាបើគ្មានខ្សែកុំសង្ឃឹមថារកការងារធ្វើបាន។

តាមពិតមិនចាំបាច់ខ្វល់រឿងមានខ្សែឬគ្មានខ្សែនោះទេ បើយើងពិតជាមានសម្ថភាពនិងពិតជាចង់រកការងារធ្វើគឺច្បាស់ជាមានការងារធ្វើហើយគ្រាន់តែការងារអាចបានប្រាក់ខែតិចឬច្រើនទៅតាមប្រភេទការងារនិងសមត្ថភាពឬចំណេះជំនាញរបស់យើង។

បើដាក់ពាក្យធ្វើការនៅស្ថាប័នរដ្ឋឬឯកជន ទាល់តែមានខ្សែទើបជាប់ យើងមិនចាំបាច់ខ្វល់ទេ អាចដាក់ពាក្យទៅស្ថាប័ននិងក្រុមហ៊ុនផ្សេងៗជាច្រើនទៀតដែលគេរើសបុគ្គលិកផ្អែកលើចំណេះជំនាញនិងសមត្ថភាពពិតប្រាកដមិនមែនរើសតាមខ្សែ។

ឧទាហរណ៍បើអ្នកដាក់ពាក្យធ្វើការនៅស្ថាប័នរដ្ឋតែមិនជាប់ អាចទៅរកដាក់ពាក្យនៅស្ថាប័នឯកជនក៏បាន។ គេថាមាសសុទ្ធមិនខ្លាចភ្លើងបើយើងចេះប្រាកដមិនខ្វះទេការងារ៕

Toeuy Hong Official

01 Nov, 03:14


តើការទិញភាគហ៊ុន គឺទិញដើម្បីលក់ភាគហ៊ុនចំណេញពេលឡើងថ្លៃ ចុះបើយើងទិញដើម្បីទទួលភាគលាភយ៉ាងម៉េចដែរ?

Toeuy Hong Official

01 Nov, 02:31


ថ្ងៃនេះគឺជាថ្ងៃចុងក្រោយហើយក្នុងការទិញហ៊ុនសែលកាត(CGSM) បានភាគលាភ។ អ្នកទិញថ្ងៃនេះនឹងទទួលបានភាគលាភនៅចន្លោះពីថ្ងៃទី១៣ដល់២៥វិច្ឆិកាឆ្នាំ២០២៤នេះ។ អ្នកវិនិយោគិននឹងទទួលបានភាគលាភ៣៩.៧២រៀលក្នុងមួយហ៊ុន។

គួរបញ្ជាក់ផងដែរថាCellcard គឺជាក្រុមហ៊ុនតែមួយគិតនៅលើផ្សារហ៊ុនដែលចែកភាគលាភរៀងរាល់៣ខែម្ដងដោយភាគលាភប្រចាំត្រីមាស(៣ខែម្ដង)គឺវិនិយោគិនទទួលបាន៣៩.៧២រៀលក្នុងមួយហ៊ុន ហើយភាគលាភសរុបជារួមប្រចាំឆ្នាំគឺយើងទទួលបានប្រមាណ១៥៨.៨៨រៀលក្នុងមួយហ៊ុន។

Toeuy Hong Official

29 Oct, 04:45


មានលុយ VS មានទ្រព្យ…………….

តាមពិតទៅពាក្យ” មានលុយ( Being rich)និងពាក្យមានទ្រព្យ( Being wealthy) គឺមានភាពខុសគ្នា។ ដូច្នេះអ្នកគួរស្វែងយល់ពាក្យទាំង២នេះឲ្យបានច្បាស់ដើម្បីរៀបចំផែនការហិរញ្ញវត្ថុឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុ រស់នៅមិនរងសម្ពាធនៃលុយកាក់។

ពាក្យ” មានលុយ”( Being rich) អាចសំដៅដល់មនុស្សដែលមានលុយ មានឡាន មានផ្ទះដែលអ្នកដទៃមើលទៅគឺគាត់ជាអ្នកមានម្នាក់។ យ៉ាងណាមិញការមានលុយនិងរបស់ប្រើប្រាស់ផ្ទាល់ខ្លួននេះគឺអាចត្រឹមតែរក្សាជីវភាពពួកគាត់ឲ្យមើលទៅធូរធារត្រឹមរយៈពេលខ្លីណាមួយប៉ុណ្ណោះ។

ឧទាហរណ៍បើអ្នកត្រូវឆ្នោត១លានដុល្លារ អ្នកនឹងក្លាយជាអ្នកមានហើយអាចទិញផ្ទះ ទិញឡាននិងសម្ភារនិយមផ្សេងៗ។ យ៉ាងណាមិញលុយ១លានដុល្លារនេះនឹងអស់ទៅវិញយ៉ាងឆាប់រហ័ស បើអ្នកចាយមិនមានប្រសិទ្ធភាពនិងមិនចេះប្រើលុយដើម្បីបង្កើតលុយបន្តទៀត។ ហើយអ្នកនឹងធ្លាក់ខ្លួនក្លាយជាមនុស្សគ្មានលុយវិញ។

ចំពោះពាក្យ” មានទ្រព្យ”( Being wealthy) គឺសំដៅដល់បុគ្គលដែលចូលចិត្តប្រមូលទ្រព្យសម្បត្តិ ឬទិញទ្រព្យដែលវាអាចកើនតម្លៃនាពេលអនាគត ឬមានទ្រព្យដែលអាចបង្កើតចំណូលប្រចាំខែឬប្រចាំឆ្នាំ។ យើងអាចនិយាយបានថាអ្នកមានទ្រព្យគឺជាមនុស្សដែលមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ។

ឧទាហរណ៍បើអ្នកវិនិយោគសន្សំទ្រព្យ ដូចជាមានអចលនទ្រព្យជាផ្ទះឬដីដែលអាចដាក់ជួលបង្កើតចំណូលប្រចាំខែឬឆ្នាំនោះមានន័យថាអ្នកជាមនុស្សមានទ្រព្យហើយទ្រព្យនេះគឺវាជួយអ្នកឲ្យមានស្ថិរភាពលុយកាក់ព្រោះវាបង្កើតប្រភពចំណូលរយៈពេលវែងអាចតជំនាន់ទៀតក៏ថាបាន។

សរុបមករវាងមានលុយនិងមានទ្រព្យ អ្នកគួរជ្រើសរើសការមានទ្រព្យព្រោះវាជួយឲ្យអ្នកប្រភពចំណូលរយៈពេលវែងដែលជួយចិញ្ចឹមអ្នកកុំឲ្យជួបបញ្ហាលុយកាក់ហើយអ្នករស់នៅមិនព្រួយរឿងលុយកាក់។

ដើម្បីក្លាយជាមនុស្សមានទ្រព្យអ្នកត្រូវតែមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ហើយសម្រាប់បងប្អូនដែលចង់ទទួលបានចំណេះដឹងហិរញ្ញវត្ថុនិងការចាត់ចែងលុយកាក់ឲ្យមានប្រសិទ្ធភាព អាចសាកអានសៀវភៅលុយពិតដែលជាស្នាដៃនិពន្ធផ្ទាល់របស់ខ្ញុំ។ អាចទាក់ទងទិញសៀវភៅលុយពិតតាមតេឡេក្រាម https://t.me/BusinessCambodiaBook

Toeuy Hong Official

25 Oct, 14:33


លោកគ្រូកំពុងLive មានចម្ងល់ពីភាគហ៊ុនអាចសួរបាន

Toeuy Hong Official

25 Oct, 14:32


1. បើធនាគារចាប់ផ្ដើមទម្លាក់ការប្រាក់សន្សំតើគួរយកលុយធ្វើខ្លះ??
2. មាន VS មានទ្រព្យ! ស្វែងយល់ពាក្យ២នេះឲ្យច្បាស់បើចង់មានបាន
3. រៀនវិនិយោគហ៊ុនដើម្បីបង្កើតប្រភពចំណូលរយៈពេលវែង
https://www.facebook.com/hongfinances/videos/1496986990978948/

Toeuy Hong Official

25 Oct, 04:05


https://www.facebook.com/cambodia.csx/videos/413495678483737

Toeuy Hong Official

25 Oct, 02:05


ពិព័រណ៍ផ្សារហ៊ុនយើងចាប់ផ្ដើមថ្ងៃនេះហើយបងប្អូនពោលគឺមានរយៈពេល៣ថ្ងៃពីថ្ងៃទី២៥ដល់២៧ខែតុលានេះ។ សម្រាប់បងប្អូនដែលមិនទាន់មានគណនីជួញដូរអាចឆ្លៀតទៅចូលរួមបានដើម្បីបើកគណនីជួញដូរដោយឥតគិតថ្លៃ។ ទីតាំងនៅផ្សារទំនើបAEON 1

Toeuy Hong Official

24 Oct, 04:18


សៀវភៅ១០១គំនិតចាត់ចែងលុយ ខ្ញុំនិងក្រុមការងារBusiness Cambodia ៤នាក់ទៀតបានចាយពេលវេលាយស្រាវជ្រាវតែងនិពន្ធដើម្បីចែកជូនបងប្អូន៣០០០ក្បាលដោយឥតគិតថ្លៃនៅថ្ងៃពិព័រណ៍អាជីវកម្មនៅដើមខែធ្នូឆ្នាំ២០២៤ខាងមុខនេះ។

កុំភ្លេចជួបគ្នាថ្ងៃទី៧ដល់ទី៨ខែធ្នូឆ្នាំ២០២៤នៅផ្សារទំនើប Chip Mong Mega Mall 271 ដើម្បីទទួលបានសៀវភៅមួយក្បាលនេះ។

Toeuy Hong Official

22 Oct, 07:28


ញែកគ្រាប់ពូជនិងគ្រាប់បាយ

Toeuy Hong Official

19 Oct, 01:31


សន្សំលុយមិនសល់អាចសាក ជម្រើសសន្សំទាំងនេះបាន!

Toeuy Hong Official

17 Oct, 02:41


💰ការចំណាយអោយបានត្រឹមត្រូវគឺជារឿងល្អ និងទទួលបានសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់អនាគត
#education #financialfreedom #tips #fiposts

Toeuy Hong Official

16 Oct, 15:17


សួស្ដីបងប្អូន។ ខ្ញុំបានសួរខាងមន្រ្តីផ្សារហ៊ុនរួចហើយ ដើម្បីមានឱកាសឈ្នះរង្វាន់ទឹកប្រាក់២លានរៀល( 500$) គឺបងប្អូនត្រូវចូលរួមពិព័រណ៍ផ្សារហ៊ុនហើយបើកគណនីជួញដូរ ជាពិសេសចុះឈ្មោះចាប់ឆ្នោតនៅថ្ងៃចុងក្រោយទី២៧នោះបងប្អូននឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់២លានរៀល។

Toeuy Hong Official

16 Oct, 08:08


ឱកាសពិសេសមួយឆ្នាំម្តងដោយគ្រាន់តែរៀនអំពីភាគហ៊ុន
💰 ឱកាសឈ្នះ 2,000,000 រៀល ទទួលបានភាគហ៊ុនហ្រ្វីៗ បើកគណនីជួរដូរឥតគិតថ្លៃ 💸
🙌 ចូលរួមជាមួយយើងនៅពិព័រណ៍ផ្សារភាគហ៊ុនធំបំផុតប្រចាំឆ្នាំនៅកម្ពុជា សម្រាប់ជាការកម្សាន្ត ចំណេះដឹង និងប្រាក់រង្វាន់ច្រើនសន្ធឹកសន្ធាប់! 💸"
ជួបគ្នា៖
📅 ថ្ងៃទី 25-27 ខែតុលា ឆ្នាំ 2024
📍 ផ្សារទំនើប អ៊ីអន ភ្នំពេញ (អ៊ីអន 1)
វិនិយោគ រៀនសូត្រ ឈ្នះ ងាយៗ!

Toeuy Hong Official

16 Oct, 08:03


តើក្រដាសប្រាក់២០ម៉ឺនរៀល ចំនួន២០លានសន្លឹកនេះអាចធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជាទេ????

ធនាគារជាតិបានបញ្ចេញក្រដាសប្រាក់ថ្មីគឺក្រដាស២០ម៉ឺនរៀលចំនួន២០លានសន្លឹកបើគិតជាលុយដុល្លារគឺស្មើនឹង១ពាន់លានដុល្លារឯនោះ។ ចំនួននេះឃើញថាច្រើនគួរសមដែរបើធៀបទៅនឹងទំហំសេដ្ឋកិច្ច ខណៈទំហំសេដ្ឋកិច្ចកម្ពុជា(GDP)យើងគឺប្រមាណជាង៣១ពាន់លានដុល្លារ។

យ៉ាងណាមិញ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានពន្យល់ច្បាស់ៗហើយថាក្រដាសប្រាក់ថ្មីដែលត្រូវបានបញ្ចេញនេះមិនប៉ះពាល់ដល់ចំនួនរូបិយប័ណ្ណនៅលើទីផ្សារឡើយហើយក៏មិនពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែរព្រោះក្រដាសប្រាក់ថ្មីគឺត្រូវបានបញ្ចេញដោយគ្រាន់តែជំនួសឲ្យក្រដាសប្រាក់ចាស់ ទក់ រហូតនិងជំនួសក្រដាសប្រាក់ដែលគេដកចេញពីការចរាចនៅលើទីផ្សារប៉ុណ្ណោះ។

Toeuy Hong Official

14 Oct, 09:12


ក្រុមហ៊ុន Baksey Media( Business Cambodia) ចុះMoU ជាមួយ ក្រុមហ៊ុន Chip Mong Retail សហការរៀបចំពិព័រណ៍អាជីវកម្មធំបំផុតនៅដើមខែធ្នូឆ្នាំ២០២៤នេះ

12,048

subscribers

1,363

photos

73

videos