លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay @bunchhaybeltei Channel on Telegram

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

@bunchhaybeltei


របៀបប្រើប្រាស់សំបុត្រអន្តរជាទិដ្ឋាការទេ? - លោកគ្រូវិន័យ លី ប៊ុនឆៃ (Khmer)

របៀបប្រើប្រាស់សំបុត្រអន្តរជាទិដ្ឋាការទេ? ជាចំណងជើងរបស់ជនជាយវិវង្ស លោកគ្រូវិន័យ លី ប៊ុនឆៃ ដែលគួរតែចែករៀងអោយបានប្រើប្រាស់ដល់អ្នកប្រើប្រាស់ទាំងអស់។ ទិដ្ឋាការនេះសម្រាប់អ្នកដែលមានចំណងជើងនៅក្នុងជម្រើសការងាររបស់ពាណិជ្ជករពិធីករឥតខ្លួនប្រាស់ប្រើប្រាស់សំបុត្រអន្តរខាងក្រៅដែរ។ ជានិយមបែបប្រើប្រាស់កូដសម្រាប់របៀបប្រើប្រាស់សំបុត្រអន្តរជាទិដ្ឋាការ លោកគ្រូវិន័យ លី ប៊ុនឆៃ ត្រូវបានលើសពាណិជ្ជករពិធីករឥតខ្លួន។ ប្រភាប លោកគ្រូវិន័យ លី ប៊ុនឆៃ គឺជាប្រសិទ្ធិអ្នកប្រើប្រាស់ទាំងអស់ដែលចង់រកស្រាស់គ្រូប្រូប្រទ ជាគ្រូប្រទ ទេសចរស្នាមព័ត៌មាន និងបច្ចេកទេសសាងសង់យេជ។

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

26 Jan, 02:18


📚សូមស្វាគមន៍ ឆមាសទី២ ថ្នាក់ចំណេះទូទៅ ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ចូលរៀនថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥📚
✍🏻សាលា ប៊ែលធី អន្តរជាតិទាំង ២៩ទីតាំង បើកទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ ឆមាសទី២ ថ្នាក់ចំណេះទូទៅ (ថ្នាក់ត្រៀម, ថ្នាក់ទី១ ដល់ថ្នាក់ទី១២) ចាប់ពីថ្ងៃនេះតទៅ!!!
🎁ផ្តល់ជូនអាវយឺត ប៊ែលធីថ្មី ចំនួន ១អាវ សម្រាប់សិស្សចាស់ និងសិស្សថ្មី (ផុតកំណត់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥)
🎁ផ្តល់ជូនដោយឥតគិតថ្លៃ(Free) នូវសេវាចុះឈ្មោះ និងសេវារដ្ឋបាល
🎁ចំពោះសិស្សថ្មីសាលានឹងបញ្ចុះតម្លៃ ៣០% លើតម្លៃកញ្ចប់កម្មវិធីសិក្សាបន្ថែម។

👉🏻វគ្គសិក្សាថ្មី កម្មវិធីអភិវឌ្ឍបញ្ញា IMA  ជំនាន់ទី១៩ ក្រុមទី១ (Group I)
🎁ផ្ដល់ជូនអាហារូបករណ៍សិក្សា 30% សម្រាប់សិស្សានុសិស្សប៊ែលធី (គ្រប់កម្មវិធីសិក្សា) និងអាហារូបករណ៍សិក្សា 10% សម្រាប់សិស្សានុសិស្សទូទៅ ព្រមទាំងឯកសណ្ឋានអភិវឌ្ឍបញ្ញា IMA (អាវយឺត IMA) ចំនួន ១អាវ ដោយឥតគិតថ្លៃ ចំពោះការបង់ថ្លៃសិក្សា ១វគ្គ (៤ខែ)
———
"កម្មវិធីប្រកួតជជែកដេញដោលផ្នែកចំណេះទូទៅ រដូវកាលទី៤ ឆ្នាំ២០២៥ របស់សិស្សចំណេះទូទៅថ្នាក់ទី១០ នៃសាលា ប៊ែលធី អន្តរជាតិ"

📸រូបភាពរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតជជែកដេញដោលផ្នែកចំណេះទូទៅ រដូវកាលទី៤ ឆ្នាំ២០២៥ វគ្គជម្រុះជុំទី១ សម្រាប់សិស្សចំណេះទូទៅថ្នាក់ទី១០ (បេក្ខជនរៀនវេនព្រឹក)។ កម្មវិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅសាលសហសិក្សា នៃសាលា ប៊ែលធី អន្តរជាតិទី១០ (សាខាអាងទឹកអូឡាំពិក)។

*ការប្រកួតនារសៀលនេះមានចំនួន ២ប្រធានបទដូចខាងក្រោម៖
📌ប្រធានបទទី១០៖ "ការសិក្សាតាមប្រព័ទ្ធអនឡាញ ជាកត្តាជំរុញឱ្យការសិក្សារបស់សិស្សកាន់តែមានប្រសិទ្ធភាព ។”
-ក្រុមស្រប៖ សាលា ប៊ែលធី អន្តរជាតិទី៦ (សាខាអូរឫស្សី)
-ក្រុមបដិសេធ៖ សាលា ប៊ែលធី អន្តរជាតិទី១៨(សាខាផ្សារព្រែកឯង)

📌ប្រធានបទទី១១៖ “ឥទ្ធិពលនៃការរស់នៅរបស់ឳពុកម្តាយ ជាកត្តាដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីអត្តចរិកកូន។”
-ក្រុមស្រប៖ សាលា ប៊ែលធី អន្តរជាតិទី១៩ (សាខាផ្សារព្រែកលៀប)
-ក្រុមបដិសេធ៖ សាលា ប៊ែលធី អន្តរជាតិទី១១ (សាខាផ្សារតូច)

កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព ជំនាញនៃការត្រិះរិះពិចារណាតាមរយៈការជជែកដេញដោលក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗដែលពួកគេបានជួបប្រទះ ព្រមទាំងកសាងសមត្ថភាពសិស្សឱ្យមានភាពក្លាហានប្រកបដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិ និងផ្តល់ឱកាសដល់សិស្សានុសិស្សផ្នែកចំណេះទូទៅក្នុងការបញ្ចេញគំនិតយោបល់បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈ។
———————————————
✍️សាលា ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃនៅគ្រប់សាខា និងគ្រប់កម្មវិធីសិក្សា
☎️សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 092 676 777 (Telegram) / 081 606 777 (Telegram) / 023 9999 86 / 023 9999 75 ឬតាមរយៈប៊ែលធី App ដែលមានឈ្មោះ “BELTEI International School” ដោយចុចតាមរយៈតំណភ្ជាប់ (Link) http://onelink.to/e5593v

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

25 Jan, 15:06


ក្រុមការងារលោកគ្រូវិន័យ បាននាំយកធុងសំរាមចំនួន ១០ធុង ប្រគេនដល់ព្រះចៅអធិការវត្តត្រឡែងកែង (អតីតរាជធានីលង្វែក) នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដើម្បីងាយស្រួលទុកដាក់សំរាមក្នុងបរិវេណវត្តឱ្យបានត្រឹមត្រូវ។

📍វត្តត្រឡែងកែងមានទីតាំងស្ថិតនៅក្នុង
ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចុះពីផ្លូវជាតិលេខ ៥ មានចម្ងាយប្រមាណ ៦ គីឡូម៉ែត្រ។
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LBC

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

25 Jan, 10:28


ដើម្បីធ្វើការទាញយករូបភាព Original File សូមចុច https://drive.google.com/drive/folders/1A4sHuxQXMI6MbeHxYSIDg4IVCGTX900X?usp=drive_link

កម្រងរូបភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Preschool 6 ជំនាន់ទី៧៣ នៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួន ៦៧៨នាក់ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធី គ្រុប និងលោកជំទាវ។ ពិធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
——————
📚សូមស្វាគមន៍ ឆមាសទី២ ថ្នាក់ចំណេះទូទៅ ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ចូលរៀនថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥📚
✍🏻សាលា ប៊ែលធី អន្តរជាតិទាំង ២៩ទីតាំង បើកទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ ឆមាសទី២ ថ្នាក់ចំណេះទូទៅ (ថ្នាក់ត្រៀម, ថ្នាក់ទី១ ដល់ថ្នាក់ទី១២) ចាប់ពីថ្ងៃនេះតទៅ!!!
🎁ផ្តល់ជូនអាវយឺត ប៊ែលធីថ្មី ចំនួន ១អាវ សម្រាប់សិស្សចាស់ និងសិស្សថ្មី (ផុតកំណត់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥)
🎁ផ្តល់ជូនដោយឥតគិតថ្លៃ(Free) នូវសេវាចុះឈ្មោះ និងសេវារដ្ឋបាល
🎁ចំពោះសិស្សថ្មីសាលានឹងបញ្ចុះតម្លៃ ៣០% លើតម្លៃកញ្ចប់កម្មវិធីសិក្សាបន្ថែម។

👉🏻វគ្គសិក្សាថ្មី កម្មវិធីអភិវឌ្ឍបញ្ញា IMA  ជំនាន់ទី១៩ ក្រុមទី១ (Group I)
🎁ផ្ដល់ជូនអាហារូបករណ៍សិក្សា 30% សម្រាប់សិស្សានុសិស្សប៊ែលធី (គ្រប់កម្មវិធីសិក្សា) និងអាហារូបករណ៍សិក្សា 10% សម្រាប់សិស្សានុសិស្សទូទៅ ព្រមទាំងឯកសណ្ឋានអភិវឌ្ឍបញ្ញា IMA (អាវយឺត IMA) ចំនួន ១អាវ ដោយឥតគិតថ្លៃ ចំពោះការបង់ថ្លៃសិក្សា ១វគ្គ (៤ខែ)

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

25 Jan, 10:24


🎉🎓"អបអរសាទរពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Preschool 6 ជំនាន់ទី៧៣ នៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួន ៦៧៨នាក់"🎓🎉

សូមកោតសរសើរ ដល់សិស្សានុសិស្សស្ម័គ្រចិត្ត នៃសាលា ប៊ែលធី អន្តរជាតិ ដែលបានចូលរួមបញ្ចេញសមត្ថភាព និងទេពកោសល្យ ច្រៀងក្នុងឱកាសនៃពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Preschool 6 ជំនាន់ទី៧៣ នៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួន ៦៧៨នាក់ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធី គ្រុប និងលោកជំទាវ។ ពិធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
——————
📚សូមស្វាគមន៍ ឆមាសទី២ ថ្នាក់ចំណេះទូទៅ ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ចូលរៀនថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥📚
✍🏻សាលា ប៊ែលធី អន្តរជាតិទាំង ២៩ទីតាំង បើកទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ ឆមាសទី២ ថ្នាក់ចំណេះទូទៅ (ថ្នាក់ត្រៀម, ថ្នាក់ទី១ ដល់ថ្នាក់ទី១២) ចាប់ពីថ្ងៃនេះតទៅ!!!
🎁ផ្តល់ជូនអាវយឺត ប៊ែលធីថ្មី ចំនួន ១អាវ សម្រាប់សិស្សចាស់ និងសិស្សថ្មី (ផុតកំណត់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥)
🎁ផ្តល់ជូនដោយឥតគិតថ្លៃ(Free) នូវសេវាចុះឈ្មោះ និងសេវារដ្ឋបាល
🎁ចំពោះសិស្សថ្មីសាលានឹងបញ្ចុះតម្លៃ ៣០% លើតម្លៃកញ្ចប់កម្មវិធីសិក្សាបន្ថែម។

👉🏻វគ្គសិក្សាថ្មី កម្មវិធីអភិវឌ្ឍបញ្ញា IMA  ជំនាន់ទី១៩ ក្រុមទី១ (Group I)
🎁ផ្ដល់ជូនអាហារូបករណ៍សិក្សា 30% សម្រាប់សិស្សានុសិស្សប៊ែលធី (គ្រប់កម្មវិធីសិក្សា) និងអាហារូបករណ៍សិក្សា 10% សម្រាប់សិស្សានុសិស្សទូទៅ ព្រមទាំងឯកសណ្ឋានអភិវឌ្ឍបញ្ញា IMA (អាវយឺត IMA) ចំនួន ១អាវ ដោយឥតគិតថ្លៃ ចំពោះការបង់ថ្លៃសិក្សា ១វគ្គ (៤ខែ)

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

04 Jan, 00:09


សូមរីករាយទស្សនាវីដេអូ សម្រស់ដ៏ស្រស់ស្អាតនៃអគារសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) និងសម្ភាររូបវន្តទំនេីបៗ សុីវីល័យ ដែលផ្តល់ភាពងាយស្រួលដល់និស្សិត ក្នុងការសិក្សាក្រេបយកចំណេះដឹងនៅក្នុងថ្នាក់ឧត្តមសិក្សា នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ។
————————————
Please enjoy watching the video of the beautiful of the Building of BELTEI International University, Campus 2 (Chom Chao Flyover) and its modern facilities provide convenience for students in pursuing higher education at BELTEI International University.

#BELTEI_IU
#BELTEI_International_University

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

03 Jan, 23:28


សូមរីករាយទស្សនាវីដេអូ សម្រស់ដ៏ស្រស់ស្អាតនៃអគារសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង) និងសម្ភាររូបវន្តទំនេីបៗ សុីវីល័យ ដែលផ្តល់ភាពងាយស្រួលដល់និស្សិត ក្នុងការសិក្សាក្រេបយកចំណេះដឹងនៅក្នុងថ្នាក់ឧត្តមសិក្សា នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ។
————————————
Please enjoy watching the video of the beautiful of the Building of BELTEI International University, Campus 1 (Toul Sleng) and its modern facilities provide convenience for students in pursuing higher education at BELTEI International University.

#BELTEI_IU
#BELTEI_International_University

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

03 Jan, 11:05


"ការសិក្សាត្រូវផ្សារភ្ជាប់ ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង"
“លោកគ្រូវិន័យ លី ប៊ុនឆៃ - លើកស្ទួយវិស័យអប់រំ ដើម្បីសង្គមមានវិន័យ”

“អបអរសាទរសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី៩ សរុបចំនួន ២ ៧២០ នាក់ មកពី ២៨សាខា នៃសាលា ប៊ែលធី អន្តរជាតិ ធ្វើទស្សនកិច្ចសិក្សាទៅកាន់ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ និងឧទ្យានបោះតង់ (ខេត្តកំពង់ស្ពឺ)។

***កម្រងរូបភាពថ្ងៃទី០៣ មករា ២០២៥
សាលា ប៊ែលធី អន្តរជាតិ បានដឹកនាំសិស្សានុសិស្សផ្នែកចំណេះទូទៅ ថ្នាក់ទី៩ ចំនួន ២៣៦ នាក់ មកពីសាលា ប៊ែលធី អន្តរជាតិទី២ (សាខាផ្សារទួលទំពូង) ទី៣ (សាខាដេអិន) និងទី៧(សាខាពេទ្យលោកសង្ឃ) ធ្វើទស្សនកិច្ចសិក្សាទៅកាន់ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ និងឧទ្យានបោះតង់ (ខេត្តកំពង់ស្ពឺ) នាថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥។

📌ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើងក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្សបានយល់ដឹងនូវប្រវត្តិឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ព្រមទាំងឱ្យសិស្សានុសិស្សបានស្រូបយកខ្យល់អាកាសបរិសុទ្ធ អមដោយ ទេសភាព ល្អ ប្រណិត និងជាពិសេសបង្រៀន សិស្សឱ្យចេះសរសេររបាយការណ៍ស្តីពី ដំណើរទស្សនកិច្ចសិក្សាដើម្បីដាក់ពិន្ទុប្រចាំខែថែមទៀតផង។
សូមជម្រាបជូនផងដែរថា សាលា ប៊ែលធី អន្តរជាតិ បានបន្ថែមកម្មវិធីសិក្សាធំៗ ចំនួន ១២ រួមមាន៖
១- កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (BELTEI IS App)
២- កម្មវិធីបង្កើនចំណេះដឹងទូទៅ
៣- កម្មវិធីទស្សនកិច្ចសិក្សា
៤- កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ
៥- កម្មវិធីប្រកួតជជែកដេញដោល
៦- កម្មវិធីប្រកួតប្រជែងសំណេរ
៧- កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
៨- កម្មវិធីប្រកួតប្រជែងអំណានអប់រំ
៩- កម្មវិធីប្រកួតប្រជែងទេពកោសល្យ
១០- កម្មវិធីសិក្សាតាមទូរទស្សន៍
១១- កម្មវិធីកីឡា
១២- កម្មវិធីអប់រំស្ទែម និងរ៉ូបូទិក

ហើយកម្មវិធីទស្សនកិច្ចសិក្សា ដែលជាកម្មវិធីបន្ថែមទី៣ នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ និងបានបែងចែកទៅតាមកម្រិតថ្នាក់ដូចជា៖
- ថ្នាក់ទី៣ និង Level 3 ទស្សនកិច្ចសិក្សានៅភ្នំពេញសាហ្វារី
- ថ្នាក់ទី៤ និង Level 4 ទស្សនកិច្ចសិក្សានៅព្រះបរមរាជវាំង និងសួនសត្វភ្នំតាម៉ៅ (ខេត្តតាកែវ)
- ថ្នាក់ទី៥ និង Level 5 ទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិកម្ពុជា និងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ(ភ្នំឧត្ដុង្គ) និងបូជនីយដ្ឋានអតីតរាជធានីលង្វែក(វត្តត្រឡែងកែង)
- ថ្នាក់ទី៦ និង Level 6 ទស្សនកិច្ចសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងភ្នំពេញសាហ្វារី
- ថ្នាក់ទី៧ ទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងសួនសត្វភ្នំតាម៉ៅ (ខេត្តតាកែវ)
- ថ្នាក់ទី៨ ទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ និងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ(ភ្នំឧត្ដុង្គ) និងបូជនីយដ្ឋានអតីតរាជធានីលង្វែក(វត្តត្រឡែងកែង)
- ថ្នាក់ទី៩ ទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិកម្ពុជា និងឧទ្យានជាតិគីរីរម្យ (ខេត្តកំពង់ស្ពឺ)
- ថ្នាក់ទី១០ ទស្សនកិច្ចសិក្សានៅសារមន្ទីរ ព្រះស្រីឦសានវរ័្មន និងក្រុងព្រះសីហនុ
- ថ្នាក់ទី១១ ទស្សនកិច្ចសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងខេត្តកំពត និងខេត្តកែប
- ថ្នាក់ទី១២ ទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ និងរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុក (ខេត្តកំពង់ធំ)។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចសិក្សានេះ សិស្សគ្រប់កម្រិតថ្នាក់ទាំងអស់ ត្រូវសរសេររបាយការណ៍អំពីលទ្ធផល ដែលខ្លួនបានឃើញ និងសិក្សាឈ្វេងយល់អំពីដំណើរទស្សនកិច្ចសិក្សា ដើម្បីដាក់ពិន្ទុប្រចាំខែលើមុខវិជ្ជាប្រវត្តិវិទ្យាហើយចែកនឹង២។
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LBC

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

27 Dec, 08:14


🎁ការផ្តល់រង្វាន់លើកទឹកចិត្តលើកទី៥៥🎁
“លោកគ្រូវិន័យ លី ប៊ុនឆៃ - លើកស្ទួយវិស័យអប់រំ ដើម្បីសង្គមមានវិន័យ”

គណៈគ្រប់គ្រង នៃសាលា ប៊ែលធី អន្តរជាតិទី២ (សាខាផ្សារទួលទំពូង) បាននាំយកលិខិតសរសើរ និងថវិកាលើកទឹកចិត្តរបស់ខ្ញុំផ្ទាល់ (គ្រូវិន័យ) ចំនួន ២០០ ០០០៛ (ម្ភៃម៉ឺនរៀល) ប្រគល់ជូនក្មួយស្រី ប៊ុនធី បូបូ ថ្នាក់ទី១០ នៅសាលា ប៊ែលធី អន្តរជាតិទី២ (សាខាផ្សារទួលទំពូង) ដែលបានផលិតមាតិកាវីដេអូស្ដីពី “គន្លឹះក្នុងការធ្វើតែងសេចក្តីឱ្យបានល្អ” ដោយបង្ហោះចែករំលែកតាមបណ្ដាញសង្គម TikTok និងទទួលបានការគាំទ្រ (ចុចបេះដូង) យ៉ាងច្រើនផុសផុលពីសំណាក់សាធារណជន។
———————————————
“កម្មវិធី លោកគ្រូវិន័យ LBC Challenge : ទេពកោសល្យលើបណ្តាញសង្គមដើម្បីសង្គម ឬ លេងបណ្ដាញសង្គមដើម្បីសង្គម”
👉👉លក្ខខណ្ឌក្នុងការចូលរួម
📚ជាសិស្សដែលកំពុងសិក្សា ឬជាអតីតសិស្ស នៃសាលា ប៊ែលធី អន្តរជាតិ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងត្រូវស្លៀកពាក់ឯកសណ្ឋានសាលា ប៊ែលធី អន្តរជាតិ
🎥 ការផលិតវីដេអូត្រូវផ្តោតសំខាន់ទៅលើ៖
👩‍💻🧑‍💻 តួនាទីយុវជននៅក្នុងសង្គម ឬការធ្វើអំពើសប្បុរសធម៌ (ការជួយយកអាសារអ្នកដទៃ, ការចែករំលែកនូវអ្វីដែលខ្លួនអាចធ្វើបាន...)
🙇🏼‍♀️🙇🏼 ការគោរពប្រណិប័តន៍ឱនលំទោន ការឱ្យតម្លៃ (គ្រួសារ ចាស់ព្រឹទ្ធាចារ្យ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មិត្តភក្តិ មិត្តរួមសាលា និងប្រជាពលរដ្ឋទូទៅ...)
📈🇰🇭ការចូលរួមលើកតម្កើងពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្ត និងសមិទ្ធផលដែលកម្ពុជាយើងមាន ឬសមិទ្ធផលដែលខ្មែរធ្វើបាន
🏫 ការគោរពបទបញ្ជាផ្ទៃក្នុង ឬសកម្មភាពដែលសិស្សគួរប្រព្រឹត្តក្នុងសាលា
👩‍🎓👨‍🎓 ការចែករំលែកចំណេះដឹង (បទពិសោធន៍សិក្សាផ្ទាល់ខ្លួន, គន្លឹះសិក្សាប្រកបដោយជោគជ័យ...)
📑 ការចែករំលែកពីកម្មវិធីសិក្សា ឬកម្មវិធីសិក្សាបន្ថែមរបស់សាលា
🤖ភាពច្នៃប្រឌិតអំពីកម្មវិធី STEM / STEAM
អ្នកចូលរួមលេង Challenge ត្រូវណែនាំខ្លួន (ឈ្មោះ ថ្នាក់ និងសាខាដែលកំពុងសិក្សា) នៅក្នុងវីដេអូហើយអាចបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួន TikTok និង Facebook។
នៅចុងបញ្ចប់នៃវីដេអូ ដើម្បីបញ្ជាក់ពីការចូលរួមលេង Challenge សិស្សានុសិស្សទាំងអស់ត្រូវ: ថ្លែងអំណរគុណដល់អ្នកទស្សនា និងលោកគ្រូវិន័យ លី ប៊ុនឆៃ ដែលបានបង្កើត Challenge លេងបណ្ដាញសង្គមដើម្បីសង្គម។
វីដេអូដែលបង្ហោះត្រូវ៖ Mention & Has tag “ #BELTEI #BELTEIInternaltionalSchool #លោកគ្រូវិន័យលីប៊ុនឆៃChallenge #MasterLyBunchhayChallenge #សាលាខៀវ #BlueSchool ” ។
បញ្ជាក់៖ 1. អត្ថន័យនៃវីដេអូរបស់អ្នកចូលរួម មិនត្រូវបង្កប់នូវការផ្សព្វផ្សាយ ការទិតៀន ឬបង្ខូចកេរ្តិ៍ឈ្មោះជនណាម្នាក់ ឬស្ថាប័នណាមួយឡើយ។ 2. ត្រូវសិក្សាស្រាវជ្រាវពីប្រភពត្រឹមត្រូវ និងមានភាពច្នៃប្រតិដ្ឋ។
👉👉លក្ខខណ្ឌទទួលបានការលើកទឹកចិត្ត🎁
ទទួលបានការចុចបេះដូង ឬការចូលចិត្ត (Like) លើវីដេអូសរុប (បូកបញ្ចូលគ្នា) ក្នុងបណ្តាញសង្គមទាំងពីរ TikTok, Facebook ចាប់ពី ១៥ ០០០នាក់ (15K) ឡើងទៅ (ក្នុងរយៈពេល ៣០ថ្ងៃ)។
មិនអនុញ្ញាតឱ្យប្រើប្រាស់មធ្យោបាយ Boost Post (បុកលុយ) ដើម្បីទទួលបាន​Like ឬទទួលបានបេះដូងឡើយ ករណីរកឃើញវីដេអូណា ប្រើមធ្យោបាយ Boost Post នឹងត្រូវចាត់ទុកជាអសារបង់។
🎁 ទទួលបានលិខិតសរសើរ១ និងថវិកាលើកទឹកចិត្តផ្ទាល់ពីលោកគ្រូវិន័យចំនួន ២០០ ០០០៛ (ម្ភៃម៉ឺនរៀល) 🎁(ក្នុងករណីការផលិតវីដេអូមានលក្ខណៈជាក្រុម នឹងអាចទទួលបានលិខិតសរសើរយ៉ាងច្រើន ៥ តែប៉ុណ្ណោះ)។
ចំពោះលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់បឋមសិក្សា / កម្រិត Preschool និង Young Learners (Level 1 - Level 6) ផ្នែកភាសាអង់គ្លេសទូទៅ និងភាសាចិនទូទៅ ដែលបានចូលរួមបង្ហាត់បង្រៀន និងជំរុញដល់សិស្សានុសិស្សឱ្យចូលរួមកម្មវិធី លោកគ្រូវិន័យ LBC Challenge ហើយទទួលបានរង្វាន់ 👉 លោកគ្រូ អ្នកគ្រូនឹងទទួលបានលិខិតសរសើរ១ និងថវិកាលើកទឹកចិត្តផ្ទាល់ពីលោកគ្រូវិន័យចំនួន ១០០ ០០០៛ (ដប់ម៉ឺនរៀល)ផងដែរ។
ការលើកទឹកចិត្តនឹងផ្តល់ជូនអ្នកដែលផលិត វីដេអូល្អជាងគេ (ចំនួន១០វីដេអូ - Top 10) ជារៀងរាល់ខែ។
✍️✍️✍️អ្នកដែលទទួលបានលិខិតសរសើរ និងរង្វាន់លើកទឹកចិត្តរួចម្តងហើយ អាចចូលរួមលេង Challenge និងឈ្នះរង្វាន់ម្ដងទៀតនៅ ៥ខែបន្ទាប់ ដោយគោរពទៅតាមលក្ខខណ្ឌនៃការចូលរួមលេងខាងលើ។
👉👉👉 ចំពោះការផ្តល់ព័ត៌មានអំពីវីដេអូផ្ទាល់ខ្លួន សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 089 77 9999 (តេឡេក្រាម)

📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LBC

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

27 Dec, 01:46


"លោកគ្រូវិន័យ លី ប៊ុនឆៃ - លើកស្ទួយវិស័យអប់រំ ដើម្បីសង្គមមានវិន័យ"
🤖កម្មវិធីអប់រំស្ទីម (STEAM) & រ៉ូបូទិក (Robotics) ជាកម្មវិធីសិក្សាបន្ថែមថ្មីមួយទៀតដែលសាលា ប៊ែលធី អន្តរជាតិ បានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាសម្រាប់សិស្សានុសិស្ស “ថ្នាក់ភាសាអង់គ្លេសទូទៅ - ESL Program” ចាប់ពីកម្រិតទី៣ (Level 3) ដល់កម្រិតទី៨ (Level 8)។

👉🏻នេះជាកម្រងរូបភាពថ្ងៃទី១ របស់សិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិទី៧ (សាខាពេទ្យលោកសង្ឃ) មានចំនួនសរុប ៧១នាក់ ព្រឹក ៣៧នាក់ និងរសៀល ៣៤នាក់ ចូលរួមសិក្សានិងអនុវត្តផ្ទាល់ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។
———————————————
✍️សាលា ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃនៅគ្រប់សាខា និងគ្រប់កម្មវិធីសិក្សា
☎️សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 092 676 777 (Telegram) / 081 606 777 (Telegram) / 023 9999 86 / 023 9999 75 ឬតាមរយៈប៊ែលធី App ដែលមានឈ្មោះ “BELTEI International School” ដោយចុចតាមរយៈតំណភ្ជាប់ (Link) http://onelink.to/e5593v
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LBC

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

24 Dec, 11:11


“អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី៧-ទី៨ និងផ្នែកភាសាអង់គ្លេសទូទៅ កម្រិតទី៧-ទី៨ (Level 7-8) សរុបចំនួន ៧,៧៧៥នាក់ ចូលរួមកម្មវិធីសិក្សាបន្ថែម(កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ «ការយល់ដឹងពីគ្រឿងញៀន និងផលប៉ះពាល់នៃបារីអេឡិចត្រូនិក(Vape)»”។
👉"Album 2"
✍🏻សកម្មភាពពេលរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤
ចូលរួមជាអធិបតីក្នុងកម្មវិធីសិក្សាបន្ថែម(កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ «ការយល់ដឹងពីគ្រឿងញៀន និងផលប៉ះពាល់នៃបារីអេឡិចត្រូនិក(Vape)»ដែលមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសចំនួន ២រូប ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់សិស្សានុសិស្សថ្នាក់ទី៧-ទី៨ និងកម្រិតទី៧-ទី៨ (Level 7-8) នៅគ្រប់សាខា នៃសាលា ប៊ែលធី អន្តរជាតិទាំង ២៨ទីតាំង សរុបចំនួន ៧,៧៧៥នាក់ ដោយមានការចូលរួមតាមបែបចម្រុះ (ចូលរួមដោយផ្ទាល់នៅសាលសហសិក្សានៃសាលា ប៊ែលធី អន្តរជាតិទី៩-សាខាស្ទឹងមានជ័យ ចំនួន៤៥៤នាក់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិក (ZOOM Cloud Meetings) ចំនួន ៧,៣២១នាក់) នាព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។

✍🏻គួរបញ្ជាក់ផងដែរថា “ការយល់ដឹងពីគ្រឿងញៀន និងផលប៉ះពាល់នៃបារីអេឡិចត្រូនិក(Vape)” គឺជាផ្នែកមួយនៃកម្មវិធីសិក្សាបន្ថែមទី២ (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង១២ លើកម្មវិធីសិក្សារបស់ក្រសួងអប់រំដែលមានស្រាប់។

📌គោលបំណងសំខាន់ នៃការរៀបចំកម្មវិធីនេះឡើងគឺ ដើម្បីឱ្យប្អូនៗសិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិទាំងអស់ទទួលបាននូវការអប់រំ អំពីការយល់ដឹងទូទៅពីគ្រឿងញៀន ហើយជៀសផុតពីការប្រើប្រាស់គ្រឿងញៀនតាមរយៈរូបភាពផ្សេងៗ ដែលនាំឱ្យមានអំពើហិង្សា អំពើអនាចារក្នុងគ្រួសារ និងសង្គមផងដែរ។

សូមជម្រាបជូនផងដែរថា សាលា ប៊ែលធី អន្តរជាតិ បានបន្ថែមកម្មវិធីសិក្សាធំៗចំនួន ១២ រួមមាន៖
១- កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (BELTEI IS App)
២- កម្មវិធីបង្កើនចំណេះដឹងទូទៅ
៣- កម្មវិធីទស្សនកិច្ចសិក្សា
៤- កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ
៥- កម្មវិធីប្រកួតជជែកដេញដោល
៦- កម្មវិធីប្រកួតប្រជែងសំណេរ
៧- កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
៨- កម្មវិធីប្រកួតប្រជែងអំណានអប់រំ
៩- កម្មវិធីប្រកួតប្រជែងទេពកោសល្យ
១០- កម្មវិធីសិក្សាតាមទូរទស្សន៍
១១- កម្មវិធីកីឡា
១២- កម្មវិធីអប់រំស្ទែម និងរ៉ូបូទិក
ហើយកម្មវិធីបង្កើនចំណេះដឹងទូទៅ ដែលជាកម្មវិធីបន្ថែមទី២នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ និងបានបែងចែកទៅតាមកម្រិតថ្នាក់ដូចខាងក្រោម៖
-ថ្នាក់ទី៧ និងទី៨ ការយល់ដឹងពីគ្រឿងញៀន និងផលប៉ះពាល់នៃបារីអេឡិចត្រូនិក(Vape) និងច្បាប់ចរាចរណ៍ផ្លូវគោក
-ថ្នាក់ទី៩ ទស្សនទានព្រះពុទ្ធសាសនា
-ថ្នាក់ទី១០ សុវត្ថិភាពចំណីអាហារ និងយុវជនកម្ពុជាក្នុងយុគសម័យឌីជីថល
-ថ្នាក់ទី១១ តួនាទីយុវជននៅក្នុងសង្គម
-ថ្នាក់ទី១២ យល់ដឹងអំពីរបបសន្តិសុខសង្គម(ប.ស.ស.) និងនិងផ្នែកប្រាក់សោធន និងកម្មវិធីតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញសម្រាប់ថ្នាក់ឧត្តមសិក្សា (សាកលវិទ្យាល័យ)។
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LBC

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

03 Dec, 08:11


"ការសិក្សាត្រូវផ្សារភ្ជាប់ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង"
"លោកគ្រូវិន័យ លី ប៊ុនឆៃ - លើកស្ទួយវិស័យអប់រំ ដើម្បីសង្គមមានវិន័យ"
“អបអរសាទរសិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី៤ (ផ្នែកចំណេះទូទៅ) និង Level 4 (ផ្នែកភាសាអង់គ្លេសទូទៅ) សរុបចំនួន ៤ ​០០៥នាក់ ធ្វើទស្សនកិច្ចសិក្សាទៅកាន់ព្រះបរមរាជវាំង”

👉🏻រូបភាពព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤
សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី៤ (ផ្នែកចំណេះទូទៅ) ចំនួន ១ ០០៣ នាក់ មកពីសាលា ប៊ែលធី អន្តរជាតិទី៤ ទី៦ ទី៧ ទី១០ ទី១៣ ទី១៦ ទី១៩ ទី២៣ ទី២៤ និងទី២៥ ធ្វើទស្សនកិច្ចសិក្សានៅព្រះបរមរាជវាំង នាថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។

📌ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើងក្នុងគោលបំណងជំរុញ ការសិក្សារបស់សិស្សផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រ ស្នាដៃរបស់ដូនតាតាំងពីបុរាណកាល វប្បធម៌ប្រពៃណីដែលដូនតាបានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ និងជាពិសេសបង្រៀនសិស្សានុសិស្សឱ្យចេះសរសេររបាយការណ៍ស្តីពី ដំណើរទស្សនកិច្ចសិក្សាដើម្បីដាក់ពិន្ទុប្រចាំខែថែមទៀតផង។

សូមជម្រាបជូនផងដែរថា សាលា ប៊ែលធី អន្តរជាតិ បានបន្ថែមកម្មវិធីសិក្សាធំៗ ចំនួន ១២ រួមមាន៖
១- កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (BELTEI IS App)
២- កម្មវិធីបង្កើនចំណេះដឹងទូទៅ
៣- កម្មវិធីទស្សនកិច្ចសិក្សា
៤- កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ
៥- កម្មវិធីប្រកួតជជែកដេញដោល
៦- កម្មវិធីប្រកួតប្រជែងសំណេរ
៧- កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
៨- កម្មវិធីប្រកួតប្រជែងអំណានអប់រំ
៩- កម្មវិធីប្រកួតប្រជែងទេពកោសល្យ
១០- កម្មវិធីសិក្សាតាមទូរទស្សន៍
១១- កម្មវិធីកីឡា
១២- កម្មវិធីអប់រំស្ទែម និងរ៉ូបូទិក

ហើយកម្មវិធីទស្សនកិច្ចសិក្សា ដែលជាកម្មវិធីបន្ថែមទី៣ នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ និងបានបែងចែកទៅតាមកម្រិតថ្នាក់ដូចជា៖
- ថ្នាក់ទី៣ និង Level 3 ទស្សនកិច្ចសិក្សានៅភ្នំពេញសាហ្វារី
- ថ្នាក់ទី៤ និង Level 4 ទស្សនកិច្ចសិក្សានៅព្រះបរមរាជវាំង និងសួនសត្វភ្នំតាម៉ៅ (ខេត្តតាកែវ)
- ថ្នាក់ទី៥ និង Level 5 ទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិកម្ពុជា និងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ(ភ្នំឧត្ដុង្គ) និងបូជនីយដ្ឋានអតីតរាជធានីលង្វែក(វត្តត្រឡែងកែង)
- ថ្នាក់ទី៦ និង Level 6 ទស្សនកិច្ចសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងភ្នំពេញសាហ្វារី
- ថ្នាក់ទី៧ ទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងសួនសត្វភ្នំតាម៉ៅ (ខេត្តតាកែវ)
- ថ្នាក់ទី៨ ទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ និងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ(ភ្នំឧត្ដុង្គ) និងបូជនីយដ្ឋានអតីតរាជធានីលង្វែក(វត្តត្រឡែងកែង)
- ថ្នាក់ទី៩ ទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិកម្ពុជា និងឧទ្យានជាតិគីរីរម្យ (ខេត្តកំពង់ស្ពឺ)
- ថ្នាក់ទី១០ ទស្សនកិច្ចសិក្សានៅសារមន្ទីរ ព្រះស្រីឦសានវរ័្មន និងក្រុងព្រះសីហនុ
- ថ្នាក់ទី១១ ទស្សនកិច្ចសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងខេត្តកំពត និងខេត្តកែប
- ថ្នាក់ទី១២ ទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ និងរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុក (ខេត្តកំពង់ធំ)។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចសិក្សានេះ សិស្សគ្រប់កម្រិតថ្នាក់ទាំងអស់ ត្រូវសរសេររបាយការណ៍អំពីលទ្ធផល ដែលខ្លួនបានឃើញ និងសិក្សាឈ្វេងយល់អំពីដំណើរទស្សនកិច្ចសិក្សា ដើម្បីដាក់ពិន្ទុប្រចាំខែលើមុខវិជ្ជាប្រវត្តិវិទ្យា (ផ្នែកចំណេះទូទៅ) និងមុខវិជ្ជាសំណេរ Writing (ផ្នែកភាសាអង់គ្លេសទូទៅ) ហើយចែកនឹង២។
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LBC

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

03 Dec, 02:01


🎉🎓"អបអរសាទរពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប៊ែលធី ជូនដល់សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ សរុបចំនួន ២ ៣២៨នាក់!"🎓🎉
 
👉🏻សូមរីករាយទស្សនាវីដេអូស្តីពីពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប៊ែលធី ជំនាន់ទី១៩ ឆ្នាំសិក្សា ២០២៣-២០២៤ ជូនដល់សិស្សជ័យលាភីថ្នាក់ទី១២ ជំនាន់ទី១៩ ចំនួន ១ ១៦៥នាក់ (ក្រុមទី១) មកពី១១សាខា ចាប់ពីសាខាទី១ ដល់សាខាទី១០ និងសាខាទី១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ។ ពិធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LBC

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

25 Nov, 07:13


🎉 👉វគ្គសិក្សាថ្មី ថ្នាក់ភាសាអង់គ្លេសទូទៅ ពេញម៉ោង និងក្រៅម៉ោង ក្រុមទី២ (Group II) ជំនាន់ទី៧៤ ចូលរៀនថ្ងៃទី០២ ធ្នូ ២០២៤
🎁បង់ថ្លៃសិក្សា ១វគ្គ ផ្ដល់ជូនអាវយឺត ESL ចំនួន២ ផុតកំណត់ថ្ងៃទី០៧ ធ្នូ ២០២៤។ សូមប្រញាប់រួសរាន់ឡើង!!!
✍️ទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ នៅគ្រប់សាខាប៊ែលធី ទាំង ២៨ទីតាំង!

📌BELTEI IS 14 Vs BELTEI IS 4
👉សូមរីករាយទស្សនាវីដេអូ កម្មវិធី “ប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេស” រដូវកាលទី២ ឆ្នាំ២០២៤ របស់សិស្សកម្រិតទី៩ & ១០ វគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ "ការចូលរួមចំណែកពីសាលារៀន និងគ្រូបង្រៀនគឺជាកត្តាចម្បងក្នុងការកែទម្រង់វិស័យអប់រំកម្ពុជា"។

👉វីដេអូវគ្គទី៣
——————
☎️សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 092 676 777 (Telegram) / 081 606 777 (Telegram) / 023 9999 86 / 023 9999 75 ឬតាមរយៈប៊ែលធី App ដែលមានឈ្មោះ “BELTEI International School” ដោយចុចតាមរយៈតំណភ្ជាប់ (Link) http://onelink.to/e5593v
________________________________
🎉 👉New Term of ESL Classes both Full-time and Part-time Group II, Batch 74, on December 02, 2024
🎁 Pay for one term, Get 2 ESL T-shirts free and the deadline is on December 07, 2024. First come, First Serve!!!
✍️Register from today at all 28 BELTEI campuses!

📌BELTEI IS 14 Vs BELTEI IS 4
👉Please enjoy watching video of the BELTEI IS Debate Program 2024 for Level 9 & 10 Students in Final Round, Season 2, under the motion of "The contribution of schools and teachers is the key factor in reforming Cambodia's education sector".

👉Part 3
——————
☎️For further information, please contact: 092 676 777 (Telegram) / 081 606 777 (Telegram) / 023 9999 86/023 9999 75 or via BELTEI IS Mobile App “BELTEI International School” by clicking through this link http://onelink.to/e5593v

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

25 Nov, 01:45


🎉🇰🇭 អបអរសាទរខួបលើកទី១៩ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ🇰🇭🎉

២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤
—————
🎉🇰🇭Congratulations on the 19th Anniversary of Khmer Big Shadow Theatre having been inscribed on UNESCOR's Intangible Cultural Heritage of Humanity List 🇰🇭🎉

November 25, 2005 - November 25, 2024
—————
🎉🇰🇭庆祝柬埔寨大皮影戏被联合国教科文组织列入人类非物质文化遗产代表作名录19周年🇰🇭🎉

2005年11月25日-2024年11月25日
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LBC

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

25 Nov, 01:31


សូមរីករាយទស្សនាវីដេអូរបស់លោក លឹម ជីងឡុង ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលលោកនឹងបកស្រាយក្រោមប្រធានបទ “សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផ្តល់កម្មវិធីសិក្សាគ្រប់បែបយ៉ាងជូនដល់និស្សិតគ្រប់រូប” នៅក្នុងកម្មវិធី BELTEI IU Talk។
————————————
Please enjoy watching the video of Mr. LIM CHINGLONG, a Lecturer of BELTEI International University He will be delivering a talk under the topic "BELTEI International University provides a wide range of essential programs and events for students." in BELTEI IU Talk.

#Episode56 #BELTEI_IU_Talk
#BELTEI_International_University

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

24 Nov, 11:02


🎉 👉វគ្គសិក្សាថ្មី ថ្នាក់ភាសាអង់គ្លេសទូទៅ ពេញម៉ោង និងក្រៅម៉ោង ក្រុមទី២ (Group II) ជំនាន់ទី៧៤ ចូលរៀនថ្ងៃទី០២ ធ្នូ ២០២៤
🎁បង់ថ្លៃសិក្សា ១វគ្គ ផ្ដល់ជូនអាវយឺត ESL ចំនួន២ ផុតកំណត់ថ្ងៃទី០៧ ធ្នូ ២០២៤។ សូមប្រញាប់រួសរាន់ឡើង!!!
✍️ទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ នៅគ្រប់សាខាប៊ែលធី ទាំង ២៨ទីតាំង!

📌BELTEI IS 14 Vs BELTEI IS 4
👉សូមរីករាយទស្សនាវីដេអូ កម្មវិធី “ប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេស” រដូវកាលទី២ ឆ្នាំ២០២៤ របស់សិស្សកម្រិតទី៩ & ១០ វគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ "ការចូលរួមចំណែកពីសាលារៀន និងគ្រូបង្រៀនគឺជាកត្តាចម្បងក្នុងការកែទម្រង់វិស័យអប់រំកម្ពុជា"។

👉វីដេអូវគ្គទី២
——————
☎️សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 092 676 777 (Telegram) / 081 606 777 (Telegram) / 023 9999 86 / 023 9999 75 ឬតាមរយៈប៊ែលធី App ដែលមានឈ្មោះ “BELTEI International School” ដោយចុចតាមរយៈតំណភ្ជាប់ (Link) http://onelink.to/e5593v
________________________________
🎉 👉New Term of ESL Classes both Full-time and Part-time Group II, Batch 74, on December 02, 2024
🎁 Pay for one term, Get 2 ESL T-shirts free and the deadline is on December 07, 2024. First come, First Serve!!!
✍️Register from today at all 28 BELTEI campuses!

📌BELTEI IS 14 Vs BELTEI IS 4
👉Please enjoy watching video of the BELTEI IS Debate Program 2024 for Level 9 & 10 Students in Final Round, Season 2, under the motion of "The contribution of schools and teachers is the key factor in reforming Cambodia's education sector".

👉Part 2
——————
☎️For further information, please contact: 092 676 777 (Telegram) / 081 606 777 (Telegram) / 023 9999 86/023 9999 75 or via BELTEI IS Mobile App “BELTEI International School” by clicking through this link http://onelink.to/e5593v

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

24 Nov, 10:25


"ការសិក្សាត្រូវផ្សារភ្ជាប់ ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង"
"លោកគ្រូវិន័យ លី ប៊ុនឆៃ - លើកស្ទួយវិស័យអប់រំ ដើម្បីសង្គមមានវិន័យ"

👉🏻សកម្មភាពពិសោធន៍របស់សិស្សថ្នាក់ទី៩ នៃសាលា ប៊ែលធី អន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង) បានចូលរួមអនុវត្តផ្ទាល់នៅក្នុងបន្ទប់ពិសោធន៍ ដែលដឹកនាំដោយអ្នកគ្រូ ពៅ មិនា ដោយបានពិសោធន៍ទៅលើមុខវិជ្ជា ជីវវិទ្យា មេរៀនទី១ រូបផ្គុំនៃស្លឹករុក្ខជាតិ
👉🏻ក្នុងគោលបំណងឱ្យសិស្សដឹងពីទីតាំងរបស់កោសិកាស្តូម៉ាត និងនាទីសំខាន់របស់ស្តូម៉ាតនៅក្នុងស្លឹករុក្ខជាតិ។
👉🏻ក្រោយពីការបញ្ចប់នៃការធ្វើពិសោធន៍នេះសិស្សនឹងចូលរួមថែរក្សា ការពាររុក្ខជាតិ និងដាំដើមឈើឱ្យបានច្រើន ពីព្រោះរុក្ខជាតិបៃតងជាអ្នកផលិតឧស្ម័នអុកស៊ីសែនឱ្យមាននៅលើភពផែនដី ហើយរុក្ខជាតិជួយស្រូបយកឧស្ម័នពុល (CO2) ពីបរិយាកាស ។
—————————-—————————
✍️សាលា ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃនៅគ្រប់សាខា និងគ្រប់កម្មវិធីសិក្សា
☎️សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 092 676 777 (Telegram) / 081 606 777 (Telegram) / 023 9999 86 / 023 9999 75 ឬតាមរយៈប៊ែលធី App ដែលមានឈ្មោះ “BELTEI International School” ដោយចុចតាមរយៈតំណភ្ជាប់ (Link) http://onelink.to/e5593v

📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LBC

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

24 Nov, 09:18


សូមរីករាយទស្សនាវីដេអូ ចំណាប់អារម្មណ៍របស់កញ្ញា កយ ភារិកា ជានិស្សិតឆ្នាំទី២ ឆមាសទី១ មកពីមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលលោកនឹងចែករំលែកបទពិសោធន៍នៃការសិក្សាអស់រយៈពេលមួយឆ្នាំ (ឆ្នាំទី១) នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

📚 “បវេសនកាលថ្មី ក្រុមទី២ ឆ្នាំសិក្សា ២០២៤-២០២៥ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង” 📚

- ថ្នាក់ចន្ទ-សុក្រ៖ ចូលរៀនថ្ងៃទី១៨ ខែខែវិច្ឆិកា ឆ្នាំ២០២៤
- ថ្នាក់សៅរ៍-អាទិត្យ៖ ចូលរៀនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផ្តល់ជូនអាហារូបករណ៍ចំនួន៖
- ៥០% សម្រាប់សិស្ស-និស្សិត ប៊ែលធី (កម្មវិធីសិក្សា អន្តរជាតិ)
- ៣០% សម្រាប់សិស្ស-និស្សិត ប៊ែលធី (កម្មវិធីសិក្សា ជាភាសាជាតិ)
- និង ២០% សម្រាប់សិស្ស-និស្សិតទូទៅ (កម្មវិធីសិក្សា ជាភាសាជាតិ និងអន្តរជាតិ)

ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ! ផុតកំណត់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤!

លើសពីនេះទៅទៀតនោះ មានការផ្ដល់ជូនថ្នាក់បំប៉នភាសាអង់គ្លេស ១ឆ្នាំ និងកុំព្យូទ័រ ១វគ្គ ដោយឥតគិតថ្លៃ! ផុតកំណត់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣!

👉🏻ទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ!

📍ទីតាំងទី១-ទួលស្លែង៖ អគារ២១ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែង ១០០ម៉ែត្រ) ទូរស័ព្ទលេខ 078 5555 07/ 095 2222 84/ 010 96 79 79/ 067 2222 84 ។
📍ទីតាំងទី២-ស្ពានអាកាសចោមចៅ៖ អគារ១៥១ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទល់មុខ ង-៧០) ទូរស័ព្ទលេខ 095 3333 42/ 077 54 8888/ 098 90 78 78/ 097 6666 840 ។

#BELTEI_IU
#BELTEI_International_University

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

24 Nov, 05:09


👉វគ្គសិក្សាថ្មី ថ្នាក់ភាសាអង់គ្លេសទូទៅ ពេញម៉ោង និងក្រៅម៉ោង ក្រុមទី២ (Group II) ជំនាន់ទី៧៤ ចូលរៀនថ្ងៃទី០២ ធ្នូ ២០២៤
🎁បង់ថ្លៃសិក្សា ១វគ្គ ផ្ដល់ជូនអាវយឺត ESL ចំនួន២ ផុតកំណត់ថ្ងៃទី០៧ ធ្នូ ២០២៤។ សូមប្រញាប់រួសរាន់ឡើង!!!
✍️ទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ នៅគ្រប់សាខាប៊ែលធី ទាំង ២៨ទីតាំង!

👉សូមអញ្ជើញរីករាយទស្សនាវីដេអូស្តីពីការប្រកួតប្រជែងនិយាយភាសាអង់គ្លេសរបស់សិស្សឈ្មោះ អាន សុភបញ្ញា កម្រិតទី៦ មកពីសាលា ប៊ែលធី អន្តរជាតិទី១៨ (សាខាផ្សារព្រែកឯង) ដែលទទួលបានជ័យលាភីលេខ១ 🥇 ក្នុងការប្រកួតប្រជែងនិយាយភាសាអង់គ្លេស វគ្គផ្តាច់ព្រ័ត្រ (កម្រិតប៊ែលធី) ក្រោមប្រធានបទ “ចូរប្អូនបកស្រាយពីកម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម។”
ដែលបានប្រព្រឹត្តទៅនាថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
- - - - -
👉New Term of ESL Classes both Full-time and Part-time Group II, Batch 74, on December 02, 2024
🎁 Pay for one term, Get 2 ESL T-shirts free and the deadline is on December 07, 2024. First come, First Serve!!!
✍️Register from today at all 28 BELTEI campuses!

👉Please enjoy the video English Speaking Contest of AN SOPHEAKPANHA, a Level 6 student from BELTEI International School Campus 18 (Phsar Prek Leab), who received the 1st place 🥇 in the Final Round of English Speaking Contest Program (BELTEI Level) on the topic "Describe BELTEI IS STEM & STEAM Education Fairs and Competition.” This competition was held on August 16, 2024.

📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LBC

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

24 Nov, 03:30


“អបអរសាទរ ពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៤ ឆ្នាំ២០២៤”

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សហការជាមួយនឹង Miss Planet International (MPI) ក្នុងការរៀបចំ “ពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៤ ឆ្នាំ២០២៤” ដោយមានការចូលរួមពីសំណាក់ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៣ ឆ្នាំ២០២៣ Ms. Min Worawalan មកពីព្រះរាជាណាចក្រថៃ ព្រមទាំងបេក្ខភាពបវរកញ្ញាភពផែនដី អន្តរជាតិ ឆ្នាំ២០២៤ មកពី ៧០ ប្រទេស ជុំវិញពិភពលោក។

កម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១:៣០នាទី រសៀលតទៅ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។

សូមអញ្ជើញចូលរួមឱ្យបានច្រើនកុះករ!
————————————
“Congratulations on the Official Opening Ceremony of the 4th Miss Planet International 2024”

BELTEI International University is collaborating with Miss Planet International to organize the "Official Opening Ceremony of the 4th Miss Planet International 2024” with the presence of Ms. Min Worawalan, from the Kingdom of Thailand, the winner of Miss Planet International 3rd Edition 2023, as well as the candidates of Miss Planet International from 70 countries around the world.

This conference will be held on Monday, November 25, 2024 from 1:30PM onwards at BELTEI International University,Campus 2-Chom Chao Flyover.

Please join all together!

#BELTEI_IU
#BELTEI_International_University

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

24 Nov, 02:03


កាន់សៀវភៅ Vs កាន់ដុំឥដ្ឋ?

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

10 Nov, 13:46


“អនុមោទនាពិធីបុណ្យកឋិនទានសាមគ្គី វត្តមង្គលវ័ន (ស្វាយដង្គុំ) សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ”

តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ៧មករា និងលោកជំទាវ ចូលរួមពិធីបុណ្យកឋិនទានសាមគ្គី ជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន-សមាជិកក្រុមការងារគណបក្សចុះជួយមូលដ្ឋានថ្នាក់ខណ្ឌ និងប្រធាន អនុប្រធាន ព្រមទាំងសមាជិកក្រុមការងារចុះជួយថ្នាក់សង្កាត់ ទាំង៨ ក្នុងខណ្ឌ៧មករា ទាំងអស់ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលនៃគណៈអភិបាលខណ្ឌ ប្រធានក្រុមប្រឹក្សាខណ្ឌ សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ ចៅសង្កាត់-ចៅសង្កាត់រង-សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៨ នៃខណ្ឌ ៧មករា រាជធានីភ្នំពេញ ព្រមទាំង ថ្នាក់ដឹកនាំ បុគ្គលិក នៃប៊ែលធី គ្រុប និងពុទ្ធបរិស័ទចំណុះជើងវត្តមកពីទីជិត និងទីឆ្ងាយ។

📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LBC

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

30 Oct, 10:20


"ការសិក្សាត្រូវផ្សារភ្ជាប់ ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង"
"លោកគ្រូវិន័យ លី ប៊ុនឆៃ - លើកស្ទួយវិស័យអប់រំ ដើម្បីសង្គមមានវិន័យ"
«អបអរសាទរសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី៨ សរុបចំនួន ៣ ១៩៤នាក់ មកពី ២៨សាខា នៃសាលា ប៊ែលធី អន្តរជាតិ ធ្វើទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ(ភ្នំឧត្ដុង្គ) និងបូជនីយដ្ឋានអតីតរាជធានីលង្វែក(វត្តត្រឡែងកែង)»

👉🏻កម្រងរូបភាពថ្ងៃទី៣០ តុលា ២០២៤
សាលា ប៊ែលធី អន្តរជាតិ បានដឹកនាំសិស្សានុសិស្សផ្នែកចំណេះទូទៅ ថ្នាក់ទី៨ ចំនួន ២២៦នាក់ មកពីសាលា ប៊ែលធី អន្តរជាតិទី៧ (សាខាពេទ្យលោកសង្ឃ) និងទី១២ (សាខាផ្សារដីហុយ) ធ្វើទស្សនកិច្ចសិក្សានៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ(ភ្នំឧត្ដុង្គ) និងបូជនីយដ្ឋានអតីតរាជធានីលង្វែក(វត្តត្រឡែងកែង) នាថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

📌គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចសិក្សានេះ គឺជំរុញការសិក្សារបស់សិស្សផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រ ស្នាដៃរបស់ដូនតាតាំងពីបុរាណកាល វប្បធម៌ប្រពៃណីដែលដូនតាបានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ និងជាពិសេសបង្រៀន សិស្សឱ្យចេះសរសេររបាយការណ៍ស្តីពី ដំណើរទស្សនកិច្ចសិក្សាដើម្បីដាក់ពិន្ទុប្រចាំខែថែមទៀតផង។
សូមជម្រាបជូនផងដែរថា សាលា ប៊ែលធី អន្តរជាតិ បានបន្ថែមកម្មវិធីសិក្សាធំៗ ចំនួន ១២ រួមមាន៖
១- កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (BELTEI IS App)
២- កម្មវិធីបង្កើនចំណេះដឹងទូទៅ
៣- កម្មវិធីទស្សនកិច្ចសិក្សា
៤- កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ
៥- កម្មវិធីប្រកួតជជែកដេញដោល
៦- កម្មវិធីប្រកួតប្រជែងសំណេរ
៧- កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
៨- កម្មវិធីប្រកួតប្រជែងអំណានអប់រំ
៩- កម្មវិធីប្រកួតប្រជែងទេពកោសល្យ
១០- កម្មវិធីសិក្សាតាមទូរទស្សន៍
១១- កម្មវិធីកីឡា
១២- កម្មវិធីអប់រំស្ទែម និងរ៉ូបូទិក

ហើយកម្មវិធីទស្សនកិច្ចសិក្សា ដែលជាកម្មវិធីបន្ថែមទី៣ នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ និងបានបែងចែកទៅតាមកម្រិតថ្នាក់ដូចជា៖
- ថ្នាក់ទី៣ និង Level 3 ទស្សនកិច្ចសិក្សានៅភ្នំពេញសាហ្វារី
- ថ្នាក់ទី៤ និង Level 4 ទស្សនកិច្ចសិក្សានៅព្រះបរមរាជវាំង និងសួនសត្វភ្នំតាម៉ៅ (ខេត្តតាកែវ)
- ថ្នាក់ទី៥ និង Level 5 ទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិកម្ពុជា និងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ(ភ្នំឧត្ដុង្គ) និងបូជនីយដ្ឋានអតីតរាជធានីលង្វែក(វត្តត្រឡែងកែង)
- ថ្នាក់ទី៦ និង Level 6 ទស្សនកិច្ចសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងភ្នំពេញសាហ្វារី
- ថ្នាក់ទី៧ ទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងសួនសត្វភ្នំតាម៉ៅ (ខេត្តតាកែវ)
- ថ្នាក់ទី៨ ទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ និងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ(ភ្នំឧត្ដុង្គ) និងបូជនីយដ្ឋានអតីតរាជធានីលង្វែក(វត្តត្រឡែងកែង)
- ថ្នាក់ទី៩ ទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិកម្ពុជា និងឧទ្យានជាតិគីរីរម្យ (ខេត្តកំពង់ស្ពឺ)
- ថ្នាក់ទី១០ ទស្សនកិច្ចសិក្សានៅសារមន្ទីរ ព្រះស្រីឦសានវរ័្មន និងក្រុងព្រះសីហនុ
- ថ្នាក់ទី១១ ទស្សនកិច្ចសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងខេត្តកំពត និងខេត្តកែប
- ថ្នាក់ទី១២ ទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ និងរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុក (ខេត្តកំពង់ធំ)។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចសិក្សានេះ សិស្សគ្រប់កម្រិតថ្នាក់ទាំងអស់ ត្រូវសរសេររបាយការណ៍អំពីលទ្ធផល ដែលខ្លួនបានឃើញ និងសិក្សាឈ្វេងយល់អំពីដំណើរទស្សនកិច្ចសិក្សា ដើម្បីដាក់ពិន្ទុប្រចាំខែលើមុខវិជ្ជាប្រវត្តិវិទ្យាហើយចែកនឹង២។

📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LBC

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

30 Oct, 08:39


អបអរសាទរ សិស្សឈ្មោះ ចាន់ ឈុងបួយ មកពីសាលា ប៊ែលធី អន្តរជាតិទី១០ (សាខាអាងទឹកអូឡាំពិក) ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា សម័យប្រឡង៖ ០៨ តុលា ២០២៤។
(ចំពោះលទ្ធផលសិស្សនិទ្ទេស A សរុប ក្រុមការងារការិយាល័យកណ្តាលនៃសាលា ប៊ែលធី អន្តរជាតិកំពុងបូកស្រង់)

📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LBC

លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay

30 Oct, 03:00


🎁ការផ្តល់រង្វាន់លើកទឹកចិត្តលើកទី៥៤🎁
“លោកគ្រូវិន័យ លី ប៊ុនឆៃ - លើកស្ទួយវិស័យអប់រំ ដើម្បីសង្គមមានវិន័យ”

គណៈគ្រប់គ្រង នៃសាលា ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) បាននាំយកលិខិតសរសើរ និងថវិកាលើកទឹកចិត្តរបស់ខ្ញុំផ្ទាល់ (គ្រូវិន័យធំ) ចំនួន ២០០ ០០០៛ (ម្ភៃម៉ឺនរៀល) ប្រគល់ជូនក្មួយស្រី នី លីគីម ថ្នាក់ទី៨ នៅសាលា ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) ដែលបានផលិតមាតិកាវីដេអូស្ដីពី “អត្ថន័យអំពី យើងមានសន្តិភាព យើងមានអ្វីៗ” ដោយបង្ហោះចែករំលែកតាមបណ្ដាញសង្គម TikTok និងទទួលបានការគាំទ្រ (ចុចបេះដូង) យ៉ាងច្រើនផុសផុលពីសំណាក់សាធារណជន។
———————————————
“កម្មវិធី លោកគ្រូវិន័យ LBC Challenge : ទេពកោសល្យលើបណ្តាញសង្គមដើម្បីសង្គម ឬ លេងបណ្ដាញសង្គមដើម្បីសង្គម”
👉👉លក្ខខណ្ឌក្នុងការចូលរួម
📚ជាសិស្សដែលកំពុងសិក្សា ឬជាអតីតសិស្ស នៃសាលា ប៊ែលធី អន្តរជាតិ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងត្រូវស្លៀកពាក់ឯកសណ្ឋានសាលា ប៊ែលធី អន្តរជាតិ
🎥 ការផលិតវីដេអូត្រូវផ្តោតសំខាន់ទៅលើ៖
👩‍💻🧑‍💻 តួនាទីយុវជននៅក្នុងសង្គម ឬការធ្វើអំពើសប្បុរសធម៌ (ការជួយយកអាសារអ្នកដទៃ, ការចែករំលែកនូវអ្វីដែលខ្លួនអាចធ្វើបាន...)
🙇🏼‍♀️🙇🏼 ការគោរពប្រណិប័តន៍ឱនលំទោន ការឱ្យតម្លៃ (គ្រួសារ ចាស់ព្រឹទ្ធាចារ្យ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មិត្តភក្តិ មិត្តរួមសាលា និងប្រជាពលរដ្ឋទូទៅ...)
📈🇰🇭ការចូលរួមលើកតម្កើងពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្ត និងសមិទ្ធផលដែលកម្ពុជាយើងមាន ឬសមិទ្ធផលដែលខ្មែរធ្វើបាន
🏫 ការគោរពបទបញ្ជាផ្ទៃក្នុង ឬសកម្មភាពដែលសិស្សគួរប្រព្រឹត្តក្នុងសាលា
👩‍🎓👨‍🎓 ការចែករំលែកចំណេះដឹង (បទពិសោធន៍សិក្សាផ្ទាល់ខ្លួន, គន្លឹះសិក្សាប្រកបដោយជោគជ័យ...)
📑 ការចែករំលែកពីកម្មវិធីសិក្សា ឬកម្មវិធីសិក្សាបន្ថែមរបស់សាលា
🤖ភាពច្នៃប្រឌិតអំពីកម្មវិធី STEM / STEAM
អ្នកចូលរួមលេង Challenge ត្រូវណែនាំខ្លួន (ឈ្មោះ ថ្នាក់ និងសាខាដែលកំពុងសិក្សា) នៅក្នុងវីដេអូហើយអាចបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួន TikTok និង Facebook។
នៅចុងបញ្ចប់នៃវីដេអូ ដើម្បីបញ្ជាក់ពីការចូលរួមលេង Challenge សិស្សានុសិស្សទាំងអស់ត្រូវ: ថ្លែងអំណរគុណដល់អ្នកទស្សនា និងលោកគ្រូវិន័យ លី ប៊ុនឆៃ ដែលបានបង្កើត Challenge លេងបណ្ដាញសង្គមដើម្បីសង្គម។
វីដេអូដែលបង្ហោះត្រូវ៖ Mention & Has tag “ #BELTEI #BELTEIInternaltionalSchool #លោកគ្រូវិន័យលីប៊ុនឆៃChallenge #MasterLyBunchhayChallenge #សាលាខៀវ #BlueSchool ” ។
បញ្ជាក់៖ 1. អត្ថន័យនៃវីដេអូរបស់អ្នកចូលរួម មិនត្រូវបង្កប់នូវការផ្សព្វផ្សាយ ការទិតៀន ឬបង្ខូចកេរ្តិ៍ឈ្មោះជនណាម្នាក់ ឬស្ថាប័នណាមួយឡើយ។ 2. ត្រូវសិក្សាស្រាវជ្រាវពីប្រភពត្រឹមត្រូវ និងមានភាពច្នៃប្រតិដ្ឋ។
👉👉លក្ខខណ្ឌទទួលបានការលើកទឹកចិត្ត🎁
ទទួលបានការចុចបេះដូង ឬការចូលចិត្ត (Like) លើវីដេអូសរុប (បូកបញ្ចូលគ្នា) ក្នុងបណ្តាញសង្គមទាំងពីរ TikTok, Facebook ចាប់ពី ១៥ ០០០នាក់ (15K) ឡើងទៅ (ក្នុងរយៈពេល ៣០ថ្ងៃ)។
មិនអនុញ្ញាតឱ្យប្រើប្រាស់មធ្យោបាយ Boost Post (បុកលុយ) ដើម្បីទទួលបាន​Like ឬទទួលបានបេះដូងឡើយ ករណីរកឃើញវីដេអូណា ប្រើមធ្យោបាយ Boost Post នឹងត្រូវចាត់ទុកជាអសារបង់។
🎁 ទទួលបានលិខិតសរសើរ១ និងថវិកាលើកទឹកចិត្តផ្ទាល់ពីលោកគ្រូវិន័យចំនួន ២០០ ០០០៛ (ម្ភៃម៉ឺនរៀល) 🎁(ក្នុងករណីការផលិតវីដេអូមានលក្ខណៈជាក្រុម នឹងអាចទទួលបានលិខិតសរសើរយ៉ាងច្រើន ៥ តែប៉ុណ្ណោះ)។
ចំពោះលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់បឋមសិក្សា / កម្រិត Preschool និង Young Learners (Level 1 - Level 6) ផ្នែកភាសាអង់គ្លេសទូទៅ និងភាសាចិនទូទៅ ដែលបានចូលរួមបង្ហាត់បង្រៀន និងជំរុញដល់សិស្សានុសិស្សឱ្យចូលរួមកម្មវិធី លោកគ្រូវិន័យ LBC Challenge ហើយទទួលបានរង្វាន់ 👉 លោកគ្រូ អ្នកគ្រូនឹងទទួលបានលិខិតសរសើរ១ និងថវិកាលើកទឹកចិត្តផ្ទាល់ពីលោកគ្រូវិន័យចំនួន ១០០ ០០០៛ (ដប់ម៉ឺនរៀល)ផងដែរ។
ការលើកទឹកចិត្តនឹងផ្តល់ជូនអ្នកដែលផលិត វីដេអូល្អជាងគេ (ចំនួន១០វីដេអូ - Top 10) ជារៀងរាល់ខែ។
✍️✍️✍️អ្នកដែលទទួលបានលិខិតសរសើរ និងរង្វាន់លើកទឹកចិត្តរួចម្តងហើយ អាចចូលរួមលេង Challenge និងឈ្នះរង្វាន់ម្ដងទៀតនៅ ៥ខែបន្ទាប់ ដោយគោរពទៅតាមលក្ខខណ្ឌនៃការចូលរួមលេងខាងលើ។
👉👉👉 ចំពោះការផ្តល់ព័ត៌មានអំពីវីដេអូផ្ទាល់ខ្លួន សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 089 77 9999 (តេឡេក្រាម)

📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LY Bunchhay
📱លោកគ្រូវិន័យ លី ប៊ុនឆៃ - LBC

6,251

subscribers

31,863

photos

740

videos