កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ មន្ត្រីជំនាញអាជ្ញាធរអគ្គិសនីកម្ពុជាបានចុះពិនិត្យវាយតម្លៃលើគម្រោងសាងសង់ខ្សែបណ្ដាញថ្មី និងកែលម្អបណ្ដាញចាស់សម្រាប់ឆ្នាំ២០២៥ របស់អ្នកកាន់អាជ្ញាបណ្ណចំនួន២ មានដូចខាងក្រោម៖
១.ក្រុមហ៊ុន លីម ម៉ូវ ខូ អិលធីឌី ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកសាមគ្គីមុនីជ័យ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ឃុំឈ្វាំង ស្រុកពញាឮ និងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល
២.សហគ្រាស ឈរ វែងងួន អេឡិចទ្រីស៊ីធី អេនធើប្រាយ ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកពោធិ៍រៀង ស្រុកពារាំង ខេត្ដព្រៃវែង និងស្រុកល្វាឯម ខេត្តកណ្តាល ។
Facebook Page: អាជ្ញាធរអគ្គិសនីកម្ពុជា
https://www.facebook.com/eac.gov.kh
គេហទំព័ររបស់អាជ្ញាធរអគ្គិសនីកម្ពុជា
https://www.eac.gov.kh/
ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥