Huot Hak - ហួត ហាក់ @huothak11 Channel on Telegram

Huot Hak - ហួត ហាក់

@huothak11


រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា

Huot Hak - ហួត ហាក់ (Khmer)

ប្រព័ន្ធនេះគឺជាផ្ទាំងផ្តើមយេនឌ័ររបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា។ Huot Hak - ហួត ហាក់ គឺជាគណនីខ្ទង់ខ្លាំងសម្រាប់សេវាកម្មជាច្រើននៅក្នុងសង្ឃឹមគណិតវេបសាយ Telegram។ គណនីនេះគឺស្ថិតនៅក្នុងក្រុមជួរក្រសួងនៃរដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ហួត ហាក់ ដែលប្រព័ន្ធនេះគឺផ្ទុកជម្រើសភាសាតាមជាតិដែលឯកឃតិដេញតាមប្រភេទរដ្ឋមន្រ្តីរបស់ពួកគាត់។ រីឯ ហួត ហាក់ គឺជាសិល្បៈសេដ្ឋចរិតចតនាដល្បាវិវ័យ។ ប្រសិនបត្តិឹមានបង្អើអេត្រ។

Huot Hak - ហួត ហាក់

28 Dec, 12:29


ទស្សនាវីដេអូ សម្រស់ #ទីក្រុងភ្នំពេញ ពេលរាត្រី ក្នុងដំណើរអភិវឌ្ឍន៍ ទៅមុខឥតឈប់ឈរ🇰🇭🇰🇭

តើ​អ្នក​ដឹង​ទេ​ថា រាជធានី​ភ្នំពេញ ជា​រាជធានី​មួយ​ក្នុង​ចំណោម​រាជធានី​ដែល​មាន​កំណើន​លឿន​បំផុត​នៅ​អាស៊ីអាគ្នេយ៍? ជាមួយនឹងទិដ្ឋភាពពេលរាត្រីដ៏អស្ចារ្យ ទីតាំងសំខាន់ៗដូចជាវត្តភ្នំ និងព្រះបរមរាជវាំង និងទេសភាពទីក្រុងដ៏ស្រស់បំព្រង ទីក្រុងនេះគឺជាមជ្ឈមណ្ឌលសម្រាប់ទេសចរណ៍ និងការវិនិយោគ។

ផលិតដោយ៖ KiloTRAVEL

🌌 Phnom Penh City: A Nighttime Wonder
Did you know Phnom Penh is one of Southeast Asia’s fastest-growing capitals? With breathtaking nightlife, iconic landmarks like Wat Phnom and the Royal Palace, and a thriving urban landscape, the city is a hub for tourism and investment.
Explore the charm of a city blending tradition and modernity!
🕒 Hyperlapse through the city’s nightlife, where beauty meets progress.
🌏 A destination perfect for both tourism and investment.

#Cambodia #huothak #PhnomPenh #CambodiaTourism #TravelCambodia #NightlifePhnomPenh #KiloTRAVEL #PhnomPenhAtNight #CambodiaDestinations #TourismAndCulture #Hyperlapse

Huot Hak - ហួត ហាក់

28 Dec, 09:27


សេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជាណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល និងបញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក(e-Visa) ប្រភេទទេសចរ(T) និងប្រភេទធម្មតា(E) ឱ្យបានសមស្រប។ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ។ តម្លៃទិដ្ឋាការអេឡិចត្រូនិក ត្រូវបានបញ្ចុះតម្លៃដូចខាងក្រោម ៖

១/​ e-Visa T បញ្ចុះតម្លៃពី ៣៦ (សាមសិបប្រាំមួយ) ដុល្លារអាម៉េរិក មកនៅត្រឹម ៣០​(សាមសិប) ដុល្លារអាមេរិក។

២/​ e-Visa E បញ្ចុះតម្លៃពី ៤២​ (សែសិបពីរ) ដុល្លារអាម៉េរិក មកនៅត្រឹម ៣៥​ (សាមសិបប្រាំ) ដុល្លារអាមេរិក។

រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី២៨ ធ្នូ ២០២៤

Huot Hak - ហួត ហាក់

28 Dec, 08:42


សាទរកម្ពុជា នឹងបង្ហាញពីការលើកតម្កើងអត្តសញ្ញាណ មោទនភាព និងសាមគ្គីភាព របស់ជាតិយើង

🎥 - Gazette ប្រជាជន

#Cambodia
#ministryoftourismcambodia
#សាទរកម្ពុជា
#huothak

Huot Hak - ហួត ហាក់

28 Dec, 05:07


សារលិខិតជូនពរ គោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥។

#Cambodia
#ministryoftourismcambodia
#huothak

Huot Hak - ហួត ហាក់

28 Dec, 03:47


នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអ្នកឧកញ៉ា សួរ វិរៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ខូអិលធីឌី (Vireak Buntham Express Co., Ltd.) និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងគោរពរាយការណ៍ពីសកម្មភាពអាជីវកម្ម និងសមិទ្ធផលធំៗ របស់ក្រុមហ៊ុនដែលបានចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់សព្វថ្ងៃនេះ តាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង ការអភិវឌ្ឍរីសត និងResident នៅតំបន់កោះ តំបន់ភ្នំ និងទីប្រជុំជនសរុបជាង១៣ទីតាំងក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគោរពស្នើសុំការគាំទ្រ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់លើគម្រោងដឹកជញ្ជូនអ្នកទេសចរអន្តរជាតិតាមផ្លូវសមុទ្រពីកោះ Phu Quoc នៃប្រទេសវៀតណាមមកតំបន់ឆ្នេររបស់កម្ពុជាដូចជាខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង និងគម្រោងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាដ៏មានសក្តានុពលដើម្បីទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនបន្ថែមទៀត។

In the afternoon of December 27, 2024; H.E HUOT Hak, Minister of Tourism has granted Neak Oknha SUO Vireak, the founder and Chairman of Vireak Buntham Express Co., Ltd. and colleagues a courtesy call, work discussion and a report about the company's business activities and achievements contributed to the tourism development since 2006 till today through the national and international tourists transportation within Cambodia and the neighboring countries, the resort and resident development in island, mountain and urban zones totaling 13 locations in the Kingdom of Cambodia as well as to request for support and high instructive guidance on the maritime transportation of international tourists from Phu Quoc island to the Cambodian costal zone such as Kampot, Kep, Preah Sihanouk and Koh Kong provinces project and a potential Cambodian tourism destinations promotion project to attract more national and international tourists.

#Cambodia
#ministryoftourismcambodia
#huothak

Huot Hak - ហួត ហាក់

28 Nov, 14:14


នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Stephen Karpin ប្រធាន Visa ប្រចាំ Asia Pacific និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ជាបឋម ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការស្វាគមន៍ និងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមជំរុញទេសចរណ៍កម្ពុជារបស់ក្រុមហ៊ុន VISA នាពេលកន្លងមក។ ឯកឧត្តមក៏បានជម្រាបលោកប្រធាន Visa ប្រចាំ Asia Pacific និងសហការីថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សន្តិភាព សណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ជាការពិត, សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើន រួមទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។

On the morning November 28, 2024 at the Ministry, H.E HUOT Hak Minister of Ministry of Tourism has granted Mr. Stephen Karpin President of VISA for Asia Pacific and colleagues courtesy meeting and work discussion.
Initially, His Excellency has welcomed and praised and highly evaluated for Visa's contributions to promoting Cambodia’s tourism in the past. His Excellency also informed to President of VISA of Asia Pacific and colleagues that the 7th-mandate Royal Government, under the wise, wisdom, and energetic leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, has maintained peace, social stability, peace, well-organized, and progressive development in all fields through the Win-Win policy of Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate of the Kingdom of Cambodia. Indeed, peace has ensured that Cambodia's tourism sector, which the government regards as "green gold," has made significant progress, achieving growth in every year and contributing nearly 13% to the gross domestic product while providing numerous jobs directly and indirectly to the Cambodian Citizens.

#Cambodia
#ministryoftourismcambodia
#huothak

Huot Hak - ហួត ហាក់

25 Nov, 10:02


សូមទស្សនាវីដេអូ ៖ ពិធីអបអរសាទរ ដែលស្ថាប័នពិភពលោក Guinness World Records បានប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រទេសកម្ពុជា ជាផ្លូវការ ក្រោមអធិបតី ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

#Cambodia
#ministryoftourismcambodia
#huothak
#gumball3000

Huot Hak - ហួត ហាក់

25 Nov, 09:35


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មោទនភាពជាតិខ្មែរ! Guinness World Records ប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រទេសកម្ពុជា

#Cambodia
#ministryoftourismcambodia
#huothak
#gumball3000

Huot Hak - ហួត ហាក់

25 Nov, 06:19


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពី “ពិភពលោកមួយដែលគ្មានមីន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

Huot Hak - ហួត ហាក់

25 Nov, 04:05


អបអរសាទរ ដែលស្ថាប័នពិភពលោក Guinness World Records បានប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រទេសកម្ពុជា ជាផ្លូវការ តាមរយៈ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

#Cambodia
#ministryoftourismcambodia
#huothak
#gumball3000

Huot Hak - ហួត ហាក់

25 Nov, 03:28


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចុះសំណេះសំណាលជាមួយសមាគមកាណូតដឹកភ្ញៀវទេសចរចុងឃ្នៀស នាយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខេត្តសៀមរាប។

#Cambodia
#ministryoftourismcambodia
#huothak
#siemreap

Huot Hak - ហួត ហាក់

25 Nov, 03:14


សារលិខិតអបអរសាទរ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហានក្ខន្តឫក្សដ៏វិសេសវិសាល និងជាមហាកិត្តិយសបំផុត ដែល សម្តេច ទទួលបាន “ពានរង្វាន់មេដាយសន្តិភាព៖ ដើម្បីមនុស្សជាតិ និងភពផែនដី” នាសម័យប្រជុំពេញអង្គអន្តរសភា ដើម្បីការអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

#Cambodia
#HunSen
#ministryoftourismcambodia
#huothak

Huot Hak - ហួត ហាក់

25 Nov, 00:11


អបអរសាទរ ខួបលើកទី១៩ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤។

#Cambodia
#ministryoftourismcambodia
#huothak
#ល្ខោនស្រមោលស្បែកធំ

Huot Hak - ហួត ហាក់

21 Nov, 11:54


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

#Cambodia
#ministryoftourismcambodia
#huothak

Huot Hak - ហួត ហាក់

17 Nov, 09:32


ចំណាប់អារម្មណ៍ភ្ញៀវបរទេស ដែលអញ្ជើញចូលរួមទស្សនាកម្សាន្ត ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប។

ផលិតដោយ៖ Gazette ប្រជាជន

#Cambodia
#ministryoftourismcambodia
#huothak
#siemreap

Huot Hak - ហួត ហាក់

17 Nov, 07:16


រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា(ទទក) លើប្រធានបទ វិស័យទេសចរណ៍នៅកម្ពុជាក្នុងកំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅខាងមុខព្រះបរមរាជវាំង។

#Cambodia
#ministryoftourismcambodia
#huothak

Huot Hak - ហួត ហាក់

30 Oct, 06:19


ពិធីដង្ហែរក្បួនព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យ នៅប្រាសាទអង្គរវត្តក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា »

✍️ការដង្ហែរព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំឭកអំពីវីរភាពរបស់ព្រះអង្គ ដែលបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំ ហើយព្រឹត្តិការណ៍នេះក៏រំឭកដល់សិល្បៈ និងវប្បធម៌ដ៏ថ្កុំថ្កើង នាសម័យនោះ។

ផលិតដោយ៖ Sina ស៊ីណា កណ្តៀរ

#Cambodia #ministryoftourismcambodia #កម្ពុជា #កម្ពុជាមាតុភូមិខ្ញុំ #angkorwat #siemreap

Huot Hak - ហួត ហាក់

30 Oct, 02:08


ព្រះរាជពិធីគម្រប់ខួបទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ផលិតដោយ៖ Gazette ប្រជាជន

#Cambodia
#ministryoftourismcambodia
#phnompenh
#huothak

Huot Hak - ហួត ហាក់

30 Oct, 01:03


[English Below]

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក Xie Deping ប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងណានចាង

រសៀលថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Xie Deping ប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងណានចាង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ណែនាំលើការធ្វើធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងជម្រាបពីរអំពីគម្រោងរបស់សមាគមដែលមកវិនិយោគនៅកម្ពុជា និងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរកម្ពុជាទៅប្រជាជនខេត្តជាំងស៊ី ប្រទេសចិន។

ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យសមាគមជួយផ្សព្វផ្សាយព័ត៌មានល្អៗពីប្រទេសកម្ពុជាទៅក្នុងសហគមន៍ចិនឱ្យបានទូលំទូលាយ ក្នុងគោលដៅជំរុញអ្នកទេសចរមកលេងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើង។

Meeting for Discussions and Work Between H.E. HUOT Hak, Minister of Tourism, and Mr. Xie Deping, President of the Young Entrepreneurs Association of Jiangxi

On the afternoon of Tuesday, October 29, 2024, H.E. HUOT Hak, Minister of Tourism, grants Mr. Xie Deping, President of the Young Entrepreneurs Association of Nanchang, and his associates for a meeting to discuss collaboration and seek recommendations on business forum in the Kingdom of Cambodia. They also discussed projects from the association that are set to invest in Cambodia and to promote tourism potential of Cambodia to the residents of Jiangxi Province, China.

During the meeting, the Minister encouraged the association to publish positive information about Cambodia within the Chinese community, aiming to increase the number of tourists visiting Cambodia.

Huot Hak - ហួត ហាក់

30 Oct, 00:40


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមអបអរសាទរស្នាមញញឹមកម្ពុជា។

#Cambodia
#ministryoftourismcambodia
#siemreap
#angkorwat
#ស្នាមញញឹមនៃកម្ពុជា
#huothak

Huot Hak - ហួត ហាក់

30 Oct, 00:02


”កុលបុត្រមហានរគរ“🇰🇭
“The Descendants of Great Khmer Empire”

#Cambodia
#ministryoftourismcambodia
#VisitSiemreap2024
#siemreap
#angkorwat
#huothak

Huot Hak - ហួត ហាក់

27 Oct, 11:32


បឹងព្រះពន្លៃ ភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

#Cambodia
#MinistryofTourism
#huothak
#PursatProvince

Huot Hak - ហួត ហាក់

27 Oct, 11:05


ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ដើម្បីស្តាប់នូវរបាយការណ៍សង្ខេប វឌ្ឍនភាពការងារ ព្រមទាំងបានណែនាំអំពីរបៀបរបបការងារ និងការបំពេញភារកិច្ចដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។

Huot Hak - ហួត ហាក់

27 Oct, 10:22


ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ១០៖៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងប្រតិភូ និងមន្រ្តីរាជការទាំងអស់ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព ឯកឧត្តមអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា គឺជាការបាត់បង់នូវ លោកឪពុក ជីតា ជីតាទួត និងជាគ្រូបាធ្យាយគម្រូមួយរូបប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះក្រុមគ្រួសារ ជាពិសេសគឺជាការបាត់បង់ ថ្នាក់ដឹកនាំដ៏ឆ្នើម មានចក្ខុវិស័យវែងឆ្ងាយ គួរឱ្យគោរពប្រកបដោយបញ្ញាញាណ ឆន្ទៈមនសិកាជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលបានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិមាតុភូមិ។

ក្នុងខណៈពេលវេលាដ៏សែនក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

1,895

subscribers

13,146

photos

344

videos