______
រាជធានីភ្នំពេញ,ថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៥, សមាគមបណ្ណាល័យគំនិតបានរៀបចំពិធីប្រគល់លិខិតអាហារូបករណ៍ចំនួន ៣០កន្លែង ដល់និស្សិតដែលមានជីវភាពលំបាក ប៉ុន្តែមានសមត្ថភាពខ្ពស់។
លោកសាស្ត្រាចារ្យ វ៉ែន សាមាន, ប្រធានគណៈកម្មការអាហារូបករណ៍សមាគមបណ្ណាល័យគំនិតបានលើកឡើងថា អាហារូបករណ៍នេះផ្តោតទៅលើការជួយសំរួលដល់គ្រួសារនិស្សិតដែលជួបប្រទះបញ្ហាសេដ្ឋកិច្ច និងនិស្សិតផ្ទាល់ដែលកំពុងប្រឡូកក្នុងការសិក្សាប្រកបដោយសមត្ថភាពខ្ពស់។
និស្សិតទាំង ៣០នាក់ ដែលជាអ្នកឈ្នះការប្រឡងជ្រើសរើស បានបង្ហាញភាពសោមនស្សរីករាយ ចំពោះសមាគម ដែលបានផ្ដល់អាហារូបករណ៍នេះ និងបានបង្ហាញអំណរគុណដ៏ជ្រាលជ្រៅចំពោះសមាគម ដោយបានប្តេជ្ញាថានឹងប្រើប្រាស់ឱកាសនេះដើម្បីរីកចំរើនជាសិស្សានុសិស្សឧត្តម។
កម្មវិធីអាហារូបករណ៍នេះ មានគោលបំណងធំគឺដើម្បីលើកកម្ពស់ការអប់រំក្នុងសង្គមកម្ពុជា និងបង្ហាញពីការរួមចំណែករបស់សមាគមក្នុងការកសាងមូលធនមនុស្សរួមជាមួួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០៕
______
ទំនាក់ទំនងព័ត៌មានបន្ថែម:
សូមចុចតំណភ្ជាប់ខាងក្រោម📲 https://www.facebook.com/share/p/14nJoTxyZf/