ARDB Bank channel @ardbbank Channel on Telegram

ARDB Bank channel

@ardbbank


Agricultural and Rural Development Bank (ARDB) is a state-owned bank serving the Royal Government’s policies in order to be a leading financial institution focusing on the development of agricultural and rural sector in Cambodia.

ARDB Bank channel (English)

Are you passionate about agriculture and rural development in Cambodia? Then look no further than the ARDB Bank channel on Telegram! As the official channel of the Agricultural and Rural Development Bank (ARDB), this platform provides valuable information and updates on the bank's initiatives and services. The ARDB is a state-owned bank dedicated to supporting the Royal Government's policies aimed at fostering the growth and development of the agricultural and rural sectors in Cambodia. With a focus on financial inclusion and sustainable practices, the bank plays a crucial role in driving economic progress and improving livelihoods in rural communities. By joining the ARDB Bank channel, you will gain access to a wealth of resources, including news articles, event announcements, and success stories from farmers and entrepreneurs who have benefitted from the bank's services. Whether you are a farmer looking for financial support or a stakeholder interested in the latest developments in the agricultural sector, this channel is a must-follow for anyone passionate about rural development in Cambodia. Stay informed, stay connected, and join the ARDB Bank channel today to be a part of the movement towards a more prosperous and sustainable future for Cambodia's agricultural and rural communities. Together, we can make a difference and drive positive change in the lives of those who need it most. Join us on Telegram and together, let's build a brighter tomorrow for all!

ARDB Bank channel

18 Jan, 04:01


“ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រតិបត្តិការអាជីវកម្ម របស់សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ខណ្ឌដូនពេញ - សង្កាត់ចតុមុខ”

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

17 Jan, 12:04


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥]
ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ សម្តែងការគាំទ្រការបង្កើតឱ្យសហគមន៍ផលិតពូជស្រូវរបស់ខ្មែរ

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

17 Jan, 11:01


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥]
ថ្លៃស្រូវអូអឹមនៅតាមរោងម៉ាស៊ីនក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំកើនឡើង៣លេខស្មើ៣០រៀល

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

17 Jan, 09:57


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥]
ក្នុងពិធីសម្ពោធធនាគារ ARDBសាខាខណ្ឌដូនពេញ ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

17 Jan, 04:38


សូមលោកអ្នករង់ចាំការផ្សាយផ្ទាល់កម្មវិធីវឌ្ឍនភាពកសិករ

ប្រធានបទ​ ៖ "វិធីដាំដូងក្រអូបមានរសជាតិផ្អែមឆ្ងាញ់តាមបែបធម្មជាតិ"

ថ្ងៃទី​១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣:០០ - ១៣:៣០

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

16 Jan, 10:39


ក្នុងពិធីសម្ពោធធនាគារ ARDBសាខាខណ្ឌដូនពេញ ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅក្នុងពិធីសម្ពោធធនាគារ ARDB សាខាខណ្ឌដូនពេញនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៥នេះ  បានប្តេជ្ញាថា នឹងបន្តបំពេញមុខងាររួមរបស់ខ្លួន ដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ពិធីសម្ពោធនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ឯកឧត្តម សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ជ ដារិទ្ធ នាយកសាខា ធនាគារជាតិនៃកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា  សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលសរុបចំនួន ១៥០នាក់។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ ចំពោះការដាក់ឱ្យដំណើរការ ប្រតិបត្តិការអាជីវកម្មរបស់សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ខណ្ឌដូនពេញ សង្កាត់ចតុមុខ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពរីកចម្រើនទាំងទំហំ និងវិសាលភាពប្រតិបត្តិការធនាគារដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ជាមួយគ្នានោះ ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយភាពជោគជ័យនឹងមានប្រសិទ្ធភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកម្ម បន្តយកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន៧ចំណុច ដូចខាងក្រោម៖
ទី១-ជំរុញការអនុវត្តមុំទី៣ “ការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទ” នៃ បញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
ទី២-បន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បី អនុវត្តឱ្យសម្រេចបានលទ្ធផលល្អនូវភារកិច្ចទាំងឡាយដែលរាជរដ្ឋាភិបាល ប្រគល់ជូន
ទី៣-បន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញការពង្រីកប្រតិបត្តិការ ធនាគារ តាមបែបឌីជីថល ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធុរកិច្ចឌីជីថល
ទី៤-ជំរុញការផ្តល់ហិរញ្ញប្បទានបៃតង ដើម្បីធានាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
ទី៥-បន្តកៀរគរប្រភពទុនបន្ថែម ពីប្រភពដែលមានសក្តានុពល ជាពិសេសប្រាក់បញ្ញើ
ទី៦-បន្តពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការធនាគារ តាមរយៈការបណ្តុះបណ្តាលជំនាញ ដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់បន្ថែមទៀត និង
ទី៧-បន្តជំរុញការផ្តល់ឥណទានឱ្យកាន់តែទូលំទូលាយ និងការបង្ខិតសេវាធនាគារឱ្យ កាន់តែកៀកនឹងអតិថិជន។

សម្រាប់ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា ការដាក់ឱ្យដំណើរការប្រតិបត្តិការ អាជីវកម្មរបស់សាខាខណ្ឌដូនពេញ-សង្កាត់ចតុមុខនេះ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការផ្តល់សេវា ធនាគារឱ្យកាន់តែទូលំទូលាយ ផ្តល់ភាពងាយស្រួល និងខិតជិតអតិថិជន ដូចជា ការផ្តល់ឥណទាន, ការធ្វើប្រតិបត្តិការដក-ដាក់ប្រាក់បញ្ញើ, ការធ្វើប្រតិបត្តិការផ្ទេរប្រាក់, ការធ្វើប្រតិបត្តិការទូទាត់សងប្រាក់ និងប្រតិបត្តិការធនាគារផ្សេងៗទៀត។

ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលធនាគារ ARDB នឹងបន្តបំពេញ មុខងារ រួមចំណែកគាំទ្រវិស័យកសិកម្ម ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ និង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយផ្តោតសំខាន់លើចំណុចមួយចំនួន ដូចខាងក្រោម៖
១- បន្តការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ
២- បន្តការធ្វើបរិវត្តកម្មទៅជាធនាគារឌីជីថល ទាំងផ្នែកប្រតិបត្តិការ និងការផ្តល់សេវាកម្មជូន អតិថិជន
៣- ជំរុញការកៀរគរប្រភពទុន និងហិរញ្ញប្បទានបន្ថែម សម្រាប់ពង្រីកសកម្មភាពរបស់ធនាគារ និង
៤- ជំរុញផលិតភាពអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ តាមរយៈការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស។

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

16 Jan, 08:25


សេចក្តីប្រកាសព័ត៌មាន
“ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រតិបត្តិការអាជីវកម្ម របស់សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ខណ្ឌដូនពេញ - សង្កាត់ចតុមុខ”

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

13 Jan, 10:59


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥]
កសិករគួរផ្លាស់ប្ដូរទម្លាប់ការដាំដុះពូជស្រូវបរទេស ងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុក

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

13 Jan, 09:27


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥]
មន្ដ្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើដើម្បីវិភាគជំងឺ មុននឹងនាំចេញក្រពើរស់ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

13 Jan, 06:29


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥]
ក្រុមហ៊ុនចិនមួយ សម្រេចចិត្តដាក់ទុនវិនិយោគ៥០០លានដុល្លារអាម៉េរិក​បង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

11 Jan, 08:02


ព័ត៌មានក្រៅប្រទេសប្រចាំសប្ដាហ៍ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥

១. ការនាំចេញអង្ករវៀតណាមកើនឡើង១១ភាគរយកាលពីឆ្នាំ២០២៤
២. ថៃជំរុញការនាំចេញខ្ទឹមក្រហមទៅឥណ្ឌូនេស៊ី និងវៀតណាម
៣. រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងផ្តល់គ្រាប់ពូជមានគុណភាព ៩ម៉ឺនតោនដល់កសិករដើម្បីជំរុញទិន្នផលដំណាំ

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

11 Jan, 01:33


ព័ត៌មានកសិកម្មប្រចាំសប្ដាហ៍ទី២ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥

១.ក្រសួងកសិកម្មកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនើបដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នា
២. អតីតនិស្សិតវិទ្យាសាស្ត្រព្រៃឈើ ចាប់យកការចិញ្ចឹមឃ្មុំធ្វើជាមុខរបរសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ
៣. ដំឡូងបាសដៃខ្លា"ជាពូជដំឡូងក្នុងស្រុក អ្នកស្រុកពួក ខេត្តសៀមរាបនិយមដាំអាចជួយបង្កើនជីវភាពគ្រួសារ

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

10 Jan, 07:00


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥]
ឆ្នាំនេះត្រីសម្បូរជាងឆ្នាំមុនប្រមាណ១០ភាគរយ មានតម្លៃទាបជាងមុនផ្តល់ឱកាសពលរដ្ឋសប្បាយចិត្តក្នុងការធ្វើប្រហុក

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

10 Jan, 05:20


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥]
ទេសាភិបាលធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា កម្ពុជាត្រូវការហិរញ្ញវត្ថុចំនួន៨ពាន់លានដុល្លារដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ចបៃតង

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

10 Jan, 03:13


សូមលោកអ្នករង់ចាំការផ្សាយផ្ទាល់កម្មវិធីវឌ្ឍនភាពកសិករ

ប្រធានបទ​ ៖ "របរដាំល្មុតរបស់អ្នកស្រុកកោះធំ"

ថ្ងៃទី១០  ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣:០០ - ១៣:៣០


សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

09 Jan, 11:01


នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥នេះ ដោយបានការអនុញ្ញាតដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្រុមការងារបច្ចេកទេសនៃធនាគារបានរៀបចំកិច្ចប្រជុំពិភាក្សា ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាព និងផែនការសកម្មភាពការងារជាបន្តបន្ទាប់ ដើម្បីរៀបចំរបាយការណ៍និរន្តរភាព (Sustainability Reporting) ដែលអនុលោមតាមស្តង់ដារនៃគោលការណ៍ការអនុវត្តជាសកល (Global Reporting Initiative - GRI)។

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

09 Jan, 10:03


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្រុមការងារធនាគារ ARDB បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អង្គភាពអនុវត្តគម្រោងនៃសមាសភាគទី១-PIU1 ក្នុងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកគម្រោងនៃសមាសភាគទី១-PIU1 ក្នុងគម្រោង ACSEP, ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1, តំណាងក្រសួងអភិវឌ្ឍន៍ជនបទ, មន្ទីរកសិកម្មនៃខេត្តគោលដៅទាំង ៦ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដែលសរុបអ្នកចូលរួមមានចំនួនប្រមាណ ៦០ រូប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងការផ្តល់ឥណទានជូនអ្នកទទួលផលក្នុងគម្រោង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងសម្រាប់ឆ្នាំ២០២៥។

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

08 Jan, 03:47


ដើមឆ្នាំថ្មីក្នុងខែមករាឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជានៅព្រឹកថ្ងៃទី៨ ខែមករា នេះ បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានអញ្ជើញចូលរួមផងដែរ។

ក្នុងជំនួបនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ,ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ជំនួបនេះ បានពិភាក្សាជាពិសេសលើការវិនិយោគ ការធ្វើពាណិជ្ជកម្មស្រូវ និងអង្ករកម្ពុជា ដែលជាវិស័យដ៏មានសក្តានុពលមួយសម្រាប់សេដ្ឋកិច្ច ក៏ដូចជាប្រជាកសិកររបស់កម្ពុជាផងដែរ។

រូបភាព : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

06 Jan, 23:03


សូមគោរពអបអរសាទរ និងជូនពរ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ក្នុងឱកាសខួប ១៩ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

06 Jan, 11:01


អបអរសាទរទិវា ជ័យជម្នះ៧ មករា
ខួបទី ៤៦(៧ មករា ១៩៧៩-៧ មករា ២០២៥)

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

06 Jan, 09:33


ប្រតិទិនឆ្នាំ២០២៥ របស់ធនាគារARDBមាននៅទីនេះ សូមលោកអ្នកទាញយក (Download) ទៅប្រើប្រាស់តាមរយៈដំណភ្ជាប់ខាងក្រោមនេះដោយរីករាយ៖

https://www.ardb.com.kh/latest-news/20250106/21634/

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

06 Jan, 09:10


សូមគោរពជូនពរ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ក្នុងឱកាសគម្រប់ខួប ៤៩ ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

06 Jan, 07:13


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥]
ចន្ទីពូជ M23 មានវីតាមីន និងមានរស់ជាតិឈ្ងុយឆ្ងាញ់លើសគេ ខណៈដែលកសិករបានដាំកើនឡើងជិត៧០ភាគរយ

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

04 Jan, 08:00


ព័ត៌មានក្រៅប្រទេសប្រចាំសប្ដាហ៍សម្រាប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥

១.ម៉ិកស៊ិកបដិសេធការសម្រេចរបស់ក្រុមប្រឹក្សាដោះស្រាយវិវាទចំពោះការរឹតបន្តឹងរបស់ខ្លួនលើការនាំចូលពោតដែលកែច្នៃហ្សែន
២.ថៃស្នើសុំឱ្យអាជ្ញាធរចិនទិញផលិតផលដំឡូងមីរបស់ខ្លួន
៣. ក្រសួងពាណិជ្ជកម្មចិនបើកការស៊ើបអង្កេតលើសាច់គោនាំចូល

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

04 Jan, 03:07


ព័ត៌មានកសិកម្ម​ប្រចាំសប្ដាហ៍ទី០១ ខែមករា ឆ្នាំ២០២៥

១. ការប្រើប្រាស់ជីសរីរាង្គជួយកាត់បន្ថយថ្លៃដើមផលិត នឹងបង្កើនប្រាក់ចំណេញដល់ប្រជាកសិករ
២. ក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកមួយនឹងវិនិយោគនៅក្នុងវិស័យកសិកម្ម និងបំពេញចន្លោះខ្វះខាតនៃខ្សែច្រវ៉ាក់តម្លៃផលិតកម្ម
៣. មុខរបរធ្វើនំត្នោតលក់ផ្តល់អត្ថប្រយោជន៍ផ្ទាល់និងប្រយោលដល់ពលរដ្ឋរក្នុងភូមិព្រះដាក់ខេត្តសៀមរាប

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

03 Jan, 06:54


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥]
"ដំឡូងបាសដៃខ្លា"ជាពូជដំឡូងក្នុងស្រុក អ្នកស្រុកពួក ខេត្តសៀមរាបនិយមដាំអាចជួយបង្កើនជីវភាពគ្រួសារ

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

03 Jan, 06:51


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥]
មន្រ្តីរដ្ឋបាលព្រៃឈើកំពុងតែអភិរក្សរុក្ខជាតិ កេសរកូលព្រៃជាង៥០០ប្រភេទ កំពុងលើកស្ទួយមុខមាត់កម្ពុជា

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

03 Jan, 04:32


សូមលោកអ្នករង់ចាំការផ្សាយផ្ទាល់កម្មវិធីវឌ្ឍនភាពកសិករ

ប្រធានបទ ÷ "របៀបជ្រើសរើសពូជទាឱ្យបានត្រឹមត្រូវ"

ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣:០០ - ១៣:៣០

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

02 Jan, 07:03


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥]
អតីតនិស្សិតវិទ្យាសាស្ត្រព្រៃឈើ ចាប់យកការចិញ្ចឹមឃ្មុំធ្វើជាមុខរបរសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

02 Jan, 05:49


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥]
គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ការរក្សាស្ថិរភាពថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្មទំនើប

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

24 Dec, 12:01


រីករាយបុណ្យណូអែល
សូមគោរពជូនពរ
សម្តេច​ ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា
អ្នកឧកញ៉ា ឧកញ៉ា លោក​ លោកស្រី អ្នកនាង កញ្ញា
សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបតែសេចក្តីសុខ
សេចក្ដីចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ។

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

24 Dec, 08:52


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤]
ក្រសួងកសិកម្មគ្រោងនឹងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកមានតម្លៃជិត២០ម៉ឺនដុល្លារអាម៉េរិកដល់សហគមន៍កសិកម្មទំនើប “ម្រេចមេមត់ត្បូងឃ្មុំ”

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

24 Dec, 08:37


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤]
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

24 Dec, 08:30


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤]
ធនាគារ ADB និងកម្ពុជាចុះកិច្ចព្រមព្រៀងប្រាក់កម្ចីនិងជំនួយឥតសំណង សម្រាប់គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

24 Dec, 03:30


សូមលោកអ្នករង់ចាំការផ្សាយផ្ទាល់កម្មវិធីវឌ្ឍនភាពកសិករ

ប្រធានបទ ÷ "អាជីវកម្មដាំស្ពៃសម្រាប់ធ្វើជ្រក់"

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៣:០០ - ១៣:៣០

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

23 Dec, 06:00


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤]
តំណាងថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាំយកថវិកាសប្បុរសធម៌១៥ ៩៣៨ដុល្លារអាម៉េរិកជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

23 Dec, 04:44


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤]
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មរៀបចំកិច្ចប្រជុំប្រចាំឆ្នាំផ្តោតលើប្រធានបទ “តួនាទីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតង”

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

22 Dec, 06:24


ខេត្តសៀមរាប: នាព្រឹកថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០២៤  តំណាងដ៏ខ្ពង់ខ្ពស់របស់ធនាគារARDB ឯកឧត្តម ចាន់ សីហា និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ អមដំណើរដោយគណៈប្រតិភូរបស់ធនាគារ ARDB បាននាំយកថវិកាសប្បុរសធម៌ ចំនួន ១៥ ៩៣៨ ដុល្លារអាម៉េរិក ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលជាថវិកាផ្តួចផ្តើមដោយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមដោយបុគ្គលិកធនាគារ រោងម៉ាស៊ីនកិនស្រូវ និងភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងរាត្រីពិសារអាហារសាមគ្គីជួបជុំបុគ្គលិកធនាគារARDB ដែលប្រារព្ធកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះ។

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

21 Dec, 13:50


[English Below]

ខេត្តសៀមរាប: នាថ្ងៃសៅ ទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១០ និង៣០នាទីព្រឹក  ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ របាយការណ៍សមិទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ធនាគារ ARDB និងទិសដៅការងារឆ្នាំ២០២៥ និងរបៀបវារៈផ្សេងៗទៀត ។

Siem Reap: On the morning of Saturday, December 21, 2024, H.E. Dr. KAO Thach, Delegate of the Royal Government in Charge as CEO of Agricultural and Rural Development Bank (ARDB) led the Management Meeting to review and discuss Bank's Performance Report in 2024 and Way forward in 2025, and other agendas.

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

15 Nov, 10:01


តើពិធីអកអំបុក និងសំពះព្រះខែ បានផ្សារភ្ជាប់នៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដូចម្តេចខ្លះ?
សូមទស្សនាបទយកការណ៍ខ្លីអំពីពិធីអកអំបុក និងសំពះព្រះខែដូចតទៅ

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

15 Nov, 04:39


ទីស្នាក់ការ ALIDE ទីក្រុងលីម៉ា ប្រទេសប៉េរូ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB  និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ADFIAP បានទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព (Empowerment for Sustainable Development)”  ដោយមានអ្នកសម្របសម្រួល និងវាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាមេរិកឡាទីនមកពីប្រទេសបេលីហ្ស (Belize), ប្រទេសកូឡុំប៊ី, ប្រទេសប៉េរូ និង មានអ្នកចូលរួមកិច្ចប្រជុំជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាមេរិកឡាទីន និងតបន់អាស៊ីនិងប៉ាស៊ីហ្វិកមានចំនួន ២០ ប្រទេសចូលរួមផងដែរ។

វាគ្មិនបានពិភាក្សាចែករំលែកនូវបទពិសោធន៍ល្អៗ នៃបណ្តាលប្រទេសនីមួយៗក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការលើកកម្ពស់សហគមន៍, វិស័យដែលងាយរងគ្រោះ និងការជំរុញកំណើនសេដ្ឋកិច្ច។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានបង្ហាញពីភូមិសាស្រ្តនៃប្រទេសកម្ពុជាជូនគណប្រតិភូនៃអង្គប្រជុំអំពី ចំនួនប្រជាជន វិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ជាពិសេសប្រាសាទអង្គរវត្ត។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតបានចែករំលែកពីបទពិសោធន៍របស់ធនាគារ ARDB ដែលជាធនាគារបម្រេីគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ធនាគារ ARDB បាននិងកំពុងអនុវត្តនូវ (១) គម្រោងហិរញ្ញប្បទានអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាលគាំទ្រដល់ SME ក្នុងវិស័យកសិកម្ម, គាំទ្រវិស័យស្រូវអង្ករ-រក្សាស្ថិរភាពថ្លៃ និងសន្តិសុខស្បៀង (២) គម្រោងមួយចំនួនដែលកំពុងអនុវត្តដោយទុនផ្ទាល់របស់ធនាគាររួមមាន គម្រោងកសិកម្មវៃឆ្លាត, ឥណទានគាំទ្រសហគមន៍កសិកម្ម, ឥណទានគាំទ្រកសិករខ្នាតតូច, ឥណទានគាំទ្រសហគ្រិនស្រ្តី, ឥណទានបៃតង ជាដើម (៣) គម្រោងដែលអនុវត្តជាមួយដៃគូអភិវឌ្ឍន៍មានដូចជា AIMS (ដែលគាំទ្រដោយ IFAD), CASDP (ដែលគាំទ្រដោយធនាគារពិភពលោក), និង ACSEP (ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី) (៤) ការគាំទ្រផ្នែកបច្ចេកទេសបន្ទាប់ពីទទួលបានឥណទាន និង (៥) ការផ្សព្វផ្សាយពីតម្លៃកសិផល, បទយកការណ៍និងការផលិតវីដេអូខ្លីពីបច្ចេកទេសការដាំដុះ ការចិញ្ចឹម ការកែច្នៃ ជាដើម តាមរយៈទូរទស្សន៍អនឡាញ។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាពត្រូវការកិច្ចសហប្រតិបត្តិការ និងការចូលរួមពីតួអង្គពាក់ព័ន្ធ។ ធនាគារអភិវឌ្ឍន៍ជាតួអង្គរួមចំណែកតាមរយៈការគាំទ្រ៖ ផ្នែកហិរញ្ញវត្ថុដែលសំដៅដល់ឥណទាន និងផ្នែកមិនមែនហិរញ្ញវត្តុដែលសំដៅដល់ការធ្វើទំនើបកម្មឌីជីថលនិង Fintech ដែលជាមធ្យោបាយជួយសហគមន៍ និងវិស័យដែលងាយរងគ្រោះទទួលបានសេវាហិរញ្ញវត្ថុមានប្រសិទ្ធភាពខ្ពស់, ជាពិសេស ការគាំទ្រផ្នែកបច្ចេកទេស។

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

14 Nov, 04:42


ទីស្នាក់ការ ALIDE ទីក្រុងលីម៉ា ប្រទេសប៉េរូ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB  និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ADFIAP បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំអន្តរជាតិនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្រោមប្រធានបទ"កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់តំបន់អាមេរិកឡាទីន និងតំបន់ខារ៉ាប៊ែន និងតំអាស៊ី -ប៉ាស៊ីហ្វិក ៖ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍"។ 

ឆ្លៀតឱកាស​នេះ​ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា "តំបន់ទាំងពីរមាន​ចម្ងាយឆ្ងាយពីគ្នា និងមានព្រំខ័ណ្ឌដោយមហាសមុទ្រប៉ាស៊ីហ្វិកយ៉ាងណាក្តី តែតួនាទីជាធនាគារអភិវឌ្ឍន៍ និងគោលដៅរួមតែមួយគឺការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈហិរញ្ញប្បទានបៃតង, បរិយាបន្នហិរញ្ញវត្ថុ, បរិវត្តកម្មឌីជីថល ជាដើម។"

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

14 Nov, 01:47


ទីក្រុងលីម៉ា ប្រទេសប៉េរូ៖ ឆ្លៀតក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថា បើក កម្មវិធី កិច្ចប្រជុំអន្តរជាតិ នៃធនាគារអភិវឌ្ឍន៍សម្រាប់តំបន់ឡាទីនអាមេរិក -តំបន់ខារីប៊ែន និងតំបន់អាស៊ីប៉ាស៊ីហ្វិក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB  និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Edgardo Alvarez អគ្គលេខាធិការ សមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន (ALIDE) ព្រមទាំងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ឋ្ញវត្ថុអភិវឌ្ឍន៍មួយចំនួនដែលជាសមាជិកនៃសមាគមន៍នេះផងដែរ។

ក្នុងនាម លោក Edgardo Alvarez តំណាង អោយ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន បានសំដែងសេចក្តីអរគុណ ចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ADFIAP ដែលបានចំណាយពេលវេលា អញ្ជើញមកពីប្រទេសកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះបើកកម្មវិធីប្រជុំដ៏មានសារៈសំខាន់នេះ ហើយក៏បានបង្ហាញនូវសញ្ញាវិជ្ជមាន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង របស់សមាគម ALIDE និងសមាគម ADFIAP។

ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៍នៅកម្ពុជា និងក្នុងនាមសមាគម ADFIAP បានថ្លែងអំណរគុណដល់ភាគី សមាគម ALIDE  សម្រាប់ការទទួលស្វាគមន៍គណៈប្រតិភូ របស់ឯកឧត្តមបណ្ឌិត។ មួយវិញទៀត,  ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាង មុតមាំថា សមាគមទាំងពីរ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំ និងទ្វេរដងបន្ថែមទៀត។

លីម៉ា, ១៤ វិច្ឆិកា ឆ្នាំ២០២៤

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

13 Nov, 23:01


អបអរសាទរព្រះរាជពិធី
បុណ្យអុំទូក
បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
ថ្ងៃទី ១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

13 Nov, 11:01


អបអរសាទរព្រះរាជពិធី
បុណ្យអុំទូក
បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
ថ្ងៃទី ១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

13 Nov, 06:34


ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារARDB បានអញ្ជើញ ផ្តល់បទសម្ភាសន៍ដល់ ស្ថានីយ៍ទូរទស្សន៍ CNN ប្រចាំប្រទេសឥណ្ឌូណេស៊ី ក្នុងអំឡុងពេលបំពេញបេសកម្ម នៅ កោះបាលី -ឥណ្ឌូណេស៊ី នៅថ្ងៃទី៦ - ៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

13 Nov, 06:03


ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមបើកកិច្ចប្រជុំអន្តរជាតិនៃធនាគារអភិវឌ្ឍន៍នៅទីក្រុងលីម៉ា ប្រទេសប៉េរូ

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

13 Nov, 05:17


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤]
ការប្រមូលផលស្រូវវស្សាឆ្នាំនេះទីផ្សារមានតម្លៃល្អសម្រាប់ស្រូវផ្ការំដួល

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

13 Nov, 01:23


សេចក្តីប្រកាសព័ត៍មានអំពី ការអញ្ជើញចូលរួម របស់ ឯកឧត្តមបណ្ឌិត កៅ ថាច  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារ ARDB និង ជាប្រធានក្រុមប្រឹក្សាភិបាលសមាគម អភិវឌ្ឍន៍ហិរញ្ញវត្ថុក្នុងតំបន់  អាស៊ី - ប៉ាស៊ីហ្វិក( ADFIAP) ក្នុងកម្មវិធីថ្លែងសុន្ទរកថា បើកកិច្ចប្រជុំអន្តរជាតិនៃធនាគារអភិវឌ្ឍន៍សម្រាប់តំបន់ឡាទីនអាមេរិក- ខារាប៊ែន (Latin America-and Caribean) និងអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសប៉េរ៉ូ ចាប់ពីថ្ងៃទី១៣ និង ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

12 Nov, 05:31


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤]
កសិករខេត្តព្រះវិហារកំពុងមមាញឹកប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនតាមកិច្ចសន្យាកសិកម្ម

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

12 Nov, 05:04


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤]
កសិកម្មតាមកិច្ចសន្យាបានជំរុញការអនុវត្តកសិកម្មសរីរាង្គកកើតឡើងវិញប្រកបដោយនិរន្តរភាព

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

11 Nov, 11:02


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤]
ផលិតផលកសិកម្មចំនួន៦មុខកា្លយជាគ្រឿងផ្សំសំខាន់នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងធ្វើម្ហូបអាហារប្រចាំឆ្នាំ២០២៤

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

11 Nov, 08:34


ទីស្នាក់ការកណ្ដាលធនាគារ ARDB៖ នាព្រឹក ថ្ងៃចន្ទ ១១កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ ឯកឧត្តម ទូច គីមស្រ៊ាង ប្រធានសមាគម​អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែង​ការគួរសម និងទទួល​សៀវភៅ​ចំនួន ២៥០០ក្បាល ដែល​ឯកឧត្តមបណ្ឌិតប្រតិភូ និងលោកជំទាវ បាន​ជួយ​ឧបត្ថម្ភក្នុងការបោះពុម្ព ដើម្បីឱ្យ ឯកឧត្តម ប្រធានសមាគម​អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ចាត់ចែងប្រើប្រាស់ជា​ប្រយោជន៍​ដល់សង្គមជាតិ និងរក្សាសៀវភៅ​មួយចំនួន​ក្នុងបណ្ណាល័យនៃ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់​ប្រើប្រាស់​ជាប្រយោជន៍​ក្នុងការផ្ដល់​សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវ​ទូទៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមប្រធានសមាគមក៏បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅជូន​​ចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ​ដែលតែងតែ​ស្រឡាញ់ និង​ចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបាន​ជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជា​ប្រយោជន៍​សាធារណៈ ទាំងក្នុងវិស័យ​ពុទ្ធចក្រ និងអាណាចក្រ និងបន្តជួយ​ឧបត្ថម្ភបន្ថែម​ទៀត នាពេលអនាគត។

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

07 Nov, 09:17


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងបានដឹកនាំក្រុមការងារបណ្ណាល័យរបស់ធនាគារ ARDB ចូលរួម ពិធីប្រគល់ និងទទួលសៀវភៅចំនួន ៤៥៧ ក្បាល ពីបណ្ណាល័យ ហ៊ុន សែន មកឱ្យបណ្ណាល័យនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការផ្តល់សេវាជូនអ្នកអាន និងអ្នកសិក្សាស្រាវជ្រាវទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះ ត្រូវបានរៀបចំនៅបណ្ណាល័យ ហ៊ុន សែន ដោយមានការចូលរួម លោក នេត វណ្ណា ប្រធានបណ្ណាល័យ ហ៊ុន សែន និងសហការី។

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

07 Nov, 06:31


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤]
ទុរេនកម្ពុជារំពឹងថា នឹងអាចនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់នៅឆ្នាំ២០២៥

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

07 Nov, 05:30


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤]
ផលិតផលគុណភាពខ្ពស់កម្ពុជាជាង ១០០មុខដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃប្រទេសចិន

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

07 Nov, 04:34


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤]
ឯកឧត្តមបណ្ឌិត កៅ ថាច ថ្លែងបើកវេទិកាអន្តរជាតិថ្នាក់ដឹកនាំនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី ១៧

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

06 Nov, 10:01


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤]
CDC បានអនុម័តគម្រោងថ្មីចំនួន៣០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន១គម្រោងមានទុនវិនិយោគសរុបប្រមាណ២២៦លានដុល្លារអាម៉េរិក

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

06 Nov, 06:50


[English below]

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ” ។ សមាសភាពអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ធនាគារ និង ស្ថាប័នហិរញ្ញវត្ថុ ចំនួន ៤០ប្រទេស សរុប ៩៤ ស្ថាប័ន ជាសមាជិក របស់ សមាគម ADFIAP។
វេទិកាអន្តរជាតិនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព៖ តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច” ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលេចថាគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍គឺជាកាតាលីករសម្រាប់ការបោះជំហានប្រកបដោយសមធម៌ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច ដែលបញ្ចេញកាបូនតិច។

On November 6, 2024, H.E. Dr. KAO Thach, Delegate of the Royal Government of Cambodia in charge as the CEO of the Agricultural and Rural Development Bank (ARDB) and Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP), presided over the ADFIAP International CEO Forum XVII in Bali, Indonesia, as Chair and delivered the opening remarks.
This year’s forum centered around the theme: “Building a Sustainable Future: The Crucial Role of Development Finance Institutions (DFIs) in a Low Carbon Development Agenda.”
In his speech, H.E. Dr. KAO Thach emphasized that DFIs serve as catalysts for an equitable transition to low-carbon economies.

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

02 Nov, 08:09


Live stream finished (8 minutes)

ARDB Bank channel

02 Nov, 08:00


Live stream started

ARDB Bank channel

01 Nov, 05:23


ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល

កណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍ផ្តាំផ្ញើនិងសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈពង្រឹងមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកកៀនស្វាយ និងស្រុកល្វាឯម ក្នុងនោះបានផ្តល់ការលើកទឹកចិត្តឧបត្ថម្ភដល់សិស្សនិទ្ទេសA ចំនួន៩នាក់ នាសម័យប្រឡង ០៨ តុលា ២០២៤។

កម្មវិធីបើកបវេសនកាលនេះ មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាល នៃគណៈអភិបាល ស្រុកខ្សាច់កណ្តាល តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល, លោក លោកស្រី តំណាងរដ្ឋបាលស្រុកខ្សាច់កណ្តាល, លោក លោកស្រី តំណាងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកខ្សាច់កណ្តាល និងលោក លោកស្រី តំណាង អាជ្ញាធរមូលដ្ឋានផងដែរ។

បន្ទាប់ពីការថ្លែងស្វាគមន៍ ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអាននូវសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៤ នឹងបានវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនថ្នាក់បំប៉នរហូតទទូលបានលទ្ធផលល្អជាប់និទ្ទេសA ចំនួន៩នាក់ ក្នុងនោះ ២នាក់ផ្នែកមុខវិជ្ជាបច្ចេកទេស។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានចែកជូនប័ណ្ណសរសើរដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សលេខ១ និងបានជូនរង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសA ចំនួន៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០ម៉ឺនរៀល និងបន្តជួយឧបត្ថម្ភថវិកា សំរាប់ការបំប៉នសិស្សត្រៀមនិទ្ទេស A និងការបំប៉នសិស្សត្រៀមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤-២០២៥។

បន្ថែមពីនេះឯកឧត្តមបណ្ឌិតបានអំពាវនាវក៏ដូចជាលើកទឹកចិត្តដល់សិស្សដែលនឹងត្រៀមខ្លួនឡើងថ្នាក់ទី១១ និងទី១២ ត្រូវតែខិតខំប្រឹងប្រែងសិក្សាបន្ថែមទៀត ដើម្បីដណ្តើមយកនិទ្ទេសល្អឲ្យបាន ក្រោមពាក្យថា សុ. ចិ. បុ. លិ. មានន័យថា ស្ដាប់, គិត, សួរ, សរសេរឬកត់ត្រា ហើយជាពិសេសនោះ សូមយកជាគំរូសិស្សច្បងដែលបានប្រលងជាប់និទ្ទេសល្អ (A) ក្នុងឆ្នាំនេះផងដែរ។

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

01 Nov, 03:30


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤]
កសិករដែលបោះបង់ចោលការដំាំម្រេចនៅខាងស្រុកមេមត់ នឹងវិលត្រឡប់មកចាប់ផ្តើមឡើងវិញជាថ្មី

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

01 Nov, 03:11


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤]
រដ្ឋមន្រ្តីក្រសួងកសិកម្មចុះហត្ថលេខាជាមួយដៃគូចំនួន២ គឺក្រុមហ៊ុនបៃតងកម្ពុជា (CG) និងមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF)

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

01 Nov, 01:52


Live stream finished (20 minutes)

ARDB Bank channel

01 Nov, 01:31


Live stream started

ARDB Bank channel

31 Oct, 06:01


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤]
មន្រ្តីកសិកម្មបញ្ជាក់ថា ផលិតផលដំណាំកសិកម្មឆ្នាំនេះទទួលបានលទ្ធផលល្អលើសពីផែនការគ្រោងទុក

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

31 Oct, 05:05


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤]
រោងម៉ាស៊ីនកែច្នៃក្នុងស្រុកស្នើឲ្យកសិករប្តូរទម្លាប់ដាំដុះពូជស្រូវ សែនក្រអូប និងពូជស្រង៉ែមានទីផ្សារ នឹងអាចជំនួសពូជOM5451

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

30 Oct, 09:27


[English Below]

នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ នៅទីស្នាក់ការកណ្តាលធនាគារ ARDB បានបន្តបើកវគ្គបណ្តុះបណ្តាលអំពី “ជំនាញផ្នែកលក់ ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងចំណេះដឹងអំពីផលិតផល សេវាកម្ម” ជូនដល់បុគ្គលិកសាខា និងការិយាល័យចល័តនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មតាមបណ្តាខេត្តទាំង១៧ ផងដែរ។
សម្រាប់វគ្គបណ្តុះបណ្តាលនេះគឺ ជាលើកទី៣ហើយ ដែលរៀបចំឡើងដោយនាយកដ្ឋានផ្នែកលក់ និងទីផ្សារ សហការជាមួយនាយកដ្ឋានធនធានមនុស្សនិងបណ្តុះបណ្តាល និងនាយកដ្ឋានគ្រប់គ្រងសាខានិងប្រតិបត្តិការចល័ត ដែលលើកទី១ និងទី២ កន្លងទៅបានរៀបចំកាលពីខែកញ្ញា ឆ្នាំ២០២៤។

On the morning of October 30th, 2024, at the head office of ARDB Bank, continued training​ course on "Sales skills, effective communication and ARDB products/services knowledge" for Branch and Mobile Unit of​ the Agricultural and Rural Development Bank in the 17 provinces. This is the third training course, the first and second of which was held in September 2024.

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

18 Oct, 08:55


[ English below]
នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ក្រុមការងារ ARDB បានទទួលជួបប្រជុំជាមួយក្រុមការងារអង្គការស្បៀងនិងកសិកម្ម នៃសហប្រជាជាតិប្រចាំកម្ពុជា (FAO Cambodia) ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការរវាង ARDB និង FAO Cambodia ក្រោមក្របខ័ណ្ឌនៃគម្រោង “ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់ នៅខាងជើងបឹងទន្លេសាប (PEARL) ”ក្រោមមូលនិធិអាកាសធាតុបៃតង (GCF) ព្រមទាំងមានការចូលរួមសហហិរញ្ញប្បទានដោយក្រសួងបរិស្ថាន (MOE), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), និង FAO។
----------------------------------------
In the afternoon of 18 October 2024, after receiving an honor permission from H.E. Dr. KAO Thach, the Delegate of the Royal Government in charge as Chief Executive Officer of Agricultural and Rural Development Bank (ARDB), ARDB staffs met the representatives of FAO Cambodia to discuss on the potential collaboration between ARDB and FAO Cambodia for implementing the Public-Social-Private Partnerships for Ecologically-Sound Agriculture and Resilient Livelihood in Northern Tonle Sap Basin (PEARL) Project under GCF fund and co-financing by MOE, MAFF, and FAO.

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

18 Oct, 07:39


ឱកាសការងារជាមួយធនាគារ ARDB ដែលជាធនាគាររដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា!

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើប្រវត្តិរូបមកកាន់៖
📥 [email protected]
☎️ Telegram: 016645507 | 089575373 (រៀងរាល់ម៉ោងធ្វើការ)

ព័ត៌មានលម្អិតអំពីការងារ៖ https://www.ardb.com.kh/km/careers/
សូមអរគុណ
_________________________

WE ARE HIRING!
ARDB Bank is seeking for potential candidate for the below position base in Head Office.

Please drop us your CV via email [email protected]
For more information please contact: 016645507 | 089575373 (Working hours)

Further information and vacancies: https://www.ardb.com.kh/km/careers/
Join us via Telegram Channel: https://t.me/ardbbank

ARDB Bank channel

18 Oct, 06:59


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤]
អូស្ត្រាលី និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កំពុងធ្វើការបង្កើនសុវត្ថិភាពចំណីអាហារ និងការប្រកួតប្រជែងសម្រាប់ការនាំចេញរបស់កម្ពុជា

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

18 Oct, 06:15


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤]
ប្រធានសហគមន៍កសិកម្មទំនើបនៅខេត្តសៀមរាប ចង់ឃើញពលរដ្ឋគាំទ្រអង្ករនាងអំមានសន្ទុះកើនឡើងដើម្បីផ្តល់ប្រយោជន៍ជូនកសិករ

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

18 Oct, 05:41


[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤]
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ សម្រេចបានការដោះស្រាយបញ្ហាសំខាន់ៗជូនវិស័យឯកជន

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

18 Oct, 05:35


សូមអនុមោទនា កឋិនកាល
ថ្ងៃ ០១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក
ត្រូវនឹងថ្ងៃទី១៨ ខែតុលា​ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

ARDB Bank channel

18 Oct, 03:17


ហាមិលតុន-នូវ៉ែលហ្សេឡង់​​​​ : ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤, ក្នុងដំណើរបំពេញបេសកកម្មមកប្រទេសនូវ៉ែលហ្សេឡង់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB, និងសហការី និងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងហាមិលតុន បានឆ្លៀតអញ្ជើញចូលថ្វាយបង្គំ , សួរសុខទក្ខ និងប្រគេនបច្ច័យបួន ដល់ ព្រះភិក្ខុសង្ឃ កំពុងគង់នៅវត្ត អារញ្ញរង្សី ហាមិលតុន ប្រទេសនូវ៉ែលហ្សេឡង់។

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok

3,615

subscribers

2,986

photos

262

videos