ព័ត៌មាន-វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន @tsipwtofficial Channel on Telegram

ព័ត៌មាន-វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

@tsipwtofficial


ជំនាញ ចំណេះដឹង សីលធម៌

ព័ត៌មាន-វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (Khmer)

សួស្តីបងប្អូនទាំងអស់គ្នា! ប្រភពថ្មីមួយដែលត្រូវបានបង្កើតឡើងនៅក្នុងអនឡាញ អង្គជេរីសំបករដើមកម្មវិធី របស់វិទ្យាស្ថានតេជោសែន បានចំឡុងជញ្ជូនជា Telegram Channel! លេខអតិថិជជាថ្មីរបស់វាគឺ @tsipwtofficial។nnតេជោសែន សាធារណការ និងដឹកជញ្ជូន គឺជាដំណឹងសិក្សា អំពីប្រទេស ស្ថាបនា និងសិក្សាថ្ងៃស្អាតដែរ។ ប្រសិនបត្តិមិនមានអតីតភាពក្នុងការចំឡុងជញ្ជូន ដែរ អ្នកកំពុងរកអ្វីមួយខ្លះដែលទាក់ទងនឹងរបស់វីទ្យាស្ថានតេជោសែន ឬប្រភពផ្សព្វផ្សាយមានរបស់របរិបទថ្មី។nnកម្ពុជានៃពាក្យ ខុសគ្នា ជុំគ្នា សេចក្តីរាំដែលត្រូវបានចំឡុងជញ្ជូន សម្របសម្រួលត្រូវយ៉ាងណា? ដូច្នេះ ប្រព្រឹត្តលើ @tsipwtofficial ដូចជារបៀបរាប់បង់នេះ។ សាធារណការថ្ងៃស្អាត សិក្សា និងចំឡុងជញ្ជូន និងចំណេះដឹងទិញមុខច្បាប់ ឧស្សដេអាររះនៅជ។

ព័ត៌មាន-វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

03 Sep, 03:29


កិច្ចប្រជុំពិភាក្សាការងាររវាងថ្នាក់ដឹកនាំវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំបណ្ឌិត្យសភាពបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)
នៅរសៀលថ្ងៃ០២ ខែកញ្ញា ឆ្នាំ២០២៤ លោក សយ សេរីសុវឌ្ឍនៈ នាយករងវិទ្យាស្ថាន តំណាងឯកឧត្តមនាយកវិទ្យាស្ថាន បានដឹកនាំក្រុមការងារវិទ្យាស្ថាន អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្ដមអនុប្រធានបណ្ឌិត្យសភាពបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងក្រុមការងារបច្ចេកទេស CADT។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសិក្សាពីបទពិសោធន៍ល្អ និងឧត្ដមានុវត្ដ របស់បណ្ឌិត្យសភាពបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សំដៅពង្រឹង និងអភិវឌ្ឍវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែមានគុណភាពល្អ និងមានការទទួលស្គាល់បន្ថែមទៀត។ ជាលទ្ធផល តំណាង CADT រីករាយស្វាគមន៍ និងសហការជាមួយវិទ្យាស្ថាន ដើម្បីបន្ដអភិវឌ្ឍវិស័យអប់រំ បណ្ដុះបណ្ដាល និងស្រាវជ្រាវ។

ព័ត៌មាន-វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

03 Sep, 03:28


កិច្ចប្រជុំប្រចាំខែសីហា និងពិភាក្សាការងារផ្ទៃក្នុងរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែសីហា និងពិភាក្សាការងារផ្ទៃក្នុង របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមនាយកវិទ្យាស្ថាន និងថ្នាក់ដឹកនាំវិទ្យាស្ថានផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបូកសរុបការងារប្រចាំខែសីហា និង លើកទិសដៅការងារក្នុងខែបន្ដបន្ទាប់ របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ អង្គប្រជុំ ក៏បានពិភាក្សាអំពីសំណូមពរ បញ្ហាប្រឈមនានា និងបានដាក់ចេញនៅដំណោះស្រាយ សំដៅពង្រឹងគុណភាព និងសក្ដានុពលអប់រំរបស់វិទ្យាស្ថាន។

ព័ត៌មាន-វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

28 Aug, 06:49


កិច្ចប្រជុំជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្ហាត់បង្រៀននៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤, នាសាលប្រជុំវិទ្យាស្ថាន លោក សយ សេរីសុវឌ្ឍនៈ នាយករងវិទ្យាស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយកវិទ្យាស្ថាន បានអញ្ជើញដឹកនាំ "កិច្ចប្រជុំជាមួយសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្ហាត់បង្រៀននៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន" ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ មន្ដ្រីរាជការ និង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

ព័ត៌មាន-វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

28 Aug, 06:47


ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន Jiangsu Vocational Institute of Architectural Technology នៃសាធារណរដ្ឋប្រជាមានិតចិន
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប្រាងហង្ស សេរីរិទ្ធ នាយកវិទ្យាស្ថាន បានអញ្ជើញចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយ Mr. Shen Shied, នាយកវិទ្យាស្ថាន Jiangsu Vocational Institute of Architectural Technology ក្នុងកម្មវិធី 2024 China-ASEAN Educational Cooperation Week នេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការទៅលើការបណ្តុះបណ្តាលនិស្សិត និងមន្ត្រីរាជការរបស់វិទ្យាស្ថានទាំងពីរផងដែរ។

1,793

subscribers

849

photos

11

videos