ឌឹ កាសែត - The Gazette @thegazettes Channel on Telegram

ឌឹ កាសែត - The Gazette

@thegazettes


ព័ត៌មានសម្រាប់ទាំងអស់គ្នា

ឌឹ កាសែត - The Gazette (Khmer)

ឌឹ កាសែត - The Gazette គឺជាដេបូបព័ត៌មានជាអ្វីដែលទាក់ទងទៅនឹងប្រជាជាតិនិងទាំងគុណវិបសាយ។ នៅទីនេះ អ្នកនឹងទទួលបានព័ត៌មានថ្មីៗដ៏ពិតប្រយោលបំផុតនៅក្នុងរបស់អ្នក។ ទាក់ទងនឹងឧបករណ៍របស់យើងដើម្បីទទួលបានព័ត៌មានទាមទាររបស់ទូទៅចុះយក។ ព័ត៌មាននេះជានិយាយពីខ្លះបច្ចេកទេសរបស់របស់ទូទៅនិងព្រហ្ឧប្រថ្មចំណេញ។ ប្រជាជាតិរបស់យើងត្រូវបានគេចាត់ថាជាការស្រាវជ្រាវសម្រាប់អ្នករបស់អ្នក ជាពិសេសសមឳកម្មនិងប្រជាជាតិបញ្ចូលទាក់ទងដល់ប្រជាជាតិនិងទាំងគុណវិបសាយនាំនឹងពីរវិបសាចរណ៍។

ឌឹ កាសែត - The Gazette

19 Jan, 08:59


ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត
នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥

ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់​ផ្តើមធ្វើឡើង នៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត។ ពិធីនេះស្ថិត​ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សា​ភិបាលមូលនិធិម៉ានី និងមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ​បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិ​អប្សរា ព្រមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង​ស្ថាប័នពាក់ព័ន្ធ បេក្ខជនបេក្ខនារី និងបេក្ខសាមណ ចំនួន១២២០អង្គ/នាក់ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ៕

ឌឹ កាសែត - The Gazette

19 Jan, 08:44


ខេត្តសៀមរាប និង រាជធានីភ្នំពេញ ដែលជាទីកន្លែងកម្សាន្តដ៏ល្អបំផុតសម្រាប់ឆ្នាំ២០២៥ ក្នុងតំបន់អាស៊ី យោងតាម Tripadvisor's Travelers' Choice Awards Best of The Best 2025
ប្រភព: Tripadvisor

ឌឹ កាសែត - The Gazette

18 Jan, 05:30


លោក អាន់តូ ហ្គីល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានថ្លែងថា: គម្រោងគាំទ្រដោយអេឌីប៊ី ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជានេះ បានឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការពង្រឹងលទ្ធភាពទទួលបានសេវាមូលដ្ឋានក្នុងទីក្រុងនៅទូទាំងប្រទេស តាមរយ:ធ្វើអោយទីក្រុងនិងខេត្តកាន់តែស្អាតដែលផ្តល់ការរស់នៅដែលមានសុខភាពល្អនិងកាន់តែរស់នៅបាន ហើយទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណនេះនឹងរួមចំណែកដោះស្រាយបញ្ហាប្រឈមបង្កឡើងពីសំរាម ការបំពុលដី ទឹកនិងខ្យល់ ។ វានឹងជួយការពារប្រភពទឹកនិងជួយរៀបចំខេត្តអោយបានកាន់តែស្អាតនិងបៃតង ។
លោក រស់ វណ្ណា រដ្ឋលេខាធិការ តំណាងលោកប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថាក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា លើវិស័យរបស់ខ្លួនក្រសួងសាធារណការនិងដឹកជញ្ជូនដឹកនាំដោយលោកប៉េង ពោធិនា រដ្ឋមន្ត្រីបាននឹងបន្តខិតខំបំពេញការងារនិងដោះស្រាយបញ្ហាដើម្បីឆ្លើយតបនឹងការអភិវឌ្ឍន៍ ក៏ដូចជាតម្រូវការរបស់វិស័យសេដ្ឋកិច្ចនិងសង្គមកិច្ច។
ក្នុងនោះក្របខ័ណ្ឌយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា បានផ្តោតផងដែរដល់ការកសាងទីក្រុងគួរអោយចង់រស់នៅ ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអាទីភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងក៏អោយស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
លោករដ្ឋលេខាធិការរស់ វណ្ណា បានបន្តថា ទីលានទុកដាក់សំរាមបែបនេះ បានអនុវត្តរួចហើយនៅខេត្តកំពង់ចាម កំពង់ធំ កំពត ស្ទឹងត្រែង ខេត្តព្រះសីហនុ និងពេលនេះខេត្តបន្ទាយមានជ័យ ។គម្រោងបែបនេះ ក៏នឹងអនុវត្តនៅក្រុងប៉ោយប៉ែតជាទីដែលមានពលរដ្ឋស្នាក់នៅអចិន្ត្រៃយ៍ប្រមាណជាង១០ម៉ឺននាក់ផងដែរ ។
ពោលគឺបញ្ហាកាកសំណល់រឹងឬហៅថាសំរាមនេះ និងកាកសំណាល់់រាវឬហៅថាទឺកកខ្វក់នេះ រាជរដ្ឋាភិបាល ក្រសួងសាធារណការនិងដឹកកជញ្ជូននិងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍និងផ្នែកឯកជន រួមទាំងបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង យុវជន ...បាននឹងកំពុងបន្តចូលរួមដោះស្រាយដើម្បីធ្វើអោយប្រសើរឡើងជីវភាព សុខភាពក្នុងការរស់នៅ៕

ឌឹ កាសែត - The Gazette

18 Jan, 05:30


សម្ពោធទីលានទុកដាក់សំរាមនៃគម្រោងគ្រប់គ្រង កែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ុីនៅក្រុងសិរីសោភ័ណ

ដោយ : ប .ជ័យ / បន្ទាយមានជ័យៈនាព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០២៥ លោករស់ វណ្ណា រដ្ឋលេខាធិការ-តំណាងលោកប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់អោយប្រើប្រាសនូវទីលានទុកដាក់សំរាមនៃគម្រោងគ្រប់គ្រង កែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលស្ថិតនៅលើចង្កេះភ្នំកងវ៉ា ភូមិកងវ៉ាសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។

និងចូលរួមដោយលោកលី សុវណ្ណារឹទ្ធិ អភិបាលស្តីទីខេត្ត លោកវង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ-នាយកគម្រោង ,លោកអែនតូនី ហ្គីល (Antony Gill ) តំណាងADB ប្រចាំកម្ពុជា និងមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច ក្រុមហ៊ុនអ្នកពាក់ព័ន្ធទទួលផលយ៉ាងច្រើនកុះករ ។

លោកលី សុវណ្ណារឹទ្ធិ អភិបាលស្តីទីខេត្តបន្ទាយមានជ័យបានស្វាគមន៍ថា:ក្នុងនាមរដ្ឋបាលខេត្តនិងប្រជាពលរដ្ឋក្រុងសិរីសោភ័ណនិងខេត្តបន្ទាយមានជ័យ សូមអបអរសាទរនិងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសាធារណការនិងដឹកជញ្ជូនដែលជាអង្គភាពអនុវត្តគម្រោងនិងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងអ្នកពាក់ព័ន្ធដែលចូលរួមសហការដើម្បីអោយគម្រោងនេះសម្រេចបានជោគជ័យ ។
នេះជាគម្រោងទី៣ "ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ"។ រីឯគម្រោងទី១-និងទី២-គឺគម្រោង"ប្រព័ន្ធលូទឹកភ្លៀងនិងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ" ដែលបាននឹងកំពុងដំណើរការ ហើយនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៥ នេះដែរ ។
លោកលី សុវណ្ណារឹទ្ធិ បានបន្តថា:តាមរយ:គម្រោងនេះ ពិតជាបានឆ្លើយតបនឹងនឹងគោលដៅលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយ:ការលើកកម្ពស់អនាម័យនិងបរិស្ថានល្អនៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅ ។
ក្នុងនោះខេត្តដែលដំណើរការពីថ្ងៃទី០៧ខែមករាឆ្នាំ១៩៨៨ មកនេះ បច្ចុបន្នមានប្រជនជនធំ២គឺក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត ។ខេត្តមានដង់ស៊ីតេប្រជាពលរដ្ឋចំនួន១២៩នាក់/គីឡូម៉ែត្រការ៉េ .។ខេត្តមានស្រុក៧និងក្រុង២ មានឃុំសង្កាត់៦៧ ,ភូមិចំនួន៦៦៤ភូមិ, ប្រជាជន២០១.៣៨១គ្រួសារ មនុស្សរាយចំនួន៨៦៤ ០៩៤នាក់ ។

លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការនិងជានាយកគម្រោងបានអោយដឹងថា:
គម្រោងនេះ អង្គភាពគ្រប់គ្រងដោយជំនាញនៃក្រសួងសាធារណការនិងដឹកជញ្ជូន ទឹប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុនRAMBOLL DANMARK សហការនឹងក្រុមហ៊ុនORIENTAL CONSULTANT GLOBAL Co.,Ltd ក្រុមហ៊ុនSCEនិងក្រុមហ៊ុនTANCONS(Cambodia) Co.,Ltd ។ ម៉ៅការសាងសង់ដោយក្រុមហ៊ុនក្រុមហ៊ុនហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូននិងសំណង ។
គម្រោងនេះ សាងសង់រយ:ពេល១៧ខែ ដែលផ្តើមសាងសង់ខែធ្នូឆ្នាំ២០២៣ បញ្ចប់គម្រោងខែឧសភាឆ្នាំ២០២៥ ប៉ុន្តែជាកស្តែងរួចរាល់នាថ្ងៃទី២២ខែតុលាឆ្នាំ២០២៤ ហើយ។ឯការចំណាយថវិកា(+តម្លៃពន្ធ១០%)អស់ប្រមាណ៦,៥លានដុល្លាសរអាដែលជាឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ។
លទ្ធភាពផ្ទុកគឺកន្លែងទុកដាក់សំរាមមាន២ រណ្តៅ ដែលរណ្តៅទី១ មានទំហំមានទំហំ៦២.២៤២ម៉ែត្រត្រីគុណ បាតរណ្តៅមានក្រាលកៅស៊ូHDPE ,Geotextile ប្រព័ន្ធប្រមូលទឹករងៃនិងរន្ធឧស្ម័ន្ធ(Gas Vent) ផ្ទុកសំរាមបាន៥១.៤១៤តោន និងរណ្តៅទី២ ទំហំ៨៧.៦៣០ម៉ែត្ររីគុណ ផ្ទុកសំរាមបាន៨៤.០៦០តោន បាតរណ្តៅមានក្រាលដូចគ្នា។
ទីលាននេះ មាន២ទីតាំងជិតគ្នាដែលមានទំហំសរុប១១ហិចតា ដែលអាចប្រើប្រាស់បាន១៥ឆ្នាំសម្រាប់ពលរដ្ឋក្រុងសិរីសោភ័ណ១០៨.២៧២នាក់ ។
ផ្លូវចូលទីលានសង់ជាប្រភេទបេតុងអារមេប្រវែង១.៣៥០ម ។ផ្លូវក្នុងទីលានក៏ជាប្រភេទបេតុងអារមេ មាន៥ខ្សែ។មានរបងរៀបឥដ្ឋបូកបាយអនិងចំរឹងដែក ។និងរបងសំណាញ់ដែក។
លោក វង្ស ពិសិដ្ឋ បានបន្តថា: ក្នុងនោះមានស្រះប្រព្រឹត្តកម្មចំនួន៣ ដែលបាតវាមានក្រាលកៅស៊ូដូចខាងលើ មានដាំរុក្ខជាតិចម្រោះទឹកនិងបំពាក់ម៉ាស៊ីនបូមទឹក។,មានអណ្តូងទឹកសម្រេច អណ្តូងទឹកប្រើសម្រាប់វាស់ស្ទង់និងណិនិត្យគុណភាពទឹកក្នុងដី។
មានប៉ុស្តិ៍យាម២កន្លែង ។ មានអគារការិយាល័យ ,អគារបរិភោគអាហារនិងសម្រាករបស់បុគ្គលិកកម្ពស់២ជាន់ ចំនួន១កន្លែង។មានជញ្ជីងថ្លឹងរថយន្តផ្ទុកសំរាម ១កន្លែង , អគាររោងជាង អគ្គីសនី មេកានិច កម្ពស់១ជាន់,។អគារផ្គត់ផ្គង់ ១ជាន់ ។អគារញែកសំរាម. កម្ពស់១ជាន់ ។មានកន្លែងលាងរថយន្ត១កន្លែង,មានប្រឡាយបេតុងអារមេ ក្នុងទីលានទុកដាក់សំរាមរួមនិងរីហ្កា១ខ្សែ ។
មានប្រឡាយបេតុងអារមេក្នុងទីតាំងអគារប្រតិបត្តិការរួមទាំងរីហ្កា១ខ្សែ។សម្ភារ:ស្តុកទុកសម្រាប់ធ្វើការលុបរណ្តៅនៅដំណាក់កាលចុងក្រោយរួមមានដីឥដ្ឋ បរិមាន៦.៣៩៨ម៉ែត្រត្រីគុណ ថ្មក្រួសបរិមាណ៦.៣៩៨ម៉ែត្រត្រីគុណ។មានដាំដើមឈើក្នុងបរិវេណ,ស្លាកសញ្ញាគម្រោងនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ។

ឌឹ កាសែត - The Gazette

05 Jan, 02:54


ការជូនដំណឹងពីអាកាសធាតុ សម្រាប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥
- តំបន់វាលទំនាប អាចមានសីតុណ្ហភាពចន្លោះពី ២០ - ៣១អង្សា
- តំបន់ខ្ពង់រាប អាចមានសីតុណ្ហភាពចន្លោះពី ១៨ - ៣០អង្សា
- តំបន់មាត់សមុទ្រ អាចមានសីតុណ្ហភាពចន្លោះពី ២០ - ៣១អង្សា

ឌឹ កាសែត - The Gazette

04 Jan, 12:53


អត្ថប្រយោជន៍នៃការផលិតជីសរីរាង្គក្នុងស្រុក 🌿🇰🇭

លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ មានប្រសាសន៍ថា "ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង ដែលកូនខ្មែរមានសមត្ថភាពក្នុងការបង្កើតសិប្បកម្ម ឬរោងចក្រផលិតជីសរីរាង្គក្នុងស្រុក ដែលជួយបង្កើតការងារ ដោះស្រាយបញ្ហាបរិស្ថាន កាត់បន្ថយការប្រើប្រាស់ជីគីមីនាំចូលពីបរទេស កាត់បន្ថយថ្លៃដើមផលិត និងជួយបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ"។

​លោកបានលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន​ និងសិប្បកម្មជីសរីរាង្គក្នុងស្រុកទាំងអស់​ឱ្យបន្តផលិតស្របតាម​ស្តង់ដារ​បច្ចេកទេស​ ដេីម្បីធានាគុណភាព​ និងចែកចាយក្នុងតម្លៃសមរម្យជូនប្រជាកសិករប្រេីប្រាស់កាន់តែទូលំទូលាយថែមទៀត។

បច្ចុប្បន្ន​ កម្ពុជាមានក្រុមហ៊ុន​ និងសិប្បកម្មខ្នាតមធ្យមជាង ១០​ ដែលបាន និងកំពុងផលិតជីសរីរាង្គផ្គត់ផ្គង់ក្នុងស្រុក​ ក្នុងបរិមាណជាង៤មុឺនតោន​ ក្នុងមួយឆ្នាំ​។

ឌឹ កាសែត - The Gazette

03 Jan, 03:54


រដ្ឋបាលជលផល អំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥

ឌឹ កាសែត - The Gazette

02 Jan, 03:02


ស្ថិតិទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងឱកាសឆ្លងឆ្នាំសកល នៅតាមបណ្ដារាជធានី-ខេត្ត ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចជា៖
- ទេសចរសរុបប្រមាណ ៖ ៣ ៥៣៥ ៣២៥នាក់
- ទេសចរជាតិ សរុបប្រមាណ ៖ ៣ ៤៨៨ ០៦៥ នាក់
- ទេសចរអន្តរជាតិ សរុបប្រមាណ ៖ ៤៧ ២៦០នាក់

ឌឹ កាសែត - The Gazette

31 Dec, 04:12


https://t.me/spmhunsen/87353

ឌឹ កាសែត - The Gazette

31 Dec, 04:11


https://t.me/spmhunsen/87352

ឌឹ កាសែត - The Gazette

30 Dec, 14:54


សេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំងចាប់ពីខែមករា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៥

=============
Facebook: https://facebook.com/mowramcambodia
Website: https://mowram.gov.kh/
Telegram: https://t.me/mowram_advertising
YouTube: https://YouTube.com/@MOWRAMofficial
TikTok: https://tiktok.com/@mowramofficial
—————————
#Cambodia #mowram #ការព្យាករធាតុអាកាស #កម្ពុជា #ប្រព័ន្ធធារាសាស្ត្រ #វិស័យធនធានទឹក #តំបន់មាត់សមុទ្រ #រាជធានីភ្នំពេញ #តំបន់ខ្ពង់រាប #តំបន់ទំនាបកណ្ដាល #សន្តិភាពនៅកម្ពុជា #peaceofcambodia

ឌឹ កាសែត - The Gazette

30 Dec, 07:33


អាជ្ញាធរជាតិព្រះវិហារសហការជាមួយគម្រោងបុរាណវិទ្យាភូមិ (សាកលវិទ្យាល័យហាវៃ នៃសហរដ្ឋអាមេរិក) ធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ទី០៦ ខែមករា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ នៅម៉ាណូអា សហរដ្ឋអាមេរិក ចុះសិក្សាស្រាវជ្រាវកំណាយបុរាណវិទ្យានៅរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីស្វែងយល់ពីដំណើរវិវឌ្ឍន៍នគរោបនីយកម្មតាមសម័យកាលនីមួយៗរួមមាន ការរៀបចំរាជធានីកោះកេរ ការបន្តរស់នៅសម័យក្រោយអង្គរ និងការផ្លាស់ប្តូររាជធានីកោះកេរ នៅចន្លោះសតវត្សទី១៣ និងទី១៧ តាមរយៈការធ្វើអត្តសញ្ញាណទួលបុរាណ។
កម្មវិធីនេះចូលរួមដោយ មន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហាររួមជាមួយនិស្សិតចម្រុះជាតិសាសន៍មកពី សហរដ្ឋអាមេរិក ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម៕

ឌឹ កាសែត - The Gazette

29 Dec, 02:22


២៦ឆ្នាំមុនថ្ងៃនេះ២៩ធ្នូ១៩៩៨មេដឹកនាំ
ខ្មែរក្រហមរួមមានខៀវ សំផន នួន ជា
អៀង សារីនិងសមាជិកគណៈរដ្ឋមន្ត្រី
ផ្សេងទៀត បានមកទទួលទានអាហារ
នៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់
សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួប
បង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូង
ក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។
ខ្ញុំសម្រេចទទួលខៀវ សំផន នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅដោយចង់ផ្ញើសារ៣ចេញទៅកាន់៖
១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់
សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំ
របស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។
២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា
សង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។
៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ
សូមមកវិនិយោគនិងមកទេសចរណ៍នៅ
កម្ពុជាព្រោះកម្ពុជាមានសន្តិភាពពេញ
លេញហើយ។
នេះជាសារចុងក្រោយនៃការអនុវត្ត
នយោបាយឈ្នះ ឈ្នះ។
(ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)៕

ឌឹ កាសែត - The Gazette

02 Dec, 03:07


អ្នកទទួលផលអគុណសម្តេចធិបតីហ៊ុន ម៉ាណែត ដែលឆ្លើយតប សំណូមពរនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ស្រុកម៉ាឡៃ

ដោយ : ប.ជ័យ / បន្ទាយមានជ័យ ៖អាជ្ញាធរ សមត្ថកិច្ច ពលរដ្ឋ​និងតួអង្គទទួលផលបានថ្លែងអំណរគុណសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលឆ្លើយតបសំណូមពរនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ នៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលព​ង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

ក្នុងនាមប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ កាលពីថ្ងៃទី៣០ខែ​វិច្ឆិកាឆ្នាំ២០២៤ បានថ្លែងថា: យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលបំផុតជូនចំពោះ សម្តេចមហា​បវរ​ធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធី “សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ” នកាលពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ ដូចទីតាំងខាងលើ។

ចំពោះភូមិ​អភិវឌ្ឍន៍បឹង​ជង្រុកតេជោឈ្នះ ឈ្នះសម្តេច​ធិបតីនា​យករដ្ឋមន្ត្រី​ ក៏បានសម្រេចអភិវឌ្ឍបន្ថែម​តាមសំណើដោយសម្រេច :ទី១- កសាងបន្ថែមនូវអគារសិក្សាចំនួន ១ខ្នង,​ ទី២-កសាងផ្លូវ​តភ្ជាប់ប្រវែងជាង ៩គម ទៅជាបេតុង/កៅស៊ូ និងទី៣-ព្រមទាំង​សម្រេច​ផ្តល់ក្របខ័ណ្ឌដល់លោកគ្រូ និងអ្នកគ្រូ ចំនួន១១នាក់ផងដែរ ដែលបង្រៀននៅសាលាបឋមសិក្សាបឹងជង្រុកតេជោឈ្នអ ឈ្នះ ។

លោក អ៊ុំ រាត្រី និងលោកស្វាយ ជា បានបន្តថាក្នុងឱកាសនេះដែរ លោកក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យក៍សូមថ្លែងអំណរគុណដល់ លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ព្រមទាំងក្រុមការងារ សប្បុរជន និងកងកម្លាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលបានខិតខំចូលរួមយ៉ាងសស្រាក់សស្រាំរៀបចំអភិវឌ្ឍន៍តំបន់បឹងជម្រុក កន្លងមក និង ដំណើររៀបចំពិធីសម្ភោធនេះ បានប្រព្រឹត្តិដោយ​ជោគជ័យយ៉ាងត្រចេះត្រចង់ ។
ប្រជាពលរដ្ឋសម្តែងអំណរសាទរ គោរពដឹងគុណជានិច្ចសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេតែង​តែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋគ្រប់កាល:ទេស:។

បើតាមលោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អោយដឹងថា : យោងប្រកាសលេខ ៣១៨៧ប្រក ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ភូមិបឹងជង្រុកតេជោ ឈ្នះ​ឈ្នះ ត្រូវបានបង្កើតឡើងដោយបំបែកចេញពីភូមិទួលប្រាសាទ នៃឃុំទួល ពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ដោយមានព្រំប្រទល់៖ ខាងជើង និង ខាងលិច ជាប់នឹងភូមិទួលប្រាសាទ ឃុំទួលពង្រ, ខាងត្បូងជាប់នឹងភូមិស្រឡៅជ្រុំ និងភូមិអូរកេស ឃុំទួលពង្រ, ខាងកើត ជាប់នឹងភូមិបឹងឈូក និងភូមិរស្មីមានជ័យ ឃុំទួលពង្រ និងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ​បច្ចុប្បន្ន​មានប្រជាជនសរុបចំនួន ៤,២៦៨នាក់ ស្រី ២,១៦៦នាក់ ស្មើនឹង ១,២១៧គ្រួសារ។

បន្ទាប់ពីភូមិនេះបានបង្កើតឡើងដីឡូត៍លំនៅដ្ឋាន ប្លង់កម្មសិទ្ធិ​នានាត្រូវបានរៀប ចំជូនបងប្រជាពលរដ្ឋទាំងអស់ អមជាមួយ​ដំណើរការកសាងហេដ្ឋា រចនាសម្ព័ន្ធដែលមានផ្លូវខ្វាត់ខ្វែង ប្រព័ន្ធធារាសាស្រ្តគ្រប់ច្រកល្ហក។ បច្ចុប្បន្នក្រុមការងារដោះស្រាយ និងអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ បាននិងកំពុងបន្ត​សហការជាមួយក្រុមការងារចម្រុះថ្នាក់ខេត្ត ធ្វើការរៀបចំអភិវឌ្ឍន៍​ភូមិបឹងជង្រុក តេជោ ឈ្នះ ឈ្នះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដោយមានលោកយ៉ាង គឹមហ៊ុយ ទីប្រឹក្សាសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងភរិយា ព្រមទាំងបុត្រ ជាម្ចាស់ជំនួយ។

ឌឹ កាសែត - The Gazette

02 Dec, 03:07


សូមបញ្ជាក់ថា សមិទ្ធផលសំខាន់ៗបានស្ថាបនារួចរាល់និងកំពុង​កើតឡើងជាបន្តបន្ទាប់ដូចខាងក្រោម៖
១-សាលារៀន ចំនួន០២ខ្នង ស្មើនឹង១២បន្ទប់ និងទីចាត់ការ ០១ខ្នង ២-មណ្ឌលសុខភាព ចំនួន ០១ខ្នង ៣-ទីស្នាក់ការកាកបាទក្រហមកម្ពុជា ចំនួន ០១ខ្នង ៤-ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន ០១ខ្នង ៥-ទីស្នាក់ការកងរាជអាវុធហត្ថ ចំនួន ០១ខ្នង ៦-ទីស្នាក់ការភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ចំនួន ០១ខ្នង ៧-ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ចំនួន ០១ខ្នង ៨-ទីស្នាក់ការសម្ពន្ធយុវជនស្រលាញ់សន្តិភាព ចំនួន ០១ខ្នង ៩-អាស្រមអាយុវែង លោកតាគង់ លោកយាយសម ចំនួន ០១ខ្នង ១០-ស្រះទឹកទំហំជាង ៦ហិកតា ១១-ខ្លោងទ្វារភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ១២-ផ្លូវខ្វាត់ខ្វែងក្នុងភូមិ ក្រាលដោយថ្មភ្នំសរុបប្រវែង ៥៧,៣២០ម៉ែត្រ ១៣-ផ្លូវចាក់បេតុងជុំវិញតំបន់រដ្ឋបាលទទឹង ១០ម៉ែត្រ កម្រាស់ ០.
១៥ម៉ែត្រ និងរៀបចំដាក់ប្រព័ន្ធ​លូ​សរុបប្រវែង ៤,០១៥ម៉ែត្រ ១៤-ប្រព័ន្ធលូគ្រប់ខ្សែផ្លូវកាត់ទទឹងក្នុងតំបន់អភិវឌ្ឍន៍ទាំងមូល និងរ៉ឺហ្គែរ ១៣៥កន្លែង ១៥-លូប្រអប់មេ រំដោះទឹក ០៧កន្លែង ១៦-សួនច្បារបំពាក់ដោយឧបករណ៍ហាត់ប្រាណ និងសួនកុមារសាធារណៈ ០៤កន្លែង ១៧-ទីតាំងចុះចតឧទ្ធម្ភាគចក្រ ០៣កន្លែង ១៨-ស្លាកគណបក្សប្រជាជនកម្ពុជាតាំងលម្អបង្ហាញគ្រប់តាមដងផ្លូវ ១៩-ដាំដើមក្ងោកលម្អគ្រប់តាមដងផ្លូវ ២០-ចាក់បេតុងផ្លូវចូលសាលារៀន ចាក់សាបទីធ្លាសាលារៀន និងទីធ្លាអគាររដ្ឋបាលនានា ២១-លំនៅដ្ឋានតេជោឈ្នះឈ្នះ ជូនជូនពិការដែលជាមេក្រុមចំនួន៩នាក់ ម្នាក់ ១ខ្នងថវិកាចំណាយសរុបក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះជាង ១៥លានដុល្លារនិងការបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់​តាមជាក់ស្តែងតាម ពេលវេលាវិវត្ត៕

ឌឹ កាសែត - The Gazette

02 Dec, 03:02


អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤)។
រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។
ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕

ឌឹ កាសែត - The Gazette

25 Nov, 14:36


សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤

ឌឹ កាសែត - The Gazette

25 Nov, 09:12


គណបក្សប្រជាជនកម្ពុជា នឹងធ្វើសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៥ រយៈពេល ២ថ្ងៃ នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៤ នៅវិមាន ៧មករា

ឌឹ កាសែត - The Gazette

25 Nov, 07:40


https://t.me/cambotory/4643

ឌឹ កាសែត - The Gazette

25 Nov, 05:46


ព្រះរាជក្រម ច្បាប់ ស្តីពី “និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួល ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម”

ឌឹ កាសែត - The Gazette

24 Nov, 01:33


លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤

ឌឹ កាសែត - The Gazette

23 Nov, 11:55


ស្ពានអណ្ដោត ភ្ជាប់ពីស្រុកក្រូចឆ្មារ ឆ្ពោះទៅកាន់ទីរួមស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានកសាងឡើងជំនួសឱ្យស្ពានចាស់ ដែលមានកម្ពស់ទាប និងមានប្រវែងប្រហែលត្រឹមជាង ១០ម៉ែត្រ។
ស្ពាននេះ ដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសនាពេលកម្ពស់ទឹកឡើងខ្ពស់នារដូវវស្សា។ បន្ថែមពីនេះ តំបន់ស្រុកក្រូចឆ្មារ និងស្រុកតំបែរ គឺជាតំបន់ពោរពេញទៅដោយដំណាំកសិឧស្សាហកម្ម ដែលស្ពាននេះបានក្លាយជាមធ្យោបាយដ៏មានសារៈប្រយោជន៍ក្នុងការដឹកជញ្ជូនកសិផលសម្រាប់ធ្វើការលក់ទៅកាន់ទីផ្សារ ដោយធ្វើដំណើរឆ្ពោះចេញទៅផ្លូវជាតិលេខ៧១C តទៅស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងឆ្ពោះទៅភូមិភាគកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា៕
(ប្រភពក្រសួងសាធារណការ)

ឌឹ កាសែត - The Gazette

23 Nov, 11:44


សូមអញ្ជើញចូលរួមដោយសេរី ក្នុងពិពរណ័អបអរ​កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ​ដែលគ្មានមីន។
ព្រឹត្តិការណ៍នេះផ្តល់ឱកាសក្នុង​ការរៀនសូត្រ, ចែករំលែកចំណេះដឹង និងជួបជុំជាមួយអ្នកជំនាញ​ប្រតិបត្តិករក្នុងវិស័យមីនទាំងក្នុង និងក្រៅប្រទេស ដើម្បីស្វែងយល់ពីសមិទ្ធផល, និងដំណោះស្រាយច្នៃប្រឌិតពីដំណើរឆ្ពោះទៅពិភពលោកមួយដែលគ្មានមីនរបស់ប្រទេសកម្ពុជា​។
📅 ថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ២០២៤
⏱️ចាប់ពីម៉ោង​ ៨ព្រឹក ដល់ម៉ោង ៦ ល្ងាច
📍សណ្ឋាគារសុខា សៀមរាប

ឌឹ កាសែត - The Gazette

18 Nov, 10:57


ស្ថិតិទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានដូចជា៖
- ទេសចរជាតិ សរុបប្រមាណ ៖ ៧ ៧៥៥ ០៩២ នាក់
- ទេសចរអន្តរជាតិ សរុបប្រមាណ ៖ ៨៩ ២៩៦ នាក់
សូមកត់សម្គាល់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ គឺមានទេសចរជាតិ នៅទូទាំងប្រទេសមានចំនួនកើនឡើងច្រើនជាងឆ្នាំ២០២៣៕

ឌឹ កាសែត - The Gazette

18 Nov, 10:08


សារមន្ទីរជាតិកម្ពុជាមានកិត្តិយសជម្រាបជូនសាធារណជនឲ្យបានជ្រាបថា សារមន្ទីរជាតិនឹងរៀបចំបាឋកថាសាធារណៈដោយមានការចូលរួមពី៖

វាគ្មិន៖ លោក ហ៊ួន សាវង ជាប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូប និង​សិល្បៈសិប្បកម្មនៃក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ

ប្រធានបទ៖ ទូកប្រណាំងនិងទំនៀមអ្នកស្រុក

សង្ខេបខ្លឹមសារបាឋកថា៖
ក្នុងសង្គមខ្មែរ គេសង្កេតឃើញ “ទូកប្រណាំង” មានពីរប្រភេទគឺ ទូកង ឬហៅថា​ទូកអុំ​ និង​ទូកមួង ឬហៅថាទូកចែវ។
ទូកប្រណាំងទាំងនេះ មានលក្ខណៈវិចិត្ររចនាក្បាច់លម្អ និង​ធ្វើឡើងប្រកបដោយក្បួនខ្នាតច្បាស់លាស់ទុកជាសម្បត្តិរួមរបស់សហគមន៍។ ចាប់ពីរដូវភ្ជុំ​រហូតដល់អកអំបុក អ្នកស្រុកតាមដងទន្លេ តែនាំគ្នា​លេងប្រណាំងទូក​ទៅតាមទម្លាប់ រហូត​រកឃើញទូកល្អ មានចំណុះទូកខ្លាំងពូកែ ចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក​នៅទន្លេចតុមុខ។
អ្នកស្រាវជ្រាវខ្លះយល់ថា លក្ខណៈទូកខ្មែរ​សព្វថ្ងៃទទួល​ឥទ្ធិពលពីចម្លាក់​ទូក​ឆ្លាក់នៅលើជញ្ជាំងប្រាសាទ ហើយរបៀបធ្វើទូកក៏តាមលំអានបុរាណ៕

បាឋកថានេះនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ វេលាម៉ោង ១៤:០០រសៀល តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សារមន្ទីរជាតិកម្ពុជា។

ឌឹ កាសែត - The Gazette

18 Nov, 04:08


អាជ្ញាធរមីន នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពឆ្ពោះទៅកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំ​កំពូល​សៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន» នៅថ្ងៃពុធទី២០ ខែវិច្ឆិកា ខាងមុខនេះនាទីស្នាក់ការកណ្ដាល

ឌឹ កាសែត - The Gazette

18 Nov, 04:07


https://t.me/maff_gov_kh/6772

ឌឹ កាសែត - The Gazette

16 Nov, 11:51


លទ្ធផលការប្រណាំងទូក "គូពិសេស" នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ឌឹ កាសែត - The Gazette

16 Nov, 08:48


រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ប្រមាណ ២៧៨,៩០០នាក់ បានមកចូលរួមកម្សាន្តសប្បាយពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកក្នុងខេត្តសៀមរាប ។នេះបើ​តាម​របាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្ដសៀមរាប។
តួលេខដដែលនេះ ក៏បានបង្ហាញផងដែរថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្តសៀមរាប​នៅឆ្នាំ២០២៤នេះ មានការកើនឡើងនៃចំនួន​ចំនួនភ្ញៀវទេសចរ​ប្រមាណ ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៣ ដែលមានចំនួនប្រមាណ ២៤៦,៨០០ នាក់ប៉ុណ្ណោះ។
គួររំលឹកថា ជារៀងរាល់ឆ្នាំខេត្តសៀមរាប តែងតែរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដំណាលនឹងរាជធានីភ្នំពេញ ព្រមជាមួយការបង្កើតឱ្យមានកម្មវិធីសប្បាយៗជាច្រើនដូចជា ពិធីប្រណាំងទូកង ពិធីសំពះព្រះខែ ពិធីដាល់អំបុក ទស្សនីយភាពសិល្បៈបុរាណសម័យ ការប្រគំតន្ត្រី ល្បែកម្សាន្តប្រដាល់ធ្លាក់ទឹក តោងដើមចេកធ្លាក់ទឹក ជាដើម។
( មន្ទីរព័ត៌មានខេត្តសៀមរាប)

ឌឹ កាសែត - The Gazette

16 Nov, 08:45


ចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិរយៈពេល២ថ្ងៃ(១៤-១៥វិច្ឆិកា)ក្នុងឱកាសបុណ្យអុំទូក៖ទេសចរជាតិជាង៤លាននាក់ និងអន្តរជាតិជិត៦ម៉ឺននាក់

ឌឹ កាសែត - The Gazette

16 Nov, 08:42


ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទស្សនាក្នុងរមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចូលមកទស្សនារមណីយដ្ឋានអង្គរ ដែលជាថ្ងៃទី៣ក្នុងឱកាសនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន គោរពក្រមប្រតិបត្តិអង្គរ បើកបរដោយប្រុងប្រយ័ត្នយោគយល់អធ្យាស្រ័យ និងចូលចតនៅទីចំណតបានត្រឹមត្រូវ។ ការធ្វើដំណើរកម្សាន្តសុខសុវត្ថិភាព និងដំណើរកម្សាន្តប្រកបដោយស្នាមញញឹម ភាពសប្បាយរីករាយគ្រប់ៗគ្នា៕
រូបភាព៖ លោក ហាប់ គឹមអាន(ប្រភពអាជ្ញាធរជាតិអប្សរា)

ឌឹ កាសែត - The Gazette

10 Nov, 05:12


ទឹកភ្លៀងជាង៦០លានម៉ែត្រត្រីគុណត្រូវបានប្រមូលទុកនៅតំបន់រមណីយដ្ឋានអង្គរនារដូវវស្សានេះ
ទោះបីស្ថានភាពទឹកភ្លៀងឆ្នាំនេះមានការអូសបន្លាយ និងមិនទៀងទាត់យ៉ាងណាក៏ដោយ ប៉ុន្តែអាជ្ញាធរជាតិអប្សរា បានរៀបចំប្រមែប្រមូលទឹកពេញអាងស្ដុកទឹកទាំងអស់ដែលមានក្នុង តំបន់រមណីយដ្ឋានអង្គរ។ តាមមន្រ្តីអាជ្ញាធរជាតិអប្សរា ទឹកភ្លៀងជាង៦០លានម៉ែត្រត្រីគុណ ឬម៉ែត្រគីប ត្រូវបានប្រមូលទុកនារដូវវស្សាឆ្នាំនេះ។
ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម បានឱ្យដឹងថា គិតមកដល់ខែវិច្ឆិកា ការប្រមូលទឹកចូលអាងស្ដុកទឹកសំខាន់ៗ​នៅតំបន់រមណីយដ្ឋានអង្គរ គឺសម្រេចបាន១០០ភាគរយ ក្នុងនោះរាប់ទាំងបារាយណ៍តូចធំ កសិន្ធុទឹក អូរ និងប្រឡាយជាដើម។ ទឹកដែលប្រមូលបានទាំងនេះមានបរិមាណជាង៦០លានម៉ែត្រត្រីគុណ ដែលត្រៀមសម្រាប់ការប្រើប្រាស់នារដូវប្រាំងខាងមុខ ក្នុងនោះរាប់ទាំងការងារអភិរក្សប្រាសាទ បរិស្ថាន និងវិស័យកសិកម្មសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជុំវិញប្រមាណ៧ពាន់ហិកតា។ អ្នកជំនាញបញ្ជាក់ថា បរិមាណនេះ គឺមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំទៅមិញដែរ ដោយមិនបារម្ភពីកង្វះខាតទឹកនៅតំបន់ឡើយ៕
(ប្រភពអាេជ្ញាធរជាតិអប្សរា)

ឌឹ កាសែត - The Gazette

10 Nov, 05:10


សេចក្ដីប្រកាសព័ត៌មាន
អង្ករម៉ាកស​មូហភាព SKO ពូជសែនក្រអូប ០១ បានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី២ ដែលកម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
សហព័ន្ធស្រូវអង្ករកម្ពុជា សូមថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលបានធ្វើការសិក្សាស្រាវជ្រាវ និងផលិតបាននូវពូជសុទ្ធដែលមានគុណភាពល្អ ជាពិសេស សូមថ្លែងអំណរគុណដល់ប្រជាកសិករកម្ពុជា ដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ និងរោងម៉ាស៊ីនកិនស្រូវដែលបានខិតខំសម្រិតសម្រាំងនិង កិនកែច្នៃអង្ករបានយ៉ាងល្អរហូតទទួលបានជ័យជំនះជូនប្រទេសជាតិ និងក្រុមហ៊ុន CICC (Cambodia) CO., LTD. ដែលជួយសម្របសម្រួលផ្នែកភស្តុភារកម្មក្នុងការចូលប្រកួតបានទាន់ពេលវេលា។

ឌឹ កាសែត - The Gazette

07 Nov, 05:52


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្ដីសោមនស្ស សូមជូនដំណឹងដល់បងប្អូនអ្នកសារព័ត៌មាន និងសាធារណជនជ្រាបថា អង្កររបស់ខ្មែរ បានជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោកជាថ្មីម្ដងទៀត ក្នុងឆ្នាំ២០២៤នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

នេះគឺជាលើកទី៦ហើយ ដែលអង្ករខ្មែរបានទទួលពានរង្វាន់ជាអង្ករល្អដាច់គេលើលោក ដោយលើកទី១ ទទួលបាននៅឆ្នាំ២០១២, លើកទី២ នៅឆ្នាំ ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, និងលើកទី៦ នៅឆ្នាំ២០២៤។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ងាកមកដាំស្រូវផ្ការំដួល និងសែនក្រអូប ជាពូជរបស់ខ្មែរ ដែលមានរសជាតិឆ្ងាញ់ មានទីផ្សារនិងកិត្តិនាមល្អ ទាំងនៅក្នុងតំបន់ និងពិភពលោក៕

ឌឹ កាសែត - The Gazette

07 Nov, 05:26


ព្រះមហាក្សត្របញ្ចប់មុខតំណែងឯកឧត្តម ដួង តារា ពីមុខតំណែងជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី

ឌឹ កាសែត - The Gazette

07 Nov, 00:38


https://t.me/ApsaraMediaServices/132368

ឌឹ កាសែត - The Gazette

06 Nov, 11:48


បើទោះបីលទ្ធផលបោះឆ្នោត នៅសហរដ្ឋអាមេរិកមិនទាន់ប្រកាសផ្លូវការ ប៉ុន្តែលទ្ធផលបណ្តោះអាសន្នបានបង្ហាញលោក ដូណាល់ ត្រាំ បានទទួលជ័យជំនះលើគូប្រកួតរបស់ខ្លួន នឹងត្រៀមខ្លួនធ្វើជាប្រធានាធិបតីថ្មីរបស់អាមេរិក !
ការឈ្នះរបស់លោក ត្រាំ មានមូលហេតុច្រើន តែតាមការកត់សំគាល់របស់ខ្ញុំ មាន៣ចំណុច ដែលទទួលបានសន្លឹកឆ្នោតពីប្រជាជន៖
ទី១៖ សង្គមរបស់សហរដ្ឋអាមេរិក មិនទាន់ត្រៀមខ្លួនដើម្បីយកស្រ្តីធ្វើជាមេដឹកនាំរបស់ខ្លួន បើទោះបីសហរដ្ឋអាមេរិកជាបិតាប្រជាធិបតេយ្យ ផ្នែកយេនឌ័រ ក៏ដោយ។ ដែលចំណុចនេះបង្ហាញថា អាមេរិកដើរក្រោយអាស៊ាន ដែលធ្លាប់មាននិងកំពុងមាន មេដឹកនាំជាស្រ្តី ដូចជានៅប្រទេសថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។
ទី២៖ ទំនងព្រះបានចារមកថា លោក ដូណាល់ ត្រាំ ត្រូវតែប្រកួតប្រជែងជាមួយស្រ្តី។ លើកទី១ ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ ប្រកួតឈ្នះលោកស្រី ហីឡារី គ្លិនតុន។ នៅឆ្នាំ២០២៤នេះ លោកប្រកួតជាមួយស្ត្រីទៀតគឺ លោកស្រី ហារីស ហើយទទួលបានជោគជ័យទៀត។
ទី៣៖ មុនការបោះឆ្នោត លោក ដូណាល់ ត្រាំ បានផ្ញើសារជូនពលរដ្ឋអាមេរិក និងជុំវិញពិភពលោក អំពីការស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្រ្គាម ដែលហៅថា «សន្តិភាពនិយម» ទើបសន្លឹករបស់លោក ត្រាំ ទទួលបានជោគជ័យ ដូច្នេះការឈ្នះរបស់លោក ត្រាំ បង្ហាញពីពលរដ្ឋអាមេរិកស្រឡាញ់សន្តិភាព ជាជាងការធ្វើសង្រ្គាមទាំងស្រុងអ៊ុយក្រែន និងអ៉ីស្រាអែល។(ផេកសម្ដេចតេជោ ហ៊ុន សែន)

ឌឹ កាសែត - The Gazette

05 Nov, 15:10


សូមគោរព ! នឹងជម្រាបសួរ ! ដល់ពុកម៉ែ បងប្អូនមីងមានៅក្នុងបណ្ដាញសង្គមទាំងអស់ នឹងបងប្អូនសមត្ថកិច្ចបងប្អូនអ្នកសារព័ត៌មាន ទាំងអស់ជាទីគោរព នឹងជាទីស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ។ ខ្ញុំបាទ ឈឿង ប៊ុនធឿន នឹងក្រុមគ្រួសារ រស់នៅ ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃុំ បានបាត់កូនស្រី ចៅស្រី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ រហូតមកទល់នឹងពេលនេះ មិនទាន់មានដំណឹង មិនដឹងថាអ្នកទាំងពីរនៅទីណាកន្លែងណានោះទេ ។ ដូច្នេះប្រសិនបើពុកម៉ែ បងប្អូន មីងមា នឹងសមត្ថកិច្ច បានដឹង នឹងបានឃើញ សូមមេត្តាជួយផ្ដល់ជាដំណឺងឲ្យយើងខ្ញុំបានដឹងផង យើងខ្ញុំនឹងមានជូនជាសាគុណ នឹងមានភ្ជាប់ជាមួយនូវរូបថត ដែលមានប្រជ្រុយមួយនៅលើចង្កាខាងស្ដាំជាសំគាល់ ។ ផ្ដល់ព័ត៌មានតាមរយៈទូរស័ព្ទលេខ (០៧១.២៥.២៩.៨៨៨) (071.25.29.888)នឹង (០៩៦.២៤៩.៥៨.៥៨) (096.249.58.58) សូមគោរពអរគុណ ! នឹងអគុណ ! ។ (ជាពិសេសបើកូនស្រី ប្អូនស្រីបានដឹង នឹងបានឃើញសារនេះហើយ សូមកូនស្រី ប្អូនស្រី វិលមកផ្ទះវិញមក ព្រោះប្ដីរបស់ប្អូនគាត់យំនឹកកូនរាល់ថ្ងៃ....)៕

ឌឹ កាសែត - The Gazette

05 Nov, 09:29


រាជរដ្ឋាភិបាល ចេញអនុក្រឹត្យតែងតាំង លោក លីវ វណ្ណថេង ជាអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល

ឌឹ កាសែត - The Gazette

05 Nov, 04:13


ទិដ្ឋភាពទាំងស្រុង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនៅវត្តខ្មែរក្រោមពោធិគិរីវង្សារាម

ឌឹ កាសែត - The Gazette

05 Nov, 04:11


សេចក្តីជូនដំណឹងស្តីពី៖ ការបើកគណនីធនាគារជាប្រាក់រៀល ជូនអាជីវកម្មទាំងអស់ដែលចុះបញ្ជីស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ឌឹ កាសែត - The Gazette

04 Nov, 09:27


សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ជាបណ្តោះអាសន្ន

ឌឹ កាសែត - The Gazette

02 Nov, 13:37


ឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅខេត្តបន្ទាយមានជ័យមាន​សិស្សានុសិស្សជាង១៦ម៉ឺននាក់
ដោយ : ប.ជ័យ / បន្ទាយមានជ័យ៖ដូចនៅខេត្ត រាជធានីដទៃដែរ សាលារៀនចំណេះទូទៅសាធារណៈនៅទូទាំង​ខេត្តបន្ទាយមានជ័យ​បានប្រារព្ធការបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២៥ នៅថ្ងៃទី១​ខែវិច្ឆិកាឆ្នាំ២០២៤ ។ពោលគឺជិតវិលមកប្រារព្ធនៅថ្ងៃទី១ខែតុលា ដូចមុនស្ថានភាពវិបត្តិសាកលនៃការឆ្លងរាលដាលជម្ងឺកុវីដ១៩.កាលពីឆ្នាំ២០២០ នោះ ។

សម្រាប់កម្មវិធីបើកថ្នាក់ខេត្ត បានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី១ខែ វិច្ឆិកាដែលរៀបចំដោយមន្ទីរអបរំ យុវជននិងកីឡា ខេត្តបន្ទាយមានជ័យ នៅក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុនសែន -ឈ្នួរមានជ័យ ស្ថិតក្នុងឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ ។មានការ​អញ្ជើញ​ចូលរួមពីសំណាក់លោក ប្រធានមន្ទីរអបរំ យុវជននិងកីឡាលោក អភិបាលរងស្រុក នាយកការិល័យអបរំ ស្រុកលោក នាយក លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស មាតាបិតាសិស្ស កងកម្លាំងទាំង៣ និងអង្គការរូមធូរីត ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត​បន្ទាយមានជ័យ បានអានរបាយការណ៍ស្ដីអំពីស្ថានភាពវិស័យអប់រំ យុវជននិងកីឡាឆ្នាំសិក្សា២០២៤-២៥ គ្រឹះស្ថានសិក្សាសាធារណៈ​ឬរដ្ឋទូទាំងខេត្តមានចំនួន ៨២១ កន្លែង និងមានសិស្សសរុបចំនួន ១៦៧,០០៨ នាក់(ស្រី៨៤,១០៦ នាក់) ។ក្នុងនោះមត្តេយ្យសិក្សា មាន ៣២៧ កន្លែង ។បឋមសិក្សាមាន៤១០ កន្លែង ,អនុវិទ្យាល័យមាន៥៤ កន្លែង ។ និងវិទ្យាល័យមាន២១ កន្លែង។គ្រឹះស្ថានឧត្តម​សិក្សា​ទូទាំងខេត្ត មានចំនួន៤ កន្លែង មាននិស្សិតសរុបចំនួន ៨,០៣១ នាក់/ ស្រី ៤,៦៨៥ នាក់និងមានបុគ្គលិកបម្រើការចំនួន ១៩៥ នាក់ ស្រី ៦៤ នាក់ ។

ក្នុងនោះដែរ មន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបាន នឹងកំពុង​តែខិតខំប្រឹងប្រែង រិះរកវិធីសាស្ត្រល្អដើម្បីផ្ដល់​ចំណេះដឹង​ដល់សិស្សានុសិស្សនិងការអភិវឌ្ឍន៍សមត្ថភាពគ្រូនិងសាលាឲ្យទៅជាសាលាស្តង់ដារគំរូ ផងដែរ។

ដោយមានការសហការជាមួយអង្គការដៃគូ ផ្សេងៗដូចជាបំណិនជីវិត​មានទាំងសាលាបង្រៀនជំនាញវិជ្ជាជីវៈនិងកម្មវិធីអំណានអង្គការRoomtoReadផងដែរ។

ក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមាន​ជ័យបានឡើងអានសារលិខិតរបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទូទាំងប្រទេសដែលមាន១០ចំណុច។

ពោលគឺសាររបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបានពន្លេចនូវកម្មវិធីសំខាន់ៗ ដែលបានដាក់ឱ្យអនុវត្តនៅសាលារៀនមួយចំនួនរួមមាន ការ​បន្ថែមម៉ោងសិក្សា(២ម៉ោង ក្នុងមួយថ្ងៃ) ការអប់រំបំណិនជីវិត សីលធម៌​វប្បធម៌ សិល្បៈ ភាសាបរទេស និងកុំព្យូទ័រនិង​ជាពិសេសបានអំពាវនាវ​ដល់មាតាបិតាសិស្សដែលមានកូនគ្រប់អាយុចូលរៀនត្រូវមកចុះឈ្មោះដើម្បីចូលរៀន ឲ្យបានគ្រប់ៗគ្នា។ក្នុងនោះដែរសម្តេចក៏សូមអរគុណចំ​ពោះបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការកសាង​និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទី​មោទនៈក្នុងរយៈកាលកន្លងមកនេះ
និងសូមបន្តជួយឧបត្ថម្ភ​គាំទ្រនិងផ្ដល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជាគ្រប់ៗរូប៕

ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥សម្រាប់ខេត្តបន្ទាយមានជ័យ លោក យឹម សំណាង បាននាំសារនោះនោះមកស្នើ​សុំអោុលោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួនាទីជាបុគ្គលនាំមុខ​ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព​របស់ខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹងនិងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេសផងដែរ ៕

ឌឹ កាសែត - The Gazette

02 Nov, 13:32


សេចក្ដីជូនដំណឹង !!!
គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក គណៈកម្មការជាតិយូណេស្កូកម្ពុជា សហការជាមួយសាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុន និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នឹងមានការរៀបចំពិព័រណ៍ក្រោមប្រធានបទ
«ប្រពៃណីផលិតកុលាលភាជន៍នៅក្នុងប្រទេសកម្ពុជា» ចាប់ពីថ្ងៃទី១១ - ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង៤:៣០នាទីរសៀល នៅសារមន្ទីរខ្លែងខ្មែរ ក្នុងបរិវេណនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ស្ថិតនៅលើបណ្តោយវិថីរដ្ឋសភាថ្មី (ខាងត្បូងរង្វង់មូលសម្តេចព្រះសង្ឃរាជ្យ ជួន ណាត) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
សូមចូលរួមដោយសេរី!

ឌឹ កាសែត - The Gazette

02 Nov, 10:06


ក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្ដីពីការព្យាកររយៈពេល ៣ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥

តាមការអង្កេត ពិនិត្យ និងវិភាគទៅលើស្ថានភាពវិវត្តប្រែប្រួលនៃ​សីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និងមហា​សមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័របានបង្ហាញឱ្យឃើញថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ខែមករា ឆ្នាំ២០២៥ បាតុភូតឡានីញ៉ា (La Nina) មានប្រមាណ៦០% និងអេនសូ (ENSO) ៤០% តាមសន្ទស្សន៍នេះព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់ និងទទួលរបបទឹកភ្លៀង​មានបរិំមាណតិចតួច ហើយនឹងធ្វើឱ្យធាតុអាកាស ចាប់ពីសប្តាហ៍ទីពីរ ខែវិច្ឆិកា ដល់ខែមករា ឆ្នាំ២០២៥៕

ឌឹ កាសែត - The Gazette

29 Oct, 00:19


សូមថ្វាយព្រះពរព្រះរាជពិធីខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជានុរាស្ត្រខ្មែរយូរអង្វែងតរៀងទៅ

ឌឹ កាសែត - The Gazette

28 Oct, 03:17


សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤៖
ព្យុះទី២០ឈ្មោះត្រាមី(Trami) និងព្យុះទី២១ឈ្មោះកងរី(Kong-rey)នៅ មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤៖

ឌឹ កាសែត - The Gazette

27 Oct, 12:11


សាលាឧទ្ធរណ៍តំបន់បាត់ដំបងតម្កល់ការផ្តន្ទាទោសឃាតករសម្លាប់ឪពុកចុងឲ្យជាប់គុកមួយជីវិត

ដោយ : ប.ជ័យ / បាត់ដំបងៈសាលាឧទ្ធរណ៍តំបន់បាត់ដំបងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានប្រកាសសាលដីកា តម្កល់ការសម្រេចរបស់សាលាដំបូងខេត្តបាត់ដំបងដែលបានផ្តន្ទាទោសឲ្យឃាតកចាក់សម្លាប់ឪពុកចុងយ៉ាងព្រៃផ្សៃនៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីចុងឆ្នាំ២០២៣ នោះ ឲ្យជាប់គុកអស់មួយជីវិត។នេះបើតាមប្រភពប្រាប់អ្នក សារព័ត៌មានកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៣ នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានឃាតកម្មដ៏សាហាវមួយបានកើតឡើង ដោយកូនដើម ឈ្មោះវណ្ណាវី វិជ្ជនៈ ហៅដែន បានប្រើកាំបិតចុងស្រួចចាក់ឪពុកចុងឈ្មោះ ហៃ សុភ័ក្ត្រ អាយុ៦៥ឆ្នាំ អតីតមន្រ្តីនគរបាលចូលនិវត្តន៍បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម។ក្រោយពីបានសម្លាប់ឪពុកចុងទាំងកម្រោលហើយ ឃាតកររូបនោះបានរត់គេចខ្លួនពីកន្លែងកើតហេតុ ទៅកាន់គោលដៅលាក់ខ្លួនជាច្រើនកន្លែងដើម្បីបង្វែងដានពីសមត្ថកិច្ច។ លុះគេចខ្លួនបានត្រឹមតែជិតមួយសប្តាហ៍ក៏ត្រូវកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងនគរបាលខេត្តបាត់ដំបង ដោយសហការជាមួយនគរបាលខេត្តពោធិ៍សាត់ បានចាប់ខ្លួនឃាតករូបនោះនៅមុខកាស៊ីណូអន្តរជាតិដាយមិនស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា បន្ទាប់ពីចាប់ខ្លួនបានសមត្ថកិច្ចបានបញ្ជូនជននោះទៅតុលាការតាមនីតិវីធី ហើយសាលាដំបូងខេត្តបាត់ដំបង បានផ្តន្ទាទោសឈ្មោះវណ្ណាវី វិជ្ជន:ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំឲ្យជាប់ពន្ធនាគារ " អស់មួយជីវិត" ពីបទ"ឃាតកម្មគិតទុកជាមុន" និងបានបង្គាប់ឲ្យសងជំងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហៃ លក្ខិណា ដែលត្រូវជាកូនស្រីបង្កើតរបស់ជនរងគ្រោះ ចំនួន១.០០០លានរៀល ។
ក្រោយមកភាគីជនល្មើសក៏បានប្រើសិទ្ធិប្តឹងជំទាស់ពីការសម្រេចផ្តន្ទាទោសរបស់សាលាដំបូងខេត្តបាត់ដំបងដែលឲ្យជាប់គុគអស់មួយជីវិតនិង សង១.០០០លានរៀលនោះ ទៅសាលាឧទ្ធរណ៍តំបន់បាត់ដំបង។

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤  សាលាឧទ្ធរណ៍តំបន់ ក៍បានបើកសវនាការលើសំណុំរឿងឃាតកម្មគិតទុកជាមុននេះ។ លុះដល់ថ្ងៃទី២៣ ខែតុលា សាលាឧទ្ធរណ៍ក៏បានប្រកាសសាលដីកាព្រហ្មទណ្ឌនេះជាសាធារណៈ ដោយបានសម្រេចរក្សាទុកជាបានការរបស់សាលក្រមសាលាដំបូងខេត្តបាត់ដំបង ដែលបានផ្តន្ទាទោសជនជាប់ចោទ ឈ្មោះវណ្ណាវី វិជ្ជន:ហៅដែន ឲ្យជាប់គុកអស់មួយជីវិតដដែល ។

ក៏ប៉ុន្តែសាលាឧទ្ធរណ៍បានសម្រេចបន្ថយសំណងជំងឺចិត្តពី១.០០០លានរៀល ឲ្យមកនៅត្រឹម៦០០លានរៀលវិញ ។ រីឯនៅក្នុងដំណើរការសំណុំរឿងនៅគ្រប់ដំណាក់កាលរហូតដល់ជំនុំជម្រះ ទាំងជនជាប់ចោទនិងដើមបណ្តឹងរដ្ឋប្បវេណី សុទ្ធតែមានមេធាវីជាច្រើននាក់ការពារសិទ្ធិទៅតាមនីតិវិធីច្បាប់រៀងៗខ្លួន។

សូមបញ្ជាក់ថា ជនរងគ្រោះដែលជាអតីតមន្រ្តីនគរបាល បានក្លាយជាប្តីចុងរបស់អ្នកស្រី ថោង ណាវី ជាម្តាយឃាតករនេះ  តាំងតែពីឈ្មោះ វណ្ណាវី វិជ្ជន:ហៅដែន នៅតូច ហើយគាត់បានចិញ្ចឹមបីបាច់ថែរក្សានិងបានចាត់ទុកដូចជាកូនបង្កើតរបស់ខ្លួននៅក្នុងគ្រួសារតែមួយ។ប៉ុន្តែលុះដល់ វណ្ណាវី វិជ្ជនៈ ជាឃាតករនេះចម្រើនវ័យនិងធំឡើង បានទៅរៀននៅក្នុងនិងក្រៅប្រទេសរហូតទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកព័ត៌មានវិទ្យានៅប្រទេសអូស្រ្តាលី ហើយវិលមកប្រទេសវិញ។
ដោយបុគ្គលនេះមានអត្តចរិតមិនល្អ និងប្រាស្រ័យទាក់ទងតែនឹងមជ្ឈដ្ឋានខាងក្រៅ កូនដើមរូបនេះមិនសូវស្តាប់ដំបូន្មានគ្រួសារឡើយ  ហើយតែងតែបង្ករឿងគ្រប់បែបយ៉ាងនឹងឪពុកចុងរបស់ខ្លួននិងអុកឡុកក្នុងគ្រួសារជានិច្ច ។
នៅមុនពេលកើតហេតុ ជនជាប់ចោទនិងជនរងគ្រោះបានកើតមានទំនាស់ជាមួយនឹងគ្នាជាញឹកញាប់ ។
ជនរងគ្រោះជាឪពុកចុងដែលមានវ័យចំណាស់បន្តិចនោះ គឺរស់នៅក្នុងភាពភ័យខ្លាច  បៀមទុក្ខនិងរងការគម្រាមកំហែងអាយុជីវិតជាបន្តបន្ទាប់ ។ ជាមួយនោះជនជាប់ចោទរៀបចំគម្រោងសម្លាប់ជនរងគ្រោះដែលជាឪពុកចុងនេះ ។
ទីបំផុត ឃាតករបានបើកម៉ូតូម្នាក់ឯងពីក្រុងបាត់ដំបង មកដល់ផ្ទះជនរងគ្រោះនៅស្រុកភ្នំព្រឹកមកដល់នៅពេលព្រលប់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៣ ទាំងខ្លួនកំពុងស្រវឹងស្រានិងមានកំហឹងពុះកញ្ជ្រោលយ៉ាងខ្លាំង ។
ជនជាប់ចោទទុកម៉ូតូក្រៅរបង រួចទៅផ្តាច់ភ្លើងនិងកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះ ហើយសម្រុកចូលទៅចាក់នឹងកាំ.បិតចុងស្រួចលើជនរងគ្រោះពីផ្នែកខាងក្រោយជាច្រើនកន្លែងបណ្តាលអោយដេកដួលក្នុងថ្លុកឈាម ហើយបានស្លាប់។
រូបភាពឃ្លីបវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពរបស់ផ្ទះនៃជនរងគ្រោះ ដែលថតនៅម្តុំថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៣ គេបានឃើញជនជាប់ចោទនេះបានធ្វើអាកប្បកិរិយាព្រហើនកោងកាច ប្រើកាំ បិតចុងស្រួចចាក់តុបាយជាច្រើនដងនិងរូបភាពបន្ទាប់មកទៀត ឃើញទៅបុកទ្វារបន្ទប់ដេក គម្រាមជីវិតជនរងគ្រោះផងដែរ
និងរូបភាព១ទៀតថតនៅម៉ោង៦និង៤២នាទីយប់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៣ គឺបន្ទាប់មានចរន្តអគ្គិសនីនិងកាមរ៉ាដើរឡើងវិញ ហើយក្នុងផ្ទះក៏មានភ្លើងភ្លឺ គេឃើញកៅអីដែលជនរងគ្រោះអង្គុយ បានដួល ។

ឌឹ កាសែត - The Gazette

27 Oct, 12:11


យោងប្រភពខាងលើបានបន្តទៀតថា នៅឯពេលសួរចម្លើយនិងសួរបំភ្លឺវិញ ការផ្តល់ភស្តុតាងនិងសាក្សី ទាំងក្នុងអង្គហេតុ ទាំងក្នុងអង្គច្បាប់ នៅកន្លែងសមត្ថកិច្ចនគរបាល ,នៅតំណាងអយ្យការនិងចៅក្រមស៊ើបសួរ ក៏ដូចក្នុងពេលសវនាការជំនំជម្រះចំពោះមុខ បានបង្ហាញថា : ជនជាប់ចោទបានបង្កហេតុ មានកំហឹង គុំគួននិងរៀបចំគម្រោងឃា.តកម្មនេះយ៉ាងពិតប្រាកដ ។  ហេតុដូច្នេះហើយ នៅពេលកើតហេតុ ជនជាប់ចោទនេះបានប្រើកាំបិ.តចុងស្រួចវាយប្រហារពីក្រោយខ្នងជនរងគ្រោះដោយមិនអោយតដៃបាន ដូចជា ចាក់លិចជ្រៅៗច្រើនកាំបិតចំកញ្ចឹងក ត្រចៀកខាងស្តាំ ស្មារខាងឆ្វេង ត្រចៀកខាងឆ្វេងបណ្តាលអោយដួលស្លាប់ក្នុងថ្លុកឈាម។

ទោះជាយ៉ាងនេះក្តី ក៏ឃាតករនៅបានឆ្លើយបដិសេធនិងផ្លាស់ប្តូរចម្លើយក្នុងគោលបំណងគេចវេសនៅពេលបំភ្លឺទៅសមត្ថកិច្ចអនុវត្តច្បាប់ទាំងនៅដំណាក់កាលស្រាវជ្រាវ ,ការស៊ើបសួរនិងដំណាក់កាលជំនុំជម្រះ  ហើយក៏ស្នើសុំប្តូរបទចោទផងដែរ ។ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ នៅទីបំផុតសាលាឧទ្ធរណ៍តំបន់ក្នុងខេត្តបាត់ដំបង ក៏បានផ្តល់នូវយុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះក៏ដូចជាគ្រួសារកូនចៅជនរងគ្រោះ ដោយប្រកាសសាលដីកាផ្តន្ទាទោសឃាតកឲ្យជាប់ពន្ធនាគារអស់មួយជីវីតនិងចេញសងជំងឺចិត្តមកដើមបណ្តឹងរដ្ឋប្បវេណីពោលគឺកូនស្រីអ្នកស្លាប់ចំនួន៦០០លានរៀល ។

ក្រុមគ្រួសារជនរងគ្រោះសូមគោរពជូនពរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីសមត្ថកិច្ចស្ថាប័នអនុវត្តច្បាប់គ្រប់ថ្នាក់ក្រោមដំបូលនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានបំបែកសំណុំរឿងឃាតកម្មគិតទុកជាមុនមួយនេះ ។
នេះជាសក្ខីភាពនៃការផ្តល់នូវជំនឿទុកចិត្ត , ភាពកក់ក្តៅនិងការធានាថា ជនរងគ្រោះតែងតែទទួលបានភាពយុត្តិធម៌៕
 

ឌឹ កាសែត - The Gazette

19 Oct, 08:31


ជំនន់ទឹកភ្លៀងផ្លេកបន្ទោរនៅផ្សារព្រំស្រុកសាលាក្រៅខេត្តប៉ៃលិនបានស្រកវិញ,អាជ្ញាធរនិងសមត្ថកិច្ច :សូមម្ចាស់ទៅយកឡាន ម៉ូតូដែលអណ្តែតទឹក

ដោយ៖ប.ជ័យ / ប៉ៃលិន៖ ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំបាន​ស្រក​អស់វិលត្រឡប់មកសភាពធម្មតាវិញ ដោយមិនមានប្រជា​ពល​រដ្ឋ​រងគ្រោះបាត់បង់អាយុជីវិតឡើយ ។នេះគិតត្រឹមម៉ោង ១២:៤៧នាទីយប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។
នេះបើតាមលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបាន​ឱ្យដឹងនៅរំលងអធ្រាត្រចូលថ្ងៃទី១៩ខែតុលា ។

សូមរំលឹកថា នៅល្ងាចថ្ងៃទី១៨ ខែតុលា (ចន្លោះម៉ោង​៣រសៀលដល់ម៉ោង៥ល្ងាច) មានភ្លៀងមួយមេយ៉ាងធំ បង្កជាគ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ(ហក់ឡើងលឿនដូចផ្លេកបន្ទោរ រួចស្រកវិញ) ធ្វើឱ្យទឹកហូរជន់លិច​ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ(ប្រមាណ១០០គ្រួសារ) នៅចំណុចលូដាច់នៃអូររអិល ផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ឬតំបន់ច្រកទ្វារព្រំដែន​អន្តរជាតិផ្សារព្រំ-បានប្រាកាត ខេត្តប៉ែលិន -ខេត្តច័ន្ទបូរី ។

លោកស្រីបន្ត ក្រុមការងារបានចុះរៀបចំសម្អាតកាក​សំណល់ស​ម្រាម​និង​ជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលបានបាត់បង់សម្ភារប្រើប្រាស់ និងផ្តល់ស្បោងអាហារ​នៅព្រឹកថ្ងៃទី១៩ ខែតុលា ។

ដោយយោងប្រតិបត្តិការរបស់ក្រុមការងារជួយសង្គ្រោះគ្រោះមហន្តរាយលោកស្រី បាន ស្រីមុំ អភិបាលខេត្តក៏បានជូន​ដំណឹងដល់ប្រជាពលរដ្ឋជាម្ចាស់ម៉ូតូបានចតនៅច្រកទ្វារអន្តរជាតិនិងម៉ូតូបានអណ្តែតកួចហូរតាមទឹក សូមប្រញ៉ាប់មក​ទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយ ឯកសារពាក់ព័ន្ធ​បញ្ជាក់ជាម្ចាស់កម្មសិទ្ធ ក្រុមការងាររដ្ឋបាលខេត្តនៅរង់​ចាំពិនិត្យប្រគល់ជូនវិញចាប់ពីព្រឹកថ្ងៃទី១៩ ខែតុលានេះ ។

សូមបញ្ជាក់ថា ម៉ូតូដែលក្រុមការងារសង្គ្រោះស្រង់ រកឃើញនិងរក្សាទុកជូនមានចំនួន៣៤គ្រឿង។
ប៉ុន្តែនៅបាត់ម៉ូតូមួយចំនួននិងម៉ូតូកង់បី ២គ្រឿង ដែលក្រុមការងារកំពុង ស្វែងរកបន្តទៀត ។
ចំណែក​​​រថយន្តដែលស្ទូចដឹកឡាន១គ្រឿង ក៏នឹងប្រគល់​ជូនវិញដែរ.។

សូមរំលឹកដែរថា ជំនន់ផ្លេកបន្ទោរនោះ ក៏បង្កជនលិចតំបន់​ច្រកទ្វារព្រំដែនអន្តរជាតិផ្សារព្រំ ភូមិផ្សារព្រំឃុំស្ទឹងកាច់​ស្រុកសាលាក្រៅខេត្តប៉ែលិន -បានប្រាកាត ស្រុកពោង​ណាំរ៉នខេត្តច័ន្ទបូរី ប្រទេសថៃផងដែរ ៕

ឌឹ កាសែត - The Gazette

18 Oct, 06:03


ជូនអ្នកខេត្តសៀមរាប៖ប្រកាស ស្តីពី ការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប

ឌឹ កាសែត - The Gazette

18 Oct, 05:40


ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤៖
ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពខ្លាំង ខណៈសម្ពាធទាប នៅបន្តគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ៖

ឌឹ កាសែត - The Gazette

16 Oct, 02:37


រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០០០០រៀល(ពីរសែនរៀល)នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។

1,575

subscribers

5,281

photos

81

videos