លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International @peacevillagechannal Channel on Telegram

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

@peacevillagechannal


ព័ត៌មានផ្លូវការរបស់លំនៅដ្ឋានភូមិដ្ឋានសន្តិភាពគ្រុបជាតិ​ និអន្តរជាតិ

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International (Khmer)

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International ជាប្រអប់ពាក្យជាតិដ៏ថ្មីដែលប្រៀបដោយព័ត៌មានផ្លូវការរបស់លំនៅដ្ឋានភូមិដ្ឋានសន្តិភាពគ្រុបជាតិ​ និអន្តរជាតិ។ ប្រអប់ពាក្យនេះត្រូវបានលក់លុយដោយសេរីភាពតែងតែពីសិស្សអំពីទីកន្លែងជាតិដែលមានគមនានេះ។ នៅលើប្រអប់ពាក្យនេះអ្នកនឹងទទួលបានព័ត៌មានថ្មីពេកនិងការរបស់លំនៅដ្ឋាននិងលក្ខខណ្ឌដោយនាយកប្រចាំនិងសាលាសត្វអង្គជ័យ។ ចំណែកឡ៝ភ្ញៀវអោយលំនៅដ្ឋានសន្តិភាពការធ្វើការរបស់ការមុខងារនិងរបួសឪពួងមកផុតគោជាការថាំលុធ។

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

09 Feb, 03:45


ពាក្យស្លោកបុរាណខ្មែរថា “ធ្ងន់នៅថ្ម ក្រនៅក្តី”

ពាក្យស្លោកនេះ ប្រកបទៅដោយភាពសត្យានុម័ត ព្រោះពុំមានន័យធៀបដែលធ្វើឱ្យពិបាកក្នុងការយល់ឡើយ ជាធម្មតារបស់សភាពជាថ្ម គឺតែងតែធ្ងន់ទៅតាមទំហំនៃថ្មនោះ ចំណែកឯរឿងក្ដីក្ដាំនេះវិញ គឺពុំមានមនុស្សណាដែលប្រាថ្នាចង់ឱ្យកើតមាននោះឡើយ។

ថេរដីការបស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម "ដុំថ្មវាធ្ងន់ជាងគេទាំងអស់ រីឯរឿងក្ដី ជម្លោះឈ្លោះប្រកែក គឺជារឿងនាំឱ្យក្របំផុតសម្រាប់មនុស្សដែលកើតរឿងជម្លោះឈ្លោះប្រកែកនេះ មិនងាយដាច់ស្រេចទេ កើតក្ដីក្ដាំប្តឹងផ្តល់គ្នា រីកលើរីកក្រោមប្រៀបបានទៅនឹងត្បាល់កិនម្សៅយ៉ាងដូច្នោះដែរ ដែលជាហេតុនាំទៅរកក្ដីមហន្តរាយ បានជាបុរាណលោកថា ធ្ងន់នៅថ្ម ក្រនៅក្ដី ដូច្នេះ"។

ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានលើកឡើងអំពីពាក្យ “ធ្ងន់នៅថ្ម ក្រនៅក្ដី” ថា​ កាលណាមានរឿងក្តីហើយ អ្វីដែលប្រជាពលរដ្ឋគាត់ចង់បានពិតប្រាកដ គឺរឿងឈ្នះហើយនិងចាញ់ ប្រសិនបើពួកគាត់គិតតែនឹងរឿងឈ្នះចាញ់ តើពួកគាត់មានពេលឯណាទៅគិតពីរឿងការរកស៊ីដើម្បីជីវភាព តើមានពេលឯណាទៅធ្វើសកម្មភាពសម្រាប់បម្រើឱ្យគ្រួសារ គឺមានតែមួយគត់​ ប្រមូលមកពីគ្រួសារដើម្បីធ្វើសកម្មភាព ដើម្បីយកឈ្នះលើរឿងក្ដី ពឹងអ្នកនេះបន្តិច ពឹងអ្នកនោះបន្តិច ដែលជាហេតុបណ្ដាលឱ្យគ្មានពេលរកស៊ី ទាំងអារម្មណ៍ផ្លូវចិត្ត ទាំងពេលវេលា គឺខាតទាំងអស់។

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

05 Feb, 05:43


សេចក្តីថ្លែងការណ៍
របស់លោក​ ស្រី​ ចំរេីន​ តំណាងស្របច្បាប់​ លោកស្រី​ ម៉ន​ ដានី​ ម្ចាស់បុរីម៉នដានី​ ទាំង៣៦គំរោង​

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

05 Feb, 02:01


រាជរដ្ឋាភិបាល​ ចាត់ទុកវប្បធម៌​ "​ ជេរប្រមាថ​ ឬ់លាបពណ៍​ "​ ជាអត្តសញ្ញាណរបស់ក្រុមជ្រុលនិយម​ និងត្រៀមចាត់វិធានការ​ ដល់អង្គការចាត់តាំងនិងបណ្តាញពាក់ព័ន្ធរបស់ក្រុមជ្រុលនិយម​ ឬពាក់ព័ន្ធជាមួយ ក្រុមឧទ្ទាមក្រៅស្រុក​ ។

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

04 Feb, 09:24


លោក ស្រី ចំរេីន ថា មានគេរៀបសេណារីយ៉ូ ទាញប្រជាជនអោយចូលរឿងនយោបាយ
ក្រោយពីចាប់ម្ចាស់បុរី ពេលនេះប្តឹងចាប់អ្នកតំណាងគឺរូបលោកផ្ទាល់ ខណៈរឿងបុរីម៉នដានី កំពុងដោះស្រាយយ៉ាងល្អប្រសេីរ និងមានលទ្ធផលជាបន្តបន្ទាប់ជូនប្រជាជន តាមរយៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមត្ថកិច្ច។

លោកបានសរសេរ ក្នុងបណ្តាញសង្គមថា ៖

មកដល់ដោយសុវត្ថិភាព និងកក់ក្តៅ
ដេីមឆ្នាំ ទទួលអាំងប៉ាវ ពាក្យបណ្តឹង ព្រហ្មទណ្ឌចំនួន២ឬ៣
ប្តឹងខ្ញុំជាតំណាង រួមគំនិត ឆបោក ជាមួយ ម្ចាស់បុរី ។
ខ្ញុំហួសចិត្ត អ្នកប្តឹង😊‼️😁

ភាគីដេីមបណ្តឹង ស្នេីបានស្នេីតុលាការ ចោទប្រកាន់
និងឃុំខ្លួនខ្ញុំតែម្តង។ ខ្ញុំមិននិយាយ ក៏បងប្អូនដឹងហេីយថា
ជនទី៣នៅពីក្រោយរឿងនេះ គេចង់បានអ្វីអោយប្រាកដ‼️😊🙏

បន្ទាប់ពីម្ចាស់បុរី គឺលោកស្រី ម៉ន ដានី ត្រូវបានចាប់ខ្លួន
តាមការអនុវត្តដីការ របស់ម្ចាស់បំណុល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ អតិថិជនមួយក្រុុមតូច
បានប្តឹងខ្ញុំ ចូលសាលាដំបូងរាជធានី នៅថ្ងៃទី22 ខែមករា ឆ្នាំ2025។

ខ្ញុំគិតមេីលទៅ ហាក់បីដូចជា ជាសេណារីយ៉ូ
នយោបាយ ទាញអោយចូលរឿងនយោបាយ ខ្ចីដៃអតិថិជន មួយចំនួនតូច មកវៃខ្ញុំ និងជីកស្មៅ ជីកទាំងឬសមិនអោយម្ចាស់បុរី
និងភាគីតំណាង ចេញមុខដោះស្រាយបញ្ហា ជាមួយក្រសួង បានឡេីយ។

តេីវាសនា ប្រជាជន រាប់ពាន់គ្រួសារ ដែលគ្មានផ្ទះស្នាក់នៅ
បង់ប្រាក់រួច មិនទាន់បានចូលនៅ និងមិនទាន់ទទួលបានប្លង់ និងទៅជាយ៉ាងណា?

តេីយន្តការដោះស្រាយកាត់កងបំណុល និងប្រមូលទ្រព្យសម្បត្តិក្រុុមហ៊ុន យកមកដោះស្រាយការសាងសង់ផ្ទះបញ្ចប់ជូនប្រជាជន មឹងទៅជាយ៉ាងណា? អ្នកណាជាអ្នកទទួលខុសត្រូវ សាងសង់ និងដំណេីរការអាជីវកម្ម ចរន្តសាច់ប្រាក់ និងការងារឡេីងវិញ?
តេីរបាយការណ៍ទិន្នន័យ ប្រជាជនក្នុង បុរី នឹងទៅជាយ៉ាងណា?
បេីម្ចាស់បុរីជាប់គុក ហេីយគេគំរាមប្តឹង ចាប់ខ្ញុំជាតំណាង
និងតំណាងណាហាមចេញមុខ រឿងម៉នដានី គេព្រមានប្តឹងចាប់ទាំងអស់😊? ? ?

ខ្ញុំកំពុងពិចារណា ថាគួរនឹងដកខ្លួនហេីយក៏នឹងស្នេីអោយភូមិដ្ឋានសន្តិភាពក្រុមការងារទាំងអស់ បញ្ចប់ភារកិច្ច សម្របសម្រួល ការដោះស្រាយរឿងបុរីចេញជាបន្ទាន់ក្នុងសប្តាហ៍នេះ ឬយ៉ាងណា‼️‼️‼️

រូបមន្ត ដុតផ្ទះ ដេីម្បីស្ងោរពងមាន់
គឺមានតែសេចក្តីវិនាស តែប៉ុណ្ណោះ
ផ្ទះក៏ឆេះ ពងមាន់ក៏ខ្លោច មេមាន់ក៏ងាប់‼️

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

03 Feb, 12:47


សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ នាថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

09 Jan, 02:54


លោក ស្រី ចំរេីន បញ្ចេញសារ ឃាតកម្មនៅថៃ យ៉ាងចាក់ដោត ថា ៖ ខ្ញុំហ៊ាននិយាយថា " អ្នកដែលចំណេញក្នុងរឿងឃាតកម្មមួយនេះគឺជាក្រុមប្រឆាំង មានសម្ព័ន្ធមិត្តជាមួយក្រុមជ្រុលនិយម ប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលកំពុងរៀបចំរដ្ឋាភិបាលខុសច្បាប់នៅក្រៅប្រទេស ហេីយអ្នកដែលខាតធ្ងន់គឺរាជរដ្ឋាភិបាលកម្ពុជា" ងាយយល់ តែមិនសាមញ្ញ‼️

ជនក្បត់ជាតិ សម រង្សុី កំពុងប្រកាច់ពុលនឹងអំណួតនយោបាយការបរទេសរបស់ខ្លួន ជាមួយ លោក សម សេរី ដែលជាសេនារីយ៉ូ លោក សម រង្សុី ហេីយកំពុងបង្កេីតកំហុសនយោបាយ និងទោសរបស់ខ្លួនកាន់តែធ្ងន់ធ្ងរទៅៗជាប្រវត្តិសាស្រ្ត ដោយចោទប្រកាន់មកលេីសម្តេច និងរាជរដ្ឋាភិបាល បែបនេះ គឺជាទង្វេី តិរិច្ឆាន គ្មានភាពជាមនុស្ស របស់អតីតមេដឹកនាំបក្សប្រឆាំងមួយនេះ។

អតីតអ្នកតំណាងរាស្ត្រកំពង់ធំបក្សប្រឆាំង(CNRP)
លោកលឹម គិមយ៉ា មកពីខាងកូតាលោក កឹម សុខា ខណៈបច្ចុប្បន្ន លោក លឹម គិមយ៉ា បាននឹងកំពុងរៀបចំចលនាថ្មី ដោយបង្កេីត និងចូលរួមជាកម្លាំងនយោបាយថ្មី សម្ព័ន្ធកម្លាំងជាតិខ្មែរ នៅក្រៅប្រទេស ដោយយកថៃ ជាមូលដ្ឋានដេីម្បីបំបែកខ្លួន ពីលោក កឹម សុខា និងជនក្បត់ជាតិ លោក សម រង្សុី ។

តេីរឿងនេះ មិនពាក់ព័ន្ធ លោក សម រង្សុី ឬជនទី៣ ទេឬ??
តេី លោក លឹម គិមយ៉ា មានពាក់ព័ន្ធនឹងចលនាលោក សម សេរីឬទេ?

លោក លឹម គិមយ៉ា យកប្រទេសថៃ ជាមូលដ្ឋាន ដេីម្បីកសាងកម្លាំងសម្ព័ន្ធជាតិខ្មែរត្រៀមចលនា អូសទាញពលករ និន្ននាកាប្រឆាំង ដេីម្បីបំបែកខ្លួន ផ្តាច់ចេញពី ក្រុមលោកកឹមសុខា និងលោកសម រង្សុី តែលោក លឹម គិមយ៉ា បែជាយករឿងកោះគុត មករិះគន់យ៉ាងខ្លាំង ធ្វេីអោយប៉ះពាល់ដល់ប្រទេសថៃ និងកម្ពុជា ស្របពេលកម្ពុជា-ថៃ កំពុងធ្វេីការលេីតំបន់ត្រួតសុីគ្នាមួយនេះ ដេីម្បីបំរេីបុព្វហេតុដល់ប្រទេសទាំងពីរ។

ក្រុមលោក កឹម សុខា និងក្រុមជនក្បត់ជាតិ លោក សម រង្សុី
សប្បាយចិត្តឬទេ បេីលោក លឹម គិមយ៉ា ដែលត្រូវគេសម្លាប់
អាចនឹងជោគជ័យក្នុងការបំបែកកម្លាំង ដកខ្លួនមកបង្កេីតកម្លាំងប្រឆាំងថ្មីបែបនេះ?

សូមបញ្ចាក់ថា លោក លឹម គិមយ៉ាត្រូវបានខ្មាន់កាំភ្លេីងបាញ់សម្លាប់យ៉ាងព្រៃផ្សៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ។

ក្នុងនាមជាមនុស្ស និងជនជាតិខ្មែរ ឈាមជ័រជាខ្មែរ😭🙏
ខ្ញុំ ស្រី ចំរេីន សូមថ្កោលទោស អំពេីបាញ់សម្លាប់អ្នកនយោបាយ
មិនថាជំនាន់ចាស់ ឬជំនាន់បន្តវេនថ្មី គឺជាទង្វេីអមនុស្សធម៌ គ្មានការគិតពិចារណាវែងឆ្ងាយប្រេីយន្តការ ស្វាសុីបាយ លាបមាត់ពពែ ទំលាក់កំហុស មកលេីរដ្ឋាភិបាលកម្ពុជា ឬថ្នាក់ដឹកនាំឬបុគ្គល ណាម្នាក់ មិនមែនជាកូនប្រុស មិនមែនជាអ្នកនយោបាយ អោយជាគំរូ ល្អ ដល់ជំនាន់បន្តវេនទេ‼️

ខ្ញុំនឹងមិនឈរអោបដៃ មេីលអំពេីព្រៃផ្សៃសម្លាប់គ្នាបែបនេះបន្តឡេីយ‼️ ហេីយខ្ញុំនឹងកំដរលេងនយោបាយ មួយនេះ ក្នុងនាមជាយុវជនបន្តវេនកម្ពុជាគ្រប់ជ្រុងជ្រោយ ‼️

បាងកក ថ្ងៃទី៩ ខែមករា ២០២៥
ស្រី ចំរេីន

#សន្តិភាព(សេដ្ឋកិច្ច- ការទូត-នយោបាយ)
#ការភិវឌ្ឍន៍
#សិទ្ធនិងយុត្តិធម៌សង្គម
#ភាពជាយុវជនបន្តវេនគ្រប់ជ្រុងជ្រោយ

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

07 Jan, 01:32


អបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥)

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

01 Jan, 00:58


រីករាយ និងសូមស្វាគមន៍ឆ្នាំសកល ២០២៥

សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេស នាឱកាសចូលឆ្នាំសកល ២០២៥ នេះ ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលគ្រប់ក្រុមគ្រួសារ និងពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ នៅបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

30 Dec, 03:12


សម្តេចតេជោ​ ហ៊ុន​ សែន​ បានបញ្ចេញសារដ៏មានឥទ្ធិពលលេីគោលនយោបាយ​ និងរបៀបវារ:នយោបាយ​ ឈ្នះ​ ឈ្នះរបស់សម្តេច​ ក្នុងការបង្រួបបង្រួមជាតិ​ សន្តិភាព​ ឯកភាពជាតិ​ បូរណភាពដែនដី​ យ៉ាងខ្លីថា​ ៖

ថ្ងៃនេះ ខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រីទៀ សីហា និងនាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តន៍នយោយឈ្នះ ឈ្នះ។

តាមពិតដូចពួកគាត់និយាយគឺការធានា
ទាំង៣យ៉ាងពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយនោះទេគឺចេញពី
សំដីរបស់ ហ៊ុន សែន ផ្សព្វផ្សាយបន្តនិង
អនុវត្តជាក់ស្តែងដោយការជឿទុកចិត្ត
ដែលបង្កើតបានសន្តិភាពការបង្រួប
បង្រួមជាតិ និងឯកភាពទឹកដីរយៈពេល
២៦ឆ្នាំ និងបើរាប់ពីការចាប់ផ្តើមអនុវត្តនយោបាយឈ្នះ ឈ្នះនាដើមឆ្នាំ១៩៩៦មានរយៈពេល២៨ឆ្នាំ។

ជំនឿទុកចិត្តក្នុងការអនុវត្តន៍នយោបាយ
ឈ្នះ ឈ្នះនៅកម្ពុជាមានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយ
ចំនួនដែលតែងតែមានការរំលោភ ពិសេសរំលោភលើកិច្ចព្រមព្រៀង
ឈប់បាញ់។

បទពិសោធន៍នៅកម្ពុជាបញ្ចប់សង្រ្គាម
ដោយគ្មានកិច្ចព្រមព្រៀង និងលិខិត
ផ្លូវការណាមួយជាក់លាក់នោះឡើយ
តែបែរជាចេញពីជំនឿទុកចិត្តទៅវិញ។

សម្តេចតេជោ​ ហ៊ុន​ សែន​
កម្ពុជា​ ២៩​ ធ្នូ​ ២០២៤​

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

26 Dec, 06:53


លោក ស្រី ចំរេីន និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជួបគ្នា ស្របពេលក្រសួងដែនដី អន្តរាគមន៍ដោះស្រាយបញ្ហាជាប់គាំងបុរី និងការដំណេីរការសាងសង់ផ្ទះជូនប្រជាជន ។

ពេលនេះខ្ញុំសូមត្រេកអរ និងសាទរជូនចំពោះ
ប្រជាជនដែលរងគ្រោះជាមួយបុរីឡេងណាវ៉ាត្រា
មានសង្ឃឹមឡេីងវិញ តាមរយៈក្រសួងអន្តរាគមន៍។

ករណីបុរីឡេងណាវ៉ាត្រា គឺបាននឹងកំពុងដោះស្រាយហេីយ
តាមយន្តការនិងគោលនយោបាយរាជរដ្ឋាភិបាល ដោយសារ
ម្ចាស់បុរី ដែលមានការទទួលខុសត្រូវ ហ៊ានប្រឈម ចិត្តជាកូនប្រុស ចេញមុខ ដោះស្រាយដោយផ្ទាល់ អាចនឹងដោះស្រាយបានលឿន ជូនប្រជាជន ព្រោះម្ចាស់បុរី មិនត្រូវបានគេប្តឹងចាប់ឡេីយ។

តែវាសនាបុរី ម៉ន ដានី ខុសពីវាសនាបុរីឡេងណាវ៉ាត្រា
ព្រោះលោកស្រី ម៉ន ដានី ត្រូវបានម្ចាស់បំណុល ប្តឹងមិនដកដៃ
តុលាការចេញដីការចាប់បន្តបន្ទាប់ ជាពិសេសត្រូវបានគេគម្រាមគ្រប់រូបភាពគ្មានត្រាប្រណី រហូតដល់លោកស្រី រត់មកជ្រក រក្សាសុវត្ថិភាពមួយរយៈពេលសិនរងចាំ ចំណាត់ការបន្តរតាមរយៈលិខិតសុំអន្តរាគមន៍ពិសេស គោរពជូនសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ខ្ញុំតែងតែបេីកបេះដូងជានិច្ច ជួយតាមលទ្ធភាព
និងការប្តេជ្ញាចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលជួយប្រជាជន
ក្នុងនាមយុវជនជំនាន់ក្រោយ
ជាមួយគ្រប់ភាគីពាក់ព័ន្ធ
ជាពិសេស គឺក្រសួងមានសមត្ថកិច្ច ភាគីម្ចាស់បំណុល
ភាគីរងគ្រោះ និងប្រជាជន។

កាលៈទេសៈនេះការសម្របសម្រួល ចាំបាច់ណាស់ត្រូវចូលជួយគ្រប់ករណីទាំងអស់
ព្រោះភាគី២កំពុងប្រឈមដាក់គ្នា និងចេញដីការចាប់នេះ
ច្បាស់ណាស់មិនអាចដោះស្រាយបញ្ហាជាប់គាំង ការសាងសង់ផ្ទះបន្ត និងបញ្ចប់វិវាទបានឡេីយ ព្រោះភ្លេីងកំពុងឆេះ។

តម្លៃ ឬកាលទេសណាក៏ដោយ ម្ចាស់បុរី ចាំបាច់ចេញមុខដោះស្រាយផ្ទាល់ ទេីបរឿងនោះ នឹងដោះស្រាយបានដោយជោគជ័យ ហេីយវិស័យអចលនទ្រព្យ និងមានភាពវិត្តន៍ល្អប្រសេីរឡេីងវិញ ខណៈក្រសួងដែនដី បាននឹងកំពុងជួយសម្រួលដោះស្រាយយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមបទបញ្ជាកណ្តាប់ដៃដែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

រូបភាព៖ ខ្ញុំ និងលោកឧកញ៉ា ឡេង ណាវ៉ាត្រា
ពិភាក្សា ផ្លាស់ប្តូរយន្តការ និងគោលនយោបាយ
ដោះស្រាយបញ្ហាដីធ្លី អចលនទ្រព្យ ដែលជាប់គាំង។

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

25 Dec, 11:20


លោក ស្រី ចំរេីន ៖ បុរី ម៉ន ដានី គម្រោងទី២៩ និងទី៣១ នឹងត្រូវសាងសង់បន្តឡេីងវិញ លុះត្រាតែលោកស្រី ម៉ន ដានី ចូលស្រុកខ្មែរ ហេីយម្ចាស់បំណុល ដកពាក្យបណ្តឹងនៅតុលការ តាមរយៈដីការចាប់ខ្លួនលោកស្រី ម៉ន ដានី ផ្អែកតាមយន្តការដោះស្រាយបញ្ហាជាប់គាំង និងគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល សម្របសម្រួល អន្តរាគមន៍មិនចាប់លោកស្រី ម៉ន ដានី បេីកផ្លូវ និងផ្តល់ដង្ហេីមដក អោយបុរីដំណេីការអាជីវកម្ម មានចរន្តសាច់ប្រាក់បង្វិលចាប់ផ្តេីមឡេីងវិញ ដេីម្បីអោយប្រជាជន ទទួលបានផ្ទះ និងប្លង់កម្មសិទ្ធដីធ្លី ដោយស្របច្បាប់ ។

លោក ស្រី ចំរេីន បញ្ជាក់ថា លោកកំពុងកាន់កូនសោរ នៃការបេីកអាជីវកម្ម និងសាងសង់ផ្ទះជូនប្រជាជន របស់បុរីម៉នដានី ផ្អែកតាមចំណាត់ការរបស់រាជរដ្ឋាភិបាល ក្រសួងមានសមត្ថកិច្ច
តាមរយៈការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
និងកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល សង្គ្រោះប្រជាជន បុរី និងវិស័យអចលនទ្រព្យនៅកម្ពុជា។

លោក ស្រី ចំរេីន បញ្ចេញព័ត៌មានផ្ទៃក្នុងមកថា
ទឹកប្រាក់ដែលលោកស្រី ម៉ន ដានី ប្រមូលពីការលក់ កន្លងមក គឺកប់ទៅលេីការទិញដី សាងសង់គម្រោងច្រេីនក្នុងពេលតែមួយ ហេីយវិភាគទីផ្សារខុស និងដេីមរឿងគឺចេញពីការប្តឹងផ្តល់នៅគំរោងទី២៩នេះផងដែរ ។

បន្ថែមពីនោះ ទ្រព្យដែលលោកស្រី ម៉ន ដានី ដាក់តម្កល់នៅម្ចាស់បំណុល មានចំនួនលេីសពីទឹកប្រាក់ដែលបានខ្ចី ប្រមាណ150% ទៅ250% នៃប្រាក់ដេីម តែម្ចាស់បណុល មួយចំនួនធំ មិនព្រមកាត់តាមតម្លៃទីផ្សារ ហេីយនៅតែចេញដីការតុលាការចាប់លោកស្រី ម៉ន ដានី ទេីបគ្រប់យ៉ាងគាំងជាប់ដោះមិនចេញរហូតមកទាល់ពេលនេះ ។

ជាសរុបលោកស្រី ចំរេីន បង្ហាញគន្លឹះថា
រឿងនេះងាយដោះស្រាយតាមយន្តការ គោលនយោបាយ ដែលលោកស្នេីសុំ និងជាពិសេសតួអង្គលោកស្រី ម៉ន ដានី ចូលស្រុកខ្មែរ និងបេីកដំណេីរការអាជីវកម្មឡេីងវិញ។

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

24 Dec, 12:07


ប្រសាសន៍សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពង់​ ជូនទៅក្រសួងមានសមត្ថកិច្ច​ លេីយន្តការដោះដោយឡែក​ ដោះស្រាយបញ្ហាបុរីដែលមានបញ្ហា​ ការចេញប្លង់ជូនប្រជាជន​ដែលបានទិញដោយស្របច្បាប់ជូនប្រជាជន​ និងសង្គ្រោះបុរីដែលជាប់គាំង​ ឬក្ស័យធន​ ត្រូវជួយទាំងភាគីបុរី​ និងភាគីអតិថិជន​ ព្រោះម្ចាស់បុរី​ មានសុចរិតភាព​ ឆន្ទៈ​ ចេញមុខ​ និងការទទួលខុសត្រូវដោះស្រាយជាមួយប្រជាជន​ ពោលគឺមិនរត់ចោលប្រជាជន​ ។

សូមជូនពរ​ ប្រជាជននៃបុរីម៉នដានីទាំងអស់​ ទទួលបានប្លង់កម្មសិទ្ធ​ និងលោកស្រី​ ម៉ន​ ដានី​ ចូលស្រុកវិញ​ បន្តសាងសង់​ ដោះស្រាយ
តាមយន្តការ​ គោលនយោបាយឈ្នះឈ្នះ​ តាមនយោបាយមិនចាប់ម្ចាស់បុរី​ ដែលត្រឹមត្រូវ។


សូមអរគុណ​

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

24 Dec, 09:03


លោក ស្រី ចំរេីន អតីតមេដឹកនាំចលនាយុវជន
ប្តឹងរំលាយ និងផ្តួលគណបក្សប្រឆាំង ចេញមុខការពារប្រជាជនដែលរងគ្រោះជាមួយបុរីម៉នដានី និងស្នេីសុំរាជរដ្ឋាភិបាលអន្តរាគមន៍ កុំអោយមានវប្បធម៌ បិទដង្ហេីម បិទផ្លូវ ម្ចាស់បុរី ដែលកំពុងដោះស្រាយបញ្ហា និងស្នេីសុំអោយលោកស្រី ម៉ន ដានី ចូលស្រុកខ្មែរ ដោះស្រាយការសាងសង់ផ្ទះជូនប្រជាជន គ្រប់គ្រងទិន្នន័យបុរី និងដំណេីរការអាជីវកម្មបុរី ឡេីងវិញអោយមានចរន្តសាច់ប្រាក់ និងចង្វាក់ការងារនៃវិស័យអចលនទ្រព្យដែលជាប់គាំងមួយផ្នែកធំ ក្រោមការត្រួតពិនិត្យពីក្រសួង មានសមត្ថកិច្ច និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧។

លោកស្រី ចំរេីន បញ្ចេញសារយ៉ាងចាក់ដោតថា ៖
ថ្ងៃនេះខ្ញុំសូមរំលឹក និងចោទជាសំនួរថា៖

បេីគេបិទម៉នដានី មិនអោយមានចរន្តសាច់ប្រាក់ និងដំណេីរការអាជីវកម្ម ក្នុងបុរីម៉នដានី តេីម៉នដានី មានលុយឯណា បេីកប្រាក់ខែអោយបុគ្គលិក ចាក់សាំង អាហារហូបចុក ដោះស្រាយបញ្ហាបន្ទុកគ្រួសារ បង់ទឹកបង់ភ្លេីង និងប្រតិបត្តិការការដោះស្រាយបញ្ហាជាប់គាំងបុរីម៉នដានី ជាមួយក្រសួង ភាគីពាក់ព័ន្ធ បានដោយរលូន?

នេះមិនខុសអីពីសម្លាប់ បិទដង្ហេីមបុរីម៉នដានីទាំងរស់នោះទេ
ការសាងសង់បន្ត ក៏ត្រូវការលុយ‼️
ការដោះស្រាយក៏ត្រូវការលុយ‼️

ដល់តែមានគេបិទ(នឹងបញ្ចេញពេលបន្ទាប់) ទាល់ច្រកបែបនេះ
តេីម៉នដានី មានដង្ហេីមដក ដេីម្បីមានចរន្តសាច់ប្រាក់ប្រតិបត្តិការឬទេ? តេីវាសនា ប្រជាជននៅបុរីម៉នដានីទី២៩ និងទី៣១
ទៅជាយ៉ាងណា? មានលុយមកសាងសង់បន្ត ដំណេីរការបានឬទេ? បេីចេញដីការចាប់ម៉នដានី ម្លឹងៗ សុទ្ធតែកំពូលមនុស្សនៅស្រុកខ្មែរ ទាំងអំណាច ទាំងលុយ? រឿងនេះខ្ញុំនៅស្ងៀមមិនកេីតទេ‼️

បេីក្នុងខណៈនេះ មានក្រុមជ្រុលនិយម
ឆ្លៀតឱកាសចង់យកបុរីម៉នដានី
ដោយចង់ដូរឈ្មោះបុរីចេញដោយក្រុមមួយតូច
គេងចំនេញនយោបាយផ្ទាល់ខ្លួន ឬក្រុមខ្លួន ដោយគ្មានអៀនខ្មាស់

តាំងដែលបុរីម៉នដានី នៅដំណេីរការធម្មតា និងកំពុងដោះស្រាយ។

ខ្ញុំនឹងសុំកិច្ចអន្តរាគមន៍រឿងនេះទៅប្រមុខរាជរដ្ឋាភិបាល និងក្រសួងមានសមត្ថិកិច្ចបន្ថែមលេីករណីខាងលេីនេះស្របតាមប្រសាសន៍ដ៏ថ្លៃថ្លាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយក្រសួងពិនិត្យ និងផ្តល់ឱកាសម្ចាស់បុរី បេីកដំណេីរការអាជីវកម្មបុរីឡេីងវិញ និងអោយបន្តមានចរន្តសាច់ប្រាក់បង្វិលក្នុងក្រុមហ៊ុននិងបុរី ឈានទៅដល់ការសាងសង់ផ្ទះបន្តជូនប្រជាជនដែលបានបង់ប្រាក់រួច ឬកំពុងបង់រំលោះ។

ខ្ញុំ ស្រី ចំរេីនសង្ឃឹមជឿជាក់យ៉ាងមុតមាំថា បុរីម៉នដានី និងប្រជាជន
ដែលទិញផ្ទះពីបុរីម៉នដានី រាបពាន់គ្រួសារ នឹងទទួលបានយុត្តិធម៌ និងផ្ទះសម្រាប់សម្រាប់ស្នាក់នៅ ដោយអោយម៉នដានី ត្រលប់ចូលស្រុកខ្មែរវិញ ចេញមុខដោះស្រាយ សាងសង់ផ្ទះជូនប្រជាជន
ក្រោមការសម្របសម្រួលពីភូមិដ្ឋានសន្តិភាព និងលោក ស្រី ចំរេីន។

ដោយឡែកម្ចាស់បំណុល និងទទួលបានយន្តការឈ្នះឈ្នះ
ពីប្រមុខរាជរដ្ឋាភិបាល សំដៅដល់ស្នេីម្ចាស់បំណុល
បន្ធូរបន្ថយកំដៅប្តឹងផ្តល់គ្នាជាមួយម្ចាស់បុរី និងកាត់ទ្រព្យដោយតម្លាភាព សុចរិតភាព ភាពជាកណ្តាល ពោលគឺឈ្នះឈ្នះទាំងអស់គ្នាសំខាន់ គឺប្រជាជនបានផ្ទះស្នាក់នៅ បានប្លង់កម្មសិទ្ធ ម្ចាស់បំណុលបានទ្រព្យដែលនឹងត្រូវកាត់ ក្រិមការសម្របសម្រួលពីក្រសួង និងយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ហេីយម្ចាស់បុរីបេីកដំណេីរការអាជីវកម្មឡេីងវិញ។

ខ្ញុំមានកូនសោរ សម្រាប់ដោះស្រាយបញ្ហាបុរី
និងជួយប្រជាជន តែសូមកុំអោយពួកខ្ញុំដេីរដល់ផ្លូវទាល់
អ្នករងគ្រោះគឺប្រជាជន‼️

ខ្ញុំក្នុងនាម តំណាងពេញសិទ្ធ របស់
លោកស្រី ម៉ន ដានី ដែលកំពង់រក្សាសុវត្ថិភាព នៅក្រៅប្រទេស គឺសូមបញ្ជាក់ថា

លោកស្រី ម៉ន ដានី មានឆន្ទៈ មានសុចរិភាព ការទទួលខុសត្រូវគ្រប់យ៉ាងទាំងអស់ ដែលបានកេីតឡេីង ជាកំហុសរបស់លោកស្រី ហេីយលោកស្រីបានប្តេជ្ញាដោះស្រាយបញ្ហាជាប់គាំងខាងលេីនេះ ក្រោមការសម្របសម្រួលផ្ទាល់របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាពិសេស គឺប្រសាស៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ធ្វេីយ៉ាងណា បញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ
បន្តការសាងសង់ផ្ទះជូនប្រជាជន និងក្រសួងវាស់វែងប្រគល់ប្លង់កម្មសិទ្ធសំគាល់អចលនវត្ថុជូនប្រជាជន តាមគោលនយោបាយរាជរដ្ឋាភិបាលដាច់ចេញនាពេលថ្មីៗនេះ។


ពីអតីតៈ មេដឹកនាំចលនាយុវជន ផ្តួលរំលំនិងរំលាយគណបក្សប្រឆាំង

24 -12-2024
ដោយក្តីគោរពអំពីខ្ញុំ
ស្រី ចំរេីន

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

21 Dec, 10:09


រំលឹកប្រសាសន៍​ និងសន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ជាភាសាអង់គ្លេស​ ប្រកបដោយអត្ថន័យ​ និងមានសារៈសំខាន់​ ៖​

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

20 Dec, 06:58


លោក​ ស្រី​ ចំរេីន​ លេីកឡេីងពីបញ្ហាសន្តិសុខជាតិ​ ក្នុងមានជាយុវជនជំនាន់ក្រោយ​ ថា៖​ កម្ពុជា​ គួរតែបង្កេីត
"​ ក្រសួង​ សន្តិសុខសាធារណៈ​ "
"​ Ministry of Public Security (Cambodia)"​

តាមរយៈសារយ៉ាងខ្លី​ប្រកបដោយអាថ៌កំបាំងថា​៖

ក្នុងនាមខ្ញុំបាទ​ យុវជនជំនាន់ក្រោយ​ និងបាន
ឆ្លងកាត់បទពិសោធ ទទួលជំនួបថ្នាក់ដឹកនាំ
សន្តិសុខផ្ទៃក្នុងជាតិ​ នៅតំបន់អាសុី​

ខ្ញុំបានយល់ឃេីញថា​
កម្ពុជា​ គួរតែបង្កេីត
"​ ក្រសួង​ សន្តិសុខសាធារណៈ​ "
"​ Ministry of Public Security (Cambodia)"​

២០​ ធ្នូ​ ២០២៤​
ស្រី​ ចំរេីន​៚

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

03 Dec, 09:00


លោក​ ស្រី​ ចំរេីន​ ប្រតិកម្មទៅនិងស្ថានទូត​ និងអគ្គកុងស៊ុល​ ដែលបំរេីប្រជាជនខ្មែរ​ និងតំណាងជាតិខ្មែរ​ តែហាក់មិនសហការ​ ឬខ្វល់ខ្វាយចំពោះពលរដ្ឋ​ ខណៈលោកមិនបញ្ចេញថា​ ប្រទេសណានោះទេ​ នៅអាសុី​ ដែលរឿងនេះទំនងជាប៉ះលេីរូបលោកផ្ទាល់​។

លោកបានបង្ហោះសារក្នុងបណ្តាញសង្គមថា៖

ខ្ញុំមិនចង់ប៉ះពាល់អ្នកណាទេ​ ព្រោះសុទ្ធតែមន្ត្រីបំរេីរាស្ត្រ​ មនុស្សក្នុងបក្សតែមួយ​ ខ្ញុំខំអត់ធ្មត់ណាស់​ ខាំស្មៅណាស់​ តែទុកមិនបានទេរឿងនេះ​ប៉ះពាល់ដល់សតិអារម្មណ៍បក្ស​ និងប្រជាជន។ តែសំខាន់
វាប៉ះលេីជីវិតខ្ញុំផ្ទាល់​ នៅទីនេះ​‼️‼️‼️‼️

ឆាប់ៗនេះ​ ខ្ញុំនឹងជម្រាបជូនបងប្អូនខ្មែរ
ពីរឿងដែលខ្ញុំជួបផ្ទាល់​ នៅស្ថានទូតខ្មែរ​ និងអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសមួយនៃតំបន់អាសុី​ ។

កេីតលេីរូបខ្ញុំប៉ុណ្ណឹងទៅហេីយ
ចុះទំរាំពលរដ្ឋខ្មែរ​ ? ? ?
ហេតុអ្វីមិនសាមគ្គីគ្នា​?
ហេតុអ្វីខ្មែរមិនស្រលាញ់ខ្មែរ?

សូមមិននិយាយអ្វីពេលនេះ​
ទុកអោយប្រជាជន​ និងថ្នាក់ដឹកនាំលោកពិនិត្យសម្រេច🙏

ពីខ្ញុំបាទ​ ស្រី​ ចំរេីន
មនុស្សដែលក្រុមមួយ​នោះ​ តាមកំចាត់​ និងធ្វេីបាប!
ខ្ញុំមិនអោយក្រុមលោកតាមមកកំចាត់​ ធ្វេីបាបខ្ញុំនោះទេ
តែខ្ញុំត្រូវរស់​ មានជីវិត​ មានសេរីភាព​ ដេីម្បី​ គោលដៅខ្ញុំ
ប្រជាជន​ និងជាតិរបស់ខ្ញុំ​ ។

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

02 Dec, 01:12


ថ្ងៃនេះ​ សូមចូលរួមអបអរសាទរ
ខួបអនុស្សាវរីយ៍លើកទី៤៦
"​ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា"​

២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

29 Nov, 04:49


សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ រំលឹកអនុស្សាវរីយ៍​
លោកធ្លាប់ជិះកង់បុកសម្តេចតេជោ​ កុំអោយជួប​ ឬនៅក្បែរម៉ែ​ ។ សម្តេចបន្ថែមថា​ សម្តេច​ផ្ទាល់​ និងសម្តេចគតិព្រឹទ្ធ​ ធ្លាប់ត្រូវបានគេចាប់ឃុំឃាំង​
កំឡុងពេល​ សម្តេចតេជោ​ រត់ទៅវៀតណាម​ ដេីម្បីសុំជំនួយ​ នៃដំណេីរឆ្ពោះទៅរកការសង្គ្រោះជាតិ​ អោយជាតិខ្មែរ​ មានសន្តិភាព​ បង្រួបបង្រួមជាតិ​ ឯកភាពជាតិខ្មែរ​ ឡេីងវិញ​ រហូតមានសព្វថ្ងៃនេះគឺដោយសារ​ សន្តិភាព​ និងការលះបង់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេច​គតិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ដែលគ្រាស្រុកមានសង្គ្រាម​ សម្តេចក៏ត្រូវបានភាគីវៀតណាមចាប់ឃុំខ្លួន​ រីឯឧត្តមភរិយា​ ដែលនៅឆ្ងាយពីគ្នា​ ក៏ត្រូវគេឃុំខ្លួន​ទាំងមានពោះ​ ៧ខែ​ គឺសម្តេចធិបតី​ ។

តែបុណ្យវាសនាខ្ពស់​ គួបផ្សំនឹងប្រាជ្ញា​ ស្មារតី​ ឈ្លាសវៃ​ របស់សម្តេច​ លោកត្រូវបានវៀតណាមដោះលែង​ការឃុំខ្លួន​ រួចក៏សម្រេចជួយសម្តេចតេជោ​ ហ៊ុន​ សែន​ នាំយកសន្តិភាព​ ជូនកម្ពុជា​ ។

ដូចនេះសន្តិភាព​ គឺមានតម្លៃបំផុតសម្រាប់ជាតិ​ ប្រជាជន​ ។ សម្តេចលះបង់គ្រប់យ៉ាងដេីម្បីបុព្វហេតុ​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ និងប្រជាជន។

គ្មានសន្តិភាព​ ស្ថេរភាពនយោបាយ​ និងការឯកភាពជាតិទេនោះ​ កុំនិយាយឡេីយរឿងអភិវឌ្ឍ​ និងសេរីភាព​ ។

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

26 Nov, 16:23


សម្តេចធិបតី​ នាយករដ្ឋមន្ត្រី​ ៖​
ស្នេីអោយម្ចាស់បុរី​ ម្ចាស់បំណុល​ និងអតិថិជន
ដោះស្រាយដោយសន្តិវិធី​ យោគយល់​ អត់ធ្មត់
មានសុច្ចរិតភាព​ និងសេចក្តីថ្លៃថ្នូរ​ក្នុងការដោះស្រាយ​ និងភាពជាម្ចាស់ការ ជាពិសេស៖

-ជៀសអោយបាន​ គឺកុំមានការចាប់ចងម្ចាស់បុរី
​ ដេីម្បីផ្តល់ឱកាសអោយម្ចាស់បុរី​ មានលទ្ធភាពបន្តការដោះស្រាយ​ ចរន្តសាច់ប្រាក់
បន្តអាជីវិកម្មឡេីងវិញ

-​ ការដោះស្រាយការសាងសង់ផ្ទះជូនពលរដ្ឋអោយបានឆាប់

-អតិថិជន​ ត្រូវទៅបង់ប្រាក់បន្តជូនបុរី​ ដេីម្បីមានចរន្តសាច់ប្រាក់​ បង្វិលក្នុងអាជីវកម្មបុរី​ និងការសាងសង់ផ្ទះបន្តបញ្ចប់ជូនពលរដ្ឋ

-​ការកាត់កងបំណុល​ ដោះស្រាយត្រូវមាន​
សុច្ចរិតភាព​ សេចក្តីថ្លៃថ្នូ​ កាត់កង​ដោយសន្តិវិធី​ ជៀសពីការដោះស្រាយក្នុងប្រព័ន្ធតុលាការ​ បេីអាចជៀសបាន​ គឺជៀស​អោយផុត​ ដេីម្បីកាត់បន្ថយភាពស្មុកស្មាញ​ ការចំណាយ​ប្រាក់ និងអូសបន្លាយពេលវេលាដោះស្រាយរាំងស្ទះដល់ពលរដ្ឋ។

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

26 Nov, 15:43


សម្តេចធិបតី​ ៖​ ការចាប់ម្ចាស់បុរី​ មិនមែនជារឿងល្អ​ ឬយន្តការដោះស្រាយនោះទេ!

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

26 Nov, 12:02


ការដោះស្រាយបញ្ហាជាប់គាំង និងវិវាទរបស់បុរី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ឱ្យក្រសួងត្រូវបន្តសហការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយយកគោលការណ៍យោគយល់គ្នាក្នុងគ្រាលំបាកជាចម្បង និងការពារបាននូវស្ថេរភាពឧស្សាហកម្មអចលនទ្រព្យ។

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

25 Nov, 03:52


ការរៀបចំច្បាប់​ អនុវត្តច្បាប់
គឺសម្រាប់តម្រង់ទិសអនាគតកម្ពុជា​
សន្តិភាព​ ច្បាប់​ ការអភិវឌ្ឍន៍​

ភូមិដ្ឋានក្សេមក្សាន្ត
ភូមិដ្ឋានសន្តិភាព​
ភូមិឃុំមានសុវត្ថិភាព​

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

21 Nov, 04:48


ឯកឧត្តម កើត រិទ្ធ លើកទឹកចិត្តឲ្យអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការពន្លឿនការដោះស្រាយវិវាទជូនពលរដ្ឋឲ្យមានប្រសិទ្ធភាព

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

20 Nov, 11:43


លោក ស្រី ចំរេីន បង្ហោះសារលេីបណ្តាញសង្គម អំពីយុវជនបន្តវេន លេីកិច្ចនយោបាយការទូត សេដ្ឋកិច្ច និងសន្តិភាព ផ្អែកលេីភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចការទូតក្នុងតំបន់ និងពិភពលោក ។

លោកបន្តថា ពេលសមស្របខាងមុខកាលទេសអំណោយផលគួបផ្សំ សមត្ថភាព និងទេពកោសល្យ លោកនិងចូលរួមតស៊ូមតិ ក្នុងកិច្ចការសង្គម រដ្ឋសភា និងសភាយុវជនបន្តវេនកម្ពុជា។

លោកបានបង្ហាញខ្លឹមសារថា ៖

១. នយោបាយសេដ្ឋកិច្ច ការទូត និងសតិអារម្មតំបន់
ផ្អែកលេីភូមិសាស្ត្រនយោបាយក្នុងតំបន់ គឺសំខាន់
សម្រាប់ការទាញវិនិយោគ ទេសចរណ៍ និងភាពប្រសេីរឡេីង
នៃកម្ពុជា យេីងមិនអាចរស់តែម្នាក់ឯង ខ្លាំងតែម្នាក់ឯងទេ
គឺត្រូវកួតប្រជែង ក្នុងសមរភូមិសន្តិភាពការទូតនយោបាយ និងសេដ្ឋកិច្ច ។

២.ផ្អែកលេីរដ្ឋធម្មនុញ្ញ ពលរដ្ឋមានកាតព្វកិច្ច ចូលរួមកិច្ចការសង្គម នយោបាយ សេដ្ឋកិច្ច វប្បធម៌ សាសនា ជារឿងល្អបំផុត ក្នុងការឈឺឆ្អាលរឿងកិច្ចការជាតិ និងអង្គនីតិប្រតិបត្តិ ព្រោះពេលខ្លះ យេីងជិះសេះលែងដៃមែន[...]

៣.មិនចំលែកទេ ដែលពលរដ្ឋ សកម្មជនបរិស្ថាន សកម្មជននយោបាយ
អ្នកតាមដាន វិភាគព្រឹត្តការណ៍សង្គម ចែករំលែកចំនុចអវិជ្ជមានរបស់អង្គនីតិប្រតិបត្តិ បង្ហាញដល់មហាជន ព្រោះយេីងមានចំនុចល្អ និងចំនុចខ្សោយច្រេីនអោយពលរដ្ឋឃេីញនឹងភ្នែក។ ថ្នាក់ដឹកនាំកំពូលប្រឹងស្រែក ថ្នាក់ក្រោមមួយចំនួនតូចឆ្លៀតឱកាស ហេីយធ្វេីអោយខូចរបៀបវារៈនយោបាយបក្សនិងកិត្តិយសថ្នាក់ដឹកនាំកំពូល ។

៤.មន្ត្រីល្អ ត្រូវបានគេគៀប គ្មានឱកាសបញ្ចេញសមត្ថភាពជូនជាតិ ជូនមេ ជូនថ្នាក់ដឹកនាំ ធ្វេីល្អហេីយ តែគេយកក្រេឌីតមុន ព្រោះគ្មានបក្សពួក គ្មានខ្សែរ គេធ្វេីបាបសតិអារម្ម គំរាមគំហែងមន្ត្រីគ្រាប់ល្ពៅ មានឱកាស មិនគោរពចាស់ទុំ ឬរៀមច្បង។
តែក៌មានមន្ត្រីមួយចំនួនធំ ល្អបំផុត ធ្វេីបានល្អហេីយ ។

៥.យុវជន ចង់ទទួលបានការកែទម្រង់ប្រកបដោយប្រសិទ្ធភាព
តម្លាភាព ប្រកបដោយគុណធម៌ ភាពជាមនុស្ស សច្ចធម៌ ទសពិធរាជធម៌ របស់មេដឹកនាំគ្រប់ជាន់ថ្នាក់ គិតប្រយោជន៍ជាតិ ប្រជាជនជាធំ បិទបញ្ចប់នយោបាយ លាបពណ៌ បក្សពួក ខ្សែបណ្តាញ ដេីម្បីជាតិប្រែមុខមាត់ថ្មី ឈ្នះទៅលេីសមរភូមិការទូតសមរភូមិនយោបាយ ក្នុងតំបន់ និងពិភពលោក។

៦.បេីមានឱកាស កាលទេស អំណោយផល
ពេលសមស្របណាមួយ ខ្ញុំនឹងអភិវឌ្ឍន៍ខ្លួន ចូលរួមកិច្ចការជាតិ
អោយកាន់តែមានប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ តម្កល់ប្រយោជន៍ជូនជាតិ និងប្រជាជន ។

៧.ខ្ញុំបាទសូមគាំទ្រ និងលេីកទឹកចិត្ត យុវជន ពលរដ្ឋ
ចូលរួមអោយសកម្មក្នុងជីវភាពនយោបាយជាតិ
ព្រោះពលរដ្ឋម្នាក់ ជាអង្គបោះឆ្នោត កំណត់ជោគវាសនាជាតិ។

ជាទស្សនរបស់ខ្ញុំ៖
-ពលរដ្ឋម្នាក់ ជាអ្នកនយោបាយម្នាក់
-ពលរដ្ឋម្នាក់ ជាអ្នកការទូតម្នាក់
-ពលរដ្ឋម្នាក់ ជាអ្នកសេដ្ឋកិច្ចម្នាក់
-ពលរដ្ឋម្នាក់ ជាសារព័ត៌មានម្នាក់
-ពលរដ្ឋម្នាក់ ជាអ្នករក្សា ការពារសន្តិភាព និងអភិវឌ្ឍជាតិ
-ពលរដ្ឋម្នាក់ ជាមន្ត្រីយុត្តិធម៌ម្នាក់

ខ្មែរសាមគ្គី គឺខ្មែរខ្លាំង

៚ ស្រី ចំរេីន

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

18 Nov, 14:18


អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប «ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី»

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

04 Nov, 03:42


នាព្រឹកនេះ​ ៤​ វិច្ឆកា​ ២០២៤

ប្រជាជននៃគំរោងបុរីម៉នដានីទី២៩​ ដែលពុំបានមកធ្វេីបច្ចុប្បន្នភាពកន្លងមក​ បានមកធ្វេីបច្ចុប្បន្នភាព​ និងទទួលសេវា​ ពាក្យស្នេីសុំផ្ទេរកម្មសិទ្ធអ្នកកាន់កាប់អចលនវត្ថុ​ នៅទីស្តីការក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់។

សម្របសម្រួល​ និងដឹកនាំរួម
ក្នុងក្របខណ្ឌបុរី​ ដោយ​ ភូមិដ្ឋានសន្តិភាព​

សូមអរគុណ​

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

01 Nov, 14:03


សូមជម្រាបជូនដំណឹង

ខណៈនេះ​ សន្តិសុខ​ និងប្រជាជនបានចាប់បានមុខសញ្ញាលួចកាត់ខ្សែភ្លេីង​ គាស់​ និងបំផ្លាញទ្រព្យសម្បត្តិឯកជន​(ប្រជាជន)​ ​នៅគំរោងម៉នដានីទី២៩។

ក្រុមការងារ​ បាននឹងកំពុងទំនាក់ទំនងជាមួយ
អាជ្ញាធរមូលដ្ឋាន​ ប៉ុស្តិនគរបាលរដ្ឋបាលឃុំព្រះនិពាន្ត​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ។

សន្តិសុខ​ និងប្រជាជនបានកំណត់មុខសញ្ញា​បានហេីយ​ នឹងបានកំពុងបន្តនីតិវិធី​។

សូមអ្នកពាក់ព័ន្ធនឹងមុខសញ្ញា​មេត្តា​ ដកខ្លួនជាបន្ទាន់​ កុំលូកដៃ​ និងអន្តរាគមន៍
ខណៈដែលសមត្ថកិច្ចនឹងមិនលេីកលែងឡេីយ​
ចំពោះករណីចោរកម្ម​ ដេីម្បីសុវត្ថិភាព​ប្រជាជន​ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

សូមសំណូមពរ​ ដល់សមត្ថកិច្ចមេត្តាចាត់វិធានការតាមផ្លូវច្បាប់​ ចំពោះជនប្រព្រឹត្តបទល្មេីស​។

សូមអរគុណ​

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

01 Nov, 11:21


ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់
ប្រកាសជូនដំណឹងដល់អតិថិជន​ បុរីម៉នដានីទី22
ស្ថិតនៅភូមិស្រែអំពិល​ សង្កាត់ស្នោរ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​

ដេីម្បី៖​ បំពេញពាក្យស្នេីសុំផ្ទេរកម្មសិទ្ធ​ សម្រាប់អតិថិជនបង់ប្រាក់គ្រប់ចំនួន១០០%​ និងធ្វេីបច្ចុប្បន្នកម្មទិន្នន័យអតិថិជនដៃលមិនទាន់បង់ប្រាក់គ្រប់ចំនួន។

-ទីតាំង​ នៅទីស្តីការក្រសួង​ដែនដី​
-នៅថ្ងៃទី៥​ ខែវិច្ឆកា​ ឆ្នាំ២០២៤​
-ជាន់ទី១​ បន្ទប់លេខ​១១៤​
-រយៈពេល​ ០១ថ្ងៃ(មួយថ្ងៃគត់)​

សូមអានលិខិត

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

01 Nov, 11:13


ឯឧ​ ឧប​ សាយ​ សំអាល់​
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​

លិខិតជម្រាបជូន

ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ

ស្តីពីការស្នើសុំចាត់ លោកប្រធានមន្ទីរ ដ.ន.ស.ស រាជធានីភ្នំពេញ លោកប្រធានការិយាល័យ ដ.ន.ស.ភនៃរដ្ឋបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ

ដើម្បី៖ ចុះវាស់វែងដីឡូតិ៍ ត្រៀមលក្ខណៈចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ចុះបញ្ជីបំបែកក្បាលដី និង/ឬចុះបញ្ជីផ្ទេរកម្មសិទ្ធជូនអតិថិជនរបស់គម្រោង អភិវឌ្ឍន៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលក្នុងនោះមានបុរីម៉នដានី ចំនួន ០៤គំរោង ដូចជា ៖

១. គំរោងបុរី ម៉ន ដានី ទី២៤ ស្ថិតនៅ ភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ
២. គំរោងបុរី ម៉ន ដានី ទី២៥ ស្ថិតនៅ ភូមិស្រែរាជ្ចៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៣. គំរោងបុរី ម៉ន ដានី ទី២៦ ស្ថិតនៅភូមិប្រាសាទ សង្កាត់ស្នោរ ខណ្ឌកំបូល និងភូមិតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៤. គំរោងបុរី ម៉ន ដានី ទី៣១ ស្ថិតនៅភូមិប្រាសាទ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

01 Nov, 10:28


សេចក្តីជូនដំណឹង​
ស្តីពីការចុះពិនិត្យវាស់វែងបំបែកក្បាលដីជូនប្រជាជននៅគំរោងម៉នដានីទី៣១​ ស្ថិតនៅភូមិប្រាសាទ​ សង្កាត់ស្នោរ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

01 Nov, 04:57


សេចក្តីជូនដំណឹង​
ស្តីពីការចុះវាស់វែងផ្ទះ​ និងដីឡូតិ៍គំរោងម៉នដានីទី២៥​ ស្ថិតនៅភូមិស្រែរាជ្ចៈ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ​។

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

26 Oct, 06:55


សេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថា្នក់ជាតិ​ ២៣ តុលា ២០២៤។

#ភូមិដ្ឋានសន្តិភាព
#សន្តិភាព​
#ការអភិវឌ្ឍន៍

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

24 Oct, 13:31


សូមគោរពជម្រាបជូនឯកឧត្ដមប្រធាន និងក្រុមការងារមេត្តាជ្រាបថា ក្រោយពីមន្ទីរ បានចេញសេចក្ដីជូនដំណឹងឱ្យអតិថិជនបុរីKP ម៉ន ដានី គម្រោង២៩ ដែលខ្វះឯកសារ (សរុប ១៣៥៩ ក្បាលដី) មកដាក់ឯកសារបន្ថែមនៅមន្ទីរ ជាលទ្ធផលទទួលបានដូចខាងក្រោម:

១.គិតចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ មន្ទីរបានទួលចំនួន ៣០៥ក្បាលដី (ផ្ទះ)

២.ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ មន្ទីរបានទទួលចំនួន ៣៥ក្បាលដី (ផ្ទះ)

៣.ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ មន្ទីរបានទទួលចំនួន ៦២ក្បាលដី (ផ្ទះ)

៤.ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ មន្ទីរបានទទួលចំនួន ៣៨ក្បាលដី (ផ្ទះ)

៥.ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ មន្ទីរបានទទួលចំនួន ៤៨ក្បាលដី (ផ្ទះ)

៦.បូកយោង អ្នកខ្វះឯកសារសរុបចំនួន ១៣៥៩ក្បាលដី (ផ្ទះ) ក្នុងនោះ÷
       -អ្នកមកប្រគល់ឯកសារមានចំនួន ៤៨៨ក្បាលដី (ផ្ទះ)
       -អ្នកមិនទាន់មកប្រគល់ឯកសារមានចំនួន ៨៧១ក្បាលដី (ផ្ទះ)

ដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ🙏🙏

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

22 Oct, 07:26


លោក​ ស្រី​ ចំរេីន​ លេីកឡេីងក្នុងបណ្តាញសង្គម X និង​ Facebook របស់លោក
នាព្រឹកនេះថា៖

សូមកុំអោយមានបដិនីតិវិធី...

ព្រោះថាការបង្កេីតអោយមានបដិនីតិវិធី​ច្រេីនចំពោះកិច្ចការអនុវត្តណាមួយ នោះកិច្ចការដែលត្រូវដោះ​ស្រាយ ត្រូវអូសបន្លាយពេលវេលា​ ខាតបង់ប្រយោជន៍រួមរបស់ប្រជាជន​ និងជាតិ​ ជាពិសេស​ គឺការដាក់សម្ពាធ​ និងបន្ទុកដល់ភាគីពាក់ព័ន្ធចំពោះកិច្ច ។

លោកស្នេីថា​ រឿងខ្លះកាត់ឲ្យខ្លីបាន​ សូមស្នេីឲ្យកាត់បន្ថយនីតិវិធីដែលនាំឲ្យស្មុគស្មាញចេញ....

ប្រសិនបេីអនុវត្ត​ ហើយបង្កេីតនីតិវិធីច្រេីនពេក​ គឺបង្ករជាភាពស្មុកស្មាញ​ ខាតបង់ប្រយោជន៍ប្រជាជន​ ហេីយអ្នកដែលទទួលខុសត្រូវដោះស្រាយ​  ក៏នឹងត្រូវបានដកខ្លួន​ពីកិច្ចការងារនេះព្រោះតែមានករណីបដិនីតិវិធី។

ព្រោកាលទេសនេះ​ មិនអាចរកខុសត្រូវភ្លាមៗ​ ចង្អុលមុខគ្នាទៅវិញទៅមកបានទេ​ សំខាន់គឺគោលជំហរដោះស្រាយបញ្ហាចំពោះមុខ​ ជោគជ័យ​ និងឈ្នះ​ ឈ្នះ​ ។

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

22 Oct, 03:23


សូមគោរពជម្រាបជូនឯកឧត្ដមប្រធាន និងក្រុមការងារមេត្តាជ្រាបថា ក្រោយពីមន្ទីរ បានចេញសេចក្ដីជូនដំណឹងឱ្យអតិថិជនបុរីKP ម៉ន ដានី គម្រោង២៩ ដែលខ្វះឯកសារ (សរុប ១៣៥៩ ក្បាលដី) មកដាក់ឯកសារបន្ថែមនៅមន្ទីរ ជាលទ្ធផលទទួលបានដូចខាងក្រោម:

១.គិតចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ មន្ទីរបានទួលចំនួន ៣០៥ក្បាលដី (ផ្ទះ)

២.ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ មន្ទីរបានទទួលចំនួន ៣៥ក្បាលដី (ផ្ទះ)

៣.បូកយោង អ្នកខ្វះឯកសារសរុបចំនួន ១៣៥៩ក្បាលដី (ផ្ទះ) ក្នុងនោះ÷
-អ្នកមកប្រគល់ឯកសារមានចំនួន ៣៤០ក្បាលដី (ផ្ទះ)
-អ្នកមិនទាន់មកប្រគល់ឯកសារមានចំនួន ១០១៩ក្បាលដី (ផ្ទះ)

ដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ🙏🙏

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

19 Oct, 05:01


សម្តេចធិបតី ហ៊ុន ម៉ាណែត ៖​ សព្វថ្ងៃនេះ​ ខ្ញុំមិនបានឈឺក្បាល និងខ្វល់ខ្វាយចំពោះអ្នកណាជេរ ឬរិះគន់ដល់ខ្ញុំនោះឡើយ សំខាន់ក្នុងនាមនាយករដ្ឋមន្រ្តី គឺខ្ញុំត្រូវខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណាជួយជាតិមាតុភូមិ ឲ្យទទួលបានផលល្អប្រសើរបន្ថែមទៀតប៉ុណ្ណោះ។

១៩​ តុលា​ ២០២៤​

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

18 Oct, 04:03


កម្ពុជា ទម្រាំមានថ្ងៃនេះ
គ្រប់យ៉ាងមិនកេីតឡេីងដោយចៃចន្យទេ
គឺកេីតឡេីងដោយភាពជាអ្នកដឹកនាំ គ្រប់គ្រង ការទូតជាតិ និងអន្តរជាតិ នៃភូមិសាស្រ្តក្នុងតំបន់ និងពិភពលោក ជាពិសេសគឺយុទ្ធសាស្ត្រ យុទ្ធវិធីរបស់មេដឹកនាំដ៏ខ្លាំងពូកែ វីរៈបុរសកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ក្រោមរបៀបវារៈនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ។

ងាកមកមេីលរូបភាពសម្តេចធិបតី នៅជាប់សម្តេចតេជោស្ទេីរតែគ្រប់ពេល ហេីយតែងតែចុះរៀនសូត្រពីកិច្ចការនយោបាយ និងការដឹកនាំ ការសម្រេចរបស់របស់សម្តេចតេជោជាប្រចាំ
រហូតទទួលបានសេចក្តីទុកចិត្តពីសម្តេច និងគណបក្សប្រជាជនកម្ពុជា និងការបោះឆ្នោតគាំទ្រដោយប្រជាជនទូទាំងប្រទេស ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនាំព្រះរាជណាចក្រកម្ពុជា។

ថ្មីៗនេះ ពលរដ្ឋសាទរ អបអរ និងកោតស្ញប់ស្ញែង
នៅរបៀបដឹកនាំ ភាពឈ្លាសវៃរបស់សម្តេច ហ៊ុន ម៉ាណែតមិនបង្អង់ល្បឿន នៃការដឹកនាំ ការទូត ជាមួយអន្តរជាតិ។ ដោយឡែក ងាកមកព្រឹត្តការណ៍ក្នុងស្រុកវិញ គឺសម្តេចធិបតី បានពង្រឹងនីតិរដ្ឋយ៉ាងល្អ វះកាត់សាច់ស្អុយ គឺកំចាត់មន្ត្រីខិលខូច ពុករលួយ បក្សពួក និងអាងយ៉ាង អាងអំណាច យកឈ្មោះថ្នាក់ដឹកនាំទៅប្រេីធ្វេីបាប គំរាមគំហែងពលរដ្ឋ ឬអ្នកដទៃ គឺត្រូវបានសម្តេច ហ៊ុន ម៉ាណែត ដក ឬបណ្តេញចេញ ពីក្របខណ្ឌមន្ត្រី ពីតំណែង យ៉ាងយូរ៣ថ្ងៃ ក្រោយទទួលភស្តុតាង អង្គហេតុគ្រប់គ្រាន់។

នេះជាអ្វីដែលពលរដ្ឋចង់បាន គឺសន្តិភាព ច្បាប់ យុត្តិធម៌ សមធម៌សង្គម រស់នៅ ប្រកបរបររកសុី ដោយមិនខ្លាចរអា ស្មេីភាព ព្រោះមានឪពុក ជានាយករដ្ឋមន្ត្រី ជាជីវិតនៃប្រជារាស្ត្រ❤️🙏

ដោយក្តីគោរព
ពីភូមិដ្ឋានសន្តិភាព

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

17 Oct, 04:59


សូមអនុមោទនា ពិធីបុណ្យចេញព្រះវស្សា ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៨៦៨ ត្រួវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

16 Oct, 11:27


ថ្ងៃនេះ​
សូមអបអរសាទរ​ និងជូនពរ
លោកមេធាវី សាំង វណ្ណៈ
បានជាប់ឆ្នោតជា​ "​ ប្រធានគណៈមេធាវី "​
សម្រាប់អាណត្តិទី១៥។

យោងតាមលទ្ធផល លោកមេធាវី សាំង វណ្ណៈ ទទួលបានសំឡេងដ៏ច្រើនលើសលុបរហូតដល់ទៅ ២១០៥ សំឡេង ដែលស្មើនឹង ៧៤.៤៩% ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត ២៨២៦នាក់។

ក្នុងអាណត្តិទី១៥​ នេះ​យេីងខ្ញុំសង្ឃឹមយ៉ាងមុតមាំ
ជឿជាក់ថា​ ឯឧ​ និងដឹកនាំកិច្ចការផ្លូវច្បាប់បានយ៉ាងល្អប្រសេីរ​ តម្កល់ប្រយោជន៍ជាតិ​ និងប្រជាជន​ ដោយទទួលបានយុត្តិធម៌​ តម្លាភាព​ សច្ចភាព​ គុណធម៌​ កាត់បន្ថយវិវាទផ្លូវច្បាប់ក្នុងប្រព័ន្ធតុលាការដោយពង្រឹងវិន័យ​ វិជ្ជាជីវៈមេធាវី​ មិនបំពាន​ ឬធ្វេីលេីសបន្ទាត់ច្បាប់​ ក្នុងវិជ្ជាជីវៈ។

ដោយក្តីគោរព​ និងជូនពរ​ ឯឧ
ពីថ្នាក់ដឹកនាំ​ គណៈគ្រប់គ្រង​
និងក្រុមការងារ​ នៃ​ភូមិដ្ឋានសន្តិភាព

លំនៅឋាន ភូមិដ្ឋានសន្តិភាព- Peace Group International

14 Oct, 07:23


នារសៀលនេះ​
សកម្មភាពចុះវាស់វែង​ សម្របសម្រួលកិច្ចការងារវាស់វែងចុះបញ្ជីបំបែកក្បាលដី​ ចេញប្លង់កម្មសិទ្ធស្របច្បាប់ជូនប្រជាជននៃគំរោងម៉នដានីទី២៩​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ដឹកនាំដោយលោកអភិបាលរងខេត្ត​កំពង់ស្ពឺ​ តំណាងគណៈអភិបាលខេត្តកំពង់ស្ពឺ​ និងគណៈបញ្ជាការខេត្ត
តំណាង​ភូមិដ្ឋានសន្តិភាព​ និងលោកប្រធានមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ​ថ្នាក់ដឹកនាំមន្រ្តីជំនាញ​ និងមូលដ្ឋាន​ ព្រមទាំងប្រជាជននៃគំរោងម៉នដានីទី២៩​ ចូលរួមយ៉ាងច្រេីនផងដែរ។

សូមប្រជាជនទាំងអស់មេត្តាចូលរួមសហការ​ និងរក្សាសណ្តាប់ធ្នាប់​ សន្តិសុខ​ សាធារណៈ​ និងឯកជន
ដោយទុកពេលវេលា​ ជូនថ្នាក់ដឹកនាំក្រសួង​ ខេត្ត​ មូលដ្ឋាន​ និងភូមិដ្ឋានសន្តិភាពធ្វេីកិច្ចការនេះជូនរហូតទទួលបានជោគជ័យតាមជំហ៊ាន​ទី១​ ជាបន្តបន្ទាប់។

ដោយក្តីគោរពពីភូមិដ្ឋានសន្តិភាព
សូមអរគុណ

1,912

subscribers

1,327

photos

71

videos