FMIS Cambodia @fmis_cambodianews Channel on Telegram

FMIS Cambodia

@fmis_cambodianews


Enhancing Cambodia’s Public Financial with Transparency, Accountability, and Efficiency.
More information at https://fmis.gov.kh/ , https://www.youtube.com/channel/UC7ZmdjRwWMvoSPterKet8EQ ,

FMIS Cambodia (English)

Welcome to FMIS Cambodia, where we are dedicated to enhancing Cambodia's public financial management with transparency, accountability, and efficiency. Our Telegram channel, @fmis_cambodianews, is your go-to source for the latest updates, news, and information related to the Financial Management Information System (FMIS) in Cambodia.
FMIS plays a crucial role in modernizing and streamlining the country's financial management processes, ensuring that public funds are used effectively and efficiently. With a focus on transparency and accountability, FMIS Cambodia aims to promote good governance and strengthen the financial management practices in the country.
If you are interested in staying informed about the latest developments in Cambodia's public financial sector, our channel is the perfect platform for you. Join us to access valuable resources, insights, and updates on FMIS, as well as links to additional information available on our official website at https://fmis.gov.kh/ and our YouTube channel at https://www.youtube.com/channel/UC7ZmdjRwWMvoSPterKet8EQ. Stay connected with FMIS Cambodia and be part of the journey towards a more transparent, accountable, and efficient public financial management system in Cambodia. Subscribe to @fmis_cambodianews today!

FMIS Cambodia

11 Feb, 02:10


ក្នុងគោលបំណងពិនិត្យរួមគ្នាលើវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ដែលក្រុមការងារសម្រេចបាន ព្រមទាំង ដោះស្រាយនូវបញ្ហាប្រឈមនានា ឱ្យបានទាន់ពេលវេលា និង ប្រកបដោយប្រសិទ្ធភាពខ្ពស់, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២៤ និង ទិសដៅអនុវត្តការងារបន្ត សម្រាប់ឆ្នាំ ២០២៥ ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ នារសៀលថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

FMIS Cambodia

09 Feb, 10:02


https://youtu.be/xMdCxrU0Ops

FMIS Cambodia

09 Feb, 07:14


នាថៃ្ងអាទិត្យ ទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម មន្ដ ប្រាថ្នា អគ្គនាយក អមដំណើរដោយថ្នាក់ដឹកនាំ និង មន្ត្រីនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អញ្ជើញចូលរួមរំលែកមរណៈទុក្ខនៃគ្រួសារសពឯកឧត្តម ហុក ប៉េងសែ អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា ដែលបានធ្វើមរណៈកាលទៅ កាលពីថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២៥ ។

FMIS Cambodia

07 Feb, 03:32


សម្រង់ប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អំពី FMIS ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍” ។

រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី៦ កុម្ភៈ​ ២០២៥

FMIS Cambodia

05 Feb, 08:26


ក្នុងឱកាសដ៏បរវ និង ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាភិបាល នៃសមាគមសង្គហ:មិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ដុ តំណាងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលរួមកម្មវិធីសំណេះសំណាលសួរសុខទុក្ខជាមួយនិវត្តជន នៃអង្គភាពសាខាខេត្តកំពង់ស្ពឺ ចំនួន៤១រូប និង ខេត្តកោះកុង ចំនួន ១១រូប នៃអង្គភាពចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ក្នុងពិធីសំណេះសំណាល ប្រកបដោយភាពកក់ក្តៅនេះដែរ លោកជំទាវ កែវ ចរិយា ប្រធានសមាគម និង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានពាំនាំនូវសេចក្តីនឹករលឹក និង ការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំទាំងអស់ ពិសេស ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ដែលលោកតែងតែគិតគូរ និង នឹកឃើញដល់គុណបំណាច់ ព្រមទាំងស្នាដៃការងាររបស់មន្រ្តីដែលជានិវត្តជន ដែលបានយកអស់កម្លាំងកាយចិត្តបំពេញកិច្ចការងារកន្លងមក ជូនជាតិមាតុភូមិ។

បន្ទាប់បញ្ចប់ពិធីរួច លោកជំទាវ ប្រធានសមាគម និង សមាជិក សមាជិកា ព្រមទាំងប្រតិភូបអមដំណើរ បានចូលរួមថតរូបទុកជាអនុស្សាវរីយ៍ និង មានការផ្តល់ជាថវិកា និង វត្ថុអនុស្សាវរីយ៍ជូនដល់និវត្តជន ដែលជាការឧបត្ថមរបស់សមាគម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្ទាល់ផងដែរ ៕

FMIS Cambodia

02 Feb, 14:36


https://youtu.be/NtPxVVwxHBI

FMIS Cambodia

31 Jan, 02:18


សុវត្ថិភាពនៃការប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រសម្រាប់ធ្វើការពីចម្ងាយ ។
#Protection #Security #VPN

FMIS Cambodia

26 Jan, 13:24


https://youtu.be/toUI3qHTZkU

FMIS Cambodia

23 Jan, 12:04


ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាអំពីការធ្វើសន្ធានកម្មរវាង FMIS និង ប្រព័ន្ធ SARMIS
----------

នាព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការធ្វើសន្ធានកម្មរវាង FMIS និង ប្រព័ន្ធ SARMIS ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ, ឯកឧត្តមប្រតិភូរាជដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: និង លេខាធិការដ្ឋានក្រមការងារគ្រប់គ្រងគម្រោង FMIS ព្រមទាំងក្រុមការងារបច្ចេកទេសនៃប្រព័ន្ធ SARMIS ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សា និង ប្រមូលធាតុចូលអំពីការរៀបចំការកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានកាន់តែច្បាស់លាស់ ,ទាន់ពលវេលា និង ការគ្រប់គ្រងឱ្យបានកាន់តែប្រសើរ ប្រកបដោយតម្លាភាព និង គណនេយ្យភាព ៕

FMIS Cambodia

23 Jan, 03:44


សកម្មភាពលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចុះទៅធ្វើការផ្លាស់ និង ប្រគល់ទទួល ឧបករណ៍សម្ភារៈបច្ចេកវិទ្យាព័ត៌មាន និង មិនមែនបច្ចេកវិទ្យាព័ត៌មាន ជូនក្រសួង-ស្ថាប័ន ចំនួន ១០ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ចំនួន ១១ ក្នុងន័យគាំទ្រ និង ធានានិរន្តរភាពនៃការប្រើប្រាស់ FMIS ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ៕

FMIS Cambodia

19 Jan, 12:50


https://youtu.be/h1oEZq3UCQw

FMIS Cambodia

17 Jan, 07:32


វគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេសតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)”
អត្ថបទទាំងស្រុង៖ https://m.facebook.com/story.php?story_fbid=pfbid026yUNyMCYCFpw6KXVe6CaRSPzyS7SakqKq1KpPiU2URPw76UznhabQ8wqEbphMHvQl&id=100064742284377

FMIS Cambodia

15 Jan, 07:32


វគ្គបណ្តុះបណ្តាលស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS” ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបន្ថែមថ្មី នៃក្រសួង-ស្ថាប័នចំនួន ៤ ត្រូវបានបញ្ចប់ទៅដោយជោគជ័យ ។

FMIS Cambodia

14 Jan, 12:21


សេចក្តីជូនដំណឹងស្តីពី
ការដាក់អនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជិកាគណនេយ្យនៃប្រតិបត្តិការថវិកាក្នុងគណនេយ្យថវិកា ក្នុង FMIS
————
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា ការអនុវត្តគោលការណ៍ស្តីពីកិច្ចបញ្ជិកាគណនេយ្យនៃប្រតិបត្តិការថវិកាក្នុងគណនេយ្យថវិកាត្រូវបានរៀបចំ និង អភិវឌ្ឍរួចរាល់សម្រាប់អនុវត្តក្នុង FMIS ស្របតាមប្រកាសលេខ ៩៩០ សហវ.ប្រក.អរតន. ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន ។
សូមអរគុណ !

FMIS Cambodia

12 Jan, 09:25


https://youtu.be/_lb3qnJCinE

FMIS Cambodia

11 Jan, 06:50


គោលបំណងពង្រឹងការរៀបចំ និង ជំរុញការអនុវត្តថវិការបស់អង្គភាពថវិកា ស្របតាមទិសដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤  “គណនេយ្យភាពសមិទ្ធកម្ម”, លោក ប៊ុន ឆាយ ប្រធាននាយកដ្ឋានគ្រប់គ្រងធុរកិច្ច នៃអគ្គនាយកដ្ឋានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងសិក្ខាសាលាស្តីពី “ការចែករំលែកបទពិសោធន៍នៃការរៀបចំ និង ការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ" នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា គ.ស. ២០២៥ ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នទាំង ៣៧ និង តំណាងអង្គភាពថវិកាថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ចាប់តាំងពីដំណាក់កាលទី ២ មកវត្តមាន FMIS បានក្លាយជាចន្ទល់ និង ឧបករណ៍ដ៏ចាំបាច់និងមិនអាចខ្វះបានក្នុងការគាំទ្រដល់ដំណើរការនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងដំណាក់កាលនីមួយៗ ។ នៅក្នុងដំណាក់កាលទី៤ នេះ,  FMIS បាននិងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការគាំទ្រដល់ដំណើរការនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការកែសម្រួលនីតិវិធីអនុវត្តការងារ ដោយប្រើប្រាស់ប្រព័ន្ធ FMIS ទាំងស្រុង ។ បន្ថែមពីនេះ FMIS គឺជាប្រភពនៃព័ត៌មានថវិកា និង ហិរញ្ញវត្ថុ ដែលព័ត៌មានទាំងអស់នេះ គឺអាចទាញយកមកពិនិត្យ និង វិភាគបានទៅតាមតម្រូវការ ៕

FMIS Cambodia

10 Jan, 09:14


ក្រុមការងារ FMIS បានត្រៀមរួចជាស្រេចសម្រាប់ការអនុវត្តផែនការសកម្មភាពឆ្នាំ ២០២៥
----------
ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យមើលលើ សមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២៤ និង ការរៀបចំផែនការសកម្មភាពរួមក្នុងការអនុវត្តគម្រោង FMIS សម្រាប់ឆ្នាំ ២០២៥ ក្នុងគោលបំណងត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការអនុវត្តកិច្ចការបន្ត ឱ្យដំណើរការបានកាន់តែរលូន និង សម្រេចបានតាមផែនការដែលបានគ្រោងទុក ។

អានបន្ថែម៖ https://bit.ly/40pFuyj

FMIS Cambodia

07 Jan, 00:01


អបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-២០២៥

FMIS Cambodia

03 Jan, 04:02


វគ្គបណ្តុះបណ្តាលស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS” ជូនទៅដល់គ្រឹះស្ថានសាធារណៈរដ្ឋបាលបន្ថែមថ្មីចំនួន ៥ ត្រូវបានបញ្ចប់ទៅដោយជោគជ័យ
———-
កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២៤ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS” ដោយជោគជ័យ ជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាលបន្ថែមថ្មីចំនួន ៥ ដែលនឹងត្រូវប្រើប្រាស់ FMIS ក្នុងឆ្នាំ ២០២៥ នាពេលខាងមុខ ដែលក្នុងនោះរួមមាន៖ ១. សាកលវិទ្យាល័យភូមិន្ទកសិកម្ម, ២. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, ៣. សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, ៤. សាកលវិទ្យាល័យបាត់ដំបង និង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

FMIS Cambodia

31 Dec, 17:13


រីករាយឆ្នាំថ្មី ឆ្នាំសកល ២០២៥
សូមគោរពជូនពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរ សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និង សូមមានសុភមង្គលជានិច្ចនិរន្តរ៍ !!!

FMIS Cambodia

31 Dec, 07:04


សូមបួងសួងដល់វត្ថុស័កិ្តសិទិ្ធក្នុងលោក តាមជួយថែរក្សា និង ប្រសិទ្ធពរជ័យ លោក កង គោលិកា និង លោក ឆោម វិចិត្រ អនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ សូមលោក ព្រមទាំងក្រុមគ្រួសារ ជួបតែសិរីសួស្ដីជ័យមង្គល វិបុលសុខគ្រប់ប្រការ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និង សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច ។
សូមគោរពជូនពរពី លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS

FMIS Cambodia

31 Dec, 06:37


សូមបួងសួងដល់វត្ថុស័កិ្តសិទិ្ធក្នុងលោក តាមជួយថែរក្សា និង ប្រសិទ្ធពរជ័យ លោក ប៊ុន ឆាយ, លោក មន្ត មុនិន្ទថាវរៈ និង លោក ង៉ែត គឹមស្រាង ប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ សូមលោក ព្រមទាំងក្រុមគ្រួសារ ជួបតែសិរីសួស្ដីជ័យមង្គល វិបុលសុខគ្រប់ប្រការ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និង សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច ។
សូមគោរពជូនពរពី លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS

FMIS Cambodia

31 Dec, 06:16


សូមបួងសួងដល់វត្ថុស័កិ្តសិទិ្ធក្នុងលោក តាមជួយថែរក្សា និង ប្រសិទ្ធពរជ័យ លោក ឈាង យូ , លោកស្រី ចាប សុវណ្ណារ៉ា និង លោក ផាន់ តេត អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ សូមលោក លោកស្រី ព្រមទាំងក្រុមគ្រួសារ ជួបតែសិរីសួស្ដីជ័យមង្គល វិបុលសុខគ្រប់ប្រការ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និង សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច ។
សូមគោរពជូនពរពី លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS

FMIS Cambodia

31 Dec, 05:52


សូមបួងសួងដល់វត្ថុស័កិ្តសិទិ្ធក្នុងលោក តាមជួយថែរក្សា និង ប្រសិទ្ធពរជ័យ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ សូម ឯកឧត្តម និង លោកជំទាវ​​ ព្រមទាំងក្រុមគ្រួសារជួបតែសិរីសួស្ដីជ័យមង្គល វិបុលសុខគ្រប់ប្រការ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និង សូមទទួលបានជោគជ័យធំធេងថ្មីបន្ថែមទៀត ដើម្បីបន្តជាមគ្គទេសក៍ដឹកនាំឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និង ការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ។
សូមគោរពជូនពរដ៏ខ្ពង់ខ្ពស់ពី លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS

FMIS Cambodia

31 Dec, 05:32


សូមបួងសួងដល់វត្ថុស័កិ្តសិទិ្ធក្នុងលោកតាមជួយថែរក្សា និង ប្រសិទ្ធពរជ័យ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រឹស្គសករាជ ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ
យើងខ្ញុំសូមអនុញ្ញាតគោរពជូននូវសព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គោរពជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមទទួលបានជោគជ័យធំធេងថ្មីបន្ថែមទៀត ដើម្បីបន្តចូលរួមដឹកនាំ ថែរក្សាសុខសន្តិភាព ស្ថិរភាព វិបុលភាព និង ការអភិវឌ្ឍ ។
សូមគោរពជូនពរដ៏ខ្ពង់ខ្ពស់ពី លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS

FMIS Cambodia

31 Dec, 04:38


សូមបួងសួងដល់វត្ថុស័កិ្តសិទិ្ធក្នុងលោកតាមជួយថែរក្សា និង ប្រសិទ្ធពរជ័យ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រឹស្គសករាជ ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ
យើងខ្ញុំសូមអនុញ្ញាតគោរពជូននូវសព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គោរពជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តិក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តជាមគ្គទេសក៍ដឹកនាំ ជាពិសេសក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ។

សូមគោរពជូនពរដ៏ខ្ពង់ខ្ពស់ពី ក្រុមការងារគ្រប់គ្រងគម្រោង FMIS

FMIS Cambodia

31 Dec, 04:05


សេចក្តីជូនដំណឹងស្តីពី ការដាក់បញ្ចូលច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ក្នុង FMIS
—————-
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ សម្រាប់ថវិកាថ្នាក់ជាតិ ត្រូវបានដាក់បញ្ចូលក្នុង FMIS រួចរាល់សម្រាប់ការអនុវត្តចំណូល-ចំណាយឆ្នាំ២០២៥
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន ។
សូមអរគុណ !

FMIS Cambodia

29 Dec, 02:20


អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា និងខួបលើកទី២៦ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ​ ឈ្នះ​ ឈ្នះ
២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤ 🇰🇭

FMIS Cambodia

28 Dec, 02:32


https://youtu.be/QpsDh2RWfR8?si=MlCxv1oOb6-AeGqh

FMIS Cambodia

26 Dec, 02:53


ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
ទាញយកឯកសារ៖ https://fmis.gov.kh/services/1735181301

FMIS Cambodia

25 Dec, 10:16


ដើម្បីទទួលបាននូវធាតុចូលបន្ថែម, បង្កើនការយល់ដឹងអំពីនីតិវិធី រំហូរនៃការអនវុត្តការងារ ក៏ដូចជាសិទ្ធិរបស់អ្នកប្រើប្រាស់ប្រព័ន្ធ និង ស្របតាមការស្នើសុំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងន័យប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង មានភាពជាម្ចាស់, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានជួបប្រជុំកម្រិតមន្ត្រីបច្ចេកទេស ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយមានការសម្របសម្រួលពីតំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអ្នកចូលរួមជាមន្ត្រីកម្រិតបច្ចេកទេសអនុវត្តប្រព័ន្ធផ្ទាល់ ប្រមាណ ២០រូប នារសៀលថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៤ នៅសាលាជាតិគយ ។

FMIS Cambodia

22 Dec, 02:41


ក្នុងគោលបំណងត្រួតពិនិត្យ និង ពិភាក្សា លើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤, ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ក្រុមការងារបច្ចេកទេស TWG ប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៤ ។
អត្ថបទទាំងស្រុង៖ https://bit.ly/4gM4iGa

FMIS Cambodia

18 Dec, 11:30


វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីគ្រប់គ្រង និង ការប្រើប្រាស់ One Time Password (OTP)
-------
ក្នុងគោលបំណងពង្រឹងសមត្ថភាព និង ការប្រើប្រាស់លើមុខងារថ្មីៗបន្ថែម លើការប្រើប្រាស់ FMIS Portal ជំនាន់ទី១ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីគ្រប់គ្រង និង ការប្រើប្រាស់ One Time Password (OTP) ជូនដល់មន្ត្រីជំនាញហិរញ្ញវត្ថុរតនាគារជាតិ និង រតនាគាររាជធានី-ខេត្ត ដែលមានអ្នកចូលរួមសរុបប្រមាណ ៩០រូប ដែលក្នុងនោះមានអ្នកចូលរួមផ្ទាល់មានចំនួន ១០រូប ។
វគ្គបណ្តុះបណ្តាលខាងលើនេះ ផ្តោតទៅលើមាតិកាសំខាន់ៗមួយចំនួន រួមមាន៖
1. ទិដ្ឋភាពទូទៅ នៃផ្ទាំងចូលប្រព័ន្ធ
2. របៀបទាញយក OTP ដើម្បីប្រើប្រាស់
3. លក្ខខណ្ឌក្នុងការប្រើប្រាស់ OTP
4. របៀបទាញយក Telegram ID
សូមបញ្ជាក់ថា បន្ទាប់ពីការធ្វើបទបង្ហាញជូនដល់មន្ត្រីជំនាញ នៃរតនាគារជាតិ និង រតនាគាររាជធានី-ខេត្ត, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បានអនុវត្តលើមជ្ឈដ្ឋានសាកល្បង ក្នុងន័យឱ្យអ្នកចូលរួមកាន់តែជ្រាបច្បាស់បន្ថែមទៀត ។ ជាមួយគ្នានេះ សិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនេះ បានចូលរួមយ៉ាងយកចិត្តទុកដាក់ និង សាកសួរមកកាន់ក្រុមការងារបច្ចេកទេស គួរឱ្យកត់សម្គាល់ ។
វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីគ្រប់គ្រង និង ការប្រើប្រាស់ One Time Password (OTP) បានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៤ នៅសាលាជាតិគយ និង តាមប្រព័ន្ធវីដេអូពីចម្ងាយ Zoom ៕

FMIS Cambodia

21 Nov, 06:49


នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា គ.ស.២០២៤ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត, តំណាងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមន៍សង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ដុ បានចូលរួមកម្មវិធីសំណេះសំណាលសួរសុខទុក្ខជាមួយនិវត្តជនប្រមាណជាង ៤២រូប នៃអង្គភាពចំណុះសាខាខេត្តកំពត-កែប នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន៖ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត, សាខាពន្ធដារខេត្ត, សាខាគយនិងរដ្ឋាករកម្ពុជាខេត្ត និង រតនាគារខេត្ត ។

ក្នុងឱកាស​ដ៏បវរនៃកម្មវិធីសំណេះសំណាលសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំប្រធានសមាគមន៍ ក៏មានការផ្តល់ជាថវិកា និង វត្ថុអនុស្សាវរីយ៍ ជូនដល់និវត្តជនដែលជាការឧបត្ថម្ភរបស់សមាគមន៍ ៕

FMIS Cambodia

20 Nov, 09:06


ចំណងមេត្រីភាពពីរដ្ឋបាលក្រុងប៊ូសាន
-----------
ឯកឧត្តម អាន ស៊ុងមីន (H.E. Ahn Sung Min) ប្រធានក្រុមប្រឹក្សានៃទីក្រុងប៊ូសានបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានមកបំពេញទសន្សកិច្ចសិក្សា និង ដកពិសោធន៍លើការអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ការងារពាក់ព័ន្ធការធ្វើសមាហរណកម្មជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដទៃទៀត នៅទីក្រុងប៊ូសានចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។

ព័ត៌មានទាំងស្រុង៖ https://fmis.gov.kh/friendship-from-the-busan-city-government

FMIS Cambodia

20 Nov, 05:32


ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាលើការនាំចូលរថយន្តអគ្គិសនី EV និង PHEV
----------

នារសៀលថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការនាំចូលរថយន្តអគ្គិសនី (EV) និង រថយន្ត Plug-in Hybrid (PHEV) ដើម្បីឈានទៅវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា, តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគោលនយោបាយ, មូលនិធិអភិវឌ្ឍន៍ជំនាញ រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។

អង្គប្រជុំ បានធ្វើការពិភាក្សាយ៉ាងផុសផុលលើការស្នើនាំចូលរថយន្តអគ្គិសនី របស់ក្រុមហ៊ុន ដែលមានគម្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅព្រះរាជាណាចក្រកម្ពុជា ។ ជារួម, អង្គប្រជុំ បានឯកភាពជាគោលការណ៍លើការផ្ដល់ការលើកទឹកចិត្តលើការនាំចូលរថយន្ត ក្នុងរយៈពេលកំណត់ណាមួយ ដើម្បីទាក់ទាញការវិនិយោគប្រភេទឧស្សាហកម្មធុនធ្ងន់មួយនេះ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌបន្ថែមផ្សេងៗ ៕

FMIS Cambodia

18 Nov, 10:05


ក្នុងគោលបំណងបង្កើនចំណេះដឹង និង អភិវឌ្ឍសមត្ថភាពបន្ថែមទៅលើការធ្វើសវនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ក្រុមការងារនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចំនួន ៦រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "ISO 27001:2022 Lead Auditor" ចាប់ពីថ្ងៃទី ១១ ដល់ ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅប្រទេសសឹង្ហបុរី ដែលវគ្គបណ្តុះបណ្តាលនេះ ផ្តោតទៅលើវិធីសាស្ត្រ និង ចំនុចសំខាន់ៗសម្រាប់ជំនាញបច្ចេកវិទ្យាព័ត៌មាន ។

ព័ត៌មានទាំងស្រុង៖ https://fmis.gov.kh/six-members-of-the-fmis-project-management-team-secretariat-attended-a-training-course-in-singapore

FMIS Cambodia

13 Nov, 10:22


ក្នុងគោលបំណងបង្កើនចំណេះដឹង និង អភិវឌ្ឍសមត្ថភាពបន្ថែមទៅលើមូលដ្ឋានគ្រឹះនៃជំនាញគ្រប់គ្រងគម្រោង, ក្រុមការងារនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចំនួន ៦រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ”CompTIA Project+“ ចាប់ពីថ្ងៃទី ១១ ដល់ ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅប្រទេសសឹង្ហបុរី ដែលវគ្គបណ្តុះបណ្តាលនេះ ផ្តោតទៅលើវិធីសាស្ត្រ និង ចំនុចសំខាន់ៗសម្រាប់ជំនាញបច្ចេកវិទ្យាព័ត៌មានរួមមាន៖
- ការរៀបចំគម្រោង, វដ្តនៃគម្រោង, ដំណាក់កាល, កាលវិភាគ, ការសម្របសម្រួល, ការត្រួតពិនិត្យ, ការគ្រប់គ្រងថវិកា, ការអនុវត្ត, តួនាទីនិងទំនួលខុសត្រូវ, ការទំនាក់ទំនង និង ភាគីពាក់ព័ន្ធ
- វិធីសាស្រ្ត, ក្របខណ្ឌ, ជំនាញរហ័សរហួន, ទំនាក់ទំនងដែលសមស្រប និង ការផ្លាស់ប្តូរដំណើរការត្រួតពិនិត្យនៅក្នុងបរិបទនៃគម្រោង ដែលចាំបាច់ខណៈពេលដែលទទួលយកប្រធានបទថ្មីៗដូចជា ការគ្រប់គ្រងការផ្លាស់ប្តូរ
- ហានិភ័យ, ឧបសគ្គនៃគម្រោង, ផលប៉ះពាល់ដែលកើតមានឡើងទៅលើគម្រោង និង យុទ្ធសាស្ត្រក្នុងការដោះស្រាយនិងការគ្រប់គ្រងស្ថានភាព
- ឧបករណ៍គ្រប់គ្រងគម្រោង, ការគ្រប់គ្រងធនធាន និង ឯកសារនិងនីតិវិធីក្នុងការរក្សាទុកឯកសារគម្រោង

បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលខាងលើនេះ ក្រុមការងារនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ទទួលបានចំណេះដឹងពាក់ព័ន្ធនឹងជំនាញគ្រប់គ្រងគម្រោង ដែលស្របតាមសម័យកាលនៃការវិវត្តរបស់បច្ចេកវិទ្យាព័ត៌មាន ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ជាពិសេសដើម្បីពង្រឹង និង គាំទ្រដល់ដំណើរការ FMIS ដែលជាឆ្អឹងខ្នងដ៏សំខាន់ពុំអាចខ្វះបាន សម្រាប់គាំទ្រការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ និង ប្រកបដោយចីរភាព ៕

FMIS Cambodia

10 Nov, 15:37


https://youtu.be/iQJoN8_H294

FMIS Cambodia

09 Nov, 00:47


សូមអបអរសាទរ ខួបអនុស្សាវរីយ៍ពិធីបុណ្យឯករាជ្យជាតិ លើកទី៧១
៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤ ។
#បុណ្យឯករាជ្យជាតិ #IndependenceDay #MEF #FMIS

FMIS Cambodia

08 Nov, 23:14


នារសៀលថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមមាន លោកជំទាវរដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីរាជការ នៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អញ្ជើញចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និង បន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ ៕

FMIS Cambodia

07 Nov, 02:28


អបអរសាទរខួប២១ឆ្នាំ នៃការចុះបញ្ជីរបាំព្រះរាជទ្រព្យ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។
៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៤

FMIS Cambodia

06 Nov, 09:55


នាព្រឹកថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ការិយាល័យជំនួយគាំទ្រ នៃនាយកដ្ឋានផែនការ និងកិច្ចការទូទៅ បានសហការជាមួយការិយាល័យអភិវឌ្ឍសមត្ថភាព និង ការិយាល័យគ្រប់គ្រងការផ្លាស់ប្ដូរនៃនាយដ្ឋានគ្រប់គ្រងធុរកិច្ច បានរៀបចំបណ្ដុះបណ្ដាលស្ដីពី " ប្រព័ន្ធជំនួយគាំទ្រ ” ជូនទៅដល់ក្រុមការងារថ្មី ។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាល រៀបចំឡើងដើម្បីអភិវឌ្ឍសមត្ថភាពជូនទៅដល់សមាសភាពក្រុមការងារដែលទើបចូលបម្រើការងារនៅ អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យទទួលបានការយល់ដឹងពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រ PK-The Helper និងការអនុវត្តទៅតាមនីតិវិធីដោះស្រាយរាល់សំណើជូនអ្នកប្រើប្រាស់​ ក្នុងប្រព័ន្ធជំនួយគាំទ្រ ។

ជាលទ្ធផល ក្រុមការងារដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី " ប្រព័ន្ធជំនួយគាំទ្រ ” អាចទទួលបានការយល់ដឹងពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រ និងគាំទ្ររាល់សំណើរបស់អ្នកប្រើប្រាស់ FMIS ។

FMIS Cambodia

05 Nov, 10:22


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៤
-----------
ដើម្បីពិនិត្យ ពិភាក្សា និង វាយតម្លៃលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំដោយផ្ទាល់កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាព្រឹកថ្ងៃ អង្គារ ៥កើត ខែ កត្តិក ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែ វិច្ឆិកា គ.ស. ២០២៤ ដែលមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន, តំណាងស្ថាប័ន, តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និង អង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈកម្មវិធី Zoom សរុបប្រមាណជិត ៤០០ រូប ។

ព័ត៌មានទាំងស្រុង៖ https://fmis.gov.kh/1730801536

FMIS Cambodia

04 Nov, 08:50


🎉 សូមអបអរសាទរអ្នកដែលឆ្លើយសំណួរបានត្រឹមត្រូវ និង ទទួលបានរង្វាន់ពីលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការចូលរួមឆ្លើយសំណួរនៅក្នុងព្រឹត្តិបត្រព័ត៌មាន ។

👉 កុំភ្លេចរងចាំឆ្លើយសំណួរ នៅក្នុងព្រឹត្តិបត្រព័ត៌មានលេខបន្ទាប់, អ្នកឈ្នះអាចជាលោកអ្នក !

FMIS Cambodia

04 Nov, 07:33


ក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យការអនុវត្តគម្រោង FMIS និង FMIS Portal ជំនានទី១ នៅរដ្ឋបាលស្រុកមុខកំពូល និងឃុំពាក់ព័ន្ធ
---
ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចា្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដោយមន្រ្តីជំនាញ ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ធនាគារពិភពលោក ព្រមទាំងសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា បានចុះសិក្សាផ្ទាល់ពីបទពិសោធន៍ជាក់ស្តែងនៃការប្រើប្រាស់ FMIS និង FMIS Portal ជំនាន់ទី១ នៅរដ្ឋបាលស្រុកមុខកំពូល និងឃុំពាក់ព័ន្ធ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤។

អត្ថបទទាំងស្រុង៖ https://fmis.gov.kh/fmis-fmis-portal-2

FMIS Cambodia

01 Nov, 10:27


ចំណេះដឹងបច្ចេកវិទ្យា៖ ហេតុអ្វីត្រូវគិតគូរពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)?

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI កំពុងជ្រៀបចូលនៅក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សទាំងក្នុងវិស័យរដ្ឋ និងឯកជន។ រាប់ចាប់តាំងពីការប្រើប្រាស់ AI ក្នុងវិស័យសុខាភិបាល ក្នុងការជួយពិនិត្យវិភាគព័ត៌មានអ្នកជំងឺ ដើម្បីរកឃើញជំងឺបានលឿន និងផ្តល់ការព្យាបាលចំពោះមុខ រហូតដល់ឧស្សាហកម្មរថយន្ត ដែលប្រើប្រាស់ AI ដើម្បីអាចបើកបរដោយស្វ័យប្រវត្តិ ជាដើម។ លើសពីនេះ បើតាមការព្យាករណ៍ពីតម្លៃនៃទីផ្សារបញ្ញាសិប្បនិម្មិត នឹងមានតម្លៃរហូតដល់ទៅ ៣០០ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៨។ តាមរបាយការណ៍ស្រាវជ្រាវបង្ហាញដោយអ្នកជំនាញមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឱ្យដឹងថា បច្ចេកវិទ្យា AI នឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ានរហូតដល់ទៅ១៣% និងនិយាយដោយឡែកវានឹងជួយជំរុញកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់កម្ពុជាក្នុងរង្វង់ជាង ១០% ។ ដូច្នេះ ប្រសិនបើយើងចង់ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI យើងត្រូវយល់ឲ្យបានច្បាស់អំពីវា និងត្រៀមលក្ខណៈឱ្យបានរួចរាល់។

អត្ថបទទាំងស្រុង៖ https://fmis.gov.kh/ai-1

FMIS Cambodia

01 Nov, 07:26


សេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការទិន្នន័យអ្នកផ្គត់ផ្គង់ ដែលមិនមានលេខអត្តសញ្ញាណកម្មសារពើពន្ធ នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ។

ទាញយកឯកសារ៖ https://fmis.gov.kh/storage/document/20241101-358-suspension-of-unregistered-taxpayer-data-in-fmis-0001-part1-1.pdf

FMIS Cambodia

01 Nov, 03:25


វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមស្ដីពី “គន្លឹះថ្មីៗបន្ថែមលើការប្រើប្រាស់ FMIS និង នីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង” ត្រូវបានបញ្ចប់ដោយជោគជ័យ
--------------------
នាថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៤, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ចប់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមស្ដីពី “គន្លឹះថ្មីៗបន្ថែមលើការប្រើប្រាស់ FMIS និង នីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង” ដោយជោគជ័យ ជូនថ្នាក់ដឹកនាំ និង មន្ត្រីដែលជាអ្នកប្រើប្រាស់ FMIS នៅតាមក្រសួង-ស្ថាប័ន, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រតនាគាររាជធានី-ខេត្ត, រដ្ឋបាលរាជធានី-ខេត្ត, គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៤ និង រដ្ឋបាលក្រុង ស្រុក និង ខណ្ឌ ចំនួន ៤៤ ដែលបាននិងកំពុងប្រើប្រាស់ FMIS ។

2,469

subscribers

1,419

photos

17

videos