SME Bank of Cambodia (@sme_bank_cambodia) Kanalının Son Gönderileri

SME Bank of Cambodia Telegram Gönderileri  

SME Bank of Cambodia
នេះជាឆានណែលតេឡេក្រាមផ្លូវការរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។

💬 Personal Chat
https://t.me/smebank

👨‍👧‍👦 Facebook Page
https://www.facebook.com/smebankcambodiaplc

🙏 Help us level up our channel
https://t.me/boost/sme_bank_cambodia
2,423 Abone
950 Fotoğraf
47 Video
Son Güncelleme 25.02.2025 20:35

SME Bank of Cambodia tarafından Telegram'da paylaşılan en son içerikler


សារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

លិខិតគោរពជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

លិខិតគោរពជូនពរ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»!

ទិវាសន្តិភាពនៅកម្ពុជា បានបង្ហាញពីសច្ចភាពនៃប្រវត្តិសាស្រ្ត ដែលកម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេសទាំងស្រុង ក្រោមនយោបាយឈ្នះ-ឈ្នះ របស់ថ្នាក់ដឹកនាំ និងបង្ហាញពីស្មារតី នៃការស្រឡាញ់សន្តិភាព ដើម្បីសាមគ្គីភាព និងវឌ្ឍនភាព នៅកម្ពុជា។

#PeacedayinCambodia
----

ព្រឹត្តិការណ៍ដ៏ធំលើកដំបូងបង្អស់សម្រាប់កម្ពុជា ដែលជាការរួបរួមសាមគ្គី ឯកភាពជាកម្លាំងជាតិតែមួយ ដើម្បីចូលរួមសាទរកម្ពុជា នឹងចាប់ផ្ដើមនៅសួនច្បារមុខព្រះបរមរាជវាំង នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៣៖០០រសៀល រហូតដល់ម៉ោង ១៖០០ទាបភ្លឺ។

សូមចូលរួមជាមួយព្រឹត្តិការណ៍សាទរកម្ពុជាទាំងអស់គ្នា ក្នុងឱកាសនៃថ្ងៃបំណាច់ឆ្នាំ និងស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២៥!

សូមអញ្ជើញទស្សនា បទសម្ភាសន៍រវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ជាមួយអ្នកស្រី សេង ចិន្តា ដែលជាម្ចាស់សិប្បកម្មផលិតទឹកសៀង ទឹកស៊ីអ៊ីវ ទឹកម្ទេស ខេមហ្វូត (CAMFOOD)៖

ការផ្សាយបន្តផ្ទាល់នៅលើយូធូប (Youtube) ៖ https://youtu.be/T5AE_7lPRTk
វេលាម៉ោង ៧៖០០នាទី យប់ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤)

————
នេះជាវីដេអូសក្ខីកម្ម ស្តីអំពីការអភិវឌ្ឍអាជីវកម្មរបស់អតិថិជន នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដែលត្រូវបានផលិតឡើង ក្នុងគោលបំណងលើកកម្ពស់ និងគាំទ្រវឌ្ឍនភាព សហគ្រាសធុនតូច និងមធ្យម តាមរយៈគម្រោងហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះ។

រីករាយថ្ងៃបុណ្យណូអែល និងរីករាយឆ្នាំថ្មី ឆ្នាំសកល២០២៥!

“ការគាំទ្រផលិតផលក្នុងស្រុក រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច”

អ្នកស្រី សេង ចិន្តា ដែលជាម្ចាស់សិប្បកម្មផលិតទឹកសៀង ទឹកស៊ីអ៊ីវ ទឹកម្ទេស ខេមហ្វូត (CAMFOOD) នឹងចែករំលែកពីបទពិសោធន៍ នៃភាពជាសហគ្រិនស្ត្រី ក្នុងការបង្កើត និងអភិវឌ្ឍអាជីវកម្ម។

👉 សូមអញ្ជើញទស្សនាការផ្សាយបន្តផ្ទាល់ នៅលើហ្វេសបុកផេក SME Bank of Cambodia
👉 នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង១២ ថ្ងៃត្រង់

“អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម គឺបង្កើតការងារ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងប្រទេសកម្ពុជា”
—————-

សូមរង់ចាំទស្សនា កិច្ចសំភាសន្ត៍រវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ជាមួយម្ចាស់សិប្បកម្មផលិតទឹកសៀង ទឹកស៊ីអ៊ីវ ទឹកម្ទេស CAMFOOD, អ្នកស្រី សេង ចិន្តា

👉 នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង១២ ថ្ងៃត្រង់
👉 តាមរយៈហ្វេសបុកផេក SME Bank of Cambodia

គួរបញ្ជាក់ផងដែរថា កម្មវិធី វីដេអូសក្ខីកម្មស្តីអំពីការអភិវឌ្ឍអាជីវកម្មរបស់អតិថិជន នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ត្រូវបានផលិតឡើង ក្នុងគោលបំណងលើកកម្ពស់ និងគាំទ្រវឌ្ឍនភាព សហគ្រាសធុនតូច និងមធ្យម តាមរយៈគម្រោងហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះ។

ភ្នំពេញ, នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា មានសេចក្តីសោមនស្សរីករាយ ចូលរួមពីធីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានសហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញផ្សព្វផ្សាយឲ្យវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចូលរួមបានពេញលេញ និងកាន់តែទូលំទូលាយ។

📖 អានបន្ថែម