Latest Posts from SME Bank of Cambodia (@sme_bank_cambodia) on Telegram

SME Bank of Cambodia Telegram Posts  

SME Bank of Cambodia
នេះជាឆានណែលតេឡេក្រាមផ្លូវការរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។

💬 Personal Chat
https://t.me/smebank

👨‍👧‍👦 Facebook Page
https://www.facebook.com/smebankcambodiaplc

🙏 Help us level up our channel
https://t.me/boost/sme_bank_cambodia
2,423 Subscribers
950 Photos
47 Videos
Last Updated 25.02.2025 20:35

The latest content shared by SME Bank of Cambodia on Telegram


គម្រោងហិរញ្ញប្បទានវិស័យឌីជីថល និងទំនើបកម្ម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសស្ថិតក្នុងវិស័យឌីជីថល និងទំនើបកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។

កាន់តែងាយស្រួល!
ឥលូវនេះគ្រប់អតិថិជនទាំងអស់របស់ SME Bank អាចធ្វើការបង់សងត្រឡប់ប្រាក់កម្ចីមកកាន់ធនាគារបានយ៉ាងរហ័ស និងងាយស្រួលតាមរយៈទូរស័ព្ទចល័ត ឬភ្នាក់ងារដែលនៅជិតលោកអ្នកបំផុត។

ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន SME Bank សូមណែនាំ «គម្រោង ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម» ជាមួយលក្ខខណ្ឌអនុគ្រោះ ដែលមានអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៥% និងរយៈពេល ១០ឆ្នាំ ។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «អេសអ៊ឹមអ៊ី តែមួយ (ONE SME)»

ស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា បានយល់ពីផលលំបាករបស់សហគ្រិនស្ត្រី ក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឲ្យមានការរីកចម្រើននិងជោគជ័យ។ ដូចនេះ ធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា បានអភិវឌ្ឍ និងកំពុងដាក់ឲ្យដំណើរការ «គម្រោងហិរញ្ញប្បទាន សហគ្រិនស្ត្រី» ប្រកបដោយលក្ខខណ្ឌអនុគ្រោះ។

#OneSME #CWES
#CambodiaWomenEntrepreneursScheme

យើងខ្ញុំត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឹក្សាយោបល់ ពីគម្រោងអាជីវកម្មរបស់លោកអ្នក។ យើងខ្ញុំសូមអរគុណចំពោះមតិយោបល់ និងការចែករំលែកដែលអាចជួយឱ្យយើងខ្ញុំបង្កើនគុណភាពសេវាកម្មរបស់យើងខ្ញុំ។

ប្រសិនបើលោកអ្នកមានបណ្តឹងតវ៉ា ឬបញ្ហាអំពីសេវាកម្មរបស់ធនាគារ សូមកុំស្ទាក់ស្ទើរក្នុងការផ្តល់ដំណឹងដល់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចដោះស្រាយនូវបញ្ហាទាំងនោះយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។

5 ឆ្នាំនៃការអភិវឌ្ឍ និងដំណើរឈ្ពោះទៅមុខរបស់ SME Bank of Cambodia 🎉🎉

#OneSME

យើងមានសេចក្តីសោមនស្សរីករាយក្នុងការបម្រើសេវាធនាគារដល់អតិថិជនជាទីស្រឡាញ់របស់យើង!

SME Bank of Cambodia បើកបម្រើសេវាអតិថិជននៅថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច។ យើងខ្ញុំសង្ឃឹមថាម៉ោងបម្រើសេវានេះនឹងឆ្លើយតបនឹងតម្រូវការរបស់អតិថិជនយ៉ាងល្អបំផុត។​ សូមអរគុណចំពោះការជឿជាក់លើយើងខ្ញុំ ហើយយើងរង់ចាំជួបអ្នកក្នុងពេលឆាប់ៗនេះ។

តេឡេក្រាមប៊ត (Bot) ផ្លូវការរបស់ SME Bank of Cambodia ត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យអតិថិជនមានភាពងាយស្រួលក្នុងការចុះឈ្មោះស្នើសុំឥណទាន។ អ្នកអាចប្រើប្រាស់ Bot នេះដើម្បីទទួលបានព័ត៌មានបន្ថែមអំពីផលិតផលឥណទានផ្សេងៗ និងដំណើរការនៃការស្នើសុំឥណទាន។

សូមភ្ជាប់ទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់យើងឥលូវនេះ ដើម្បីទទួលបានបទពិសោធន៍ថ្មី ព័ត៌មានថ្មីៗ និងឆាប់រហ័សពីធនាគារ។