SME Bank of Cambodia (@sme_bank_cambodia) Kanalının Son Gönderileri

SME Bank of Cambodia Telegram Gönderileri  

SME Bank of Cambodia
នេះជាឆានណែលតេឡេក្រាមផ្លូវការរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។

💬 Personal Chat
https://t.me/smebank

👨‍👧‍👦 Facebook Page
https://www.facebook.com/smebankcambodiaplc

🙏 Help us level up our channel
https://t.me/boost/sme_bank_cambodia
2,423 Abone
950 Fotoğraf
47 Video
Son Güncelleme 25.02.2025 20:35

SME Bank of Cambodia tarafından Telegram'da paylaşılan en son içerikler


ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា មានសេចក្តីសោមនស្សរីករាយ ជម្រាបជូនប្រតិទិនសាជីវកម្មប្រចាំឆ្នាំ២០២៥ នៃធនាគារ ដែលលោក-លោកស្រីអាចទាញយកដូចខាងក្រោម៖

👉នៅលើគេហទំព័រផ្លូវការ៖ https://smebankcambodia.com.kh/calendar/
👉ឬតាមរយៈតំណរភ្ជាប់៖ https://bit.ly/SMEBank_Calendar25

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការជឿទុកចិត្តរបស់លោក-លោកស្រី ចំពោះធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្នុងបេសសកម្មផ្តល់ហិរញ្ញប្បទាន ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។

កម្មវិធី 𝐒𝐌𝐄𝐬 𝐋.𝐈.𝐅.𝐄 គឺជាវេទិកាមួយ ដែលអ្នកជំនាញ, អ្នកដឹកនាំ, ម្ចាស់អាជីវកម្ម ក៏ដូចជាសហគ្រិន ចូលរួមចែករំលែកចំណេះដឹង បំផុសជាគំនិត និងផ្តល់នូវអនុសាសន៍ប្រកបដោយអត្ថប្រយោជន៍ ដល់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព និងចីរភាព។

សូមរង់ចាំទស្សនា កិច្ចសន្ទនារវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជាតំណាងដោយលោក ជា សុភ័ក្ត ជាមួយលោក នៅ សឿនសូណាត ប្រធាននាយកដ្ឋានផែនការ និងជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (ឧ.វ.ប.ន)៖

👉ប្រធានបទ៖ គោលនយោបាយ និងកាលានុវត្តភាព នៃសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
👉នាថ្ងៃទី១០ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង១២ ថ្ងៃត្រង់
👉តាមរយៈហ្វេសបុកផេក SME Bank of Cambodia

គួរបញ្ជាក់ផងដែរថា 𝐒𝐌𝐄𝐬 𝐋.𝐈.𝐅.𝐄 មានអត្ថន័យសំដៅលើ៖ ភាពជាអ្នកដឹកនាំ (𝐋-𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩); នវានុវត្តន៍ (𝐈-𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧); ហិរញ្ញវត្ថុ (𝐅-𝐅𝐢𝐧𝐚𝐧𝐜𝐞); ភាពជាសហគ្រិន (𝐄-𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩)។

អបអរសាទរ ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ - ៧ មករា ២០២៥)

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ ជាខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ និងជាព្រឹត្តិការណ៏ប្រវតិ្តសាស្រ្ត នៃការបើកទំព័រសករាជថ្មីនៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ដើម្បីអបអរសាទរ ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមគោរពជូនដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដៃគូសហការ ក៏ដូចជាសាធារណជនទាំងអស់ ឲ្យបានជ្រាបថា ធនាគារយើងខ្ញុំនឹងឈប់សម្រាករយៈពេលមួយថ្ងៃ គឺថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នឹងបើកដំណើរការជាធម្មតាវិញ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។

សហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការធានានូវបរិយាបន្ន និងកំណើនសេដ្ឋកិច្ច។

ដើម្បីជំរុញផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍អំពីសហគ្រិនភាព, គន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈម ក៏ដូចជាការគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម ធនាគារមានសេចក្តីសោមនស្សរីករាយ នាំមកជូននូវកម្មវិធី SMEs L.I.F.E (ដែលរួមមាន ភាពជាអ្នកដឹកនាំ (L-Leadership); នវានុវត្តន៍ (I-Innovation); ហិរញ្ញវត្ថុ (F-Finance); ភាពជាសហគ្រិន (E-Entrepreneurship)។

កម្មវិធីនេះ នឹងក្លាយជាវេទិកាមួយ ដែលអ្នកជំនាញ, អ្នកដឹកនាំ, ម្ចាស់អាជីវកម្ម ក៏ដូចជាសហគ្រិន ចូលរួមចែករំលែកចំណេះដឹង បំផុសជាគំនិត និងផ្តល់នូវអនុសាសន៍ប្រកបដោយអត្ថប្រយោជន៍ ដល់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព និងចីរភាព។

សូមអញ្ជើញរង់ចាំទស្សនា ការចាក់បញ្ជាំងដោយផ្ទាល់ នៅហ្វេសបុកផេករបស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ!

«គម្រោងហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះ ពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា»

សូមអញ្ជើញទស្សនា វីដេអូសង្ខេបខ្លី ពីវឌ្ឍនភាពអាជីវកម្ម តាមរយៈគម្រោងហិរញ្ញប្បទាន ប្រកបដោយលក្ខខណ្ឌអនុគ្រោះ ផ្តល់ដោយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ជូនដល់អ្នកស្រី សេង ចិន្តា ដែលជាម្ចាស់សិប្បកម្មផលិតទឹកសៀង ទឹកស៊ីអ៊ីវ ទឹកម្ទេស ខេមហ្វូត (CAMFOOD)!

សម្រាប់ការទស្សនាវីដេអូពេញ លោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់ធនាគារ៖
https://bit.ly/Testimonial_EP1

«ឧបសគ្គធំយ៉ាងណា ក៏នៅចាញ់ការតស៊ូរ»
សូមអញ្ជើញទស្សនា វីដេអូសង្ខេបខ្លី ពីឧបសគ្គ និងការតស៊ូរបស់អ្នកស្រី សេង ចិន្តា ដែលជាម្ចាស់សិប្បកម្មផលិតទឹកសៀង ទឹកស៊ីអ៊ីវ ទឹកម្ទេស ខេមហ្វូត (CAMFOOD)!

សម្រាប់ការទស្សនាវីដេអូពេញ លោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់ធនាគារ៖
🌐https://bit.ly/Testimonial_EP1

«ផលិតផលខ្មែរ រក្សាទីផ្សារជាង២ទសវត្សរ៍»
សូមអញ្ជើញទស្សនា វីដេអូសង្ខេបខ្លី ពីការចាប់ផ្តើមអាជីវកម្មរបស់អ្នកស្រី សេង ចិន្តា ដែលជាម្ចាស់សិប្បកម្មផលិតទឹកសៀង ទឹកស៊ីអ៊ីវ ទឹកម្ទេស ខេមហ្វូត (CAMFOOD)!

សម្រាប់ការទស្សនាវីដេអូពេញ លោកអ្នកអាចចូលទៅកាន់តំណរភ្ជាប់នេះ៖
Facebook Page: https://bit.ly/CustomerTestimonial_EP1
Youtube: https://bit.ly/CustomerTestimonials_EP1

នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមជូនពរដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដៃគូសហការ ក៏ដូចជាសាធារណជនទាំងអស់ ឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យ សុខសុភមង្គល និងធ្វើដំណើរទៅកាន់ទីណា ប្រកបដោយសុវត្ថិភាព។

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមគោរពជូនដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដៃគូសហការ ក៏ដូចជាសាធារណជនទាំងអស់ ឲ្យបានជ្រាបថា ធនាគារយើងខ្ញុំនឹងឈប់សម្រាករយៈពេលមួយថ្ងៃ គឺថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នឹងបើកដំណើរការជាធម្មតាវិញ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។