SME Bank of Cambodia (@sme_bank_cambodia) Kanalının Son Gönderileri

SME Bank of Cambodia Telegram Gönderileri  

SME Bank of Cambodia
នេះជាឆានណែលតេឡេក្រាមផ្លូវការរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។

💬 Personal Chat
https://t.me/smebank

👨‍👧‍👦 Facebook Page
https://www.facebook.com/smebankcambodiaplc

🙏 Help us level up our channel
https://t.me/boost/sme_bank_cambodia
2,423 Abone
950 Fotoğraf
47 Video
Son Güncelleme 25.02.2025 20:35

SME Bank of Cambodia tarafından Telegram'da paylaşılan en son içerikler


រាជធានីភ្នំពេញ, នាថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និង អង្គភាពអាជីវកម្មខ្នាតតូច នៃសាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្ត្រ នៃការត្រួតពិនិត្យឥណទាន» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន៣៣នាក់។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីគន្លឹះ និងវិធីសាស្ត្រ ក្នុងការវិភាគឥណទាន ប្រកបដោយប្រសិទ្ធភាព និងកាលានុវត្តភាព ដើម្បីរួមចំណែកជំរុញការផ្តល់ហិរញ្ញប្បទានជូនដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា លទ្ធផលប្រកបដោយផ្លែផ្កាពីវគ្គបណ្តុះបណ្តាលនាពេលកន្លងមក គឺជាសក្ខីភាពបង្ហាញពីចក្ខុវិស័យរួម ក្នុងការគាំទ្រដល់បរិយាកាសធុរកិច្ច និងការអនុវត្តតាមស្មារតីនៃអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសកម្ពុជា និង PRI, ក្រសួងហិរញ្ញវត្ថុជប៉ុន តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង JFC-Micro ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

នេះជាសកម្មភាព នៃការអញ្ជើញទស្សនាពីអ្នកចូលរួមក្នុងព្រឹតិ្តការណ៍ «ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ២០២៤» ដែលត្រូវបានរៀបចំឡើងដោយសហគ្រិនខ្មែរ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២៤ - ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្តង់ពិព័រណ៍ របស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។

រាជធានីភ្នំពេញ, នាថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច នៃសាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្ត្រ នៃការត្រួតពិនិត្យឥណទាន» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ប្រមាណជា៣៣នាក់។

សូមអញ្ជើញទស្សនាវីដេអូព័ត៌មានសង្ខេបដូចខាងលើ។

ភ្នំពេញ, នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា មានសេចក្តីសោមនស្សរីករាយ បានចូលរួមឧបត្ថម្ភកម្មវិធី «ទិវាសហគ្រិនស្រ្តីកម្ពុជាឆ្នាំ២០២៤» ដែលត្រូវបានរៀបចំឡើងដោយសមាគមសហគ្រិនស្រ្តីកម្ពុជា ក្រោមប្រធានបទ «ការពង្រឹងភាពអង់អាចរបស់ស្រ្តី ក្នុងសេដ្ឋកិច្ចបៃតង»។

📖 អានបន្ថែមនៅទីនេះ

នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមជូនពរដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដៃគូសហការ ក៏ដូចជាសាធារណជនទាំងអស់ ឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យ សុខសុភមង្គល និងធ្វើដំណើរទៅកាន់ទីណា ប្រកបដោយសុវត្ថិភាព។

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមគោរពជូនដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដៃគូសហការ ក៏ដូចជាសាធារណជនទាំងអស់ ឲ្យបានជ្រាបថា ធនាគារយើងខ្ញុំនឹងឈប់សម្រាករយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នឹងបើកដំណើរការជាធម្មតាវិញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ☎️ (855) 96 811 1118

វិស័យទេសចរណ៍ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកំណើនសេដ្ឋកិច្ចជាតិ។ ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ និងសក្តានុពលសេដ្ឋកិច្ច ដែលអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើន។ ដើម្បីជំរុញការស្តារឡើងវិញ និងលើកស្ទួយវិស័យទេសចរណ៍ នៅកម្ពុជា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បាន និងកំពុងដាក់ឲ្យដំណើរការបណ្តាញចាយចែកថ្មីរបស់ខ្លួនបន្ថែមទៀត៖ សាខាខេត្តសៀមរាប។

📖 អានបន្ថែមនៅទីនេះ
📌 ព័ត៌មានទីតាំងសាខានីមួយៗ

📍អាសយដ្ឋាន៖ ផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ☎️ (855) 96 811 1118

អបអរសាទរខួបទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣ ដល់ ០៩ វិច្ឆិកា ២០២៤)

ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមចូលរួមអបអរសាទរ និងរំលឹកដល់ទិវាបុណ្យឯករាជ្យជាតិ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីរបបអាណានិគម ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ។

ការអភិវឌ្ឍវិស័យទឹកស្អាត នៅកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព។

ដើម្បីគាំទ្រដល់ការអភិវឌ្ឍនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានផ្តួចផ្តើម និងកំពុងដាក់ឱ្យដំណើរការ «គម្រោងហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករទឹកស្អាតកម្ពុជា» ដល់ម្ចាស់សហគ្រាស ដែលជាប្រតិបត្តិិករទឹកស្អាត ប្រកបដោយលក្ខខណ្ឌអនុគ្រោះ។

សូមអញ្ជើញប្រតិបត្តិករទឹកស្អាត មកទទួលការប្រឹក្សាយោបល់ អំពីផែនការអាជីវកម្មជាមួយមន្ត្រីទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ (855) 96 811 1118
ឬចុះឈ្មោះស្នើសុំហិរញ្ញប្បទានតាមរយៈតេឡេក្រាម៖ https://t.me/smebankcambodia_bot

សូមក្រាបបង្គំថ្វាយព្រះពរ និងសម្តែងនូវអំណរសាទរខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមរាជសម្បត្តិ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមថ្វាយព្រះពរព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរយូរអង្វែងតរៀងទៅ។