លេខាធិការដ្ឋាន គ.ស.ព.ស. @secretariatofnccip Channel on Telegram

លេខាធិការដ្ឋាន គ.ស.ព.ស.

@secretariatofnccip


Channel Telegram ផ្លូវការរបស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ

លេខាធិការដ្ឋាន គ.ស.ព.ស. (Khmer)

សូមស្វាគមន៍មកកាន់ផ្ទះរបស់លេខាធិការដ្ឋាន គ.ស.ព.ស. ដែលហៅថា "secretariatofnccip" ប្រសិនបើអ្នកស្នើសុំបានជ្រើសរើសជាសមាជិក។ ផ្ទះនេះគឺជា​ផ្នតរបស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណម តិ។ វាគឺជា​ទីតាំងរបស់ការចែករំលែកព័ត៌មាននិងវិសេសកម្រិតជាតិ​សេរីសាស្រ្តឯករាជ្យប៉ូលិស័កកទេសាធិ និងវា​ផ្តល់ព័ត៌មានស្តីពីអង្គជាតិ ឥតខមរុបគ្នា​​ប្រទេស ព្រឹត្តិកា និងហស្អ​​០

លេខាធិការដ្ឋាន គ.ស.ព.ស.

27 Jan, 01:20


វីដេអូសង្ខេបសកម្មភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២០-២៦ មករា ២០២៥

លេខាធិការដ្ឋាន គ.ស.ព.ស.

26 Jan, 03:13


ក្រសួងបរិស្ថាន | គុណភាពខ្យល់តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យ គុណភាពខ្យល់ចំនួន ៦០ នៅទូទាំងប្រទេស បានបង្ហាញថា នៅអំឡុងពេលប៉ុន្មានថ្ងៃនេះមានការកើនឡើង កំហាប់សារធាតុបំពុលខ្យល់ជាពិសេសការកើនឡើងកំហាប់ភាគល្អិត និចលដែលមាន វិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។

ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៦១ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “មធ្យម”។

នៅក្នុងរបាយការណ៍ ដែលស្រង់បានតាមរយៈឧបករណ៍និងស្ថានីយត្រួតពិនិត្យគុណឿាពខ្យល់ បានបង្ហាញថា

-សន្ទស្សន៍ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត ខេត្តរតនគិរី ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ

-ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តកែប
-ពណ៌លឿងៈ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ
-ពណ៌ក្រហមៈ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប និងខេត្តកោះកុង

ក្រសួងបរិស្ថាននឹងធ្វើការតាមដានអំពីការប្រែប្រួលស្ថានភាពគុណភាពខ្យល់ និងជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនសាធារណជនបានជ្រាបជាប្រចាំ ។ ឯកឧត្តមស្នើ ដល់សាធារណជន តាមដានព័ត៌មានស្តីពៅគុណភាពខ្យល់ ជាផ្លូវការ ដែលក្រសួងបានចេញផ្សាយ តាមរយៈវេបសាយ www.airquality.moe.gov.kh និងកម្មវិធីទូរស័ព្ទដៃ (APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីសម្រាប់ Android និង IOS បានគ្រប់ពេលវេលា៕

លេខាធិការដ្ឋាន គ.ស.ព.ស.

26 Jan, 03:05


ក្រសួងបរិស្ថាន | សេចក្តីជូនដំណឹងស្តីពីទិន្នន័យស្វ័យត្រួតពិនិត្យគុណភាពសំណល់រាវ ដែលទទួលបានពី Data Monitor/WPMS បានគណនានៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ មានចំនួន១២ក្រុមហ៊ុន ក្នុងចំណោម២០ក្រុមហ៊ុន ដែលបានបំពាក់រួច ពី
……….

ចំណាំ៖
- pH : Potential Hydrogen (ខ្នាតរង្វាស់កំហាប់អុីយ៉ុងអុីដ្រូសែននៅក្នុងទឹក មានតម្លៃចន្លោះពី0ទៅ14 វាបញ្ជាក់ពីកម្រិតអាសុីតឬបាសនៃទឹក)
- COD : Chemical Oxygen Demand (តម្រូវការអុកសុីសែនបែបគីមី ជារង្វាស់បរិមាណអុកសុីសែនដែលត្រូវការសម្រាប់បំបែកសារធាតុសរីរាង្គនៅក្នុងទឹក)
- TSS : Total Suspended Solids (សារធាតុរឹងអណ្តែតក្នុងទឹកសរុប)

លេខាធិការដ្ឋាន គ.ស.ព.ស.

26 Jan, 01:49


វីដេអូបទយកការណ៍៖ ល្ខោនបាមោជ្ជទ័យ រឿង កុលាបប៉ៃលិន

យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ដែលមាននាយកដ្ឋានសិល្បៈទស្សនីយភាព បានដឹកនាំដំឡើង រឿង កុលាបប៉ៃលិន ក្នុងទម្រង់ល្ខោនបាមោជ្ជទ័យ។ គួរបញ្ជាក់ថា ល្ខោនបាមោជ្ជទ័យគឺជាទម្រង់ល្ខោនច្រៀងបែបទំនើបមួយដែលបានកើតឡើងក្នុងប្រទេសកម្ពុជានៅដើមសតវត្សទី២០ គឺក្នុងចន្លោះឆ្នាំ ១៩១៤-១៩១៨ ពាក្យថា បាមោជ្ជទ័យ (បាមោជជៈទ័យ) គេតែងហៅដល់ឈ្មោះបីស្រដៀងគ្នា ៖
១. បាមោទ័យ (បាមោទ័យ)
២. បាមោជ្ជទ័យ (បាមោជជៈទ័យ)
៣. ប្រាមោទ្យទ័យ (ប្រាមោទ្យទ័យ)
ពាក្យថាបាមោជ្ជទ័យ គឺជាភាសាបាលី រីឯពាក្យប្រាមោទ្យទ័យ ជាភាសាសំស្ក្រឹតពាក្យទាំងពីរមានន័យដូចគ្នា សេចក្តីរីករាយ សេចក្តីពេញចិត្តខ្លាំង រំជួលចិត្ត ឧទាហរណ៍. មានបីតិបាមោជ្ជពន់ពេក (មានបីតិរីករាយពន់ពេក)។
ល្ខោនបាមោជ្ជទ័យ ឬល្ខោនកម្សាន្តចិត្តនេះ គឺពិតជាបានកើតឡើងនៅកម្ពុជាដោយយកលំនាំពីល្ខោនច្រៀងបច្ចឹមប្រទេសអូប៉េរ៉េត (OPERETTE) ពិសេសប្រទេសបារាំងដែលជាប្រទេសធ្វើអាណានិគមលើប្រទេសកម្ពុជាតែម្តង។

លេខាធិការដ្ឋាន គ.ស.ព.ស.

26 Jan, 01:24


ជនមានពិការភាព លោក រិន សុភ័ក្ត៖ «កុំបោះបង់ខ្លួនឯង ត្រូវព្យាយាមសិក្សារៀនសូត្រឱ្យមានចំណេះជំនាញ នោះយើងអាចចាប់យកឱកាសការងារ ដើម្បីជួយជីវភាពខ្លួនឯង និងក្រុមគ្រួសារបាន»។

លេខាធិការដ្ឋាន គ.ស.ព.ស.

25 Jan, 10:59


វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ សម្រេចលទ្ធផលបានដូចខាងក្រោម៖
- ប្រព័ន្ធរំដោះទឹកស្ទឹងតូច ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%
- ប្រពន្ធរំដោះទឹកសាក់សំពៅ ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%
- ប្រពន្ធរំដោះទឹករលាំងជ្រៃខាងត្បូង-ស្លា គូ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%
-  ប្រព័ន្ធរំដោះទឹករលាំងជ្រៃខាងជើង-ស្ពានសត្ថា ៖ ការងារដីសម្រេចបាន ៩០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៨៧%
- ប្រព័ន្ធរំដោះទឹកដទៃៗទៀត ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%។

គម្រោងរំដោះ និងពង្វាងទឹកនេះ នឹងអាចរំដោះទឹកបានប្រមាណ៧០០ម៉ែត្រត្រីគុណក្នុង១វិនាទី ដែលនឹងធ្វើឱ្យទ្វារទឹកកំពង់ទួលមានលទ្ធភាពរំដោះទឹក ដើម្បីសម្រាលដល់រាជធានីភ្នំពេញបានប្រមាណ៦៥%ដោយសុវត្ថិភាព ។

តាមរយៈគម្រោងនេះ ក្រៅពីកាត់បន្ថយការជន់លិចរាជធានីភ្នំពេញដោយជំនន់ទឹកភ្លៀងហើយនោះ ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជាបង្កើតអោយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវរំដោះទឹកថ្មីបន្ថែមជាលក្ខណៈប្រវត្តិសាស្ត្រ រក្សាទឹកសម្រាប់ប្រើប្រាស់ពហុបំណង ភ្ជាប់បណ្តាញគមនាគមន៍ពីក្នុងតំបន់មកខាងក្រៅគម្រោង បង្កើតតំបន់ទេសចរណ៍ថ្មីៗ និងបង្កើនបាននូវសក្តានុពលនៃការអភិវឌ្ឍនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ ។

លេខាធិការដ្ឋាន គ.ស.ព.ស.

25 Jan, 10:33


ឯកឧត្តម ប៉ែន បូណា៖ «ប្រពៃណីបម្រើប្រជាពលរដ្ឋតជំនាន់របស់គណបក្សប្រជាជនកម្ពុជា»
.................

«ប្រជាពលរដ្ឋជាម្ចាស់ ចំណែកឯមន្ត្រីគឺជាអ្នកបម្រើ» នេះគឺជាទស្សនវិជ្ជានៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលស្របទៅនឹងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន សុទ្ធតែធ្លាប់បានក្រើនរម្លឹកជារឿយៗដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ដើម្បីកុំឱ្យពួកគេភ្លេចតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ។ មិនត្រឹមតែក្រើនរម្លឹកមន្ត្រីក្រោមឱវាទប៉ុណ្ណោះទេ ប៉ុន្តែ អតីតប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏ដូចជាប្រមុខដឹកនាំបច្ចុប្បន្ន  សុទ្ធតែបានបង្ហាញគំរូជាអ្នកបម្រើប្រជាពលរដ្ឋយ៉ាងសកម្មក្លៀវក្លាបំផុត។

«ទីណាមានទុក្ខ មានមុខសម្តេចតេជោ» នេះគឺជាសារដ៏មានអត្ថន័យមួយឃ្លាទៀតដែលសម្តេចអតីតនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងនិងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ មើលចុះ ចាប់តាំងពីការតស៊ូរំដោះជាតិដោយប្រើជីវិតរបស់ខ្លួនជាដើមទុន និងដំណើរស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ រហូតដល់កសាងបាននូវប្រវត្តិសាស្ត្រថ្មីមួយជូនប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរដែលមិនធ្លាប់មានពីមុន ជីវិតសម្តេចតេជោ ហ៊ុន សែន បានផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរជានិច្ច មិនដែលដាច់ជាពិសេសក្នុងគ្រាលំបាក។ ជាក់ស្តែង ពេលពលរដ្ឋជួបគ្រោះអាសន្នដូចជាទឹកជំនន់ ឬជួបប្រទះគ្រោះថ្នាក់ផ្សេងៗទៀតជាយថាហេតុ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីពាក់ព័ន្ធតែងតែមានវត្តមានជានិច្ចដើម្បីដោះស្រាយការលំបាកជូនពួកគេ។ ក្រៅពីនោះ សម្តេចតែងឆ្លៀតពេលជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាប្រចាំដោយទឹកចិត្តអាណិតស្រឡាញ់អស់ពីបេះដូង។

បច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតជាភរិយា បានបន្តប្រពៃណីដឹកនាំដ៏ល្អនេះដដែលដោយផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច។ ជាក់ស្តែង ក្នុងរយៈពេលជាងមួយឆ្នាំដំបូងនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចធិបតី និងភរិយា បានចំណាយពេលវេលាជួបជាមួយពលរដ្ឋនៅគ្រប់ទិសទី។ កម្មករ កសិករ អាជីវករ សិល្បករ កីឡាករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត លោកគ្រូអ្នកគ្រូ រួមទាំងអ្នកសារព័ត៌មានផង សុទ្ធតែធ្លាប់បានជួបជាមួយប្រមុខដឹកនាំរបស់ខ្លួនដោយផ្ទាល់ ឬបានឃើញសកម្មភាពទាំងនេះជាប្រចាំ។

ដោយទទួលបានការណែនាំ និងដោយបានឃើញគំរូរបស់ប្រមុខដឹកនាំ មន្ត្រីក្នុងជួររាជរដ្ឋាភិបាលក៏ដូចជាមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានខិតខំបម្រើប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។ ជាក់ស្តែង ប៉ុន្មានថ្ងៃចុងក្រោយនេះ ពួកគេបានមូរដៃអាវ លាត់ជើងខោ ដើម្បីចុះជួយដោះស្រាយបញ្ហាជូនកសិករក៏ដូចជាបូមទឹកជូនពួកគេ ដើម្បីធ្វើស្រែប្រាំង។ ជារៀងរាល់ចុងសប្តាហ៍ ឆ្លៀតពេលទំនេរពីការងារបម្រើប្រជាពលរដ្ឋក្នុងនាមមន្ត្រីរាជរដ្ឋាភិបាល តែងចុះជាប់ជាមួយប្រជាពលរដ្ឋនៅឯមូលដ្ឋានរៀងៗខ្លួន ដើម្បីស្វែងយល់ពីការលំបាករបស់ពួកគេ និងដោះស្រាយបញ្ហាជូនពលរដ្ឋភ្លាមៗដោយមិនបង្អង់។

នេះហើយ គឺជាប្រពៃណីបម្រើប្រជាពលរដ្ឋរបស់គណបក្សប្រជាជនកម្ពុជា ដែលបន្តពីជំនាន់មួយទៅជំនាន់មួយទៀតឥតដាច់។ នេះ ក៏ជាហេតុផលដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋជារៀងរហូតមក៕

លេខាធិការដ្ឋាន គ.ស.ព.ស.

19 Jan, 10:52


ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ណែនាំដល់មន្ត្រីព័ត៌មាន និងក្រុមយុវជនបណ្តាញសង្គមត្រូវរួមគ្នាក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុលសង្គមបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI »

លេខាធិការដ្ឋាន គ.ស.ព.ស.

19 Jan, 10:28


WATCH VIDEO: ៣០ឆ្នាំ កសិករពត់សរ ចងចាំមិនភ្លេចទ័ពនាគរាជចេញជួយសង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

លេខាធិការដ្ឋាន គ.ស.ព.ស.

19 Jan, 06:13


សូមអញ្ជើញទស្សនានិងស្តាប់កម្សាន្តបទចម្រៀងអនុស្សាវរីយ៍ «សំណាងព្រៃស្វា វាសនាពត់សរ» ស្នាដៃនិពន្ធរបស់សម្តេចតេជោ ហ៊ុន សែន, រំលឹកអនុស្សាវរីយ៍នៃការចុះអន្តរាគមន៍របស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែជូនបងប្អូនប្រជាកសិករនៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ កាលពីខែវិច្ឆិកា ឆ្នាំ១៩៩៤ កន្លងទៅ

លេខាធិការដ្ឋាន គ.ស.ព.ស.

19 Jan, 02:52


ឯកឧត្តម ប៉ែន បូណា៖ គ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្លក់រសជាតិសង្គ្រាមនិងរបបប្រល័យពូជសាសន៍ទៀតឡើយ!
...............

ពលរដ្ឋខ្មែរគ្រប់រូបទាំងអ្នកធ្លាប់ហែលឆ្លងកាត់សង្គ្រាមនិងរបបប្រល័យពូជសាសន៍ ទាំងយុវជនកើតក្រោយសម័យសង្គ្រាម សុទ្ធតែបានដឹងពីអតីតកាលដ៏មហាសែនវេទនារកអ្វីប្រៀបផ្ទឹមពុំបានរបស់កម្ពុជា។ ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានទាញប្រទេសចេញពីឋាននរកលោកិយនេះ។

ប្រជាពលរដ្ឋខ្មែរសុទ្ធតែបានដឹងច្បាស់ថា នៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ មិនដែលមានទេដែលប្រទេសកម្ពុជាបានស្គាល់សុខសន្តិភាពពេញលេញនិងអាចថែរក្សាសុខសន្តិភាពបានរយៈពេលយូរដូចសម័យកាលបច្ចុប្បន្ន ហើយសន្តិភាពនិងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះឈ្នះដែលសម្រេចបានលទ្ធផលទាំងស្រុងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាស្នាដៃគ្មានពីររបស់សម្តេចតេជោ ហ៊ុន សែន។

ខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា អ្នកឈរជារបងការពារសុខសន្តិភាពនេះឱ្យបានគង់វង្ស គឺរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន រួមទាំងថ្នាក់ដឹកនាំដទៃទៀត ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋខ្មែរ។

សុខសន្តិភាពរយៈពេល ២៦ឆ្នាំ កន្លងទៅនេះគឺជាគ្រឹះនៃការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនមិនធ្លាប់មានពីអតីតកាល ហើយដែលខ្មែរគ្រប់គ្នាបាននិងកំពុងទទួលផលពីសុខសន្តិភាពជារៀងរាល់ថ្ងៃ។ នរណាក៏ដោយឱ្យតែមានឈាមជ័រជាខ្មែរសុទ្ធតែជាសាក្សីនៃការផ្លាស់ប្តូរដ៏ស៊ីជម្រៅមួយនៅកម្ពុជាទាំងនយោបាយ សង្គម សេដ្ឋកិច្ច ទាំងរបៀបរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដែលមិនធ្លាប់មានពីមុន។

ប៉ុន្តែ នៅមានសភាវដ៏អាក្រក់មួយដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលដើរតួជាអ្នកគំរាមកំហែងសុខសន្តិភាពនិងចង់អូសទាញប្រទេសទៅរកអតីតកាលវិញតាមរយៈចលនាបដិវត្តន៍ពណ៌ដ៏គ្រោះថ្នាក់។ កាលពីមុន ពួកគេប្រើមនោគមន៍វិជ្ជាបដិវត្តន៍ពណ៌ដោយមិនចេញមុខ ហើយតែងចោទប្រកាន់ចំណាត់ការប្រឆាំងបដិវត្តន៍ពណ៌ថាជាការលាបពណ៌។ ប៉ុន្តែ ពេលនេះ ពួកគេបានចេញមុខជាចំហដោយមានទាំងប្រព័ន្ធឃោសនាជ្រុលនិយមមួយចំនួនជួយបន្ទរផង។ នេះសបញ្ជាក់ថា ចំណាត់ការនានារបស់រាជរដ្ឋាភិបាលទៅលើក្រុមចលនាបដិវត្តន៍ពណ៌នេះពិតជាត្រឹមត្រូវ។

ចលនាបដិវត្តន៍ពណ៌គឺជាចលនាប្រឆាំងនឹងច្បាប់រដ្ឋ ប្រឆាំងរបបប្រជាធិបតេយ្យសេរីពហុបក្ស ប្រឆាំងសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បទពិសោធរបស់ពិភពលោកបង្ហាញច្បាស់ថា គ្មានចលនាបដិវត្តន៍ពណ៌ណាមួយអាចនាំប្រទេសទៅរកស្ថានភាពល្អប្រសើរជាងមុនឡើយ ក្រៅពីការរុញច្រានប្រទេសទៅរកភ្លើងសង្គ្រាមដ៏វិនាសហិនហោចរកទីបំផុតគ្មាន។

ដូច្នេះ មានហេតុផលគ្រប់គ្រាន់ដែលប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវរួមដៃគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីប្រឆាំងដាច់ខាតចំពោះចលនាឧទ្ទាមក្រៅច្បាប់ដ៏លេលានេះដើម្បីការពារសុខសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយពីព្រោះគ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្លក់រសជាតិសង្គ្រាមនិងរបបប្រល័យពូជសាសន៍ទៀតឡើយ៕

លេខាធិការដ្ឋាន គ.ស.ព.ស.

19 Jan, 02:08


ឯកឧត្តម ទេព អស្នារិទ្ធ៖ ការងារព័ត៌មាន និងសាធារណមតិក្នុងមូលដ្ឋានរាជធានីខេត្ត ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រយោជន៍សាធារណៈ

ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥--

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការងារព័ត៌មាន និងសាធារណមតិ មានតួនាទីសំខាន់ណាស់សម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ហើយដើម្បីឱ្យមន្ទីរព័ត៌មាន ដើរតួនាទីជាសេនាធិការដ៏ល្អរបស់រដ្ឋបាលរាជធានីខេត្ត មន្ត្រីនៃមន្ទីរ ត្រូវបន្តខិតខំពង្រឹងបន្ថែមទៀតលើការអនុវត្តវិធីសាស្ត្រច្នៃប្រឌិតក្នុងការទទួល ប្រមូល និងផលិតផ្សាយព័ត៌មានឱ្យកាន់តែល្អប្រសើរ លើកកម្ពស់តួនាទីរបស់មន្ទីរក្នុងការផ្សាយជាសំឡេងក្នុងមូលដ្ឋានរាជធានីខេត្ត ដើម្បីធានាការទទួលព័ត៌មានត្រឹមត្រូវរបស់ប្រជាពលរដ្ឋ និងការពារប្រយោជន៍សាធារណៈ។

ឯកឧត្តម ទេព អស្នារិទ្ធ បានថ្លែងដូច្នេះក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណមតិជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពត កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោយឯកឧត្តមក៏បានមានប្រសាសន៍កោតសរសើរចំពោះការបំពេញការងារនាពេលកន្លងមករបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តកំពត ក្នុងការផ្សព្វផ្សាយព័ត៌មានស្តីពីសមិទ្ធផលការងារក្នុងខេត្ត ក៏ដូចជារបស់ក្រសួង និងរាជរដ្ឋាភិបាល។ ប៉ុន្តែដើម្បីពង្រឹងការងារព័ត៌មាន និងសាធារណមតិក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាពលើផែនការការងារ ពិសេសពង្រឹងវិធីសាស្ត្រក្នុងការសហការ សម្របសម្រួលការងារព័ត៌មាន និងសាធារណមតិ ជាមួយអាជ្ញាធរក្នុងខេត្ត និងតួអង្គពាក់ព័ន្ធដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងមូលដ្ឋាន ពិសេសត្រូវធានាការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់បន្ថែមថា ការអនុវត្តការងារព័ត៌មាន និងសាធារណមតិ ត្រូវធ្វើឡើងជាប្រចាំ ដោយសហការ និងសម្របសម្រួលការងារប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីជំរុញយន្តការនេះ ឱ្យក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់ ព្រមទាំងលើកកម្ពស់យន្តការដំណោះស្រាយចំពោះរាល់បញ្ហា ក្តីកង្វល់ និងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ដើម្បីធ្វើជាសេនាធិការដ៏ល្អរបស់រដ្ឋបាលខេត្ត មន្ត្រីមន្ទីរព័ត៌មានចាំបាច់ត្រូវខិតខំបង្កើនការយកចិត្តទុកដាក់អនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន តាមបែបបុរេសកម្ម និងដោយពង្រឹងបន្ថែមនូវសមត្ថភាពផ្នែកបច្ចេកទេស ជំនាញប្រើប្រាស់កម្មវិធីឌីជីថលផ្សេងៗឱ្យស្របនឹងការរីកចម្រើនក្នុងសង្គម និងទំនោរនៃការទទួលព័ត៌មានសាធារណៈ រាប់បញ្ចូលទាំងបណ្តាញសង្គម Facebook, TikTok, Instagram, YouTube, X (Twitter) និង Telegram។ នេះជាការបន្ថែមរបស់ ឯកឧត្តមអ្នកនាំពាក្យ។

បន្ថែមពីលើនេះ មន្ត្រីមន្ទីរត្រូវបង្កើនគំនិតច្នៃប្រឌិត និងប្រើប្រាស់សិល្ប:ក្នុងការប្រមូល ផលិត ផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មាន ពិសេសត្រូវផ្ដោតលើប្រធានបទដែលមានប្រជាប្រិយភាពក្នុងលំហសាធារណមតិ ដើម្បីបញ្ជ្រាបអំពីសមិទ្ធផលរបស់ខេត្ត និងរាជរដ្ឋាភិបាល ព្រមទាំងឆ្លើយទៅនឹងការលើកឡើង និងសំណូមពរនានា។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរព័ត៌មាន ពិសេសក្រុមការងារសាធារណមតិ ត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះព័ត៌មានក្លែងក្លាយ ដែលមាននៅក្នុងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ពិសេសមន្ទីរត្រូវបង្កើតទីលានជជែកដេញដោលព័ត៌មានផ្សេងៗ ដោយក្នុងនោះត្រូវចាក់បញ្ចូលនូវព័ត៌មានវឌ្ឍនភាពលើគ្រប់វិស័យរបស់ខេត្ត និងដោយប្រកាន់ខ្ជាប់ការអនុវត្តវិធីសាស្ត្រព័ត៌មានបែបបុរេសកម្ម និងមិនត្រូវទុកឱ្យព័ត៌មានក្លែងក្លាយនាំមុខនៅក្នុងលំហសាធារណមតិឡើយ ដែលវាអាចឈានទៅបង្កការបំពុលព័ត៌មាន ភាពចលាចល ឬអសន្តិសុខនៅក្នុងមូលដ្ឋាន និងសង្គមកម្ពុជាទាំងមូល៕

ដោយ ផែន រតនៈ

លេខាធិការដ្ឋាន គ.ស.ព.ស.

18 Jan, 11:39


ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ណែនាំដល់មន្ត្រីព័ត៌មាន និងក្រុមយុវជនបណ្តាញសង្គមត្រូវរួមគ្នាក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុលសង្គមបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

សូមចុចទីនេះដើម្បីទទួលបានអត្ថបទពេញ៖
https://www.facebook.com/share/p/1BKcyKqnFj/?mibextid=wwXIfr

លេខាធិការដ្ឋាន គ.ស.ព.ស.

13 Jan, 12:40


គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក
ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៤ #CDC

លេខាធិការដ្ឋាន គ.ស.ព.ស.

13 Jan, 02:22


ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មាន អំពីការស្រាវជ្រាវទៅលើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871។

សេចក្តីប្រកាសព័ត៌មាននេះ កងរាជអាវុធហត្ថ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន អ្នកសារព័ត៌មានដែលបានចូលរួមផ្តល់មតិក្នុងន័យស្ថាបនា និងការផ្តល់ព័ត៌មាននានា រួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់។

លេខាធិការដ្ឋាន គ.ស.ព.ស.

13 Jan, 01:35


វីដេអូសង្ខេបសកម្មភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ - ១២ មករា ២០២៥

លេខាធិការដ្ឋាន គ.ស.ព.ស.

12 Jan, 11:23


ទេសភាពដ៏ស្រស់ត្រកាលនៅកោះស្តេចរីសត !! 🏖🌊🏝

📍 ទីតាំងរីសត ៖ https://bit.ly/3Fdr0

🎥- ក្រុម កណ្តៀរ

លេខាធិការដ្ឋាន គ.ស.ព.ស.

12 Jan, 11:22


គយគន់ទេសភាពធម្មជាតិ​ដ៏​ស្រស់ស្អាតលេីភ្នំខ្នងព្រះអង្គ ខេត្តពោធិ៍សាត់🇰🇭🇰🇭

📍ស្ថិត​នៅ​សហគមន៍​ម៉ុង​រី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ https://goo.gl/maps/dM2nXCcYDcVwkCJi9

វីដេអូ៖​ Oudom

លេខាធិការដ្ឋាន គ.ស.ព.ស.

12 Jan, 08:34


ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ី ជាកន្លែងថតរូបស្អាតជាងគេ ក្នុងឆ្នាំ២០២៤

លេខាធិការដ្ឋាន គ.ស.ព.ស.

12 Jan, 07:08


កម្ពុជាទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤
.........

- ក្នុងឆ្នាំ២០២៣ ករណីជំងឺគ្រុនឈាមមានចំនួន ៣៥ ៣៩០នាក់ និងករណីស្លាប់ ៩៩នាក់

- ឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួន ១៨ ៩៨៧នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦ ៤០៣នាក់ ឬថយ ៤៦% និងករណីស្លាប់ ៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣នាក់ ឬថយ ៥៤%។

បើប្រៀបធៀបនឹងចំនួនករណីជំងឺគ្រុនឈាមដែលបានព្យាករណ៍ដោយកម្មវិធីជាតិ ថាឆ្នាំ២០២៤ នេះជាឆ្នាំដែលអាចមានការរាតត្បាតជំងឺគ្រុនឈាមចំនួនប្រមាណ ៧៥ ០០០ករណីឈឺ មានន័យថា ឆ្នាំនេះបានកាត់បន្ថយ ករណីឈឺរហូតដល់ប្រមាណ ៥៦ ០០០នាក់ ស្មេីនឹងថយចុះប្រមាណជិត ៤ដងធៀបនឹងចំនួនព្យាករណ៍រាតត្បាត។

ការធ្វើបុរេសកម្មក្នុងការទប់ស្កាត់ការរីករាលដាលការចម្លងជំងឺគ្រុនឈាម ជាបទពិសោធន៍ចម្បងដែលចូលរួមចំណែកធ្វេីឱ្យទទួលបានជោគជ័យដ៏ធំ ក្នុងការកាត់បន្ថយបន្ទុកជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ នេះ ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី នាដេីមអាណត្តិទី៧នេះ។

លេខាធិការដ្ឋាន គ.ស.ព.ស.

12 Jan, 05:16


សូមចូលរួមជាមួយយើងទាំងអស់គ្នា ដើម្បីចូលរួមផ្បព្វផ្សាយពីសក្តានុពលទេសចរណ៍ តំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង 🇰🇭🇰🇭

*កម្មវិធីប្រពឹ្រត្តទៅ នៅថ្ងៃទី 18 -19 ខែមករា ខាងមុខនេះ 🚣‍♂️🌿🌿

🎥- Chhorn Somphos

លេខាធិការដ្ឋាន គ.ស.ព.ស.

12 Jan, 04:00


សម្រស់ផ្ទៃសមុទ្រធម្មជាតិហាក់បីដូចជាឋានសួគ៌ក្រោមមេឃ​ ដែលបានរំលេចឡេីងនៅដែនសមុទ្រកោះកុងក្រៅ​ អន្ទងអារម្មណ៏អ្នកទេសចរជាតិ​ និងអន្តរជាតិចង់ទៅកម្សាន្តមិនចេះជិនណាយ🇰🇭🇰🇭

🎥- យាត្រា អិចស៍ផ្ល / YeaTra Explore

លេខាធិការដ្ឋាន គ.ស.ព.ស.

12 Jan, 03:04


កំពង់ផែកោះទន្សាយថ្មីបានសាងសង់រួចយ៉ាងស្រស់ស្អាតក្នុងទឹកដី ខេត្តកែប🇰🇭🇰🇭

📸- Khum Mikthuna

លេខាធិការដ្ឋាន គ.ស.ព.ស.

29 Dec, 03:52


«សាទរកម្ពុជា » បង្ហាញពីការលើកតម្កើងអត្តសញ្ញាណ មោទកភាព និងសាមគ្គីភាព របស់ជាតិយើង

លេខាធិការដ្ឋាន គ.ស.ព.ស.

29 Dec, 03:22


២៦ឆ្នាំមុន (២៩ ធ្នូ ១៩៩៨ -២៩ ធ្នូ ២០២៤) ជាថ្ងៃនៃការបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូង
ក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។

លេខាធិការដ្ឋាន គ.ស.ព.ស.

29 Dec, 03:11


២៩ ធ្នូ​ ២០២៤ គឺជា «ទិវាសន្តិភាពនៅកម្ពុជា» និងខួបលើកទី២៦ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា, ផែនមហាជនជាង ១ម៉ឺននាក់ ចូលរួមព្រឹត្តិការណ៍ជាប្រវិត្តសាស្ត្រមួយនេះ

សូមចុចទីនេះដើម្បីទទួលបានអត្ថបទពេញ

លេខាធិការដ្ឋាន គ.ស.ព.ស.

29 Dec, 02:51


អបអរសាទរខួប២៦ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងអបអរសាទរទិវាសន្តិភាពនៅកម្ពុជាលើកទី១ ឆ្នាំ២០២៤
****

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួប ២៦ឆ្នាំហើយ សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស និងអបអរសាទរ

«ទិវាសន្តិភាពនៅកម្ពុជាលើកទី១» ដែលរាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី​២៩ ខែធ្នូ ជា​រៀងរាល់ឆ្នាំ​ ជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​ដើម្បី​ជាការ​ឆ្លើយតបទៅនឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា គឺ​ការស្រឡាញ់​សន្តិភាព ហើយ​ស្អប់ខ្ពើម​សង្គ្រាម៕

លេខាធិការដ្ឋាន គ.ស.ព.ស.

29 Dec, 02:08


សម្តេចតេជោរំលឹកសារចំនួន៣ ក្រោយមេដឹកនាំខ្មែរក្រហមទទួលទានអាហារនៅផ្ទះសម្តេចកាលពី២៦ឆ្នាំមុន
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បានរំលឹកសារដ៏សំខាន់ចំនួន៣ ចំណុចទៅកាន់ប្រជាពលរដ្ឋខ្មែរ និងបរទេស ក្រោយក្រុមមេដឹកនាំខ្មែរក្រហមបានសម្រេចបង្រួបបង្រួមជាមួយរាជរដ្ឋាភិបាល ហើយបានចូលរួមទទួលទានអាហារនៅផ្ទះសម្តេចនៅក្រុងតាខ្មៅកាលពី២៦ឆ្នំាមុន ពោលគឺឆ្នាំ១៩៩៨។
សំណេរ តាមហ្វេសបុក និងតេលេក្រាម ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០២៤នេះ ចំនឹងថ្ងៃអបអរសាទរខួប២៦ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងខួប ១ឆ្នាំនៃ«ទិវាសន្តិភាពនៅកម្ពុជា» សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា« ២៦ឆ្នាំមុន ថ្ងៃនេះ ២៩ធ្នូ ១៩៩៨ មេដឹកនាំខ្មែរក្រហមរួមមានខៀវ សំផន, នួន ជា, អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។
សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា« ខ្ញុំសម្រេចទទួល ខៀវ សំផន, នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅដោយចង់ផ្ញើសារ៣ ចេញទៅកាន់៖
១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់ សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំ របស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។
២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា សង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។
៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ សូមមកវិនិយោគនិងមកទេសចរណ៍នៅកម្ពុជា ព្រោះកម្ពុជាមានសន្តិភាពពេញលេញហើយ។
នេះជាសារចុងក្រោយនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ»(ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)»៕

លេខាធិការដ្ឋាន គ.ស.ព.ស.

28 Dec, 13:40


កម្ពុជាកំពុងពិនិត្យខ្លឹមសារច្បាប់ថ្មីមួយសម្រាប់ដាក់ទោសជនណាថា គ្មានឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម

លេខាធិការដ្ឋាន គ.ស.ព.ស.

24 Nov, 11:55


ទិដ្ឋភាពភ្ញៀវទេសចរ នៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

លេខាធិការដ្ឋាន គ.ស.ព.ស.

24 Nov, 11:14


តើដល់ពេលឬនៅ ដែលត្រូវបង្កើតច្បាប់ ដាក់ក្រុមប្រឆាំងជ្រុលនិយមទៅក្នុងបញ្ជីក្រុមភេរវកម្ម?

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

24 Nov, 10:51


វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីចាយប្រាក់ជាង ២ពាន់លានដុល្លារ អ៊ុនតាក់ដកខ្លួនចេញពីកម្ពុជា គឺទុកឱ្យកម្ពុជាជាប់ផុងក្នុងសង្គ្រាម។ សម្តេចតេជោ ហ៊ុន សែន រំលឹកសម្តីជនជាតិជប៉ុនលោក កូណូ ដែលបានសរសេរក្នុងអារម្មណ៍កថានៃសៀវភៅរបស់ខ្លួនថា បរាជ័យដូចកូនកំព្រា ជោគជ័យមានឪពុកច្រើន។ បរាជ័យទុកឱ្យស្ងាត់ស្ងៀម ពេលជោគជ័យគេជួយមកទទួលស្គាល់ ទទួលគុណសម្បត្តិ។

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

24 Nov, 10:24


វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រវត្តិសាស្ត្រមិនអាចកាឡៃបាននោះទេ។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រទេសមហាអំណាចថា គេមិនគួរលេងតាមរូបមន្ត ១-១ ស្មើសូន្យ នោះទេ មានន័យថា ថ្កោលទោសទាំងអ្នកវាយប្រហាររបប ប៉ុល ពត ហើយថ្កោលទោសទាំងរបប ប៉ុល ពត នោះទេ។ បើទទួលស្គាល់កម្ពុជាមានរបបប្រល័យពូជសាសន៍ ហេតុអ្វីក៏កម្ពុជាវាយផ្តួលរំលំប្រល័យពូជសាសន៍មិនបាន?

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

24 Nov, 10:10


វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍រំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោក ក្នុងការបង្កការឈឺចាប់លើកម្ពុជា ទោះបីមានរយៈពេលយូរប៉ុណ្ណា ក៏មិនអាចភ្លេចរឿងដ៏ឈឺចាប់នេះបានឡើយ ហើយត្រូវបន្តរំលឹកពួកគេ។

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

24 Nov, 09:56


វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មុនពេលភៀសខ្លួនទៅវៀតណាម សម្តេចជាមេបញ្ជាការវរសេនាធំ មានកម្លាំង ២ពាន់នាក់។ សម្តេចមានជម្រើស៤ ទី១ គឺជម្រើសនាំកងកម្លាំងបះបោរ តែមិនមែនជាជម្រើសល្អទេ, ទី២ ដកខ្លួនចេញសិន ហើយទៅកាន់ប្រទេសវៀតណាម ដើម្បីធ្វើការតស៊ូ, ទី៣ គឺមិនធ្វើអ្វីទាំងអស់ទុកឱ្យ ប៉ុល ពត យកទៅសម្លាប់ និងទី៤ គឺការធ្វើអត្តឃាត។ តែទីបំផុត គឺជ្រើសយកជម្រើសទី២ គឺភៀសខ្លួនទៅវៀតណាម។

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

24 Nov, 09:47


វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកជំនាន់មុខ បានឆ្លងកាត់សង្គ្រាម និងការស្វែងរកសន្តិភាព។ ហើយសន្តិភាពនេះ ទុកឱ្យអ្នកជំនាន់ក្រោយបន្តថែរក្សា។ ការស្វែងរកសន្តិភាព គឺជារឿងដែលលំបាក។

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

24 Nov, 09:36


វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាយល់ច្បាស់អំពីតម្លៃនៃសន្តិភាព។

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

24 Nov, 09:23


វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នយោបាយឈ្នះ-ឈ្នះ មិនត្រឹមតែបញ្ចប់ជម្លោះដោយបានអូសបន្លាយជាច្រើនទសវត្សរ៍នោះទេ ប៉ុន្តែបានផ្តល់មូលដ្ឋានសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងមកដល់សព្វថ្ងៃនេះ។

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

24 Nov, 09:03


វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បើគ្មានសន្តិភាព គ្មានការអភិវឌ្ឍ និងគ្មានការរីកចម្រើននោះទេ។

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

24 Nov, 06:16


វីដេអូ៖ តើវិស័យសាសនាមានសារៈសំខាន់យ៉ាងណាខ្លះក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស?

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

24 Nov, 04:51


វីដេអូ៖ តើជោគជ័យនៃវិស័យធម្មការនិងសាសនាកើតឡើងដោយសារកត្តាអ្វីខ្លះ?

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

17 Nov, 03:44


៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនាឆ្នាំ២០២៤ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវទេសចរអន្តរជាតិ ចូលរួមដើរលេងកំសាន្តជាង៦លាននាក់ ប្រកបដោយសុខសុវត្ថិភាពសប្បាយរីករាយ

សូមចុចទីនេះដើម្បីទទួលបាន អត្ថបទពេញ

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

17 Nov, 02:52


វីដេអូ៖ ទិដ្ឋភាពដ៏សប្បាយរីករាយនៅថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប អកអំបុក និងសំពះព្រះខែ។

#បុណ្យអុំទូក #បណ្តែតប្រទីប #សំពះព្រះខែ #អកអំបុក
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
#អរគុណសន្តិភាព #ThanksPeace

លេខាធិការដ្ឋាន គ.ស.ព.ស.

16 Nov, 14:39


ផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយក្នុងវិស័យកសិកម្មកម្ពុជា

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

16 Nov, 14:22


ផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយក្នុងវិស័យកសិកម្មកម្ពុជា

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

16 Nov, 00:07


កិច្ចពិភាក្សាពិសេស ស្តីពី ព្រឹត្តិការណ៍ថ្មី កម្ពុជា-ថៃ

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

15 Nov, 03:01


សេចក្តីប្រកាសព័ត៌មានទាក់ទងនឹងការចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត ឪពុកបង្កើតរបស់ ស៊ន ដារ៉ា ជាបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគ្រឿងញៀន មិនមែនមានការពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយឡើយ!

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

14 Nov, 14:43


នេះជាទិដ្ឋភាពភ្ញៀវទេសចរណ៍បរទេសនៅព្រលានយន្តហោះខេត្តសៀមរាបនៅថ្ងៃនេះ

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

14 Nov, 10:08


សេចក្តីបំភ្លឺព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

12 Nov, 23:54


លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ត្រូវតុលាការឃុំខ្លួន ក្រោយរត់ការអស់៥៧ម៉ឺនដុល្លារ ចង់ឡើងជាអភិបាលខេត្ត តាមរយ:លោក លី សាម៉េត និងលោក ឡាច សំរោង

(ភ្នំពេញ)៖ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ដាក់ពន្ធនាគារពាក់ព័ន្ធករណីរត់ការចង់ធ្វើអភិបាលខេត្ត អស់ប្រាក់៥៧ម៉ឺនដុល្លារ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៧៣០៧ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដែលមានជនត្រូវចោទមានខ្លួនឈ្មោះ ឡាយ វិសិដ្ឋ ភេទប្រុស អាយុ ៥១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ព្រមទាំងជនត្រូវចោទចំនួន ២នាក់ទៀត គឺ១.ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ ៧១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) និង២.ឈ្មោះ ឡាច សំរោង ភេទប្រុស អាយុ ៥៥ឆ្នាំ កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៧ និងមាត្រា ៦០៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនផងដែរថា ដំណើររឿងដែលនាំឱ្យមានការចោទប្រកាន់នេះ គឺឈ្មោះ ឡាយ វិសិដ្ឋ បានយកប្រាក់ចំនួន ៥៧០,០០០ដុល្លារ ទៅឱ្យឈ្មោះ លី សាម៉េត និងឈ្មោះ ឡាច សំរោង ដោយមានចេតនាដើម្បីសូកប៉ាន់ក្នុងគោលបំណងទទួលបានតំណែងជាអភិបាលខេត្ត។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឡាយ វិសិដ្ឋ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕

លេខាធិការដ្ឋាន គ.ស.ព.ស.

12 Nov, 09:37


ទំព័រ Facebook Funan Daily សូមដកស្រង់ខ្លឹមសារសំខាន់ៗមួយចំនួននៅក្នុងអត្ថបទចុះផ្សាយលើកាសែតឥណ្ឌា The Sunday Guardian ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមចំណងជើងថា ៖ រដ្ឋបាល Biden គាំទ្រអង្គការដែលរៀបចំផែនការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា!

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

12 Nov, 08:05


វីដេអូ៖ តើការប្រកាសបង្កើតចលនាតស៊ូនៅក្រៅប្រទេសរបស់ទណ្ឌិត សម រង្ស៊ី មានចេតនាទុច្ចរិតអ្វីខ្លះ?

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

12 Nov, 07:40


វីដេអូ៖ ការប្តឹងលោក ម៉ិច ដារ៉ា ដោយសារគាត់បានផ្សាយបំភ្លៃថា រាជរដ្ឋាភិបាលបំផ្លាញតំបន់ «ឈើកាច់បាភ្នំ»

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

12 Nov, 07:18


វីដេអូ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត រិះគន់វិទ្យុ VOD ដែលផ្សាយព័ត៌មានក្លែងក្លាយថា រាជរដ្ឋាភិបាលលក់ «សាលាតិចណូ»

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

12 Nov, 06:46


វីដេអូ៖ តើព្រឹត្តិការណ៍ថ្ងៃ១៨សីហា ជាការសំដែងមតិឬជាចេតនាផ្តួលរំលំ?

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

12 Nov, 06:14


វីដេអូ: តើកត្តាសុខសន្តិភាព បានរួមចំណែកដូចម្តេចខ្លះសម្រាប់ការអភិវឌ្ឍរីកចម្រើនរបស់ខេត្តកែប?

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

12 Nov, 05:22


វីដេអូ៖ តើរដ្ឋាភិបាលដែលមានប្រជាពលរដ្ឋបោះឆ្នោតឱ្យ ៨.២លាននាក់ ជារដ្ឋាភិបាលខុសច្បាប់ ឬយ៉ាងណា?

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

02 Nov, 09:36


សេចក្តីជូនដំណឹងរបស់ គណៈកម្មការរៀបចំអង្គកឋិនទាន ដង្ហែទៅកាន់វត្តខ្មែរក្រោម
(ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤)

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

02 Nov, 04:53


សេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម សូមគោរពជម្រាបជូនដំណឹងដល់ សម្តេច ឯកឧត្តម​ លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី​ សាធារណជន

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

02 Nov, 02:45


សូមជម្រាបដល់សាធារណជន
នេះជាស្លាកអាហារដ្ឋាន ជាប់វិទ្យាល័យ ១០មករា ១៩៧៩ ក្រុងសៀមរាបពុំមែនជាច្រកចូល ឬខ្លោងទ្វារ របស់សាលា ដែលមានលើកស្លាកស្រាបៀរ ដូចការបង្ហោះ ដែលបានបង្កឱ្យមានការភ័ន្តច្រឡំឡើយ។

សូមសាធារណជន មានការពិចារណាដោយការយកចិត្តទុកដាក់ ចំពោះការផ្សព្វផ្សាយលើបណ្ដាញសង្គម។

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

02 Nov, 01:41


អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកពីសំណាក់ គេហទំព័រ «Kong Kan TV» អំពីករណីជម្លោះដីធ្លីមួយនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

01 Nov, 14:19


វីដេអូ៖ ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ។

រាជធានីភ្នំពេញ ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

01 Nov, 10:48


បទយកការណ៍អំពី “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន"

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

01 Nov, 08:23


សន្និសីទសារព័ត៌មានស្តីពី មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន។
ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

01 Nov, 07:36


សារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការបិទបញ្ចប់ការទទួលថវិកាបរិច្ចាគក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន»

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

01 Nov, 02:54


រមណីយដ្ឋាននគរភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង មានទេសភាពល្អត្រកាល និងមានសណ្ឋានប្លែកៗគួរឱ្យចាប់អារម្មណ៍ជាច្រើន

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

01 Nov, 02:41


ប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារទឹកដី បន្ទាប់ពីឃើញបង្គោលព្រំដែនផ្ទាល់ភ្នែក

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

30 Oct, 22:53


សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាបពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានអំពើរំលោភសេពសន្ថវៈ និងករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤!

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

30 Oct, 09:14


ពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរ នៅប្រាសាទអង្គរវត្តក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា »

វីដេអូដោយ Sina ស៊ីណា

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

30 Oct, 08:57


តោះចូលរួមសកម្មភាពដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (Together Action for SDGs)

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

30 Oct, 05:58


ព្រះមហាក្សត្រ ពេញព្រះទ័យចំពោះការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយទឹកព្រះទ័យជឿជាក់ថា ជាតិខ្មែរកាន់តែរុងរឿង

សូមចុចទីនេះដើម្បីទទួលបាន អត្ថបទពេញ

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

30 Oct, 05:10


ព្រះរាជសុន្ទរកថា របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីមហាមិទ្ទិញខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី៣០ តុលា ២០២៤

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

29 Oct, 15:39


ព្រះរាជសន្ទរកថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុងឧត្តមជាប្រវត្តិសាស្ត្រនៃព្រះរាជពិធីគម្រប់ខួប២០ព្រះវស្សានៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ(២៩ តុលា ២០០៤-២៩ តុលា ២០២៤)

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

29 Oct, 15:38


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញអានសារថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ព​ស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុងឧត្តមបំផុត នៃព្រះរាជពិធីបុណ្យគម្រប់២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ៕

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

21 Oct, 09:46


ទស្សនាវីដេអូ៖ កិច្ចសន្ទនាជាមួយអ្នកនាំពាក្យ ស្តីពី ខួប៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងដំណើរការស្វែងរកសន្តិភាព និងការផ្សះផ្សារបង្រួបបង្រួមជាតិនៅកម្ពុជា។

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

21 Oct, 03:19


ការប្រកួតក្បាច់គុនចម្រុះនេះ គឺការបង្កើតមិត្តភាព និងជាការបង្ហាញក្បាច់គុនបុរាណគ្រប់ទម្រង់ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរយើង

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

21 Oct, 02:45


ការអភិរក្ស និងអភិវឌ្ឍក្បាច់គុនបុរាណខ្មែរ ត្រូវផ្អែកលើការងារចំនួន ៣ គឺ៖
១. ការស្រាវជ្រាវចងក្រង
២. ការផ្សព្វផ្សាយ
៣. ការដាក់ឱ្យអនុវត្ត

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

21 Oct, 02:14


ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទ “ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី” ។

រាជធានីភ្នំពេញ ល្ងាចថ្ងៃអាទិត្យ ទី២០ តុលា ២០២៤

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

20 Oct, 11:23


វីដេអូ៖ ផ្តាំទៅអ្នកវិភាគអវិជ្ជមាន៖ ដោះស្រាយការងារជាតិនិងប្រជាជន គឺជាគោលដៅអាទិភាព

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

20 Oct, 10:46


វីដេអូ៖ តើយុវជន ត្រូវធ្វើអ្វីខ្លះដើម្បីបង្ហាញ ស្មារតីជាតិនិយម?

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

20 Oct, 09:47


វីដេអូ៖ ហេតុអ្វីបានជាយុវជន ត្រូវមាន គំនិតវិជ្ជមាន?

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

20 Oct, 09:10


វីដេអូ៖ ហេតុអ្វីបានជាយុវជន ត្រូវប្រុងប្រយ័ត្នចំពោះ ជាតិនិយមជ្រុល?

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

19 Oct, 15:13


វីដេអូ៖ តើតម្លៃពិតរបស់កាកបាទក្រហមកម្ពុជា ផ្អែកទៅលើអ្វី?

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

19 Oct, 14:33


វីដេអូ៖ តើយើងបានធ្វើអ្វីខ្លះសម្រាប់សង្គមជាតិយើង?

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

19 Oct, 13:27


វីដេអូ៖ តើគ្រាប់មីនដែលបន្សល់ទុកពីសម័យសង្រ្គាម បង្កផលវិបាកអ្វីខ្លះដល់កម្ពុជា?

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

19 Oct, 12:40


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ
*****

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងមន្ត្រីរាជការទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។

នាឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរចំពោះសម្តេចមហាបវរធិបតី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ដឹកនាំរាជរដ្ឋាភិបាលបន្តវេន បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ក្រោមការដឹកនាំរាជរដ្ឋាភិបាលបន្តវេន របស់សម្តេចមហាបវរធិបតី ប្រជាជនកម្ពុជាបន្តរួមរស់ជាមហាគ្រួសារ ប្រកបដោយសុភមង្គល វិបុលភាព, មោទនភាពជាតិ កិត្យានុភាពជាតិ និងឧត្តមភាព នៃរាជរដ្ឋាភិបាលកម្ពុជា កាន់តែត្រូវបានលើកកម្ពស់នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តី សុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខុមាលភាពល្អបរិបូរណ៍ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លា បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

19 Oct, 12:23


ឯកឧត្តម ទេសរដ្ឋមន្រ្តី ស្វាយ ស៉ីថា ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ
*******

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤, ឯកឧត្តម ស្វាយ ស៉ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ និងមន្រ្តីរាជការទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។

នាឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរចំពោះសម្តេចមហាបវរធិបតី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ដឹកនាំរាជរដ្ឋាភិបាលបន្តវេន បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ក្រោមការដឹកនាំរាជរដ្ឋាភិបាលបន្តវេន របស់សម្តេចមហាបវរធិបតី ប្រជាជនកម្ពុជាបន្តរួមរស់ជាមហាគ្រួសារ ប្រកបដោយសុភមង្គល វិបុលភាព, មោទនភាពជាតិ កិត្យានុភាពជាតិ និងឧត្តមភាព នៃរាជរដ្ឋាភិបាលកម្ពុជា កាន់តែត្រូវបានលើកកម្ពស់នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តី សុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខុមាលភាពល្អបរិបូរណ៍ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លា បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

19 Oct, 09:37


វីដេអូ៖ តើសង្រ្គាម បានផ្តល់ផលវិបាកអ្វីខ្លះ?

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

19 Oct, 08:53


វីដេអូ៖ ហេតុអ្វីបានជាយើងត្រូវរំលឹកពាក្យ សន្តិភាព ជានិច្ច?

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

19 Oct, 08:17


វីដេអូ៖ សន្តិភាព គឺជាកត្តាគន្លឹះនៃការអភិវឌ្ឍន៍ និងជាសេចក្តីសុខរបស់មនុស្សជាតិ

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

លេខាធិការដ្ឋាន គ.ស.ព.ស.

19 Oct, 01:39


រដ្ឋបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចេញសេចក្តីជូនដំណឹង ឆ្លើយតបទៅនឹងការផ្សព្វផ្សាយ របស់គណនីឈ្មោះ BeNz Be ថា ផ្លូវត្រូវបានកាយផ្តាច់ដោយក្រុមហ៊ុន មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅណាមិនកើត ដែលនេះជាការផ្សាយព័ត៌មានមិនពិត ព្រោះផ្លូវនោះនៅក្នុងដីក្រុមហ៊ុនឯកជន មិនមែនជាផ្លូវសាធារណៈនោះទេ

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

1,236

subscribers

3,153

photos

1,286

videos