ប៊ែរឡាំង៖ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Bruno Bodard ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បានជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ចំពោះការអភិវឌ្ឍន៍តំបន់ឆ្នេរនៅព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោកប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលបានជួយជ្រោមជ្រែងឱ្យឆ្នេរសមុទ្រកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ដែលជាឆ្នេរសមុទ្រស្អាតបំផុតនៅលើសកលលោកកាលពីឆ្នាំ២០១២។
Courtesy Meeting and Discussion Between His Excellency Minister HUOT Hak and Mr. Bruno Bodard, President of the World’s Most Beautiful Bays Club
Berlin: On the afternoon of March 4, 2025, on the occasion of participating in the International Tourism Fair International Tourismus Börse (ITB Berlin) 2025 in Berlin, Federal Republic of Germany, His Excellency HUOT Hak, Minister of Tourism of Cambodia, met with Mr. Bruno Bodard, President of the World’s Most Beautiful Bays Club, for a courtesy meeting and discussion on tourism cooperation for the development of Cambodia’s coastal areas.
On this meaningful occasion, His Excellency the Minister expressed his gratitude to the President of the World’s Most Beautiful Bays Club for supporting Cambodia’s coastal areas, which were ranked No. 1 as the most beautiful bay in the world in 2012.
#Cambodia
#ministryoftourismcambodia
#huothak
☑️ Threads